លើសពីអ្នកមានជ័យជម្នះ
ទេ គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង។ រ៉ូម ៨:៣៧ កាលស្វាមីខ្ញុំកំពុងបង្វឹកក្រុមកីឡាវាយកូនបាល់របស់កូនប្រុសយើង គាត់ក៏បានឲ្យរង្វាន់ដល់កីឡាករទាំងឡាយ ដោយធ្វើពិធីជប់លៀងនៅចុងឆ្នាំ ហើយទទួលស្គាល់ការរីកចម្រើនរបស់ពួកគេ ក្នុងរដូវកាលនៃការប្រកួត។ ដាស់ស្ទីន(Dustin) ជាកីឡាករក្មេងជាងគេ បានចូលមករកខ្ញុំក្នុងអំឡុងពេលជួបជុំគ្នានោះ ហើយសួរខ្ញុំថា “ថ្ងៃនេះ យើងប្រកួតចាញ់គេហើយ ហេតុអ្វីយើងជប់លៀង?” ខ្ញុំប្រាប់គាត់ថា “ចាស ប្រកួតចាញ់គេមែន តែយើងមានមោទនភាពចំពោះក្រុមរបស់ដាស់ស្ទីន ដែលបានប្រឹងប្រែងអស់ពីលទ្ធភាព”។ គាត់ថា “ខ្ញុំដឹងថា យើងប្រកួតចាញ់គេ មែនទេ?” ខ្ញុំក៏បានងក់ក្បាល។ គាត់សួរទៀតថា “តែហេតុអ្វីខ្ញុំមានអារម្មណ៍សប្បាយ ដូចអ្នកឈ្នះ?” ខ្ញុំក៏បាននិយាយ ដោយទឹកមុខញញឹមថា “ព្រោះដាស់ស្ទីនជាអ្នកឈ្នះមែន”។ ដាស់ស្ទីនបានគិតថា ការប្រកួតចាញ់គឺមានន័យថា គាត់ជាមនុស្សបរាជ័យ ទោះគាត់បានប្រឹងប្រែងអស់ពីលទ្ធភាពក៏ដោយ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ការប្រយុទ្ធរបស់យើងក៏មាននៅក្រៅទីលានប្រកួតផងដែរ។ តែជាញឹកញាប់ យើងច្រើនតែចង់គិតថា លទ្ធផលដែលយើងទទួលបាន ក្នុងរដូវកាលដ៏ពិបាកក្នុងជីវិត បានឆ្លុះបញ្ចាំងអំពីតម្លៃរបស់យើង។ សាវ័កប៉ុលបានបង្រៀនយ៉ាងច្បាស់ អំពីទំនាក់ទំនងរវាងទុក្ខលំបាករបស់យើង ក្នុងពេលបច្ចុប្បន្ន និងសិរីល្អដែលយើងនឹងទទួលនៅពេលអនាគត ក្នុងនាមជាកូនរបស់ព្រះ។ ព្រះយេស៊ូវបានលះបង់ព្រះអង្គទ្រង់ ដើម្បីយើង ហើយព្រះអង្គនៅបន្តជួយយើង ក្នុងការតយុទ្ធនឹងអំពើបាប ហើយកែប្រែយើង…
Read articleព្រះដែលកែប្រែជីវិត
គាត់ទូលឆ្លើយថា ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ? កិច្ចការ ៩:៥ កាលយុវជន លូអ៊ីស រ៉តឌ្រីគេស(Luis Rodriguez) ស្ថិតក្នុងវ័យ១៦ឆ្នាំ គាត់បានជាប់គុក ពីបទជួញដូរគ្រឿងញៀន។ តែឥឡូវនេះ គាត់ត្រូវប៉ូលិសចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត។ គាត់ទំនងជាត្រូវជាប់គុកអស់មួយជីវិត។ តែព្រះទ្រង់បានមានបន្ទូលមកកាន់គាត់ ក្នុងពេលដែលគាត់កំពុងមានទោស។ កាលគាត់កំពុងជាប់គុក យុវជនរូបនេះក៏បាននឹកចាំថា កាលពីក្មេង ម្តាយគាត់បាននាំគាត់ទៅព្រះវិហារ ដោយចិត្តស្មោះត្រង់ចំពោះព្រះ។ ឥឡូវនេះ គាត់ជឿថា ព្រះកំពុងធ្វើការក្នុងចិត្តគាត់។ ទីបំផុត លូអ៊ីសក៏បានប្រែចិត្តចេញពីបាប ហើយក៏បានទទួលជឿព្រះយេស៊ូវ។ ក្នុងកណ្ឌគម្ពីរកិច្ចការ យើងឃើញថា មានពួកឧស្សាហ៍ក្នុងសាសន៍យូដាម្នាក់ ឈ្មោះ សូល ដែលក្រោយមក បានក្លាយជាសាវ័កប៉ុល។ គាត់បានប្រព្រឹត្តអំពើបាប ដោយការបៀតបៀនអ្នកជឿព្រះយេស៊ូវ ហើយក៏មានចិត្តចង់សម្លាប់ពួកគេទៀតផង(កិច្ចការ ៩:១)។ មានភស្តុតាងបង្ហាញថា គាត់ជាអ្នកដឹកនាំក្រុមជនដៃដល់ ហើយក៏មានចំណែកនៅក្នុងចំណោមហ្វូងមនុស្សដែលបានប្រហារជីវិតលោកស្ទេផាន ដោយចោលនឹងថ្មី(៧:៥៨)។ តែក្រោយមក ព្រះទ្រង់បានមានបន្ទូលមកកាន់គាត់ដោយផ្ទាល់។ តាមផ្លូវទៅទីក្រុងដាម៉ាស់ មានពន្លឺមួយបានលេចឡើង ធ្វើឲ្យលោកសូលខ្វាក់ភ្នែក ហើយព្រះយេស៊ូវក៏បានមានបន្ទូលមកគាត់ថា “ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ?”(៩:៤)។ គាត់ក៏បានទូលសួរព្រះអង្គថា “ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ?”(ខ.៥) គាត់ក៏បានទទួលជឿព្រះយេស៊ូវ ហើយជីវិតថ្មីរបស់គាត់ក៏បានចាប់ផ្តើម…
Read articleកិច្ចការថ្មីៗដែលត្រូវធ្វើ
ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ។ លោកុប្បត្តិ ១:២៨ ថ្មីៗនេះ ខ្ញុំបានធ្វើការរុករកឃើញដ៏អស្ចារ្យមួយ។ ពេលខ្ញុំដើរតាមផ្លូវដីមួយខ្សែ ចូលទៅក្នុងកន្លែងដែលមានដើមឈើដុះច្រើន នៅក្បែរផ្ទះខ្ញុំ ខ្ញុំក៏បានរកឃើញកន្លែងក្មេងលេងមួយ ដែលបានលាក់កំបាំងក្នុងព្រៃ។ មានជណ្តើរធ្វើពីមែកឈើសម្រាប់ឲ្យក្មេងៗតោងឡើងកន្លែងខ្ពស់មួយ ដើម្បីមើលទេសភាព និងមានទោងមួយចំនួន ធ្វើពីខ្សែកាបចាស់ៗ ចងជាប់នឹងមែកឈើ ហើយថែមទាំងមានស្ពានយោលតូចមួយ សម្រាប់ឆ្លងពីមែកឈើមួយ ទៅមែកឈើមួយទៀត។ មាននរណាម្នាក់បានធ្វើឲ្យឈើ និងខ្សែកាបចាស់ៗ ប្រែក្លាយជាកន្លែងផ្សងព្រេងដ៏ប៉ិនប្រសប់។ លោកប៉ុល ទួន័រ(Paul Tournier) ជារូបវិទូស្វីសជឿថា ព្រះបានបង្កើតយើងមក សម្រាប់ឲ្យធ្វើដំណើរផ្សងព្រេង ព្រោះព្រះបានបង្កើតយើងមក ឲ្យមានរូបភាពដូចព្រះអង្គ(លោកុប្បត្តិ ១:២៦-២៧)។ ពីដើមឡើយ ព្រះអង្គបានធ្វើការទ្រង់ ក្នុងចក្រវាល(ខ.១-២៥) ហើយព្រះអង្គក៏បានបង្កើតមនុស្ស ដែលអាចជ្រើសរើសយកការល្អ ឬការអាក្រក់ ដោយព្រះអង្គមិនខ្លាចផលវិបាកនៅថ្ងៃក្រោយឡើយ(៣:៥-៦) ហើយខណៈពេលដែលព្រះអង្គបង្គាប់យើងថា “ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ”(១:២៨) យើងក៏បានទទួលការបណ្តាលចិត្ត ឲ្យចេះឆ្នៃប្រឌិត ហ៊ានប្រថុយ និងបង្កើតអ្វីដែលថ្មី ខណៈពេលដែលយើងគ្រប់គ្រងពិភពលោក ឲ្យមានផលផ្លែ។ ដំណើរផ្សេងព្រេងទាំងនេះ អាចមានតូច មានធំ តែដែលល្អបំផុតនោះគឺ វាអាចមានប្រយោជន៍ដល់អ្នកដទៃ។ ខ្ញុំជឿថា អ្នកបង្កើតកន្លែងក្មេងលេងក្នុងព្រៃនោះ នឹងមានមនុស្សរកកន្លែងនោះឃើញ…
Read articleកន្លែងសម្រាប់រស់នៅ
ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា។ យ៉ូហាន ១៤:២ សត្វចាបដីខ្សាច់ ជាប្រភេទចាបមានមាឌតូច ដែលជាប់ខ្សែស្រឡាយសត្វត្រចៀកកាំ។ ពួកវាជីករន្ធធ្វើសំបុត្រ នៅក្នុងច្រាំងទន្លេ។ ការអភិវឌ្ឍន៍ដែនដី ក្នុងភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស បានធ្វើឲ្យជម្រករបស់ពួកវាមានការថយចុះ ហើយសត្វចាបទាំងនោះមានកន្លែងកាន់តែតិច សម្រាប់ធ្វើសំបុក ពេលដែលពួកវាវិលត្រឡប់ពីការធ្វើចំណាកស្រុក ដើម្បីគេចចេញពីរដូវរងា ជារៀងរាល់ឆ្នាំ។ អ្នកអភិរក្សសត្វព្រៃក្នុងតំបន់ក៏បានប្រញាប់ស្វែងរកដំណោះស្រាយ ដោយសង់ច្រាំងទន្លេសប្បនិមិត្តដ៏ធំសម្បើម ដើម្បីឲ្យពួកវាចូលធ្វើសំបុក។ ដោយមានជំនួយមកពីក្រុមហ៊ុនធ្វើរូបចម្លាក់ពីដីខ្សាច់ ពួកគេក៏បានពូនដីខ្សាច់បង្កើតកន្លែង សម្រាប់ឲ្យសត្វចាបចូលរស់នៅ នៅឆ្នាំក្រោយទៀត។ សកម្មភាពប្រកបដោយសេចក្តីអាណិតដូចនេះ គឺបានធ្វើឲ្យខ្ញុំនឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលធ្លាប់បានបង្រៀនពួកសាវ័កព្រះអង្គ។ មានពេលមួយ ព្រះអង្គបានប្រាប់ពួកគេថា ព្រះអង្គនឹងយាងឡើងស្ថានសួគ៌វិញ ហើយពួកគេនឹងមិនទាន់អាចទៅជាមួយព្រះអង្គភ្លាមៗទេ(យ៉ូហាន ១៣:៣៦)។ បន្ទាប់មក ព្រះអង្គក៏បានធានាពួកគេថា ព្រះអង្គនឹងទៅរៀបកន្លែងឲ្យពួកគេម្នាក់ៗ នៅស្ថានសួគ៌(១៤:២)។ ពួកគេមានការពិបាកចិត្ត ពេលឮព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងយាងទៅឆាប់ៗ ហើយពួកគេមិនអាចទៅជាមួយព្រះអង្គ តែទោះជាយ៉ាងណាក៏ដោយ ព្រះអង្គបានលើកទឹកចិត្ត ឲ្យពួកគេបានដឹងថា ព្រះរាជកិច្ចដ៏បរិសុទ្ធនេះ ជាផ្នែកមួយនៃការត្រៀមទទួលពួកគេ ក៏ដូចជាយើងរាល់គ្នា ឲ្យទៅនៅជាមួយព្រះអង្គ។ បើព្រះយេស៊ូវមិនបានលះបង់ព្រះជន្មនៅលើឈើឆ្កាងទេ នោះបន្ទប់ជាច្រើន ក្នុងព្រះវរបិតាព្រះអង្គ ក៏មិនអាចទទួលយើងឲ្យចូលនៅបានដែរ(ខ.២)។ ព្រះគ្រីស្ទបានយាងទៅស្ថានសួគ៌មុនយើង ដើម្បីរៀបចំកន្លែងឲ្យយើង ដោយព្រះអង្គបានធានាយើងថា ព្រះអង្គនឹងយាងត្រឡប់មកវិញ…
Read articleការមើលឃើញជាថ្មី
អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់។ អេសាយ ៤៣:១៩ មានពេលមួយ ខ្ញុំបានពាក់វ៉ែនតាដែលទើបកាត់ថ្មី ហើយបោះជំហានចូលទៅក្នុងព្រះវិហារ។ ពេលខ្ញុំអង្គុយចុះ ខ្ញុំក៏បានឃើញមិត្តភក្តិម្នាក់កំពុងអង្គុយ នៅជួរម្ខាងទៀតក្នុងព្រះវិហារ។ ពេលខ្ញុំគ្រវីដៃដាក់គាត់ ខ្ញុំមើលឃើញគាត់ច្បាស់ ដូចនៅជិតខ្ញុំទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចឈោងទៅរកគាត់ ទោះគាត់កំពុងអង្គុយនៅចម្ងាយបួនប្រាំម៉ែត្រពីខ្ញុំក៏ដោយ។ ក្រោយមក ពេលយើងជជែកគ្នា បន្ទាប់ពីកម្មវិធីថ្វាយបង្គំចប់ ខ្ញុំក៏បានដឹងថា គាត់បានអង្គុយនៅកន្លែងដដែលទេ។ តាមពិត ខ្ញុំអាចមើលឃើញគាត់ច្បាស់ជាងមុន និងនៅជិតជាងមុន គឺដោយសារខ្ញុំបានពាក់វ៉ែនតាថ្មី។ កាលព្រះទ្រង់មានបន្ទូលតាមរយៈហោរាអេសាយ ព្រះអង្គជ្រាបថា ពួកអ៊ីស្រាអែលដែលកំពុងរស់នៅជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ចាំបាច់ត្រូវមានការមើលឃើញជាថ្មី។ ព្រះអង្គប្រាប់ពួកគេថា “អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់”(អេសាយ ៤៣:១៩)។ ហើយព្រះបន្ទូលនៃសេចក្តីសង្ឃឹមរបស់ព្រះអង្គ បានរំឭកពួកគេថា ព្រះអង្គបានបង្កើតពួកគេ ប្រោសលោះពួកគេ ហើយនឹងគង់នៅជាមួយពួកគេ។ ព្រះអង្គបានលើកទឹកចិត្តពួកគេថា ពួកគេជាកម្មសិទ្ធិរបស់ព្រះអង្គ(ខ.១)។ ទោះអ្នកកំពុងជួបប្រទះបញ្ហាអ្វីក៏ដោយនៅថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធអាចប្រទាននូវការមើលឃើញដែលល្អជាងមុន ដល់អ្នក។ ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ(ខ.៤) យើងអាចឃើញការជាច្រើន ដែលព្រះអង្គកំពុងធ្វើនៅជុំវិញខ្លួនយើង។ តើអ្នកអាចមើលឃើញការអ្វីដែលព្រះអង្គកំពុងធ្វើ នៅពេលដែលអ្នកកំពុងមានការឈឺចាប់ និងជាប់ចំណងឬទេ? ចូរយើងមានការមើលឃើញជាថ្មីខាងវិញ្ញាណ ដើម្បីមើលឃើញការថ្មីៗ…
Read articleបេសកកម្មជួយសង្គ្រោះ
ដ្បិត ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ទ្រង់ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទ្រង់នឹងឆ្លើយតបចំពោះគេ។ ទំនុកដំកើង ៣៨:១៥ នៅប្រទេសអូស្ត្រាលី អ្នកស្ម័គ្រចិត្តមួយក្រុម នៅអង្គការសង្គ្រោះសត្វ បានរកឃើញសត្វចៀមវង្វេងមួយក្បាល មានរោមដ៏កខ្វក់ និងកន្តាញ់ ដែលមានទម្ងន់ជាង៣៧គីឡូក្រាម។ អ្នកសង្គ្រោះសង្ស័យសត្វចៀមនោះបានវង្វេងបាត់ នៅក្នុងព្រៃ អស់រយៈពេលយ៉ាងហោចណាស់៥ឆ្នាំ។ អ្នកស្ម័គ្រចិត្តក៏បានជួយសម្រាលបន្ទុកវា ដោយការកាត់រោមដ៏ធ្ងន់របស់វា យ៉ាងលំបាកលំបិន។ បន្ទាប់ពីវាបានរួចផុតពីបន្ទុកដ៏ធ្ងន់នោះ វាក៏បានស៊ីចំណី។ ជើងរបស់វាកាន់តែមានភាពរឹងមាំ។ វាមានទំនុកចិត្ត និងការស្កប់ចិត្តកាន់តែខ្លាំង ពេលដែលវានៅជិតអ្នកសង្គ្រោះរបស់វា និងសត្វដទៃទៀត នៅកន្លែងថែរក្សាសត្វដែលគេបានសង្គ្រោះ។ ស្តេចដាវីឌជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលបានយល់អំពីការឈឺចាប់ ដោយសារបន្ទុកដ៏ធ្ងន់ និងត្រូវគេបំភ្លេចចោល និងវង្វេង ហើយមានព្រះទ័យស្រេកឃ្លានការជួយសង្គ្រោះ។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក ៣៨ ស្តេចដាវីឌក៏បានស្រែករកព្រះ។ ទ្រង់បានជួបភាពឯកោ ការក្បត់ និងភាពអស់សង្ឃឹម(ខ.១១-១៤)។ តែទ្រង់បានអធិស្ឋាន ដោយទំនុកចិត្តថា “ដ្បិត ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ទ្រង់ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទ្រង់នឹងឆ្លើយតបចំពោះគេ”(ខ.១៥)។ ស្តេចដាវីឌមិនបានបដិសេធន៍ថា ទ្រង់មិនមានទុក្ខលំបាក ឬលាក់បាំងទុក្ខលំបាកក្នុងព្រះទ័យ និងជំងឺក្នុងព្រះកាយទ្រង់នោះឡើយ(ខ.១៦-២០)។ ផ្ទុយទៅវិញ ទ្រង់ទុកចិត្តថា ព្រះទ្រង់គង់នៅក្បែរ…
Read article