ព្រះគុណ​ដែល​យើង​មិន​អាច​បដិសេធន៍​​បាន

តើ​ព្រះ​ទ្រង់​បាន​អូស​មនុស្ស​ខ្លះ​ចូល​នគរ​ទ្រង់ ទាំង​ពួក​គេ​មិន​ចង់​ចូល ដោយ​ជើង​ធាក់​​ដី ហើយ​ស្រែក​ដាក់​ទ្រង់ ហើយ​ទន្ទឹម​នឹង​នោះ ព្រះអង្គ​បាន​រារាំង​អ្នកដទៃ​ទៀត ដែល​ស្រេកឃ្លាន​បាន​សេចក្តី​សង្គ្រោះ មិន​ឲ្យ​ចូល​នគរ​ទ្រង់​ឬ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ការយល់​ច្រឡំ​ដែល​មនុស្ស​មាន​ជា​ធម្មតា អំពី​គោល​លទ្ធិ​នៃ​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន។ អត្ថបទ ខ្ញុំ​នៅចាំ​ថា កាល​ខ្ញុំ​កំពុង​រៀន​នៅ​សាលា​ព្រះគម្ពីរ មាន​សាស្ត្រា​ចារ្យ​ម្នាក់​បង្រៀន​កណ្ឌ​គម្ពីរសញ្ញាថ្មី ហើយ​គាត់​ក៏​ជា​នាយក​នៃ​សាលា​ព្រះគម្ពីរ​នេះ​ផង​ដែរ។ ថ្ងៃមួយ នៅក្នុង​ម៉ោង​រៀន មាន​សិស្ស​ម្នាក់​បាន​លើកដៃ​ឡើង ហើយ​និយាយ​ថា “តើ​លោក​គ្រូ​ជឿ​គោល​លទ្ធិ​នៃ​ការ​ជ្រើសរើស​របស់​ព្រះ​ឬទេ?” លោក​សាស្ត្រា​ចារ្យ​បាន​បង្ហាញ​អារម្មណ៍​ទើសទាល់​បន្តិច ចំពោះ​សំណួរ​នោះ។ ហើយ​គាត់​ក៏​មាន​ប្រសាសន៍​ត្រង់ៗថា គាត់​មិន​ជឿ​ទេ។ ព្រោះ​គាត់​មិន​ជឿ​ថា ព្រះ​ទ្រង់​បាន​អូស​មនុស្ស​ចូល​នគរ​ទ្រង់ ទាំង​ពួក​គេ​មិន​ចង់​ចូល ដោយ​ជើង​ធាក់​​ដី ហើយ​ស្រែក​ដាក់​ទ្រង់​នោះ​ទេ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​បាន​រារាំង​អ្នកដទៃ​ទៀត មិន​ឲ្យ​ចូល ទោះ​ពួក​គេ​ពិតជា​ចង់​ចូល​នគរ​ទ្រង់​នោះ​ឡើយ។ ហើយ​ខ្ញុំ​ក៏​មានការ​ភ្ញាក់ផ្អើល ដោយសារ​នេះ​ជា​ការ​និយាយ​ខុស និង​ពន្លើស​យ៉ាងធ្ងន់ធ្ងរ អំពី​ទេវ​សាស្រ្ត​កំណែទម្រង់ ហើយក៏​ដោយសារ​អ្នក​ដែល​កំពុង​និយាយ​នេះ ថែមទាំង​ជា​អ្នក​ដែល​គួរតែ​ដឹង​ច្បាស់​ជាង​នេះ ដោយ​គាត់​រៀនសូត្រ​ខ្ពង់ខ្ពស់ អំពី​គោល​លទ្ធិ​របស់​ពួក​ជំនុំ ។ល។ តែ​ខ្ញុំ​ក៏បាន​គិតថា “បើ​អ្នកដឹកនាំ​ពួក​ជំនុំ មានបទពិសោធន៍ និង​ការអប់រំ​ច្រើនយ៉ាង​នេះ មានការ​យល់​ច្រឡំ អំពី​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន​ទៅ​ហើយ តើមាន​មនុស្ស​ប៉ុន្មាន​នាក់…

Read article
មានការចាប់ផ្តើមដ៏តូច

តែឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញពី​ឯង​មក​ឲ្យ​អញ អ្នកនោះ​ត្រូវ​ឡើងជា​អ្នកគ្រប់គ្រង​លើ​អ៊ីស្រាអែល។ មីកា ៥:១ ស្ពាន​ព្រូ​គ្លី​ន(Brooklyn) ត្រូវ​បាន​គេ​ចាត់ទុកជា “អច្ឆរិយ​វត្ថុ​ទី៨” ពេល​ដែល​ការសាងសង់​ស្ពាន​នេះ​បាន​ចប់​សព្វគ្រប់​នៅ​ឆ្នាំ១៨៨៣។ ប៉ុន្តែ ខ្សែ​កាប​ដែក​មួយ​ខ្សែ ដែល​បាន​ចងភ្ជាប់​ស្ពាន​នេះ ពី​ប៉ម​មួយ​ទៅ​ប៉ម​មួយ​មាន​ភាព​ចាំបាច់ ដើម្បី​ឲ្យ​ការ​សាងសង់​ស្ពាន​នេះ​ទទួល​បាន​ជោគជ័យ។ គេ​ក៏បាន​បន្ថែម​ខ្សែកាប​ជាច្រើន ពីលើ​ខ្សែកាប​មួយ​ខ្សែ​នោះ ទាល់​តែ​ខ្សែកាប​តូច​មួយ​ក្លាយជា​ខ្សែកាប​ធំ​សម្បើម ដែល​គួបផ្សំ​ជាមួយ​ខ្សែកាប​ធំ​បី​ខ្សែ​ទៀត។ ពេល​ការសាងសង់​បាន​បញ្ចប់ ខ្សែកាប​ធំ​នីមួយៗ​បាន​កើតឡើង​ពី​ខ្សែ​កា​បតូចៗជាង៥ពាន់​ខ្សែ ដែល​បាន​ជួយ​ទ្រទ្រង់​ស្ពាន​យោល ដែល​វែង​ជាងគេ​បំផុត នៅ​សម័យ​នោះ។ ដូចនេះ ការ​ចាប់ផ្តើម​ដ៏​តូច​បាន​ប្រែក្លាយ​ជាផ្នែក​ដ៏​ធំ​មួយ​របស់​ស្ពាន​ព្រូ​គ្លី​ន។ ព្រះជន្ម​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែនដី បាន​ចាប់ផ្តើម​ពីតូច​ទៅ​ធំ​ផង​ដែរ ដោយ​ព្រះអង្គ​ប្រសូត​ជា​ទារក​តូច ផ្ទំ​នៅក្នុង​ស្នូក ក្នុង​ភូមិតូច​មួយ(លូកា ២:៧)។ ហោរា​មីកា​បាន​ថ្លែង​ទំនាយ​អំពី​ការ​ប្រសូត​ដ៏​តូច​ទាប​របស់​ព្រះអង្គ យ៉ាងដូច​នេះ​ថា “តែឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅក្នុង​ពួក​យូដា​ទាំង​ពាន់​ៗ នឹង​មាន​ម្នាក់​កើត​ចេញពី​ឯង​មក​ឲ្យ​អញ អ្នកនោះ​ត្រូវ​ឡើងជា​អ្នកគ្រប់គ្រង​លើ​អ៊ីស្រាអែល ដើមកំណើត​របស់​អ្នកនោះ​បាន​ចាប់តាំងពី​បុរាណ គឺ​ពី​អស់​កល្ប​រៀងមក”(មីកា ៥:១ និង ម៉ាថាយ ២:៦)។ ព្រះអង្គ​មានការ​ចាប់ផ្តើម​ដ៏​តូច​ទាប តែ​ព្រះអង្គ​ជា​អ្នកដឹកនាំ និង​អ្នក​គង្វាល ដែល​មាន​ព្រះនាម និង​បេសកកម្ម​ឈោង​ទៅដល់ “ចុង​ផែនដី​បំផុត”(មីកា ៥:៣)។ ព្រះយេស៊ូវ​បាន​ប្រសូត​ក្នុង​កន្លែង​តូច​ទាប ដោយ​បន្ទាប​ព្រះ​កាយ…

Read article
ជ្រើសរើសយកក្តីអំណរ

ចូរ​អរ​សប្បាយ ក្នុង​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង។ ភីលីព ៤:៤ លោក​ឃី​ធ(Keith) មានការ​បាក់ទឹកចិត្ត ខណៈ​ពេល​ដែល​គាត់​ដើរ​យឺតៗ កាត់តាម​កន្លែង​លក់​បន្លែ និង​ផ្លែឈើ ក្នុង​ផ្សា​ទំនើប។ ដៃ​របស់​គាត់​បាន​ញ័រ ជា​រោគសញ្ញា​ទីមួយ នៃ​ជំងឺ​ប៉ាក់គីនសិន។ តើ​គាត់​នៅសល់​ពេល​ប៉ុន្មាន​ទៀត មុន​ពេល​គុណភាព​នៃ​ជីវិត​របស់​គាត់​ចាប់ផ្តើម​ចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស? តើ​ភរិយា និង​កូន​ៗ​របស់​គាត់ នឹង​មានការ​ពិបាក​យ៉ាងណា? តែ​ភ្លាម​ៗ​នោះ លោក​ឃីធ​ក៏បាន​អស់សំណើច​នឹង​ខ្លួនឯង ធ្វើឲ្យ​ភាព​អាប់អួរ​រលាយ​បាត់​អស់។ គាត់​បាន​មើលតាម​ប្រឡោះ​ធ្នើរ​ដាក់​ដំឡូងបារាំង ឃើញ​បុរស​ម្នាក់​រុញ​ក្មេងប្រុស​ពិការ​ម្នាក់​នៅ​លើ​រទេះរុញ។ បុរស​នោះ​ក៏បាន​ឱន​ចុះ ហើយ​ខ្សឹប​ដាក់​ត្រចៀក​កូនប្រុស​គាត់ ដែល​មាន​ទឹកមុខ​ញញឹម​ជាប់​ជានិច្ច។ គាត់​ស្ថិត​ក្នុង​សភាព​ដែល​ពិបាក​ជាង​លោក​ឃីធ​ឆ្ងាយណាស់ តែ​គាត់ និង​ឪពុក​គាត់​កំពុងតែ​រក​ឃើញ​ក្តី​អំណរ នៅកន្លែង​ណា​ដែល​ពួក​គេ​អាច​រក​ឃើញ​បាន។ កាល​សាវ័ក​ប៉ុល​កំពុង​សរសេរ​សំបុត្រ​ផ្ញើ​ពី​ក្នុង​គុក ឬ​ក្នុង​ពេល​ជាប់ឃុំ​ខ្លួន​ក្នុង​ផ្ទះ ខណៈ​ពេល​ដែល​គាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ជំនុំជម្រះ​ទោស​គាត់ គាត់​ហាក់ដូចជា​គ្មាន​សិទ្ធិ​ដើម្បី​អរ​សប្បាយ​នោះ​ឡើយ(ភីលីព ១:១២-១៣)។ អធិរាជ​ណេរ៉ូ(Nero) ជា​មនុស្ស​អាក្រក់​ដែល​ល្បី​ខាង​ប្រើ​អំពើ​ហិង្សា និង​ភាព​សាហាវ​ព្រៃផ្សៃ ដូចនេះ សាវ័ក​ប៉ុល​មានហេតុ​ផល ដែល​ត្រូវ​ព្រួយបារម្ភ។ គាត់​ក៏បាន​ដឹងផង​ដែរ​ថា មាន​គ្រូ​ខុសឆ្គង​ជា​ច្រើន កំពុង​ឆ្លៀត​ឱកាស ក្នុង​ពេល​អវត្តមាន​របស់​គាត់ ដើម្បី​ស្វែងរក​ភាព​រុងរឿង​សម្រាប់​ខ្លួន​ឯង។ ពួក​គេ​យល់ឃើញ​ថា ខ្លួន​អាច​បន្ថែម​ទុក្ខ​លំបាក​ដល់​សាវ័ក​ប៉ុល ពេល​គាត់​កំពុង​ជាប់ឃុំ(ខ.១៧)។ តែ​សាវ័ក​ប៉ុល​បានសម្រេច​ចិត្ត​អរ​សប្បាយ(ខ.១៨-២១) ហើយ​គាត់​ក៏បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​យក​តម្រាប់​តាម​គាត់។ គឺ​ដូចដែល​គាត់​ប្រាប់​ពួក​គេ​ថា…

Read article
ការបញ្ចប់ឲ្យបានល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់ប្រណាំង​ជាស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧ អ្នកស្រី​មែន កួរ(Man Kaur) មាន​អាយុ១០៣ឆ្នាំ​ហើយ តែ​គាត់​បាន​ចូលរួម​ប្រកួត ក្នុងនាម​ជា​កីឡាករ​ស្ត្រី​ឥណ្ឌា​មាន​វ័យ​ចំណាស់​ជាងគេ ក្នុងអំឡុងពេល​នៃ​ការប្រកួត​ជើងឯក World Masters Athletic Championship នៅ​ប្រទេស​ប៉ូឡូញ នៅ​ឆ្នាំ២០១៩។ អ្វី​ដែល​គួរឲ្យ​កត់សំគាល់​នោះ​គឺ អ្នកស្រី​មែន គួរ​​ ឈ្នះ​បាន​មេដាយមាស៤ ក្នុង​វិញ្ញា​សារ៤មុខ(ការ​ចោល​លំពែង ការ​រត់​ប្រ​ណាំ៦០ម៉ែត្រ និង​ការ​រត់​ប្រ​ណាំ២០០ម៉ែត្រ)។ តែ​ដែល​គួរឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ នៅ​ឆ្នាំ​នោះ គាត់​បាន​រត់លឿន​ជាង​កាលដែល​គាត់​រត់ប្រណាំង នៅ​ឆ្នាំ២០១៧។ គាត់​ជា​យាយ​តួ​ត ដែល​បាន​រត់ប្រណាំង​ចូល​ទៅ​ក្នុង​សតវត្សរ៍​ទី២នៃ​ជីវិត​គាត់ ដោយ​បង្ហាញថា គាត់​បាន​បញ្ចប់​ដោយ​ភាពរឹងមាំ។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើរ​ទៅ​លោក​ធីម៉ូថេ ដែល​ជា​សិស្ស​ដ៏​ក្មេង​វ័យ អំពី​របៀប​ដែល​គាត់​បាន​ចូល​ទៅ​ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​គាត់។ គាត់​បាន​សរសេរ​ថា “ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏បាន​មកដល់​ហើយ”។ ផ្អែក​ទៅលើ​ទីបន្ទាល់​នៃ​ជីវិត​គាត់ គាត់​មានទំនុក​ចិត្ត​ថា គាត់​កំពុងតែ​ឈាន​ដល់​ការ​បញ្ចប់ ដោយ​ភាពរឹងមាំ។ បាន​ជា​គាត់​មានប្រសាសន៍​ថា “ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់ប្រណាំង​ជាស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ”(ខ.៧)។ សាវ័ក​រូប​នេះ នៅតែ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​។ ទោះ​មានទុក្ខ​លំបាក ឬ​ក្តី​អំណរ​យ៉ាងណា​ក៏ដោយ ក៏​គាត់​នៅតែ​ដើរតាម​ព្រះ ដែល​បាន​រំដោះ​គាត់​ឲ្យ​រួចផុត​ពី​ភាព​ហិន​វិនាស។ ហើយ​គាត់​ក៏​ដឹង​ដែរ​ថា ព្រះយេស៊ូវ​បាន​ត្រៀម​ជាស្រេច…

Read article
ព្រះគុណព្រះ ក្នុងពេលដ៏វឹកវរ

នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅដល់​ទ្វារសមុទ្រ ដែលគេ​ប្រាថ្នា​ចង់ទៅ។ ទំនុកដំកើង ១០៧:៣០ ពេល​ដែល​ខ្ញុំ​កំពុងតែ​គេង​ថ្ងៃ ដោយ​មិនបាន​ព្រៀង​ទុក ខ្ញុំ​ក៏បាន​ជួប​ការ​រំខាន។ កូនប្រុស​ខ្ញុំ​បាន​លេង​ហ្គីតា​សូ​ឡូ ចេញពី​បន្ទប់ក្រោមដី​មក ធ្វើឲ្យ​ជញ្ជាំង​ផ្ទះ​ញ័រ។ គ្មាន​ទេ​ភាព​សុខសាន្ត គ្មាន​ទេ​ភាព​ស្ងប់ស្ងាត់ សម្រាប់​ឲ្យ​ខ្ញុំ​គេង។ មួយស្របក់​ក្រោយមក សម្លេង​តន្ត្រី​មួយទៀត​បាន​ប្រជែង​នឹង​សម្លេង​ហ្គីតា​សូ​ឡូ​របស់​គាត់ ក៏បាន​ចូលក្នុង​ត្រចៀក​ខ្ញុំ​ផង​ដែរ ដោយ​កូនស្រី​ខ្ញុំ​កំពុង​លេង​ព្យាណូ​បទ “ព្រះគុណ​អស្ចារ្យ”។ តាមធម្មតា ខ្ញុំ​ចូលចិត្ត​ស្តាប់​កូនប្រុស​ខ្ញុំ​លេង​ហ្គីតា តែ​ក្នុង​ពេលនោះ តន្ត្រី​របស់​គាត់​បាន​រំខាន​ការសម្រាក​របស់ខ្ញុំ។ ភ្លាម​ៗ​នោះ ទំនុកភ្លេង “ព្រះគុណ​អស្ចារ្យ” របស់​លោក​ចន ញូ​តុន(John Newton) ដែល​កូនស្រី​ខ្ញុំ​បាន​បន្លឺ​ឡើង ដោយ​ឧបករណ៍​ព្យាណូ បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា ព្រះគុណ​របស់​ព្រះ​បាន​ចម្រើនឡើង ក្នុង​ពេល​ដ៏​វឹកវរ។ ទោះ​ព្យុះ​ជីវិត​មានសម្លេង​លាន់ឮ​ខ្លាំង គួរឲ្យ​រំខាន ឬ​ធ្វើ​ឲ្យ​យើង​បាត់បង់​ភាព​នឹងនរ តែ​សម្លេង​តន្ត្រី​នៃ​ព្រះគុណ​ព្រះ នៅ​តែ​បន្លឺ​សម្លេង​ច្បាស់ ពីរោះ ដោយ​រំឭក​យើង​ថា ព្រះអង្គ​កំពុង​ថែរក្សា​ការពារ​យើង។ នេះ​ជា​សេចក្តី​ពិត ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ក្នុង​បទ​គម្ពីរ ទំនុកដំកើង ១០៧:២៣-៣២ ពួក​នាវិក​បាន​តយុទ្ធ​យ៉ាង​ខ្លាំងក្លា នឹង​ទឹកកួច ដែល​អាច​លេប​ត្របាក់​ពួក​គេ​យ៉ាង​ងាយ។ “ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្តី​អន្តរាយ”(ខ.២៦)។ តែ​ពួក​គេ​នៅតែ​មិន​អស់សង្ឃឹម ហើយ “គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា…

Read article
ព្រះអង្គហៅយើង ទោះយើងមនុស្សបែបណាក៏ដោយ

កាល​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង១២នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មានអំណាច។ ម៉ាថាយ ១០:១ នៅ​យប់​មួយ​នោះ ឆា​ឡុ​ត អេ​លាត(Charlotte Elliott) គេង​មិន​លក់​សោះ។ គាត់​ជា​មនុស្ស​ដែល​មាន​ពិការភាព​ផ្នែក​រាងកាយ តាំងពី​យូរ​មក​ហើយ ហើយ​នៅ​ថ្ងៃបន្ទាប់ គាត់​ត្រូវ​ឡើង​ឆាក នៅកន្លែង​លក់​ឥវ៉ាន់​រ៉ៃ​អង្គាស​ប្រាក់ ដែល​ពួក​ជំនុំ​បាន​រៀបចំ ដើម្បីឲ្យ​នាង​អាច​ទទួល​ប្រាក់ឧបត្ថម្ភ សម្រាប់​បង់ថ្លៃ​សាលា នៅ​ថ្នាក់ខ្ពស់​ជាមុន។ តែ​ឆា​ឡុ​ត​ក៏​បាន​លើក​ហេតុផល​ថា នាង​មិន​មាន​ភាព​សក្តិ​សម ដែល​គួរឲ្យ​គេ​ជួយ​នោះ​ទេ។ នាង​ត្រឡប់​ខ្លួន​ចុះ​ឡើងៗ ដោយ​គេង​មិន​លក់។ នាង​មិន​ទុកចិត្ត​ថា នាង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដោយ​ចោទសួរ​ផ្នែក​នី​មួយៗ​នៃ​ជីវិត​ខាងវិញ្ញាណ​របស់​ខ្លួន​ឯង។ នៅ​ថ្ងៃបន្ទាប់ នាង​នៅតែ​មាន​អារម្មណ៍​រសាប់រសល់ តែ​ទីបំផុត នាង​ក៏បាន​ទៅ​អង្គុយ​នៅ​តុ​របស់​នាង យក​ប៊ិច និង​ក្រដាស​មក​និពន្ធ​បទ​ទំនុក​សកល​មាន​ចំណងជើង​ថា “ខ្ញុំ​មក​ថ្វាយខ្លួន” (បទ​លេខ ២០១) ជា​បទ​ដ៏​ពេញនិយម​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ផ្តើម​ដោយ​ពាក្យ​ថា ៖ “ខ្ញុំ​មក​ថ្វាយខ្លួន ឥតមាន​អ្វី​អាង អាងតែ​ឈាម​ទ្រង់​ហូរ​លើ​ឈើឆ្កាង និង​ព្រះបន្ទូល​ជាទី​សំអាង ឱ​ព្រះ​អង្គ​សង្គ្រោះ​អើយ ខ្ញុំ​មក”។ ពាក្យពេចន៍​ដែល​នាង​បាន​សរសេរ​ក្នុង​បទ​ទំនុក​សកល​នេះ កាលពី​ឆ្នាំ១៨៣៥ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​ពួក​សិស្ស​ព្រះអង្គ ឲ្យ​ចូល​មក​បម្រើ​ព្រះអង្គ។ មិនមែន​ដោយសារ​ពួក​គេ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដើរតាម​ព្រះអង្គ​នោះ​ទេ។ ពួក​គេ​មិនបាន​ត្រៀមខ្លួន តែ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ពួក​គេ ទោះ​ពួក​គេ​កំពុង​ស្ថិត​ក្នុង​សណ្ឋាន​បែប​ណាក៏ដោយ។ ក្រុម​សាវ័ក​របស់​ព្រះអង្គ មាន​ប្រភេទ​មនុស្ស​ចម្រុះ១២នាក់ ដូចជា…

Read article