ទីបន្ទាល់ល្អ នៅក្នុងកិច្ចការទាំងអស់
សេចក្តីបន្ទាល់របស់បញ្ញាចិត្តយើងខ្ញុំ ដែលសំដែងថា យើងខ្ញុំបានប្រព្រឹត្តក្នុងលោកីយ៍នេះ …ដោយសេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់របស់ព្រះ។ ២កូរិនថូស ១:១២ កាលឆ្នាំ១៥២៤ លោកម៉ាទីន លូស័រ(Martin Luther) បានសង្កេតឃើញថា “ក្នុងចំណោមពួកអ្នកជំនួញ មានគោលការណ៍មួយ ដែលពួកគេបានយកជាអាទិភាពគឺ … ខ្ញុំមិនខ្វល់អ្វីសោះ អំពីអ្នកជិតខាងខ្ញុំ ដរាបណា ខ្ញុំបានទទួលផលចំណេញ ហើយបានបំពេញភាពលោភលន់របស់ខ្ញុំ”។ ជាង២រយឆ្នាំក្រោយមក លោកចន វូលមែន(John Woolman) មកពីតំបន់ម៉ោន ហូលី រដ្ឋញូជើរស៊ី បានអនុញ្ញាតឲ្យការប្ដេជ្ញាចិត្ត ដែលគាត់មានចំពោះព្រះ មានឥទ្ធិពលមកលើមុខរបរជាជាងកាត់ដេរសំលៀកបំពាក់របស់គាត់។ ដោយសារគាត់គាំទ្រការដោះលែងពួកទាសករនៅអាមេរិកឲ្យមានសេរីភាព នោះគាត់ក៏បានបដិសេធន៍មិនព្រមទិញផ្កាកប្បាស និងថ្នាំសម្រាប់ជ្រលក់ពណ៌ក្រណាត់ ពីក្រុមហ៊ុនដែលប្រើពលកម្មរបស់ទាសករនោះឡើយ។ ដោយបញ្ញាចិត្តដ៏ជ្រះថ្លា គាត់ក៏បានស្រឡាញ់អ្នកជិតខាងគាត់ ហើយរស់នៅ ដោយភាពទៀងត្រង់ នៅក្នុងការធ្វើជំនួញរបស់គាត់។ សាវ័កប៉ុលបានព្យាយាមរស់នៅ ដោយ “សេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់”(២កូរិនថូស ១:១២)។ ពេលណាអ្នកខ្លះ ក្នុងពួកជំនុំក្រុងកូរិនថូស បានព្យាយាមធ្វើឲ្យគេឈប់ទទួលស្គាល់គាត់ជាសាវ័ករបស់ព្រះយេស៊ូវ គាត់ក៏បាននិយាយការពារការប្រព្រឹត្តដែលគាត់មានក្នុងចំណោមពួកគេ។ គាត់បានសរសេរថា គេអាចពិនិត្យមើលពាក្យសម្ភី និងការប្រព្រឹត្តរបស់គាត់ ឲ្យបានម៉ត់ចត់បំផុត(ខ.១៣)។ គាត់ក៏បានបង្ហាញផងដែរថា គាត់បានពឹងផ្អែកអំណាចចេស្ដា…
Read articleព្រះទ្រង់មិនត្រូវការអ្វីទេ
ព្រះដែលគ្មានដែនកំណត់ និងមានគ្រប់អំណាចចេស្ដា ទ្រង់មិនខ្វះអ្វីសោះ ហើយក៏គ្មានតម្រូវការអ្វីដែរ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul) នឹងបង្រៀនយើងអំពីការស្គាល់អំណាចនៃភាពគ្រប់គ្រាន់របស់ព្រះ ដែលជួយឲ្យយើងយល់កាន់តែច្បាស់ អំពីការបង្កើត ការប្រោសលោះ និងជីវិតជាគ្រីស្ទបរិស័ទ។ អត្ថបទ តើព្រះទ្រង់ត្រូវការអ្វីខ្លះ ដើម្បីឲ្យមានព្រះជន្មរស់? ព្រះអង្គមិនត្រូវការអ្វីទាល់តែសោះ។ ព្រះអង្គមិនត្រូវការខ្យល់ដកដង្ហើម មិនត្រូវការពន្លឺថ្ងៃ មិនត្រូវការទឹក មិនត្រូវការពេទ្យ មិនត្រូវការការប្រកបគ្នា។ និយាយឲ្យខ្លី ព្រះទ្រង់មិនត្រូវការអ្វីទាំងអស់។ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបន្ថែមពីលើភាពពេញលេញ និងភាពគ្រប់គ្រាន់របស់ព្រះ? ព្រះទ្រង់មិនត្រូវការអ្នកឡើយ។ ព្រះអង្គក៏មិនត្រូវការអ្វីពីអ្នក ឬត្រូវការឲ្យអ្នកធ្វើជាអ្វីមួយ សម្រាប់ព្រះអង្គដែរ។ ហើយព្រះអង្គក៏មិនត្រូវការខ្ញុំ។ ជួនកាល យើងចូលចិត្តគិតថា បើមិនមែនដោយសារយើងទេ នោះនគរព្រះនឹងរលាយ ហើយព្រះអង្គនឹងមានការខ្វះខាត បើយើងមិនធ្វើការថ្វាយព្រះអង្គ។ លោកយ៉ូណាថាន អេដវើត(Jonathan Edwards) បានមានបង្រៀនថា កិច្ចការដែលយើងធ្វើថ្វាយព្រះ ដោយជួយអ្នកខ្វះខាត អ្នកគ្មានសំលៀកបំពាក់ អ្នកដែលមានភាពឯកោ គឺបានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យ ព្រោះវិធីដ៏ត្រឹមត្រូវ ដើម្បីឲ្យយើងបង្ហាញការដឹងគុណដល់ព្រះ ដែលមិនចេះខ្វះអ្វីសោះ និងមានភាពគ្រប់គ្រាន់ គឺយើងត្រូវប្រើភាពគ្រប់គ្រាន់របស់យើង ដើម្បីជួយអ្នកដែលមានតម្រូវការ…
Read articleមានចង្វាក់បេះដូងដូចគ្នា
កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។ លោកុប្បត្ដិ ១:១ ការនិទានរឿងបានធ្វើឲ្យមនុស្សមានការជក់ចិត្តដិតអារម្មណ៍ ចាប់តាំងពីដើមកំណើតនៃមនុស្សជាតិ ដោយមានតួនាទី ផ្ទេរចំណេះដឹង តាំងពីមុនពេលដែលមនុស្សចាប់ផ្តើមប្រើភាសាសរសេរ។ យើងរាល់គ្នាសុទ្ធតែមានចិត្តរីករាយ ពេលដែលឮ ឬអានរឿង ដែលចាប់ផ្តើមដោយពាក្យថា “កាលពីព្រេងនាយ”។ អំណាចនៃការនិទានរឿង ហាក់ដូចជាមិនគ្រាន់តែផ្តល់ឲ្យយើងនូវការកម្សាន្តសប្បាយប៉ុណ្ណោះទេ តែក៏បានជួយឲ្យបេះដូងយើងលោតឡើង ដោយចង្វាក់ដែលស្របគ្នា ពេលដែលយើងបានស្តាប់រឿងណាមួយ ជាមួយគ្នា។ បេះដូងរបស់យើងម្នាក់ៗ លោតដោយចង្វាក់ផ្សេងគ្នា នៅថ្ងៃនីមួយៗ ហើយអាចមានចង្វាក់ដូចនរណាម្នាក់ នៅពេលខ្លះ តែទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញថា បេះដូងយើងអាចមានចង្វាក់ដូចគ្នា ពេលណាយើងបានស្តាប់រឿងណាមួយ ជាមួយគ្នា។ ព្រះទ្រង់ក៏បាននិទានរឿងរបស់ព្រះអង្គ ឲ្យយើងស្តាប់ ផ្តើមដោយពាក្យថា “កាលដើមដំបូងឡើយ”(លោកុប្បត្តិ ១:១)។ ចាប់តាំងពីពេលដែលលោកអ័ដាម និងនាងអេវ៉ាមានខ្យល់ដង្ហើមជាលើកទី១(ខ.២៧) ព្រះទ្រង់បានប្រើរឿងនេះ ដើម្បីកែប្រែជីវិតយើងម្នាក់ៗ ហើយដែលសំខាន់ជាងនេះទៀតនោះ ព្រះអង្គក៏បានប្រើរឿងនេះ ដើម្បីឲ្យយើងមានការរួបរួមគ្នា ក្នុងនាមជាកូនព្រះអង្គផងដែរ។ តាមរយៈព្រះគម្ពីរប៊ីប ដែលជាសៀវភៅរឿងដ៏អស្ចារ្យបំផុត ដែលគ្មានការប្រឌិត ចិត្តរបស់យើងបានចងភ្ជាប់គ្នា ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ជារាស្ត្រដែលព្រះអង្គបានញែក សម្រាប់បំពេញបំណងព្រះទ័យព្រះអង្គ(១ពេត្រុស ២:៩)។ ចូរយើងឆ្លើយតបចំពោះព្រះអង្គ ដោយចិត្តគំនិតដូចគ្នាតែមួយ…
Read articleពេលណាអ្នកមានការភ័យខ្លាច
ទេវតានៃព្រះយេហូវ៉ា ក៏លេចមកឲ្យលោកឃើញ ហើយប្រាប់ថា នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង។ ពួកចៅហ្វាយ ៦:១២ ខ្ញុំដល់ពេលត្រូវទៅពិនិត្យសុខភាព តាមការណាត់ជួបជាមួយគ្រូពេទ្យ ហើយទោះខ្ញុំមិនមានការព្រួយបារម្ភអំពីសុខភាពក៏ដោយ ក៏ខ្ញុំនៅតែមានអារម្មណ៍ខ្លាចមិនចង់ទៅពេទ្យ។ ខ្ញុំមានការភ័យខ្លាច ដោយសារខ្ញុំបាននឹកចាំ អំពីបទពិសោធន៍ដ៏អាក្រក់ ក្នុងការពិនិត្យសុខភាពតាំងពីយូរមកហើយ។ ខ្ញុំដឹងថា ព្រះទ្រង់គង់នៅជាមួយខ្ញុំ ហើយខ្ញុំត្រូវតែទុកចិត្តព្រះអង្គ តែខ្ញុំនៅតែមានការភ័យខ្លាច។ ពេលនោះ ខ្ញុំមានការខកចិត្ត ចំពោះខ្លួនឯង ដែលមានការភ័យខ្លាច និងខ្វះជំនឿ។ បើព្រះទ្រង់តែងតែគង់នៅក្បែរខ្ញុំ ហេតុអ្វីខ្ញុំនៅតែថប់បារម្ភ? បន្ទាប់មក នៅពេលព្រឹកថ្ងៃមួយ ខ្ញុំជឿថា ព្រះអង្គបានដឹកនាំខ្ញុំ ឲ្យមើលរឿងលោកគេឌាន។ ព្រះទ្រង់បានហៅលោកគេឌានថា “អ្នកប្រយុទ្ធដ៏ខ្លាំងពូកែ”(ពួកចៅហ្វាយ ៦:១២) តែគាត់មានការភ័យខ្លាច ក្នុងការបំពេញភារកិច្ចដឹកនាំទ័ពវាយលុកពួកម៉ាឌាន។ ទោះព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយ និងប្រទានជ័យជម្នះក៏ដោយ ក៏លោកគេឌាននៅតែទូលសូមទីសម្គាល់ម្តងហើយម្តងទៀត(ខ.១៦-២៣,៣៦-៤០)។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនបានថ្កោលទោសលោកគេឌាន ដោយសារគាត់មានការភ័យខ្លាចនោះទេ។ ព្រះអង្គយល់ចិត្តគាត់។ នៅពេលយប់នៃការប្រយុទ្ធ ព្រះអង្គបានធានាលោកគេឌានម្តងទៀត អំពីជ័យជម្នះ ហើយថែមទាំងបានប្រទានគាត់ នូវវិធីជម្នះការភ័យខ្លាចផងដែរ(៧:១០-១១)។ ព្រះទ្រង់ក៏ជ្រាបអំពីការភ័យខ្លាចរបស់ខ្ញុំផងដែរ។ ការធានារបស់ព្រះអង្គ បាននាំឲ្យខ្ញុំមានចិត្តក្លាហាន ក្នុងការទុកចិត្តព្រះអង្គ។ ខ្ញុំបានស្គាល់សន្តិភាពរបស់ព្រះអង្គ…
Read articleនៅពីក្រោយភាពល្អឥតខ្ចោះ
ដ្បិតពួកប្អូនទ្រង់មិនបានជឿដល់ទ្រង់ទេ។ យ៉ូហាន ៧:៥ វីដេអូរឿងបុណ្យណូអែល ដែលគ្រួសារលោកបាកឃ័រ(Barker) បានសម្តែងមើលទៅ ហាក់ដូចជាធ្វើបានយ៉ាងល្អឥតខ្ចោះ។ ក្នុងវីដេអូនោះ គេឃើញអ្នកគង្វាល៣នាក់ ដែលបានស្លៀករ៉ូប (សម្ដែងដោយ ក្មេងប្រុសរបស់គ្រួសារនេះ) បានអង្គុយជុំវិញភ្នក់ភ្លើង ក្នុងវាលស្មៅ។ ភ្លាមៗនោះទេវតាមួយអង្គបានចុះមកពីទួល (សម្ដែងដោយបងស្រីរបស់ពួកគេ) ដោយភាពត្រចេះត្រចង់ណាស់ ទាស់តែនាងមានពាក់ស្បែកជើងកីឡាពណ៌ផ្កាឈូក។ ពេលដែលភ្លេងក្នុងវីដេអូនោះ កាន់តែកន្ត្រាក់អារម្មណ៍ ពួកអ្នកគង្វាលនោះក៏បានមើលទៅមេឃ ដោយការភ្ញាក់ផ្អើល។ ពួកគេបានដើរតាមផ្លូវលំមួយ នៅក្នុងវាលស្មៅ ឆ្ពោះទៅរកទារក ដែលជាទារកពិត សម្ដែងដោយប្អូនប្រុសរបស់ពួកគេ នៅក្នុងក្រោលសត្វសម័យបច្ចុប្បន្ន។ ពេលនោះ បងស្រីច្បងរបស់ពួកគេក៏បានដើរតួជានាងម៉ារាវិញម្តង។ បន្ទាប់មក ចូលដល់វគ្គបន្ថែម ឪពុករបស់ពួកគេក៏បានបង្ហើបឲ្យយើងទស្សនាទិដ្ឋភាពក្រៅឆាក។ ពេលកំពុងសម្ដែង ក្មេងតូចៗទាំងនោះបានរអ៊ូថា “ខ្ញុំរងាណាស់”។ “ខ្ញុំត្រូវទៅបន្ទប់ទឹកឥឡូវនេះ” “តើយើងអាចទៅផ្ទះបានទេ?” ម្តាយរបស់ពួកគេក៏បានប្រាប់ពួកគេម្តងហើយម្តងទៀត ឲ្យផ្ដោតអារម្មណ៍ក្នុងការសម្ដែង។ ធាតុពិតនៃការសម្ដែងរបស់ពួកគេ គឺមិនមានភាពល្អឥតខ្ចោះ ដូចដែលគេបានគិតស្មាននោះទេ។ យើងងាយនឹងមើលឃើញភាពរលូន នៃសាច់រឿងរបស់បុណ្យណូអែលដំបូងបំផុត ដែលមានចែងក្នុងព្រះគម្ពីរ។ ព្រះជន្មរបស់ព្រះយេស៊ូវមានភាពល្អឥតខ្ចោះតាំងពីដើមដំបូង។ ស្តេចហេរ៉ូឌបានព្យាយាមធ្វើគុតព្រះអង្គ កាលព្រះអង្គជាទារកតូច(ម៉ាថាយ ២:១៣)។ នាងម៉ារា និងលោកយ៉ូសែបមានការយល់ច្រឡំមកលើព្រះអង្គ(លូកា ២:៤១-៥០)។ លោកិយស្អប់ព្រះអង្គ(យ៉ូហាន ៧:៧)។…
Read articleអំណាចនៃព្រះបន្ទូលព្រះ
នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ។ អេសាយ ៥៥:១១ នៅពេលល្ងាច មុនពេលថ្ងៃបុណ្យណូអែល នៅ ឆ្នាំ១៩៦៨ លោកហ្វ្រែង ប៊រមែន(Frank Borman) លោកជីម ឡូវែល(Jim Lovell) និងលោកប៊ីល អ៊ែនឌ័រ(Bill Anders) បានក្លាយជាមនុស្សដំបូងបំផុត ដែលបានចូលទៅក្នុងគន្លងហោះហើរជុំវិញស្ថានព្រះច័ន្ទ។ ពេលដែលពួកគេបានហោះហើរក្រឡឹងជំវិញស្ថានព្រះចន្ទបាន១០ដង ពួកគេក៏បានចែករំលែករូបថតស្ថានព្រះចន្ទ និងផែនដី ដែលពួកគេថតបាន។ ក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ពួកគេក៏បានអាចបទគម្ពីរលោកុប្បត្ដិ ជំពូក១ ម្តងម្នាក់។ នៅក្នុងការអបអរខួបទី៤០ លោកប៊រមែនក៏បានមានប្រសាសន៍ថា “កាលនោះ គេបានប្រាប់យើងថា នៅពេលល្ងាច មុនថ្ងៃណូអែល យើងនឹងមានចំនួនអ្នកស្តាប់តាមរលកធាតុអាកាសច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ។ ហើយអង្គការណាសាគ្រាន់តែបានណែនាំយើងឲ្យនិយាយអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ”។ ដូចនេះ ពួកគេក៏បានសម្រេចចិត្តអានខគម្ពីរនោះ ដែលនៅតែបានដាំគ្រាប់ពូជនៃសេចក្តីពិត ក្នុងចិត្តរបស់មនុស្សជាច្រើន ដែលបានស្តាប់ការចាក់ផ្សាយជាប្រវត្តិសាស្ត្រនោះ។ ព្រះទ្រង់បានមានបន្ទូល តាមរយៈហោរាអេសាយថា “ចូរឱនត្រចៀក ហើយមកឯអញ ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ”(អេសាយ ៥៥:៣)។ ព្រះអង្គបានបង្ហាញនូវការប្រទានសេចក្តីសង្គ្រោះដោយឥតគិតថ្លៃ ដើម្បីអញ្ជើញយើង ឲ្យងាកបែរពីបាប និងទទួលសេចក្តីមេត្តា និងការអត់ទោសបាបពីព្រះអង្គ(ខ.៦-៧)។…
Read article