ថ្លែងប្រាប់មនុស្សជំនាន់ក្រោយ
មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្តីសុចរិត និងពីសេចក្តីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃ ពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេ។ ទំនុកដំកើង ៧១:១៥ សត្វត្រីបាឡែន ដែលអ្នកស្រាវជ្រាវបានដាក់ឈ្មោះឲ្យថា “យាយត្រីបាឡែន” ទំនងជាដឹងអំពីសារៈសំខាន់នៃតួនាទីរបស់វា ក្នុងការរស់នៅរបស់ត្រីបាឡែនដែលជា “ចៅ” របស់វា។ មេរបស់ត្រីបាឡែននេះបានស្លាប់កាលពីពេលថ្មីៗនេះ ធ្វើឲ្យកូនត្រីបាឡែនកំព្រានេះ មិនមានវ័យធំល្មមនឹងអាចរស់នៅ ដោយខ្លួនឯង ដោយគ្មានការការពារ និងការគាំទ្រ។ យាយត្រីបាឡែន ដែលស្ថិតក្នុងវ័យប្រហែល៨០ឆ្នាំ ក៏បានទៅណាមកណាជាមួយវា ដើម្បីបង្រៀនវាឲ្យចេះរស់នៅ ដោយខ្លួនឯង។ យាយត្រីបាឡែនបានប្រមូលត្រីខ្លះ ឲ្យកូនត្រីបាឡែននោះស៊ី ជាជាងស៊ីត្រីទាំងនោះ ដោយខ្លួនឯង ដើម្បីឲ្យវាមិនគ្រាន់តែមានអាហារបរិភោគ តែក៏បានដឹងថា មានអ្វីខ្លះដែលវាត្រូវស៊ី ហើយវាអាចទៅរកត្រីសាម៉ុងនៅកន្លែងណា ដើម្បីឲ្យវាអាចមានជីវិតរស់។ យើងក៏មានកិត្តិយស និងក្តីអំណរពិសេស ក្នុងការចែកចាយអ្វីដែលយើងបានដឹង ពោលគឺយើងអាចចែកចាយអំពីកិច្ចការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ និងលក្ខណៈសម្បត្តិរបស់ព្រះអង្គ ដល់មនុស្សជំនាន់ក្រោយ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងដែលមានវ័យចាស់ បានទូលសូមព្រះអនុញ្ញាតឲ្យគាត់ “បានថ្លែងប្រាប់ពីព្រះចេស្ដាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ និងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ”(ទំនុកដំកើង ៧១:១៨)។ គាត់មានចិត្តឆេះឆួលចង់ចែករំលែកអ្វីដែលគាត់បានដឹងអំពីព្រះ ដល់អ្នកដទៃ ដែលមានដូចជា “សេចក្តីសុចរិត” និង “សេចក្តីសង្គ្រោះ” របស់ព្រះអង្គ ដែលយើងត្រូវការ ដើម្បីមានការចម្រើនឡើង(ខ.១៥)។ ទោះយើងមិនមានសក់ស្កូវ…
Read articleបន្ទន់ខ្លួន ដោយសេចក្តីស្រឡាញ់
ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា។ ២កូរិនថូស ១:៣-៤ ស្ត្រីជាម្តាយវ័យក្មេងម្នាក់ កំពុងដើរតាមពីក្រោយកូនស្រីរបស់គាត់ ដែលកំពុងធាក់កង់តូចមួយ ឲ្យបានលឿនបំផុត តាមដែលជើងនាងអាចធាក់បាន។ តែពេលដែលនាងតូចធាក់កង់លឿនពេក លើសពីអ្វីដែលនាងចង់បាន នាងក៏បានដួលកង់ ហើយក៏បានស្រែកយំ ដោយសារការឈឺចាប់នៅត្រង់កជើងរបស់នាង។ ម្តាយរបស់នាងក៏បានលត់ជង្គង់ចុះដោយភាពស្ងាត់ស្ងៀម ឱនក្បាលថើបជើងរបស់នាង ដើម្បីឲ្យការឈឺចាប់រលាយបាត់។ នាងតូចក៏បាត់ឈឺជើង។ នាងស្ទុះងើបឡើងជិះកង់ជាថ្មីម្តងទៀត។ តើអ្នកមិនរំពឹងឲ្យការឈឺចាប់របស់អ្នកឆាប់រលាយបាត់ យ៉ាងងាយស្រួលដូចនេះទេឬ? សាវ័កប៉ុលបានពិសោធន៍នឹងការកម្សាន្តចិត្តមកពីព្រះ នៅក្នុងការតយុទ្ធជាប់ជានិច្ច ក្នុងសេចក្តីជំនឿ ហើយនៅតែបន្តដំណើរទៅមុខទៀត។ គាត់បានរៀបរាប់អំពីទុក្ខលំបាកទាំងនោះ ក្នុងបទគម្ពីរ ២កូរិនថូស ១១:២៣-២៩ ដែលមានដូចជា ការទទួលរងការវាយដំ ចោលនឹងថ្ម ការគេងមិនបានគ្រប់គ្រាន់ ភាពអត់ឃ្លាន និងការខ្វល់ខ្វាយអំពីពួកជំនុំទាំងអស់។ គាត់ក៏បានដឹងច្បាស់ថា ព្រះទ្រង់ជា “ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក”(១:៣)។ ព្រះអង្គប្រៀបដូចជាម្តាយដែលកម្សាន្តចិត្តកូន ដែលកំពុងមានការឈឺចាប់។ ព្រះទ្រង់កម្សាន្តចិត្តយើង ដោយសេចក្តីស្រឡាញ់ តាមរបៀបផ្សេងៗជាច្រើន។ ព្រះអង្គអាចកម្សាន្តចិត្តយើង តាមរយៈខគម្ពីរ ឬព្រះអង្គឲ្យនរណាម្នាក់ផ្ញើសារលើកទឹកចិត្តយើង ឬបណ្តាលចិត្តមិត្តភក្តិយើង ឲ្យទូរស័ព្ទមកយើង ដើម្បីលើកទឹកចិត្ត។ ទុក្ខលំបាកប្រហែលមិនកន្លងផុតទៅភ្លាមៗទេ តែដោយសារព្រះទ្រង់បន្ទន់ព្រះកាយ ដើម្បីជួយយើង…
Read articleការអធិស្ឋានដ៏មានតម្លៃ
សូមឲ្យពាក្យទាំងនេះ ដែលយើងបានទូលអង្វរ បាននៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទាំងយប់ទាំងថ្ងៃ។ ១ពង្សាវតាក្សត្រ ៨:៥៩ នៅបច្ចិមប្រទេស សត្វចាបក្លឺក ចូលចិត្តស៊ីគ្រាប់ធញ្ញជាតិជាអាហារ។ រៀបរាល់ឆ្នាំពួកវាបានត្រៀមខ្លួនសម្រាប់រដូវរងា ដោយលាក់គ្រាប់ដើមស្រល់សម្បកពណ៌សបួនប្រាំគ្រាប់ ក្នុងមួយរន្ធ។ ជាសរុប វាអាចលាក់គ្រាប់ស្រល់នោះបានប្រហែល៥០០គ្រាប់ ក្នុងរយៈពេល១ម៉ោង។ ប៉ុន្មានខែក្រោយមក វាក៏ត្រឡប់មករកគ្រាប់ដែលវាបានលាក់នោះ ទោះជាមានព្រឹលធ្លាក់ខ្លាំងក៏ដោយ។ សត្វចាបក្លឺកមួយក្បាលអាចចងចាំកន្លែងលាក់គ្រាប់ស្រល់ បាន១ម៉ឺនទីតាំង ជាសមត្ថភាពដ៏អស្ចារ្យ បើធៀបនឹងសមត្ថភាពចងចាំរបស់មនុស្សដែលជាញឹកញាប់ សូម្បីតែកន្លែងទុកសោឡាន ម៉ូតូ ឬកន្លែងទុកវ៉ែនតា ក៏យើងពិបាកចងចាំដែរ។ តែសមត្ថភាពនៃការចងចាំកន្លែងបានច្រើនយ៉ាងនេះ មិនមានអ្វីអស្ចារ្យទេ បើយើងប្រៀបផ្ទឹមនឹងសមត្ថភាពរបស់ព្រះ ដែលអាចចងចាំការអធិស្ឋានរបស់យើងរាល់គ្នា។ ព្រះអង្គអាចចងចាំការអធិស្ឋានដ៏ស្មោះត្រង់នីមួយៗ ហើយអាចឆ្លើយតបការអធិស្ឋានរបស់យើង ទោះយើងបានអធិស្ឋានតាំងពី១ឆ្នាំមុនក៏ដោយ។ ក្នុងកណ្ឌគម្ពីរវិវរណៈ សាវ័កយ៉ូហានបានពិពណ៌នា អំពី “តួមានជីវិតទាំង៤ និងពួកចាស់ទុំ២៤នាក់” ថ្វាយបង្គំព្រះអម្ចាស់ នៅស្ថានសួគ៌។ ពួកគេម្នាក់ៗ “កាន់ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូបនោះជាសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ”(៥:៨)។ ដែលគ្រឿងក្រអូបនៅសម័យបុរាណមានតម្លៃថ្លៃយ៉ាងណា នោះសេចក្តីអធិស្ឋានរបស់យើងក៏មានតម្លៃជាងនោះទៀត ចំពោះព្រះ បានជាព្រះអង្គបានដាក់សេចក្តីអធិស្ឋានរបស់យើង ក្នុងពានមាស នៅចំពោះមុខព្រះអង្គជានិច្ច! ការអធិស្ឋានរបស់យើងមានតម្លៃចំពោះព្រះ ព្រោះយើងសំខាន់ចំពោះព្រះអង្គ ហើយតាមរយៈសេចក្តីសប្បុរស…
Read articleយើងត្រូវស្តាប់បង្គាប់ព្រះជាជាងស្តាប់តាមមនុស្ស
តើគ្រីស្ទបរិស័ទគួរតែចុះចូលនឹងអ្នកមានអំណាច ដែលព្រះទ្រង់បានដាក់ឲ្យគ្រប់គ្រងនៅលើពួកគេឬទេ? ថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul)សូមលើកឡើង អំពីគោលការណ៍ដើម្បីឲ្យយើងដឹងថា ពេលណាយើងត្រូវស្តាប់បង្គាប់ ហើយពេលណាយើងមិនត្រូវស្តាប់បង្គាប់អ្នកមានអំណាច។ អត្ថបទ យើងត្រូវស្តាប់បង្គាប់អ្នកដែលមានអំណាចជានិច្ច លើកលែងតែអ្នកមានអំណាច ដែលបញ្ជាយើងឲ្យធ្វើអ្វី ដែលព្រះបានហាម ឬហាមយើងមិនឲ្យធ្វើអ្វីដែលព្រះបានបង្គាប់ឲ្យយើងធ្វើ។ ព្រះទ្រង់បានរៀបចំឲ្យប្តីមានអំណាចមកលើប្រពន្ធ។ បើប្តីប្រាប់ប្រពន្ធឲ្យទៅលក់ខ្លួន ដើម្បីរកប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារ នោះនាងមិនគ្រាន់តែមិនគួរ តែក៏មិនត្រូវស្តាប់បង្គាប់គាត់សោះឡើយ។ ម្យ៉ាងទៀត បើស្រ្តីម្នាក់បានរៀបការជាមួយអ្នកមិនជឿព្រះ ហើយបុរសនោះប្រាប់នាង ឲ្យឈប់ទៅចូលរួមក្រុមចម្រៀងនៅព្រះវិហារ តើនាងគួរតែធ្វើដូចម្តេច ក្នុងនាមជាភរិយា? នាងគួរតែនៅផ្ទះ ព្រោះគ្មានបទគម្ពីរណាមួយ ដែលបានបង្គាប់ថា នាងត្រូវតែចូលរួមក្រុមចម្រៀងនោះទេ។ បើនាងអាចចូលរួមបាន គឺជាការល្អ តែព្រះគម្ពីរមិនបានបង្គាប់ទេ។ ចុះបើសិនជាស្វាមីប្រាប់ភរិយាថា គាត់មិនអនុញ្ញាតឲ្យនាងទៅព្រះវិហារ នៅថ្ងៃអាទិត្យ ដើម្បីជួបជុំថ្វាយបង្គំព្រះជាមួយរាស្រ្តរបស់ព្រះអង្គទេ តើនាងត្រូវធ្វើដូចម្តេច? នាងមិនគ្រាន់តែមិនគួរ តែមិនត្រូវស្តាប់បង្គាប់គាត់ឡើយ ព្រោះព្រះទ្រង់បានបង្គាប់នាង ឲ្យមានការប្រកបជាមួយពួកបរិសុទ្ធជាទៀងទាត់។ តើអ្នកឃើញទេ យើងអាចមានការឈឺចាប់ និងមានការលះបង់ខ្លាំងប៉ុណ្ណា ពេលដែលយើងស្ថិតនៅក្នុងគំនាបរវាងអំណាចពីរផ្សេងគ្នា? យើងមិនអាចជៀសវាងការស្តាប់បង្គាប់ព្រះ ហើយធ្វើអំពើបាប ដោយយកលេសថា “ខ្ញុំគ្រាន់តែធ្វើតាមបញ្ជា តែចិត្តខ្ញុំមិនចង់ធ្វើទេ”។ តែផ្ទុយទៅវិញ…
Read articleមិនបានមកដើម្បីដាក់បណ្តាសា
នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ។ ជនគណនា ២៤:១៧ លោកវីលៀម សេកស្ពា(William Shakespeare) ជាអ្នកជំនាញក្នុងការប្រើពាក្យជេរ ក្នុងរឿងល្ខោនដែលគាត់បាននិពន្ធ និងដឹកនាំ។ លោកប៊ែរី ក្រាហ្វ(Barry Kraft) ជាតួសម្ដែង ដែលបាននិពន្ធសៀវភៅដ៏ល្បីល្បាញ អំពីរបៀបជេររបស់លោកសេកស្ពា ដែលបានដកស្រង់ក្នុងរឿងល្ខោនរបស់លោកសេកស្ពា ដែលក្នុងនោះអ្នកដឹកនាំរឿងរូបនោះ បានឲ្យតួអង្គគាត់ប្រើពាក្យជេរយ៉ាងប៉ិនប្រសប់។ សៀវភៅដែលលោកក្រាហ្វបាននិពន្ធនេះ បានដកស្រង់ពាក្យជេរប្រទិច នៅសម័យដើម ដែលបានផ្តល់ឲ្យអ្នកអាន នូវការកម្សាន្តសប្បាយ។ តែស្តេចនគរម៉ូអាប់ នៅសម័យបុរាណបានព្យាយាមជួលហោរាអាថ៌កំបាំងម្នាក់ មិនគ្រាន់តែឲ្យគាត់ជេរប្រទិចពួកអ៊ីស្រាអែលប៉ុណ្ណោះទេ តែថែមទាំងដាក់បណ្តាសារពួកគេតែម្តង។ គឺដូចដែលស្តេចបាឡាក បានប្រាប់លោកបាឡាមថា “ចូរឯងមកឥឡូវ ដើម្បីនឹងដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ”(ជនគណនា ២២:៦)។ ផ្ទុយទៅវិញ លោកបាឡាមក៏បានធ្វើឲ្យស្តេចអង្គនោះខ្ញាល់ ដោយឲ្យពរដល់ជនជាតិហេព្រើរ ជាច្រើនលើកច្រើនសារ(២៤:១០)។ ក្នុងចំណោមការឲ្យពរនោះ ក៏រាប់បញ្ចូលការថ្លែងទំនាយថា “ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក”(២៤:១៧)។ ច្បាស់ណាស់ បុគ្គលដែលគាត់បានថ្លែងក្នុងបទទំនាញនេះ មិនទាន់បានយាងមក ក្នុងសម័យនោះនៅឡើយទេ តែលោកបាឡាមកំពុងនិយាយសំដៅទៅលើនរណា? នៅបន្ទាត់បន្ទាប់ យើងឃើញតម្រុយនៅត្រង់ឃ្លា “ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ”(ខ.១៧)។ “ផ្កាយ” នោះនឹងនាំពួកហោរាទាំងបី ឲ្យជិះសត្វអូដ្ឋពីទិសខាងកើត…
Read articleឈររឹងមាំ ដោយជំនឿ
បើសិនជាឯងមិនព្រមជឿទេ នោះប្រាកដជាឯងមិនបានតាំងនៅជាប់ឡើយ។ អេសាយ ៧:៩ ក្រុមហ៊ុនណូគា(Nokia) បានក្លាយជាក្រុមហ៊ុនទូរស័ព្ទដែលលក់ដាច់បំផុត ក្នុងឆ្នាំ១៩៩៨ ហើយប្រាក់ចំណេញបានកើនដល់ជិត៤ពាន់លាន់ដុល្លា នៅឆ្នាំ១៩៩៩។ តែនៅឆ្នាំ២០២២ ការលក់ទូរស័ព្ទក៏បានថយចុះ ហើយមិនយូរប៉ុន្មាន ក្រុមហ៊ុនកំព្យូទ័រម៉ៃក្រូសូស(Microsoft) ក៏បានទិញយីយោទូរស័ព្ទនេះ។ កត្តាមួយ ដែលបណ្តាលឲ្យផ្នែកលក់ទូរស័ព្ទរបស់ក្រុមហ៊ុនណូគា ទទួលបរាជ័យ គឺដោយសារវប្បធម៌នៃការធ្វើការផ្អែកទៅលើការភ័យខ្លាច ដែលនាំឲ្យមានការសម្រេចចិត្តខុស ដែលបណ្តាលឲ្យមានការខាតបង់ធ្ងន់ធ្ងរ។ ពួកអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុននេះ ខ្លាចគេបណ្តេញចេញពីការងារ បានជាពួកគេមានការស្ទាក់ស្ទើរ នៅក្នុងការនិយាយការពិត អំពីប្រព័ន្ធដំណើរការរបស់ទូរស័ព្ទណូគា ដែលអន់ជាងទូរស័ព្ទដទៃ និងបញ្ហានៃការរចនាដទៃទៀត។ ស្តេច អេហាស របស់នគរយូដា និងរាស្ត្រទ្រង់មានការភ័យខ្លាច “ប្រៀបដូចជាដើមឈើនៅព្រៃដែលត្រូវខ្យល់បក់”(អេសាយ ៧:២)។ ពួកគេដឹងថា ស្តេចរបស់ពួកអ៊ីស្រាអែល និងស្តេចសាសន៍ស៊ីរីបានពួតដៃគ្នា លើកទ័ពមកវាយកាន់កាប់នគរយូដា(ខ.៥-៦)។ ព្រះទ្រង់ប្រើហោរាអេសាយ ឲ្យលើកទឹកចិត្តស្តេចអេហាស ដោយទូលទ្រង់ថា ផែនការរបស់សត្រូវទ្រង់នឹងទទួលជោគជ័យឡើយ(ខ.៧) តែស្តេចដ៏ល្ងង់ខ្លៅនោះ ក៏បានសម្រេចព្រះទ័យចងសម្ព័ន្ធមិត្តជាមួយចក្រភពអាស៊ើរ ហើយចុះចូលនឹងស្តេចនៃប្រទេសមហាអំណាចនេះ(២ពង្សាវតាក្សត្រ ១៦:៧-៨)។ ទ្រង់មិនបានទុកចិត្តព្រះ ដែលបានប្រកាសថា “បើសិនជាឯងមិនព្រមជឿទេ នោះប្រាកដជាឯងមិនបានតាំងនៅជាប់ឡើយ” (អេសាយ ៧:៩)។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានជួយយើងឲ្យពិចារណា អំពីការឈរមាំមួន ក្នុងជំនឿយ៉ាងដូចនេះថា…
Read article