ការអស្ចារ្យនៃថ្ងៃណូអែល
ព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម។ រ៉ូម ៨:៣ នៅកន្លែងលក់របស់របរចាស់ៗ ដែលគេលែងត្រូវការ ខ្ញុំបានឃើញតុក្កតារឿងកំណើតព្រះយេស៊ូវមួយឈុត នៅក្នុង ក្រដាស់ឡាំងកំពិតមួយ។ ពេលខ្ញុំរើសតុក្កតាព្រះឱរសយេស៊ូវ ខ្ញុំកត់សំគាល់ឃើញថា គេបានឆ្លាក់រូបតុក្កតានោះ យ៉ាងលម្អិតល្អណាស់។ តុក្កតានោះមិនមែនជាតុក្កតាទារកដែលមានសំពត់រំជុំវិញខ្លួន នៅសល់តែមុខ ដែលមានភ្នែកបិទនោះទេ តែជាតុក្កតាដែលមានភ្នែកបើក និងមានសំពត់រំតែពាក់កណ្តាល ដោយមានដៃលាតសន្ធឹង ប្រអប់ដៃចំហ និងម្រាមដៃលាត។ មើលទៅរូបនោះហាក់ដូចជាកំពុងនិយាយមកខ្ញុំថា “ខ្ញុំនៅទីនេះហើយ!” តុក្កតានោះគ្រាន់តែជារូបតាំងលម្អ ដែលពិពណ៌នា អំពីការអស្ចារ្យនៅថ្ងៃណូអែល ដែលព្រះទ្រង់បានចាត់ព្រះរាជបុត្រា ឲ្យយាងចុះមកផែនដី ដោយយកកំណើតជាមនុស្ស។ ពេលដែលព្រះឱរសយេស៊ូវបានចម្រើនវ័យធំឡើង ព្រះហស្តព្រះអង្គក៏បានកាន់ព្រះគម្ពីរសញ្ញាចាស់ ហើយក៏បានធ្វើការជាជាងឈើ មុនពេលព្រះរាជកិច្ចរបស់ព្រះអង្គចាប់ផ្តើម។ ព្រះហស្តព្រះអង្គក៏បានបោះជំហានយាងពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបង្រៀន និងប្រោសឲ្យជា។ នៅចុងបញ្ចប់នៃព្រះជន្មព្រះអង្គ ព្រះហស្ត និងព្រះបាទរបស់ព្រះអង្គ ត្រូវគេដំដែកគោលជាប់នឹងឈើឆ្កាងរហូតព្រះអង្គសុគត។ ដូចនេះ ព្រះវរបិតាបាន “ចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម” រ៉ូម ៨:៣។ បើយើងទទួលយកការប្រោសលោះរបស់ព្រះយេស៊ូវ ដែលបានបង់ថ្លៃលោះយើងឲ្យរួចពីបាប…
Read articleឲ្យតែបានគ្រប់គ្រាន់
សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ។សុភាសិត ៣០:៨ ក្នុងខ្សែភាពយន្តមានចំណងជើងថា អ្នកលេងវីយូឡុង នៅលើដំបូលផ្ទះ តួអង្គឈ្មោះថេវា(Tevye) បាននិយាយទៅកាន់ព្រះ ដោយចិត្តស្មោះត្រង់ អំពីបញ្ហាជីវភាពរបស់គាត់ យ៉ាងដូចនេះថា “ព្រះអង្គបានបង្កើតឲ្យមានអ្នកក្រច្រើនណាស់។ ជាការពិតណាស់ ទូលបង្គំដឹងថា ភាពក្រីក្រមិនមែនជាអ្វីដែលគួរឲ្យខ្មាសអៀននោះទេ។ តែវាក៏មិនមែនជាកិត្តិយសដ៏ខ្ពង់ខ្ពស់អីដែរ! ដូចនេះ បើទូលបង្គំមានទ្រព្យសម្បត្តិតែបន្តិចបន្តួច តើមានខុសទាស់អ្វី … បើទូលបង្គំក្លាយជាអ្នកមាន តើវានឹងមានផលប៉ះពាល់អ្វី មកលើផែនការដ៏ធំ និងអស់កល្បរបស់ព្រះអង្គឬ?” រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកអេគើរ ដែលបានទូលថ្វាយដល់ព្រះ ដោយចិត្តស្មោះត្រង់ដូចនេះផងដែរ តែតាមរបៀបផ្សេងពីនេះ ដូចមានចែងក្នុងកណ្ឌគម្ពីរសុភាសិត។ លោកអេគើរបានទូលសូមព្រះថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ” (សុភាសិត ៣០:៨)។ គាត់ដឹងថា “ការមានទ្រព្យសម្បត្តិច្រើនពេក” អាចធ្វើឲ្យគាត់មានអំនួត និងធ្វើឲ្យគាត់រស់នៅដូចអ្នកមិនជឿព្រះ ដោយបដិសេធន៍ចរិយាសម្បត្តិរបស់ព្រះ។ ម្យ៉ាងទៀត គាត់បានសូមព្រះអង្គ កុំឲ្យគាត់ “មានភាពទាល់ក្រឡើយ” ព្រោះវាអាចបណ្តាលឲ្យគាត់បង្ខូចព្រះនាមព្រះអង្គ ដោយការលួចទ្រព្យសម្បត្តិអ្នកដទៃ(ខ.៩)។ លោកអេគ័របានទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកផ្គត់ផ្គង់គាត់ ហើយបានទូលសូមព្រះអង្គ “ឲ្យគាត់មានទ្រព្យសម្បត្តិល្មម” នឹងបំពេញតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ។ ការអធិស្ឋានរបស់គាត់ បានបង្ហាញអំពីការដេញតាមបំណងព្រះទ័យព្រះ…
Read articleកេរដំណែលនៃសេចក្តីជំនឿ
ដ្បិតខ្ញុំនឹងចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង។ ២ធីម៉ូថេ ១:៥ កាលពីឆ្នាំ ២០១៩ មានការស្រាវជ្រាវមួយ អំពីកេរដំណែលខាងវិញ្ញាណរបស់អ្នកជឿព្រះយេស៊ូវ នៅរសហរដ្ឋអាមេរិក បានរកឃើញថា ស្ត្រីជាម្តាយ និងជីដូន មានឥទ្ធិពលដ៏សំខាន់ មកលើការលូតលាស់ខាងវិញ្ញាណរបស់គ្រីស្ទបរិស័ទនៅអាមេរិក។ ២ភាគ៣ នៃគ្រីស្ទបរិស័ទនៅអាមេរិកបានអះអាងថា ខ្លួនបានទទួលកេរដំណែលនៃសេចក្តីជំនឿ ពីម្តាយរបស់ខ្លួន ហើយ១ភាគ៣ នៃគ្រីស្ទបរិស័ទនៅអាមេរិក បានទទួលស្គាល់ថា ជីដូនជីតា(តាមធម្មតា ជីដូន) របស់ពួកគេ ក៏មានតួនាទីដ៏សំខាន់ ក្នុងការលូតលាស់របស់ពួកគេផងដែរ។ អ្នកដឹកនាំការស្រាវជ្រាវនេះ បានកត់សំគាល់ថា “ការសិក្សានេះបានរកឃើញម្តងហើយម្តងទៀតថា ស្ត្រីជាម្តាយមានឥទ្ធិពលដ៏យូរអង្វែង មកលើការលូតលាស់ខាងវិញ្ញាណនៃមនុស្សជំនាន់ក្រោយ”។ ព្រះគម្ពីរក៏បានចែងអំពីឥទ្ធិពលនោះផងដែរ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើលោកធីម៉ូថេ ដែលជាសិស្សរបស់គាត់ គាត់បានទទួលស្គាល់ថា ជំនឿរបស់លោកធីម៉ូថេបានទទួលឥទ្ធិពលពីម្តាយគាត់ឈ្មោះ អ៊ើនីស និងជីដូនគាត់ឈ្មោះ ឡូអ៊ីស(២ធីម៉ូថេ ១:៥)។ នេះជាការពិពណ៌នាជាលម្អិតដ៏មានអំណរ ដោយសង្កត់ធ្ងន់អំពីឥទ្ធិពល ដែលស្ត្រីពីរនាក់មានមកលើអ្នកដឹកនាំវ័យក្មេងនេះ នៅសម័យពួកជំនុំដំបូង។ ឥទ្ធិពលរបស់ពួកគេក៏អាចឃើញមាន ក្នុងការលើកទឹកចិត្តដែលសាវ័កប៉ុលមាន សម្រាប់លោកធីម៉ូថេ យ៉ាងដូចនេះថា “ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន…
Read articleមិត្តភាពអស់មួយជីវិត
លោកមិនបានបរិភោគអ្វីសោះ ដោយមានសេចក្តីឈឺឆ្អាលចំពោះដាវីឌ ហើយពីព្រោះបិតាបានធ្វើឲ្យមានសេចក្តីខ្មាសផង។ ១សាំយ៉ូអែល ២០:៣៤ លោកវីលៀម ខោភ័រ(William Cowper ឆ្នាំ១៧៣១-១៨០០) ជាកវីកំណាព្យជនជាតិអង់គ្លេស បានបង្កើតមិត្តភាពជាមួយលោកគ្រូគង្វាល ចន ញូតុន(John Newton ឆ្នាំ១៧២៥-១៨០៧) ជាអតីតអ្នកជួញដូរទាសករ។ លោកខោភ័របានកើតជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ ហើយបានព្យាយាមសម្លាប់ខ្លួនពីរបីដងហើយ។ ពេលលោកញូតុនទៅសួរសុខទុក្ខគាត់ អ្នកទាំងពីរក៏បាននាំគ្នាដើរអស់ជាច្រើនម៉ោង ហើយក៏បានជជែកគ្នាអំពីព្រះ។ លោកគ្រូញូតុនយល់ឃើញថា ការប្រកបគ្នា និងការមានមូលហេតុដែលត្រូវនិពន្ធបទកំណាព្យ មានប្រយោជន៍ចំពោះលោកខោភ័រ ដូចនេះលោកគ្រូគង្វាលក៏មានគំនិតនិពន្ធបទចម្រៀងទំនុកសកល។ លោកខោភ័រក៏បានរួមចំណែកក្នុងការនិពន្ធបទចម្រៀងទំនុកសកលជាច្រើនបទ ដោយរាប់បញ្ចូលទាំងបទ “ព្រះទ្រង់ធ្វើការតាមរបៀបដ៏អាថ៌កំបាំង”។ ពេលលោកញូតុនផ្លាស់ទៅធ្វើការក្នុងព្រះវិហារមួយទៀត គាត់នៅតែមានមិត្តភាពដ៏រឹងមាំជាមួយលោកខោភ័រ ហើយក៏បន្តសរសេរសំបុត្រផ្ញើទៅលោកខោភ័រជាទៀតទាត់ រហូតដល់ពេលលោកខោភ័រលាចាកលោក។ មិត្តភាពរបស់លោកខោភ័រ និងលោកញូតុនមានភាពស្រដៀងគ្នានឹងមិត្តភាពរវាងដាវីឌ និងយ៉ូណាថាន នៅគ្រាសញ្ញាចាស់។ បន្ទាប់ពីដាវីឌបានប្រយុទ្ធឈ្នះកូលីយ៉ាតហើយ “ចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ”(១សាំយ៉ូអែល ១៨:១)។ ទោះយ៉ូណាថានជាបុត្រារបស់ស្តេចសូលក៏ដោយ ក៏ទ្រង់បានការពារដាវីឌ ទាស់ប្រឆាំងនឹងការច្រណែន និងកំហឹងរបស់ស្តេចសូល ដោយសួរបិតាទ្រង់ ពីមូលហេតុដែលបិតាទ្រង់ចង់សម្លាប់ដាវីឌ។ ស្តេចសូលក៏បានឆ្លើយតបដោយ “ពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន”(២០:៣៣)។ តែយ៉ូណាថាន បានគេចទាន់ ហើយក៏បានសោកសង្រេង ចំពោះការប្រព្រឹត្តដ៏អាម៉ាសរបស់បិតាទ្រង់…
Read articleចក្រវាលក្នុងព្រះហស្តព្រះអង្គ
តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្តីងងឹត តើមានកន្លែងនៅឯណា? យ៉ូប ៣៨:១៩ លោកវីលៀម សាតន័រ(William Shatner) បានដើរតួជាលោកកាពីទែន ខឺក(Kirk) ក្នុងរឿងភាគ ដែលគេបានចាក់ផ្សាយតាមទូរទស្សន៍មានចំណងជើងថា ការធ្វើដំណើរទៅកាន់ភពផ្កាយ តែគាត់មិនបានត្រៀមខ្លួនធ្វើដំណើរចូលលំហរអវកាស ក្នុងជីវិតពិតទេ។ គាត់ក៏បានធ្វើដំណើរក្នុងលំហរអវកាសក្នុងកំរិតទៀប បាន១១នាទី ហើយក៏បានហៅការធ្វើដំណើរនោះថា បទពិសោធន៍ដែលអស្ចារ្យបំផុតដែលគាត់អាចនឹកស្រមៃដល់។ គាត់បានបោះជំហានចេញពីយានអវកាស ហើយមានចិត្តស្ងើច ពេលបានឃើញផែនដីពណ៌ខៀវនៅក្រោមជើងគាត់ ហើយបានសម្លឹងមើលទៅភាពងងឹតនៃលំហរអវកាស នៅក្រៅភពផែនដី។ គាត់ថា សម្រស់នៃពណ៌ដែលគាត់បានឃើញ និងអារម្មណ៍ដែលគាត់មាន ពេលខ្លួនគាត់កំពុងអណ្ដែតក្នុងលំហអវកាស គឺពិតជាអស្ចារ្យណាស់។ ភពផែនដីរបស់យើងជាចំណុចពណ៌ខៀវតូចល្អិត នៅក្នុងលំហងងឹតដ៏សែនធំគ្មានដែនកំណត់។ ពេលយើងបានឃើញទិដ្ឋភាពនោះដោយផ្ទាល់ យើងអាចមានអារម្មណ៍ភ័យព្រួយ។ លោកសាតន័របានប្រាប់យើងថា ការហោះហើរចេញពីផ្ទៃមេឃពណ៌ខៀវ ចូលទៅក្នុងភាពងងឹតនៃលំហអវកាស គឺប្រៀបដូចជាការហោះហើរចូលទៅក្នុងសេចក្តីស្លាប់។ គាត់ថា បទពិសោធន៍ពេលនោះបានធ្វើឲ្យគាត់មានការប៉ះពាល់ចិត្តខ្លាំងណាស់ ហើយវាពិតជាមិនគួរឲ្យជឿ។ រឿងនៃការធ្វើដំណើររបស់លោកសាតន័រឡើងលំហរអវកាស អាចធ្វើឲ្យយើងពិចារណាអំពីជីវិត។ យើងជាវត្ថុតូចល្អិត ក្នុងចក្រវាល តែព្រះដែលបានបង្កើតពន្លឺ ហើយញែកវាចេញពីភាពងងឹត បានស្រឡាញ់យើង(លោកុប្បត្ដិ ១:៣-៤)។ ព្រះវរបិតាជ្រាបថា ភាពងងឹតមាននៅទីណា ហើយជ្រាបអំពីផ្លូវទៅរកទីលំនៅរបស់វា(យ៉ូប ៣៨:១៩-២០)។ ព្រះអង្គបាន “ចាប់តាំងបង្កផែនដីឡើង ……
Read articleកុំភ្លេចព្រះគុណណាមួយរបស់ព្រះអង្គឡើយ
យើងងាយនឹងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនបានគិតច្រើន អំពីការពិតដ៏អស្ចារ្យដែលថា ព្រះទ្រង់បានអត់ទោសបាបឲ្យយើង នៅក្នុងព្រះគ្រីស្ទ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្ព្រោល សូមរំឭក អំពីសារៈសំខាន់នៃការនឹកចាំ អំពីសេចក្តីមេត្តារបស់ព្រះអម្ចាស់ ដែលបានជួយសង្គ្រោះយើងឲ្យរួចពីបាប។ អត្ថបទ ខ្ញុំចង់ឲ្យអ្នកចំណាយពេលមួយភ្លែត ដើម្បីធ្វើការពិនិត្យមើលជីវិតផ្ទាល់ខ្លួនរបស់អ្នកបន្តិច នៅក្នុងការធ្វើដំណើរខាងវិញ្ញាណរបស់អ្នក។ ខ្ញុំចង់ឲ្យអ្នករំឭកអំពីពេលដំបូង ដែលអ្នកបានដឹងថា ព្រះទ្រង់បានអត់ទោសឲ្យអំពើបាបទាំងអស់របស់អ្នក។ ហើយសូមព្យាយាមរំឭកអំពីអត្ថប្រយោន៍ ដែលការអត់ទោសបាបមាន សម្រាប់ជីវិតអ្នក ដែលមានដូចជា សេរីភាព ដែលវិញ្ញាណអ្នកទទួលបាន សន្តិភាពដែលកើតមានក្នុងសម្បជញ្ញៈ ឬបញ្ញាចិត្តរបស់អ្នក ក្តីអំណរដែលកើតមានក្នុងចិត្តអ្នកជាដើម។ តែយើងនៅតែងាយភ្លេចការអ្វីដែលព្រះបានធ្វើ ភ្លេចថា ព្រះអង្គបានអត់ទោសឲ្យយើង ហើយបានសម្អាតយើងឲ្យស្អាត ក្នុងព្រះគ្រីស្ទ។ ស្តេចដាវីឌបានយល់អំពីសេចក្តីនេះច្បាស់ណាស់ កាលទ្រង់និពន្ធបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ”(ទំនុកដំកើង ១០៣:២)។
Read article