ជីវិតដែលមានន័យ
«សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ»។ ១កូរិនថូស ១៥:៥៤ អ្នកនិពន្ធ ជាជនជាតិអាហ្សង់ទីន ឈ្មោះ ជក លូអ៊ីស ប៉ច(Jorge Luis Borges) បាននិពន្ធរឿងខ្លីមួយ ដែលនិយាយ អំពីលោកម៉ាកូស រូហ្វូស(Marcus Rufus) ជាទាហានរ៉ូម៉ាំង ដែលបានផឹកទឹក ពី “ទន្លេអាថ៌កំបាំងមួយ ដែលជួយឲ្យមនុស្សមានជីវិតអមតៈ”។ ពេលមួយ លោកម៉ាកូសក៏បានដឹងថា ជីវិតអមតៈមិនមានលក្ខណៈដូចអ្វីដែលមនុស្សរំពឹងចង់បាននោះទេ ព្រោះ ជីវិតដែលគ្មានទីបញ្ចប់ ជាជីវិតឥតន័យ។ តាមពិត សេចក្តីស្លាប់បានធ្វើឲ្យជីវិតមានន័យ។ លោកម៉ាកូសក៏បានរកឃើញថ្នាំបន្សាប ដែលជាទឹកផុសដែលមានទឹកថ្លា។ បន្ទាប់ពីគាត់បានផឹកទឹកនោះហើយ គាត់ក៏បានយកដៃគាត់ទៅឆ្កូតនឹងបន្លា ហើយឈាមមួយដំណក់ក៏បានស្រក់ចុះមក ជាសញ្ញាបង្ហាញថា គាត់មានជីវិតដូចដើមវិញ ដែលអាចស្លាប់ដូចមនុស្សទូទៅ។ យើងក៏មិនខុសពីលោកម៉ាកូសដែរ ព្រោះជួនកាល យើងអស់សង្ឃឹម ដោយសារភាពអន់ខ្សោយនៃជីវិត និងការរំពឹងគិតអំពីសេចក្តីស្លាប់(ទំនុកដំកើង ៨៨:៣)។ យើងយល់ស្របថា សេចក្តីស្លាប់នាំឲ្យជីវិតមានន័យ។ តែខ្លឹមសារនៃរឿងនេះបានបែកជាពីរនៅត្រង់ចំណុចនេះឯង។ យើងខុសពីលោកម៉ាកុស ព្រោះយើងដឹងថា នៅក្នុងការសុគតរបស់ព្រះគ្រីស្ទ យើងរកឃើញអត្ថន័យពិតនៃជីវិតយើង។ ព្រះគ្រីស្ទបានឈ្នះសេចក្តីស្លាប់ តាមរយៈការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរហូតអស់ព្រះជន្ម ហើយជ័យជម្នះរបស់ទ្រង់បានលេបសេចក្តីស្លាប់ហើយ(១កូរិនថូស ១៥:៥៤)។ សម្រាប់យើង…
Read articleខ្ញុំបានឮជួងណូអែល
ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោន ហើយរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ។ ទំនុកដំកើង ៤៣:៥ បទចម្រៀង “ខ្ញុំឮសម្លេងជួង នៅថ្ងៃណូអែល” ត្រូវបាននិពន្ធឡើង ផ្អែកទៅលើបទកំណាព្យ ដែលលោកហេនរី វ៉ាដវើត ឡងហ្វេឡូ (Henry Wadsworth Longfellow) បាននិពន្ធ នៅឆ្នាំ១៨៦៣។ បទចម្រៀងនេះជាបទចម្រៀងថ្ងៃណូអែល ដែលពិតជាមានលក្ខណៈចម្លែក។ បទចម្រៀងនេះមិនបានរៀបរាប់អំពីក្តីអំណរនៅថ្ងៃណូអែល ដូចការរំពឹងគិតនោះទេ តែផ្ទុយទៅវិញ មានលក្ខណៈជាបទទំនួញ ដែលប្រែសម្រួលមកមានន័យថា “ខ្ញុំឈ្ងោកមុខដោយអស់សង្ឃឹម ខ្ញុំថា គ្មានសន្តិភាពនៅលើផែនដីទេ ព្រោះសេចក្តីសម្អប់ជន់ជោរខ្លាំងណាស់ ហើយបានចំអកឲ្យបទចម្រៀង អំពីសន្តិភាពនៅលើផែនដី និងបំណងព្រះទ័យដ៏ល្អ ដែលព្រះទ្រង់មានសម្រាប់មនុស្សទាំងឡាយ”។ ទោះជាយ៉ាងណាក៏ដោយ បទទំនួញនេះបានបោះជំហានទៅមុខចូលក្នុងក្តីសង្ឃឹម ដោយធានាយើងយ៉ាងដូចនេះថា “ព្រះទ្រង់មិនស្លាប់ទេ ហើយក៏មិនផ្ទំលក់ផង។ ការអាក្រក់នឹងបរាជ័យ អំពើល្អនឹងឈ្នះ ដោយសន្តិភាពនៅលើផែនដី នេះជាបំណងព្រះទ័យដ៏ល្អ ដែលព្រះទ្រង់មានសម្រាប់មនុស្ស”។ យើងអាចរកឃើញគំរូនៃសេចក្តីសង្ឃឹម ចេញពីទំនួញ នៅក្នុងបទទំនុកដំកើងបែបទំនួញនៃព្រះគម្ពីរ។ ជាក់ស្តែង បទគម្ពីរទំនុកដំកើង ជំពូក៤៣ ចាប់ផ្តើមដោយអ្នកនិពន្ធពោលទំនួញ អំពីខ្មាំងសត្រូវ ដែលវាយប្រហារគាត់(ខ.១) និងអំពីព្រះរបស់គាត់ ដែលហាក់ដូចជាបានភ្លេចគាត់ហើយ(ខ.២)។…
Read articleប្រកាន់ខ្ជាប់ការអ្វីដែលល្អ
ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្តីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញ។ រ៉ូម ១២:៩ ពេលណាយើងចតឡានរបស់យើង នៅក្បែរវាលស្មៅបើកចំហមួយ ហើយដើរកាត់វាលស្មៅនោះ ទៅរកផ្ទះរបស់យើង ជើងខោរបស់យើងក៏បានជាប់កន្ត្រើយ ស្ទើរតែគ្រប់ពេល ជាពិសេសក្នុងរដូវស្លឹកឈើជ្រុះ។ ផ្កាកន្ត្រើយទាំងនោះបានតោងជាប់ជើងខោ និងស្បែកជើងក្រណាត់ ឬអ្វីក៏ដោយដែលដើរកាត់វា ហើយក្លាយជាយានជំនិះ សម្រាប់ឲ្យវាជិះទៅរកគោលដៅបន្ទាប់។ នេះជារបៀបដែលស្មៅកន្ត្រើយបានសាបព្រោះគ្រាប់របស់វា ក្នុងទីវាល នៅតំបន់ខ្ញុំ និងទូទាំងពិភពលោក។ ពេលណាខ្ញុំព្យាយាមបេះកន្ត្រើយចេញពីជើងខោខ្ញុំ ខ្ញុំច្រើនតែគិត អំពីពាក្យលើកទឹកចិត្តអ្នកជឿព្រះយេស៊ូវ ឲ្យ “ប្រកាន់ខ្ជាប់សេចក្តីល្អ”(រ៉ូម ១២:៩)។ ពេលណាយើងព្យាយាមស្រឡាញ់អ្នកដទៃ យើងអាចមានការពិបាក។ ទោះជាយ៉ាងណាក៏ដោយ ព្រះវិញ្ញាណបរិសុទ្ធជួយយើង ឲ្យប្រកាន់ខ្ជាប់សេចក្តីល្អ មានសេចក្តីស្រឡាញ់ ដោយស្មោះអស់ពីចិត្ត ហើយជម្នះការអាក្រក់ តាមការដឹកនាំរបស់ព្រះអង្គ(ខ.៩)។ បើអ្នកគ្រាន់តែយកដៃបោសផ្កាកន្ត្រើយ នោះពួកវាមិនជ្រុះពីជើងខោរបស់អ្នកងាយៗឡើយ។ ពួកវានៅតែតោងជាប់ ទាល់តែអ្នកបេះពួកវាចេញម្តងមួយៗ។ ហើយពេលណាយើងផ្ដោតទៅលើការអ្វីដែលល្អ ដោយផ្ដោតចិត្តទៅលើសេចក្តីមេត្តា សេចក្តីអាណិត និងព្រះរាជបញ្ជារបស់ព្រះអង្គ នោះយើងអាចមានក្តីស្រឡាញ់ដ៏រឹងមាំ ចំពោះអ្នកដទៃ ដោយពឹងអាងកម្លាំងរបស់ព្រះអង្គ។ ព្រះអង្គជួយយើងឲ្យមានការប្តូរផ្តាច់ចំពោះគ្នា ដោយសេចក្តីស្រឡាញ់ ដោយចាត់ទុកតម្រូវការអ្នកដទៃជាសំខាន់ជាងតម្រូវការខ្លួនឯង(ខ.១០)។ ជាការពិតណាស់ កន្ត្រើយដែលជាប់ជើងខោអាចពិបាកបេះចេញ តែពួកវាក៏បានរំឭកខ្ញុំ ឲ្យប្រកាន់ខ្ជាប់សេចក្តីស្រឡាញ់ដ៏រឹងមាំ ចំពោះអ្នកដទៃ…
Read articleរត់ទៅរកកន្លែងជ្រកកោនរបស់យើង
ព្រះយេហូវ៉ាទ្រង់ជាថ្មដា …ជាទីជ្រកកោននៃទូលបង្គំ ទ្រង់ជាអ្នកជួយសង្គ្រោះ ដែលសង្គ្រោះទូលបង្គំឲ្យរួចពីអំណាចអាក្រក់។ ២សាំយ៉ូអែល ២២:២-៣ ការប្រកួតកីឡាវាយកូនបាល់របស់សិស្សថ្នាក់ទី៦ មានដំណើរការល្អ។ ឪពុកម្តាយ និងជីដូនជីតាទាំងឡាយកំពុងតែលើកទឹកចិត្តកូន ឬចៅរបស់ខ្លួនដែលកំពុងប្រកួត ខណៈពេលដែលប្អូនៗរបស់ក្មេងក្នុងក្រុមទាំងនោះ កំពុងលេងនៅក្នុងផ្លូវដើរក្នុងសាលា។ ភ្លាមៗនោះ សម្លែងស៊ីរ៉ែនក៏បានបន្លឺឡើង ហើយមានពន្លឺភ្លឹបភ្លែតៗ នៅក្នុងកន្លែងហាត់ប្រាណក្នុងសាលា។ មាននរណាម្នាក់បានប៉ះប៊ូតុងបញ្ចេញសម្លេងប្រកាសអាសន្នអគ្គីភ័យ។ មិនយូរប៉ុន្មាន ក្មេងតូចៗទាំងនោះក៏បានប្រញាប់ចូលទៅក្នុងកន្លែងហាត់ប្រាណ ដោយចិត្តតក់ស្លុត ដើម្បីស្វែងរកឪពុកម្តាយរបស់ខ្លួន។ តាមពិត គ្មានអគ្គីភ័យកើតឡើង នៅថ្ងៃនោះទេ។ មានគេបានប៉ះប៊ូតុងធ្វើឲ្យសម្លេងប្រកាសអាសន្នបន្លឺឡើង ដោយអចេតនា។ តែពេលដែលខ្ញុំមើលទៅហេតុការណ៍នោះ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញក្មេងៗទាំងនោះប្រញាប់រត់ទៅឱបឪពុកម្តាយខ្លួន ដោយគ្មានការអៀនខ្មាស ដោយគិតស្មានថា មានរឿងវិបត្តិអ្វីមួយកំពុងកើតមាន។ ទិដ្ឋភាពនេះបានបង្ហាញថា ពួកគេកំពុងមានទំនុកចិត្តលើអ្នកដែលអាចផ្តល់សុវត្ថិភាព និងការធានា ក្នុងពេលដែលមានការភ័យខ្លាច។ ព្រះគម្ពីរបានចែងអំពីពេលដែលស្តេចដាវីឌបានជួបការភ័យខ្លាចយ៉ាងខ្លាំង។ ស្តេចសូល និងខ្មាំងសត្រូវជាច្រើនទៀត កំពុងតាមសម្លាប់ទ្រង់(២សាំយ៉ូអែល ២២:១)។ បន្ទាប់ពីព្រះទ្រង់រំដោះស្តេចដាវីឌឲ្យរួចផុតពីគ្រោះថ្នាក់ ទ្រង់ក៏បានច្រៀងសរសើរព្រះយ៉ាងពិរោះ ដោយការដឹងគុណ។ ទ្រង់ច្រៀងថា ព្រះអម្ចាស់ជា “ថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ទ្រង់ជាអ្នកជួយទូលបង្គំឲ្យរួច”(ខ.២)។ ពេលដែល “ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់” និង “ខ្សែរូតនៃសេចក្តីស្លាប់” បានរុំព័ទ្ធជុំវិញ(ខ.៦)…
Read articleជួយសម្រាលបន្ទុកគ្នា
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ។ កាឡាទី ៦:២ ពេលដែលក្រុមស្ត្រី នៅក្នុងក្រុមសិក្សាព្រះគម្ពីរដែលយើងទើបបង្កើត បានជួបសោកនាដកម្មជាបន្តបន្ទាប់ យើងក៏បានចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅ ដល់គ្នាទៅវិញទៅមក។ ក្នុងចំណោមយើង មានអ្នកខ្លះបានបាត់បង់ឪពុក អ្នកខ្លះមានការឈឺចាប់នៅថ្ងៃខួបអាពាហ៍ពិពាហ៍បន្ទាប់ពីបានលែងលះគ្នា អ្នកខ្លះទៀតប្រសូតបានកូនតូចដែលមានត្រចៀកថ្លង់ពីកំណើត ហើយខ្លះក៏បានប្រញាប់នាំកូនទៅបន្ទប់សង្គ្រោះបន្ទាន់។ បទពិសោធន៍ដ៏ឈឺចាប់ទាំងអស់នេះ មានភាពធ្ងន់ធ្ងរពេក មិនអាចឲ្យនរណាម្នាក់រែកពន់តែម្នាក់ឯងបានឡើយ។ មនុស្សម្នាក់ៗមានភាពងាយរងគ្រោះ តែអាចនាំឲ្យមកនូវការចែកចាយបទពិសោធន៍យ៉ាងស្មោះត្រង់។ យើងក៏បានយំ និងអធិស្ឋានជាមួយគ្នា ហើយក្រុមសិក្សាព្រះគម្ពីររបស់យើងពីដំបូង មានសុទ្ធតែមនុស្សដែលមិនស្គាល់គ្នា ក៏បានប្រែក្លាយជាមិត្តជិតស្និទ្ធក្នុងរយៈពេលតែប៉ុន្មានអាទិត្យប៉ុណ្ណោះ។ ក្នុងនាមយើងជាផ្នែកមួយនៃពួកជំនុំ យើងអាចនៅកំដរអ្នកដែលកំពុងជួបទុក្ខវេទនា ដោយជួយរំលែកទុក្ខក្នុងជម្រៅចិត្តរបស់ពួកគេ។ ចំណងទាក់ទងដែលចងភ្ជាប់បងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ មិនពឹងផ្អែកទៅលើពេលវេលា ដែលយើងបានស្គាល់គ្នាយូរប៉ុណ្ណា ឬមានអ្វីដែលដូចគ្នានោះទេ។ ផ្ទុយទៅវិញ យើងជួយសម្រាលបន្ទុកគ្នា ដូចដែលសាវ័កប៉ុលបានបង្រៀន(កាឡាទី ៦:២)។ យើងស្តាប់ពួកគេចែកចាយអំពីទុក្ខលំបាក យើងបង្ហាញក្តីអាណិត និងជួយតាមលទ្ធភាព ហើយអធិស្ឋានឲ្យពួកគេ ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះ។ យើងអាចស្វែងរកវិធីធ្វើការល្អដល់មនុស្សទាំងអស់ ជាពិសេសអ្នកដែលជាសមាជិកនៃមហាគ្រួសារអ្នកជឿ (ខ.១០)។ សាវ័កប៉ុលបានមានប្រសាសន៍ថា ពេលណាយើងបានធ្វើដូចនេះ គឺយើងបានសម្រេចក្រឹត្យវិន័យរបស់ព្រះគ្រីស្ទហើយ(ខ.២) ដែលបង្គាប់ឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង។ បន្ទុកក្នុងជីវិតអាចមានទម្ងន់ធ្ងន់ តែព្រះអង្គបានប្រទានយើង នូវមហាគ្រួសារពួកជំនុំ ដើម្បីសម្រាលបន្ទុកយើង។—KAREN PIMPO តើមាននរណាខ្លះកំពុងរងទុក្ខវេទនា…
Read articleការចែកអាហារតាមរឿងក្នុងព្រះគម្ពីរ
សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញ ពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបទ្រង់ចុះ។ នាងរស់ ២:១២ មានពេលមួយ ម៉ារា(Maria) បានយកអាហារថ្ងៃត្រង់របស់នាង ចូលទៅអង្គុយញាំ នៅតុដែលគ្មានមនុស្សអង្គុយ។ ពេលនាងកំពុងខាំនំប័រហ្គ័ររបស់នាង ភ្នែករបស់នាងបានផ្ដោតទៅលើយុវជនម្នាក់ ដែលកំពុងអង្គុយនៅចម្ងាយបីបួនតុពីនាង។ ខោអាវគាត់ប្រឡាក់ដី សក់គាត់ក៏សំពោងមិនដែលសិត ហើយដៃគាត់ក្តាប់ជាប់ពែងក្រដាស់ដែលទទេ។ ច្បាស់ណាស់ គាត់កំពុងតែឃ្លានអាហារហើយ។ តើនាងអាចជួយគាត់ដោយរបៀបណា? ការយកលុយទៅឲ្យគាត់ មិនមែនជាទង្វើដ៏ឆ្លាតវ័យទេ។ បើនាងទិញអាហារមួយពេល យកទៅឲ្យគាត់ តើគាត់នឹងខ្មាសអៀនទេ? ពេលនោះ ម៉ារាក៏បាននឹកចាំអំពីរឿងនាងរស់ ដែលក្នុងនោះ លោកបូអូស ជាម្ចាស់ដីដ៏ស្តុកស្តម្ភ បានអញ្ជើញស្ត្រីមេម៉ាយទាល់ក្រម្នាក់ ឲ្យដើររើសគួរស្រូវក្នុងវាលស្រែគាត់។ គាត់បានបង្គាប់ពួកបាវប្រុសៗថា “ចូរបើកឲ្យនាងរើសយកក្នុងគំនរកណ្តាប់ស្រូវផងចុះ កុំឲ្យបន្ទោសនាងឡើយ ហើយហូតគួរខ្លះពីកណ្តាប់ចេញ ទុកឲ្យនាងរើស កុំឲ្យស្តីថាដល់នាងឡើយ”(នាងរស់ ២:១៥-១៦)។ ត្រង់ចំណុចនេះ លោកបូអូសបានបង្ហាញចេញនូវការផ្គត់ផ្គង់របស់ព្រះ ក្នុងវប្បធម៌ដែលមនុស្សស្រីពឹងផ្អែកទាំងស្រុងទៅលើទំនាក់ទំនងជាមួយមនុស្សប្រុស ដើម្បីឲ្យអាចមានជីវិតរស់។ ទីបំផុត លោកបូអូសក៏បានរៀបការជាមួយនាងរស់ ដោយលោះនាងឲ្យរួចផុតពីភាពទុរគត(៤:៩-១០)។ ងាកមករឿងរបស់ម៉ារាវិញ។ ពេលដែលម៉ារាដល់ពេលចាកចេញ នាងក៏បានទុកកញ្ចប់ដំឡូងបារាំងបំពង ដែលនាងមិនទាន់បានញាំ នៅលើតុនៅក្បែរនោះ ឲ្យបុរសនោះបានឃើញ។ បើគាត់ពិតជាឃ្លានមែន គាត់អាចមកយកអាហារដែលនាងទុកចោលនោះញាំ។…
Read article