គំរូនៃការប្ដេជ្ញាចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ហើយ យ៉ូស្វេ ជាកូននុន និងកាលែប ជាកូនយេភូនេ…គេក៏ហែកសំលៀកបំពាក់ខ្លួនព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង។ បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំដ៏ហូរហៀរ» (ជនគណនា ១៤:៦-៨)។ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៥៣ យន្តហោះដឹកអ្នកដំណើរពីប្រទេសសឹង្ហបុរីទៅទីក្រុងឡុងដ៍បានធ្លាក់នៅចម្ងាយ៣០គីឡូម៉ែត្រ នៅភាគពាយព្យនៃទីក្រុងកុលកាតាប្រទេសឥណ្ឌាដោយមិនមាននរណាម្នាក់រួចជីវិតឡើយ។ លោក ហ្វ្រេត មីតឈែល (Fred Mitchell) ដែលបានក្លាយជានាយកនៃអង្គការបេសកកម្មដំណឹងល្អក្នុងប្រទេសចិន កាលពី១០ឆ្នាំមុនគ្រោះថ្នាក់នេះកើតឡើងកំពុងធ្វើដំណើរតាមជើងហោះហើរនោះ។ ក្នុងជីវប្រវត្តិរបស់គាត់ គេបានពិពណ៌នាថា លោក ហ្វ្រេត ជាបុរសសាមញ្ញម្នាក់ មកពីភូមិមួយ និងមានឪពុកម្តាយស្ថិតក្នុងវណ្ណៈអធន។ គាត់បានចំណាយពេលមួយភាគធំនៃជីវិតគាត់ ក្នុងការងារជាអ្នកជំនាញផ្នែកគីមីវិទ្យានៅតាមបណ្ដាខេត្ត ហើយគាត់ក៏ជាអ្នកដើរជាមួយព្រះអម្ចាស់ផងដែរ1។ មុនពេលលោក កាលែប ជាកូនលោកយេភូនេក្លាយជាអ្នកស៊ើបការ ដែលលោក ម៉ូសេ បានចាត់ឲ្យទៅសង្កេតមើលទឹកដីដែលព្រះអម្ចាស់សន្យាប្រទានមករាស្ត្រព្រះអង្គមិនមានអ្វីបង្ហាញថា គាត់ជាមនុស្សដែលពិសេសខុសគេនោះទេ។ ប៉ុន្តែ ព្រះទ្រង់បានកែប្រែ និងអភិវឌ្ឍន៍ចារិកលក្ខណៈរបស់គាត់ក្នុងការរស់នៅដ៏សាមញ្ញរបស់គាត់ ដូចមានចែងក្នុងបទគម្ពីរជនគណនាជំពូក១៤។ រឿងវិបត្តិច្រើនតែបង្ហាញចារិកលក្ខណៈរបស់មនុស្ស។ កាលពួកស៊ើបការណ៍របស់សាសន៍អ៊ីស្រាអែលបានវិលត្រឡប់មករាយការណ៍អំពីអ្វីដែលពួកគេបានឃើញក្នុងទឹកដីកាណាន ពួកគេក៏បានប្រកាសថា ទីក្រុងរបស់គេមានកំផែងការពារ ហើយថា «យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់…នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសម្បើម គឺជាកូនចៅ…
Read articleកើតមកដើម្បីធ្វើការល្អថ្វាយព្រះ
អេភេសូរ ២:៦-១០ ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។ អេភេសូរ ២:១០ មានពេលមួយ ខ្ញុំបានឃើញបុរសម្នាក់ និងកូនស្រីដែលជាក្មេងតូច បានជ្រុះកាតមួយសន្លឹក នៅលើដី។ ពួកគេបានដើរហួសប្រហែល៦ម៉ែត្រហើយ ខ្ញុំក៏មិនចង់យកចិត្តទុកដាក់ចំពោះវាដែរ ដោយសារខ្ញុំកំពុងយឺតម៉ោងធ្វើការ។ ខ្ញុំប្រាប់ខ្លួនឯងថា ពួកគេមុខជាដឹងខ្លួន ហើយត្រឡប់មករើសវាវិញមិនខាន។ ប៉ុន្តែ ពួកគេនៅតែបន្តដើរទៅមុខទៀត។ បញ្ញាចិត្តរបស់ខ្ញុំក៏បានជំរុញខ្ញុំឲ្យទៅរើសកាតនោះឲ្យពួកគេ។ វាជាកាតសម្រាប់ឡើងជិះឡានក្រុង ដែលពួកគេបានបង់ថ្លៃធ្វើដំណើររួចជាស្រេច។ នៅពេលដែលខ្ញុំប្រគល់កាត់នោះឲ្យទៅពួកគេ ពួកគេបានថ្លែងអំណរគុណ ដោយចិត្តត្រេកអរ ហើយខ្ញុំក៏បានសប្បាយចិត្តដែរ។ ខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីខ្ញុំមានអារម្មណ៍ល្អយ៉ាងនេះ នៅពេលដែលខ្ញុំបានធ្វើអំពើល្អដ៏តូច សម្រាប់អ្នកដទៃ។ តាមវិទ្យាសាស្ត្រ រូបកាយរបស់មនុស្សបង្កើតជាតិគីមីម្យ៉ាង ដែលធ្វើឲ្យអារម្មណ៍របស់យើងល្អជាងមុន ពេលណាយើងធ្វើអំពើសប្បុរសសម្រាប់អ្នកដទៃ។ ដូចនេះ ព្រះអម្ចាស់បានបង្កើតយើងមក ដោយឲ្យអារម្មណ៍ល្អកើតមានក្នុងចិត្តយើង នៅពេលដែលយើងធ្វើអំពើល្អ! រឿងនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះយើងដឹងថា ព្រះដ៏ល្អបានបង្កើតយើងមក ឲ្យដូចរូបអង្គទ្រង់។ បទគម្ពីរអេភេសូរ ២:១០ បានបង្ហាញថា គោលបំណងដែលព្រះអង្គបានបង្កើតយើងមក ក៏ដើម្បីឲ្យយើងធ្វើជាព្រះពរដល់អ្នកដទៃផងដែរ។ ខគម្ពីរនេះមិនគ្រាន់តែបានបង្គាប់យើងឲ្យធ្វើការល្អប៉ុណ្ណោះទេ តែក៏បានបង្ហាញលក្ខណៈដែលព្រះអង្គបានបង្កើតឲ្យយើងមានពីកំណើតមក ដើម្បីឲ្យយើងធ្វើការល្អ។ យើងមិនចាំបាច់ត្រូវធ្វើការល្អធំៗគ្រប់ពេលឡើយ។ បើយើងធ្វើរឿងតូចមួយ ដើម្បីជួយអ្នកដទៃ…
Read articleភាពអត់ធន់បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ពិតមែន មានភស្តុតាងបានកើតឡើងក្នុងពួកអ្នករាល់គ្នា ដើម្បីនឹងបញ្ជាក់ការងារជាសាវ័ករបស់ខ្ញុំ ដោយការអត់ធន់ ដោយទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមីគ្រប់យ៉ាង» (២កូរិនថូស ១២:១២)។ ពេលណាយើងគិតអំពីរយៈពេលនៅក្រោយការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងស្ថានសួគ៌វិញ របស់ព្រះយេស៊ូវ គឺនៅពេលដែលពួកសាវ័កមានភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងការងារបម្រើព្រះ ហើយពួកជំនុំបានកើតមាន នោះយើងងាយនឹងស្រមៃអំពី «ទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមីគ្រប់យ៉ាង» ដែលពួកគេបានធ្វើ ហើយយើងក៏ចង់ឃើញព្រឹត្តិការណ៍ទាំងនោះផ្ទាល់ភ្នែកផងដែរ ដើម្បីឲ្យជំនឿយើងបានពង្រឹងកាន់តែរឹងមាំឡើង ហើយការងាររបស់យើងក៏កាន់តែផុសផុល ដោយសារពួកគេ។ យើងមិនចាំបាច់ឆ្ងល់ទេ ទាំងគុណភាព និងបរិមាណនៃការអស្ចារ្យក្នុងសម័យនោះ មានលក្ខណៈពិសេស ហើយមនុស្សសម័យក្រោយមិនអាចធ្វើដូចបានឡើយ។ ពួកសាវ័កបានទទួលអំណោយទានខាងការអស្ចារ្យលើសគ្រីស្ទានសម័យបច្ចុប្បន្ន។ យើងចាំបាច់ត្រូវកត់សម្គាល់ថា ពួកជំនុំដំបូងមិនបានប្រើបទពិសោធន៍ទាំងអស់នេះ ដើម្បីល្បងលជំនឿរបស់ពួកគេនោះទេ។ យើងមិនអាចផ្ដោតទៅលើការអស្ចារ្យតែម្យ៉ាង ដោយមិនមើលបរិបទ ដែលក្នុងនោះអ្នកដែលបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ស្រាប់តែយកចិត្តទុកដាក់ចំពោះការយល់ដឹង និងការប្រកាសព្រះបន្ទូលព្រះ ដែលប្រទានកម្លាំងឲ្យពួកគេ «មានចិត្តអត់ធ្មត់បំផុត» ឬ «ការស៊ូទ្រាំដ៏អស្ចារ្យ» ពេញមួយជីវិតពួកគេ។ ពួកជំនុំបានកើតមានឡើង ភាគច្រើនមិនមែនដោយសារការអស្ចារ្យ តែដោយសារការអត់ធន់ដ៏ស្មោះត្រង់ និងភាពក្លាហានរបស់ពួកសាវ័ក។ សាវ័ក ប៉ុល មិនចង់ឲ្យការងាររបស់គាត់ ផ្ដោតទៅលើការអស្ចារ្យដែលគាត់បានធ្វើ ឬទៅលើទុក្ខលំបាកដែលគាត់បានអត់ទ្រាំនោះទេ តែទៅលើសេចក្តីជំនឿដែលមានការប្ដេជ្ញាចិត្ត ដែលព្រះទ្រង់ប្រទានមកគាត់ និងសេចក្តីពិតដែលគាត់បានចែកចាយ។…
Read articleចិត្តកើតជាថ្មី ក្នុងព្រះគ្រីស្ទ
អេសេគាល ១១:១៤-២១ អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ។ អេសេគាល ១១:១៩ លោកប្រក់(Brock) និងលោកដេនីស(Dennis) គឺជាមិត្តភក្តិតាំងពីវ័យកុមារ ប៉ុន្តែ នៅពេលដែលពួកគេចម្រើនវ័យធំឡើង លោកប្រក់ មិនសូវមានចំណាប់អារម្មណ៍ចំពោះជំនឿដែលលោកដេនីសមាន ចំពោះព្រះយេស៊ូវទេ។ លោកដេនីសស្រឡាញ់មិត្តភក្តិគាត់ ហើយក៏បានអធិស្ឋានឲ្យ ព្រោះគាត់ដឹងថា ផ្លូវដែលមិត្តភក្តិគាត់កំពុងដើរមានភាពងងឹត និងនាំមកនូវភាពសោកសៅ។ លោកដេនីសក៏បានអធិស្ឋានឲ្យលោកប្រក់ តាមគំរូហោរាអេសេគាលថា “ព្រះអង្គអើយ សូមព្រះអង្គដកចិត្តដែលរឹងដូចថ្មចេញពីគាត់ ដើម្បីប្រទានគាត់នូវចិត្តដែលទន់ដូចសាច់វិញ”(អេសេគាល ១១:១៩)។ គាត់ចង់ឲ្យលោកប្រក់ដើរក្នុងផ្លូវព្រះ ដើម្បីឲ្យរួចផុតពីសេចក្តីហិនវិនាស។ ១០ឆ្នាំក្រោយមក លោកដេនីសនៅតែបន្តអធិស្ឋានឲ្យលោកប្រក់ ដោយចិត្តស្មោះត្រង់។ បន្ទាប់មកលោកប្រក់ក៏បានទូរស័ព្ទមកគាត់ ប្រាប់ថា គាត់បានថ្វាយជីវិតដល់ព្រះយេស៊ូវហើយ! លោកដេនីសមានអំណរខ្លាំងណាស់ រហូតស្រក់ទឹកភ្នែក ពេលដែលបានទទួលដំណឹងថា ទីបំផុតមិត្តភក្តិគាត់បានឈប់រស់នៅតាមបំណងចិត្តខ្លួនឯងទៀត ហើយបានទទួលជឿព្រះ។ លោកដេនីសក៏បានអធិស្ឋាន ដោយផ្ដោតទៅលើព្រះបន្ទូលសន្យា ដែលព្រះទ្រង់បានប្រទានមករាស្រ្តរបស់ព្រះអង្គ តាមរយៈហោរាអេសេគាល។ ទោះរាស្រ្តរបស់ព្រះអង្គបានងាកបែរចេញពីព្រះអង្គ ទៅរកសេចក្តីស្មោកគ្រោកក៏ដោយ ក៏ព្រះអង្គនៅតែមានបន្ទូលថា ព្រះអង្គនឹងកែប្រែចិត្តរបស់ពួកគេ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “រួចអញនឹងឲ្យគេមានចិត្តតែ១ ហើយនឹងដាក់វិញ្ញាណថ្មី នៅក្នុងឯងរាល់គ្នា អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ”(ខ.១៩)។ ដោយសារចិត្តដែលបានផ្លាស់ប្រែ ពួកគេក៏បានដើរតាមព្រះអង្គ ដោយចិត្តស្មោះត្រង់(ខ.២០)។…
Read articleការស្តាយក្រោយ ដែលមានសង្ឃឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយក៏យកប្រាក់៣០ ទៅឲ្យដល់ពួកសង្គ្រាជ និងពួកចាស់ទុំវិញ ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ…វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ» (ម៉ាថាយ ២៧:៣-៥)។ តើមានរឿងអ្វីកើតឡើងចំពោះលោក យូដាស បន្ទាប់ពីគាត់បានក្បត់ព្រះយេស៊ូវ? «គឺគាត់បានផ្លាប់ប្ដូរគំនិត»។ ឃ្លានេះត្រូវបានគេបកប្រែជាភាសាខ្មែរថា «វានឹកស្តាយ»។ ចិត្តរបស់លោក យូដាស បានផ្លាស់ប្ដូរ គឺហាក់ដូចជាភ្លាមៗ ហើយគំនិតរបស់គាត់ក៏ផ្លាស់ប្ដូរដែរ។ លោក យូដាស បាននាំមនុស្សប្រដាប់ដោយអាវុធចូលសួនច្បាគែតសេម៉ានី មកចាប់ព្រះកាយព្រះយេស៊ូវ យ៉ាងគឃ្លើន តែប៉ុន្មានម៉ោងក្រោយមក ទឹកមុខគាត់ក៏បានផ្លាស់ប្ដូរនៅចំពោះមុខសម្ដេចសង្ឃ និងពួកចាស់ទុំនៃសាសន៍យូដា។ ចិត្តដ៏រឹងរបស់គាត់បានផ្លាស់ប្ដូរ ដោយវិញ្ញាណនៃការស្តាយក្រោយ ដែលកំពុងធ្វើទុក្ខព្រលឹងគាត់។ ចូរយើងពិចារណាអំពីរឿងរបស់លោក យូដាស បន្តិច ហើយចូរយើងចាំថា បាបតែងតែនាំមកនូវក្តីសង្ឃឹមក្លែងក្លាយ។ ជាញឹកញាប់អារម្មណ៍របស់យើង នៅមុនពេលយើងធ្វើអំពើបាបខុសពីអារម្មណ៍បន្ទាប់ពីយើងបានប្រព្រឹត្តបាបហើយ។ នេះក៏ជាអារម្មណ៍ដែលលោក អ័ដាម និងនាង អេវ៉ា មានក្នុងសួនច្បារអេដែន បន្ទាប់ពីពួកគេមិនស្តាប់បង្គាប់ព្រះដែរ។ អ្វីៗដែលពួកគេបានដឹង មុនពេលពួកគេបរិភោគផ្លែនោះ អ្វីដែលពួកគេបានរំពឹងចង់បានក្នុងការបះបោរនោះក៏បានធ្វើឲ្យពួកគេខកចិត្តរកនិយាយមិនចេញ (លោកុប្បត្ដិ ៣:៦-៨)។ ដូចគ្នានេះដែរ អ្វីៗដែលហាក់ដូចជាមានការទាក់ទាញយ៉ាងខ្លាំងចំពោះលោក…
Read articleត្រូវការគ្នាទៅវិញទៅមកដូចសត្វដំរី
១កូរិនថូស ១២:២១-២៦ ដើម្បីមិនឲ្យមានសេចក្តីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក។ ១កូរិនថូស ១២:២៥ នៅពេលយប់មួយនោះ គេបានទូរស័ព្ទមកក្រុមអភិរក្សសត្វដំរី ក្នុងតំបន់អភិរក្សមួយនៅប្រទេសកេនយ៉ា នៅពេលយប់ជ្រៅ ដើម្បីប្រាប់ពួកគេថា មានកូនដំរីមួយក្បាលបានធ្លាក់ចូលទៅក្នុងអណ្តូង។ ក្រុមជួយសង្រ្គោះក៏បានមកដល់កន្លែងសម្រែកនៃភាពអស់សង្ឃឹមដែលកំពុងជន់ជោរភាពងងឹត ហើយក៏បានដឹងថា សត្វឆ្កែព្រៃហាយយេណាស បានស៊ីប្រមោយរបស់វាដាច់អស់២ភាគបីហើយ។ គេក៏បានដឹកកូនដំរីនោះទៅកន្លែងមានសុវត្ថិភាព ហើយក៏បានដាក់ឈ្មោះឲ្យវាថា ឡងអ៊ូរ៉ូ (Long’uro)ដែលមានន័យថា “របស់ដែលបានដាច់”។ ទោះវានៅសល់ប្រមោយតែ១ភាគ៣ក៏ដោយ ក៏របួសនៅលើប្រមោយរបស់វាបានជាសះស្បើយ ហើយហ្វូងដំរីក្នុងតំបន់អភិរក្សបានទទួលចិញ្ចឹមវាដោយក្តីស្រឡាញ់។ សត្វដំរីមាននិស្ស័យធម្មជាតិពីកំណើតមក ដែលធ្វើឲ្យពួកវាដឹងថា ពួកវាត្រូវការគ្នាទៅវិញទៅមក ហេតុនេះហើយពួកវាចេះជួយគ្នាក្នុងគ្រាអាសន្ន។ ក្នុងបទគម្ពីរ១កូរិនថូស ជំពូក១២ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់ថា យើងត្រូវការគ្នាទៅវិញទៅមក ក្នុងរូបកាយព្រះគ្រីស្ទ។ គាត់បានពាក្យប្រៀបប្រដូច អំពីរូបកាយរបស់មនុស្ស និងអវយវៈនីមួយៗ ដើម្បីពិពណ៌នាថា ព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គ ស្វាគមន៍អំណោយទានដែលមនុស្សម្នាក់ៗមាន ព្រោះអ្នកជឿម្នាក់ៗមានភាពចាំបាច់ ដើម្បីឲ្យរូបកាយទាំងមូលមានដំណើរការ(ខ.១២-២៦)។ បន្ទាប់មក សាវ័កប៉ុលក៏បានបកស្រាយអំពីរបៀបដែលការរូបរួមនៅក្នុងភាពខុសប្លែកគ្នា បានកើតមានយ៉ាងជោគជ័យ។ គាត់បានបង្រៀនថា “ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឲ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត ដើម្បីមិនឲ្យមានសេចក្តីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក”(ខ.២៤-២៥)។ ទោះយើងខ្លាំង ឬខ្សោយ មានសមត្ថភាពច្រើន…
Read article