ក្តីសង្ឃឹម សម្រាប់អ្នកងាកបែរមករកព្រះវិញ
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើទីនេះ។ យេរេមា ១៩:៣ កាលពីឆ្នាំ១៩៧៩ លោកគេព្រាល បាខេយ(Gabriel Barkay) ជាអ្នកបុរាណវត្ថុវិទូ ដែលបានធ្វើកំណាយរកឃើញក្រាំងតូចៗពីរធ្វើពីប្រាក់។ គេបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការពន្លាតក្រាំងប្រាក់នោះ យ៉ាងប្រុងប្រយ័ត្នបំផុត ហើយក៏បានឃើញបទគម្ពីរជនគណនា ៦:២៤-២៦ ដែលគេបានឆ្លាក់នៅលើក្រាំងនីមួយៗថា “សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបានសេចក្តីសុខ”។ អ្នកជំនាញបានធ្វើការសន្និដ្ឋានថា គេបានបង្កើតក្រាំងទាំង២នោះ នៅសតវត្សរ៍ទី៧ មុនគ្រីស្ទសករាជ គឺជាសម្រង់ខគម្ពីរដែលមានអាយុចាស់ជាងគេបំផុត ដែលគេបានរកឃើញ ក្នុងពិភពលោក។ ទីកន្លែងដែលគេបានរកឃើញក្រាំងទាំងនោះ ក៏មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ដូចគ្នា។ កាលនោះ លោកបាខេយកំពុងធ្វើកំណាយរកវត្ថុបុរាណ នៅក្នុងរូងភ្នំមួយ ក្នុងជ្រលងហ៊ីនណំម ជាកន្លែងដែលហោរាយេរេមា បានប្រាប់ប្រជាជនយូដាថា ព្រះទ្រង់នឹងប្រហារជីវិតពួកគេ ដោយសារពួកគេបានយកកូនខ្លួនឯងធ្វើជាយញ្ញបូជាថ្វាយរូបព្រះ(យេរេមា ១៩:៤-៦)។ ជ្រលងភ្នំនោះ ជាកន្លែងដែលមានអំពើសាហាវព្រៃផ្សៃនោះ បានជាព្រះយេស៊ូវបានប្រើពាក្យ “គេហេណា”(ម៉ាថាយ ២៣:៣៣) ដើម្បីឆ្លុះបញ្ចាំងអំពីស្ថាននរក (គេហេណា ជាទម្រង់ពាក្យជាភាសាក្រិក សម្រាប់ឈ្មោះ “ជ្រលងហ៊ីនណំម” ជាភាសាហេព្រើរ)។ ប្រហែលជាមាននរណាម្នាក់បានឆ្លាក់បទគម្ពីរនេះ…
Read articleការរត់ប្រណាំងខាងវិញ្ញាណ
ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ។ ១កូរិនថូស ៩:២៥ អាជីពរបស់កីឡាករបាល់ទាត់ជម្រើសជាតិអាមេរិក មានរយៈតែ៣ឆ្នាំកន្លះជាមធ្យម ជារយៈពេលដ៏ខ្លី នេះបើយោងតាមវិបសាយ statista.com។ តែក្រោយមក លោកថម ប្រេឌី(Tom Brady) ដែលជាខ្សែប្រយុទ្ធក៏បាននាំឲ្យមានការផ្លាស់ប្តូរ។ កាលពីឆ្នាំ២០២១ គាត់បានចាប់ផ្តើមរដូវកាលនៃការប្រកួតជាលើកទី២២របស់គាត់ ពេលគាត់មានអាយុ៤៤ឆ្នាំ។ តើគាត់អាចធ្វើដូចនេះបាន ដោយរបៀបណា? របបអាហារដ៏ម៉ឺងម៉ាត់ និងការហាត់ប្រាណជាប្រចាំ ប្រហែលជាបានជួយឲ្យគាត់នៅតែអាចមានសមត្ថភាពប្រកួតបានយូរជាងកីឡាករដទៃ។ ចិញ្ចៀនទាំង៧ដែលលោកប្រេឌីបានទទួលជាពានរង្វាន់ បាននាំឲ្យគេហៅគាត់ថា កីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់ជម្រើសជាតិអាមេរិក។ តែវាជារហ័សនាម ដែលគាត់អាចទទួលបាន ដោយសារការប្ដេជ្ញាចិត្ត និងការលះបង់ក្នុងជីវិត ដើម្បីសម្រេចនូវគោលដៅរបស់គាត់។ សាវ័កប៉ុលបានទទួលស្គាល់ថា កីឡាករនៅសម័យគាត់ ក៏មានផ្នត់គំនិតស្រដៀងនេះផងដែរ(១កូរិនថូស ៩:២៤)។ តែគាត់ក៏បានដឹងផងដែរថា ទោះពួកគេបានហ្វឹកហាត់ច្រើនប៉ុណ្ណាក៏ដោយ ភាពរុងរឿងរបស់ពួកគេនឹងសាបរលាបទៅវិញ នៅពេលអនាគត។ ដូចនេះ គាត់ក៏បានមានប្រសាសន៍ថា យើងមានឱកាសរស់នៅថ្វាយព្រះយេស៊ូវ ដែលនាំឲ្យយើងទទួលលទ្ធផលដ៏អស់កល្បជានិច្ច។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងនិយាយព្រលយពាក្យថា បើកីឡាករបានខិតខំហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីឲ្យបានរង្វាន់ នោះតើយើងត្រូវប្រឹងប្រែងជាងអម្បាលម៉ាន ដើម្បីឲ្យបាន “មកុដដែលនឹងស្ថិតស្ថេរអស់កល្បជានិច្ច”(ខ.២៥)។ យើងហ្វឹកហាត់មិនមែនដើម្បីឲ្យបានសង្គ្រោះនោះទេ…
Read articleព្រះទ្រង់នាំយើងឆ្លងកាត់ការឈឺចាប់
សូមឲ្យលោកបានពរពីព្រះយេហូវ៉ាចុះ … លោកនោះជាសាច់ញាតិជិតដិតនឹងយើងហើយ។ នាងរស់ ២:២០ អូលីវ(Olive) បានមើលមិត្តភក្តិរបស់នាងលើកឧបករណ៍ពេទ្យធ្មេញរបស់នាង ចូលទៅក្នុងឡានគាត់។ មិត្តភក្តិនាងក៏ជាពេទ្យធ្មេញផងដែរ។ គាត់បានទិញឧបករណ៍ពេទ្យធ្មេញថ្មីៗពីនាង។ អូលីវមានក្តីស្រមៃចង់ធ្វើការជាពេទ្យធ្មេញ ជាច្រើនឆ្នាំមកហើយ តែពេលដែលកូនប្រុសរបស់នាង ឈ្មោះខាល(Kyle) បានចាប់កំណើតមកដោយមានជំងឺពិការខួរក្បាល នាងក៏បានដឹងថា នាងត្រូវតែឈប់ធ្វើការ ដើម្បីចំណាយពេលថែរក្សាកូនប្រុសនាង។ មិត្តភក្តិរបស់ខ្ញុំម្នាក់នេះក៏បានប្រាប់ខ្ញុំថា បើនាងមានជីវិតរស់នៅដូចនេះមួយលានដងទៀត ក៏នាងនៅតែធ្វើការសម្រេចចិត្តបោះបង់ការងារ ដើម្បីថែរក្សាកូនប្រុសនាង។ តែការបោះបង់ការងារជាពេទ្យធ្មេញមានការពិបាក ព្រោះក្តីស្រមៃរបស់នាងបានរលាយអស់។ ជាញឹកញាប់ យើងបានឆ្លងកាត់ទុក្ខលំបាក ដែលយើងមិនអាចយល់បាន។ សម្រាប់អូលីវ នាងមានការឈឺចាប់ក្នុងចិត្ត ដោយសារកូនរបស់នាងមានជំងឺដែលមិននឹកស្មានដល់ ហើយក៏ត្រូវលះបង់បំណងប្រាថ្នារបស់នាង ដែលចង់ធ្វើការជាពេទ្យធ្មេញ។ សម្រាប់នាងណាអូមីវិញ នាងមានការឈឺចាប់ក្នុងចិត្ត ដោយសារកូនប្រុសរបស់នាងបានស្លាប់អស់។ ក្នុងបទគម្ពីរនាងរស់ ១:២១ នាងបានពោលទំនួញថា “ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាបានធ្វើទុកខ្ញុំដូច្នេះ”។ រឿងរបស់នាងណាអូមី នៅមានលើសពីនេះទៀត។ ព្រះទ្រង់មិនបានបោះបង់ចោលនាងឡើយ។ ព្រះអង្គបានប្រទានការស្អាងឡើងវិញដល់នាង ដោយប្រទានឲ្យនាងមានចៅប្រុសមួយ ព្រោះអូបិឌ(នាងរស់ ៤:១៧)។ តាមរយៈខ្សែលោហិតអូបិឌ ព្រះយេស៊ូវក៏បានយាងមកប្រសូត ដើម្បីសង្រ្គោះមនុស្សជាតិ ឲ្យរួចពីបាប(ម៉ាថាយ ១:៥,១៦)។ ព្រះទ្រង់ប្រោសលោះនាងណាអូមីឲ្យរួចពីការឈឺចាប់ នៃការបាត់បង់កូន។ ព្រះអង្គក៏បានដកការឈឺចាប់ចេញពីអូលីវ ដោយជួយនាងបង្កើតការងារផ្នែកកុមារ…
Read articleស្តាប់ព្រះគ្រីស្ទ ឲ្យបានច្រើនជាងស្តាប់ព័ត៌មាន
ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ។ យ៉ូហាន ១០:២៧ បុរសវ័យចំណាស់ម្នាក់បានមើលព័ត៌មានតាមទូរទស្សន៍រាប់ម៉ោង ជារៀងរាល់ថ្ងៃ បណ្តាលឲ្យគាត់មានការថប់បារម្ភកាន់តែខ្លាំង ដោយខ្លាចពិភពលោករលាយ ហើយខ្លួនគាត់ត្រូវវិនាសជាមួយពិភពលោកដែរ។ កូនស្រីគាត់ដែលជាមនុស្សពេញវ័យក៏បានអង្វរគាត់ឲ្យ “បិទទូរទស្សន៍។ ហើយឈប់ស្តាប់ព័ត៌មានទាំងនោះទៀត”។ ប៉ុន្តែ បុរសនោះនៅតែបន្តចំណាយពេលច្រើនហួសហេតុ នៅតាមបណ្ដាញសង្គម និងប្រភពព័ត៌មានផ្សេងទៀត។ ការស្តាប់មានសារៈសំខាន់ចំពោះជីវិតយើង។ គឺដូចដែលព្រះយេស៊ូវបានបង្ហាញ កាលព្រះអង្គជួបលោក ប៉ុនទាស ពីឡាត់។ ក្នុងការឆ្លើយតបចំពោះការចោទប្រកាន់មកលើព្រះយេស៊ូវ ដោយពួកអ្នកដឹកនាំសាសនា លោកពីឡាត់ក៏បានសួរព្រះអង្គថា “តើអ្នកជាសេ្តចសាសន៍យូដាឬអី?”(យ៉ូហាន ១៨:៣៣)។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយសំណួរដែលគួរឲ្យភ្ញាក់ផ្អើលថា “តើលោកមានប្រសាសន៍ដូច្នេះ ដោយខ្លួនលោក ឬមានអ្នកណាជំរាបលោកពីខ្ញុំ?”(ខ.៣៤)។ សំណួរនេះក៏សំខាន់ចំពោះយើងផងដែរ។ ក្នុងពិភពលោកដែលមានពេញដោយភាពតក់ស្លុត តើយើងកំពុងស្តាប់ដំណឹងអំពីភាពវឹកវរ ឬយើងស្តាប់ព្រះគ្រីស្ទ? ជាការពិតណាស់ ព្រះអង្គមានបន្ទូលថា “ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាមខ្ញុំ ខ្ញុំក៏ស្គាល់វាដែរ”(១០:២៧)។ ព្រះយេស៊ូវបាន “មានព្រះបន្ទូលពាក្យប្រៀបប្រដូចនេះ”(ខ.៦) ដើម្បីពន្យល់អ្នកដឹកនាំសាសនា ដែលមិនព្រមជឿព្រះអង្គ។ ក្នុងនាមព្រះអង្គជាអ្នកគង្វាលដ៏ល្អ ព្រះអង្គមានបន្ទូលថា “កាលបានបញ្ចេញចៀមខ្លួន ទៅក្រៅអស់ហើយ នោះគាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់ វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ”(ខ.៤-៥)។…
Read articleតោងជាប់ព្រះបន្ទូលព្រះ
សេចក្តីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា។ ទំនុកដំកើង ១៩:៧ ផ្ទះកសិដ្ឋានចាស់របស់អ៊ំប្រុសខ្ញុំ មានកងដែកមួយធ្វើពីដែកស្មិត នៅជាប់នឹងស៊ុមទ្វារ។ កងនោះចាស់មានច្រេះស៊ី តែវានៅតែធន់នឹងអាកាសធាតុដ៏អាក្រក់ ក្នុងរដូវរងានៅរដ្ឋមីនេសូតា។ នៅចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងនោះ មានកងដែកមួយទៀត នៅជាប់ក្រោលគោយ៉ាងមាំ។ ពេលណាមានព្យុះព្រឹលដែលធ្វើឲ្យអ៊ំប្រុសខ្ញុំមើលផ្លូវមិនឃើញ គាត់ក៏បានយកខ្សែមកចងភ្ជាប់ពីកងដែកមួយ ទៅកងដែកមួយទៀត ដើម្បីឲ្យគាត់អាចដើរពីក្រោលគោ ទៅផ្ទះគាត់។ កាលណាគាត់កាន់ខ្សែនោះជាប់ គាត់អាចជៀសវាងការវង្វេងផ្លូវ ពេលមានព្រឹលធ្លាក់ខ្លាំងមើលផ្លូវមិនឃើញ។ ការដែលអ៊ំប្រុសខ្ញុំប្រើខ្សែពួរសុវត្ថិភាព ក្នុងពេលមានព្យុះព្រឹល ធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលស្តេចដាវីឌបានប្រើចំណងនៃបទកំណាព្យជាភាសាហេព្រើរ ដើម្បីពិពណ៌នា អំពីរបៀបដែលប្រាជ្ញារបស់ព្រះបាននាំផ្លូវយើង ឆ្លងកាត់ជីវិត ហើយការពារយើង ឲ្យរួចផុតពីអំពើបាប និងកំហុស យ៉ាងដូចនេះថា “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធ ក៏នៅជាប់ជារៀងរាបដរាប អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក សេចក្តីទាំងនោះគួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង មួយទៀត ទូលបង្គំ ជាអ្នកបំរើទ្រង់ ក៏ចេះប្រយ័ត្ន ដោយសារសេចក្តីទាំងនោះដែរ ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ”(ទំនុកដំកើង ១៩:៩-១១)។ ការប្រកាន់ខ្ជាប់តាមសេចក្តីពិតនៃព្រះគម្ពីរ ដែលព្រះវិញ្ញាណបានជួយឲ្យយើងយល់ ជួយការពារយើងឲ្យរួចផុតពីការវង្វេងផ្លូវ ហើយជួយយើងឲ្យធ្វើការសម្រេចចិត្ត ដែលថ្វាយព្រះកិត្តិនាមដល់ព្រះ…
Read articleទីបន្ទាល់របស់អ្នក មិនមែនជាដំណឹងល្អឡើយ
ទីបន្ទាល់របស់អ្នក មិនមែនជាដំណឹងល្អឡើយ1 ទីបន្ទាល់របស់គ្រីស្ទបរិស័ទ អាចជាដំណឹងដ៏ល្អមួយបាន ដែលប្រាប់យើងអំពីជីវិតផ្លាស់ប្រែ ប៉ុន្តែ ការចែកចាយទីបន្ទាល់តែម្យ៉ាង គឺមិនមែនជាការផ្សាយដំណឹងល្អនោះទេ។ នៅថ្ងៃនេះ លោកគ្រូ អ. ស៊ី. ស្ព្រោល (R.C. Sproul) បញ្ជាក់ឡើងវិញ ឲ្យបានច្បាស់ថា អំណាចចេស្ដាព្រះសម្រាប់ជួយសង្គ្រោះ គឺមាននៅក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅក្នុងព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ជំនួសមនុស្សមានបាប។ អត្ថបទ សព្វថ្ងៃនេះ យើងតែងតែឮគេនិយាយថា «ខ្ញុំបានប្ដេជ្ញាចិត្តចំពោះដំណឹងល្អ ខ្ញុំបានសម្រេចចិត្តចែកចាយដំណឹងល្អ ឬក៏ខ្ញុំនឹងផ្សាយដំណឹងល្អ»។ ប៉ុន្តែ បើយើងពិនិត្យមើលអ្វីដែលពួកគេកំពុងតែចែកចាយ និងផ្សព្វផ្សាយ ពួកគេប្រហែលជាគ្រាន់តែប្រាប់យើងថា ខ្ញុំបានចែកចាយដល់អ្នកជិតខាងខ្ញុំថា ព្រះយេស៊ូវបានធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្រែ នេះជាទីបន្ទាល់ដ៏អស្ចារ្យ ប៉ុន្តែ ការចែកចាយដូចនេះមិនមែនជាការផ្សាយដំណឹងល្អនោះទេ។ ខ្ញុំអាចនិយាយប្រាប់មិត្តភក្តិខ្ញុំថា «ខ្ញុំមានដំណឹងល្អមួយចង់ប្រាប់អ្នក។ ព្រះស្រឡាញ់អ្នក»។ នេះជាដំណឹងដ៏ល្អមួយ តែមិនមែនជាដំណឹងល្អនោះទេ។ ក្នុងព្រះគម្ពីរសញ្ញាថ្មី យើងឃើញថា ដំណឹងល្អមានអត្ថរូបច្បាស់លាស់។ ហើយអត្ថរូបនោះមិនមែននិយាយអំពីខ្ញុំ ហើយពិតជាមិននិយាយអំពីអ្នក។ អត្ថរូបនោះផ្ដោតទៅលើអង្គព្រះយេស៊ូវ និងព្រះរាជកិច្ចរបស់ទ្រង់ ពោលគឺផ្ដោតទៅលើសេចក្តីដែលថា ព្រះអង្គជានរណា ព្រះអង្គបានធ្វើអ្វីខ្លះ ហើយជាងនេះទៅទៀត ដំណឹងល្អថែមទាំងផ្ដោតទៅលើរបៀបដែលយើងអាចទទួលលទ្ធផលនៃព្រះរាជកិច្ចរបស់ព្រះអង្គ…
Read article