ស្កប់ចិត្ត នឹងផែនការព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេ តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ?» (១កូរិនថូស ៤:៧)។ ការច្រណែនមានឈ្មោះផ្សេងៗគ្នាជាច្រើនដែលយើងបានដាក់ឲ្យ ហើយក៏បានលួចប្រើវា តាមរបៀបជាច្រើន ប៉ុន្តែជាញឹកញាប់ វាស្ថិតក្នុងចំណោមអំពើបាបដែលគ្រីស្ទានបាន «ទ្រាំទ្រ»។ អ្នកមិនទំនងជារកឃើញវា ក្នុងបញ្ជីនៃអំពើបាបធំជាងគេទាំង១០ ដែលគ្រូគង្វាលបានដាស់តឿនពួកជំនុំឲ្យមានការប្រុងប្រយ័ត្ន ឬបានលើកយកមកនិយាយ ជាញឹកញាប់ នៅពេលដែលអ្នកជឿចែកចាយអំពីទុក្ខលំបាក ដល់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ វាស្ថិតក្នុងបញ្ជីរបស់ព្រះអង្គ ហើយព្រះគម្ពីរបានលើកយកវាមកនិយាយជាញឹកញាប់។ តាមពិត ការច្រណែនស្ថិតក្នុងចំណោមបាបស្មោកគ្រោកបំផុតដែលកណ្ឌគម្ពីរសំបុត្រក្នុងគម្ពីរសញ្ញាថ្មី បានលើកយកមកនិយាយ ព្រោះយើងត្រូវមានការប្រុងប្រយ័ត្នចំពោះវា (ឧទាហរណ៍៖ រ៉ូម ១៣:១៣)។ ចាប់តាំងពីពេលដែលសាវ័ក ប៉ុល សរសេរសំបុត្រផ្ញើពួកជំនុំនៅទីក្រុងកូរិនថូស ពួកជំនុំជាទូទៅនៅតែជួបភាពរញ៉េរញ៉ៃ និងការបែកបាក់បណ្ដាលមកពីការច្រណែន ហើយការច្រណែនមានគ្រោះថ្នាក់ នៅត្រង់ថា វាអាចធ្វើឲ្យយើងសង្ស័យថា ព្រះទ្រង់មិនចេះចែកអំណោយឲ្យបានស្មើភាព។ សាវ័ក ប៉ុល ក៏បានប្រាប់ពួកជំនុំដែលបែកបាក់ និងមានការច្រណែនគ្នាថា អ្វីៗដែលពួកគេមានគឺបានទទួលមកពីព្រះអាទិករនៃចក្រវាលដែលជាអ្នកប្រទានអំណោយ ព្រះអង្គមិនដែលប្រទានអំណោយខុសឡើយ។ ដូចនេះ ហេតុអ្វីពួកគេក៏ដូចជាពួកយើងដើរពើងទ្រូង ធ្វើមើលតែយើងអាចគ្រប់គ្រងការបង្កើតរបស់ព្រះ បានល្អជាងព្រះអង្គ? តើយើងជាអ្នកកំណត់កម្ពស់ ល្បឿន និងសមត្ថភាពរបស់យើងឬ? តើនរណាធ្វើឲ្យយើងមានលក្ខណៈពិសេស? គឺព្រះ! ព្រះទ្រង់បានរៀបចំ…
Read articleមរតកនៃសេចក្តីសង្គ្រោះរបស់ព្រះ
កាឡាទី ៤:១-៧ កាលអ្នក ដែលត្រូវគ្រងមរដក នៅក្មេងនៅឡើយ នោះមិនផ្សេងពីបាវបំរើប៉ុន្មានទេ ទោះបើជាម្ចាស់លើទាំងអស់ក៏ដោយ។ កាឡាទី ៤:១ កាលឪពុកម្តាយរបស់អាប៊ីហ្គេល(Abigail) បានបាត់បង់ជីវិតយ៉ាងសោកសៅ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ គាត់បានទទួលមរតកជាអចលនទ្រព្យជាច្រើន។ នាងក៏បានដឹងផងដែរថា ឪពុកម្តាយរបស់នាងបានរៀបចំឲ្យមានគេគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់នោះជំនួសនាង ជាបណ្ដោះអាសន្ន។ នៅពេលនោះ នាងគ្រាន់តែអាចទទួលបានលុយល្មមនឹងអាចបង់ថ្លៃការសិក្សានៅមហាវិទ្យាល័យប៉ុណ្ណោះ។ ទ្រព្យសម្បត្តិផ្សេងទៀតនឹងស្ថិតក្រោមការគ្រប់គ្រងរបស់នាង នៅពេលដែលនាងមានអាយុច្រើនជាងនេះ។ អាប៊ីហ្គេលមានអារម្មណ៍នឿយណាយយ៉ាងខ្លាំង តែក្រោយមក នាងក៏បានដឹងថា ឪពុកម្តាយរបស់នាងបានធ្វើការរៀបចំប្រកបដោយប្រាជ្ញា នៅក្នុងការធ្វើផែនការផ្ទេរមរតកឲ្យនាង។ ក្នុងបទគម្ពីរកាឡាទី ជំពូក៤ សាវ័កប៉ុលបានលើកយកឧទាហរណ៍ស្រដៀងនេះផងដែរ ដើម្បីពន្យល់អំពីស្ថានភាពរបស់ជនជាតិអ៊ីស្រាអែល ដែលជាអ្នកស្នងមរតកនៃសេចក្តីសញ្ញាដែលព្រះបានតាំងជាមួយលោកអ័ប្រាហាំ។ ព្រះអម្ចាស់បានតាំងសញ្ញាជាមួយលោកអ័ប្រាហាំ ដើម្បីប្រទានពរគាត់ ហើយការកាត់ស្បែកគឺជាទីសំគាល់នៃសេចក្តីសន្យានេះ(មើលលោកុប្បត្តិ ១៧:១-១៤)។ ទោះជាយ៉ាងណាក៏ដោយ ទីសំគាល់នេះមិនមែនជាសេចក្តីសន្យាទេ។ កូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំត្រូវរង់ចាំកូនចៅជំនាន់ក្រោយរបស់គាត់ ដែលនឹងសម្រេចព្រះបន្ទូលសន្យានេះ។ អ៊ីសាកក៏បានចាប់កំណើត ហើយក៏បានចង្អុលបង្ហាញទៅរកកំណើតរបស់ព្រះរាជបុត្រានៃព្រះ ដែលនឹងប្រោសលោះរាស្រ្តរបស់ព្រះ(កាឡាទី ៥:៤-៥)។ ប្រជាជនអ៊ីស្រាអែល គឺមិនខុសពីអាប៊ីហ្គេលទេ។ ពួកគេក៏ត្រូវរង់ចាំរហូតដល់ពេល ដែលព្រះវរបិតាបានកំណត់(ខ.២)។ ទាល់តែដល់ពេលនោះ ទើបពួកគេអាចទទួលមរតកយ៉ាងពេញលេញ។ មរតកដែលពួកគេបានទន្ទឹងរង់ចាំនោះ នឹងមកដល់នៅពេលដែលព្រះយេស៊ូវសុគត ព្រះសពទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ហើយអស់អ្នកដែលទទួលជឿព្រះគ្រីស្ទ មិនមែនជាទាសករនៃអំពើបាបទៀតទេ តែជាកូនព្រះ(ខ.៧)។…
Read articleការកុហកអំពីភាពឯកោ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះទូលបង្គំដល់កាលណា» (ទំនុកតម្កើង ១៣:១)។ មនុស្សចូលចិត្តនិយាយថា ពេលវេលាកន្លងផុតទៅលឿនណាស់ ពេលដែលយើងកំពុងសប្បាយចិត្ត។ ប៉ុន្តែ នៅពេលដែលជីវិតជួបការលំបាក ពេលវេលាហាក់ដូចជាមានដំណើរទៅមុខយឺតៗ។ យើងក៏បានគិតថា «ខ្ញុំមិនដឹងថា ខ្ញុំអាចឆ្លងកាត់កាលៈទេសៈដ៏លំបាកនេះឬអត់ទេ។ ហើយខ្ញុំក៏មិនដឹងថា ខ្ញុំអាចស៊ូទ្រាំបានឬអត់ទេ»។ ក្នុងបទគម្ពីរទំនុកតម្កើងជំពូក១៣ ស្ដេច ដាវីឌ បានចោទសួរជាញឹកញាប់ថា «តើដល់ពេលណា? តើដល់កាលណាទៀត»? ក្នុងបទគម្ពីរនេះ ស្ដេច ដាវីឌ មិនបានពិពណ៌នា អំពីបញ្ហារបស់ទ្រង់ជាលម្អិតទេ ប៉ុន្តែទ្រង់ពិតជាមានអារម្មណ៍ថា ព្រះអម្ចាស់បានភ្លេច និងបោះបង់ចោលទ្រង់ហើយ។ នេះជាអារម្មណ៍ដែលយើងរាល់គ្នាសុទ្ធតែធ្លាប់មាន។ គឺនៅពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់ ឬនៅពេលដែលយើងដើរកាត់ជ្រលងនៃសេចក្តីទុក្ខតែម្នាក់ឯង។ ការរស់នៅដោយមិនមានទំនាក់ទំនងជាមួយអ្នកដទៃអាចធ្វើឲ្យយើងជួបការលំបាក។ ប៉ុន្តែ ក្នុងបទគម្ពីរនេះ ស្ដេចដាវីឌកំពុងមានបន្ទូលអំពីរឿងដែលសំខាន់ជាងនេះទៀត គឺការមានអារម្មណ៍ថា ដាច់ចេញពីព្រះ។ នេះជាអារម្មណ៍ដែលកើតមានចំពោះរាស្ត្ររបស់ព្រះអង្គជាច្រើននាក់ ក្នុងព្រះគម្ពីរប៊ីបទាំងមូល។ ក្នុងកណ្ឌគម្ពីរអេសាយ រាស្ត្ររបស់ព្រះដែលបាននិរទេសបានស្រែកឡើងថា ព្រះអម្ចាស់បានបោះបង់ពួកគេ ព្រះអង្គបានភ្លេចពួកគេហើយ (អេសាយ ៤៩:១៤)។ នៅពេលខ្លះ អ្នកដើរតាម និងអ្នកបម្រើពិតប្រាកដរបស់ព្រះយេស៊ូវក៏បានមានអារម្មណ៍ចង់និយាយថា ព្រះអម្ចាស់ពិតជាបានភ្លេចយើង។ បើព្រះអង្គមិនបានភ្លេចយើង បើព្រះអង្គនៅតែគង់នៅជាមួយយើង ហេតុអ្វីយើងជួបរឿងនេះ?…
Read articleធ្វើការរួមគ្នាថ្វាយព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
នេហេមា ៤:១-៩ ដូច្នោះ យើងខ្ញុំបានសង់កំផែងឡើង ដរាបដល់បានជាប់ជុំវិញត្រឹមកំពស់ពាក់កណ្តាលធម្មតា ដ្បិតពួកបណ្តាជនគេមានចិត្តឧស្សាហ៍។ នេហេមា ៤:៦ ក្នុងអំឡុងពេលនៃការធ្វើដំណើរទៅប្រទេសប្រេស៊ីល ជាមួយក្រុមបេសកកម្មរយៈពេលខ្លី យើងបានជួយសាងសង់ព្រះវិហារមួយខ្នង ក្នុងតំបន់ព្រៃអាម៉ាហ្សូន។ នៅលើគ្រឹះដែលគេបានសាងសង់ស្រាប់ យើងបានដំឡើងផ្នែកផ្សេងៗនៃសំណង់ព្រះវិហារចូលគ្នា ដែលមានដូចជាសសរ ជញ្ជាំងបេតុង បង្អួច មេដំបូល និងក្បឿងសម្រាប់ប្រក់ដំបូង។ បន្ទាប់មក យើងក៏បានលាបថ្នាំពីលើជញ្ជាំងព្រះវិហារ។ អ្នកខ្លះមានការព្រួយបារម្ភ ព្រោះពួកគេឆ្ងល់ថា តើយើងអាចសាងសង់ព្រះវិហារ ក្នុងរដូវភ្លៀងដោយរបៀបណា។ ប៉ុន្តែ ដោយព្រះគុណព្រះ នៅពេលនោះ មិនមានភ្លៀងធ្លាក់ខ្លាំងទេ។ ដោយជំនួយពីប្រជាជនពីរបីនាក់ក្នុងតំបន់ ហើយទោះមានឧបសគ្គយ៉ាងណាក៏ដោយ យើងសាងសង់ព្រះវិហារហើយ ក្នុងរយៈពេលដ៏ខ្លី។ កាលហោរានេហេមា និងពួកអ៊ីស្រាអែលវិលត្រឡប់ពីការនិរទេស ដើម្បីសាងសង់កំផែងទីក្រុងយេរូសាឡិមឡើងវិញ ពួកគេបានជួបឧបសគ្គជាច្រើន។ ពួកខ្មាំងសត្រូវក៏បានដឹងអំពីកិច្ចការដែលពួកគេកំពុងធ្វើ ហើយក៏មានការខឹងសម្បារ ព្រមទាំងចំអកឲ្យពួកគេ(នេហេមា ៤:១-៣)។ ប៉ុន្តែ លោកនេហេមាក៏បានអធិស្ឋាន ហើយពួកបណ្តាជនក៏បានស៊ូទ្រាំជាមួយគ្នា។ គឺដូចដែលគាត់មានប្រសាសន៍ថា “យើងខ្ញុំបានសង់កំផែងឡើង ដរាបដល់បានជាប់ជុំវិញត្រឹមកំពស់ពាក់កណ្តាលធម្មតា ដ្បិតពួកបណ្តាជនគេមានចិត្តឧស្សាហ៍”(ខ.៦)។ នៅពេលដែលសត្រូវរបស់ពួកគេបានគំរាមកំហែងថា នឹងធ្វើការវាយប្រហារ ពួកអ៊ីស្រាអែលក៏បានអធិស្ឋាន ហើយបង្កើនការប្រុងប្រយ័ត្ន ខណៈពេលដែលពួកគេកំពុងធ្វើការ(ខ.៧-២៣)។ ពួកគេក៏បានសាងសង់កំផែងហើយ ក្នុងរយៈពេល៥២ថ្ងៃប៉ុណ្ណោះ។…
Read articleឱកាសរៀនសូត្រពីព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ»។ ម៉ាថាយ ១១:២៩ តើឪពុកម្តាយសួរកូនអំពីរឿងអ្វីខ្លះ បន្ទាប់ពីពួកគេបានវិលត្រឡប់មកពីសាលារៀនវិញ? ឪពុកម្តាយខ្លះសួរកូនថា «ថ្ងៃនេះ កូនរៀនបានអ្វីខ្លះ?» ប៉ុន្តែ ឪពុកម្តាយភាគច្រើនសួរកូនថា «ថ្ងៃនេះ កូនទៅរៀនសប្បាយទេ?» ទាក់ទងនឹងការរៀនសូត្រ គេប្រហែលមិនសូវខ្វល់ខ្លាំង អំពីសំណួរអ្វីដែលត្រូវសួរ ហើយគេបានដាក់អាទិភាពទៅលើអ្វីខ្លះ។ ប៉ុន្តែ សំណួរដូចនេះក៏ត្រូវបានគេយកមកសួរជាញឹកញាប់ទាក់ទងនឹងការទៅព្រះវិហារ៖ តើអ្នកទៅព្រះវិហារមានអំណរទេ? តើយើងមានអំណរ ក្នុងការទៅព្រះវិហារទេ? ផ្ទុយទៅវិញ យើងគួរតែសួរថា «តើយើងរៀនសូត្របានអ្វីខ្លះអំពីព្រះយេស៊ូវ ហើយព្រះអង្គបានបង្រៀនយើងអ្វីខ្លះ?» ព្រះយេស៊ូវបានប្រទានយើងនូវឯកសិទ្ធិឲ្យមានឱកាសរៀនសូត្រពីព្រះអង្គ។ ក្នុងដំណឹងល្អទាំងមូល ព្រះអង្គបានមានបន្ទូលតាមរបៀបដែលបណ្ដាលចិត្តយើងឲ្យសួរសំណួរធំៗអំពីជីវិតដែលមានដូចជា៖ តើខ្ញុំជានរណា? តើខ្ញុំមកពីណា? តើខ្ញុំរស់នៅដើម្បីអ្វី? តើខ្ញុំនឹងទៅទីណា? តើជីវិតខ្ញុំសំខាន់ទេ? ការទទួលស្គាល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួន ផ្លាស់ប្ដូររបៀបដែលយើងគិត អំពីសំណួរធំៗទាំងនេះ។ ការនេះកែប្រែការគិតរបស់យើង អំពីពេលវេលា ធនធាន អាជីព និងអំពីប្រភេទមនុស្សដែលយើងចង់រៀបការជាមួយ ឬប្រភេទប្ដី ឬប្រពន្ធដែលយើងចង់ក្លាយទៅជា។ ព្រោះការទទួលស្គាល់ព្រះយេស៊ូវ គឺជាការអញ្ជើញព្រះអង្គឲ្យគ្រងរាជ្យលើជីវិតយើង។ អ្វីៗមានការផ្លាស់ប្ដូរ នៅពេលណាយើងរៀនសូត្រពីព្រះអង្គ។ ការចូលមករកព្រះយេស៊ូវចាប់ផ្ដើមដោយការដឹងថា ព្រះគ្រីស្ទបានសុគត ដើម្បីលោះបាបយើង ម្តងជាសម្រេច ដោយព្រះសុចរិតសុគតជំនួសយើងដែលមិនសុចរិត…
Read articleការសម្រាកក្នុងព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
លូកា ១០:៣៨-៤២ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ។ លូកា ១០:៤១ កាលប៉ុន្មានឆ្នាំមុន ការសិក្សាមួយបានធ្វើការវិភាគមកលើទំនាក់ទំនងរវាងជំងឺធ្លាក់ទឹកចិត្តរបស់ក្មេងជំទង់ និងបរិមាណនៃដំណេកដែលក្មេងជំទង់ទទួលបាន ជារៀងរាល់យប់។ បន្ទាប់ពីបានអានរបាយការណ៍នៃការសិក្សានេះហើយ យុវតីម្នាក់ក៏បានបញ្ចេញយោបល់ថា “ខ្ញុំហាក់ដូចជាមិនដែលដឹងសោះថា ពេលណាខ្ញុំត្រូវឈប់។ ខ្ញុំបានជំរុញខ្លួនឯងឲ្យខំប្រឹងខ្លាំងណាស់ បានជាខ្ញុំធ្លាក់ខ្លួនឈឺ ដោយសារការដេកមិនគ្រប់គ្រាន់ និងស្រ្តេស”។ បន្ទាប់មក នាងក៏បាននិយាយថា នាងចង់ដឹងអំពីរបៀបគ្រប់គ្រងពេលវេលា ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះ។ តើការជាប់រវល់ច្រើន និងការបង្កើតផលផ្លែខាងវិញ្ញាណមានភាពខុសគ្នាដូចម្តេចខ្លះ? ការជាប់រវល់ច្រើនមិនប្រាកដថា ធ្វើការបានច្រើន មានភាពស្មោះត្រង់ ឬបង្កើតផលផ្លែបានច្រើននោះទេ។ ប៉ុន្តែ យើងប្រហែលជាគិតថា ការជាប់រវល់មានសារៈសំខាន់បំផុតសម្រាប់ការរស់នៅ។ ក្នុងបទគម្ពីរលូកា ១០:៤១ ព្រះយេស៊ូវបានក្រើនរំឭកនាងម៉ាថា ដោយសុភាពថា “ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ”។ នៅពេលនោះ ម៉ារាជាប្អូនស្រីរបស់នាង បានសម្រេចចិត្តអង្គុយនៅទាបព្រះបាទព្រះអម្ចាស់(ខ.៣៩) ជាឥរិយាបថនៃភាពជាសិស្សរបស់ព្រះយេស៊ូវ ដែលជាជម្រើសល្អជាង។ បើយើងមានចិត្តចង់បម្រើព្រះគ្រីស្ទ តើយើងកំពុងតែធ្វើច្រើនពេក ដោយគិតថា ព្រះអង្គនឹងកត់សំគាល់ឃើញយើងកាន់តែខ្លាំង បើយើងធ្វើកាន់តែច្រើនឬ? បទគម្ពីរកូល៉ុស ៣:១៧ បានចែងថា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ…
Read article