ផែនការ នៅក្រោមការគ្រប់គ្រងរបស់ព្រះ
ព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ។ យ៉ាកុប ៤:១៥ កាលពីឆ្នាំ២០០០ មានក្រុមហ៊ុនថ្មីមួយធ្វើអាជីវកម្មផ្តល់សេវាជួលខ្សែភាពយន្តតាមប្រព័ន្ធអ៊ីម៊ែល។ គេបានដាក់លក់ក្រុមហ៊ុននេះ ឲ្យទៅក្រុមហ៊ុនប្លក់បាស់ស្ទ័រ(Blockbuster) ដែលជាស្តេច នៃទីផ្សាជួលខ្សែភាពយន្ត និងវីដេអូហ្គេម នៅសម័យនោះ។ កាលនោះ ក្រុមហ៊ុននែតភ្លីច(Netflix) មានអ្នកជាវជាប្រចាំតែ៣សែននាក់ ខណៈពេលដែលក្រុមហ៊ុនប្លក់បាស់ស្ទ័រ មានអ្នកជាវជាប្រចាំរាប់លាននាក់។ ក្រុមហ៊ុនប្លក់បាស់ស្ទ័រក៏បានបណ្តោយឲ្យឱកាសទិញក្រុមហ៊ុននេះ ធ្លាក់ទៅក្នុងដៃគូប្រកួតដ៏តូចតាចរបស់ខ្លួន។ ជាលទ្ធផល សព្វថ្ងៃនេះ ក្រុមហ៊ុននែតភ្លីចមានអ្នកជាវជាប្រចាំ១៨០លាននាក់ ហើយមានតម្លៃជិត ២០០ ពាន់លានដុល្លា។ ហើយចំណែកឯក្រុមហ៊ុនប្លក់បាស់ស្ទ័រវិញក៏បានក្ស័យធន់។ គ្មាននរណាម្នាក់អាចព្យាករណ៍ថា ពេលអនាគតនឹងមានរឿងអ្វីកើតឡើងខ្លះទេ។ យើងបានជួបការល្បួងឲ្យជឿថា យើងអាចគ្រប់គ្រងជីវិតខ្លួនឯង ហើយផែនការយើងនៅពេលអនាគត នឹងជោគជ័យ។ ប៉ុន្តែ កណ្ឌគម្ពីរយ៉ាកុបបានចែងថា “អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ”(៤:១៤)។ ជីវិតមនុស្សខ្លីណាស់ ក៏ឆាប់ស្លាប់ ហើយផុយស្រួយជាងការយល់ដឹងរបស់យើង។ ការរៀបផែនការមានភាពចាំបាច់ តែអំពើបាបនៃការសន្មត គឺកើតមាននៅក្នុងការសន្និដ្ឋានថា យើងកំពុងគ្រប់គ្រងជីវិតខ្លួនឯង។ ហេតុនេះហើយ លោកយ៉ាកុបបានដាស់តឿនយើង កុំឲ្យ “មានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួន” ព្រោះ “គ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់”(ខ.១៦)។…
Read articleគ្រាន់តែទូលសូម!
តែមិនបានអ្វីសោះ ពីព្រោះមិនសូម។ យ៉ាកុប ៤:២ មានពេលមួយខ្ញុំបានឮសម្លេងស្រែកដោយអំណរ ចេញពីបន្ទប់ក្រោមដី។ ភរិយាខ្ញុំ ឈ្មោះ សឺរលី(Shirley) បានខិតខំសរសេរព្រឹត្តិបត្រ អស់ជាច្រើនម៉ោង ហើយចង់បោះបង់ការព្យាយាម។ ដោយសារការថប់បារម្ភ និងភាពមិនច្បាស់លាស់ អំពីអ្វីដែលត្រូវធ្វើបន្ទាប់ទៀត នាងក៏បានអធិស្ឋានសូមជំនួយពីព្រះ។ នាងក៏បានស្វែងរកជំនួយពីមិត្តភក្តិក្នុងហ្វេសប៊ុក ហើយមិនយូរប៉ុន្មាន គម្រោងធ្វើព្រឹត្តិបត្រនោះក៏បានបញ្ចប់ ដោយការងារជាក្រុម។ គម្រោងធ្វើព្រឹត្តិបត្រជារឿងតូចតាចក្នុងជីវិត តែរឿងតូចអាចនាំឲ្យមានការព្រួយបារម្ភ ឬថប់បារម្ភ។ អ្នកប្រហែលជាឪពុកម្តាយដែលកំពុងដើរកាត់ដំណាក់កាលនៃការចិញ្ចឹមកូន ជាលើកដំបូង ឬជាសិស្សកំពុងប្រឈមមុខដាក់បញ្ហាប្រឈមក្នុងការសិក្សា ឬក៏កំពុងសោកសង្រេង ដោយសារការបាត់បង់មនុស្សជាទីស្រឡាញ់ ឬមួយកំពុងជួបបញ្ហាប្រឈម ក្នុងគ្រួសារ ឬការងារជាដើម។ ជួនកាល យើងហាក់ដូចជាស្ថិតនៅលើមាត់ជ្រោះ ដោយមិនចាំបាច់ ព្រោះយើងមិនបានទូលសូមឲ្យព្រះជួយយើង(យ៉ាកុប ៤:២)។ សាវ័កប៉ុលចង្អុលបង្ហាញអ្នកដើរតាមព្រះយេស៊ូវ នៅទីក្រុងភីលីព ក៏ដូចជាយើងរាល់គ្នា ឲ្យងាកទៅរកការពាររបស់ព្រះ ក្នុងពេលដែលយើងត្រូវការជំនួយ យ៉ាងដូចនេះថា “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង”(ភីលីព ៤:៦)។ ពេលណាជីវិតយើងមានភាពស្មុគស្មាញ យើងត្រូវការការរំឭក ដូចបទចម្រៀងទំនុកសកល “ព្រះយេស៊ូវជាមិត្តសំឡាញ់ពិត” ដែលច្រៀងថា យើងខ្ញុំតែងតែខានមានសុខសាន្ដ…
Read articleពេលដែលអ្នកត្រូវការជំនួយ
សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។ ទំនុកដំកើង ១២១:២ ថ្ងៃនោះជាថ្ងៃច័ន្ទ តែមិត្តភក្តិខ្ញុំ ឈ្មោះ ឈា-មីង(Chia-ming) មិនបាននៅការិយាល័យទេ។ គាត់នៅផ្ទះ កំពុងសម្អាតបន្ទប់ទឹក។ គាត់គិតថា គាត់អត់ការងារធ្វើមួយខែហើយ ហើយគាត់មិនឃើញមានឱកាសការងារសោះ។ ក្រុមហ៊ុនគាត់បានបិទទ្វារ ដោយសារការរាតត្បាតនៃជំងឺកូវីត១៩។ ការព្រួយបារម្ភអំពីពេលអនាគត បាននាំឲ្យឈា-មីងមានការភ័យខ្លាច។ គាត់គិតថា ខ្ញុំត្រូវរកប្រាក់ចិញ្ចឹមគ្រួសារ។ តើខ្ញុំទៅរកជំនួយនៅកន្លែងណា? នៅគ្រាសញ្ញាចាស់ ក្នុងបទគម្ពីរទំនុកដំកើង ១២១:១ អ្នកធ្វើដំណើរទៅទីក្រុងយេរូសាឡិម ដើម្បីប្រារព្ធពិធីបុណ្យ បានសួរសំណួរស្រដៀងនេះផងដែរថា តើពួកគេត្រូវទៅរកជំនួយនៅទីណា? ការធ្វើដំណើរទៅទីក្រុងបរិសុទ្ធ នៅលើភ្នំស៊ីយ៉ូន មានចម្ងាយឆ្ងាយ ហើយមានគ្រោះថ្នាក់ច្រើនផង ដោយអ្នកដំណើរទាំងឡាយត្រូវស៊ូទ្រាំនឹងការឡើងទៅកន្លែងខ្ពស់ៗ ដែលពិបាកក្រៃលែង។ បញ្ហាប្រឈមដែលពួកគេជួប ហាក់ដូចជាការធ្វើដំណើរដ៏ពិបាក ដែលយើងជួប ក្នុងជីវិត ក្នុងពេលសព្វថ្ងៃ ដោយដើរតាមផ្លូវនៃជំងឺ បញ្ហាទំនាក់ទំនង ការបែកបាក់ ស្រ្តេសនៅកន្លែងធ្វើការ ឬមានបញ្ហាហិរញ្ញវត្ថុ និងភាពគ្មានការងារធ្វើ ដូចឈា-មីង ជាដើម។ តែយើងអាចមានសង្ឃឹមឡើង ដោយផ្អែកទៅលើសេចក្តីពិតដែលថា ព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី នឹងជួយយើង(ខ.២)។ ព្រះអង្គថែរក្សាជីវិតយើង(ខ.៣,៥,៧-៨) ហើយព្រះអង្គជ្រាបថា…
Read articleមិនមែនដើរ ដោយមើលឃើញ
ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ។ ២កូរិនថូស ៥:៧ សត្វឈ្លូសអ៊ីមផាឡា ស្ថិតក្នុងអំបូរឈ្លូស ដែលអាចលោតបានកម្ពស់៣ម៉ែត្រ និងចម្ងាយ៩ម៉ែត្រ។ នេះជាសមត្ថភាពដែលមិនគួរឲ្យជឿ ហើយក៏មានសារៈសំខាន់ចំពោះការរស់រានរបស់ពួកវា ក្នុងតំបន់ព្រៃនៅទ្វីបអាហ្វ្រិក។ តែនៅក្នុងសួនសត្វជាច្រើន ដែលគេចិញ្ចឹមសត្វឈ្លូសអ៊ីមផាឡា អ្នកនឹងឃើញគេបានដាក់ពួកវាក្នុងបរិវេណដែលមានរបងកម្ពស់តែ១ម៉ែត្រប៉ុណ្ណោះ។ តើធ្វើដូចម្តេចឲ្យរបងដែលទាបៗដូចនេះ អាចការពារសត្វដែលពូកែលោតនេះ មិនឲ្យចេញទៅខាងក្រៅ? គេអាចធ្វើដូចនេះបាន ដោយសារសត្វឈ្លូសអ៊ីផាឡាមិនព្រមផ្លោះរបងសោះឡើយ ទាល់តែពួកវាអាចមើលឃើញកន្លែងដែលវាអាចលោតទៅដល់។ របងនោះអាចរារាំងពួកវាមិនឲ្យចេញពីបរិវេណនោះបាន ព្រោះរបងនោះបានបាំងមិនឲ្យពួកវាមើលឃើញ ដីដែលនៅខាងក្រៅបរិវេណ។ ក្នុងនាមយើងជាមនុស្ស យើងក៏មិនខុសពីសត្វឈ្លូសអ៊ីមផាឡាឡើយ។ យើងក៏ចង់ដឹងអំពីលទ្ធផលនៃរឿងដែលយើងចង់ធ្វើ មុននឹងយើងចាប់ផ្តើមធ្វើវា។ ទោះជាយ៉ាងណាក៏ដោយ ការស់នៅដោយជំនឿកម្រនឹងមានដំណើរការដូចនេះណាស់។ កាលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងកូរិនថូស គាត់បានរំឭកពួកគេថា “យើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ”(២កូរិនថូស ៥:៧)។ ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិស្ឋានថា “សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ “(ម៉ាថាយ ៦:១០)។ តែមិនមែនមានន័យថា យើងនឹងដឹងលទ្ធផលជាមុននោះទេ។ ការរស់នៅដោយជំនឿ គឺមានន័យថា យើងជឿជាក់លើបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គ ពេលណាបំណងព្រះទ័យព្រះអង្គមានភាពអាថ៌កំបាំង។ ក្នុងពេលដែលជីវិតមានភាពមិនច្បាស់លាស់ យើងអាចមានការជឿទុកចិត្តចំពោះសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ទោះជីវិតយើងមានរឿងអ្វីក៏ដោយ ចូរយើងសង្វាតឲ្យបានគាប់ព្រះទ័យព្រះអង្គ (២កូរិនថូស ៥:៩)។—Bill Crowder តើក្នុងផ្នែកណាខ្លះនៃជីវិតអ្នក ដែលពិបាកមើលឃើញជំហានបន្ទាប់?…
Read articleប្តូរផ្តាច់ពេញមួយជីវិត
យ៉ូអាសទ្រង់ប្រព្រឹត្តសេចក្តីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គ្រប់១ជីវិតយេហូយ៉ាដាដ៏ជាសង្ឃ។ ២របាក្សត្រ ២៤:២ លោកលីនហ្វ៊ត ដេតវេល័រ(Linford Detweiler) ជាអ្នកនិពន្ធបទចម្រៀង ដែលមានប្រសាសន៍ថា “មានសំណួរខុសៗគ្នា ដែលសីល្បៈករវ័យក្មេងអាចសួរ។ ទីមួយ ពួកគេអាចសួរថា តើធ្វើដូចម្តេច ឲ្យខ្ញុំមានឈ្មោះល្បី?” លោកដេតវេល័របានដាស់តឿនថា ការមានគោលដៅដូចនេះ ជាការបើកទ្វារស្វាគមន៍អំណាចនៃការបំផ្លិចបំផ្លាញគ្រប់ប្រភេទ ចូលក្នុងជីវិតហើយ។ ផ្ទុយទៅវិញ គាត់និងភរិយាគាត់ ក៏បានជ្រើសរើសយកវិថីនៃតន្រ្តីជីវិតដែលមិនសូវលេចធ្លោ ដែលក្នុងនោះ ពួកគេបន្តចម្រើនឡើង ពេញមួយជីវិត។ លោកយេហូយ៉ាដា មិនសូវមានឈ្មោះល្បីល្បាញ គេបានដឹងថា គាត់មានការប្តូរផ្តាច់ចំពោះព្រះ ពេញមួយជីវិតគាត់។ គាត់បានបម្រើការជាសង្ឃរបស់ព្រះ ក្នុងអំឡុងរជ្ជកាលរបស់ស្តេចយ៉ូអាស ដែលភាគច្រើនទ្រង់បានគ្រប់គ្រងប្រទេសជាតិបានល្អ ដោយសារជំនួយរបស់គាត់។ កាលស្តេចយ៉ូអាសទើបតែមានព្រះជន្ម៧ឆ្នាំ លោកយេហូយ៉ាដាជាអ្នកផ្តើមគំនិត ឲ្យតាំងទ្រង់ជាស្តេចស្របច្បាប់(២ពង្សាវតាក្សត្រ ១១:១-១៦)។ តែនេះមិនមែនជាការដណ្តើមអំណាចនោះឡើយ។ នៅថ្ងៃគ្រងរាជ្យ លោកយេហូយ៉ាដាបាន “ឲ្យស្តេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា ហើយឲ្យស្តេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ” (ខ.១៧)។ គាត់ក៏បានប្រកាន់ខ្ជាប់តាមសេចក្តីសញ្ញា ដោយធ្វើការកែទម្រង់ ដែលប្រទេសគាត់កំពុងត្រូវការយ៉ាងខ្លាំង។ ” ការថ្វាយដង្វាយដុត នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏នៅមានជានិច្ចគ្រប់១ជីវិតរបស់លោកយេហូយ៉ាដា”(២របាក្សត្រ…
Read articleចែកចាយសេចក្តីពិតជាច្រើនជំនាន់
ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ។ ចោទិយកថា ៤:៩ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ជីដូនជីតាជាច្រើនមិនអាចជួបចៅៗរបស់ខ្លួន ដោយផ្ទាល់ ដោយសារខ្លាចឆ្លងជំងឺនេះ ដូចនេះ ពួកគេក៏បានស្វែងរកមធ្យោបាយថ្មីៗ ដើម្បីទំនាក់ទំនងគ្នា។ ការស្ទង់មតិ នៅពេលថ្មីៗនេះបានបង្ហាញថា ជីដូនជីតាជាច្រើនបានរៀនផ្ញើសារ និងប្រើបណ្តាញសង្គម ជាមធ្យោបាយ ដើម្បីរក្សាចំណងទាក់ទងដ៏មានតម្លៃ ជាមួយចៅៗរបស់ខ្លួន។ ពួកគេខ្លះថែមទាំងថ្វាយបង្គំព្រះ ជាមួយក្រុមគ្រួសាររបស់ខ្លួន តាមរយៈប្រព័ន្ធហ្ស៊ូមជាដើម។ វិធីមួយ ក្នុងចំណោមវិធីប្រសើរបំផុត ដើម្បីឪពុកម្តាយ និងជីដូចជីតាអាចជិះឥទ្ធិពលមកលើកូនចៅរបស់ខ្លួន គឺត្រូវនាំពួកគេឲ្យស្គាល់សេចក្តីពិតក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរចោទិយកថា ជំពូក៤ លោកម៉ូសេបានបង្គាប់រាស្រ្តរបស់ព្រះ “កុំឲ្យភ្លេចអស់ទាំងការ ដែលភ្នែកពួកគេបានឃើញ ឬ ការទាំងនោះបានឃ្លាតចេញពីចិត្តពួកគេទៅឡើយ(ខ.៩)។ គាត់ក៏បានប្រាប់ពួកគេ ឲ្យបង្រៀនសេចក្តីទាំងនោះ ដល់កូនចៅខ្លួន ដើម្បីឲ្យពួកគេរៀន “កោតខ្លាចព្រះអង្គ”(ខ.១០) ហើយរស់នៅ តាមសេចក្តីពិតរបស់ព្រះអង្គ នៅក្នុងទឹកដី ដែលព្រះអង្គនឹងប្រទានពួកគេ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងអរសប្បាយ នឹងទំនាក់ទំនងដែលទ្រង់ប្រទានឲ្យយើងមាន ជាមួយក្រុមគ្រួសារ និងមិត្តភក្តិយើង។ ព្រះអង្គក៏សព្វព្រះទ័យឲ្យយើងប្រើទំនាក់ទំនងនោះ ដើម្បីចែកចាយប្រាជ្ញារបស់ព្រះអង្គ ពីជំនាន់មួយ ទៅជំនាន់មួយទៀត ដោយបង្ហាត់ខាងឯសេចក្តីសុចរិត និងដើម្បីឲ្យមានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ”(២ធីម៉ូថេ ៣:១៦-១៧)។ ពេលណាយើងចែកចាយអំពីសេចក្តីពិតរបស់ព្រះ និងកិច្ចការដែលព្រះអង្គបានធ្វើក្នុងជីវិតយើង…
Read article