ក្តី​សង្ឃឹម​របស់​លោក អ័ប្រាហាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«លោក​ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ​ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹតតែ​មាន​សេចក្តី​ជំនឿ​ខ្លាំង​ឡើង​ទាំង​សរសើរ​តម្កើង​ដល់​ព្រះ​វិញ» (រ៉ូម ៤:២០)។ មុន​ពេល​លោក អ័ប្រាហាំ​មាន​កូន ព្រះ​អង្គ​បាន​សន្យា​ថា កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់ នឹង​មាន​គ្នា​ច្រើន​សន្ធឹក។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក លោក អ័ប្រាហាំ និង​នាង សារ៉ា មាន​អារម្មណ៍​ថា ពួក​គេ​ហាក់​ដូច​ជា​មិន​អាច​មាន​កូន​ឡើយ។ ព្រះ​បន្ទូល​សន្យា​ហាក់​ដូច​ជា​មិន​អាច​សម្រេច​បាន​ទេ ដូច​នេះ អ្នក​ទាំង​ពីរ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វីៗ​ដោយ​ចិត្ត​ឯង។ នាង សារ៉ា ក៏​បាន​ប្រគល់​នាង​ហាការ​ជា​អ្នក​បម្រើ ឲ្យ​ទៅ​លោក អ័ប្រាហាំ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់។ ហើយ ហាការ បង្កើត​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អ៊ីសម៉ាអែល។ តែ​ព្រះ​ទ្រង់​បាន​បញ្ជាក់​ច្បាស់​ថា កូន​ចៅ​ជំនាន់​ក្រោយ​ដែល​ព្រះ​អង្គ​សន្យា​ប្រទាន​ដល់​គាត់ មិន​មែន​កើត​ចេញពី​ខ្សែ​លោហិត​របស់ អ៊ីសម៉ាអែល ទេ។ ព្រះ​ទ្រង់​កំពុង​បង្ហាញ​លោក អ័ប្រាហាំ និង​នាង សារ៉ា ថា មាន​តែ​ព្រះ​អង្គ​ទេ​ដែល​អាច​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​សន្យា​បាន​សម្រេច។ អ្វី​ដែល​លោក អ័ប្រាហាំ ត្រូវ​ធ្វើ​គឺ​ត្រូវ​ទុក​ចិត្ត​ ព្រះ​បន្ទូល​សន្យា​ដែល​ជួប​ការ​លំបាក​ដ៏​លើស​លប់ បាន​ជា​មាន​តែ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ទេ​ដែល​អាច​សម្រេច​បាន។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នាង​សារ៉ា​នៅ​តែ​មិន​មាន​កូន។ ព្រះ​ទ្រង់​ក៏​បាន​យាង​មក​ជួប​លោក អ័ប្រាហាំ ម្តង​ទៀត ដោយ​ធានា​គាត់​ជា​ថ្មី​ថា ទោះ​នាង​មាន​វ័យ​ចាស់​យ៉ាង​ណា ក៏​នាង​នឹង​នៅ​តែ​មាន​កូន​ប្រុស​មួយ។ ទី​បំផុត…

Read article
បញ្ជី​ឈ្មោះ​ដែល​ជា​រឿង​ស្លាប់រស់ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ជន​គណនា ២៦:១-៤,២០-២២ សត្រូវ​រាប់​ឯង​រាល់​គ្នា ចាប់​តាំងពី​អាយុ២០ឆ្នាំ​ឡើង​ទៅលើ ដូចជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ហើយ​នឹង​កូនចៅ​អ៊ីស្រាអែល នៅ​គ្រា​ដែល​បាន​ចេញពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ​។ ជន​គណនា ២៦:៤ លោក​អ៊ីតហ្សាក ស្ទើន(Itzhak Stern) បាន​អង្គុយ​វាយ​អង្គុលី​លេខ​ទាំងយប់ ដើម្បី​ធ្វើ​បញ្ជី​ឈ្មោះ​មនុស្ស មាន​ចំនួន​សរុប​១០៨៩នាក់​។ អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​នោះ គឺជា​ជនជាតិ​ជ្វីប(ឬ​យូដា) ដែល​បាន​ទទួល​ការ​ការពារ​ពី​លោក​អូ​ស្កា ស្គីនដ៍ល័រ(Oskar Schindler) ជា​ម្ចាស់​រោង​ចក្រ ឲ្យ​រួច​ផុត​ពី​ពួក​ណាហ្ស៊ី​អ៊ីត្លែ​។ គាត់​ក៏បាន​កាន់​បញ្ជី​ឈ្មោះ​នោះ​យ៉ាង​ណែន ដោយ​ប្រកាស​ថា បញ្ជី​ឈ្មោះ​នោះ​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់ ដោយ​វា​បាន​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស​ជា​ច្រើន​។ មនុស្ស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​នោះ ក៏​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​របស់​ពួក​ណាហ្ស៊ី​អ៊ីត្លែ​។ នៅ​ឆ្នាំ២០១២ គេ​បាន​ប៉ាន់​ប្រមាណ​ថា កូនចៅ​ជំនាន់​ក្រោយ​របស់​អ្នក​ដែល​បាន​រួច​ជីវិត​នោះ គឺ​មាន​ចំនួន៨៥០០នាក់​។ ព្រះ​គម្ពីរប៊ីប​ផ្ទុក​ទៅ​ដោយ​បញ្ជី​ឈ្មោះ​ជា​ច្រើន​។ យើង​ច្រើនតែ​មើល​រំលង​បញ្ជី​ឈ្មោះ​ទាំង​នោះ ព្រោះ​មាន​ឈ្មោះ​ច្រើន​ពេក និង​ឈ្មោះ​ដដែលៗ​ដែល​យើង​មិន​ចង់​អាន​។ យើង​ប្រហែល​ជា​ធ្លាប់​និយាយ​ថា យើង​មាន​ការ​ធុញ​ទ្រាន់​ចំពោះ ខ​គម្ពីរ​ទាំង​នោះ​ទៀត​ផង​។ ឧទាហរណ៍ បទ​គម្ពីរ​ជន​គណនា ២៦:២០ បាន​រៀបរាប់​បញ្ជី​ឈ្មោះ​យ៉ាង​ដូច​នេះ​ថា “ពួក​កូនចៅ​យូដា​តាម​គ្រួ​គេ គឺ​សេឡា១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេឡា ពេរេស១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពេរេស សេរ៉ាស១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស”(ជន​គណនា ២៦:២០)។ តើមាន​នរណា​ខ្លះ​ខ្វល់​អំពី​បញ្ជី​ឈ្មោះ​នេះ? ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុកដាក់! ខ.៤…

Read article
ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល​និយាយ​អំពី​ព្រះ​យេស៊ូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«អ្នក​កំរៀវ​នោះ​សួរ ភីលីព ថា ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ នោះ ភីលីព បើក​មាត់​សម្ដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ» (កិច្ចការ ៨:៣៤-៣៥)។ ខណៈ​ពេល​ដែល​យើង​ធ្វើ​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប​ពី​ដើម​ដល់​ចប់​យើង​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​មិន​មែន​ស្រាប់​តែ​លេច​ឡើង​ក្នុង​ព្រះ​គម្ពីរ​ដោយ​គ្មាន​ការ​ព្រៀង​ទុក​នោះ​ទេ។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​ព្រះ​អង្គ ចាប់​តាំង​ពី​ទំព័រ​ដំបូង។ ជា​ការ​ពិត​ណាស់ សូម្បី​តែ​ពួក​ហោរា​នៅ​គ្រា​សញ្ញា​ចាស់ ក៏​បាន​សរសេរ​បទ​គម្ពីរ​អំពី​ព្រះ​យេស៊ូវ​តាម​ការ​បណ្ដាល​ចិត្ត​ពី​ព្រះ​វិញ្ញាណ​ផង​ដែរ។ ដូច​នេះ ទោះ​បី​ជា​យើង​ចេះ​ព្រះ​គម្ពីរ​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ បើ​យើង​អាន​ព្រះ​គម្ពីរ​ដោយ​មិន​បាន​មើល​ទៅ​ព្រះ​គ្រីស្ទ យើង​នឹង​ខក​ខាន​មិន​បាន​ស្គាល់​ចំណុច​ស្នូល គន្លឹះ និង​វីរបុរស​នៃ​ព្រះ​គម្ពីរ​មិន​ខាន។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​គេ​ឲ្យ​ងាក​ទៅ​រក​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​ថា ព្រះ​អង្គ​ជា​នរណា។ ក្នុង​អំឡុង​ពេល​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​ព្រះ​អង្គ ព្រះ​អង្គ​បាន​យាង​ទៅ​សាលា​ប្រជុំ​អាន​ក្រាំង​គម្ពីរ​អេសាយ។ កណ្ឌ​គម្ពីរ​លូកា​បាន​ចែង​ថា ពេល​ព្រះ​អង្គ​អាន​ចប់​ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ស្តាប់​ទាំង​ឡាយ​ថា «នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ» (លូកា ៤:២១)។ ក្រោយ​មក ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ដែល​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ អំពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដោយ​ដាស់​តឿន​ពួក​គេ​ថា «អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង​ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ» (យ៉ូហាន ៥:៣៩)។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​ជួប​សិស្ស​ដែល​កំពុង​បាក់​ទឹក​ចិត្ត នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ុស ព្រះ​អង្គ​ក៏​បាន «ស្រាយ​ន័យ​សេចក្តី​ដែល​តម្រូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំង​ឡាយ​ឲ្យ​គេ​ស្តាប់…

Read article
ថ្វាយ​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ដល់​ព្រះយេស៊ូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ម៉ាថាយ ៦:២៥-២៧ ដោយហេតុ​នេះ​បានជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ​។ ម៉ាថាយ ៦:២៥ អ្នក​ស្រី​នេន​ស៊ី(Nancy)មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ពេល​អនាគត ដោយសារ​គាត់​មើល​ឃើញ​តែ​បញ្ហា​ជានិច្ច​។ លោក​ថម(Tom) ជា​ស្វាមី​របស់​គាត់​បាន​ងងឹត​មុខដួល៣ដង ក្នុង​អំឡុង​ពេល​ដើរ​កម្សាន្ត ក្នុង​តំបន់​ដាច់​ស្រយាល នៅ​ក្នុង​រដ្ឋ​មេន​។ ប៉ុន្តែ វេជ្ជ​បណ្ឌិត នៅ​មណ្ឌល​សុខ​ភាព​តូច​មួយ ក្នុង​តំបន់​ជិត​ខាង​ បាន​ពិនិត្យ​សុខ​ភាព​គាត់ រក​មិន​ឃើញ​គាត់​មាន​ជំងឺ​អ្វី​ទេ​។ ក្នុង​មណ្ឌល​សុខ​ភាព​ដែល​ធំជាង វេជ្ជ​បណ្ឌិត​បាន​ធ្វើ​តេស្ដ​ជា​បន្ថែម​ទៀត នៅតែ​មិន​អាច​រក​ឃើញ​បញ្ហា​សុខ​ភាព​របស់​គាត់​។ អ្នក​ស្រី​នេន​ស៊ី​ក៏បាន​រៀបរាប់​អំពី​ការ​ភ័យ​ខ្លាច​របស់​គាត់​។ នៅពេល​ដែល​ស្វាមី​របស់​គាត់​ចេញពី​ពេទ្យ គាត់​ក៏បាន​សួរ​ពេទ្យ​ឯកទេស​បេះដូង​ជា​លើក​ចុង​ក្រោយ​ថា ពួក​គាត់​ត្រូវ​ធ្វើ​ដូច​ម្តេច​។ គ្រូ​ពេទ្យ​ក៏បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​រស់នៅ​ជា​ធម្មតា ដោយ​គ្មាន​ការ​ថប់​បារម្ភ​ទៀត​។ ការ​លើក​ទឹក​ចិត្ត​នេះ​បាន​ផ្លាស់​ប្តូរ​ការ​គិត​របស់​គាត់​ជា​រៀង​រហូត​។ គាត់​ថា លោក​គ្រូ​ពេទ្យ​បាន​ឲ្យ​យោបល់​គាត់​ពិត​មែន គឺ​មិន​បាន​និយាយ​លេង​ទេ​។ ការ​លើក​ទឹក​ចិត្ត​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​ព្រះយេស៊ូវ នៅ​លើ​ភ្នំ​។ កាល​នោះ ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូបកាយ តើ​មិន​វិសេស​ជាង​សំលៀក​បំពាក់​ទេ​ឬ​អី”(ម៉ាថាយ ៦:២៥)។ ព្រះបន្ទូល​ព្រះអង្គ​ត្រង់​ចំណុច​នេះ មិន​បាន​ប្រាប់​យើង​មិន​ឲ្យ​អើពើ​ចំពោះ​បញ្ហា​សុខ​ភាព ឬ​បញ្ហា​ផ្សេង​ទៀត ឬ​ក៏​រោគ​សញ្ញា​អ្វីមួយ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ ព្រះអង្គ​គ្រាន់តែ​ប្រាប់​យើង “កុំ​ឲ្យ​ព្រួយ​បារម្ភ”(ខ.២៥)…

Read article
តើ​ឯង​នៅ​ឯ​ណា? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អ័ដាម និង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្ដាល​ដើម​ឈើ​ក្នុង​សួន​ច្បារ។ ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ហៅ​រក អ័ដាម ដោយ​ព្រះ​បន្ទូល​ថា «ឯង​នៅ​ឯ​ណា?» (លោកុប្បត្ដិ ៣:៨-៩)។ ការ​លេង​បិទ​ពួន គឺ​ជា​ល្បែង​កម្សាន្ត​ដ៏​ពេញ​និយម​ដែល​ក្មេងៗ​ចូល​ចិត្ត​លេង​កម្សាន្ត ទោះ​ពួក​គេ​មាន​ជាតិ​សាសន៍​អ្វី និយាយ​ភាសា​អ្វី និង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។ វា​ជា​ល្បែង​សកល និង​ស្រប​ច្បាប់។ ប៉ុន្តែ ការ​លេង​បិទពួន​ដំបូង​បំផុត​នៅ​លើ​ផែនដី​នេះ មិន​មែន​ជា​រឿង​សប្បាយ​រីករាយ ឬ​ត្រឹម​ត្រូវ​ឡើយ។ វា​ជា​រឿង​ធ្ងន់ធ្ងរ​ដែល​ទាក់ទង​នឹង​សេចក្តី​ស្លាប់។ បន្ទាប់ពី​លោក អ័ដាម និង​នាង អេវ៉ា មិន​ស្តាប់​បង្គាប់​ព្រះ​ក្នុង​សួន​ច្បារ​អេដែន ពួក​គេ​បាន​ព្យាយាម​លាក់​ខ្លួន​ពី​ព្រះ​នេត្រ​ព្រះ​ដោយ​ការ​ភ័យ​ខ្លាច។ តែ​ព្រះ​អម្ចាស់​បាន​យាង​មក​រក​ពួក​គេ​ដោយ​សំណួរ​ដ៏​សាមញ្ញ​ថា «ឯង​នៅ​ឯ​ណា?» សំណួរ​នេះ គឺ​ផ្ទុយ​នឹង​ការ​សន្និដ្ឋាន​ជា​ទូទៅ​ថា មនុស្ស​កំពុង​ស្វែង​រក​ព្រះ ដែល​កំពុង​លាក់​ខ្លួន​មិន​ឲ្យ​ពួក​គេ​ឃើញ នៅ​កន្លែង​ណា​មួយ​ក្នុង ឬ​នៅ​ក្រៅ​ចក្រវាល។ តាម​ពិត​យើង​ទេ​ដែល​ជា​អ្នក​លាក់​ខ្លួន ហើយ​ព្រះ​ទ្រង់​ជា​អ្នក​យាង​មក​ស្វែង​រក​យើង។ សំណួរ​នេះ​អាច​ហាក់​ដូច​ជា​ចម្លែក ពីព្រោះ​តើ​ព្រះ​ទ្រង់​បាន​ជ្រាប​អំពី​អ្វីៗ​គ្រប់​យ៉ាង​រួច​ទៅ​ហើយ​មែន​ទេ? ព្រះ​អង្គ​សួរ​រក អ័ដាម និង​នាង អេវ៉ា មិន​មែន​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ តែ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​ស្ថានភាព​របស់​ខ្លួន។ ព្រះ​អង្គ​យាង​មក ដើម្បី​នាំ​ពួក​គេ​ចេញ​ពី​កន្លែង​លាក់​ខ្លួន មិន​មែន​ដើម្បី​ឲ្យ​ពួក​គេ​គេច​មុខ​ពី​ព្រះ​អង្គ​នោះ​ទេ។ សូម​យើង​ស្រមៃ​អំពី​ប្រតិកម្ម​ដែល​ព្រះ​ទ្រង់​អាច​មាន ចំពោះ​ការ​បះបោរ​របស់​លោក អ័ដាម និង​នាង អេវ៉ា។ បើ​សិន​ជា​ព្រះ​អង្គ​ឆ្លើយ​តប ដោយ​ការ​វិនិច្ឆ័យ​ដ៏​តឹង​រ៉ឹង…

Read article
មិន​អាក់អន់​ចិត្ត​ងាយៗ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សុភាសិត ១៩:៨-១៣ សតិ​បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ​។ សុភាសិត ១៩:១១ នៅពេល​ដែល​ខ្ញុំ​បាន​ចូល​ព្រះវិហារ​របស់​ខ្ញុំ បន្ទាប់ពី​ការ​បិទ​ខ្ទប់​អស់​ជា​ច្រើន​ខែ​មក ខ្ញុំ​មាន​ចិត្ត​រំភើប​រីករាយ ដែល​បាន​ឃើញ​សមាជិក​ពួក​ជំនុំ​ដែល​ខ្ញុំ​មិន​បាន​ជួប​គ្នា​មួយ​រយៈ​។ ខ្ញុំ​ដឹង​ថា សមាជិក​ខ្លះ ជា​ពិសេស​អ្នក​មាន​វ័យ​ចាស់​ជាងគេ​នឹង​មិន​បាន​មក​ព្រះវិហារ​ទេ ដោយសារ​កត្តា​សុវត្ថិភាព និង​ហេតុផល​ផ្សេងៗ​ទៀត ហើយ​ខ្លះ​ទៀត​បាន​លាចាក​លោក​ហើយ​។ ដូច​នេះ ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់ ពេល​ដែល​បាន​ឃើញ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយ​គូរ​ដើរ​ចូល​ព្រះវិហារ ហើយ​​អង្គុយ​នៅ​កៅ​អី​ជួរ​ក្រោយ​ខ្ញុំ​ដូច​កាលពី​មុន​។ ខ្ញុំ​ក៏​បាន​លើក​​ដៃ​ជំរាប​សួរ​ពួក​គាត់​។ បុរស​ជា​ប្តី​ក៏បាន​ជំរាប​សួរ​តប​ខ្ញុំ​វិញ ប៉ុន្តែ ភរិយា​របស់​គាត់​បាន​សម្លឹង​មុខ​ខ្ញុំ ដោយ​ទឹក​មុខ​មិន​ញញឹម​សោះ​។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ចម្លែក ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​គាត់​មាន​ទឹក​មុខ​ដូច​នេះ​។ ពីរបី​អា​ទិត្យ​ក្រោយមក ខ្ញុំ​ក៏បាន​សង្កេត​មើល​ឃើញ​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់ បាន​ជួយ​ណែនាំ​គាត់ ពេលណា​គាត់​ត្រូវ​អង្គុយ​ចុះ ឬ​ក្រោក​ឈរ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ គឺ​ហាក់​ដូចជា​កំពុង​ថែទាំ​អ្នក​ជំងឺ​ចាស់​ជរា​អញ្ចឹង​។ គាត់​ប្រហែល​ជា​មាន​ជំងឺ ហើយ​មិន​ចាំ​ថា​ខ្ញុំ​ជា​នរណា​ទេ​។ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ ដែល​ខ្ញុំ​មិន​បាន​ចូល​ទៅ​សួរ​គាត់​ត្រង់ៗ ឬ​អាក់អន់​ចិត្ត ពេល​ដែល​គាត់​មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្វាគមន៍​ដ៏​ក្លៀវក្លា​របស់​ខ្ញុំ​។ កណ្ឌ​គម្ពីរ​សុភាសិត បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ល្អៗ​ជា​ច្រើន ដើម្បី​ឲ្យ​យើង​រស់នៅ​ប្រកប​ដោយ​ប្រាជ្ញា ហើយក៏​បាន​បង្រៀន​អំពី​មនុស្ស​ដែល​យឺត​នឹង​ខឹង​ផង​ដែរ​។ តាម​ពិត កណ្ឌ​គម្ពីរ​នេះ​បាន​ចែងថា “សតិ​បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ”(១៩:១១)។ ការ​សម្រេច​ចិត្ត​មិន​អាក់អន់​ចិត្ត និង​រៀន “គ្រប់​គ្រង​កំហឹង”(ខ.១១)…

Read article