តែងតែសក្ដិសមនឹងឲ្យយើងផ្សាយ
តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង។ ២កូរិនថូស ២:១៤ បន្ទាប់ពីខ្ញុំបានទទួលជឿព្រះយេស៊ូវហើយ ខ្ញុំបានផ្សាយដំណឹងល្អដល់ម្តាយរបស់ខ្ញុំ។ ខ្ញុំបានរំពឹងថា គាត់នឹងសម្រេចចិត្តទទួលជឿព្រះយេស៊ូវ តែផ្ទុយទៅវិញ គាត់បានឈប់និយាយរកខ្ញុំ អស់១ឆ្នាំ។ គាត់ធ្លាប់ឃើញទីបន្ទាល់អាក្រក់របស់អ្នកដែលបានតាំងខ្លួនជាអ្នកជឿព្រះយេស៊ូវ ដូចនេះ គាត់មិនទុកចិត្តអ្នកជឿព្រះយេស៊ូវឡើយ។ ខ្ញុំក៏បានអធិស្ឋានឲ្យគាត់ ហើយក៏បានព្យាយាមទាក់ទងទៅគាត់រៀងរាល់សប្តាហ៍។ ព្រះវិញ្ញាណបរិសុទ្ធបានកម្សាន្តចិត្តខ្ញុំ ហើយបានបន្តធ្វើការក្នុងចិត្តខ្ញុំ ខណៈពេលដែលម្តាយរបស់ខ្ញុំនៅតែបន្តមានភាពស្ងាត់ស្ងៀម ចំពោះខ្ញុំ។ ទីបំផុត នៅពេលដែលគាត់ព្រមលើកទូរស័ព្ទ ពេលខ្ញុំទូរស័ព្ទទៅរកគាត់ ខ្ញុំក៏បានប្ដេជ្ញាចិត្តថា នឹងស្រឡាញ់គាត់ ហើយចែកចាយអំពីសេចក្តីពិតរបស់ព្រះ ដល់គាត់ ពេលណាខ្ញុំមានឱកាស។ បន្ទាប់ពីយើងបានផ្សះផ្សាគ្នាឡើងវិញបានប៉ុន្មានខែ គាត់និយាយថា ខ្ញុំមានការផ្លាស់ប្តូរ។ ជិត១ឆ្នាំក្រោយមក គាត់ក៏បានទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ ហើយជាលទ្ធផល ទំនាក់ទំនងរបស់យើងក៏កាន់តែមានភាពស្និទ្ធស្នាល។ អ្នកជឿព្រះយេស៊ូវ មានឱកាសចូលទៅរកព្រះគ្រីស្ទ ដែលជាអំណោយដ៏អស្ចារ្យបំផុត ដែលព្រះបានប្រទានមកមនុស្សជាតិ។ សាវ័កប៉ុលបានមានប្រសាសន៍ថា យើងត្រូវតែ “ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង”(២កូរិនថូស ២:១៤)។ ត្រង់ចំណុចនេះ គាត់និយាយថា អ្នកផ្សាយដំណឹងល្អ គឺជា “ក្លិនដ៏ក្រអូបនៃព្រះគ្រីស្ទ” ទៅដល់អ្នកដែលទទួលជឿ តែជាក្លិននៃសេចក្តីស្លាប់…
Read articleការសោកសង្រេងដែលបានកត់ទុក
ឱបើសិនជាពាក្យខ្ញុំបានសរសេរចុះ ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ។ យ៉ូប ១៩:២៣-២៤ បន្ទាប់ពីអ្នកស្រីឃែរ៉ូឡាញ(Caroline) បានទៅពិនិត្យសុខភាព ឃើញមានជំងឺមហារីកខួរក្បាលដ៏កម្រ និងមិនអាចព្យាបាលបាន ដែលធ្វើឲ្យគាត់មានការតក់ស្លុតយ៉ាងខ្លាំង គាត់ក៏បានរកឃើញក្តីសង្ឃឹម និងគោលបំណងថ្មីមួយ តាមរយៈការស្ម័គ្រចិត្តថតរូបឲ្យក្មេងៗដែលឈឺធ្ងន់ និងក្រុមគ្រួសាររបស់ពួកគេ។ តាមរយៈសេវាកម្មនេះ ក្រុមគ្រួសារទាំងឡាយអាចថតរូប ក្នុងពេលដ៏មានតម្លៃ ដែលពួកគេមានជាមួយកូនៗរបស់ពួកគេ ទាំងមានចិត្តសោកសង្រេង និងក្នុងពេលដែលប្រកបដោយព្រះគុណ និងភាពស្រស់ស្អាត ដែលគេសន្និដ្ឋានថា មិនអាចកើតមាន នៅកន្លែងដែលអស់សង្ឃឹមទាំងនោះ។ គាត់បានសង្កេតឃើញព្រះគុណព្រះ នៅក្នុងពេលដែលពិបាកបំផុត ដែលក្រុមគ្រួសារទាំងនោះបានសម្រេចចិត្តស្រឡាញ់ ទោះស្ថិតក្នុងស្ថានភាពពិបាកយ៉ាងណាក៏ដោយ។ កាលណាយើងសង្កេតមើលការសោកសង្រេង យើងអាចមើលឃើញភាពពិតនៃការសោកសង្រេង ព្រមទាំងអាចមើលឃើញសម្រស់ និងក្តីសង្ឃឹម ក្នុងពេលនោះ។ កណ្ឌគម្ពីរយ៉ូប មានចំណុចជាច្រើន ដែលប្រៀបដូចជារូបថតដែលបានផ្ដិតយកទិដ្ឋភាពនៃការសោកសង្រេង របស់លោកយ៉ូប នៅក្នុងការឆ្លងកាត់ការបាត់បង់ដ៏តក់ស្លុត(១:១៨-១៩)។ បន្ទាប់ពីមិត្តសំឡាញ់របស់លោកយ៉ូបបានអង្គុយកំដរគាត់អស់ជាច្រើនថ្ងៃ ពួកគេក៏មានការហត់នឿយ ចំពោះការសោកសង្រេងរបស់គាត់ ដោយពួកគេបានព្យាយាមកាត់បន្ថយទុក្ខសោករបស់គាត់ ដោយពន្យល់ថា ទុក្ខសោករបស់គាត់ ជាការជំនុំជម្រះរបស់ព្រះ។ តែលោកយ៉ូបមិនយល់ស្របនឹងគំនិតរបស់ពួកគេ ដោយលើកឡើងថា រឿងដែលគាត់កំពុងឆ្លងកាត់នោះ គឺសំខាន់ចំពោះគាត់ ហើយគាត់ចង់ឲ្យគេយកទីបន្ទាល់នៃការសោកសង្រេងរបស់គាត់ ទៅឆ្លាក់ទុកនៅលើថ្ម ជារៀងរហូត(១៩:២៤)។ រឿងរបស់លោកយ៉ូបក៏ត្រូវបានចារទុកនៅក្នុងកណ្ឌគម្ពីរយ៉ូប ដោយចង្អុលបង្ហាញយើង…
Read articleការតយុទ្ធរបស់ដើមផ្កាឈូករ័ត្ន
អ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង និងអំណាចទាំងប៉ុន្មាន។ កូល៉ុស ២:១០ សត្វក្តាន់ នៅក្នុងតំបន់ដែលខ្ញុំរស់នៅ មានការយល់ឃើញ អំពីផ្កាឈូករ័ត្នខុសពីខ្ញុំ។ ពេលដែលខ្ញុំដាំដើមផ្កាឈូករ័ត្នរៀងរាល់រដូវផ្ការីក ខ្ញុំតែងតែរង់ចាំមើលសម្រស់ផ្កាឈូករ័ត្នរីក។ ទោះជាយ៉ាងណាក៏ដោយ សត្វក្តាន់មិនខ្វល់អំពីលទ្ធផលចុងក្រោយនៃដំណាំប្រភេទនេះឡើយ។ ពួកវាគ្រាន់តែចង់ទំពារដើម និងស្លឹករបស់ដើមផ្កាឈូករ័ត្ន ទាល់តែគ្មានសល់អ្វីសោះ។ ដូចនេះ នៅរដូវក្តៅ រៀងរាល់ឆ្នាំ ខ្ញុំតែងតែតយុទ្ធ ដោយខិតខំថែរក្សាដើមផ្កាឈូករ័ត្ន ដើម្បីឲ្យបានឃើញពួកវាលូតលាស់ពេញវ័យ មុនពេលដែលសត្វជើងបួនទាំងនោះ មកស៊ីបំផ្លាញពួកវា។ ជួនកាល ខ្ញុំឈ្នះ ជួនកាល សត្វក្តាន់ឈ្នះ។ ពេលដែលយើងគិតអំពីជីវិតយើង ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងងាយនឹងមើលឃើញសង្គ្រាមស្រដៀងនេះដែរ រវាងយើង និងសាតាំង ដែលជាខ្មាំងសត្រូវរបស់យើង។ គោលដៅរបស់យើង គឺដើម្បីឲ្យមានការលូតលាស់មានភាពពេញវ័យខាងវិញ្ញាណ ដែលជួយឲ្យការរស់នៅរបស់យើងបានថ្វាយសិរីល្អដល់ព្រះ។ អារក្សចង់បំផ្លាញជំនឿយើង ហើយរារាំងយើងមិនឲ្យលូតលាស់។ តែព្រះយេស៊ូវមានអំណាចលើស “ពួកគ្រប់គ្រង និងអំណាចទាំងអស់” ហើយអាចនាំឲ្យយើង “មានភាពពេញលេញ”(កូល៉ុស ២:១០) ដែលបានសេចក្តីថា ព្រះអង្គធ្វើឲ្យយើងពេញលេញ។ ជ័យជម្នះរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង អនុញ្ញាតឲ្យយើងឈរយ៉ាងមាំមួន ក្នុងលោកិយ ដូចផ្កាឈូករ័ត្នដ៏ស្រស់ស្អាតទាំងនោះផងដែរ។ កាលព្រះយេស៊ូវបានយកទោសនៃអំពើបាបរបស់យើង ទៅដំជាប់ឈើឆ្កាង(ខ.១៤) ព្រះអង្គបានបំផ្លាញអំណាចដែលបានគ្រប់គ្រងយើង។ យើងក៏បានចាក់ឫស…
Read articleព្រះនៃយើងទ្រង់ធំប្រសើរ!
អស់ទាំងស្នាដៃនៃព្រះយេហូវ៉ាសុទ្ធតែធំវិសេស គួរឲ្យអស់អ្នកណាដែលចូលចិត្តនឹងការទាំងនោះ បានស្វែងរកតាម។ ទំនុកដំកើង ១១១:២ គេបានប្រើស្នាមម្រាមដៃ ដើម្បីកំណត់អត្តសញ្ញាណរបស់មនុស្ស តាំងពីយូរមកហើយ ប៉ុន្តែ គេក៏អាចធ្វើស្នាមម្រាមដៃក្លែងក្លាយ ដោយចម្លងស្នាមម្រាមដៃពិត។ ស្រដៀងគ្នានេះដែរ គំរូខុសគ្នានៅក្នុងប្រស្រីភ្នែកមនុស្សម្នាក់ៗ ជាប្រភពដែលអាចទុកចិត្តបាន ដើម្បីកំណត់អត្តសញ្ញាណរបស់មនុស្ស ប៉ុន្តែ ក្រោយមក មានគេចម្លងគំរូនៅក្នុងប្រស្រីភ្នែក យកទៅដាក់នៅលើកញ្ចក់សម្រាប់ពាក់ពីលើកែវភ្នែក ដើម្បីធ្វើការក្លែងបន្លំផងដែរ។ ការប្រើរូបភាព ឬស្លាកស្នាមនៅលើរូបកាយមនុស្ស ដើម្បីកំណត់អត្តសញ្ញាណរបស់មនុស្ស អាចបរាជ័យ។ ដូចនេះ តើមនុស្សមានលក្ខណៈពិសេសអ្វីខ្លះ ដែលគេអាចកំណត់អត្តសញ្ញាណបាន? ទីបំផុត គេក៏បានរកឃើញថា គំរូនៃរូបរាងរបស់សរសៃឈាមរបស់មនុស្សម្នាក់ៗ សុទ្ធតែពិសេសខុសៗគ្នា ហើយគេមិនអាចក្លែងបន្លំបានទេ។ សរសៃឈាមដែលរត់ខ្វាត់ខ្វែងដូចផែនទី ពេញរូបកាយរបស់អ្នក គឺជាកត្តាកំណត់អត្តសញ្ញាណដ៏ពិសេស ដែលធ្វើឲ្យអ្នកខុសពីអ្នកដទៃ នៅលើផែនដីនេះ ដោយមិនអាចក្លែងបន្លំបាន។ ពេលណាយើងពិចារណា អំពីភាពចាក់ស្រេះនៃសរីរាង្គមនុស្ស យើងប្រហែលជាបានទទួលការបណ្តាលចិត្ត ឲ្យចង់ថ្វាយបង្គំ និងកោតស្ញប់ស្ញែងព្រះអាទិករ ដែលបានបង្កើតយើងមក។ ស្តេចដាវីឌបានរំឭកយើង ដោយមានបន្ទូលថា “ស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ព្រះអាទិករសក្ដិសមនឹងឲ្យយើងផ្ដោតអារម្មណ៍មកលើព្រះអង្គ លើសស្នាព្រះហស្តព្រះអង្គទៅទៀត។ ខណៈពេលដែលយើងសរសើរដំកើងកិច្ចការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ យើងក៏ត្រូវតែសរសើរដំកើងព្រះអង្គផងដែរ! កិច្ចការដែលព្រះអង្គធ្វើសុទ្ធតែអស្ចារ្យ…
Read articleស្រឡាញ់ដូចម្តាយបង្កើត
ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ គឺយ៉ាងនោះហើយ ដែលយើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា។ ១ថែស្សាឡូនិច ២:៧-៨ មានពេលមួយ អ្នកស្រីវនីតា(Juanita) បានប្រាប់ក្មួយប្រុសរបស់គាត់ អំពីការចម្រើនវ័យធំឡើង ក្នុងអំឡុងសម័យមហាវិបត្តិសេដ្ឋកិច្ចពិភពលោក។ ក្រុមគ្រួសាររបស់គាត់មានតែផ្លែប៉ោមសម្រាប់បរិភោគ និងសាច់សត្វព្រៃដែលឪពុករបស់គាត់អាចផ្តល់ឲ្យ។ ពេលណាឪពុកគាត់បាញ់បានសត្វកំប្រុកមួយក្បាល សម្រាប់ធ្វើម្ហូបពេលល្ងាច ម្តាយរបស់គាត់តែងតែនិយាយថា “ឲ្យម៉ាក់ញាំក្បាលកំប្រុក។ ម៉ាក់ចង់ញាំតែប៉ុណ្ណេះទេ។ វាជាសាច់ដែលឆ្ងាញ់បំផុត”។ ជាច្រើនឆ្នាំក្រោយមក អ្នកស្រីវនីតាក៏បានដឹងថា នៅលើក្បាលសត្វកំប្រុកគ្មានសាច់សម្រាប់បរិភោគទេ។ ម្តាយរបស់នាងមិនបានញាំវាឡើយ គឺគ្រាន់តែបានធ្វើជាញាំវា យ៉ាងឆ្ងាញ់ពិសារ “ដើម្បីឲ្យកូនៗអាចញាំសាច់បានច្រើន ដោយមិនបាច់ព្រួយបារម្ភអំពីគាត់”។ ខណៈពេលដែលយើងប្រារព្ធទិវាអ្នកម្តាយ នៅថ្ងៃស្អែកនេះ សូមយើងនឹកចាំ អំពីការលះបង់របស់អ្នកម្តាយទាំងឡាយ ដើម្បីកូន។ ចូរយើងអរព្រះគុណព្រះអង្គ ដែលបានប្រទានពួកគាត់មកក្នុងជីវិតយើង ហើយខិតខំស្រឡាញ់ ឲ្យបានច្រើនដូចពួកគាត់។ សាវ័កប៉ុលបានបម្រើពួកជំនុំ នៅទីក្រុងថែស្សាឡូនីច ដូច “ម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនីច ២:៧)។ គាត់បានស្រឡាញ់ពួកគេខ្លាំងណាស់ ដោយតយុទ្ធនឹង “ការប្រឆាំងដ៏ខ្លាំងក្លា”របស់អ្នកមិនជឿ ដើម្បីថ្លែងប្រាប់ពួកគេ អំពីព្រះយេស៊ូវ ហើយថែមទាំងចែកជីវិតគាត់ជាមួយពួកគេផងដែរ(ខ.២,៨)។ គាត់បានប្រាប់ពួកគេថា “អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ…
Read articleព្រះអង្គស្គាល់ពួកគេច្បាស់បំផុត
ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង។ ទំនុកដំកើង ១៣៩:១ មានពេលមួយ អ្នកស្រី លៀ(Lea) ហៀបទៅធ្វើការ ជាគិលានុបដ្ឋាយិកា នៅប្រទេសតៃវ៉ាន់ ក្នុងពេលឆាប់ៗខាងមុខ។ ការងារនៅប្រទេសតៃវ៉ាន់ នឹងជួយឲ្យនាងអាចផ្គត់ផ្គង់ក្រុមគ្រួសាររបស់នាង បានច្រើនជាងការងារនៅទីក្រុងម៉ានីល ប្រទេសភីលីពីន ដែលមិនសូវមានឱកាសការងារច្រើន។ នៅពេលយប់មុននាងចាកចេញទៅប្រទេសតៃវ៉ាន់ នាងក៏បានណែនាំប្អូនស្រីរបស់នាង ដែលកំពុងមើលថែកូនស្រីរបស់នាង មានអាយុ៥ឆ្នាំ។ អ្នកស្រី លៀបានពន្យល់ប្អូនស្រីនាងថា “កូនស្រីបងនឹងញាំថ្នាំវីតាមីន បើសិនជាប្អូនឯងឲ្យនាងញាំប័រសណ្តែកដីមួយស្លាបព្រា។ ហើយត្រូវចាំថា នាងមិនហ៊ានទៅលេងជាមួយគេ ព្រោះនាងអៀន។ នាងនឹងលេងជាមួយបងប្អូនជីដូនមួយរបស់នាងមិនខាន។ ហើយនាងខ្លាចកន្លែងងងឹត…”។ ខណៈពេលដែលអ្នកស្រី លៀ អង្គុយមើលទៅខាងក្រៅ តាមបង្អួចយន្តហោះ នៅថ្ងៃបន្ទាប់ នាងក៏បានអធិស្ឋានថា ឱព្រះអម្ចាស់ ក្រៅពីព្រះអង្គ គ្មាននរណាស្គាល់កូនស្រីទូលបង្គំច្បាស់ជាងទូលបង្គំឡើយ។ ទូលបង្គំមិនអាចនៅក្បែរនាង តែព្រះអង្គគង់នៅជាមួយនាងជានិច្ច។ យើងស្គាល់មនុស្សដែលយើងស្រឡាញ់ ហើយយើងកត់សម្គាល់ពួកគេជាលម្អិត ព្រោះពួកគេមានតម្លៃចំពោះយើងណាស់។ ពេលណាយើងមិនអាចនៅក្បែរពួកគេ ដោយសារកាលៈទេសៈផ្សេងៗ យើងច្រើនតែមានការថប់បារម្ភថា ដោយសារគ្មាននរណាម្នាក់ស្គាល់ពួកគេបានច្រើនដូចយើង នោះពួកគេកាន់តែងាយរងគ្រោះ។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក១៣៩ ស្តេចដាវីឌបានរំឭកយើងថា គ្មាននរណាស្គាល់យើងច្បាស់ ដូចព្រះអម្ចាស់ឡើយ។ ម្យ៉ាងទៀត ព្រះអង្គក៏ស្គាល់មនុស្សជាទីស្រឡាញ់របស់យើងច្បាស់ផងដែរ(ខ.១-៤)។…
Read article