ហានឆ្លងកាត់ព្យុះ
ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម … ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ។ ហេព្រើរ ១២:២-៣ ព្យុះរន្ទះបានវាយប្រហារមកលើទីក្រុងមេមភីស រដ្ឋថេនេស៊ី នៅពេលល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៦៨។ លោកគ្រូម៉ាធីន លូស័រ ឃីង យេ អរ(Martin Luther King Jr) មានការហត់នឿយយ៉ាងខ្លាំង ហើយក៏មានអារម្មណ៍ថា មិនស្រួលខ្លួន ដូចនេះគាត់មិនមានចិត្តចង់ទៅឡើងចែកចាយ នៅសាលព្រះវិហារ ដូចដែលបានគ្រោងទុក ទៅកាន់កម្មករអនាម័យ ដែលកំពុងធ្វើកូដកម្មនោះទេ។ តែគាត់មានការភ្ញាក់ផ្អើល ពេលដែលមានគេទូរស័ព្ទមកគាត់ទាំងប្រញាប់ប្រញាល់ ដើម្បីប្រាប់ថា មានមនុស្សមួយហ្វូងធំបានមកជួបជុំគ្នា ដោយមិនខ្លាចព្យុះរន្ទះ ដើម្បីមកស្តាប់គាត់ចែកចាយ។ ដូចនេះ គាត់ក៏បានទៅសាលព្រះវិហារ ហើយបានចែកចាយអស់រយៈពេល៤០នាទី ដែលអ្នកខ្លះបាននិយាយថា នោះជាការថ្លែងសន្ទរកថាដ៏អស្ចារ្យបំផុតរបស់គាត់ ដែលមានចំណងជើងថា “ខ្ញុំបានឡើងទៅដល់កំពូលភ្នំហើយ”។ នៅថ្ងៃបន្ទាប់ លោកឃីង ក៏ត្រូវឃាតករបាញ់សម្លាប់ តែពាក្យសម្តីរបស់គាត់ នៅតែបន្តបណ្តាលចិត្តមនុស្សដែលគេកៀបសង្កត់ ឲ្យមានក្តីសង្ឃឹម ចំពោះ “ទឹកដីសន្យា”។ ដូចគ្នានេះដែរ អ្នកដើរតាមព្រះយេស៊ូវនៅសម័យដើម ក៏បានទទួលការបណ្តាលចិត្ត ដោយពាក្យលើកទឹកចិត្តផងដែរ។ កណ្ឌគម្ពីរហេព្រើរ ត្រូវបាននិពន្ធឡើង ដើម្បីលើកទឹកចិត្តគ្រីស្ទបរិស័ទដែលជាជនជាតិហេព្រើរ…
Read articleពន្លឺ និងភាពងងឹត
ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ។ យ៉ូហាន ៨:១២ ខណៈពេលដែលខ្ញុំកំពុងអង្គុយនៅក្នុងបន្ទប់កាត់ក្តី ខ្ញុំបានមើលឃើញគំរូនៃភាពបាក់បែកជាច្រើន ក្នុងពិភពលោករបស់យើង ដែលមានដូចជា កូនស្រីមានជម្លោះជាមួយម្តាយ ប្តីប្រពន្ធបានបាត់បង់ក្តីស្រឡាញ់ដើម ដែលពួកគេធ្លាប់មាន ហើយឥឡូវ មានតែភាពល្វីងជូរចត់ ស្វាមីដែលស្រេកឃ្លានចង់ផ្សះផ្សាជាមួយភរិយា និងជួបជុំជាមួយកូនរបស់ខ្លួនវិញ។ ពួកគេសុទ្ធតែស្រេកឃ្លានការផ្លាស់ប្រែចិត្ត ការប្រោសឲ្យជាសម្រាប់របួសក្នុងចិត្ត និងសេចក្តីស្រឡាញ់របស់ព្រះ។ ជួនកាល ពេលដែលពិភពលោកនៅជុំវិញយើង ហាក់ដូចជាមានតែភាពងងឹត និងភាពអស់សង្ឃឹម នោះយើងងាយនឹងធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ ប៉ុន្តែ ព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងអ្នកជឿព្រះគ្រីស្ទ(យ៉ូហាន ១៤:១៧) រំឭកយើងថា ព្រះគ្រីស្ទបានសុគត ដើម្បីរំដោះយើងពីភាពប្រេះបែក និងការឈឺចាប់។ ពេលព្រះអង្គយាងចុះមកក្នុងលោកិយ ដោយប្រសូតជាមនុស្ស ព្រះអង្គបាននាំពន្លឺ ចូលក្នុងភាពងងឹត(១:៤-៥ ៨:១២)។ យើងបានឃើញការនេះកើតឡើង ក្នុងពេលដែលព្រះអង្គជួយលោកនីកូដេម។ គាត់បានមកជួបព្រះយេស៊ូវស្ងាត់ៗ នៅពេលយប់ងងឹត តែបានត្រឡប់ទៅវិញ ដោយបានទទួលពន្លឺពីព្រះអង្គ(៣:១-២ ១៩:៣៨-៤០។ ព្រះយេស៊ូវបានបង្រៀនលោកនីកូដេមថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(៣:១៦)។ ព្រះយេស៊ូវបាននាំពន្លឺ និងក្តីស្រឡាញ់ចូលមកក្នុងពិភពលោក តែមនុស្សជាច្រើននៅតែមិនទាន់បានទទួលពន្លឺ ដោយពួកគេនៅតែបាត់បង់ ក្នុងភាពងងឹតនៃអំពើបាបរបស់ពួកគេ(ខ.១៩-២០)។…
Read articleការរស់នៅ ដោយសារការស្លាប់
ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ។ និក្ខមនំ ១២:១៣ ខាល(Carl) កំពុងតយុទ្ធនឹងជំងឺមហារីក ហើយត្រូវការប្តូរសួត ដើម្បីមានជីវិតរស់បន្តទៀត។ គាត់បានអធិស្ឋានទូលសូមឲ្យមានគេបរិច្ចាគសួតដល់គាត់។ គាត់បានសារភាពថា នេះជាការអធិស្ឋានដ៏ចម្លែក ព្រោះ “មនុស្សម្នាក់នឹងត្រូវស្លាប់ ដើម្បីបរិច្ចាគសួត ឲ្យគាត់អាចរស់បន្តទៀតបាន”។ បញ្ហារបស់ខាល បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីពិតជាមូលដ្ឋាន ក្នុងព្រះគម្ពីរដែលថា ព្រះទ្រង់ប្រើសេចក្តីស្លាប់ ដើម្បីនាំមកនូវជីវិត។ គឺដូចដែលមានចែងក្នុងកណ្ឌគម្ពីរនិក្ខមនំ។ ពួកអ៊ីស្រាអែលមានការនឿយលំបាកយ៉ាងខ្លាំង នៅក្នុងភាពជាទាសករ របស់សាសន៍អេស៊ីព្ទ។ ស្តេចផារ៉ោនមិនព្រមដោះលែងពួកគេឲ្យមានសេរីភាពឡើយ ទាល់តែព្រះទ្រង់បានជួយពួកគេ។ ព្រះទ្រង់បានសម្លាប់កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទ លើកលែងតែពួកកូនច្បងដែលស្នាក់នៅក្នុងផ្ទះ ដែលគេបានសម្លាប់កូនចៀម ហើយយកឈាមវាមកលាបនៅក្របទ្វារប៉ុណ្ណោះ(និក្ខមនំ ១២:៦-៧)។ សព្វថ្ងៃនេះ យើងបានកើតក្នុងចំណងនៃអំពើបាប។ ដើម្បីឲ្យយើងអាចរួចពីចំណងនៃអំពើបាប និងសាតាំង ព្រះទ្រង់បានធ្វើការលះបង់ផ្ទាល់ខ្លួន ដោយលះបង់ព្រះជន្មព្រះរាជបុត្រាដ៏ល្អឥតខ្ចោះរបស់ទ្រង់ ដោយបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ព្រះយេស៊ូវបានត្រាស់ហៅយើង ឲ្យចូលរួមជាមួយព្រះអង្គនៅលើឈើឆ្កាងផងដែរ គឺដូចដែលសាវ័កប៉ុលបានពន្យល់ថា “ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ”(កាឡាទី ២:២០)។ កាលណាយើងទទួលជឿកូនចៀមដ៏ឥតខ្ចោះរបស់ព្រះ គឺមានន័យថា យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ(រ៉ូម ៦:៤-៥)។ យើងបង្ហាញចេញនូវសេចក្តីជំនឿនេះ រៀងរាល់ពេលដែលយើងនិយាយថាទេ…
Read articleអនុវត្តតាមអ្វីដែលអ្នកបានចែកចាយ
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។ យ៉ាកុប ១:២២ ខ្ញុំបានចាប់ផ្តើមអានព្រះគម្ពីរឲ្យកូនៗរបស់ខ្ញុំស្តាប់ ពេលដែលហ្សេវា(Xavier) ដែលជាកូនប្រុសពៅ ចូលសាលាមត្តេយ្យ។ ខ្ញុំតែងតែស្វែងរកពេលដែលខ្ញុំអាចបង្រៀនពួកគេ ហើយចែកចាយខគម្ពីរ ដែលអាចប្រើក្នុងកាលៈទេសៈរបស់យើង ហើយលើកទឹកចិត្តពួកគេឲ្យអធិស្ឋានជាមួយខ្ញុំ។ ហ្សេវាបានចាំខគម្ពីរជាច្រើន ដោយមិនពិបាកទន្ទេញ។ ពេលដែលយើងស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលត្រូវការប្រាជ្ញា គាត់ច្រើនតែសូតខគម្ពីរ ដែលបញ្ចេញពន្លឺនៃសេចក្តីពិតរបស់ព្រះ។ ថ្ងៃមួយ ខ្ញុំមានកំហឹង ហើយក៏បាននិយាយ ដោយសម្លេងកាច។ ពេលគាត់ស្តាប់ឮ គាត់ក៏បានឱបខ្ញុំ ហើយនិយាយថា “សូមម៉ាក់ ធ្វើតាមព្រះបន្ទូលដែលម៉ាក់បង្រៀន”។ ការរំឭកដ៏សុភាពរបស់ហ្សេវា បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនប្រកបដោយប្រាជ្ញារបស់សាវ័កយ៉ាកុប ទៅកាន់អ្នកជឿជាជនជាតិយូដា ដែលខ្ចាត់ខ្ចាយ ក្នុងទឹកដីសាសន៍ដទៃ(យ៉ាកុប ១:១)។ ដោយគាត់បាននិយាយសង្កត់ធ្ងន់អំពីរបៀប ដែលអំពើបាបអាចរំខានការធ្វើបន្ទាល់ថ្វាយព្រះយេស៊ូវ នោះគាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តពួកគេ ដោយចិត្តសុភាព(ខ.២១)។ កាលណាយើងបានឮព្រះបន្ទូល តែមិនធ្វើតាម នោះយើងប្រៀបដូចជាមនុស្សដែលឆ្លុះកញ្ចក់ ហើយភ្លេចអ្វីដែលយើងបានឃើញក្នុងកញ្ចក់(ខ.២៣-២៤)។ យើងអាចភ្លេចឯកសិទ្ធិ ដែលព្រះបានប្រទានយើង ឲ្យធ្វើជាតំណាងរបស់ព្រះ ដោយយើងបានជានឹងព្រះ តាមរយៈព្រះលោហិតព្រះគ្រីស្ទ។ ព្រះយេស៊ូវបានបង្គាប់អ្នកជឿព្រះអង្គ ឲ្យផ្សាយដំណឹងល្អ។ ព្រះវិញ្ញាណបរិសុទ្ធកែប្រែជីវិតយើង ហើយទន្ទឹមនឹងនោះ ទ្រង់ប្រទានកម្លាំងយើង ឲ្យធ្វើជាអ្នកតំណាងព្រះគ្រីស្ទ…
Read articleការវិនិយោគដែលគួរឲ្យអស់សំណើច
យ៉ាងនោះទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត ខ្ញុំក៏ទទួលបញ្ចាំចំការ ដែលនៅឯអាន៉ាថោត។ យេរេមា ៣២:៨-៩ កាលពីឆ្នាំ១៩២៩ ពេលដែលសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះធ្ងន់ធ្ងរ មនុស្សរាប់លាននាក់បានបាត់បង់អ្វីៗគ្រប់យ៉ាង។ ប៉ុន្តែ លោកផ្លយ អុដលុម(Floyd Odlum) មានប្រតិកម្មតបខុសគេ។ ខណៈពេលដែលគេរាល់គ្នាមានការភ័យស្លន់ស្លោ ហើយលក់ភាគហ៊ុនរបស់ខ្លួន ក្នុងតម្លៃថោកខុសពីធម្មតា លោកអុដលុមក៏បានធ្វើនូវរឿងដែលគេគិតថា ល្ងង់ខ្លៅ ដោយចូលទៅទិញភាគហ៊ុនជាច្រើន នៅពេលដែលអនាគតរបស់ប្រទេសជាតិកំពុងតែលិចលង់។ ប៉ុន្តែ ចក្ខុវិស័យដ៏ “ល្ងង់ខ្លៅ” របស់លោកអុដលុម ក៏បានទទួលផលចំណេញ ដោយបង្កើតឲ្យមានការវិនិយោគទុនដ៏រឹងមាំ ដែលធន់នៅអស់ជាច្រើនទសវត្សរ៍។ ព្រះទ្រង់បានប្រាប់លោកយេរេមា ឲ្យធ្វើនូវរឿងមួយ ដែលមនុស្សគិតថា គួរឲ្យអស់សំណើច។ ព្រះអង្គបានបង្គាប់គាត់ ឲ្យទៅទិញដី នៅអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីន (យេរេមា ៣២:៨)។ ទោះជាយ៉ាងណាក៏ដោយ ពេលនោះមិនសមជាពេលដែលត្រូវទិញដីនោះទេ។ នគរយូដាទាំងមូលកំពុងតែហៀបនឹងត្រូវបរទេសចូលលុកលុយ។ កងទ័ពរបស់ស្តេចបាប៊ីឡូនកំពុងតែលោមព័ទ្ធទីក្រុងយេរូសាឡិម(ខ.២) ហើយដីដែលលោកយេរេមាទិញ នឹងក្លាយជាដីរបស់ពួកបាប៊ីឡូនមិនខាន។ តើគាត់ជាមនុស្សល្ងង់ឬ ដែលទៅធ្វើការវិនិយោគ នៅពេលដែលអ្វីៗនឹងត្រូវបាត់បង់ក្នុងពេលឆាប់ៗ? តាមពិត គាត់កំពុងស្តាប់ ហើយធ្វើតាមព្រះបន្ទូលព្រះ ដែលបានរៀបចំពេលអនាគត ដែលគ្មាននរណាអាចមើលដឹង។ “ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា…
Read articleព្រះទ្រង់តែងតែស្តាប់ឮយើងពីស្ថានសួគ៌
សូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចតាមសេចក្តីយុត្តិធម៌ឲ្យគេផង។ ១ពង្សាវតាក្សត្រ ៨:៤៥ ក្មេងតូចម៉ៃសិន(Maison) មានអាយុ១៨ខែ មិនដែលបានឮសម្លេងម្តាយរបស់គាត់សោះ។ គ្រូពេទ្យក៏បានយកឧបករណ៍ជំនួយការស្តាប់ ដាក់ក្នុងត្រចៀកគាត់ ហើយអ្នកស្រីឡូរីន(Lauryn) ដែលជាម្តាយរបស់គាត់ក៏បានសួរគាត់ថា “កូនស្តាប់ម៉ាក់ឮទេ?” ក្មេងតូចម្នាក់នេះក៏មានទឹកមុខរីករាយ។ អ្នកស្រីឡូរីនក៏បាននិយាយទៀតថា “សួស្តី កូនតូច!”។ ម៉ៃសិនក៏បានឆ្លើយតប ដោយទឹកមុខញញឹម និងបញ្ចេញសម្លេងអិអឹយ៉ាងស្រទន់។ អ្នកស្រីឡួរីនក៏បានស្រក់ទឹកភ្នែក ដោយដឹងថា នាងបានឃើញការអស្ចារ្យកើតឡើង។ ម៉ៃសិនបានកើតមិនគ្រប់ខែ ដោយសារកាលនាងមានទម្ងន់ ពួកចោរបានបាញ់នាងត្រូវបីគ្រាប់ ក្នុងអំឡុងពេលពួកវាប្លន់ផ្ទះរបស់នាង។ ម៉ៃសិនបានកើត ដោយមានទម្ងន់តែកន្លះគីឡូ ហើយត្រូវទទួលការចិញ្ចឹមក្នុងកែវរយៈពេល១៥៨ថ្ងៃ ដោយគេមិនសង្ឃឹមថា គាត់អាចរស់បានយូរនោះទេ។ រឿងដ៏កម្សាន្តចិត្តនេះ បានរំឭកខ្ញុំថា ព្រះទ្រង់តែងតែស្តាប់យើងអធិស្ឋានជានិច្ច។ ស្តេចសាឡូម៉ូនបានអធិស្ឋាន ដោយព្រះទ័យឆេះឆួល ទៅកាន់ព្រះកាណ៌ព្រះអម្ចាស់ ដែលកំពុងផ្ទៀងស្តាប់ ជាពិសេសក្នុងអំឡុងពេលដែលមានទុក្ខលំបាក។ ស្តេចសាឡូម៉ូនបានអធិស្ឋានថា “សូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចតាមសេចក្តីយុត្តិធម៌ឲ្យគេផង”(១ពង្សាវតាក្សត្រ ៨:៤៥) នៅពេលដែល “គ្មានទឹកភ្លៀង”(ខ.៣៥) ក្នុងអំឡុងពេល “មានគ្រោះអត់ឃ្លាន ឬជំងឺរាតត្បាត”(ខ.៣៧) និងសង្គ្រាមជាដើម(ខ.៤៤)។ ព្រះទ្រង់ក៏បានឆ្លើយតប ក្នុងសេចក្តីល្អរបស់ទ្រង់…
Read article