ធ្វើជាពន្លឺដ៏ធំ
ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ។ អេសាយ ៩:២ កាលពីឆ្នាំ២០១៨ ក្មេងប្រុសជនជាតិថៃ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេបានចូលទៅក្នុងរូងភ្នំ ដែលមានផ្លូវបត់ចុះឡើងៗ ដោយបំណងចង់កម្សាន្តសប្បាយនឹងការដើរលេងពេលរសៀល។ ដោយសារទឹកភ្លៀងបានជន់ឡើង ដោយមិនដឹងខ្លួន ពួកគេក៏បានបង្ខំចិត្តចូលកាន់តែជ្រៅទៅៗ ហើយក៏បានជាប់ក្នុងរូងភ្នំនោះ អស់រយៈពេល១៨ថ្ងៃ ទំរាំតែក្រុមជួយសង្រ្គោះនាំពួកគេចេញមកក្រៅបាន។ ក្រុមមុជទឹកមានការខកខាន ដោយសារទឹកឡើងកាន់តែខ្លាំង តែបានព្យាយាមជួយសង្រ្គោះ ខណៈពេលដែលពួកគេកំពុងអង្គុយនៅលើថ្ម ដោយកាន់ពិល៦គ្រឿងបញ្ចេញពន្លឺអៀវៗ ដោយសារជិតអស់ថ្ម។ ពួកគេស្ថិតក្នុងភាពងងឹតអស់ជាច្រើនថ្ងៃ ដោយសង្ឃឹមថា ពន្លឺ និងជំនួយនឹងចូលមកដល់។ ហោរាអេសាយបានពិពណ៌នា អំពីពិភពលោកមួយ ដែលស្ថិតក្នុងភាពងងឹតដែលគួរឲ្យព្រួយបារម្ភ មានពេញទៅដោយអំពើហិង្សា និងភាពលោភលន់ ហើយប្រេះបែក ដោយសារការបះបោរ និងការឈឺចាប់(អេសាយ ៨:២២)។ គ្មានអ្វីក្រៅពីសំណល់បាក់បែក ពន្លឺនៃក្តីសង្ឃឹម ជិតរលត់ដូចទៀនអ៊ាវៗ មុនពេលធ្លាក់ចូលក្នុងភាពងងឹត។ តែលោកអេសាយបានលើកទឹកចិត្តថា ភាពអស់សង្ឃឹមនេះ មិនកើតមានជារៀងរហូតនោះទេ។ ដោយសារសេចក្តីមេត្តារបស់ព្រះ មិនយូរប៉ុន្មាន “សេចក្តីឈ្លប់សូន្យសុង នឹងមិននៅលើស្រុកដូចនៅគ្រាដែលមានសេចក្តីវេទនាចិត្តនោះទេ”(៩:១)។ ព្រះទ្រង់នឹងមិនបោះបង់ចោលរាស្រ្តទ្រង់ ឲ្យនៅជាប់ក្នុងម្លប់នៃសំណង់បាក់បែកនោះទេ។ លោកហោរាបានប្រកាស អំពីសេចក្តីសង្ឃឹមសម្រាប់រាស្រ្តទ្រង់ ហើយក៏បានចង្អុលបង្ហាញពួកគេ ទៅរកពេលដែលព្រះយេស៊ូវយាងមក បណ្តេញសេចក្តីងងឹត ដែលបណ្តាលមកពីអំពើបាប។ ព្រះយេស៊ូវបានយាងមកហើយ។ ហើយឥឡូវនេះ…
Read articleការទុកចិត្តព្រះ នៅចំពោះមុខនៃការប្រឆាំង
បើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។ ដានីយ៉ែល ៣:១៨ អេស្ទ័រ(Esther) បានចម្រើនវ័យធំឡើង ក្នុងកុលសម្ព័ន្ធមួយ នៅប្រទេសភីលីពីន ដែលប្រឆំាងនឹងជំនឿលើព្រះគ្រីស្ទ។ នាងបានទទួលសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ បន្ទាប់ពីម្តាយមីងនាងបានអធិស្ឋានឲ្យនាង ក្នុងអំឡុងពេលដែលនាងកំពុងតែតយុទ្ធនឹងជំងឺដែលគំរាមកំហែងជីវិតនាង។ សព្វថ្ងៃនេះ អេស្ទ័របានដឹកនាំការសិក្សាព្រះគម្ពីរប៊ីប ក្នុងសហគមន៍ក្នុងតំបន់របស់នាង ទោះគេបានគំរាមកំហែងថា នឹងប្រើហិង្សាមកលើនាង និងគំរាមសម្លាប់ក៏ដោយ។ នាងបម្រើព្រះដោយអំណរ ដោយនិយាយថា “ខ្ញុំមិនអាចឈប់និយាយប្រាប់គេ អំពីព្រះយេស៊ូវ ព្រោះខ្ញុំបានពិសោធន៍នឹងអំណាចចេស្តា ក្តីស្រឡាញ់ សេចក្តីល្អ និងភាពស្មោះត្រង់របស់ព្រះ ក្នុងជីវិតខ្ញុំ”។ ការបម្រើព្រះ នៅចំពោះមុខនៃការប្រឆាំង គឺជារឿងពិតដែលកើតឡើង ចំពោះមនុស្សជាច្រើន សព្វថ្ងៃនេះ គឺដូចដែលបានកើតឡើង ចំពោះលោកសាដ្រាក់ ម៉ៃសាក់ និងអ័បេនេកោ ជាយុវជនបីនាក់ កំពុងរស់នៅក្នុងភាពជាឈ្លើយសឹក នៅចក្រភពបាប៊ីឡូន។ នៅក្នុងកណ្ឌគម្ពីរដានីយែល យើងឃើញថា ពួកគេបានបដិសេធមិនព្រមថ្វាយបង្គំរូបចម្លាក់ធំមួយ របស់ស្តេចនេប៊ូក្នេសា ធ្វើពីមាស ទោះពួកគេជួបការគំរាមប្រហារជីវិតក៏ដោយ។ ពួកគេបានធ្វើបន្ទាល់ថា ព្រះទ្រង់អាចការពារពួកគេ តែពួកគេសម្រេចចិត្តបម្រើទ្រង់ “បើ” ទ្រង់មិនជួយសង្រ្គោះពួកគេឬអត់ក៏ដោយ(ដានីយ៉ែល ៣:១៨)។ ពេលអ្នកទាំងបីត្រូវគេបោះចូលទៅក្នុងគុកភ្លើង…
Read articleការស្តីបន្ទោសដែលធ្វើឲ្យកាន់តែឈឺចាប់
មនុស្សកើតមកតែងមានសេចក្តីវេទនា ដូចជាផ្កាភ្លើងចេះតែហើរទៅលើដែរ។ យ៉ូប ៥:៧ ក្នុងអំឡុងយុគសម័យមាសនៃវិទ្យុ លោកហ្វ្រេដ អាលែន (ឆ្នាំ១៨៩៤-១៩៥៦) បានប្រើភាពវិជ្ជមាននិយម ក្នុងរឿងកំប្លែង ដើម្បីនាំមកនូវស្នាមញញឹម ដល់ជំនាន់មនុស្សដែលកំពុងរស់នៅ ក្នុងស្រមោលនៃវិបត្តិសេដ្ឋកិច្ច និងសង្រ្គាមលោក។ ភាពកំប្លុកកំប្លែងរបស់គាត់ បានកើតចេញពីការឈឺចាប់ផ្ទាល់ខ្លួន។ គាត់បានបាត់បង់ម្តាយគាត់ មុនពេលគាត់មានអាយុ៣ឆ្នាំ ហើយក្រោយមក គាត់ក៏បានឈប់រស់នៅជាមួយឪពុកគាត់ ដែលជាមនុស្សញៀនថ្នាំ។ គាត់ធ្លាប់បានជួយសង្រ្គោះក្មេងប្រុសម្នាក់ ឲ្យរួចផុតពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងផ្លូវទីក្រុងញូយ៉កដ៏មមាញឹក ដោយនិយាយនូវពាក្យដែលគួរឲ្យចងចាំមួយ ទៅកាន់ក្មេងនោះថា “តើឯងកើតអី អាក្មេងតូច? តើឯងមិនចង់ធំឡើង ហើយជួបបញ្ហាទេឬ?” ជីវិតរបស់លោកយ៉ូបបានជួបនូវទុក្ខលំបាកជាច្រើន។ ពីដំបូងគាត់បានបង្ហាញចេញនូវជំនឿរបស់គាត់ តែទីបំផុតគាត់ក៏បានធ្លាក់ចូលក្នុងភាពអស់សង្ឃឹម ហើយមិត្តភក្តិគាត់ក៏បានធ្វើឲ្យគាត់កាន់តែមានការឈឺចាប់ ដោយការស្តីបន្ទោស។ ដោយការបញ្ចេញយោបល់ដ៏សមហេតុផល ពួកគេក៏បានជំរុញឲ្យគាត់ទទួលស្គាល់កំហុសខ្លួនឯង(៤:៧-៨) ហើយរៀនសូត្រពីការកែតម្រង់របស់ព្រះ ដើម្បីឲ្យគាត់អាចរកឃើញកម្លាំង ដើម្បីសើចដាក់បញ្ហារបស់គាត់(៥:២២)។ មិត្តសំឡាញ់ដែលមកកម្សាន្តចិត្តលោកយ៉ូប សុទ្ធតែមានបំណងល្អទេ ទោះពួកគេបាននិយាយខុសក៏ដោយ(១:៦-១២)។ មុននោះ ពួកគេក៏មិនបាននឹកស្មានសោះថា ពួកគេបានធ្វើខុសមកលើមិត្តសំឡាញ់ខ្លួន ដូចជាសត្រូវ។ ពួកគេក៏មិនបាននឹកស្មានថា លោកយ៉ូបដែលជាអ្នកកាន់ទុក្ខបែរជាត្រូវអធិស្ឋានឲ្យពួកគេទៅវិញ (៤២:៧-៩)។ ហើយពួកគេក៏មិននឹកស្មានថា នៅសម័យក្រោយមក មានព្រះមួយអង្គដែលនឹងទទួលរងការចោទប្រកាន់ ដោយសារគេយល់ច្រឡំអំពីទ្រង់ ហើយព្រះអង្គជាប្រភពនៃក្តីអំណរដ៏អស្ចារ្យបំផុតរបស់យើង។—Mart…
Read articleចែកចាយសេចក្តីជំនឿ ដោយចិត្តក្លាហាន
គ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ។ កិច្ចការ ៤:១២ បន្ទាប់ពីយន្តហោះរបស់លោកប្រេម ប្រាដហាំ(Prem Pradham ឆ្នាំ១៩២៤-១៩៩៨) ត្រូវគេបាញ់ទម្លាក់ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ គាត់ក៏បានរងរបួស ក្នុងការលោតឆ័ត្រយោង ទៅរកទីសុវត្ថិភាព។ គាត់ក៏បានដើរជើងម្ខាង អស់មួយជីវិត។ គាត់ធ្លាប់និយាយថា “ខ្ញុំពិការជើងម្ខាង។ តើវាមិនចម្លែកទេឬ ដែលព្រះទ្រង់បានត្រាស់ហៅខ្ញុំ ឲ្យផ្សាយដំណឹងល្អ ក្នុងតំបន់ជួរភ្នំហិម៉ាឡៃ?” ហើយគាត់ក៏បានទៅផ្សាយដំណឹងល្អនៅប្រទេសនេប៉ាល់ ដោយជួបការបៀតបៀន ដែលរាប់បញ្ចូលការជាប់ឃុំខ្លួន ក្នុង “គុកមរណៈ” ដែលនៅទីនោះ អ្នកទោសត្រូវជួបស្ថានភាពពិបាកធ្ងន់ធ្ងរ។ ក្នុងរយៈពេល១៥ឆ្នាំ លោកប្រេមជាប់គុក នៅក្នុងពន្ធធនាគារ១៤កន្លែងខុសគ្នា។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបន្ទាល់ដ៏ក្លាហានរបស់គាត់ បានបង្កើតផលផ្លែនៃជីវិតផ្លាស់ប្រែ ថ្វាយព្រះគ្រីស្ទ ដែលរួមមាន អ្នកយាមគុក និងអ្នកទោស ដែលបាននាំដំណឹងល្អនៃព្រះយេស៊ូវ ទៅប្រាប់ប្រជាជនរបស់ខ្លួន។ សាវ័កពេត្រុសបានជួបការបៀតបៀន ដោយសារជំនឿលើព្រះយេស៊ូវ ដោយសារព្រះបានប្រើគាត់ឲ្យប្រោស “បុរសពិការម្នាក់” ឲ្យជា(កិច្ចការ ៤:៩)។ តែគាត់បានប្រើឱកាសពេលនោះ ដើម្បីថ្លែងអំពីព្រះគ្រីស្ទ ដោយចិត្តក្លាហាន(ខ.៨-១៣)។ សព្វថ្ងៃនេះ យើងក៏អាចជួបការបៀតបៀនដូចសាវ័កពេត្រុសផងដែរ(ខ.១០-១១) តែយើងមានសមាជិកគ្រួសារ មិត្តរួមការងារ មិត្តរួមថ្នាក់ និងអ្នកដទៃទៀតដែលយើងស្គាល់…
Read articleអ្នកខ្លាំងពូកែ
នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង។ ពួកចៅហ្វាយ ៦:១២ ដាយអ៊ែត អ៊ីមែន(Diet Eman) ជាយុវតីសាមញ្ញម្នាក់ ដែលមានការខ្មាសអៀនច្រើន។ នាងកំពុងតែមានទំនាក់ទំនងស្នេហា កំពុងធ្វើការងារ និងអរសប្បាយនឹងការចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ពេលដែលពួកអាឡឺម៉ង់បានឈ្លានពានចូលប្រទេសហូឡង់ នៅឆ្នាំ១៩៤០។ ក្រោយមក នាងបានសរសេរថា “ពេលដែលគ្រោះថ្នាក់កំពុងតែនៅមាត់ទ្វារផ្ទះរបស់អ្នក អ្នកមានការភ័យខ្លាច គឺស្ទើរតែដូចសត្វអូទ្រីស ដែលចង់កប់ក្បាលរបស់ខ្លួន នៅក្នុងដីខ្សាច់”។ តែដាយអ៊ែតគិតថា ព្រះទ្រង់កំពុងត្រាស់ហៅនាង ឲ្យប្រឆាំងនឹងពួកអាឡឺម៉ង់ ដែលកំពុងសង្កត់សង្កិនជនជាតិរបស់នាង ដោយរាប់បញ្ចូលទំាងការប្រថុយជីវិតស្វែងរកកន្លែងលាក់ខ្លួន សម្រាប់ជនជាតិយូដា និងអ្នកដទៃទៀតដែលគេកំពុងតាមចាប់ខ្លួន។ យុវតីដ៏រម្យទមនេះក៏បានក្លាយជាអ្នកប្រយុទ្ធដ៏ពូកែសម្រាប់ព្រះ។ យើងឃើញមានរឿងជាច្រើន ក្នុងព្រះគម្ពីរ ដែលស្រដៀងនឹងរឿងរបស់ដាយអ៊ែត គឺរឿងនៃការដែលព្រះប្រើតួអង្គដែលមិនទំនង ឲ្យបម្រើទ្រង់។ ឧទាហរណ៍ ទេវតានៃព្រះអម្ចាស់ បានលេចមកឲ្យលោកគេឌានឃើញ ហើយប្រកាសថា “នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង”(ពួកចៅហ្វាយ ៦:១២)។ តែលោកគេឌានហាក់ដូចជាមិនមានលក្ខណៈជាមនុស្សខ្លាំងពូកែនោះទេ។ គាត់បានបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន ដែលកំពុងសង្កត់សង្កិនប្រជាជនអ៊ីស្រាអែល នៅសម័យនោះ(ខ.១-៦,១១)។ គាត់បានចាប់កំណើតក្នុងពូជអំបូរម៉ាណាសេ ជាពូជអំបូរដែលអន់ខ្សោយជាងគេរបស់សាសន៍អ៊ីស្រាអែល ហើយគាត់ក៏ជាអ្នកតូចបំផុតក្នុងគ្រួសារគាត់(ខ.១៥)។ គាត់មានអារម្មណ៍ថា គាត់មិនសក្តិសមនឹងការត្រាស់ហៅរបស់ព្រះនោះទេ ហើយថែមទាំងបានទូលសូមទីសំគាល់មួយចំនួនពីព្រះអង្គទៀតផង។…
Read articleចិត្តដែលដឹងគុណ
ចូរព្យាយាមក្នុងសេចក្តីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្តីនោះឯង ដោយពាក្យអរព្រះគុណ។ កូល៉ុស ៤:២ លោកសេនេកា(Seneca) ជាទស្សនវិទូដ៏ល្បីល្បាញ នៅចក្រភពរ៉ូម៉ាំង នៅសម័យបុរាណ(ឆ្នាំ៤ មុនគ.ស ដល់ឆ្នាំ៦៥នៃគ.ស)។ អធិរាជនីមែសាលីណា(Messalina) បានចោទប្រកាន់គាត់ ពីបទផិតក្បត់។ បន្ទាប់ពីព្រឹទ្ធសភានៃចក្រភពរ៉ូមបានកាត់ទោសលោកសេនេកាប្រហារជីវិត អធិរាជក្លូឌាសក៏បាននិរទេសគាត់ទៅកោះខ័រស៊ីកា ប្រហែលដោយសារទ្រង់សង្ស័យថា នោះជាការចោទប្រកាន់ខុស។ ការលើកលែងទោសប្រហារជីវិតនេះ ប្រហែលជាបាននាំឲ្យលោកសេនេកា គិតដល់ការដឹងគុណ នៅពេលដែលគាត់សរសេរថា “ឃាតករ អ្នកដឹកនាំផ្តាច់ការ ពួកចោរ ពួកមនុស្សកំផិត ពួកចោរប្លន់ ពួកប្រមាថទីបរិសុទ្ធ និងជនក្បត់ជាតិ នៅសម័យណាក៏មានដែរ តែគ្មានបទឧក្រិដ្ឋអ្វី ដែលអាក្រក់ជាងការរមិលគុណនោះឡើយ”។ សាវ័កប៉ុល ជាអ្នករស់នៅសម័យលោកសេនេកា ប្រហែលជាយល់ស្របមតិនេះ។ ក្នុងបទគម្ពីររ៉ូម ១:២១ គាត់បានសរសេរថា កត្តាមួយ ក្នុងចំណោមបុព្វហេតុដែលនាំឲ្យមនុស្សជាតិធ្លាក់ចុះ គឺដោយសារពួកគេមិនព្រមអរព្រះគុណព្រះ។ ពេលគាត់សរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងកូល៉ុស គាត់បានលើកទឹកចិត្តពួកគេបីដង ឲ្យអរព្រះគុណព្រះ។ គាត់ថា យើងគួរតែ “អរព្រះគុណព្រះ ឲ្យកាន់តែច្រើនឡើង” (កូល៉ុស ២:៧)។ ពេលណាយើងអនុញ្ញាតឲ្យសន្តិភាពរបស់ព្រះ “គ្រប់គ្រងចិត្តយើង” យើងត្រូវឆ្លើយតប ដោយការអរព្រះគុណ(៣:១៥)។ តាមពិត…
Read article