មេរៀនដែលព្រះប្រទានក្នុងធម្មជាតិ
តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង? យ៉ូប ៣៨:៤ ពីដំបូងយើងគ្រាន់តែដើរកម្សាន្ត នៅក្នុងធម្មជាតិ ក្នុងរដូវផ្ការីក តែរឿងនេះក៏បានផ្លាស់ប្តូរទៅជារឿងពិសេស ខណៈពេលដែលភរិយាខ្ញុំ និងខ្ញុំកំពុងតែដើរតាមមាត់ស្ទឹង នៃស្រុកកំណើតរបស់យើង។ ពេលនោះ យើងបានកត់សំគាល់ឃើញមិត្តចាស់មួយចំនួន នៅលើកំណាត់ឈើធំមួយ លើផ្ទៃទឹករលកអង្កាញ់ៗ ។ ពួកគេគឺជាសត្វអណ្ដើកធំៗ៥ ឬ៦ក្បាល កំពុងសំដិលថ្ងៃ។ យើងក៏បានញញឹមដាក់ទិដ្ឋភាពដ៏អស្ចារ្យនៃសត្វល្មូនទាំងនោះ ដែលយើងខានឃើញពួកវាជាច្រើនខែមកហើយ។ យើងសប្បាយចិត្ត ដែលបានឃើញពួកវាត្រឡប់មកវិញ ហើយយើងក៏បានអបអរពេលដ៏មានអំណរ ចំពោះស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ព្រះទ្រង់ក៏ធ្លាប់បាននាំលោកយ៉ូបដើរ នៅក្នុងធម្មជាតិផងដែរ(មើល យ៉ូប ៣៨)។ បុរសដែលកំពុងជួបទុក្ខសោកនេះ ត្រូវការចម្លើយមួយ ពីព្រះអាទិកររបស់ខ្លួន សម្រាប់បញ្ហារបស់គាត់(ខ.១)។ ហើយការអ្វីដែលគាត់បានឃើញ ក្នុងការធ្វើដំណើររបស់គាត់ ជាមួយព្រះ និងមើលទៅស្នាព្រះហស្តទ្រង់ បាននាំឲ្យគាត់ទទួលបាននូវការលើកទឹកចិត្ត ដែលគាត់ត្រូវការ ក្នុងគ្រាលំបាក។ សូមយើងស្រមៃអំពីការភ្ញាក់ផ្អើលរបស់លោកយ៉ូប ពេលដែលព្រះទ្រង់រំឭកគាត់ អំពីការរចនាទ្រង់ទ្រាយធំ ដែលទ្រង់មានសម្រាប់ពិភពលោក។ លោកយ៉ូបក៏បានស្តាប់ការបកស្រាយមុនគេ អំពីពិភពធម្មជាតិ ពេលដែលព្រះអង្គសួរគាត់ថា “តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ?”(ខ.៦-៧)។ គាត់ក៏បានសិក្សាមេរៀនភូមិវិទ្យា ដែលនិយាយអំពីដែនកំណត់នៃសមុទ្រ ដែលទ្រង់បានដាក់(ខ.១១)។ ព្រះអាទិករបានបន្តប្រាប់លោកយ៉ូប អំពីពន្លឺដែលព្រះអង្គបានបង្កើត…
Read articleដំណឹងដែលនាំមកនូវសេរីភាព
យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នករាល់គ្នា គឺជាសេចក្តីសន្យា ដែលបានតាំងនឹងពួកឰយុកោយើងថា ព្រះបានធ្វើសំរេចតាមសេចក្តីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ។ កិច្ចការ ១៣:៣២-៣៣ នៅឆ្នាំ១៩៤១ ការគ្រប់គ្រងរបស់លោកអ៊ីត្លែ បានវាតទីពាសពេញទ្វីបអឺរ៉ុប។ គេក៏បានសុំឲ្យលោកចន ស្តេនប៊ែក(John Steinbeck) ជាអ្នកនិពន្ធរឿងប្រលោមលោក ចូលរួមនៅក្នុងសង្រ្គាមប្រឆាំងលោកអ៊ីត្លែ។ គេមិនបានស្នើឲ្យគាត់ទៅប្រយុទ្ធ ឬទៅសួរសុខទុក្ខកងទ័ព នៅសមរភូមិនោះទេ។ ផ្ទុយទៅវិញ គេបានស្នើឲ្យគាត់និពន្ធរឿងមួយ។ ជាលទ្ធផល គាត់ក៏បាននិពន្ធរឿងប្រលោមលោកមានចំណងជើងថា ព្រះច័ន្ទបានធ្លាក់ចុះមកហើយ ដែលរឿងនេះនិយាយអំពីទឹកដីដ៏សុខសាន្ត តែត្រូវរបបដ៏អាក្រក់មួយឈ្លានពាន។ គេក៏បានបោះពុម្ពសៀវភៅរឿងគាត់ ដោយសម្ងាត់ ហើយក៏បានចែកផ្សាយពាសពេញបណ្តាប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកអ៊ីត្លែ ដើម្បីផ្ញើសារទៅកាន់អ្នកអានទាំងឡាយថា ប្រទេសសម្ព័ន្ធមិត្តកំពុងតែមករំដោះហើយ ហើយអ្នកអានទាំងឡាយអាចស្វែងរកសេរីភាពរបស់ខ្លួន ដោយយកគំរូតាមតួអង្គក្នុងរឿងប្រលោមលោកនោះ។ តាមរយៈរឿង ព្រះច័ន្ទបានធ្លាក់ចុះមកហើយ លោកស្តេនប៊ែក បាននាំមកនូវដំណឹងល្អ ឲ្យប្រជាជន ក្រោមការគ្រប់គ្រងរបស់របបណាហ្ស៊ី បានដឹងថា ការរំដោះជិតមកដល់ហើយ។ ជនជាតិយូដា នៅសតវត្សរ៍ទី១ ស្ថិតក្រោមការគ្រប់គ្រងដ៏ព្រៃផ្សៃរបស់ចក្រភពរ៉ូម៉ាំង មិនខុសពីតួអង្គក្នុងរឿងរបស់លោកស្តេនប៊ែកនោះឡើយ។ ប៉ុន្តែ កាលប៉ុន្មានសតវត្សរ៍មុន ព្រះទ្រង់បានសន្យាថា នឹងចាត់ព្រះមែស៊ី ឲ្យមករំដោះពួកគេ និងនាំមកនូវសន្តិភាពសម្រាប់ពិភពលោក(អេសាយ ១១)។ ក្តីអំណរដ៏ពោរពេញបានកើតមាន ពេលដែលព្រះមែស៊ីបានយាងមកដល់!…
Read articleអ្នកមិនធ្វើការបម្រើព្រះអង្គតែម្នាក់ឯងឡើយ
អញនឹងទុកឲ្យមានមនុស្ស៧ពាន់នាក់សល់នៅ ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាប នៅចំពោះព្រះបាល ឬថើបវាឡើយ។ ១ពង្សាវតាក្សត្រ ១៩:១៨ “ខ្ញុំសប្បាយចិត្តណាស់ ដែលបានជួបអ្នក!” “ខ្ញុំក៏អញ្ចឹងដែរ!” “ខ្ញុំសប្បាយចិត្តណាស់ ដែលអ្នកបានមក!” នេះជាពាក្យស្វាគមន៍ដ៏កក់ក្តៅ និងរាក់ទាក់។ សមាជិកនៃពួកជំនុំមួយកន្លែង ក្នុងតំបន់ខាងត្បូងនៃរដ្ឋកាលីហ្វូញ៉ា បានជួបជុំគ្នា តាមអនឡាញ មុនពេលកម្មវិធីពេលល្ងាចចាប់ផ្តើម។ ខណៈពេលដែលគ្រូអធិប្បាយរបស់ពួកគេ ដែលកំពុងតែចូលរួមពីរដ្ឋខូឡូរ៉ាដូ ខ្ញុំក៏បានមើលដោយភាពស្ងៀមស្ងាត់ ខណៈពេលដែលអ្នកដទៃជួបជុំគ្នា ក្នុងការប្រជុំតាមអនឡាញ។ ក្នុងនាមខ្ញុំជាមនុស្សដែលមិនចូលចិត្តការជួបជុំជាមួយមនុស្សច្រើន ហើយមិនស្គាល់នរណាម្នាក់ ក្នុងក្រុមនោះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សក្រៅក្រុម។ ភ្លាមៗនោះ ខ្ញុំក៏បានឃើញរូបគ្រូគង្វាលខ្ញុំ លេចឡើងនៅលើស្រី្គននឹងគេដែរ ហើយបន្ទាប់មក ខ្ញុំក៏បានឃើញមិត្តភក្តិនៅព្រះវិហារខ្ញុំចូលរួមដែរ។ ពេលខ្ញុំឃើញពួកគេ ខ្ញុំមិនមានអារម្មណ៍ឯកោទៀតឡើយ។ ព្រះទ្រង់ហាក់ដូចជាបានប្រទានជំនួយមកខ្ញុំ នៅពេលនោះ។ លោកអេលីយ៉ាក៏មិនមានភាពឯកោដែរ ទោះគាត់មានអារម្មណ៍ថា គាត់ជា “ហោរាតែម្នាក់គត់ដែលនៅសល់” បន្ទាប់ពីបានរត់គេចពីក្សត្រីយេសេបិល និងស្តេចអ័ហាប់(១ពង្សាវតាក្សត្រ ១៩:១០)។ បន្ទាប់ពីលោកអេលីយ៉ាបានធ្វើដំណើរកាត់វាលរហោស្ថាន អស់៤០យប់ ៤០ថ្ងៃ គាត់ក៏បានលាក់ខ្លួនក្នុងរូងភ្នំមួយ នៅភ្នំហោរ៉ែប។ ប៉ុន្តែ ព្រះទ្រង់ក៏បានត្រាស់ហៅគាត់ឲ្យបន្តការងារបម្រើព្រះអង្គទៀត ដោយបង្គាប់គាត់ថា “ចូរឯងត្រឡប់ទៅតាមផ្លូវ ដែលកាត់ទីរហោស្ថាន…
Read articleសិស្សពិតប្រាកដរបស់ព្រះយេស៊ូវ
ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន។-យ៉ូហាន ១៥:៥ មានពេលមួយ លោកគ្រីសជិន ម៉ាស្តាត(Christian Mustad) បង្ហាញផ្ទាំងគំនូរទេសភាព របស់លោក វែន ហ្គក(Van Gogh) ទៅដល់អ្នកប្រមូលផ្តុំស្នាដៃសិល្បៈ ឈ្មោះ អូហ្គូស្ទ ភេលីរីន(Auguste Pellerin)។ លោកភេលីរីន ក៏បានពិនិត្យមើលម្តង ហើយក៏បាននិយាយថា វាមិនមែនជារូបគំនូរពិតរបស់លោកវែន ហ្គកឡើយ។ លោកម៉ាស្តាតក៏បានយកផ្ទាំងគំនូរនោះ ទៅលាក់ទុកនៅក្នុងបន្ទប់ជាប់ដំបូលផ្ទះរបស់គាត់ ដោយគ្មាននរណាម្នាក់ដឹង អស់រយៈពេល៥០ឆ្នាំ។ លោកម៉ាស្តាតក៏បានស្លាប់ ហើយផ្ទាំងគំនូរនោះ ត្រូវបានគេយកទៅធ្វើការវាយតម្លៃម្តងហើយម្តងទៀត អត់៤ទសវត្សរ៍ក្រោយមកទៀត។ រៀងរាល់ពេលគេធ្វើការវាយតម្លៃ គេតែងតែសន្និដ្ឋានថា វាជាផ្ទាំងគំនូរក្លែងក្លាយ រហូតដល់ឆ្នាំ២០១២ ពេលដែលអ្នកជំនាញម្នាក់ បានប្រើកុំព្យូទ័រ ដើម្បីរាប់ចំនួនឆ្នូតដាច់ៗ ក្នុងផ្ទាំងគំនូរនោះ។ គាត់បានរកឃើញថា ផ្ទាំងគំនូរនោះត្រូវបានគេកាត់ចេញពីផ្ទាំងគំនូរមួយទៀតរបស់លោកវែន ហ្គក។ ដូចនេះ លោកម៉ាស្តាតមានផ្ទាំងគំនូរពិតរបស់លោកវែន ហ្កត តាំងពីដំបូងមក។ តើអ្នកមានអារម្មណ៍ថា ខ្លួនឯងមានលក្ខណៈក្លែងក្លាយឬទេ? តើអ្នកមានអារម្មណ៍ថា បើអ្នកដទៃពិនិត្យមើលអ្នក ពួកគេនឹងបានដឹងថា អ្នកបានអធិស្ឋាន ដាក់ដង្វាយ…
Read articleការច្រៀងសរសើរដំកើងព្រះអស់ពីចិត្ត
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍។ ១របាក្សត្រ ១៦:៨ កម្តៅ និងសំណើមនៃរដូវក្តៅ ក្នុងតំបន់ភូមិភាគកណ្តាលឆៀងខាងលិច បាននាំមកនូវការលំបាកដល់យើង ពេញមួយសប្តាហ៍ នៅសាលសន្និសីទអ្នកបង្កើតសិស្ស តែនៅថ្ងៃចុងក្រោយ យើងបានស្វាគមន៍ខ្យល់ដែលត្រជាក់ស្រួលជាងមុន។ យើងក៏បានអរព្រះគុណព្រះ សម្រាប់ការផ្លាស់ប្តូរអាកាសធាតុ និងការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ ហើយមនុស្សរាប់រយនាក់ក៏បានចូលរួម នៅក្នុងការច្រៀងសរសើរ និងថ្វាយបង្គំព្រះ។ មនុស្សជាច្រើនមានអារម្មណ៍ថា មានសេរីភាព ពេលដែលបានច្រៀងអស់ពីចិត្ត នៅចំពោះព្រះ ថ្វាយចិត្ត វិញ្ញាណ រូបកាយ និងគំនិតរបស់ខ្លួន ដល់ព្រះអង្គ។ ប៉ុន្មានទសវត្សរ៍ក្រោយមក ពេលដែលខ្ញុំគិតដល់ថ្ងៃនោះ ខ្ញុំក៏បាននឹកចាំ អំពីភាពអស្ចារ្យ និងក្តីអំណរដ៏បរិសុទ្ធ នៅក្នុងការសរសើរដំកើងព្រះ។ ស្តេចដាវីឌបានដឹង អំពីរបៀបថ្វាយបង្គំព្រះអស់ពីចិត្ត។ ទ្រង់អរសប្បាយ ពេលដែលគេនាំហិបសញ្ញា ជាតំណាងឲ្យព្រះវត្តមានព្រះ ចូលក្នុងទីក្រុងយេរូសាឡិម ដោយទ្រង់លោតកញ្ឆេង និងអបអរ(១របាក្សត្រ ១៥:២៩)។ ទោះនាងមីលកា ជាមហេសីទ្រង់បានឃើញទ្រង់លោកកញ្ឆេង ហើយបាន “មើលងាយទ្រង់”(ខ.២៩) ទ្រង់មិនបានបណ្តាលឲ្យការរិះគន់របស់នាង រារាំងទ្រង់មិនឲ្យថ្វាយបង្គំព្រះពិតតែមួយនោះឡើយ។ ទោះទ្រង់ហាក់ដូចជាបាត់បង់ភាពថ្លៃថ្នូរ ទ្រង់សព្វព្រះទ័យនឹងអរព្រះគុណព្រះ សម្រាប់ការជ្រើសរើសទ្រង់ ឲ្យដឹកនាំប្រជាជនទ្រង់(មើល ២សាំយ៉ូអែល…
Read articleការរស់នៅជាតំណាងព្រះយេស៊ូវ
ហើយក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ។ -កូល៉ុស ៣:១៧ “កូនប្រុស ពុកមិនមានរបស់ទ្រព្យអ្វីច្រើន ទុកឲ្យកូនទេ។ តែពុកមានកេរ្តិ៍ឈ្មោះល្អ សម្រាប់កូន ដូចនេះ កុំធ្វើឲ្យខូចឈ្មោះពុក”។ នេះជាពាក្យសម្តីប្រកបដោយប្រាជ្ញា ដែលលោកចននី បេធីស(Johnnie Bettis) និយាយទៅកាន់កូនប្រុសគាត់ ឈ្មោះ យេរ៉ូម មុនពេលយេរ៉ូមទៅរៀននៅមហាវិទ្យាល័យ។ យេរ៉ូមបានដកស្រង់ពាក្យសម្តីនេះ នៅក្នុងការសរសេរពាក្យលើកទឹកចិត្ត សម្រាប់ដាក់តាំងនៅក្នុងសាលកិត្តិយស នៃកីឡាបាល់ទាត់អាមេរិក។ ពាក្យលើកទឹកចិត្តទាំងនេះ ដែលយេរ៉ូមបានដាក់ជាប់តាមខ្លួន ពេញមួយជីវិត មានឥទ្ធិពលយ៉ាងខ្លាំង គាត់បាននិយាយផ្តាំផ្ញើកូនប្រុសរបស់គាត់ ដោយប្រើពាក្យស្រដៀងនេះផងដែរថា “កូនប្រុស ពុកគ្មានអ្វីច្រើន ដែលអាចផ្តល់ឲ្យកូន ដែលសំខាន់ជាងកេរ្តិ៍ឈ្លោះល្អនោះទេ”។ កេរ្តិ៍ឈ្មោះល្អ ក៏សំខាន់សម្រាប់អ្នកជឿព្រះយេស៊ូវផងដែរ។ ពាក្យពេចន៍របស់សាវ័កប៉ុល ក្នុងបទគម្ពីរកូល៉ុស ៣:១២-១៧ បានរំឭកយើង អំពីព្រះមួយអង្គ ដែលយើងកំពុងតែរស់នៅ ជាតំណាងឲ្យទ្រង់(ខ.១៧)។ ចារិកលក្ខណៈរបស់យើង គឺប្រៀបដូចជាសំលៀកបំពាក់ ដែលយើងស្លៀកពាក់ ហើយបទគម្ពីរនេះបានប្រាប់យើងឲ្យ “ប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត…
Read article