ពាក្យសម្រាប់បកស្រាយ អំពីការឈឺចាប់
នោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ។ លូកា ២៣:៤៦ ពេលដែលកូនតែមួយរបស់លោកយូ(Hugh) និងអ្នកស្រីឌីឌី(DeeDee) បានលាចាកលោក ទៅនៅនគរស្ថានសួគ៌ ពួកគេមិនដឹងថា ត្រូវហៅខ្លួនឯងថាដូចម្តេច បន្ទាប់ពីរឿងដ៏សោកសៅនេះបានកើតឡើង។ ក្នុងភាសានិយាយ គេមិនមានពាក្យសម្រាប់ហៅឪពុកម្តាយ ដែលបាត់បង់កូននោះទេ។ ស្រ្តីដែលប្តីស្លាប់ចោល គេហៅគាត់ថា ស្រ្តីមេម៉ាយ។ ចំណែកឯប្តីដែលប្រពន្ធស្លាប់ចោល គឺជាបុរសពោះម៉ាយ។ កូនដែលឪពុកម្តាយស្លាប់ចោល គឺជាក្មេងកំព្រា។ ប៉ុន្តែ គេមិនមានពាក្យអ្វី សម្រាប់ហៅឪពុកម្តាយដែលកូនបានស្លាប់ចោល ដើម្បីពិពណ៌នាអំពីការឈឺចាប់នោះទេ។ ការរលូតកូន កូនតូចដែលស្លាប់ភ្លាមៗ ការសម្លាប់ខ្លួន ជំងឺ និងគ្រោះថ្នាក់ដល់ជីវិត បានឆក់យកជីវិតកូន ចេញពីលោកិយនេះ ហើយក៏បានឆក់យកអត្តសញ្ញាណ ចេញពីឪពុកម្តាយដែលនៅមានជីវិត។ ប៉ុន្តែ ព្រះទ្រង់យល់អំពីការសោកសង្រេងនេះ ពេលដែលព្រះយេស៊ូវ ជាព្រះរាជបុត្រាតែមួយរបស់ទ្រង់ បានស្រែករកទ្រង់ មុនពេលផុតដង្ហើមនៅលើឈើឆ្កាងថា “ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ”(លូកា ២៣:៤៦)។ ព្រះទ្រង់ជាព្រះវរបិតា មុនពេលព្រះយេស៊ូវចាប់កំណើតនៅលើផែនដី ហើយនៅតែជាព្រះបិតា ពេលដែលព្រះយេស៊ូវផុតដង្ហើម។ ព្រះអង្គនៅតែជាព្រះវរបិតា ពេលដែលព្រះសពព្រះរាជបុត្រាទ្រង់ កំពុងតែនៅក្នុងផ្នូរ។ សព្វថ្ងៃនេះ ព្រះអង្គនៅតែជាព្រះបិតា នៃព្រះរាជបុត្រា ដែលមានព្រះជន្មរស់ឡើងវិញ…
Read articleរកឃើញក្តីអំណរ នៅក្នុងរឿងដែលហាក់ដូចជាគ្មានន័យ
គ្រានោះ យើងបានត្រួតមើលគ្រប់ទាំងការដែលដៃយើងបានធ្វើ និងការនឿយហត់ដែលយើងបានខំបង្កើតនោះ ហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ។ សាស្តា ២:១១ កាលពីឆ្នាំ២០១០ លោកចេម វ៉ដ(James Ward) ដែលជាស្ថាបនិក នៃវិបសាយប្លក់ មានចំណងជើងថា “ខ្ញុំចូលចិត្តរឿងដែលគួរឲ្យធុញទ្រាន់” បានបើកសន្និសីទមួយ ដែលមានឈ្មោះថា “សន្និសីទដែលគួរឲ្យធុញទ្រាន់” ដែលជាការអបអរមានរយៈពេល១ថ្ងៃ សម្រាប់រឿងសាមញ្ញ និងធម្មតា ហើយនិងរឿងដែលគេមើលរំលង។ កាលពីមុន វាគ្មិនទាំងឡាយបានលើកឡើង អំពីប្រធានបទដែលហាក់ដូចជាគ្មានន័យ ដែលមានដូចជា ការកណ្ដាស់ សម្លេងម៉ាស៊ីនស្វ័យប្រវត្តិ និងម៉ាស៊ីនបោះពុម្ពដោយប្រើទឹកខ្មៅ នៅឆ្នាំ១៩៩៩ ជាដើម។ លោកវ៉ដដឹងថា ប្រធានបទនេះប្រហែលគួរឲ្យធុញទ្រាន់ ប៉ុន្តែ វាគ្មិនអាចធ្វើឲ្យប្រធានបទដ៏សាមញ្ញនោះ មានភាពគួរឲ្យចាប់អារម្មណ៍ មានន័យ និងថែមទាំងនាំឲ្យមានភាពរីករាយផងដែរ។ កាលប៉ុន្មានពាន់ឆ្នាំមុន ស្តេចសាឡូម៉ូន ជាស្តេចមានប្រាជ្ញាលើសគេ បានស្វែងរកក្តីអំណរ ក្នុងរឿងសាមញ្ញៗដែលគ្មានន័យ។ ទ្រង់បានខិតខំធ្វើការងារ ទិញសត្វចិញ្ចឹមទាំងហ្វូង បង្កើតទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ រកបានអ្នកច្រៀងកំដរ ហើយក៏បានសង់សំណង់ធំៗផងដែរ(សាស្តា ២:៤-៩)។ ការដេញតាមទាំងនោះ មានខ្លះជាទង្វើដែលគួរឲ្យគោរព តែខ្លះទៀតមិនគួរឲ្យគោរពឡើយ។ ទីបំផុត…
Read articleជួយអ្នកដែលកំពុងជួបព្យុះភ្លៀង
មនុស្សដែលមានចិត្តសន្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។ សុភាសិត ១១:២៥ ពេលដែលអាជីវកម្មខ្នាតតូចជាច្រើន នៅរដ្ឋថេនេស៊ី បានបិទទ្វារភ្លាមៗ ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរូសកូវីត១៩ ម្ចាស់ហាងទាំងឡាយមានការព្រួយបារម្ភ អំពីការបង់ថ្លៃឈ្នួលបុគ្គលិក ការបង់ថ្លៃជួលហាង និងការឆ្លងកាត់វិបត្តិនេះ។ គ្រូគង្វាល របស់ព្រះវិហារមួយ នៅក្បែរទីក្រុងណាសវីឡ ក៏បានឆ្លើយតបចំពោះការព្រួយបារម្ភនេះ ដោយចាប់ផ្តើមរៃអង្គាសប្រាក់ សម្រាប់ជួយម្ចាស់អាជីវកម្មដែលកំពុងជួបការលំបាក។ លោកគ្រូគង្វាលក៏បានលើកទឹកចិត្តព្រះវិហារដទៃទៀត ក្នុងតំបន់ ឲ្យចូលរួម ក្នុងកិច្ចប្រឹងប្រែងនេះ ដោយពន្យល់ពួកគេថា “យើងមិនគិតថា យើងអាចអង្គុយស្រណុកស្រួល នៅលើប្រាក់បម្រុងសម្រាប់ពេលមានវិបត្តិ ខណៈពេលដែលអ្នកដទៃទៀត កំពុងតែជួបរឿងវិបត្តិនោះឡើយ”។ ប្រាក់បម្រុងសម្រាប់ពេលមានវិបត្តិ គឺជាប្រាក់ដែលគេបានញែកទុក សម្រាប់ពេលដែលចំណូលធម្មតាមានការថយចុះ នៅពេលណាមួយ ខណៈពេលដែលប្រតិបត្តិការណ៍ចាំបាច់ត្រូវបន្តទៅមុខទៀត។ វាជារឿងធម្មតាទេ ដែលយើងគិតអំពីខ្លួនឯងជាមុន តែព្រះគម្ពីរប៊ីបបានលើកទឹកចិត្តយើង មិនគ្រាន់តែគិតប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែក៏ត្រូវស្វែងរកវិធីបម្រើអ្នកដទៃ និងមានចិត្តសប្បុរស។ បទគម្ពីរសុភាសិត ជំពូក ១១ បានរំឭកយើងថា “មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសទ្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ”(ខ.២៤-២៥)។ តើផ្ទៃមេឃស្រឡះល្អ…
Read articleចែករំលែកការកម្សាន្តចិត្ត
ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ។ ២កូរិនថូស ១:៤ ពេលដែលកូនស្រីរបស់ខ្ញុំ ឈ្មោះ ហេយលី(Hayley) មកលេងខ្ញុំ ខ្ញុំបានឃើញកូនប្រុសរបស់គាត់ អាយុ៣ឆ្នាំ ឈ្មោះ ខាលុម(Callum) មានដៃអាវចម្លែក។ ដៃអាវនោះវែង មានស្រោមដៃជាប់នៅខាងចុង។ ចៅប្រុសខ្ញុំមានជំងឺត្រអក ម្យ៉ាងដែលធ្វើឲ្យស្បែករមាស់ គ្រើម និងឈឺ។ ហេយលីក៏បានពន្យល់ខ្ញុំថា ដៃអាវនោះជួយបង្ការ ខាលុម កុំឲ្យអេះ និងធ្វើឲ្យស្បែករបស់គាត់ដាច់រលាត់។ ៧ខែក្រោយមក ស្បែករបស់ហេយលីក៏បានកើតរមាស់ ហើយនាងក៏បានអេះមិនឈប់។ នាងក៏បានសារភាពថា ឥឡូវនេះ នាងយល់អំពីការលំបាកដែលខាលុមបានស៊ូទ្រាំ ហើយនាងប្រហែលគួរតែពាក់ដៃអាវ និងស្រោមដៃនោះដែរ។ ស្ថានភាពរបស់ហេយលី បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរ ២កូរិនថូស ១:៣-៥ ដែលក្នុងនោះ សាវ័កប៉ុលបានមានប្រសាសន៍ថា ព្រះនៃយើងជា “ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ ដ្បិតដូចជាសេចក្តីទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចំរើនឡើងដល់យើងរាល់គ្នាយ៉ាងណា នោះសេចក្តីក្សាន្តចិត្តនៃយើងរាល់គ្នា ក៏ចំរើនដោយសារព្រះគ្រីស្ទបែបដូច្នោះដែរ”។ ជួនកាល ព្រះទ្រង់អនុញ្ញាតឲ្យយើង…
Read articleឈោងចាប់អ្នកដទៃ ថ្វាយព្រះយេស៊ូវ
ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍។ ម៉ាថាយ ២៨:១៩ កាល១ទសវត្សរ៍មុន កុលសម្ព័ន្ធបានវ័ន មិនទាន់បានស្គាល់ព្រះនាមព្រះយេស៊ូវទេ។ ដោយសារពួកគេរស់នៅ ក្នុងតំបន់ដែលបិទបំាងទៅដោយភ្នំជាច្រើន នៅខេត្តមីនដាណៅ ប្រទេសភីលីពីន នោះពួកគេមានទំនាក់ទំនងតែបន្តិចបន្តួច ជាមួយអ្នកខាងក្រៅ។ ការធ្វើដំណើរទៅចែកអំណោយដល់ពួកគេ ត្រូវចំណាយពេលពីរថ្ងៃ ដោយថ្មើរជើង តាមផ្លូវរដិបរដុបកាត់ព្រៃភ្នំ។ ពិភពលោកមិនបានចាប់អារម្មណ៍ពួកគេទេ។ បន្ទាប់មក មានក្រុមបេសកកម្មមួយ បានឈោងចាប់ពួកគេ ដោយនាំមនុស្សចេញចូលតំបន់នោះ តាមឧទ្ធម្ភាគចក្រ។ ការនេះបាននាំឲ្យកុលសម្ព័ន្ធបានវ័នអាចទទួលការផ្គត់ផ្គង់ និងជំនួយផ្នែកពេទ្យដ៏សំខាន់ ដែលពួកគេត្រូវការ ព្រមទាំងមានការយល់ដឹងអំពីពិភពខាងក្រៅ។ ការនេះក៏បាននាំពួកគេឲ្យស្គាល់ព្រះយេស៊ូវផងដែរ។ សព្វថ្ងៃនេះ ពួកគេមិនច្រៀងឲ្យពួកវិញ្ញាណអាក្រក់ស្តាប់ទៀតទេ តែពួកគេបានច្រៀងបទចម្រៀងប្រពៃណីកុលសម្ព័ន្ធរបស់ខ្លួន ដោយពាក្យពេចន៍ថ្មី ដែលសរសើរដំកើងព្រះដ៏ពិតតែមួយ។ ដូចនេះ ការបំពេញបេសកកម្ម ដោយការធ្វើដំណើរតាមផ្លូវអាកាសនេះ បានបង្កើតឲ្យមានការតភ្ជាប់ទំនាក់ទំនងដ៏សំខាន់។ ពេលដែលព្រះយេស៊ូវបានយាងត្រឡប់ទៅព្រះវរបិតាទ្រង់វិញ ទ្រង់ក៏បានបង្គាប់ពួកសិស្សទ្រង់ឲ្យ “ទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ”(ម៉ាថាយ ២៨:១៩)។ ព្រះរាជបញ្ជានេះ នៅតែមានអំណាចរហូតមកដល់សព្វថ្ងៃ។ ក្រុមមនុស្សដែលគេមិនទាន់ឈោងចាប់ មិនមែនមានតែ នៅក្នុងតំបន់ដាច់ស្រយាល ដែលយើងមិនដែលបានស្គាល់នោះទេ។ ពួកគេច្រើនតែកំពុងរស់នៅ ក្នុងចំណោមយើង។ ការឈោងចាប់កុលសម្ព័ន្ធបានវ័ន តម្រូវឲ្យគេមានភាពប៉ិនប្រសប់ និងមានធនធានច្រើន…
Read articleគោះកណ្ដឹងដើម្បីអបអរ
ចូរស្រែកហ៊ោថ្វាយព្រះ ដោយសំឡេងជាជ័យជំនះ។ ទំនុកដំកើង ៤៧:១ បន្ទាប់ពីដាឡា(Darla) បានទទួលការព្យាបាលដោយវិទ្យុសកម្ម បាន៣០លើក ដ៏គួរឲ្យភ្ញាក់ផ្អើល ពេទ្យក៏បានប្រកាសថា នាងមិនមានជំងឺមហារីកទៀតទេ។ តាមប្រពៃណីរបស់មន្ទីរពេទ្យនេះ នាងមានចិត្តអន្ទះសាចង់ទាញខ្សែគោះកណ្ដឹង ដើម្បីបន្លឺសម្លេង ជាសញ្ញាបង្ហាញថា បានរួចផុតពីជំងឺមហារីក ហើយអបអរសាទរសុខភាពដែលបានជាជ្រះស្អាត។ ដាឡាមានចិត្តក្លៀវក្លាយ៉ាងខ្លាំង នៅក្នុងការអបអរ ដោយទាញខ្សែគោះកណ្ដឹងមួយទំហឹងដៃ បណ្តាលឲ្យខ្សែដាច់ចេញពីកណ្ដឹង! ធ្វើឲ្យគេផ្ទុះសំណើចគ្រប់គ្នា នៅមន្ទីរពេទ្យ។ រឿងរបស់ដាឡាបាននាំមកនូវភាពញញឹម នៅលើផ្ទៃមុខខ្ញុំ ហើយក៏បានជួយឲ្យខ្ញុំយល់កាន់តែច្បាស់ អំពីទិដ្ឋភាពដែលអ្នកនិពន្ធទំនុកដំកើងបានពិពណ៌នា ពេលដែលគាត់អញ្ជើញពួកអ៊ីស្រាអែល ឲ្យអបអរកិច្ចការដែលព្រះអម្ចាស់ បានធ្វើក្នុងជីវិតពួកគេ។ អ្នកនិពន្ធរូបនោះ បានលើកទឹកចិត្តពួកគេ ឲ្យ “ទះដៃ” “ស្រែកហ៊ោថ្វាយព្រះ” ហើយ “ច្រៀងសរសើរព្រះអង្គ” ដ្បិតព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវខ្ចាត់ខ្ចាយ ហើយក៏បានជ្រើសតាំងពួកអ៊ីស្រាអែល ធ្វើជារាស្រ្តជាទីស្រឡាញ់របស់ព្រះអង្គ(ទំនុកដំកើង ៤៧:១,៦)។ ព្រះទ្រង់មិនតែងតែប្រទានយើង នូវជ័យជម្នះមកលើទុក្ខលំបាកក្នុងជីវិតនេះឡើយ ទោះវាជាបញ្ហាសុខភាព ឬបញ្ហាហិរញ្ញវត្ថុ ឬក៏បញ្ហាទំនាក់ទំនងក្តី។ ព្រះអង្គសក្តិសមនឹងទទួលការថ្វាយបង្គំ និងសរសើរ ក្នុងកាលៈទេសៈទាំងនោះ ព្រោះយើងអាចទុកចិត្តថា ព្រះអង្គនៅតែគង់លើបល្ល័ង្កដ៏បរិសុទ្ធរបស់ព្រះអង្គ(ខ.៨)។ យើងមានហេតុផលដែលត្រូវអបអរ ពេលណាព្រះអង្គពិតជានាំយើង ទៅកន្លែងប្រោសឲ្យជា យ៉ាងហោចណាស់ តាមរបៀបដែលយើងអាចយល់…
Read article