ព្រះបន្ទូលដែលស្ថិតស្ថេរនៅ
នៅដើមសតវត្សរ៍ទី១៩ លោកថូម៉ាស ខារ៉ាយ(Thomas Carlyle) បានប្រគល់សៀវភៅដែលគាត់បាននិពន្ធ ទៅលោកចន ស្តួត មីល(John Stuart Mill) ជាទស្សនវិទូ ដើម្បីធ្វើការពិនិត្យ។ ទោះជាយ៉ាងណាក៏ដោយ សៀវភៅនោះក៏បានធ្លាក់ចូលទៅក្នុងភ្លើង តែគេមិនដឹងថា ហេតុការណ៍នេះបានកើតឡើង ដោយចេតនាឬយ៉ាងណាទេ។ តែវាជាសៀវភៅដែលលោកខារ៉ាយបានសរសេរផ្ទាល់ដៃ ដែលមានតែមួយក្បាលប៉ុណ្ណោះ។ គាត់ក៏បានប្តេជ្ញាចិត្តធ្វើការសរសេរឡើងវិញ នូវជំពូកដែលត្រូវភ្លើងឆេះ ដោយគ្មានការរាថយ។ អណ្តាតភ្លើងមិនអាចបញ្ឈប់រឿងដែលគាត់បានសរសេរនោះឡើយ ព្រោះវានៅជាប់ក្នុងគំនិតគាត់ជានិច្ច។ ចេញពីការបាត់បង់ដ៏ធំនេះ លោកខារ៉ាយ ក៏សម្រេចបាននូវស្នាដៃនិពន្ធដ៏អស្ចារ្យ ដែលមានចំណងជើងថា បដិវត្តន៍នៃប្រជាជនបារាំង។ ក្នុងគ្រាដ៏អន់ថយនៃនគរយូដា ដែលកំពុងតែដុនដាប ព្រះទ្រង់បានប្រាប់ហោរាយេរេមាថា “ចូរយកក្រាំង១មកកត់អស់ទាំងពាក្យដែលអញបានប្រាប់ដល់ឯង”(យេរេមា ៣៦:២)។ ព្រះរាជសារទ្រង់បានបើកបង្ហាញ ព្រះទ័យដ៏ទន់សន្តោសរបស់ទ្រង់ ដោយត្រាស់ហៅរាស្រ្តទ្រង់ ឲ្យប្រែចិត្ត ដើម្បីជៀសវាងការឈ្លានពានរបស់ខ្មាំងសត្រូវ(ខ.៣)។ លោកយេរេមាក៏បានធ្វើតាមការបង្គាប់របស់ទ្រង់។ ក្រាំងនោះក៏បានទៅដល់ដៃស្តេចយេហូយ៉ាគីម ហើយក៏ត្រូវទ្រង់ហែកចោល រួចបោះចូលទៅក្នុងភ្លើង(ខ.២៣-២៥)។ ការដែលស្តេចអង្គនេះដុតក្រាំងរបស់ព្រះអម្ចាស់ បាននាំឲ្យបញ្ហាកាន់តែមានភាពធ្ងន់ធ្ងរ។ ព្រះទ្រង់បានប្រាប់លោកយេរេមា ឲ្យសរសេរក្រាំងមួយទៀត ដោយកត់ចុះនូវព្រះរាជសារដដែល។ ទ្រង់មានបន្ទូលថា “វានឹងគ្មានអ្នកណាសំរាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសពវានឹងត្រូវបោះចោលទៅក្រៅ ឲ្យហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់”(ខ.៣០)។ ការដុតបំផ្លាញសៀវភៅដែលកត់ទុកនូវព្រះបន្ទូលព្រះ គឺជារឿងដែលគេអាចធ្វើទៅរួច…
Read articleគ្រូបង្រៀនដ៏អស្ចារ្យបំផុត
មានពេលមួយ កូនស្រីខ្ញុំបានផ្តួលខ្មៅដៃរបស់នាង នៅលើតុ ហើយនិយាយថា នាងមិនយល់ទេ! នាងកំពុងតែធ្វើលំហាត់គណិតវិទ្យា ហើយខ្ញុំទើបតែចាប់ផ្តើមបង្រៀននាងនៅផ្ទះ ក្នុងសម័យកូវីត។ យើងកំពុងតែជួបបញ្ហាហើយ។ ខ្ញុំមិនអាចចាំមេរៀន ដែលខ្ញុំបានរៀនកាលពី៣៥ឆ្នាំមុន អំពីការប្តូរលេខទសភាគ ទៅជាប្រភាគ។ ខ្ញុំមិនអាចបង្រៀននាង អំពីអ្វីដែលខ្ញុំបានភ្លេចហើយនោះទេ ដូចនេះ យើងក៏បានមើលគ្រូពន្យល់ តាមអនឡាញទាំងអស់គ្នា។ ក្នុងនាមយើងជាមនុស្ស ពេលខ្លះ យើងមានការពិបាក ដោយសារការអ្វី ដែលយើងមិនស្គាល់ ឬមិនយល់។ ប៉ុន្តែ សម្រាប់ព្រះវិញ ទ្រង់ជាព្រះដែលជ្រាបអំពីអ្វីៗទាំងអស់ ឬសព្វញ្ញូញ្ញាណ។ ហោរាអេសាយបានសរសេរថា “តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនទ្រង់ដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា តើទ្រង់បានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ទ្រង់ ឬបង្រៀនទ្រង់ក្នុងផ្លូវយុត្តិធម៌ ឬឲ្យទ្រង់មានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ទ្រង់?” (អេសាយ ៤០:១៣-១៤)។ ចម្លើយនោះគឺ គ្មាននរណាបង្រៀន ឬជួយប្រឹក្សាទ្រង់ឡើយ។ មនុស្សមានប្រាជ្ញា ព្រោះព្រះទ្រង់បានបង្កើតយើង ឲ្យមានរូបភាពដូចព្រះអង្គ។ ប្រាជ្ញារបស់យើង គឺគ្រាន់តែមិនអាចធៀបនឹងប្រាជ្ញាទ្រង់សូម្បីតែបន្តិច។ ចំណេះដឹងយើងមានកំណត់ តែព្រះទ្រង់ជ្រាប អំពីអ្វីៗទាំងអស់ តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច(ទំនុកដំកើង ១៤៧:៥)។ ចំណេះដឹងយើង មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយមានជំនួយពីបច្ចេកវិទ្យា…
Read articleនៅតុអាហាររបស់ស្តេច
ពេទ្យសត្វបានប្រាប់មិត្តភក្តិខ្ញុំថា “ឆ្កែនេះ នឹងមិនស្លាប់ទេ តែជើងរបស់វា ត្រូវតែកាត់ចោល”។ មិត្តភក្តិខ្ញុំបានយកកូនឆ្កែអនាថាមកចិញ្ចឹម បន្ទាប់ពីវាត្រូវឡានកិន។ ពេទ្យសត្វក៏បានសួរគាត់ថា “តើអ្នកជាម្ចាស់របស់វាមែនទេ?” ការវះកាត់ត្រូវចំណាយអស់ប្រាក់ច្រើន ហើយកូនឆ្កែនោះក៏ត្រូវការការថែទាំ បន្ទាប់ពីវាជាសះស្បើយ។ មិត្តភក្តិខ្ញុំក៏បានឆ្លើយថា “ចាស ឥឡូវនេះ ខ្ញុំបានក្លាយជាម្ចាស់វាហើយ”។ អំពើសប្បុរសរបស់គាត់ក៏បានផ្តល់ឱកាសឲ្យសត្វឆ្កែនោះ មានអនាគត ក្នុងផ្ទះដែលមានក្តីស្រឡាញ់។ មភីបូសែតបានចាត់ទុកខ្លួនឯងជា “ឆ្កែស្លាប់” មួយក្បាល ដែលមិនសក្តិសមនឹងទទួលការល្អពីគេ(២សាំយ៉ូអែល ៩:៨)។ ដោយសារទ្រង់ពិការជើងទាំងសង្ខាង ដោយសារគ្រោះថ្នាក់ កាលពីក្មេង នោះទ្រង់ពឹងផ្អែកលើការការពារ និងការផ្គត់ផ្គង់របស់អ្នកដទៃ(មើល ៤:៤)។ ជាងនេះទៅទៀត បន្ទាប់ពីស្តេចសូល ជាព្រះឰយុកោទ្រង់បានសុគត ទ្រង់ប្រហែលជាខ្លាចស្តេចដាវីឌ ដែលជាស្តេចថ្មី បញ្ជាគេឲ្យសម្លាប់សត្រូវ ឬអ្នកដែលប្រជែងនឹងរាជបល្ល័ង្កទ្រង់ ដែលនេះជារឿងកើតឡើងជាធម្មតា នៅសម័យនោះ។ ប៉ុន្តែ ដោយសារស្តេចដាវីឌស្រឡាញ់យ៉ូណាថាន ជាមិត្តសំឡាញ់ទ្រង់ នោះទ្រង់ក៏បានធានាថា មភីបូសែតដែលជាបុត្ររបស់យ៉ូណាថាន នឹងមានសុវត្ថិភាព និងទទួលការថែរក្សា ដូចកូនបង្កើតរបស់ទ្រង់(៩:៧)។ យើងក៏មិនខុសពីមភីបូសែតឡើយ ព្រោះកាលពីមុនយើងជាសត្រូវរបស់ព្រះ ហើយត្រូវស្លាប់ ប៉ុន្តែ ព្រះយេស៊ូវបានជួយសង្រ្គោះយើង ហើយប្រទានកន្លែងឲ្យនៅជាមួយទ្រង់ ក្នុងនគរស្ថានសួគ៌ជារៀងរហូត។ នោះជាអត្ថន័យនៃការបរិភោគនៅពិធីជប់លៀង…
Read articleដើម្បីអ្នកដទៃ
ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីត១៩ ជនជាតិសិង្ហបុរីជាច្រើននាក់នៅតែក្នុងផ្ទះ ដើម្បីជៀសវាងការឆ្លងជំងឺនេះ។ ប៉ុន្តែ ខ្ញុំនៅតែបន្តទៅហែលទឹកដោយចិត្តរីករាយ ដោយជឿថា វាមានសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ ភរិយារបស់ខ្ញុំខ្លាចខ្ញុំឆ្លងជំងឺ នៅអាងហែលទឹកសាធារណៈ ហើយចម្លងជំងឺនោះទៅម្តាយរបស់នាង ដែលមានវ័យចាស់ជរា ដែលងាយនឹងរងគ្រោះ ដោយសារជំងឺនេះ ដូចមនុស្សចាស់ដទៃទៀត។ នាងក៏បានសុំឲ្យខ្ញុំឈប់ទៅហែលទឹកមួយរយៈ ដើម្បីនាង។ ពីដំបូង ខ្ញុំចង់ប្រកែកជាមួយនាងថា ការទៅហែលទឹកមានការប្រឈមនឹងការឆ្លងតិច។ បន្ទាប់មក ខ្ញុំក៏បានដឹងថា រឿងនេះមិនសំខាន់ជាងការព្រួយបារម្ភរបស់នាងឡើយ។ ហេតុអ្វីខ្ញុំនៅតែចចេសទៅហែលទឹក ដែលស្ទើរតែមិនចាំបាច់ទាល់តែសោះ ខណៈពេលដែលការទៅហែលទឹកនេះ បានធ្វើឲ្យនាងមានការព្រួយបារម្ភ? ក្នុងបទគម្ពីររ៉ូម ជំពូក១៤ សាវ័កប៉ុលបានលើកឡើង អំពីបញ្ហាដែលអ្នកជឿព្រះគ្រីស្ទគួរតែបរិភោគអាហារមួយចំនួន ឬធ្វើពិធីអ្វីខ្លះ។ គាត់មានការព្រួយបារម្ភថា អ្នកខ្លះបានបង្ខំអ្នកដទៃ ឲ្យធ្វើតាមទស្សនៈរបស់ខ្លួន។ សាវ័កប៉ុលបានរំឭកពួកជំនុំ នៅទីក្រុងរ៉ូម និងយើងរាល់គ្នាថា អ្នកជឿព្រះយេស៊ូវ អាចមានទស្សនៈខុសៗគ្នា អំពីរឿងផ្សេងៗ។ យើងក៏មានប្រវត្តិផ្សេងគ្នា ដែលនាំឲ្យយើងមានអាកប្បកិរិយា និងការអនុវត្តន៍ខុសគ្នា។ គាត់ក៏បានសរសេរថា “កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ”(ខ.១៣)។ ព្រះគុណព្រះផ្តល់ឲ្យយើង នូវសេរីភាពដ៏អស្ចារ្យ ដែលជួយយើង ឲ្យបង្ហាញក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកជឿដទៃទៀតជាដើម។ យើងអាចប្រើសេរីភាពនោះ…
Read articleត្រូវការប្រាជ្ញា
ដោយសារលោករ៉ប់(Rob) បានចម្រើនវ័យធំឡើង ដោយគ្មានឪពុក គាត់ក៏ខកខានមិនបានទទួលចំណេះដឹងជាក់ស្តែង ដែលឪពុកទាំងឡាយ ច្រើនតែផ្ទេរឲ្យកូនៗរបស់ខ្លួន។ គាត់មិនចង់ឲ្យនរណាម្នាក់ខ្វះជំនាញដ៏ចាំបាច់ សម្រាប់ការរស់នៅ ដូចនេះ គាត់ក៏បានផលិតវីដេអូអប់រំ ដាក់យូធូប ក្នុងChannel “Dad, How Do I?” (ប្រែថា លោកពុក តើខ្ញុំធ្វើកិច្ចការនេះដូចម្តេច?)ដើម្បីបង្ហាញពីរបៀបធ្វើកិច្ចការចាំបាច់ជាច្រើន រាប់ចាប់តាំងពីរបៀបស្វានជញ្ជាំង រហូតដល់របៀបដូរកង់ឡានជាដើម។ ដោយការអាណិត និងភាពកក់ក្តៅ លោករ៉ប់ក៏បានក្លាយជាបុគ្គលដ៏ល្បី ក្នុងយូធូប ដោយមានអ្នក subscribe រាប់លាននាក់។ មនុស្សជាច្រើនចង់ឲ្យឪពុកម្តាយ ឬអាណាព្យាបាល បង្រៀនខ្លួននូវជំនាញដ៏មានតម្លៃ ដើម្បីជួយពួកគេឲ្យអាចឆ្លងកាត់ស្ថានភាពដ៏ពិបាក។ លោកម៉ូសេក៏ត្រូវការប្រាជ្ញា បន្ទាប់ពីគាត់ និងពួកអ៊ីស្រាអែលភៀសខ្លួន ពីភាពជាទាសករ ចេញពីទឹកដីអេស៊ីព្ទ ហើយក៏បានរួមគ្នាជាជាតិសាសន៍មួយ។ លោកយេត្រូ ដែលជាឪពុកក្មេករបស់លោកម៉ូសេ ក៏បានឃើញគាត់មានការហត់នឿយ នៅក្នុងការដោះស្រាយជម្លោះរបស់ពួកបណ្តាជន។ ដូចនេះ លោកយេត្រូ ក៏បានឲ្យយោបល់ដល់លោកម៉ូសេ ដើម្បីឲ្យគាត់ចែករំលែកការទទួលខុសត្រូវដល់អ្នកដឹកនាំក្រោមគាត់(និក្ខមនំ ១៨:១៧-២៣)។ លោកម៉ូសេក៏បាន “ស្តាប់តាមឪពុកក្មេក ហើយធ្វើតាមពាក្យលោកថាទាំងប៉ុន្មាន”(ខ.២៤)។ ព្រះទ្រង់ជ្រាបថា យើងរាល់គ្នាសុទ្ធតែត្រូវការប្រាជ្ញា។ អ្នកខ្លះប្រហែលជាព្រះប្រទានពរ ឲ្យមានឪពុកម្តាយ ដែលផ្តល់យោបល់ប្រកបដោយប្រាជ្ញា…
Read articleគ្មានអ្វីដែលសាមញ្ញនោះទេ
ពេលដែលអ្នកស្រីអានីតា(Anita) បានលាចាកលោក ក្នុងអាយុ៩០ឆ្នាំ ក្នុងដំណេករបស់គាត់ ភាពស្ងាត់ស្ងៀមនៃការស្លាប់របស់គាត់ បានឆ្លុះបញ្ចាំង អំពីភាពស្ងាត់ស្ងៀមនៃជីវិតគាត់ផងដែរ។ គាត់ជាស្រ្តីមេម៉ាយម្នាក់ ដែលបានធ្វើការលះបង់សម្រាប់កូនចៅរបស់គាត់ ហើយក៏បានធ្វើជាមិត្តសំឡាញ់របស់យុវនារីជាច្រើន ក្នុងពួកជំនុំ។ អ្នកស្រីអានីតា មិនមានឈ្មោះល្បី ជាអ្នកមានប្រាជ្ញា ឬមានស្នាដៃនោះទេ។ ប៉ុន្តែ ជំនឿដ៏ជ្រាលជ្រៅ ដែលគាត់មានចំពោះព្រះ បានបណ្តាលចិត្តអ្នកដែលស្គាល់គាត់។ មិត្តភក្តិរបស់ខ្ញុំម្នាក់បាននិយាយថា “ពេលដែលខ្ញុំមិនដឹងថា ត្រូវដោះស្រាយបញ្ហាដោយរបៀបណា ខ្ញុំមិនបានរំឭកខ្លួនឯង អំពីពាក្យសម្តីរបស់គ្រូអធិប្បាយ ឬអ្នកនិពន្ធដ៏ល្បីល្បាញនោះទេ។ គឺខ្ញុំគិត អំពីពាក្យអ្វីដែលអ្នកស្រីអានីតានិយាយ”។ មនុស្សជាច្រើនមានលក្ខណៈដូចអ្នកស្រីអានីតា ជាមនុស្សសាមញ្ញ កំពុងរស់នៅក្នុងជីវិតសាមញ្ញ។ ឈ្មោះយើងនឹងមិនឮគេនិយាយ ក្នុងព័ត៌មាននោះទេ ហើយគេក៏នឹងមិនសង់រូបសំណាក់ ដើម្បីផ្តល់កិត្តិយសដល់យើងដែរ។ តែជីវិតដែលរស់នៅ ដោយជំនឿ ក្នុងព្រះយេស៊ូវ មិនមែនជាជីវិតធម្មតាឡើយ។ បទគម្ពីរហេព្រើរ ជំពូក១១ បាននិយាយអំពីមនុស្សមួយចំនួន ដោយមិនបញ្ចេញឈ្មោះពួកគេ (ខ.៣៥-៣៨) ។ ពួកគេបានដើរ តាមផ្លូវដ៏លំបាកវេទនា ហើយក៏មិនបានទទួលរង្វាន់ ក្នុងជីវិតនេះដែរ(ខ.៣៩)។ តែដោយសារពួកគេស្តាប់បង្គាប់ព្រះ នោះសេចក្តីជំនឿរបស់ពួកគេមិនអសារឥតការឡើយ។ ព្រះទ្រង់ប្រើជីវិតពួកគេ ទោះពួកគេមិនល្អឥតខ្ចោះក៏ដោយ(ខ.៤០)។ តើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត ដោយសារជីវិតអ្នកហាក់ដូចជាសាមញ្ញពេក នោះចូរចាំថា…
Read article