កេរ​ដំណែល​នៃ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះយេស៊ូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

យ៉ូហាន ១៣:៣១-៣៦ ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ​។ យ៉ូហាន ១៣:៣៤ នៅ​ប្រទេស​ស៊ុយអែត គេ​មាន​ប្រពៃណី​ដែស្ទែតនីង(döstädning) ដែល​តាមន័យ​ត្រង់ គឺ​មានន័យ​ថា “ការ​សម្អាត​នៃ​សេចក្តី​ស្លាប់”។ ក្នុង​ប្រពៃណី​នេះ​គេ​យល់​ឃើញថា ពេលណា​យើង​មាន​វ័យ​ចាស់ យើង​គួរ​តែ​ឈប់​បង្គរ “របស់របរ” ទុក​ទៀត ហើយ​ត្រូវ​ជម្រុះ​ចោល​អ្វីៗ ដែល​មិន​ចាំបាច់​ដែល​យើង​រកបាន ពេញ​មួយ​ជីវិត​។ តាម​ពិត ប្រពៃណី​ការ​សម្អាត​នៃ​សេចក្តី​ស្លាប់​របស់​ជនជាតិ​ស៊ុយអែល គឺជា​អំណោយ​នៃ​សេចក្តី​ស្រឡាញ់​សម្រាប់​កូន និង​ញាតិ​មិត្ត ព្រោះ​ប្រពៃណី​នេះ​បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​ភាព​ងាយ​ស្រួល នៅ​ក្នុង​រក្សា​ទុក្ខ ឬ​បរិច្ចាគ​អ្វីៗ ដែល​មនុស្ស​ចាស់​បាន​បន្សល់​ទុក​បន្ទាប់ពី​ពួកគេ​លាចាក​លោក​។ ក្នុង​នាម​យើង​អាច​អ្នកជឿ​ព្រះយេស៊ូវ យើង​នឹង​ចូល​ដល់​វ័យ​មួយ ដែល​យើង​គិត​អំពី​កេរ​ដំណែល​របស់​យើង ជា​អ្វីៗ​ដែល​បាន​ជួយ​ឲ្យ​យើង​រស់​រៀន ក្នុង​ពេល​កន្លង​មក​។ ពេល​យើង​និយាយ​អំពី​កេរ​ដំណែល យើង​ច្រើនតែ​គិត​អំពី​​លុយ កេរ​មរតក ឬ​អំណោយ​មនុស្ស​ធម៌ និង​អ្វីៗ​ជា​ច្រើន​ទៀត​។ ប៉ុន្តែ យើង​ចាំបាច់​ត្រូវ​គិត​អំពី​ពេល​ដែល​ព្រះយេស៊ូវ​ចំណាយ​ពេល​ចុង​ក្រោយ ជាមួយ​ពួក​សាវ័ក ដែល​កាល​នោះ ព្រះអង្គ​មាន​បន្ទូល​ថា “កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅតាម ក្នុង​គ្រា​ឥឡូវ​នេះ​បានទេ លុះ​គ្រា​ក្រោយ​ទើប​អ្នក​នឹង​ទៅ​បាន”(យ៉ូហាន ១៣:៣៦)។ ព្រះអង្គ​បាន​ប្រើ​ពាក្យ ស្រឡាញ់ ឬ​បាន​ស្រឡាញ់ ៤ដង ក្នុង ខ.៣៤-៣៥ ហើយ​សេចក្តី​ស្រឡាញ់ គឺ​ជា​កេរ​ដំណែល​របស់​ព្រះអង្គ​។…

Read article
មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​ព្រះ​យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះ​បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ» (ម៉ាកុស ១០:៤២-៤៣)។ ក្នុង​ចំណោម​ការ​ភូត​កុហក​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជំនាន់​មនុស្ស​ស្ទើរ​តែ​ទាំង​អស់ គេ​បាន​កុហក​ថា មនុស្ស​នឹង​ឈោង​ចាប់​អ្នក​មិន​ជឿ​ដែល​រស់​នៅ​ជិត​ខាង​ពួក​គេ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង បើ​សិន​ជា​ពួក​គេ​មាន​រូប​សម្បត្តិ ចេះ​និយាយ​ស្តី ធ្វើ​កាយ​វិការ និង​រស់​នៅ​ដូច​អ្នក​ទាំង​នោះ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​គាំទ្រ​ទស្សនៈ​នេះ​ទេ ហើយ​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​ក៏​មិន​បាន​គាំទ្រ​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​បាន​បង្ហាញ​ដូច​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ថា រាស្ត្រ​របស់​ព្រះ​តែង​តែ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ឈោង​ចាប់​មនុស្ស​បាត់​បង់​ក្នុង​វប្បធម៌​លោកីយ៍ ពេល​ណា​ជីវិត និង​របៀប​នៃ​ការ​រស់​នៅ​របស់​ពួក​គេ មាន​ការ​ប្រាស​ចាក​នឹង​វប្បធម៌​របស់​លោកីយ៍​យ៉ាង​ច្បាស់​លាស់ (១ពេត្រុស ២:១១-១២)។ មាន​ពេល​មួយ សាវ័ក យ៉ាកុប និង​សាវ័ក យ៉ូហាន «ដែល​ជា​កូន​នៃ​ផ្គរ​លាន់» បាន​ទៅ​រក​ព្រះ​យេស៊ូវ ដើម្បី​ទូល​សូម​កន្លែង​កិត្តិយស​ក្នុង​នគរ​ព្រះ​អង្គ (ម៉ាកុស ១០:៣៥-៤៥)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បំណង​ចិត្ត​របស់​ពួក​គេ​មិន​បាន​កើត​ចេញពី​ចិត្ត​ស្មោះ​ត្រង់​នោះ​ទេ តែ​កើត​ចេញ​ពី​មហិច្ឆតា ដែល​ស្រដៀង​នឹង​អ្នក​ដឹក​នាំ​ចក្រភព​រ៉ូម៉ាំង​ក្នុង​អំឡុង​សម័យ​នោះ ដែល​ចូល​ចិត្ត​លើក​តម្កើង​ខ្លួន​ឯង។ ព្រះ​យេស៊ូវ​មិន​បាន​ឆ្លើយ​តប​ពួក​គេ ដោយ​ការ​វាយ​ប្រហារ​នោះ​ទេ។ ព្រះ​បន្ទូល​ព្រះ​អង្គ​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់​ផ្អើល។ ពួក​សាវ័ក​គឺ​ជា​អ្នក​ដើរ​តាម​ព្រះ​អង្គ ហើយ​ត្រូវ​រស់​នៅ​ខុស​ប្លែក​ពី​លោកីយ៍។ ពួក​គេ​ចាំ​បាច់​ត្រូវ​ដឹង​ថា ក្នុង​នគរ​ព្រះ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​លើក​យើង​ឡើង យើង​ត្រូវ​បន្ទាប​ខ្លួន។ កិត្តិយស​កើត​ចេញ​ពី​ការ​លះបង់ មិន​មែន​ពី​ការ​ទទួល​នោះ​ទេ។ គេ​អាច​រក​ឃើញ​ភាព​ធំ​ប្រសើរ​នៅ​ក្នុង​ការ​បម្រើ​គេ មិន​មែន​នៅ​ក្នុង​ការ​ដែល​គេ​បម្រើ​យើង​នោះ​ទេ។…

Read article
ក្រោកឈរ​ឡើង​វិញ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សុភាសិត ២៤:១៥-២២ ដ្បិត​មនុស្ស​សុចរិត ទោះបើ​គេ​ដួល​ដល់៧ដង​ក៏ដោយ គង់តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទំលាក់ ទៅ​ក្នុង​សេចក្តី​អន្តរាយ​វិញ​។ សុភាសិត ២៤:១៦ កាល​នៅ​វ័យ​ជំទង់ ខ្ញុំ​មាន​ការ​ចាប់ចិត្ត​នឹង​កីឡា​ជិះ​ស្គី​រាំ​នៅ​លើ​ទឹកកក​។ ខ្ញុំ​ចូល​ចិត្ត​មើល​ការ​គួប​ផ្សំ​រវាង​សិល្បៈ និង​កីឡា​នៅ​លើ​ទឹកកក ដែល​មាន​ការ​បង្វិល​ខ្លួន​ដ៏​រហ័ស ការ​លោត​ខ្ពស់ៗ និង​ជំហរ​ដ៏​ល្អ​ឥត​ខ្ចោះ​។ បន្ទាប់ពី​ខ្ញុំ​បាន​មើល​ការ​សម្ដែង​របស់​អ្នក​ជិះ​ស្គី​អាជីព​ជា​ច្រើន​អ្នក ទី​បំផុត​ខ្ញុំ​ក៏​មាន​ឱកាស​ជិះ​ស្គី​លើ​ទឹកកក ហើយ​បាន​ចូល​រៀន​នៅ​ក្នុង​ក្រុម​មួយ​។ ក្រៅពី​ការ​រៀន​ជិះ​ស្គី​ទៅមុខ និង​ចាប់​ហ្វ្រាំង ហើយក៏​បាន​រៀន​ជំនាញ​សំខាន់​បំផុត ដែល​អ្នក​ជិះ​ស្គី​គ្រប់​កំរិត​ទាំង​អស់​ត្រូវ​រៀន គឺ​រៀន​​ក្រោកឈរ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស នៅ​ពេល​យើង​ដួល​។ ក្រោយមក ខ្ញុំ​ក៏បាន​រៀន​បង្វិល​ខ្លួន និង​លោត​ឡើង​ទៅលើ​ជា​ច្រើន​ប្រភេទ ក្នុង​មេរៀន​ឯកជន ប៉ុន្តែ ជានិច្ច​ជា​កាល ខ្ញុំ​នៅតែ​ត្រូវ​ពឹង​ផ្អែក​ទៅលើ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ជិះ​ស្គី ដែល​ជា​ការ​ក្រោកឈរ បន្ទាប់ពី​ខ្ញុំ​បាន​ដួល​ចុះ​។ ទោះ​យើង​គឺជា​កីឡាករ​ឬ​អត់ យើង​សុទ្ធតែ​អាច​ដឹង​ថា “ការ​ដួល​ចុះ” គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​។ យើង​ដួល​ចុះ ប្រហែល​ជា​ដោយសារ​យើង​បាន​ធ្វើ​អំពើបាប ហើយ​ជំពប់​ដួល ដោយសារ​យើង​មាន​កំហុស ឬ​យើង​បាន​ដួល​ចុះ ដោយសារ​កាលៈទេសៈ​ដែល​ពិបាក​ខ្លាំង​ពេក​។ យើង​ប្រហែល​ជា​ទទួលរង​ការ​វាយ​ប្រហារ​ពី​វិញ្ញាណ​អាក្រក់ ឬ​ពី​បញ្ហា​អ្វី​ផ្សេង​ទៀត​។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្តី​វិលវល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើទុក្ខ តែ​មិនមែន​ត្រូវ​ចោល​នៅ​ម្នាក់ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ”(២កូរិនថូស…

Read article
ថ្នាំ​ព្យាបាល​សម្រាប់​ការ​ថប់​បារម្ភ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ​ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង។ យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» (ភីលីព ៤:៦-៧)។ បើ​សិន​ជា​ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​សរសេរ​អំពី​ការ​ថប់​បារម្ភ​ទាំង​អស់​ដែល​អ្នក​មាន​ក្នុង​សប្ដាហ៍​នេះ ឬ​នៅ​ថ្ងៃ​នេះ នោះ​ខ្ញុំ​ជឿ​ថា អ្នក​មាន​ការ​ថប់​បារម្ភ​ជា​ច្រើន​ដែល​អ្នក​ចង់​សរសេរ។ ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​ក៏​មិន​ខុស​ពី​អ្នក​ដែរ។ ប៉ុន្តែ ព្រះ​បន្ទូល​ព្រះ​បាន​លើក​ទឹក​ចិត្ត​យើង​ថា «កុំ​ឲ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ»។ ដូច​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​ហាក់​ដូច​ជា​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ជម្នះ​ការ​ថប់​បារម្ភ? សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ថ្នាំ​បន្សាប​សម្រាប់​ការ​ថប់​បារម្ភ គឺ​ការ​អធិស្ឋាន និង​ការ​អរ​ព្រះគុណ​ព្រះ។ នេះ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ថប់​បារម្ភ ដែល​មិន​កើត​មាន​ដោយ​ឯកឯង​ឡើយ។ តាម​ពិត វា​ផ្ទុយ​នឹង​ទំនោរ​របស់​ចិត្ត​យើង ដែល​ជា​មនុស្ស​មាន​បាប។ មនុស្ស​ភាគ​ច្រើន​យល់​ឃើញថា ការ​ចូល​ទៅ​អង្គុយ​រអ៊ូ​រទាំ​នៅ​កៀន​ជញ្ជាំង ឬ​ជញ្ជឹង​គិត​អំពី​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ មាន​ភាព​ងាយ​ស្រួល​ជាង​ការ​អធិស្ឋាន​ទូល​ថ្វាយ​ការ​ថប់​បារម្ភ​ដល់​ព្រះ។ ការ​សម្រេច​ចិត្ត​អង្គុយ​រអ៊ូ​ដោយ​អនុញ្ញាត​ឲ្យ​ការ​ថប់​បារម្ភ​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​លុត​ជង្គង់​ចុះ​អធិស្ឋាន​ទៅ​រក​ព្រះ​អង្គ។ ការ​អធិស្ឋាន​បង្វែរ​អារម្មណ៍​យើង​ចេញ​ពី​សំណួរ «តើ​ខ្ញុំ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា?» គឺ​បង្វែរ​អារម្មណ៍​យើង ឲ្យ​ងាក​ចេញ​ពី​ខ្លួន​ឯង ហើយ​បែរ​ទៅ​រក​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​វិញ។ ការ​អធិស្ឋាន​នាំ​ឲ្យ​យើង​ផ្ដោត​ទៅ​លើ​ព្រះ ដែល​ទ្រង់​មាន​សមត្ថភាព​គ្រប់​យ៉ាង និង​ជ្រាប​ច្បាស់​អំពី​តម្រូវ​ការ​របស់​យើង ហើយ​នឹង​ប្រទាន​យើង​នូវ​អ្វី​ដែល​យើង​ទូល​សូម ឬ​ការ​អ្វី​ដែល​ល្អ​លើស​អ្វី​ដែល​យើង​ស្រមៃ។ ហើយ​ចិត្ត​ដែល​ដឹង​គុណ​ព្រះ ជួយ​យើង​ឲ្យ​ប្រឈម​មុខ​ដាក់​សំណួរ…

Read article
សេចក្តី​ពិត​ដ៏​សាមញ្ញ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

រ៉ូម ១០:៩-១១ ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង​។ កិច្ចការ ១៦:៣១ កាល​ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​ចេញ​ទៅ​ជិះ​កង់​នៅ​ក្រៅ​ផ្ទះ ជា​ញឹក​ញាប់ យើង​ចង់​ដឹង​ថា យើង​ធាក់​កង់​បាន​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណា​ហើយ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​ទៅ​ហាង​លក់​កង់ ដើម្បី​ទិញ​កុងទ័រ​វាស់​ចម្ងាយ​ផ្លូវ តែ​បែរ​ជា​វិល​ត្រឡប់​មក​ផ្ទះ​វិញ ជា​មួយ​ឧបករណ៍​មាន​លក្ខណៈ​ដូច​កូន​កុំព្យូទ័រ​តូច​មួយ ដែល​ក្រោយមក ខ្ញុំ​ក៏​បាន​ដឹង​ថា វា​​ស្មុគស្មាញ​ពេក បានជា​ខ្ញុំ​មិន​អាច​កំណត់​កម្ម​វិធី​ឲ្យ​វា​វាស់​ចម្ងាយ​ផ្លូវ​បាន។ ពេល​ខ្ញុំ​វិល​ត្រឡប់​ទៅ​ហាង​លក់​កង់​នោះ​វិញ អ្នក​លក់​ក៏បាន​ធ្វើ​ឲ្យ​វា​មាន​ដំណើរ​ការ​សម្រាប់​ខ្ញុំ ដោយ​មិន​ចំណាយ​ពេល​យូរ​។ ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត វា​មិន​ពិបាក​យល់​ទេ​។ ក្នុង​ការ​រស់នៅ យើង​អាច​មាន​អារម្មណ៍​ថា រឿង​ថ្មីៗ និង​គំនិត​ថ្មីៗ​ហាក់​ដូចជា​មាន​ភាព​ស្មុគស្មាញ​។ ឧទាហរណ៍ សូម​យើង​គិត​អំពី​សេចក្តី​សង្រ្គោះ​។ អ្នក​ខ្លះ​ប្រហែល​ជា​គិតថា ការ​ក្លាយ​ជា​កូន​ព្រះ គឺជា​រឿង​ដ៏​ស្មុគស្មាញ ហើយ​ពិបាក​យល់​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​បក​ស្រាយ​យ៉ាង​សាមញ្ញ​។នៅ​ពេល​ដែល​មេគុក​សួរ​សាវ័ក​ប៉ុល​ថា “តើ​គាត់​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​បាន​សេចក្តីសង្គ្រោះ” “គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ ដូច​នេះ ដើម្បី​ទទួល​សេចក្តី​សង្គ្រោះ គ្មាន​ក្បួន​ច្បាប់​ដ៏​ស្មុគស្មាញ​ពេក ដែល​យើង​មិន​អាច​អនុវត្តន៍​តាម​នោះ​ទេ​។ ហើយក៏​គ្មាន​រឿង​អាថ៌កំបាំង​ដែល​យើង​ត្រូវ​ជីក​រក​ដែរ​។ យើង​គ្រាន់តែ​ត្រូវ​យល់​សេចក្តី​ពិត​ដ៏​សាមញ្ញ ដូច​ត​ទៅ: យើង​រាល់​គ្នា​សុទ្ធតែ​ជា​មនុស្ស​មាន​បាប(រ៉ូម ៣:២៣)។ ព្រះ​យេស៊ូវ​បាន​យាង​មក​ផែនដី ដើម្បី​សង្គ្រោះ​យើង​ឲ្យ​រួចពី​ទោស​របស់​បាប…

Read article
ផល​វិបាក​នៃ​ការ​រអ៊ូរទាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ពួក​បណ្តាជន​គេ​រទូរទាំ ហើយ​សេចក្តី​នោះ​ក៏​អាក្រក់ នៅ​ព្រះ​កាណ៌​នៃ​ព្រះ​យេហូវ៉ា កាល​ទ្រង់​បាន​ឮ នោះ​សេចក្តី​ខ្ញាល់​ទ្រង់​ក៏​កាត់​ឡើង» (ជន​គណនា ១១:១)។ ជីវិត​គ្រីស្ទ​បរិស័ទ​មិន​គួរ​មាន​ការ​រអ៊ូ​រទាំ​ឡើយ។ នេះ​ជា​មេរៀន​ដែល​ប្រជាជន​អ៊‌ីស្រាអែល​បាន​រៀន​សូត្រ តាម​របៀប​ដ៏​ពិបាក (និង​បាន​រៀន​សូត្រ​បន្តិច​ម្តងៗ)។ បន្ទាប់​ពី​ព្រះ​ទ្រង់​បាន​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ភាព​ជា​ទាសករ ក្នុង​ទឹក​ដី​អេស៊ីព្ទ ពួក​គេ​ក៏​បាន​ទទួល​ក្រឹត្យ​វិន័យ និង​ព្រះ​រាជ​បញ្ជា​ពី​ព្រះ​អង្គ ហើយ​ក៏​បាន​ដឹង​អំពី​គោល​ដៅ​ដែល​ពួក​គេ​ត្រូវ​ទៅ។ ពួក​គេ​មាន​ចិត្ត​អន្ទះសា​ចង់​ឲ្យ​ឆាប់​ទៅ​​ដល់​ទឹក​ដី​សន្យា ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​មិន​ទាន់​បាន​មួយ​កំណាត់​ផ្លូវ​ផង ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​រអ៊ូរទាំ។ ពួក​គេ​ចង់​បរិភោគ​សាច់ ជា​ជាង​បរិភោគ​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ ហើយ​ពួក​គេ​ថែម​ទាំង​ចង់​វិល​ត្រឡប់​ទៅ​ទឹក​ដី​អេស៊ីព្ទ​វិញ​ទៀត​ផង (ជន​គណនា ១១:៤-៦)។ ពី​ដំបូង ពួក​គេ​យល់​ឃើញ​ថា ការ​ប្រទាន​របស់​ព្រះ​នូវ​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ គឺ​ជា​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ តែ​ឥឡូវ ពួក​គេ​រអ៊ូរទាំ​អំពី​អាហារ​ដែល​ពួកគេ​ត្រូវ​បរិភោគ​ដដែលៗ។ ការ​រអ៊ូរទាំ​ហាក់​ដូច​មិនមែន​ជា​រឿង​តូច​តាច​ទេ ប៉ុន្តែ​វា​ជា​សញ្ញា​បង្ហាញ​អំពី​អវត្តមាន​នៃ​ការ​ដឹង​គុណ​ព្រះ។ ពេល​ណា​ការ​ខ្វះ​ជំនឿ និង​ការ​ខ្វះ​ការ​ដឹង​គុណ បាន​ក្លាយ​ជា​សញ្ញា​សម្គាល់​នៃ​ជីវិត​របស់​កូន​ព្រះ ពួក​គេ​ត្រូវ​ទទួល​ផល​វិបាក​ដោយ​ជៀស​មិន​រួច។ យើង​ប្រហែល​មិន​ទទួល​ផល​វិបាក​ដូច​ពួក​អ៊‌ីស្រាអែល ដោយ​ត្រូវ​រស់​នៅ​វិលវល់​ក្នុង​វាល​រហោស្ថាន​អស់​៤០​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​ការ​រអ៊ូ​រទាំ​របស់​យើង​នឹង​នាំ​ឲ្យ​យើង​ទទួល​ផល​វិបាក។ តើ​អ្នក​ចាំ​ពេល​ដែល​អ្នក​មាន​ចិត្ត​រំភើប​រីករាយ ចំពោះ​ជំនឿ​ដែល​អ្នក​ទើប​តែ​មាន​ចំពោះ​ព្រះ​យេស៊ូវ​ទេ? ពេល​នោះ អ្នក​ប្រហែល​ជា​ទទួល​បាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​យល់​ឃើញ​ថា អ្វីៗ​ដែល​អ្នក​រក​ឃើញ​ក្នុង​ព្រះ​គម្ពីរ​សុទ្ធតែ​អស្ចារ្យ។ អ្នក​អាន​ព្រះ​គម្ពីរ​នោះ​គ្រប់​ទី​កន្លែង។ បន្ទាប់​មក អ្នក​បាន​ជួប​បញ្ហា​ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ ព្រោះ​ព្រះ​គម្ពីរ​ដែល​អ្នកអាន ហាក់​ដូច​ជា​គ្មាន​អ្វី​ប្លែក ហើយ​អ្នក​ចង់​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​អ្វី​មួយ ដែល​រំភើប​រីក​រាយ​ជាង​មុន និង​ប្រសើរ​ជាង​មុន។ តើ​អ្នក​ចាំ​ពេល​ដែល​អ្នក​ផ្សាយ​ដំណឹង​ល្អ ដែល​ហាក់​ដូចជា​មាន​ឯកសិទ្ធិ​ដ៏​រំភើប​រីករាយ…

Read article