ជម្លោះក្នុងពេលបច្ចុប្បន្ន
ពេលដែលអ្នកដាក់ចំណិតនំប៉័ងចូលក្នុងឧបករណ៍ដុតនំប៉័ង អ្នកអាចនឹកចាំថា ឧបករណ៍នេះគឺជាលទ្ធផល នៃជម្លោះដ៏ជូរចត់មួយ នៅចុងសតវត្សរ៍ទី១៩។ នៅសម័យនោះ អ្នកច្នៃបង្កើតពីរនាក់ គឺលោកថូម៉ាស អេឌីសិន(Thomas Edison) និងនីកូឡា ថេស្លា(Nikola Tesla) មានការប្រជែងគ្នា អំពីប្រភេទនៃចរន្តអគ្គិសនីសម្រាប់ការអភិវឌ្ឍន៍ គឺចរន្តជាប់(DC) ដែលមានដូចជាចរន្តអគ្គិសនី ចេញពីថ្មពិល ចូលទៅក្នុងពិលជាដើម និងចរន្តឆ្លាស់(AC) ដែលចេញពីម៉ាស៊ីនភ្លើង។ ទីបំផុត គំនិតរបស់លោកថែស្លា អំពីចរន្តឆ្លាស់ បានទទួលជោគជ័យ ហើយត្រូវបានគេយកមកប្រើប្រាស់ ដើម្បីផ្គត់ផ្គង់អគ្គីសនី ដល់ផ្ទះ កន្លែងអាជីវកម្ម និងសហគមន៍ នៅទូទាំងពិភពលោក។ ចរន្តឆ្លាស់ AC ក៏មានប្រសិទ្ធភាពជាង នៅក្នុងការបញ្ជូនចរន្តអគ្គីសនី ទៅតំបន់ឆ្ងាយៗ និងជាជម្រើសដែលឆ្លាតវ័យជាង។ ជួនកាល យើងត្រូវការប្រាជ្ញា ខណៈពេលដែលយើងជួបបញ្ហាជម្លោះរវាងអ្នកជឿ(មើលរ៉ូម ១៤:១-១២)។ សាវ័កប៉ុលបានបង្រៀនយើង ឲ្យស្វែងរកជំនួយពីព្រះ ដើម្បីឲ្យយើងមានការយល់ច្បាស់ ក្នុងបញ្ហាទាំងនោះ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “បើអ្នករាល់គ្នាមានគំនិតណាផ្សេងក្នុងការអ្វី នោះព្រះទ្រង់នឹងសំដែងឲ្យអ្នករាល់គ្នាបានឃើញសេចក្តីនេះដែរ”(ភីលីព ៣:១៥)។ ក្នុងពីរបីខបន្ទាប់មកទៀត យើងឃើញលទ្ធផលរបស់មនុស្សពីរនាក់ ដែលបែកបាក់គ្នា ដោយសារការខ្វែងគំនិតគ្នា បានជាសាវ័កប៉ុលមានការសោកស្តាយយ៉ាងខ្លាំង ហើយក៏បានប្រាប់ពួកគេថា…
Read articleការជួយគ្នាទៅវិញទៅមក
កាលអេមបឺ(Amber) កំពុងលេងបាល់បោះ ជាមួយមិត្តភក្តិស្រីៗរបស់នាង នាងក៏បានដឹងថា សហគមន៍របស់នាង អាចទទួលផលចំណេញ ពីក្រុមកីឡាករនារីមួយក្រុម។ ដូចនេះ នាងក៏បានបង្កើតអង្គការមិនរកប្រាក់ចំណេញ ដើម្បីលើកកម្ពស់ការធ្វើការជាក្រុម និងជះឥទ្ធិពលដល់មនុស្សជំនាន់ក្រោយ។ អ្នកដឹកនាំក្រុមកីឡាករនារីនេះ បានព្យាយាមជួយស្រ្តី និងក្មេងស្រីឲ្យមានទំនុកចិត្ត និងចរិយាសម្បត្តិល្អៗ ហើយលើកទឹកចិត្តពួកគេ ឲ្យក្លាយជាអ្នករួមចំណែកដ៏មានន័យ ដល់សហគមន៍ក្នុងតំបន់របស់ពួកគេ។ កីឡាករម្នាក់ ដែលកំពុងបង្រៀនក្មេងស្រីដទៃទៀត បាននិយាយថា “យើងមានការទុកចិត្ត និងស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងខ្លាំង។ ការនេះបានធ្វើឲ្យខ្ញុំនឹកមិត្តរួមក្រុមចាស់របស់ខ្ញុំ។ យើងបានទ្រទ្រង់គ្នាទៅវិញទៅមក តាមធម្យោបាយជាច្រើន។ ខ្ញុំចង់ឃើញនារីទាំងនោះជោគជ័យ និងលូតលាស់”។ ព្រះទ្រង់ក៏សព្វព្រះទ័យឲ្យរាស្រ្តទ្រង់រួបរួមគ្នា ដើម្បីជួយគ្នាទៅវិញទៅមកផងដែរ។ សាវ័កប៉ុលបានជំរុញពួកជំនុំនៅទីក្រុងថែស្សាឡូនីច ឲ្យលើកទឹកចិត្ត និងស្អាងគ្នាទៅវិញទៅមក(១ថែស្សាឡូនិច ៥:១១)។ ព្រះទ្រង់បានដាក់យើងចូលក្នុងមហាគ្រួសារនៃរាស្រ្តទ្រង់ ដើម្បីទ្រទ្រង់យើង ក្នុងការរស់នៅ។ យើងត្រូវការគ្នាទៅវិញទៅមក ដើម្បីដើរតាមផ្លូវនៃជីវិត ក្នុងព្រះគ្រីស្ទ។ ជួនកាល ការនេះប្រហែលជាមានន័យថា យើងត្រូវស្តាប់គេរៀបរាប់អំពីទុក្ខលំបាករបស់គេ ដោយបំពេញតម្រូវការជាក់ស្តែង ឬនិយាយពាក្យលើកទឹកចិត្តពីរបីម៉ាត់។ យើងអាចអបអរជ័យជម្នះរបស់ពួកគេ ឬអធិស្ឋានសូមកម្លាំង ក្នុងពេលមានទុក្ខលំបាក ឬក៏ជំរុញគ្នាទៅវិញទៅមកឲ្យលូតលាស់ ក្នុងជំនឿ។ ហើយយើងតែងតែអាចព្យាយាមធ្វើការល្អ សម្រាប់គ្នាទៅវិញទៅមក(ខ.១៥)។ យើងអាចអរសប្បាយក្នុងការទុកចិត្ត និងស្រឡាញ់គ្នា ខណៈពេលដែលយើងរួមគ្នា…
Read articleយាងទៅជាមួយយើង កាត់តាមជ្រលងភ្នំ
អ្នកស្រីហាណា វាលបឺហ្វូស(Hannah Wilberforce) ជាម្តាយមីង របស់លោកវីលៀម វាលបឺហ្វូស(William Wilberforce) ដែលជាអ្នកដឹកនាំចលនាលប់បំបាត់របបទាសភាពនៅចក្រភពអង់គ្លេស។ កាលគាត់កំពុងមានជំងឺមិនអាចងើបពីគ្រែរួច ហើយជិតដល់ពេលស្លាប់ គាត់ក៏បានសរសេរសំបុត្រមួយច្បាប់ ដោយរៀបរាប់ អំពីការស្លាប់របស់អ្នកជឿព្រះយេស៊ូវម្នាក់ យ៉ាងដូចនេះថា “បុរសនោះមានពរណាស់ ដែលបានលាចាកលោក ចូលទៅក្នុងសិរីល្អ ក្នុងព្រះវត្តមាននៃព្រះយេស៊ូវ ដែលគាត់មិនបានឃើញ តែគាត់បានស្រឡាញ់ទ្រង់។ ចិត្តរបស់ខ្ញុំហាក់ដូចជាចង់លោតឡើង ដោយអំណរ”។ បន្ទាប់មក គាត់ក៏បានពិពណ៌នា អំពីស្ថានភាពរបស់គាត់ថា “សម្រាប់ខ្លួនខ្ញុំវិញ ទោះស្ថានភាពប្រែជាល្អ ឬអាក្រក់ជាងមុនក្តី ព្រះយេស៊ូវនៅតែល្អជានិច្ច”។ ពាក្យសម្តីរបស់នាង បានធ្វើឲ្យខ្ញុំ គិតដល់បទគម្ពីរទំនុកដំកើង ជំពូក២៣ ដែលក្នុងនោះស្តេចដាវីឌបានសរសេរថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ខ.៤)។ ការពិពណ៌នារបស់ស្តេចដាវីឌត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ នៅដើមដំបូងនៃជំពូកនេះ ទ្រង់បានថ្លែងថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ”(ខ.១) ហើយបន្ទាប់មក ទ្រង់ទូលដល់ព្រះអម្ចាស់ថា “ដ្បិតទ្រង់គង់នៅជាមួយទូលបង្គំ”(ខ.៤)។ យើងពិតជាមានការលើកទឹកចិត្តខ្លាំងណាស់ ពេលដែលបានដឹងថា ព្រះដ៏មានគ្រប់ចេស្តា ដែលបានបង្កើតពិភពលោកទាំងមូល(៩០:២) មានព្រះទ័យអាណិតមនុស្សយ៉ាងខ្លាំង បានជាព្រះអង្គយាងទៅជាមួយយើង កាត់តាមកន្លែងដែលពិបាកបំផុត។ ទោះស្ថានភាពយើងប្រែជាល្អ…
Read articleទោះយើងថ្វាយបង្គំនៅទីណាក៏ដោយ
ដោយសារខ្ញុំឈឺក្បាលខ្លាំង ខ្ញុំក៏បានខកខានមិនបានចូលរួមកម្មវិធីថ្វាយបង្គំព្រះ ជាមួយគ្រួសារពួកជំនុំក្នុងតំបន់របស់ខ្ញុំ ជាថ្មីម្តងទៀត។ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការខកខានមិនបានថ្វាយបង្គំជាសហគមន៍ ដូចនេះ ខ្ញុំក៏បានមើលការអធិប្បាយព្រះបន្ទូលតាមអនឡាញ។ ពីដំបូង ការត្អូញត្អែរក្នុងចិត្តខ្ញុំ ធ្វើឲ្យបទពិសោធន៍ខ្ញុំមានភាពជូរចត់។ សម្លេង និងរូបភាពវីដេអូមិនច្បាស់នាំឲ្យមានការរំខានដល់ការមើលការអធិប្បាយតាមអនឡាញ។ ប៉ុន្តែ មានសម្លេងមួយក្នុងវីដេអូ ដែលបានធ្វើឲ្យខ្ញុំនឹកចំាអំពីបទទំនុកសកល ដែលខ្ញុំធ្លាប់ស្គាល់។ ទឹកភ្នែកខ្ញុំក៏បានហូរចុះមក ខណៈពេលដែលខ្ញុំច្រៀងថា “សូមទ្រង់បើកភ្នែកទូលបង្គំ ឱព្រះអម្ចាស់នៃចិត្តទូលបង្គំ។ គ្មានអ្វីសំខាន់ជាងព្រះអង្គ។ សូមឲ្យទូលបង្គំ បានគិតអំពីព្រះអង្គ ទាំងថ្ងៃយប់។ ទាំងពេលដើរ ឬពេលគេង សូមព្រះវត្តមានព្រះអង្គធ្វើជាពន្លឺទូលបង្គំ”។ ខ្ញុំក៏បានថ្វាយបង្គំព្រះអង្គ ខណៈពេលខ្ញុំកំពុងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ ដោយផ្តោតទៅលើអំណាចនៃព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ព្រះគម្ពីរប៊ីបបាននិយាយបញ្ជាក់ អំពីសារៈសំខាន់នៃការថ្វាយបង្គំជុំគ្នា(ហេព្រើរ ១០:២៥) ប៉ុន្តែ យើងថ្វាយបង្គំព្រះអង្គ មិនមែនតែនៅក្នុងអគារព្រះវិហារប៉ុណ្ណោះឡើយ។ ក្នុងអំឡុងពេលព្រះយេស៊ូវសន្ទនាជាមួយស្រ្តីសាសន៍សាម៉ារី នៅក្បែរអណ្តូង ព្រះអង្គបានធ្វើឲ្យនាងឈប់មានការយល់ច្រឡំ អំពីព្រះមែស៊ី(យ៉ូហាន ៤:៩)។ ព្រះអង្គមិនបានថ្កោលទោសនាងនោះទេ តែផ្ទុយទៅវិញ ព្រះអង្គមានបន្ទូលនូវសេចក្តីពិត និងបង្ហាញក្តីស្រឡាញ់ដល់នាង ខណៈពេលដែលនាងកំពុងឈរនៅមាត់អណ្តូង(ខ.១០)។ ព្រះអង្គបានបើកបង្ហាញថា ព្រះអង្គស្គាល់កូនទ្រង់ ដោយភាពជិតស្និទ្ធ(ខ.១៧-១៨)។ ព្រះអង្គក៏បានប្រកាស អំពីភាពជាព្រះរបស់ព្រះអង្គ ហើយប្រកាសថា ព្រះវិញ្ញាណបរិសុទ្ធបណ្តាលចិត្តរាស្រ្តទ្រង់ឲ្យមានការថ្វាយបង្គំដ៏ពិត គឺមិនមែនឲ្យថ្វាយបង្គំព្រះអង្គ…
Read articleភាពពុកផុយក្នុងរូបកាយ
រឿងនោះបានកើតឡើង ដោយការរមាស់ក។ ខ្ញុំក៏បានគិតថា ខ្ញុំប្រហែលមានបញ្ហាសុខភាពហើយ។ តាមពិត ការរមាស់កនោះ គឺជារោគសញ្ញានៃជំងឺផ្ដាសាយធំ។ វាគ្រាន់តែជាការចាប់ផ្តើមនៃការធ្វើទុក្ខផ្លូវដង្ហើម។ ជំងឺផ្តាសាយធំ ក៏បានធ្វើឲ្យខ្ញុំក្អកខ្លាំង ហើយយូរ ហើយក៏បានប្រែក្លាយជាជំងឺរលាកសួត។ ការក្អកខ្លាំងអស់រយៈពេល៨សប្តាហ៍ ពិតជាពិបាកណាស់ តែវាបានបណ្តាលឲ្យខ្ញុំបន្ទាបខ្លួន។ ខ្ញុំមិនបានគិតថា ខ្លួនឯងមានវ័យចាស់ទេ។ តែខ្ញុំមានវ័យចាស់ល្មមនឹងអាចចាប់ផ្តើមគិតថា ខ្ញុំកំពុងតែឆ្ពោះទៅរកវ័យចាស់ហើយ។ ចំពោះបញ្ហាសុខភាពដែលវាយប្រហារមកលើយើង ពេលដែលយើងមានវ័យកាន់តែចាស់ សមាជិកក្រុមតូច នៅព្រះវិហារខ្ញុំបានហៅវាជាលក្ខណៈកំប្លែងថា ជំងឺពុកផុយ។ ប៉ុន្តែ ដំណើរនៃភាពពុកផុយ ដែលកំពុងកើតមាន គឺគ្មានអ្វីដែលគួរឲ្យអស់សំណើចនោះឡើយ។ ក្នុងបទគម្ពីរកូរិនថូស ជំពូក៤ សាវ័កប៉ុលបានសរសេរ អំពីភាពពុករលួយខាងវិញ្ញាណផងដែរ។ ជំពូកនោះបានពិពណ៌នា អំពីការបៀតបៀន ដែលគាត់ និងក្រុមរបស់គាត់បានស៊ូទ្រាំ។ ការបំពេញបេសកកម្មរបស់គាត់បានជួបការលំបាកធ្ងន់ធ្ងរ បានជាគាត់ទទួលស្គាល់ថា “មនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅ”។ ប៉ុន្តែ ទោះរូបកាយគាត់មានការចុះខ្សោយ ដោយសារជំងឺ ការបៀតបៀន និងស្ថានភាពដ៏ពិបាក សាវ័កប៉ុលប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមដ៏ស្ថិតស្ថេររបស់គាត់ បានជាគាត់ពោលថា “នៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ច”(ខ.១៦)។ គាត់បានលើកឡើងថា “សេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ”(ខ.១៧)។ ខណៈពេលដែលខ្ញុំកំពុងតែសរសេរអត្ថបទនេះ ភាពពុកផុយកំពុងកើតមានក្នុងទ្រូងរបស់ខ្ញុំ…
Read articleជំនឿដែលមានការបះបោរ
ជួនកាល វ័យជំទង់ស្ថិតក្នុងចំណោមរដូវកាលដ៏ឈឺចាប់បំផុត ក្នុងជីវិត សម្រាប់ឪពុកម្តាយ និងកូន។ ក្នុងការស្វែងរកភាពឯករាជ្យ ឲ្យរួចផុតពីការគ្រប់គ្រងរបស់ម្តាយខ្ញុំ ខ្ញុំបានបដិសេធន៍គោលតម្លៃរបស់គាត់ដោយបើកចំហ ហើយក៏បានទាស់ប្រឆាំងនឹងច្បាប់គ្រួសារ ដោយខ្ញុំសង្ស័យថា គាត់បានដាក់គោលតម្លៃ និងច្បាប់ទាំងនោះ គ្រាន់តែដើម្បីឲ្យខ្ញុំវេទនាប៉ុណ្ណោះ។ ក្រោយមក យើងក៏មានការយល់ស្របគ្នា អំពីរឿងទាំងនោះ ប៉ុន្តែ នៅពេលនោះ ទំនាក់ទំនងរបស់យើងមានពេញទៅដោយភាពតានតឹង។ ម្តាយរបស់ខ្ញុំក៏បានពោលទំនួញ អំពីការបដិសេធន៍របស់ខ្ញុំ មិនព្រមស្តាប់តាមការណែនាំរបស់គាត់ ដែលប្រកបដោយប្រាជ្ញា ដោយគាត់ដឹងថា ការណែនាំទាំងនោះនឹងជួយខ្ញុំ ឲ្យជៀសផុសពីការឈឺចាប់ ខាងផ្លូវចិត្ត និងផ្លូវកាយ ដែលមិនចាំបាច់។ ព្រះទ្រង់ក៏មានព្រះទ័យដូចនេះ សម្រាប់កូនៗរបស់ទ្រង់ ជារាស្រ្តអ៊ីស្រាអែលផងដែរ។ ព្រះអង្គបានប្រទានប្រាជ្ញា សម្រាប់ការរស់នៅ តាមក្រឹត្យវិន័យ១០ប្រការ(ចោទិយកថា ៥:៧-២១)។ គេអាចយល់ថា ក្រឹត្យវិន័យទាំង១០ប្រការ ជាច្បាប់ដែលគេត្រូវអនុវត្តតាម ប៉ុន្តែ ព្រះទ្រង់បានបង្ហាញព្រះទ័យទ្រង់ ពេលដែលព្រះអង្គមានបន្ទូលទៅកាន់លោកម៉ូសេថា ព្រះអង្គឲ្យពួកគេកាន់តាមក្រឹត្យវិន័យទ្រង់ គឺប្រយោជន៍ឲ្យគេ និងពួកកូនចៅគេ បានសប្បាយនៅជារៀងរាបដរាបទៅ”(ខ.២៩)។ លោកម៉ូសេបានទទួលស្គាល់បំណងព្រះទ័យព្រះ បានជាគាត់និយាយថា ការស្តាប់បង្គាប់តាមក្រឹត្យវិន័យ នឹងនាំឲ្យពួកគេអរសប្បាយនឹងព្រះវត្តមានរបស់ទ្រង់ ដែលគង់នៅជាប់ជាមួយ ក្នុងទឹកដីសន្យា(ខ.៣៣)។ យើងរាល់គ្នាសុទ្ធតែឆ្លងកាត់ រដូវកាលនៃការបះបោរទាស់នឹងព្រះ ដោយមិនទុកចិត្តលើការណែនាំរបស់ទ្រង់…
Read article