ពេលណាយើងមិនយល់ផែនការព្រះ
យុវជនម្នាក់មានក្តីស្រមៃចង់ជោគជ័យ ក្នុងអាជីពជាកីឡាករ។ ពេលដែលក្តីស្រមៃនោះ ជួបការខកខានជាបណ្តោះអាសន្ន គាត់ក៏បានផ្ញើសារទៅម្តាយរបស់គាត់ថា “កូនមិនយល់ផែនការរបស់ព្រះអង្គទេ។ កូនបានថ្វាយជីវិតដាច់ដល់ព្រះអង្គហើយ។ ហេតុអ្វីរឿងនេះបានកើតឡើងចំពោះកូន?” ក្នុងចំណោមយើង តើមាននរណាខ្លះដែលបានជួបរឿងខកចិត្ត ខុសពីការរំពឹងគិត ធ្វើឲ្យគំនិតយើងជោរជន់ទៅដោយការរអ៊ូរទាំ ឬសំណួរ? ឧទាហរណ៍ សមាជិកគ្រួសារបានកាត់ផ្តាច់ទំនាក់ទំនង ដោយគ្មានមូលហេតុ សុខភាពស្រាប់តែចុះខ្សោយវិញភ្លាមៗ ការបាត់បង់ការងារ ឬគ្រោះថ្នាក់ដែលបានផ្លាស់ប្តូរការរស់នៅ។ បទគម្ពីរយ៉ូប ១-២ បានចែងអំពីសោកនាដកម្ម និងភាពអន់ថយដែលបានកើតឡើងជាបន្តបន្ទាប់ ក្នុងជីវិតលោកយ៉ូប។ តាមស្តង់ដាររបស់មនុស្ស មុនពេលដែលជីវិតគាត់ធ្លាក់ចុះ ជីវិតរបស់លោកយ៉ូបហាក់ដូចជាមិនមានបញ្ហាអ្វីទេ។ លោកយ៉ូប “ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្តីអាក្រក់”(យ៉ូប ១:១)។ ប៉ុន្តែ ជីវិតមនុស្សមិនតែងតែមានដំណើរការ ដូចអ្វីដែលយើងចង់បាន គឺមិនខុសពីជីវិតរបស់លោកយ៉ូបឡើយ។ ពេលដែលភរិយាគាត់ប្រាប់គាត់ឲ្យ “ប្រមាថដល់ព្រះ ហើយស្លាប់”(២:៩) លោកយ៉ូបក៏បានឆ្លើយតបចំពោះនាង ដោយពាក្យសម្តីប្រកបដោយប្រាជ្ញា និងការប្រៀនប្រដៅ ហើយសក្តិសមនឹងឲ្យយើងយកគំរូតាម។ បានជាពេលណារឿងហេតុកើតឡើង ទោះតូចឬធំក្តី ដែលយើងមិនចង់ជួប ចូរយើងពោលថា “យើងទទួលសេចក្តីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្តីអាក្រក់ដែរទេឬ?” គ្រប់ទាំងសេចក្តីទាំងនោះ យ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ(ខ.១០)។ ដោយពឹងអាងកម្លាំងរបស់ព្រះ ចូរយើងនៅតែទុកចិត្ត…
Read articleលក្ខណៈពិតប្រាកដនៃសេចក្តីស្រឡាញ់
ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុង ដោយសារជំងឺរាតត្បាត លោកជើរី(Jerry) បានបង្ខំចិត្តបិទកន្លែងហាត់ប្រាណរបស់គាត់ ហើយក៏បាត់បង់ប្រាក់ចំណូលអស់ជាច្រើនខែ។ ថ្ងៃមួយ គាត់បានទទួលសារក្នុងទូរស័ព្ទ ពីមិត្តភក្តិម្នាក់ ដែលសុំជួបគាត់ នៅកន្លែងហាត់ប្រាណរបស់គាត់ នៅម៉ោង៦ល្ងាច។ លោកជើរីមិនបានដឹងអំពីគោលបំណងនៃការជួបនោះទេ តែគាត់ក៏បានសម្រេចចិត្តទៅជួបគេ។ មិនយូរប៉ុន្មាន មានឡានជាច្រើនគ្រឿងបានចាប់ផ្តើមបើកចូលក្នុងចំណតរថយន្ត។ អ្នកបើកបរឡានទីមួយ ក៏បានដាក់កញ្ច្រែងមួយ នៅលើចិញ្ចើមផ្លូវ នៅក្បែរអគារនោះ។ បន្ទាប់មក ឡានក៏បានបើកកាត់តាមនោះម្តងមួយៗ(ប្រហែល៥០គ្រឿង)។ មនុស្សនៅក្នុងរថយន្តទាំងនោះបានគ្រវីដៃដាក់លោកជើរី ឬនិយាយពាក្យសួស្តី ទៅកាន់គាត់ ហើយឈប់ឡាននៅក្បែរកញ្ច្រែងនោះ ដើម្បីទម្លាក់កាត ឬក្រដាសប្រាក់ចូលក្នុងកញ្ច្រែងនោះ។ អ្នកខ្លះបានលះបង់ប្រាក់របស់ខ្លួន តែពួកគេសុទ្ធតែបានចំណាយពេលលើកទឹកចិត្តគាត់។ សេចក្តីស្រឡាញ់ពិតប្រាកដមានការលះបង់ នេះបើយោងតាមការបង្រៀនរបស់សាវ័កប៉ុល។ គាត់បានពន្យល់ពួកជំនុំនៅទីក្រុងកូរិនថូសថា ពួកជំនុំនៅទីក្រុងម៉ាសេដូនបាន “ស្ម័គ្រចិត្តតាមកំឡាំង ហើយហួសកំឡាំងផង” ដើម្បីបំពេញតម្រូវការរបស់ពួកសាវ័ក និងអ្នកដទៃ(២កូរិនថូស ៨:៣)។ ពួកគេថែមទាំងទទូចសុំសាវ័កប៉ុល ឲ្យផ្តល់ឱកាស ឲ្យពួកគេដាក់ដង្វាយដល់ពួកសាវ័ក និងដល់រាស្រ្តរបស់ព្រះ។ ការលះបង់របស់ពួកគេ គឺបានយកគំរូតាមព្រះទ័យរបស់ព្រះយេស៊ូវ ដែលមានការលះបង់។ ព្រះអង្គបានបោះបង់ចោលភាពមានបាន នៅនគរស្ថានសួគ៌ ដើម្បីយាងចុះមកផែនដី ធ្វើជាអ្នកបម្រើ ហើយលះបង់ព្រះជន្មព្រះអង្គ។ “ទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា”(ខ.៩)។ ចូរយើងទូលអង្វរដល់ព្រះផងដែរ ដើម្បីឲ្យយើង…
Read articleបុរសដែលពូកែអធិស្ឋាន
ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ។ ១ថែស្សាឡូនិច ៥:១៧-១៨ ក្រុមគ្រួសារខ្ញុំបាននឹកចំាជីតារបស់ខ្ញុំឈ្មោះដឺរឃីង(Dierking) ថា ជាបុរសដែលមានជំនឿ និងការអធិស្ឋានដ៏រឹងមាំ។ ប៉ុន្តែ យើងមិនតែងតែបាននឹកចាំ អំពីគាត់យ៉ាងដូចនេះជានិច្ចនោះទេ។ ម្តាយមីងរបស់ខ្ញុំបានរំឭក អំពីលើកទីមួយ ដែលឪពុកគាត់បានប្រកាសទៅកាន់គ្រួសារគាត់ថា “យើងនឹងចាប់ផ្តើមអធិស្ឋានអរព្រះគុណព្រះ មុនពេលយើងញាំអាហារ”។ ការអធិស្ឋានរបស់គាត់ជាលើកទីមួយ មានភាពរដិបរដុប ប៉ុន្តែ គាត់បានបន្តអនុវត្តនូវការអធិស្ឋាន អស់រយៈពេល៥០ឆ្នាំ ដែលជាញឹកញាប់ គាត់បានអធិស្ឋានពេញមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ ពេលគាត់លាចាកលោក ស្វាមីខ្ញុំបានជូនជីដូនខ្ញុំ នូវដើមផ្កាដែលមានស្លឹកដូចដៃអធិស្ឋាន ដោយនិយាយថា “លោកតា ជាមនុស្សពូកែអធិស្ឋាន”។ ការដែលជីតាខ្ញុំបានសម្រេចចិត្តដើរតាមព្រះ ហើយនិយាយទៅកាន់ព្រះអង្គជារៀងរាល់ថ្ងៃ បានកែប្រែគាត់ ឲ្យក្លាយជាអ្នកបម្រើព្រះគ្រីស្ទដ៏ស្មោះត្រង់។ ព្រះគម្ពីរប៊ីបបាននិយាយអំពីការអធិស្ឋាន ជាញឹកញាប់។ ក្នុងបទគម្ពីរម៉ាថាយ ៦:៩-១៣ ព្រះយេស៊ូវបានប្រទាននូវគំរូនៃការអធិស្ឋាន ដល់អ្នកដើរតាមព្រះអង្គ ដោយបង្រៀនពួកគេ ឲ្យចូលទៅរកព្រះ ដោយការសរសើរដំកើងដ៏ស្មោះត្រង់ ដោយដឹងថា ព្រះអង្គជានរណា។ ពេលណាយើងទូលសូមដល់ព្រះ យើងទុកចិត្តថា ព្រះអង្គប្រទាន “អាហារប្រចាំថ្ងៃ”(ខ.១១)។ ពេលណាយើងសារភាពអំពើបាបរបស់យើង យើងទូលសូមការអត់ទោសបាប និងជំនួយពីព្រះអង្គ ដើម្បីជៀសវាងការការល្បួង(ខ.១២-១៣)។…
Read articleចូលមកដោយដទៃទទេ
លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា។ លូកា ១៥:២០ មានពេលមួយ លោករ៉ូបឺត(Robert) បានមកចូលរួមការប្រជុំ ដែលមានការញំាអាហារពេលព្រឹក។ គាត់មានអារម្មណ៍ថា ខ្មាសគេ ពេលដែលដឹងខ្លួនថា គាត់បានភ្លេចយកកាបូបលុយមក។ បញ្ហានេះបានរំខានគាត់ជាខ្លាំង ដល់ថ្នាក់គាត់គិតថា តើគាត់គួរតែកុំញាំអាហារពេលព្រឹក ឬគ្រាន់តែរកអ្វីផឹកបានហើយ។ បន្ទាប់ពីមិត្តភក្តិគាត់បានលើកទឹកចិត្តគាត់ហើយ គាត់ក៏បានសម្រួលឥរិយាបថ។ គាត់ និងមិត្តភក្តិគាត់ក៏បានញាំអាហារពេលព្រឹក ដោយអំណរ ហើយមិត្តភក្តិគាត់ក៏បានចេញថ្លៃអាហារឲ្យគាត់យ៉ាងរីករាយ។ អ្នកប្រហែលជាធ្លាប់ជួបរឿងនេះ ឬរឿងផ្សេងទៀត ដែលធ្វើឲ្យអ្នកចាំបាច់ត្រូវទទួលជំនួយគេ។ វាជារឿងធម្មតាទេ ដែលយើងចង់ចេញលុយ ដោយខ្លួនឯង ប៉ុន្តែ នៅពេលខ្លះ យើងត្រូវតែបន្ទាបខ្លួន ទទួលអ្វីដែលព្រះទ្រង់បានប្រទានមកយើង ដោយព្រះគុណទ្រង់។ ការតបស្នងប្រភេទខ្លះ អាចជាអ្វីដែលកូនពៅវង្វេងបានគិតដល់ ក្នុងបទគម្ពីរ ១៥:១៧-២៤ ខណៈពេលដែលគាត់ពិចារណា អំពីពាក្យដែលគាត់ត្រូវនិយាយទៅកាន់ឪពុកគាត់។ គឺដូចដែលគាត់បាននិយាយថា “ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ”(ខ.១៩)។ តើគេត្រូវចាត់ទុកគាត់ជាជើងឈ្នួលឬ? ឪពុកគាត់ មិនធ្វើដូចនេះទេ! ក្នុងកែវភ្នែករបស់ឪពុកគាត់ គាត់ជាកូនជាទីស្រឡាញ់ ដែលបានវិលត្រឡប់មកផ្ទះវិញ។ ហេតុនេះហើយ គាត់ក៏បានទទួលការឱបថើបដោយក្តីស្រឡាញ់ពីឪពុកគាត់(ខ.២០)។ នេះជារូបភាពដ៏មានន័យ នៅក្នុងដំណឹងល្អ។ វាបានរំឭកយើងថា…
Read articleរឿងធំជាង ក្នុងព្រះគម្ពីរប៊ីប
គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត។ ២ធីម៉ូថេ ៣:១៦ ពេលដែលលោកខូលីន(Colin) បើកប្រអប់ដាក់បំណែកកញ្ចក់ពណ៌ ដែលគាត់បានទិញ គាត់មិនបានឃើញបំណែកកញ្ចក់នោះទេ ផ្ទុយទៅវិញគាត់បានឃើញផ្ទាំងកញ្ចក់បង្អួចទាំងផ្ទាំងៗ។ គាត់ក៏បានស្រាវជ្រាវរកប្រភពដើមនៃកញ្ចក់បង្អួចនោះ ហើយក៏បានដឹងថា គេបានដោះកញ្ចក់បង្អួចទាំងនោះចេញពីព្រះវិហារ ដើម្បីការពារពួកវា ឲ្យរួចផុតពីការទំលាក់គ្រាប់បែក ក្នុងសម័យសង្រ្គាមលោកលើកទី២។ លោកខូលីន មានការស្ងើចសរសើរ ចំពោះទឹកដៃរបស់សិល្បករ និងរបៀបដែលគេតម្រៀបបំណែកកញ្ចក់ពណ៌ទំាងនោះ ចេញជារូបភាពដ៏ស្រស់ស្អាត។ និយាយដោយស្មោះត្រង់ទៅ មានពេលខ្លះ ខ្ញុំបានបើកមើលបទគម្ពីរមួយចំនួន ក្នុងព្រះគម្ពីរប៊ីប ដែលមានដូចជា ជំពូក ដែលរៀបរាប់ពង្សាវតារមួយចំនួន ហើយភ្លាមៗនោះ ខ្ញុំមិនឃើញថា ការពិពណ៌នានោះមានភាពស៊ីសង្វាក់នឹងរូបភាពធំជាង នៃព្រះគម្ពីរទាំងមូលនោះឡើយ។ ឧទាហរណ៍ បទគម្ពីរលោកុប្បត្តិជំពូក១១ ជាជំពូក ដែលរៀបរាប់ឈ្មោះ គ្រួសារដែលយើងមិនសូវឮនិយាយ ដែលមានដូចជា សិម សេឡា ណាឃរ និងថេរ៉ាជាដើម(ខ.១០-៣២)។ ខ្ញុំច្រើនតែចង់គិតថា ផ្នែកទាំងនេះមិនសូវសំខាន់ ហើយមើលរំលង រួចចូលទៅផ្នែកដែលនិយាយអំពីអ្វី ដែលខ្ញុំចូលចិត្តអាន និងមានភាពស៊ីសង្វាក់ជាង ជាមួយនឹងការយល់ដឹងរបស់ខ្ញុំ អំពីការពិពណ៌នាក្នុងព្រះគម្ពីរប៊ីប។ ដោយសារ “គ្រប់ទាំងបទគម្ពីរ…
Read articleពេលដែលត្រូវកែលម្អ
ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង។ អេភេសូរ ៤:២៣ មានពេលមួយ ខ្ញុំបានសម្រេចចិត្តធ្វើការកែលម្អផ្នែកខាងក្នុងផ្ទះ ឲ្យថ្មីឡើង។ ប៉ុន្តែ ពេលដែលខ្ញុំចាប់ផ្តើមរៀបចំបន្ទប់មួយ ដើម្បីលាបថ្នាំជញ្ជាំង រដ្ឋបានប្រកាសថា នឹងផ្អាកការលក់ដូរទំនិញសម្រាប់កែលម្អផ្ទះ ដោយសារការរាតត្បាតនៃវីរុសកូវីត១៩។ គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំក៏បានប្រញាប់ទៅហាងលក់ទំនិញ ហើយក៏បានទិញសម្ភារៈដែលចាំបាច់។ បើគ្មានសម្ភារៈត្រឹមត្រូវទេ នោះខ្ញុំមិនអាចកែលម្អផ្ទះរបស់ខ្ញុំបានឡើយ។ សាវ័កប៉ុលក៏បានគិតអំពីការកែលម្អមួយបែប ពេលដែលគាត់សរសេរបទគម្ពីរអេភេសូរ ជំពូក៤។ ប៉ុន្តែ ការផ្លាស់ប្តូរដែលគាត់កំពុងតែនិយាយនោះ មិនមែនជាការផ្លាស់ប្តូរសើៗនោះទេ។ ការទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ ធ្វើឲ្យយើងកើតជាថ្មី តែនៅមានព្រះរាជកិច្ចមួយចំនួន ដែលព្រះវិញ្ញាណចាំបាច់ត្រូវធ្វើ ក្នុងជីវិតយើង។ ព្រះអង្គត្រូវប្រើពេលវេលា និងធ្វើការទ្រង់ ដើម្បីឲ្យយើងសម្រេចនូវ “ភាពសុចរិត និងភាពបរិសុទ្ធពិតប្រាកដ”(អេភេសូរ ៤:២៤)។ ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធធ្វើការផ្លាស់ប្តូរដ៏ចាំបាច់ ក្នុងជីវិតយើង ដែលអាចជួយឲ្យគេមើលឃើញព្រះយេស៊ូវ ក្នុងពាក្យសម្តី និងការប្រព្រឹត្តរបស់យើង។ ព្រះអង្គជួយយើងឲ្យជំនួសការកុហក ដោយការនិយាយ “សេចក្តីពិត”(ខ.២៥)។ ព្រះអង្គដឹកនាំយើង ឲ្យជៀសវាងអំពើបាប ដែលកើតឡើងពីកំហឹង(ខ.២៦)។ ហើយព្រះអង្គដឹកនាំយើង ឲ្យប្រើពាក្យ “ល្អៗសម្រាប់នឹងស្អាងចិត្ត”(ខ.២៩)។ ការប្រព្រឹត្តដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំនេះ ជាផ្នែកមួយនៃការផ្លាស់ប្រែនៅខាងក្នុង ដែលបង្ហាញចេញមក ក្នុងភាពសប្បុរស ការអាណិត និងការអត់ឱនទោស(ខ.៣២)។ ព្រះវិញ្ញាណធ្វើការ…
Read article