បង្ហាញ​ឲ្យ​គេ​ស្គាល់​សេចក្តី​មេត្តា​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ម៉ាថាយ ៧:៧-១២ ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹងគេ​ដូច្នោះ​ដែរ​។ ម៉ាថាយ ៧:១២ ទាហាន​ហ្វាំងឡង់​ម្នាក់ បាន​ដេកដួល​មាន​របួស​ក្នុង​សមរ​ភូមិ ក្នុង​អំឡុង​សង្គ្រាម​រដូវរងា រយៈ​ពេល៣ខែ រវាង​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​រុស្ស៊ី(ឆ្នាំ១៩៣៩ ដល់ ១៩៤០)។ មាន​ទាហាន​រុស្ស៊ី​ម្នាក់​បាន​ដើរមក ឃើញ​គាត់​ដេក​នៅ​លើ​ដី​ដូច​នេះ ក៏បាន​ភ្ជង់​កាំភ្លើង​ដាក់​គាត់​។ ទាហាន​ហ្វាំងឡង់​ដឹង​ច្បាស់​ថា ជីវិត​គាត់​ត្រូវ​អស់​ពេល​នោះ​ហើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ទាហាន​រុស្ស៊ី​ក៏​បាន​ហុច​កញ្ចប់​ថ្នាំ​ឲ្យ​គាត់ រួច​បន្ត​ដើរទៅ​មុខ​ទៀត​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ ទាហាន​ហ្វាំងឡង់​រូប​នោះ​ក៏​បាន​ជួប​រឿង​ដូច​ទាហាន​រុស្ស៊ី​ផង​ដែរ​ ដោយ​លើក​នេះ គាត់​បាន​ឃើញ​ទាហាន​រុស្ស៊ី​ម្នាក់​កំពុង​ដេកដួល​មាន​របួស នៅ​លើ​ដី ដោយ​គ្មាន​នរណា​ជួយ​ក្នុង​សមរ​ភូមិ​។ គាត់​ក៏បាន​ប្រគល់​កញ្ចប់​ថ្នាំ​ពេទ្យ​ឲ្យ​ទៅ​ទាហាន​រុស្ស៊ី​នោះ ហើយក៏​បាន​បន្ត​ដើរទៅ​មុខ​ទៀត​។ ព្រះយេស៊ូវ​បាន​ប្រទាន​យើង នូវ​គោលការណ៍​សម្រាប់​ដឹកនាំ​ជីវិត​យើង ដោយ​មាន​បន្ទូល​ថា “អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹងគេ​ដូច្នោះ​ដែរ”(ម៉ាថាយ ៧:១២)។ តើ​អ្នក​អាច​ស្រមៃ​​ថា ពិភពលោក​នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា បើសិន​ជា​អ្នកជឿ​ព្រះ​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​ដ៏​សាមញ្ញ​នេះ? តើ​យើង​អាច​រំពឹង​ថា ការ​កៀបសង្កត់​នឹង​បាន​បញ្ចប់ ក្នុង​កំរិត​ណា បើ​សិន​ជា​យើង​រួម​គ្នា​ដើរ​តាម​ប្រាជ្ញា​របស់​ព្រះយេស៊ូវ? អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង បើសិន​ជា​យើង​ដើរ​តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ ដោយ​ផ្តល់​ឲ្យ​អ្នក​ដទៃ នូវ​សេចក្តី​អាណិត និង​សេចក្តី​មេត្តា​ដែល​យើង​សង្ឃឹមថា គេ​នឹង​ផ្តល់​ឲ្យ​យើង​។ ពេល​ណា​យើង​ឲ្យ “អំណោយ​ដ៏​ល្អ” ដល់​អ្នក​ដទៃ…

Read article
ថ្ងៃ​ធួន​នឹង​បាប (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សម្រាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន» (លេវីវិន័យ ១៧:១១)។ កាល​ព្រះ​ទ្រង់​សង្គ្រោះ​ពួក​អ៊‌ីស្រាអែល​ឲ្យ​រួច​ផុត​ពី​នគរ​អេស៊ីព្ទ ការ​ប្រោស​លោះ​របស់​ពួក​គេ​បាន​នាំ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ ពួក​គេ​បាន​រស់​នៅ​ក្រោម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ ដោយ​អរ​សប្បាយ​នឹង​ព្រះ​វត្ត​មាន​ព្រះ​អង្គ​ក្នុង​រោង​ឧបោសថ។ ប៉ុន្តែ ចាប់​តាំងពី​ដំបូង​មក ពួក​អ៊‌ីស្រាអែល​មិន​អាច​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​បាន​ទេ។ ដូច​នេះ យើង​អាច​សួរ​ថា តើ​ព្រះ​ដ៏​បរិសុទ្ធ​អាច​គង់​នៅ​ជា​មួយ​មនុស្ស​មាន​បាប​ដោយ​របៀប​ណា? នៅ​ថ្ងៃ​ពិសេស ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ថ្ងៃ​ធួន​នឹង​បាប ស​ម្ដេច​សង្ឃ​របស់​ពួក​អ៊‌ីស្រាអែល​ត្រូវ​បាន​ព្រះ​អង្គ​បង្គាប់​ឲ្យ​ចូល​ទី​បរិសុទ្ធ​បំផុត​ក្នុង​រោង​ឧបោសថ ដែល​មាន​ព្រះ​វត្ត​មាន​ព្រះ​អង្គ​គង់​នៅ ដើម្បី​ថ្វាយ​យញ្ញ​បូជា​លោះ​បាប​របស់​ពួក​បណ្តាជន។ គាត់​ត្រូវ​យក​សត្វ​ពពែ​ឈ្មោល​ពីរ​ក្បាល មក​ធ្វើ​យញ្ញ​បូជា ដោយ​ជា​ដំបូង គាត់​ថ្វាយ​ពពែ​នោះ ធ្វើ​ជា​ដង្វាយ​លោះ​បាប​ពួក​បណ្តា​ជន ហើយ​បន្ទាប់មក គាត់​យក​ឈាម​ពពែ មក​ប្រោះ​នៅ​ទី​សន្តោស​ប្រោស។ ពួក​អ៊‌ីស្រាអែល​សម​នឹង​ស្លាប់​ដោយ​សារ​បាប​របស់​ពួក​គេ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​សត្វ​ពពែ​នោះ​ឲ្យ​ស្លាប់​ជំនួស​ពួក​គេ​វិញ។ មនុស្ស​អាច​រស់​ដោយ​សារ​សត្វ​នោះ​បាន​ស្លាប់​ហើយ។ ហើយ​លទ្ធផល​នៃ​ការ​ប្រោស​លោះ​នេះ​អាច​ឃើញ​មាន នៅ​ក្នុង​រឿង​ដែល​កើត​ឡើង មក​លើ​សត្វ​ពពែ​ទី​២ ស​ម្ដេច​សង្ឃ​ត្រូវ​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ ដោយ​លន់តួ​ពី​អស់​ទាំង​សេចក្តី​ទុច្ចរិត និង​អស់​ទាំង​សេចក្តី​រំលង​របស់​ពួក​កូន​ចៅ​អ៊‌ីស្រាអែល​ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់​ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោស្ថាន។ បន្ទាប់​មក ស​ម្ដេច​សង្ឃ​អាច​ឈរ​ប្រកាស​នៅ​ពីមុខ​ពួក​បណ្តាជន​ថា «បាប​របស់​អ្នក​រាល់​គ្នា​ត្រូវ​បាន​ប្រោស​លោះ​ហើយ។ ឈាម​បាន​ខ្ចាយ​ហើយ ហើយ​ដោយ​សារ​ការ​ខ្ចាយ​ឈាម​នេះ យើង​មាន​ការ​លោះ​បាប។ សត្វ​ពពែ​មួយ​ក្បាល​ទៀត ខ្ញុំ​បាន​ដេញ​វា​ទៅ​វាល​រហោស្ថាន​ហើយ ហេតុ​នេះ​ហើយ អ្នក​មិន​ចាំ​បាច់​ត្រូវ​ព្រួយ​បារម្ភ​អំពី​បាប​របស់​អ្នក ឬ​រែក​ពន្ធ​វា​ធ្វើ​ជា​បន្ទុក​នៅ​លើ​ស្មា​អ្នក​ទៀត​ទេ»។…

Read article
ភាព​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ហេព្រើរ ៤:១២-១៦ ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ១អង្គ …ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូចជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើបាប​ឡើយ​។ ហេព្រើរ ៤:១៤-១៥ អ្នក​រចនា​ផ្នែក​ខាង​ក្នុង ដែល​កំពុង​ធ្វើ​ការ​កែលំអ​ផ្ទះ​មួយ​ខ្នង បាន​បង្ហាញ​ការ​កោត​ស្ញប់​ស្ញែង ចំពោះ​ឥដ្ឋ​ការ៉ូ​សេរ៉ាមិច​ដែលគេ​បាន​ផលិត​ដោយដៃ ហើយ​ត្រូវ​បាន​ជ្រើសរើស សម្រាប់​ការ​កែលំអ​បន្ទប់​ទឹក​របស់​ផ្ទះ​នោះ​។ ឥដ្ឋ​ការ៉ូ​ទាំង​នោះ​ត្រូវ​បាន​គេ​ផលិត​ដោយ​ផ្ទាល់ដៃ “មិន​ល្អ​ឥត​ខ្ចោះ តែ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពេញ​ចិត្ត​​ឥត​ខ្ចោះ”។ ពួកវា​មាន​ភាព​ខុស​ប្លែក​ពី​ឥដ្ឋ​ការ៉ូ​ដែលគេ​បាន​ផលិត​ក្នុង​រោង​ចក្រ ដែល​ប្រើ​ពុម្ព​តែមួយ​។ ភាព​មិន​គ្រប់​លក្ខណ៍​នេះ​បាន​ផ្តល់​ឲ្យ​ពួកវា​នូវ​សម្រស់ ដោយ​បន្ថែម​នូវ​ភាព​ទាក់ទាញ និង​រចនាបថ ដល់​សំណង់​អគារ​ដែល​គេ​ប្រើ​ប្រាស់​ជា​ប្រចាំ​។ ខ្ញុំ​មាន​ការ​យល់​ដឹង​តិចតួច អំពី​រចនាបថ ឬ​ភាព​ទាក់ទាញ​របស់​ឥដ្ឋ​ការ៉ូ ដូច​នេះ ខ្ញុំ​មិន​ដឹង​ថា ឥដ្ឋ​ការ៉ូ​មាន​ផល​ប៉ះ​ពាល់​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​យ៉ាងណា ចំពោះ​ការ​រចនា​បន្ទប់​ទឹក​នោះ​ទេ​។ ប៉ុន្តែ នៅពេល​ដែល​ខ្ញុំ​គិត​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ ខ្ញុំ​ក៏បាន​នឹក​ចាំ​អំពី​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​ការ​ប្រសូត​របស់​ព្រះយេស៊ូវ ដោយ​យាង​ចុះពី​ស្ថាន​សួគ៌ មក​ប្រសូត​ជា​មនុស្ស​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បញ្ជាក់​ថា “ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិនមែន​មិន​អាច​នឹង​អាណិត​អាសូរ ដល់​សេចក្តី​កម្សោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូចជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើបាប​ឡើយ”(ហេព្រើរ ៤:១៥)។ ក្នុង​អំឡុង​ពេល​ព្រះអង្គ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី ព្រះអង្គ​មិន​ដែល​មាន​បន្ទូល ឬ​ធ្វើ​អ្វីមួយ​ដែល​ជា​អំពើបាប​នោះ​ទេ​។ ព្រះអង្គ​ល្អ​ឥត​ខ្ចោះ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ជំនឿ ដែល​យើង​មាន​ចំពោះ​ព្រះយេស៊ូវ(ខ.១៤) ព្រោះ​ព្រះអង្គ​ជ្រាប និង​មាន​ព្រះទ័យ​អាណិត ចំពោះ​ទុក្ខ​លំបាក​ដែល​យើង​បាន​រង​ទ្រាំ​។…

Read article
សិស្ស​ពិត​របស់​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ​ករុណា​វិសេស​ព្រះ​អម្ចាស់» (កិច្ចការ ៩:១០)។ ជា​រៀង​រាល់​ថ្ងៃ យើង​កំពុង​បង្កើត​កេរ្តិ៍​ឈ្មោះ​របស់​យើង។ ហើយ​ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ ជា​រៀង​រាល់​ថ្ងៃ យើង​ក៏​កំពុង​បង្កើត​ព្រះ​កិត្តិនាម​ថ្វាយ​ព្រះ​គ្រីស្ទ​ផង​ដែរ។ តើ​ជីវិត​របស់​យើង បាន​ឆ្លុះ​បញ្ចាំង​ដូច​ម្ដេច​ខ្លះ​អំពី​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​យើង​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ? លោក អាន៉្នានាស ជា​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ ដែល​ប្រហែល​មិន​សូវ​មាន​ឈ្មោះ​ល្បី ប៉ុន្តែ​តែ​គាត់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង មក​លើ​ជីវិត​សាវ័ក ប៉ុល និង​មក​លើ​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​ទាំង​មូល។ នេះ​គឺ​ដោយសារ​គាត់​មាន​ចិត្ត​ស្មោះ​ត្រង់ និង​ប្ដូរ​ផ្តាច់​ជា​រៀង​រាល់​ថ្ងៃ ក្នុង​នាម​គាត់​ជា​សិស្ស​ព្រះ​គ្រីស្ទ។ គាត់​មាន​លក្ខណៈ​ពិសេស​៣​យ៉ាង ជា​សិស្ស​ព្រះ​គ្រីស្ទ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​ចរិត​លក្ខណៈ និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះ​គ្រីស្ទ​ខណៈ​ពេល​ដែល​យើង​ព្យាយាម​ឲ្យ​ព្រះ​ទ្រង់​ប្រើ​យើង​ក្នុង​នគរ​ព្រះ​អង្គ។ ទី​១ លោក អាន៉្នានាស ជា​សិស្ស​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ពិសេស។ មុន​ពេល​សាវ័ក ប៉ុល (ពីមុន​មាន​ឈ្មោះ​សូល) ទៅ​ទីក្រុង​ដាម៉ាស ឬ​ជួប​លោក​អាន៉្នានាស ព្រះ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​មាន​ការ​រីក​សាយ​នៃ​ដំណឹង​ល្អ​មុន​ថ្ងៃ​បុណ្យ​ទី​៥០ នៅ​ទីក្រុង​យេរូសាឡឹម ទៅ​ដល់​ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​នៃ​ទីក្រុង​ដាម៉ាស ដែល​នៅ​ទីនោះ ដែល​នាំ​ឲ្យ​មាន​អ្នក​ជឿ​មួយ​ក្រុម​រាប់​បញ្ចូល​ទាំង​លោក អាន្ន៉ានាស ផង​ដែរ។ បន្ទាប់​មក ព្រះ​អម្ចាស់​បាន​ជ្រើស​រើស​គាត់ នៅ​ក្នុង​ក្រុម​នេះ ឲ្យ​ចេញ​ទៅ​រក​សាវ័ក ប៉ុល បន្ទាប់​ពី​គាត់​បាន​ប្រែ​ចិត្ត​ជឿ​ព្រះ​ហើយ។ ការ​បង្ហាញ​អធិបតេយ្យ​ភាព​របស់​ព្រះ​បាន​បណ្ដាល​ចិត្ត…

Read article
សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១កូរិនថូស ១៣:៤-១៣ សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ​។ ១កូរិនថូស ១៣:៨ នៅ​ក្នុង​ពិធី​មង្គល​ការ​របស់​អ្នក​ស្រី មេរេឌិត(Meredith) ម្តាយ​របស់​គាត់​បាន​អាន​ខ​គម្ពីរ ក្នុង​កណ្ឌ​គម្ពីរ១កូរិនថូស​។ ជា​ញឹក​ញាប់ គេ​ច្រើន​តែ​ហៅ​ជំពូកទី១៣ នៃ​កណ្ឌ​គម្ពីរ​នេះ​ថា “ជំពូក​នៃ​សេចក្តី​ស្រឡាញ់” ក្នុង​ព្រះ​គម្ពីរប៊ីប​។ កណ្ឌ​គម្ពីរ​នេះ​គឺ​ជា​កណ្ឌ​គម្ពីរ​ដែល​សក្ដិសម​បំផុត​ សម្រាប់​ពិធី​មង្គល​ការ​របស់​គាត់​។ គឺ​ដូច​ដែល​បទ​គម្ពីរ​នេះ​បាន​ចែងថា “ឯ​សេចក្តី​ស្រឡាញ់​តែង​តែ​អត់​ធ្មត់ ហើយក៏​សប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង”(ខ.៤)។ ពេល​ខ្ញុំ​ស្តាប់​ឮ​គាត់​អាន​ខ​គម្ពីរ​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​គូរ​ស្វាមី​ភរិយា​ក្នុង​សម័យ​បច្ចុប្បន្ន បាន​ដឹង​ទេ​ថា មាន​អ្វី​បណ្តាល​ចិត្ត​សាវ័ក​ប៉ុល​ឲ្យ​សរសេរ​បទ​គម្ពីរ​នេះ​។ បទ​គម្ពីរ​នេះ​មិនមែន​ជា​កំណាព្យ​ស្នេហា​ទេ​។ តែ​សាវ័ក​ប៉ុល​បាន​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ ដើម្បី​បង្រៀន​ពួក​ជំនុំ​ដែល​កំពុង​ជួប​ការ​បាក់​បែក ក្នុង​គោលបំណង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​ការ​រួបរួម​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស “កំពុង​ស្ថិត​ក្នុង​ភាព​រញ៉េរញ៉ៃ”។ បញ្ហា​ដែល​កំពុង​ក្តៅ​គគុក​មាន​ដូចជា អំពើ​អសីលធម៌​ផ្លូវភេទ អំពើ​ពេស្យាចារ និង​ការ​ប្រជែង​គ្នា​រវាង​អ្នក​ដឹកនាំ​។ ការ​ប្តឹងផ្តល់​រវាង​សមាជិក​ពួក​ជំនុំ បាន​កើត​ឡើង​ជា​ធម្មតា​។ ការ​ថ្វាយបង្គំ​ច្រើនតែ​គ្មាន​សណ្ដាប់​ធ្នាប់ ដោយ​អ្នក​ដែល​ចេះ​និយាយ​ភាសា​ដទៃ​បាន​ប្រជែង ដើម្បី​ឲ្យ​បាន​និយាយ​មុនគេ ហើយ​អ្នក​ខ្លះ​ទៀត​បាន​ថ្លែង​ទំនាយ ដើម្បី​ឲ្យ​គេ​ស្ងើច​សរសើរ​ខ្លួន(មើល១កូរិនថូស ជំពូក១៤)។ ភាព​រញ៉េរញ៉ៃ​ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​កើត​មាន​ឡើង ដោយសារ​ពួកគេ​ខកខាន​មិន​បាន​ប្រកប​គ្នា ដោយ​សេចក្តី​ស្រឡាញ់​។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​ក៏បាន​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ ដោយ​បង្រៀន​ពួក​គេ​អំពី​សេចក្តី​ស្រឡាញ់ ព្រោះ “សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ”។ ប៉ុន្តែ…

Read article
ធាតុ​ពិត​សំខាន់​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ព្រះ​ដ៏​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ ហើយ​បាន​លាត​ផង គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ​អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដែល​ដើរ​ក្នុង​លោក​មាន​វិញ្ញាណ​ផង ទ្រង់​មាន​ព្រះ​បន្ទូល​ថា អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្តី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែរក្សា​ឯង» (អេសាយ ៤២:៥-៦)។ កាល​ពី​ឆ្នាំ១៩៣២ លោក អាលបឺត អាញស្តាញ (Albert Einstein) បាន​សង្កេត​ឃើញ​ថា «ស្ថានភាព​របស់​យើង នៅ​លើ​ផែនដី​នេះ ហាក់​ដូច​ជា​ចម្លែក។ យើង​ម្នាក់ៗ​បាន​លេច​ចេញ​នូវ​វត្ត​មាន​នៅ​លើ​ផែនដី​នេះ​ដោយ​មិន​បាន​ស្ម័គ្រ​ចិត្ត ហើយ​ក៏​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ស្នាក់​នៅ​មួយ​រយៈ​ពេល​ខ្លី ដោយ​មិន​ដឹង​ថា ហេតុ​អ្វី​យើង​មាន​ជីវិត​នៅ​លើ​ផែនដី»។ ជា​ការ​ពិត​ណាស់ អ្នក​ងាយ​នឹង​ឮ​គេ​និយាយ​ថា យើង​កំពុង​រស់​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ពេញ​ទៅ​ដោយ​ភាព​ចៃដន្យ ដែល​ក្នុង​នោះ​ប្រវត្តិ​សាស្ត្រ​គ្រាន់​តែ​បាន​កើត​ឡើង​ច្រំ​ដែលៗ ហើយ​យើង​ក៏​គ្មាន​គោល​បំណង សម្រាប់​រស់​នៅ​ក្នុង​ចក្រវាល​នេះ​ដែរ។ បើ​នេះ​ជា​ការ​ពិត​មែន នោះ​យើង​ពិបាក​រក​ឃើញ​សារៈ​សំខាន់​ក្នុង​ការ​រស់​នៅ។ និយាយ​ឲ្យ​ខ្លី យើង​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ក្រៅ​ពី​រស់​នៅ ហើយ​ស្លាប់​នោះ​ទេ។ ព្រះ​អម្ចាស់​ក៏​បាន​មាន​បន្ទូល​អំពី​អវត្តមាន​នៃ​គោល​បំណង​នេះ ដែល​បណ្ដាល​មក​ពី​ការ​យល់​ឃើញ​ដូច​នេះ អំពី​ការ​ពិត។ ព្រះ​អង្គ​បាន​ប្រកាស​អំពី​អង្គ​ទ្រង់ ជា​ការ​ពិត​សំខាន់​បំផុត ដែល​កែ​ប្រែ​អ្វីៗ​គ្រប់​យ៉ាង។ ព្រះ​អង្គ​នាំ​មនុស្ស​ឲ្យ​ស្គាល់​អង្គ​ទ្រង់ ដោយ​បើក​បង្ហាញ​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ​ថា ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់។ ព្រះ​នាម​របស់​ព្រះ​អម្ចាស់ មិន​គ្រាន់​តែ​ជា​អ្វី​ដែល​យើង​ហៅ​ព្រះ​អង្គ តែ​ក៏​បាន​បង្ហាញ​លក្ខណៈ​របស់​ព្រះ​អង្គ។ ព្រះ​នាម​ជា​ច្រើន​របស់​ព្រះ​អង្គ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប បាន​ផ្តល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ជា​ច្រើន​ថា ព្រះ​អង្គ​ជា​នរណា…

Read article