ប្រភពនៃប្រាជ្ញា
មានបុរសម្នាក់បានប្តឹងស្រ្តីម្នាក់ ដោយអះអាងថា សត្វឆ្កែដែលនៅជាមួយស្រ្តីនោះ គឺជាឆ្កែរបស់គាត់។ នៅក្នុងតុលាការ ស្រ្តីនោះក៏បាននិយាយថា សត្វឆ្កែនោះមិនមែនជារបស់បុរសនោះទេ ព្រោះខ្លួនបានទិញឆ្កែនោះ។ គេក៏បានស្គាល់អត្តសញ្ញាណរបស់ម្ចាស់ឆ្កែពិតប្រាកដ ពេលដែលចៅក្រមព្រលែងសត្វឆ្កែនោះនៅកន្លែងកាត់ក្តី។ សត្វឆ្កែនោះក៏បានបក់កន្ទុយវិចៗ ហើយភ្លាមៗនោះ វាក៏បានរត់ទៅរកបុរសនោះ! ស្តេចសាឡូម៉ូន គឺជាចៅក្រម នៅក្នុងនគរអ៊ីសា្រអែលកាលពីសម័យបុរាណ។ មានពេលមួយ ទ្រង់ត្រូវកាត់ក្តី ឲ្យបញ្ហាទំនាស់ដែលស្រដៀងនឹងរឿងខាងលើ។ មានស្រ្តីពីរនាក់សុទ្ធតែអះអាងដូចគ្នាថា ខ្លួនជាម្តាយរបស់ទារកម្នាក់។ បន្ទាប់ពីទ្រង់ពិចារណាអំពីទំនាស់នោះហើយ ទ្រង់ក៏បានឲ្យគេយកដាវមកកាត់ក្មេងនោះជាពីរកំណាត់ស្មើគ្នា។ ស្រ្តីដែលជាម្តាយពិតប្រាកដរបស់ក្មេងនោះ ក៏បានអង្វរទ្រង់ ឲ្យប្រទានក្មេងនោះទៅស្រ្តីម្នាក់ទៀតចុះ ដើម្បីជួយសង្រ្គោះជីវិតកូនប្រុសរបស់នាង បើសិនជានាងមិនអាចយកកូននោះមកវិញ(១ពង្សាវតាក្សត្រ ៣:២៦)។ ស្តេចសាឡូម៉ូនក៏បានកាត់ក្តី ឲ្យកូនតូចនោះ បានទៅនាងវិញ។ យើងត្រូវការប្រាជ្ញា ដើម្បីកាត់សេចក្តី រកយុត្តិធម៌ រកខុសត្រូវ។ បើយើងពិតជាឲ្យតម្លៃ ចំពោះប្រាជ្ញាមែន នោះយើងអាចទូលសូមព្រះជាម្ចាស់ ឲ្យជួយយើង ឲ្យមានចិត្តដែលប្រកបដោយប្រាជ្ញា ដូចដែលស្តេចសាឡូម៉ូនបានអធិស្ឋានទូលសូមផងដែរ(ខ.៩)។ ព្រះទ្រង់អាចឆ្លើយតបការទូលសូមរបស់យើង ដោយជួយយើងឲ្យចេះថ្លឹងថ្លែងតម្រូវការ និងសេចក្តីប៉ងប្រាថ្នារបស់យើង ឲ្យមានតុល្យភាពជាមួយនឹងប្រយោជន៍របស់អ្នកដទៃ។ ទ្រង់ក៏អាចជួយយើង ឲ្យចេះថ្លឹងថ្លែង អំពីផលប្រយោជន៍ដែលមានរយៈពេលខ្លី ជាមួយផលប្រយោជន៍ដែលមានរយៈពេលវែង(ជួនកាល ផលប្រយោជន៍ដ៏អស់កល្បជានិច្ច) ដើម្បីឲ្យយើងអាចថ្វាយព្រះកិត្តិនាមដល់ទ្រង់ តាមរយៈការរស់នៅរបស់យើង។ ព្រះនៃយើង មិនគ្រាន់តែជាចៅក្រមដែលមានប្រាជ្ញាឥតខ្ចោះប៉ុណ្ណោះទេ…
Read articleសេចក្តីស្រឡាញ់ និងអំណាចចេស្តារបស់ព្រះមិនដែលអន់ថយ
មានការផ្សាយព័ត៌មានមួយ បានហៅថ្ងៃមួយនោះថា “ថ្ងៃដែលមានគ្រីស្ទបរិស័ទស្លាប់ច្រើនបំផុត ក្នុងពេលតែមួយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍”។ ការវាយប្រហារនៅកន្លែងពីរផ្សេងគ្នា មកលើអ្នកថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ កាលពីខែមេសា ឆ្នាំ២០១៧ បានធ្វើឲ្យយើងគិតមិនយល់។ យើងមិនដឹងថា ត្រូវប្រើពាក្យអ្វី ដើម្បីពិពណ៌នា អំពីការបង្ហូរឈាមនៅក្នុងកន្លែងថ្វាយបង្គំព្រះ។ ប៉ុន្តែ អ្នកដែលស្គាល់ទុក្ខលំបាកនេះច្បាស់ អាចជួយពន្យល់យើងបាន។ មនុស្សភាគច្រើន នៅទីក្រុងយេរូសាឡិម ត្រូវបានគេនិរទេស ឬត្រូវគេសម្លាប់ នៅសម័យ ដែលលោកអេសាភនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៧៤។ គាត់បានបង្ហាញចេញនូវចិត្តឈឺចាប់របស់គាត់ នៅក្នុងការពិពណ៌នា អំពីការបំផ្លិចបំផ្លាញព្រះវិហារ ពីសំណាក់ពួកឈ្លានពានដ៏សាហាវព្រៃផ្សៃ។ គាត់ពោលថា “ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោ នៅកណ្តាលជំនុំរបស់ទ្រង់”(ខ.៤)។ “ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី”(ខ.៧)។ តែអ្នកនិពន្ធបទគម្ពីរទំនុកដំកើងរូបនេះ បានរកឃើញកន្លែងសម្រាប់ឈរ ក្នុងពេលដ៏ពិបាកនោះ ហើយបានលើកទឹកចិត្តយើងថា យើងក៏អាចធ្វើដូចគាត់ផងដែរ។ លោកអេសាភក៏បានពោលទៀតថា “ព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំ តាំងតែពីបុរាណមក ទ្រង់ក៏ប្រោសប្រទានសេចក្តីសង្គ្រោះនៅកណ្តាលផែនដី”(ខ.១២)។ សេចក្តីពិតនេះធ្វើឲ្យលោកអេសាភអាចសរសើរដំកើងអំណាចចេស្តារបស់ព្រះជាម្ចាស់ ទោះបីជានៅពេលនោះ គាត់ហាក់ដូចជាមិនឃើញការសង្រ្គោះរបស់ព្រះជាម្ចាស់ក៏ដោយ។ លោកអេសាភក៏បានអធិស្ឋានថា “សូមទ្រង់យល់ដល់សេចក្តីសញ្ញា …។ ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្តីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ”(ខ.២០-២១)។ មានពេលខ្លះយើងហាក់ដូចជាមិនឃើញមានយុត្តិធម៌…
Read articleមើលឃើញទីក្រុងរបស់អ្នក
ក្រុមអភិវឌ្ឍន៍ទីក្រុង នៅទីក្រុងដេត្រយ រដ្ឋមីឈីហ្គិន បានប្រើពាក្យស្លោកថា “សូមមើលទីក្រុងរបស់យើងខ្ញុំ ដូចយើងខ្ញុំដែរ”។ ពួកគេបានប្រើពាក្យស្លោកនេះ ដើម្បីសម្រេចនូវចក្ខុវិស័យ ដែលពួកគេមាន សម្រាប់ពេលអនាគតនៃទីក្រុងនេះ។ ប៉ុន្តែ គម្រោងនេះក៏បានបញ្ឈប់ភ្លាមៗ ពេលដែលសមាជិកនៃសហគមន៍នោះ បានកត់សំគាត់ឃើញចំណុចដែលគេមើលរំលង នៅក្នុងយុទ្ធនាការនោះ។ ពលរដ្ឋអាមេរិកដែលមានដើមកំណើតអាហ្វ្រិក គឺជាក្រុមដែលមានគ្នាច្រើនជាងគេ ក្នុងចំណោមប្រជាជននៅទីក្រុង និងកម្លាំងពលកម្ម។ តែជនជាតិអាមេរិកស្បែកខ្មៅទាំងនោះ មិនមានវត្តមាន នៅក្នុងចំណោមហ្វូងមនុស្សដែលមានស្បែកស ដែលកំពុងឈរកាន់ផ្លាកសញ្ញា បដា និងផ្ទាំងផ្សព្វផ្សាយ ដើម្បីជំរុញឲ្យគេមើលទីក្រុងរបស់ពួកគេ ដូចពួកគេដែរនោះឡើយ។ ជនរួមជាតិរបស់ព្រះយេស៊ូវ ក៏មានចំណុចខ្វះខាត នៅក្នុងចក្ខុវិស័យ សម្រាប់ពេលអនាគតផងដែរ។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ របស់លោកអ័ប្រាហាំ ពួកគេមានការខ្វល់ខ្វាយជាបឋម អំពីអនាគតនៃជនជាតិយូដា។ ពួកគេមិនយល់សោះថា ហេតុអ្វីបានជាព្រះយេស៊ូវយកព្រះទ័យទុកដាក់ ចំពោះសាសន៍សាម៉ារី ពួកទាហានរ៉ូម៉ាំង ឬអ្នកដទៃទៀត ដែលមិនមានចំណែកជាមួយពួកគេ នៅក្នុងឫសគល់នៃគ្រួសារ គ្រូក្រឹត្យវិន័យ ឬការថ្វាយបង្គំនៅព្រះវិហារឡើយ។ ខ្ញុំក៏ធ្លាប់មើលរំលងអ្នកដទៃ ដូចអ្នកក្រុងដេត្រយ និងអ្នកក្រុងយេរូសាឡិមផងដែរ។ ខ្ញុំច្រើនតែវាយតម្លៃមនុស្ស តាមការយល់ដឹងរបស់ខ្ញុំ ហើយក៏បានមើលរំលងអ្នកដែលខ្ញុំមិនអាចគិតយល់។ តែព្រះទ្រង់មានវិធីនាំការរួបរួម ចូលទៅក្នុងភាពចម្រុះរបស់យើង។ តាមពិត យើងមានលក្ខណៈជាច្រើនដែលដូចគ្នា លើសការយល់ដឹងរបស់យើង។…
Read articleការចាប់សត្វចចក
ខណៈពេលដែលខ្ញុំកំពុងជជែកគ្នា តាមទូរស័ព្ទ ជាមួយមិត្តភក្តិរបស់យើងម្នាក់ ដែលកំពុងរស់នៅក្បែរមាត់សមុទ្រ ខ្ញុំក៏បានបង្ហាញនូវចិត្តរីករាយ នៅក្នុងការស្តាប់សម្លេងសត្វរំពេរស្រែកយំ។ នាងក៏បានឆ្លើយតបថា សម្រាប់នាង សត្វរំពេរទាំងនោះជាសត្វចង្រៃ ព្រោះពួកវាបានរំខាននាងជារៀងរាល់ថ្ងៃ។ ក្នុងនាមជាអ្នករស់នៅក្នុងទីក្រុងឡុងដ៍ ខ្ញុំក៏មានអារម្មណ៍ដូចនេះ ចំពោះសត្វកញ្រ្ជោងផងដែរ។ ខ្ញុំមិនគិតថា ពួកវាជាសត្វដែលគួរឲ្យស្រឡាញ់នោះទេ តែវាជាសត្វដែលដើរចុះដើរឡើងៗ ក្នុងតំបន់ដែលខ្ញុំរស់នៅ ដោយបន្សល់ទុកនូវសំរាមរាយប៉ាយ និងក្លិនស្អុយ។ ស្តេចសាឡូម៉ូនបានមានបន្ទូល អំពីសត្វចចក នៅក្នុងបទកំណាព្យស្នេហា នៃកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន ដែលជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលបានបើកបង្ហាញនូវសេចក្តីស្រឡាញ់រវាងប្តី និងប្រពន្ធ ហើយអ្នកអធិប្បាយព្រះបន្ទូលមួយចំនួនជឿថា រឿងក្នុងកណ្ឌគម្ពីរនេះ ជារឿងប្រៀបប្រដូច អំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងរាស្រ្តរបស់ទ្រង់។ ក្នុងរឿងនេះ កូនក្រមុំបានដាស់តឿន អំពីកូនចចក ដោយសុំឲ្យកូនកំឡោះរបស់នាង ទៅចាប់ពួកវា(២:១៥)។ សត្វចចកទាំងនោះ អាចបំផ្លាញដំណំាក្នុងចំការទំពាំងបាយជូរ ដោយសារវាឃ្លានផ្លែទំពាំងបាយជូរ។ ខណៈពេលដែលកូនក្រមុំកំពុងទន្ទឹងរង់ចាំការរស់នៅជាប្តីប្រពន្ធ នាងមិនចង់ឲ្យសត្វចង្រៃទាំងនោះ រំខានចំណងនៃសេចក្តីស្រឡាញ់របស់នាងឡើយ។ តើ “សត្វចចក” អាចរំខានទំនាក់ទំនង ដែលយើងមានជាមួយព្រះជាម្ចាស់ដោយរបៀបណា? សម្រាប់ខ្ញុំ សត្វចចកនោះ គឺជាការរំខានរបស់អ្នកដែលបានធ្វើការស្នើសុំមកខ្ញុំច្រើនពេក ដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មិនអាចទ្រាំទ្របាន និងមិនសប្បាយចិត្ត។ ពេលខ្លះ ការរំខាននោះ អាចជាជម្លោះនៅក្នុងទំនាក់ទំនងដែលខ្ញុំបានជួប…
Read articleការនឿយហត់ នៅក្នុងការអាណិត
អ្នកស្រី អ៊ែន ហ្វ្រែង(Anne Frank) មានឈ្មោះល្បី ដោយសារសៀវភៅកំណត់ហេតុរបស់គាត់ បានពិពណ៌នា អំពីការលាក់ខ្លួនរបស់ក្រុមគ្រួសារគាត់ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២។ ក្រោយមក ពេលដែលនាងត្រូវគេឃុំឃាំង ក្នុងជំរុំមរណៈរបស់ពួកណាហ្ស៊ី អ្នកដែលជាប់ឃុំជាមួយនាង បាននិយាយថា “ទឹកភ្នែករបស់នាង ដែលបានស្រក់សម្រាប់ពួកគេ មិនដែលចេះរីងស្ងួតឡើយ” វត្តមានរបស់នាង “បានធ្វើជាព្រះពរ សម្រាប់អ្នកដែលស្គាល់នាង”។ ដោយហេតុនេះហើយ អ្នកប្រាជ្ញឈ្មោះ ខេណេត បេលេយ(Kenneth Bailey) បានសន្និដ្ឋានថា អ្នកស្រីអ៊ែន មិនដែលបង្ហាញចេញនូវ “ភាពនឿយហត់ នៅក្នុងការអាណិតឡើយ”។ ភាពនឿយហត់ នៅក្នុងការអាណិត អាចកើតមាន ដោយសារការរស់នៅ ក្នុងលោកិយដែលមានការខ្ទេចខ្ទាំខ្លាំង។ ទុក្ខវេទនាហួសថ្លែងដែលមនុស្សជាតិបានជួបប្រទះ អាចធ្វើឲ្យមនុស្សដែលមានចិត្តសប្បុរសបំផុត ក្នុងចំណោមយើង មានអារម្មណ៍ថា វាជារឿងធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ភាពនឿយហត់ នៅក្នុងការអាណឹត មិនមាននៅក្នុងលក្ខណៈសម្បត្តិរបស់ព្រះយេស៊ូវឡើយ។ បទគម្ពីរម៉ាថាយ ៩:៣៥-៣៦ បានចែងថា “ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា។…
Read articleសេចក្តីសង្ឃឹម នៅក្នុងភាពងងឹត
មានរឿងព្រេងមួយបានដំណាលថា លោកគូ យ័ន(Qu Yuan) ជាមន្ត្រីរាជការចិន ដែលស្នេហាជាតិមួយរូប ក្នុងអំឡុងពេលនគរទាំងឡាយកំពុងមានសង្រ្គាមនឹងគ្នា(ឆ្នាំ៤៧៥ ដល់ ២៤៦ មុនគ្រីស្ទសករាជ)។ គេបាននិយាយថា គាត់បានព្យាយាមដាស់តឿនស្តេចរបស់គាត់ ជាច្រើនលើកច្រើនសារ អំពីការគំរាមកំហែងរបស់សត្រូវ ដែលចង់បំផ្លាញនគររបស់ទ្រង់ ក្នុងពេលដ៏ឆាប់ខាងមុខ តែទ្រង់បដិសេធន៍មិនព្រមស្តាប់តាមការប្រឹក្សារបស់គាត់។ ទីបំផុត លោកគូ យ័នក៏ត្រូវគេនិរទេស។ ពេលដែលគាត់បានទទួលដំណឹងថា ប្រទេសជាទីស្រឡាញ់របស់គាត់ បានធ្លាក់ចូលទៅក្នុងដៃសត្រូវ គាត់ក៏បានបញ្ចប់ជីវិតខ្លួនឯង។ ជីវិតរបស់លោកគូ យ័ន មានលក្ខណៈមួយចំនួន ដែលដូចជីវិតរបស់ហោរាយេរមា។ ហោរាយេរេមាក៏បានបម្រើស្តេច ដែលបានប្រមាថ ចំពោះការដាស់តឿនរបស់គាត់ផងដែរ ហើយនគររបស់គាត់ក៏ត្រូវសត្រូវបំផ្លាញ់។ ទោះជាយ៉ាងណាក៏ដោយ លោកគូ យ័នបានបញ្ចប់ជីវិតខ្លួនឯង ដោយភាពអស់សង្ឃឹម តែលោកយេរេមា បានរកឃើញក្តីសង្ឃឹមដ៏ពិត។ ហេតុអ្វីបានជាពួកគេមានវាសនាខុសគ្នា នៅទីបញ្ចប់។ លោកយេរេមាស្គាល់ព្រះអម្ចាស់ ដែលបានប្រទាននូវសេចក្តីសង្ឃឹមដ៏ពិត។ គឺដូចដែលព្រះអម្ចាស់ បានធានាដល់គាត់ថា “មានសេចក្តីសង្ឃឹមសំរាប់ចុងបំផុតរបស់ឯង កូនចៅឯងនឹងវិលមកឯព្រំដែនរបស់គេវិញ”(យេរេមា ៣១:១៧)។ ទោះបីជាទីក្រុងយេរូសាឡិមត្រូវបានបំផ្លាញ ក្នុងឆ្នាំ ៥៨៦ មុនគ្រីស្ទសករាជក៏ដោយ ក៏ពេលក្រោយមកទៀត គេក៏បានសាងសង់ទីក្រុងនេះឡើងវិញ(មើលនេហេមា ៦:១៥)។ នៅពេលខ្លះ…
Read article