ព្រះអង្គមិនដែលមើលរំលងយើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ជនគណនា ៦:២២-២៧ ព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង។ ជនគណនា ៦:២៥ មានពេលមួយ អ្នកស្រីយ៉ូអានី(Joanie) បានរៀបរាប់អំពីទុក្ខលំបាករបស់គាត់ ទៅកាន់មិត្តភក្តិថា ជួនកាល គាត់មានអារម្មណ៍ថា គេមើលរំលង និងមិនឲ្យតម្លៃគាត់សោះ។ ពាក្យសម្តីនេះបានបង្កើតឲ្យមានបរិយាកាសដ៏ក្រោមក្រំ។ ស្វាមីរបស់គាត់បានចាកចោលគាត់ និងកូនតូចៗ ដើម្បីទៅរស់នៅជាមួយស្រីផ្សេង។ គាត់ក៏បានរៀបរាប់ថា “ខ្ញុំបានធ្វើល្អចំពោះគាត់អស់ពីចិត្ត ជាច្រើនឆ្នាំហើយ។ ឥឡូវនេះ ខ្ញុំមិនដឹងថា មាននរណាមើលឃើញខ្ញុំ ឬចំណាយពេល ដើម្បីស្គាល់ខ្ញុំច្បាស់ទេ”។ មិត្តភក្តិរបស់គាត់ក៏បានតបថា “ខ្ញុំមានការសោកស្តាយ ដែលបានឮដូចនេះ។ ប៉ារបស់ខ្ញុំបានចាកចោលខ្ញុំ ពេលខ្ញុំមានអាយុ៦ឆ្នាំ ហើយគ្រួសារខ្ញុំ ជាពិសេសម្តាយរបស់ខ្ញុំ មានការពិបាកចិត្តយ៉ាងខ្លាំង។ ប៉ុន្តែ នៅពេលគាត់ដណ្តប់ភួយឲ្យខ្ញុំគេង នៅពេលយប់ គាត់តែងតែនិយាយប្រាប់ខ្ញុំថា “ព្រះអង្គមិនដែលបិទព្រះនេត្ររបស់ព្រះអង្គឡើយ”។ នៅពេលដែលខ្ញុំធំឡើង គាត់ក៏បានពន្យល់ប្រាប់ខ្ញុំថា កាលនោះ គាត់កំពុងបង្រៀនឲ្យខ្ញុំដឹងថា ព្រះអង្គស្រឡាញ់ខ្ញុំ ហើយតែងតែមើលថែខ្ញុំជានិច្ច សូម្បីនៅពេលដែលខ្ញុំកំពុងគេងលក់ក៏ដោយ”។ ព្រះគម្ពីរប៊ីបបានកត់ទុកនូវព្រះបន្ទូល ដែលព្រះបានប្រទានមកលោកម៉ូសេ ដើម្បីចែកចាយដល់រាស្រ្តព្រះអង្គ ក្នុងអំឡុងពេលដ៏ពិបាក នៅពេលដែលពួកគេរស់នៅវិលវល់ក្នុងវាលរហោស្ថានស៊ីណាយ។ គឺដូចដែលគាត់ប្រកាសទៅកាន់ពួកគេថា “សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង…
Read articleគន្លឹះនាំឲ្យមានការរួបរួម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«អ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សម្រាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ» (អេភេសូរ ២:២២)។ ពេលណាមនុស្សសម្រេចចិត្តទទួលជឿព្រះគ្រីស្ទ ការផ្លាស់ប្រែនៃអត្តសញ្ញាណរបស់ពួកគេ មិនគ្រាន់តែកើតមានជាលក្ខណៈបុគ្គលនោះទេ។ សាវ័ក ប៉ុល បានបកស្រាយ ក្នុងបទគម្ពីរអេភេសូរ ជំពូក២ថា មនុស្សមានបាបដែលស្លាប់ក្នុងបាប ឥឡូវនេះមានជីវិតរស់ក្នុងព្រះគ្រីស្ទហើយ កូននៃសេចក្តីក្រោធ បានក្លាយជាកូនព្រះ។ តែអត្តសញ្ញាណថ្មីនេះ មិនគ្រាន់តែមានជាលក្ខណៈបុគ្គលនោះទេ។ យើងមិននៅក្នុងព្រះគ្រីស្ទ តែម្នាក់ឯង តែយើងនៅក្នុងព្រះអង្គជាមួយរាស្ត្រទាំងអស់របស់ព្រះអង្គ។ ហេតុនេះហើយ ក្នុងបទគម្ពីរអេភេសូរជំពូក២ សាវ័ក ប៉ុល បាននិយាយអំពីបទពិសោធន៍ផ្ទាល់ខ្លួនជាមួយព្រះគុណព្រះ ហើយក៏បាននិយាយអំពីការរួបរួម ដែលព្រះគុណព្រះអង្គសម្រេចបាន។ សាវ័ក ប៉ុល បានប្រាប់យើងថា «អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ» (ខ.១៩)។ «មនុស្សថ្មី» (ខ.១៥) ដែលព្រះគ្រីស្ទកំពុងបង្កើត គឺបានរាប់បញ្ចូលក្នុងចំណោមមនុស្សដទៃទៀតដែលជាអ្នកទទួលមរតកនៃព្រះគុណជាមួយយើង។ ការនេះមិនមានន័យថា អត្តសញ្ញាណផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗមិនសំខាន់នោះទេ។ ភេទ ជនជាតិ និងប្រវត្តិផ្ទាល់ខ្លួនរបស់យើងមិនត្រូវបានបំផ្លាញចោលក្នុងព្រះគ្រីស្ទនោះទេ។ យើងនៅតែជាមនុស្សដែលព្រះអង្គបានបង្កើត ឲ្យមានរូបដូចអង្គទ្រង់ ដើម្បីបំពេញបំណងព្រះទ័យព្រះអង្គ។ ប៉ុន្តែ ការអ្វីដែលបង្រួបបង្រួមយើងក្នុងព្រះគ្រីស្ទ ឬការបង្រួបបង្រួមយើងជាមួយព្រះគ្រីស្ទ គឺសំខាន់ជាងសេចក្តីផ្សេងទៀត។ យើងត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះការល្បួងឲ្យយើងភ្លេចហេតុផល ដែលត្រូវរួបរួមគ្នា។…
Read articleផែនការរបស់យើង និងផែនការព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
អេសាយ ៥៥:៨-១២ ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា “គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ”។ អេសាយ ៥៥:៨ កាលប៉ុន្មានឆ្នាំមុន ស្វាមីរបស់ខ្ញុំបានសម្រេចចិត្តធ្វើដំណើរទៅទ្វីបអាហ្វ្រិក ជាមួយមនុស្សមួយក្រុម មកពីព្រះវិហាររបស់គាត់។ នៅនាទីចុងក្រោយ ក្រុមរបស់គាត់ក៏បានទទួលដំណឹងថា ពួកគេមិនអាចធ្វើដំណើរបានទេ។ ម្នាក់ៗមានការខកចិត្ត ប៉ុន្តែ ចំពោះលុយដែលពួកគេប្រមូលបាន សម្រាប់បង់ថ្លៃសំបុត្រយន្តហោះ ការស្នាក់នៅ និងអាហារ ពួកគេក៏បានបរិច្ចាគឲ្យប្រជាជននៅភូមិនោះ ដែលពួកគេមិនអាចធ្វើដំណើរទៅជួបបាន។ ប្រជាជនក្នុងភូមិនោះក៏បានប្រើលុយនោះ ដើម្បីសាងសង់អាគារ ធ្វើជាកន្លែងស្នាក់នៅសម្រាប់ជនរងគ្រោះនៃការរំលោភបំពាន។ ថ្មីៗនេះ ក្នុងអំឡុងពេលអធិស្ឋាន ក្នុងពេលបរិភោគអាហារពេលព្រឹក ស្វាមីរបស់ខ្ញុំក៏បានជួបមនុស្សម្នាក់ ដែលបានរស់នៅក្នុងភូមិ ដែលគាត់ស្ទើរតែបានធ្វើដំណើរទៅសួរសុខទុក្ខកាលប៉ុន្មានឆ្នាំមុន។ បុរសនោះក៏បានប្រាប់ស្វាមីខ្ញុំថា គាត់ជាគ្រូបង្រៀននៅភូមិនោះ ហើយថា គាត់បានដើរកាត់ពីមុខអាគារនោះ ជារៀងរាល់ថ្ងៃ។ គាត់ក៏បានបញ្ជាក់ថា ព្រះអម្ចាស់កំពុងតែប្រើអាគារនោះ ដើម្បីជួយមនុស្សដែលងាយរងគ្រោះបំផុត ក្នុងតំបន់នោះ។ ផែនការ និងបំណងចិត្តរបស់យើង មិនតែងតែសមស្របនឹងបំណងព្រះទ័យរបស់ព្រះទេ។ ដ្បិតគំនិតព្រះអង្គ មិនមែនដូចជាគំនិតរបស់យើងរាល់គ្នាទេ ឯផ្លូវរបស់យើងរាល់គ្នាក៏មិនមែនជាផ្លូវរបស់ព្រះអង្គដែរ(អេសាយ ៥៥:៨)។ ផ្លូវរបស់ព្រះមិនគ្រាន់តែខុសពីផ្លូវរបស់យើងប៉ុណ្ណោះទេ តែក៏ “ខ្ពស់ជាង” និងល្អជាង ព្រោះការអ្វីដែលព្រះអង្គធ្វើ គឺតែងតែសមស្របនឹងការពិតដែលថា ព្រះអង្គជានរណា(ខ.៩)។…
Read articleបានទទួលនគរព្រះជាមរតក(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះដៀល និងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ» (១កូរិនថូស ៦:៩)។ សមាជិកភាពដែលយើងមានក្នុងនគររបស់ព្រះយេស៊ូវគ្រីស្ទ បានបញ្ជាក់អត្តសញ្ញាណយើងថា ជាអ្នកជឿព្រះអង្គ គឺគ្មានអ្វីបញ្ជាក់ច្បាស់ជាងនេះទេ។ នេះជាផ្នែកមួយនៃការអ្វីដែលធ្វើឲ្យគ្រីស្ទបរិស័ទមានលក្ខណៈពិសេស។ យើងជាសមាជិកនៃនគរថ្មីស្រឡាងមួយ។ ទោះយើងមានពណ៌សម្បុរអ្វី ជាអ្នកមានឬក្រ ស្រីឬប្រុសក៏ដោយ ក៏ការអ្វីដែលបង្រួបបង្រួមយើង គឺការស្មោះស្ម័គ្រដែលយើងមាន ចំពោះព្រះជាក្សត្រតែមួយ គឺព្រះនាមព្រះយេស៊ូវ។ យើងដើរតាមក្បួន តាមបញ្ជារបស់ព្រះអង្គ ហើយអរសប្បាយក្នុងចំណោមទាហានព្រះអង្គ ហើយយើងមានចិត្តរីករាយដែលបានធ្វើតាមព្រះទ័យព្រះអង្គ។ នគរព្រះជានគរសុចរិត។ ចរិតលក្ខណៈរបស់ព្រះអង្គល្អឥតខ្ចោះ ស្តង់ដាររបស់ព្រះអង្គក៏ល្អប្រសើរ ហើយព្រះអង្គក៏មិនទ្រាំទ្របាបរបស់មនុស្ស។ ហេតុនេះហើយសាវ័ក ប៉ុល បានដាស់តឿនថា អ្នកដែលបដិសេធន៍ចារិកលក្ខណៈរបស់ព្រះអង្គ និងមិនទទួលស្តង់ដាររបស់ព្រះអង្គ នឹងមិនបានទទួលនគរព្រះអង្គជាមរតកឡើយ។ ការរស់នៅដែលមានភាពទុច្ចរិត ការបះបោរទាស់នឹងព្រះ ហើយការពឹងផ្អែកលើខ្លួនឯង គឺមិនបានស្របទៅតាមការគ្រប់គ្រងរបស់ព្រះគ្រីស្ទឡើយ។ ដូចនេះ ការសម្រេចចិត្តរស់នៅយ៉ាងដូចនេះ គឺជាការសម្រេចចិត្តរស់នៅ នៅក្រៅព្រំដែនរបស់នគរព្រះអង្គ។ យើងត្រូវតែកត់ចំណាំថា សាវ័ក ប៉ុល មិនមែនកំពុងនិយាយសំដៅទៅលើការប្រព្រឹត្តអំពើទុច្ចរិត ក្នុងករណីដាច់ដោយឡែកណាមួយនោះទេ។ ព្រោះគ្មានសមាជិកណាមួយនៃនគរព្រះគ្រីស្ទដែលរស់នៅក្នុងជីវិតដែលគ្មានបាប ក្នុងជីវិតនៅផែនដីនោះឡើយ។ ផ្ទុយទៅវិញ សាវ័ក ប៉ុល កំពុងសំដៅទៅលើមនុស្សដែលបន្តដេញតាមបាប ឬទ្រាំទ្របាប។…
Read articleព្រះអង្គតាមរកយើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
អេសេគាល ៣៤:១១-១៦ ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញទាំងស៊ើបសួររកទាល់តែឃើញផង។ អេសេគាល ៣៤:១១ អ៊ែវិន(Evan) មានបញ្ហាញៀនថ្នាំប៉ុន្មានឆ្នាំហើយ ដែលបានរារាំងគាត់ មិនឲ្យចូលមកជិតព្រះ។ គាត់ឆ្ងល់ថា តើធ្វើដូចម្តេចឲ្យគាត់សក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់ព្រះ? ដូចនេះ ខណៈពេលដែលគាត់បន្តទៅព្រះវិហារ គាត់មានអារម្មណ៍ថា មានគម្លាតធំមួយមិនអាចតភ្ជាប់បាន ដែលបានធ្វើឲ្យគាត់ដាច់ចេញពីព្រះ។ ប៉ុន្តែ ពេលណាអ៊ែវិនអធិស្ឋានអស់ពីចិត្ត អំពីរឿងអ្វីមួយ ព្រះអម្ចាស់ហាក់ដូចជាបានឆ្លើយតបចំពោះគាត់។ ព្រះអង្គក៏បានចាត់មនុស្សឲ្យមកលើកទឹកចិត្ត និងកម្សាន្តចិត្តគាត់ ក្នុងពេលដ៏ពិបាក។ ប៉ុន្មានឆ្នាំក្រោយមក អ៊ែវិនក៏បានដឹងថា ព្រះអម្ចាស់បានតាមរកគាត់ជានិច្ច ហើយក៏បានបង្ហាញថា ព្រះអង្គតែងតែស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះគាត់។ ហើយនៅពេលនោះ គាត់ក៏បានចាប់ផ្តើមទុកចិត្តលើការអត់ទោសបាប និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ គាត់ក៏បាននិយាយថា “ឥឡូវនេះ ខ្ញុំដឹងថាព្រះអង្គបានអត់ទោសឲ្យខ្ញុំហើយ ហើយខ្ញុំអាចអនុញ្ញាតឲ្យព្រះអង្គនាំខ្ញុំ ចូលទៅជិតព្រះអង្គ ទោះខ្ញុំកំពុងតែតយុទ្ធនឹងការញៀនថ្នាំក៏ដោយ”។ បទគម្ពីរអេសេគាល ៣៤:១១-១៦ បានពិពណ៌នាអំពីព្រះមួយអង្គ ដែលតាមរករាស្រ្តព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញទាំងស៊ើបសួររកទាល់តែឃើញផង”(ខ.១១)។ រឿងនេះបានកើតឡើងបន្ទាប់ពីអ្នកដឹកនាំរបស់ពួកគេ ដែលជាមនុស្សបានបោះបង់ចោលពួកគេ ហើយពួកគេក៏បានឈប់ស្តាប់បង្គាប់ព្រះអង្គ…
Read articleថ្ងៃឈប់សម្រាករបស់ព្រះអង្គ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ ពីព្រោះនៅថ្ងៃនោះ ទ្រង់បានឈប់សម្រាកពីគ្រប់ទាំងការដែលទ្រង់បានបង្កើតបានធ្វើ» (លោកុប្បត្ដិ ២:៣)។ មនុស្សជាតិជាស្នាព្រះហស្តដែលខ្ពង់ខ្ពស់បំផុតរបស់ព្រះ។ យើងមិនមែនជាសត្វស្វាដែលមានការវិវត្តន៍ខ្ពស់ជាងគេនោះទេ។ មានតែមនុស្សយើងទេ ដែលព្រះទ្រង់បានបង្កើតមកឲ្យដូចរូបអង្គទ្រង់ (លោកុប្បត្ដិ ១:២៧)។ យើងជាស្នាព្រះហស្តព្រះអាទិករ ព្រោះព្រះអង្គបានបង្កើតយើងមក តែយើងក៏មានលក្ខណៈពិសេសខុសពីស្នាព្រះហស្តទាំងអស់ ព្រោះព្រះអង្គបានបង្កើតយើងមក ឲ្យមានលក្ខណៈដូចព្រះអង្គ។ មនុស្សជាតិមានភាពថ្លៃថ្នូររដែលមិនអាចកាត់ផ្តាច់បាន ហើយព្រះអង្គសព្វព្រះទ័យឲ្យយើងគោរពព្រះអាទិករនៃយើង ហើយរស់នៅក្នុងទំនាក់ទំនងជាមួយព្រះអង្គ។ បើមនុស្សជាស្នាព្រះហស្តដែលខ្ពង់ខ្ពស់បំផុត នោះគោលដៅធំបំផុតនៃការបង្កើតរបស់ព្រះអង្គ គឺដើម្បីឲ្យយើងបានសម្រាក។ កាលព្រះអង្គបញ្ចប់ព្រះរាជកិច្ចនៃការបង្កើតព្រះអង្គក៏បានសម្រាក។ ការនេះមិនមានន័យថា ព្រះអង្គឈប់មានព្រះវត្តមាន ឬសកម្មភាពនៅក្នុងពិភពលោកនោះទេ តែព្រះអង្គបានឈប់សម្រាកពីការបង្កើត។ ព្រះអង្គមិនត្រូវការការកែលម្អ ឬបន្ថែមបន្ថយអ្វីឡើយ។ គ្មានអ្វីដែលត្រូវកែសម្រួល និងធ្វើឡើងវិញទេ។ ហើយការរៀបចំដ៏ធំរបស់ព្រះអង្គ ដែលជាបំណងព្រះទ័យសម្រាប់មនុស្សជាតិ គឺដើម្បីឲ្យយើងអាចរស់នៅជាមួយព្រះអង្គ ក្នុងថ្ងៃឈប់សម្រាកដ៏អស្ចារ្យ ដែលនៅតែបន្តមាន។ ក្នុងរឿងនៃការបង្កើត ក្នុងបទគម្ពីរលោកុប្បត្ដិ ជំពូក១ នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ក្នុងរយៈពេល៦ថ្ងៃដំបូងសុទ្ធតែមានឃ្លា «នោះក៏មានល្ងាចមានព្រឹកឡើង»។ ប៉ុន្តែ នៅថ្ងៃទី៧ មិនមានឃ្លានេះទៀតទេ។ យើងអាចកាត់ស្រាយថា ថ្ងៃទី៧ ជាថ្ងៃដែលនៅតែបន្តមាន ដែលក្នុងនោះ ព្រះអង្គកំពុងជ្រើសរើសរាស្ត្រមួយសម្រាប់អង្គទ្រង់។ ព្រះអង្គកំពុងនាំមនុស្សជាតិឲ្យមានទំនាក់ទំនងជាមួយព្រះអង្គ ដោយផ្គត់ផ្គង់ និងការពារពួកគេ ហើយប្រទានការប្រកបគ្នា…
Read article