ទៅនេសាទឲ្យបានមិត្តភក្តិ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ម៉ាថាយ ៤:១៨-២២ រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ។ ម៉ាថាយ ៤:១៩ នៅពេលរសៀលមួយនោះ ភែតធី(Patty) បានចំណាយពេលស្ទូចត្រី នៅមាត់ច្រាំងទន្លេ ក្នុងតំបន់។ គាត់ទើបតែបានផ្លាស់ទីលំនៅមកតំបន់នេះ ក្នុងពេលថ្មីៗនេះ ដូចនេះ គាត់មិនសង្ឃឹមថាអាចស្ទូចបានត្រីទេ តែគាត់ស្ទូចឲ្យបានមិត្តភក្តិថ្មីៗ នៅថ្ងៃនោះ។ គាត់មិនបានដាក់នុយជន្លេន ឬនុយអ្វីទៀត ជាប់ខ្សែសន្ទូចរបស់គាត់ទេ។ តែផ្ទុយទៅវិញ គាត់បានប្រើដងសន្ទូចធំហើយវែង ដោយចងភ្ជាប់កញ្ចប់នំតូចៗនឹងខ្សែសន្ទូច ចែកឲ្យមនុស្សដែលកំពុងជិះទូកលេងតាមខ្សែទឹក នៅពេលថ្ងៃ ក្នុងរដូវក្តៅ។ គាត់បានប្រើមធ្យោបាយដ៏ប៉ិនប្រសប់នេះ ដើម្បីរាប់អានអ្នកជិតខាងថ្មីរបស់គាត់ ដែលហាក់ដូចជាចូលចិត្តញាំនំដ៏ផ្អែមឆ្ងាញ់របស់គាត់។ ការដែលភែតធីបានទៅ “នេសាទឲ្យបានមិត្តភក្តិ” ក្នុងន័យត្រង់យ៉ាងដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការត្រាស់ហៅ ដែលព្រះយេស៊ូវមាន សម្រាប់លោកពេត្រុស និងលោកអនទ្រេ ដើម្បីឲ្យពួកគេដើរតាមព្រះអង្គអស់មួយជីវិត។ បងប្អូនពីរនាក់នេះជាអ្នកនេសាទដែលឧស្សាហ៍ព្យាយាម។ ពួកគេកំពុងទម្លាក់សំណាញ់ចូលទៅក្នុងសមុទ្រកាលីឡេ។ ព្រះយេស៊ូវក៏បានបង្អាក់ការងាររបស់ពួកគេ ដោយការត្រាស់ហៅឲ្យដើរតាមព្រះអង្គវិញ ដោយមានបន្ទូលប្រាប់ពួកគេថា ព្រះអង្គនឹងចាត់ពួកគេឲ្យចេញទៅ “នេសាទមនុស្ស” មិនមែននេសាទត្រីទេ(ម៉ាថាយ ៤:១៩)។ បន្តិចក្រោយមក ព្រះអង្គក៏បានត្រាស់ហៅយ៉ាងដូចនេះ ដល់អ្នកនេសាទពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន។ ពួកគេសុទ្ធតែបានទុកសំណាញ់…
Read articleអធិស្ឋានទូលសូមដោយទំនុកចិត្ត(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ…បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូមជាជាងអម្បាលម៉ានទៅទៀត» (លូកា ១១:១០, ១៣)។ នៅពេលដែលក្មេងជំទង់ម្នាក់ទទួលបានប័ណ្ណបើកបរ នាងទៅសុំសោឡានពីឪពុកម្តាយរបស់នាង នោះនាងមិនចេះតែសុំៗឲ្យតែរួចពីមាត់នោះទេ។ ផ្ទុយទៅវិញ នាងមានការតាំងចិត្តមុនពេលនាងសួរពួកគេថា «ឲ្យកូនសុំសោឡានបានទេ? កូនចង់បើកឡាន»។ ស្រដៀងគ្នានេះដែរ ពាក្យកិរិយាស័ព្ទដែលព្រះយេស៊ូវបានប្រើ ដើម្បីបង្រៀនសាវ័កព្រះអង្គអំពីរបៀបទូលសូមដល់ព្រះមានដូចជា សូមស្វែងរក និងគោះ គឺបានបង្ហាញភាពបន្ទាន់ ភាពជាប់លាប់ និងភាពច្បាស់លាស់។ គឺហាក់ដូចជាព្រះអង្គមានបន្ទូលថា ខ្ញុំចង់ឲ្យអ្នកអធិស្ឋាន ដោយការតាំងចិត្ត ដែលមានការបន្ទាបខ្លួន និងការទទូចសុំឥតឈប់។ ខ្ញុំចង់ឲ្យអ្នកស្វែងរកហើយស្វែងរកទៀត។ ហើយខ្ញុំចង់ឲ្យអ្នកគោះទ្វារ ដោយភាពស្មោះត្រង់ និងការបន្ទាន់។ ព្រះអង្គកំពុងអញ្ជើញអ្នក និងខ្ញុំឲ្យចូលមកនៅចំពោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ហើយទូលសូមព្រះអង្គ។ តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវមានការប្រុងប្រយ័ត្ន ចំពោះការអ្វីដែលយើងទូលសូម។ ពេលណាយើងទូលថ្វាយសេចក្តីសំណូមនៅចំពោះព្រះអម្ចាស់ សេចក្តីសំណូមនោះត្រូវមានការ «ដឹកនាំពីព្រះវិញ្ញាណសមស្របតាមព្រះបន្ទូលព្រះ»1 (លោក ចន ខិលវិន)។ អាចនិយាយម្យ៉ាងទៀតថា ព្រះគម្ពីរបានបង្រៀនថា យើងអាចទូលសូមអ្វីៗដែលល្អ និងត្រឹមត្រូវតាមព្រះបន្ទូលព្រះអង្គដែលមានដូចជា ការទូលសូមជំនួយមកពីព្រះអង្គ ដើម្បីឲ្យយើងអាចថ្វាយរូបកាយយើងទុកជាដង្វាយរស់ចម្រើនឡើង ក្នុងការធ្វើបន្ទាល់នៃដំណឹងល្អ ឬកាន់តែមានចិត្តចង់ថ្វាយបង្គំព្រះអង្គ។…
Read articleព្រះយេស៊ូវជាហេតុផលដែលយើងរួបរួម (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
អេភេសូរ ២:១១-១៨ កាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្តីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់ពួកអ្នកដែលនៅជិតផង។ អេភេសូរ ២:១៧ មានពេលមួយ យ៉ូអាន(Joan) មានការបាក់ទឹកចិត្ត នៅពេលដែលគាត់បានឃើញរូបថត ដែលស៊ូសិន(Susan) បានបង្ហោះនៅតាមបណ្ដាញសង្គម។ ក្នុងរូបថតនោះ គាត់ឃើញមិត្តភក្តិរបស់គាត់១០នាក់នៅព្រះវិហារ កំពុងជួបជុំគ្នា ដោយទឹកមុខញឹម នៅតុអាហារ ក្នុងភោជនីយដ្ឋានមួយ។ នេះជាលើកទី២ហើយ ក្នុងខែនេះ ដែលពួកគេមានការជួបជុំគ្នាដ៏សប្បាយរីករាយ ដោយគ្មានវត្តមានរបស់គាត់ចូលរួម។ យ៉ូអានក៏បានស្រក់ទឹកភ្នែក។ គាត់មិនតែងតែចុះសម្រុងនឹងអ្នកដទៃ ប៉ុន្តែ គាត់នៅតែមានអារម្មណ៍ថា គេមិនរាប់រកគាត់។ នេះជារឿងចម្លែក ដែលគាត់ទៅចូលរួមក្នុងព្រះវិហារ ជាមួយមនុស្សដែលមិនរាប់រកគាត់! ការមិនចុះសម្រុងគ្នា មិនមែនជារឿងចម្លែក នៅសតវត្សរ៍ទី១ទេ។ ប៉ុន្តែ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងមានការរួបរួម ហើយបានយាងមក ដើម្បីបង្រួបបង្រួមយើង។ ចាប់តាំងពីដើមដំបូងនៃប្រវត្តិសាស្ត្រពួកជំនុំ មនុស្សដែលមិនចុះសម្រុងគ្នា ត្រូវតែស្វែងរកចំណុចរួមនៅក្នុងព្រះអង្គ។ ពួកសាសន៍យូដាបានមើលងាយសាសន៍ដទៃ ដោយសារពួកគេមិនបានកាន់តាមក្រឹត្យវិន័យ ហើយពួកសាសន៍ដទៃក៏មិនចូលចិត្តសាសន៍យូដា ដោយសារពួកគេគិតថា ខ្លួនល្អជាងសាសន៍ដទៃ។ បន្ទាប់មក ព្រះយេស៊ូវក៏បាន “ធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ ព្រមទាំងបំបាត់សេចក្តីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ត និងសេចក្តីហាមប្រាមទាំងប៉ុន្មានចេញ”(អេភេសូរ…
Read articleមិត្តសម្លាញ់របស់យើងនៅស្ថានសួគ៌(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសម្លាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្ដាលអធ្រាត្រថា សម្លាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន ដ្បិតមានសម្លាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ…ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើងយកទៅឲ្យដោយព្រោះជាសម្លាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យតាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូមនោះតែងនឹងឲ្យមកអ្នក» (លូកា ១១:៥-៩)។ យើងងាយនឹងគិតថា ការជជែកគ្នាអំពីព្រះ គឺជាការបង្ហាញចេញជាចម្បងឲ្យគេដឹងថា យើងមានទំនាក់ទំនងជាមួយព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចនិយាយអំពីព្រះអង្គ ដោយមិនមានការយល់ដឹងឲ្យបានស៊ីជម្រៅថា ព្រះអង្គជានរណា។ ជាញឹកញាប់ ភស្តុតាងដែលបញ្ជាក់ថា យើងមានទំនាក់ទំនងជាមួយព្រះអង្គច្រើនតែឃើញមាននៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនមិនមែននៅក្នុងពាក្យសម្ដីដែលយើងនិយាយទៅកាន់អ្នកដទៃ គឺមិនមែននៅក្នុងពាក្យអ្វីដែលយើងនិយាយអំពីព្រះអង្គ តែនៅក្នុងពាក្យអ្វីដែលយើងនិយាយទៅកាន់ព្រះអង្គ។ ជាការពិតណាស់ គឺដូចដែលលោក រ៉ូបឺត មួរេយ អ៊ែមជែអិន បានសង្កេតឃើញថា «មនុស្សបង្ហាញចរិតលក្ខណៈពិតរបស់ខ្លួន នៅពេលដែលពួកគេលុតជង្គង់ចុះអធិស្ឋាននៅចំពោះព្រះ»។ ដូចនេះ ការអធិស្ឋានរបស់យើង ច្រើនតែឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដែលគ្មានការរីកចម្រើន និងខ្វះភាពស្និទ្ធស្នាល ជាសញ្ញាបង្ហាញថា យើងមិនមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះអង្គនោះទេ។ ប៉ុន្តែ បើសិនជាយើងមានបញ្ហានេះមែន នោះយើងអាចដឹងច្បាស់ថា អ្នកដទៃក៏មានបញ្ហាដូចនេះដែរ។ ពួកសាវ័ករបស់ព្រះយេស៊ូវក៏ចង់មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផងដែរ ប៉ុន្តែពួកគេត្រូវការព្រះអង្គបង្រៀនពួកគេ (លូកា ១១:១)។ ព្រះយេស៊ូវក៏បានបង្រៀនពួកគេអំពី «ការអធិស្ឋាននៃព្រះអម្ចាស់» ហើយក៏បានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីការទទូចសុំរបស់មិត្តសម្លាញ់។ ក្នុងរឿងនេះ…
Read articleការថែទាំ ដោយលះបង់ប្រយោជន៍ផ្ទាល់ខ្លួន (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ភីលីព ២:១-១១ ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ។ ភីលីព ២:៥ អ្នកស្រី ឆាលេន(Charlene) ជាម្តាយរបស់មិត្តភក្តិខ្ញុំឈ្មោះ ដ្វេន(Dwayne)។ គាត់មានអាយុ៩៤ឆ្នាំ មានកម្ពស់មិនដល់១ម៉ែត្រកន្លះ និងមានទម្ងន់ក្រោម៤៥គីឡូក្រាម។ តែបញ្ហានេះមិនបានរារាំងគាត់ មិនឲ្យធ្វើអ្វី ដែលគាត់អាចធ្វើបាន សម្រាប់កូនប្រុសគាត់ ដែលបាត់បង់លទ្ធភាពមើលថែខ្លួនឯង ដោយសារបញ្ហាសុខភាព។ នៅពេលដែលយើងទៅសួរសុខទុក្ខពួកគេ នៅក្នុងផ្ទះមានកម្ពស់ពីរជាន់ យើងច្រើនតែឃើញគាត់នៅជាន់ទី២ ជាកន្លែងដែលគាត់កំពុងរស់នៅ។ គាត់បានចុះយឺតៗតាមជណ្តើរមាន១៦កាំ មកជាន់ទី១ ដើម្បីស្វាគមន៍ភ្ញៀវរបស់គាត់។ គាត់តែងតែឡើងចុះកាំជណ្តើរនេះដូចសព្វមួយដង នៅក្នុងការថែទាំកូនប្រុសជាទីស្រឡាញ់របស់គាត់។ ការប្ដេជ្ញាចិត្តរបស់អ្នកស្រីឆាលេន ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើឲ្យប៉ះពាល់ចិត្ត និងបណ្តាលចិត្តខ្ញុំ ខណៈពេលដែលគាត់បានចាត់ទុកសុខុមាលភាពរបស់កូនប្រុសគាត់ សំខាន់ជាងភាពសុខស្រួលរបស់គាត់។ គាត់បានយកគំរូតាមការបង្រៀនរបស់សាវ័កប៉ុល ដែលបានចែងក្នុងកណ្ឌគម្ពីរភីលីព ជំពូក២ ថា “ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ខ.៣-៤)។ ការថែទាំមនុស្សដែលមានបញ្ហាសុខភាព ឬមានបញ្ហាអ្វីផ្សេងទៀត អាចតម្រូវឲ្យមានការលះបង់ខ្លាំង។ បញ្ហាប្រឈមក្នុងជីវិតរបស់យើង ងាយនឹងធ្វើឲ្យយើងអស់កម្លាំង និងគ្មានពេលសម្រាប់អ្នកដទៃ ហើយបើយើងគ្មានចិត្តដែលចង់មើលរំលងផលប្រយោជន៍ផ្ទាល់ខ្លួនទេ សូម្បីតែមនុស្សដែលជិតស្និទ្ធនឹងយើងបំផុត ក៏អាចរងគ្រោះដោយសារការមិនអើពើរបស់យើង។ ប៉ុន្តែ ព្រះយេស៊ូវបានត្រាស់ហៅអ្នកជឿព្រះអង្គ ឲ្យបន្ទាបខ្លួនមើលថែគ្នាទៅវិញទៅមក(ខ.១-៤)។ ពេលណាយើងលះបង់ប្រយោជន៍ផ្ទាល់ខ្លួន គឺមានន័យថា យើងកំពុងយកតម្រាប់តាមព្រះយេស៊ូវ…
Read articleជ័យជម្នះមកលើការល្បួង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ» (លូកា ១១:៤)។ ព្រះគម្ពីរប៊ីបបានបង្រៀនយ៉ាងច្បាស់ថា ព្រះទ្រង់មិនមែនជាមេបាប និងក៏មិនមែនជាមេល្បួងដែរ ព្រោះព្រះអង្គមិនដែលល្បួងនរណាម្នាក់ឡើយ (យ៉ាកុប ១:១៣)។ បើដូច្នោះមែន ហេតុអ្វីយើងអធិស្ឋានសូមព្រះអង្គ កុំឲ្យនាំយើងទៅក្នុងសេចក្តីល្បួង? តើការទូលសូមដូចនេះ មានន័យដូចម្ដេចឲ្យពិតប្រាកដ? យើងអាចរកឃើញចម្លើយសម្រាប់សំណួរនេះ នៅក្នុងការបកស្រាយអំពីភាពខុសគ្នារវាងការល្បងល និងការល្បួង។ ពេលណាយើងអធិស្ឋាន «ឱព្រះអម្ចាស់ សូមព្រះអង្គកុំនាំយើងខ្ញុំចូលក្នុងសេចក្តីល្បួង» គឺមានន័យថា យើងកំពុងនិយាយថា «ព្រះអង្គអើយ សូមព្រះអង្គជួយយើងខ្ញុំ កុំឲ្យយើងខ្ញុំកែប្រែការល្បងលមកពីព្រះអង្គឲ្យក្លាយជាការល្បួងមកពីសាតាំង ដែលនាំឲ្យធ្វើការអាក្រក់ឡើយ»។ ហើយក៏មានន័យថា យើងកំពុងសូមព្រះអង្គកុំឲ្យដឹកនាំយើងចូលទៅក្នុងការល្បងលដោយគ្មានព្រះវត្តមាន និងព្រះចេស្ដារបស់ព្រះអង្គ ដែលនឹងជួយយើងឲ្យដើរកាត់ការល្បងល ដោយជំនឿ និងក្តីអំណរ ជាជាងធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹម ឬភាពគ្មានជំនឿនោះឡើយ។ ដូចនេះ ក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ ឃ្លានេះសំខាន់ណាស់ ព្រោះឃ្លានេះបានរំឭកយើង អំពីធាតុពិត និងវត្តមាននៃការល្បួង។ ក្នុងបទគម្ពីរលោកុប្បត្ដិជំពូក៤ ព្រះអម្ចាស់បានដាស់តឿនលោក កាអ៊ីន ថា «មានដង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្តោយតាមឯង ហើយឯងមានអំណាចលើវាដែរ» (លោកុប្បត្ដិ ៤:៧)។ គួរឲ្យស្តាយណាស់ លោក កាអ៊ីន មិនបានឆ្លើយតប ដោយទូលសូមព្រះអង្គឲ្យប្រទានអ្វីៗដែលគាត់ត្រូវការ ដើម្បីឲ្យគាត់មានអំណាចលើបាបនោះទេ…
Read article