ការបង្ហាញចេញនូវសេចក្តីជំនឿ
កាលខ្ញុំកំពុងស្នាក់នៅ ក្នុងសណ្ឋាគារមួយ នៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ ខ្ញុំបានកត់សំគាល់ឃើញកាតមួយសន្លឹក នៅលើតុ ក្នុងបន្ទប់ខ្ញុំ។ នៅលើកាតនោះ ខ្ញុំឃើញអក្សរដែលគេបានសរសេរថា : សូមស្វាគមន៍ យើងខ្ញុំសូមអធិស្ឋាន សូមឲ្យការសម្រាករបស់អ្នក នៅទីនេះ មានពេញដោយអំណរ ហើយសូមឲ្យការធ្វើដំណើររបស់អ្នក មានពេញដោយផលផ្លែ។ សូមព្រះអម្ចាស់ ប្រទានពរអ្នក ហើយថែរក្សាអ្នក ហើយសូមឲ្យព្រះភ័ក្រ្តទ្រង់បានបញ្ចេញពន្លឺមកលើអ្នក។ កាតនោះ ជារបស់ក្រុមហ៊ុន ដែលបានគ្រប់គ្រងសណ្ឋាគារនោះ ដែលបានធ្វើឲ្យខ្ញុំមានការចង់ដឹងចង់យល់បន្ថែមទៀត។ ដូចនេះ ខ្ញុំក៏បានបើកមើលវេបសាយរបស់ពួកគេ ហើយក៏បានអានអំពីវប្បធម៌ ចំណុចខ្លាំង និងគោលតម្លៃរបស់ក្រុមហ៊ុនពួកគេ។ ពួកគេបានប្រើធម្យោបាយដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីព្យាយាមដេញតាមភាពល្អប្រសើរ នៅក្នុងមុខជំនួញរបស់ខ្លួន ហើយក៏បានបង្ហាញសេចក្តីជំនឿរបស់ខ្លួន នៅកន្លែងរកស៊ីរបស់ខ្លួន។ ទស្សនវិជ្ជារបស់ពួកគេ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យសម្តីរបស់សាវ័កពេត្រុស ដែលបានថ្លែងទៅកាន់អ្នកដើរតាមព្រះយេស៊ូវ ដែលបានខ្ចាត់ខ្ចាយ នៅទូទាំងតំបន់អាស៊ីមីន័រ។ គាត់បានលើកទឹកចិត្តពួកគេ ឲ្យបង្ហាញចេញនូវសេចក្តីជំនឿលើព្រះគ្រីស្ទ ក្នុងសង្គមដែលពួកគេរស់នៅ។ សូម្បីតែពេលដែលពួកគេបានជួបការគំរាមកំហែង និងការបៀតបៀន ក៏លោកពេត្រុសនៅតែប្រាប់ពួកគេ កុំឲ្យមានការភ័យខ្លាច។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព…
Read articleតើព្រះទ្រង់មានលក្ខណៈដូចម្តេចខ្លះ?
ដើម្បីអបអរឱកាសដ៏ពិសេសមួយ ស្វាមីខ្ញុំបាននាំខ្ញុំ ទៅកន្លែងដាក់តាំងស្នាដៃសិល្បៈ ហើយក៏បានប្រាប់ខ្ញុំថា ខ្ញុំអាចជ្រើសរើសយកផ្ទាំងគំនូរមួយផ្ទាំង ធ្វើជាអំណោយ។ ខ្ញុំក៏បានរើសយកផ្ទាំងគំនូរដ៏តូចមួយ ដែលមានរូបទឹកអូរហូរកាត់ព្រៃ។ ភាគច្រើននៃផ្ទៃរូបរបស់ផ្ទាំងគំនូរនោះ ត្រូវបានគ្របដណ្តប់ដោយរូបទឹកអូរនោះ ធ្វើឲ្យរូបផ្ទៃមេឃមួយផ្នែកធំ មិនបានរាប់បញ្ចូលនៅក្នុងរូបគំនូរនេះទេ។ ទោះជាយ៉ាងណាក៏ដោយ រូបដែលបានចាំងឆ្លុះនៅលើផ្ទៃទឹក បានបង្ហាញឲ្យយើងដឹង អំពីទីតាំងរបស់ព្រះអាទិត្យ ចុងឈើ និងបរិយ៉ាកាសដែលព្រាលៗ។ វិធីតែមួយ ដើម្បីឲ្យយើងអាច “មើលឃើញ” ផ្ទៃមេឃ នៅក្នុងផ្ទាំងគំនូរនោះ គឺត្រូវមើលទៅផ្ទៃទឹក។ ក្នុងន័យប្រៀបធៀបខាងវិញ្ញាណ ព្រះយេស៊ូវប្រៀបបានទៅនឹងទឹកអូរ ក្នុងផ្ទំាងគំនូរនោះ។ ពេលដែលយើងចង់ដឹងថា ព្រះទ្រង់មានលក្ខណៈយ៉ាងដូចម្តេច យើងត្រូវមើលទៅព្រះយេស៊ូវ។ អ្នកនិពន្ធព្រះគម្ពីរហេព្រើរ បានមានប្រសាសន៍ថា ព្រះយេស៊ូវ “ជារូបភាពនៃអង្គព្រះ”(១:៣)។ យើងអាចរៀនសូត្រអំពីភាពពិតរបស់ព្រះជាម្ចាស់ តាមរយៈសេចក្តីដែលបានចែងដោយផ្ទាល់ នៅក្នុងព្រះគម្ពីរ ដែលមានដូចជាបទគម្ពីរ ដែលចែងថា “ព្រះទ្រង់ជាសេចក្តីស្រឡាញ់” ជាដើម។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែអាចមានការយល់ដឹងកាន់តែស៊ីជម្រៅ ដោយស្វែងយល់អំពីរបៀបដែលទ្រង់ធ្វើការ ពេលដែលទ្រង់បានជួបបញ្ហា ដូចយើងដែលជាមនុស្ស កាលទ្រង់គង់នៅផែនដី ក្នុងសាច់ឈាមជាមនុស្ស។ ព្រះយេស៊ូវបានបង្ហាញសេចក្តីបរិសុទ្ធរបស់ព្រះ កាលទ្រង់ជួបការល្បួង។ ទ្រង់ក៏បានបង្ហាញអំណាចគ្រប់គ្រងរបស់ព្រះ ដោយប្រឈមមុខដាក់ភាពងងឹត ខាងវិញ្ញាណ។ ទ្រង់ក៏បានបង្ហាញប្រាជ្ញារបស់ព្រះ ដោយដោះស្រាយបញ្ហា…
Read articleព្រះអង្គកំពុងរង់ចាំ
ផ្ទាំងគំនូរ ដែលមានចំណងជើងថា ពន្លឺរបស់លោកិយ ជាស្នាដៃសីល្បៈរបស់វិចិត្រករអង់គ្លេស ឈ្មោះ វីលៀម ហូលមែន ហាន់(William Holman Hunt) ដែលក្នុងផ្ទាំងគំនូរនោះ គាត់បានគូររូបព្រះយេស៊ូវ កំពុងឈរកាន់ចង្កៀង ហើយគោះទ្វារផ្ទះមួយខ្នង។ ផ្ទាំងគំនូរនេះស្ថិតក្នុងចំណោមស្នាដៃសីល្បៈដែលខ្ញុំចូលចិត្តជាងគេ ដែលគេដាក់តាំង នៅក្នុងព្រះវិហារតូច នៃមហាវិទ្យាល័យ ខេប៊ល នៅទីក្រុងអុកស្វឺត ប្រទេសអង់គ្លេស។ ក្នុងផ្ទាំងគំនូរនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទ្វារមិនមានដៃសម្រាប់កាន់។ ពេលដែលគេសួរគាត់ថា ហេតុអ្វីបានជាទ្វារនោះគ្មានដៃសម្រាប់កាន់បើក គាត់ក៏បានពន្យល់ថា គាត់ចង់គូររូបនេះ តាមបទគម្ពីរវិវរណៈ ៣:២០ ដែលបានចែងថា “មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោ…”។ យ៉ាងណាមិញ ផ្ទាំងគំនូរនោះបានពិពណ៌នា អំពីព្រះទ័យសប្បុររបស់ព្រះយេស៊ូវ គឺស្របតាមការពិពណ៌នារបស់លោកយ៉ូហាន ក្នុងកណ្ឌវិវរណៈ។ ទ្រង់បានគោះទ្វារនៃវិញ្ញាណយើង ដោយសុភាព ដើម្បីប្រទានសន្តិភាពដល់យើង។ ព្រះយេស៊ូវទ្រង់ក៏បានឈរ ដោយអត់ធ្មត់ នៅរង់ចាំយើងបើកទ្វារថ្វាយទ្រង់។ ទ្រង់មិនបើកទ្វារដោយខ្លួនឯង ហើយយាងចូលក្នុងជីវិតយើង ទាំងបង្ខំនោះឡើយ។ ទ្រង់មិនបង្ខំឲ្យយើងធ្វើតាមព្រះទ័យទ្រង់។ ផ្ទុយទៅវិញ ទ្រង់ប្រទានអំណោយនៃសេចក្តីសង្រ្គោះដល់មនុស្សទាំងអស់ ហើយប្រទានពន្លឺ ដើម្បីដឹកនាំយើង។…
Read articleរូបភាពនៃសេចក្តីស្រឡាញ់
ខ្ញុំ និងកូនៗរបស់ខ្ញុំ បានចាប់ផ្តើមធ្វើសកម្មភាពថ្មីមួយ ប្រចាំថ្ងៃ។ រៀងរាល់ពេលយប់ នៅម៉ោងចូលគេង យើងបានប្រមូលខ្មៅដៃពណ៌ និងដុតទៀនមួយដើម។ យើងក៏បានទូលសូមព្រះឲ្យបំភ្លឺផ្លូវយើង ខណៈពេលដែលយើងយកសៀវភៅកត់ត្រាចេញមក ហើយក៏បានគូរ ឬសរសេរចម្លើយ សម្រាប់សំណួរពីរ តើខ្ញុំបានបង្ហាញសេចក្តីស្រឡាញ់ នៅពេលណា ក្នុងថ្ងៃនេះ? ហើយ តើខ្ញុំបានប្រព្រឹត្តដោយគ្មានសេចក្តីស្រឡាញ់ នៅពេលណា ក្នុងថ្ងៃនេះ? ការស្រឡាញ់អ្នកជិតខាងរបស់យើង បានក្លាយជាផ្នែកដ៏សំខាន់ នៃជីវិតជាគ្រីស្ទបរិស័ទ “ចាប់តាំងពីដើមរៀងមក”(២យ៉ូហាន ១:៥)។ ហេតុនេះហើយ បានជាលោកយ៉ូហានបានសរសេរនៅក្នុងសំបុត្រទីពីរ ទៅកាន់ពួកជំនុំរបស់គាត់ ដោយបង្រៀនពួកគេ ឲ្យស្រឡាញ់គ្នាទៅវិញទៅមក ដោយការស្តាប់បង្គាប់ព្រះ (២យ៉ូហាន ១:៥-៦)។ សេចក្តីស្រឡាញ់គឺជាប្រធានបទ ដែលលោកយ៉ូហានចូលចិត្តជាងគេ នៅក្នុងការសរសេរសំបុត្ររបស់គាត់។ គាត់បានមានប្រសាសន៍ថា យើងអាចដឹងថា យើង “កើតមកពីសេចក្តីពិត” ឬកំពុងរស់នៅក្នុងព្រះវត្តមានព្រះ ពេលដែលយើងប្រព្រឹត្តដោយសេចក្តីស្រឡាញ់(១យ៉ូហាន ៣:១៨-១៩)។ ពេលដែលខ្ញុំ និងកូនៗរបស់ខ្ញុំបានជញ្ជឹងគិតអំពីសេចក្តីនេះ យើងក៏បានដឹងថា ក្នុងជីវិតរបស់យើង សេចក្តីស្រឡាញ់បានបង្ហាញចេញមក តាមរយៈសកម្មភាពដ៏សាមញ្ញ ដូចជា ការចែកឆ័ត្រឲ្យគេប្រើ នៅពេលភ្លៀង ការលើកទឹកចិត្តនរណាម្នាក់ ដែលកំពុងពិបាកចិត្ត ឬការធ្វើម្ហូបដែលគេចូលចិត្ត…
Read articleចិញ្ជៀននៅក្នុងធុងសម្រាម
កាលនៅរៀនមហាវិទ្យាល័យ នៅពេលព្រឹកថ្ងៃមួយ ពេលខ្ញុំភ្ញាក់ពីគេង ខ្ញុំក៏បានឃើញខារ៉ូល(Carol) មិត្តរួមបន្ទប់ខ្ញុំ កំពុងតែមានអារម្មណ៍តក់ស្លត់។ ចិញ្ជៀនត្រារបស់នាងបានបាត់ហើយ។ យើងក៏បានរកមើលគ្រប់ទីកន្លែង។ នៅថ្ងៃបន្ទាប់ យើងក៏បានទៅកកាយមើលក្នុងធុងសំរាម។ ខ្ញុំក៏បានហែកថង់សំរាមមួយថង់មើល។ នាងក៏បានលាន់មាត់ថា “ឯងពិតជាមានការប្តូរផ្តាច់ នៅក្នុងការស្វែងរកចិញ្ជៀននោះណាស់! ខ្ញុំមិនមែនបាត់ចិញ្ជៀនតម្លៃពីរយដុល្លាឯណា!” ការតាំងចិត្តរបស់ខារ៉ូល នៅក្នុងការស្វែងរកចិញ្ជៀន បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងប្រៀបប្រដូច ដែលព្រះយេស៊ូវបានមានបន្ទូល អំពីនគរស្ថានសួគ៌ ដែល “ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ”(ម៉ាថាយ ១៣:៤៤)។ មានរបស់ខ្លះ សក្តិសមនឹងឲ្យយើងស្វែងរក ដោយការប្រឹងប្រែងខ្លាំង។ នៅក្នុងព្រះគម្ពីរទាំងមូល ព្រះទ្រង់បានសន្យាថា អ្នកដែលស្វែងរកទ្រង់ នឹងរកទ្រង់ឃើញ។ ក្នុងបទគម្ពីរ ចោទិយកថា ទ្រង់បានពន្យល់ពួកអ៊ីស្រាអែលថា ពួកគេនឹងរកទ្រង់ឃើញ ពេលដែលពួកគេងាកបែរចេញពីអំពើបាប ហើយស្វែងរកទ្រង់អស់ពីចិត្ត(៤:២៨-២៩)។ ក្នុងបទគម្ពីរ ២របាក្សត្រ ស្តេចអេសាបានទទួលការលើកទឹកចិត្ត ពីព្រះបន្ទូលសន្យាស្រដៀងនេះផងដែរ(១៥:២)។ ហើយនៅក្នុងបទគម្ពីរ យេរេមា ព្រះទ្រង់ក៏បានប្រទានសេចក្តីសន្យាដូចនេះ ដល់ពួកឈ្លើយសឹក ដោយមានបន្ទូលថា ទ្រង់នឹងនាំពួកគេឲ្យវិលត្រឡប់ពីភាពជាឈ្លើយសឹកមកវិញ(២៩:១៣-១៤)។ បើយើងស្វែងរកព្រះ តាមរយៈព្រះបន្ទូល ការថ្វាយបង្គំ…
Read articleបានដោះសោរឲ្យរួច
ក្មេងប្រុសម្នាក់បានមានជម្ងឺពិការខួរក្បាលពីកំណើត បានជាគាត់មិនអាចនិយាយ ឬទំនាក់ទំនងជាមួយគេឯងបានទេ។ ប៉ុន្តែ ម្តាយរបស់គាត់ គឺអ្នកស្រី ចាន់ថល ប្រាយអិន(Chantal Bryan) មិនដែលបោះបង់ការតស៊ូឡើយ ហើយនៅពេលដែលគាត់មានអាយុ១០ឆ្នាំ ម្តាយគាត់បានរកឃើញវិធីទំនាក់ទំនងជាមួយគាត់ តាមរយៈចលនាភ្នែកគាត់ និងក្តាខៀនដែលមានអក្សរ។ បន្ទាប់ពីការរកឃើញដំណោះស្រាយនេះ ម្តាយគាត់ក៏បានមានប្រសាសន៍ថា “សោររបស់គាត់ត្រូវបានដោះចេញ ឲ្យគាត់អាចទំនាក់ទំនងបាន ហើយឥឡូវនេះ យើងអាចសួរសំណួរអីក៏បានទៅកាន់គាត់?” សព្វថ្ងៃនេះ យ៉ូណាថានអាចអាន និងសរសេរអត្ថបទជាច្រើន រាប់បញ្ចូលទាំងបទកំណាព្យ ដោយធ្វើការទំនាក់ទំនង តាមរយៈភ្នែករបស់គាត់។ ពេលយើងសួរគាត់ថា តើគាត់មានអារម្មណ៍យ៉ាងណា ពេលដែលគាត់អាច “ជជែក” ជាមួយក្រុមគ្រួសារ និងមិត្តភក្តិគាត់ គាត់ក៏បានឆ្លើយថា “វាពិតជាអស្ចារ្យណាស់ ដែលខ្ញុំអាចនិយាយប្រាប់ពួកគេថា ខ្ញុំស្រឡាញ់ពួកគេ”។ រឿងរបស់កុមារយ៉ូណាថាន ពិតជាបានប៉ះពាល់ចិត្តខ្ញុំណាស់ ហើយក៏បាននាំឲ្យខ្ញុំពិចារណា អំពីរបៀបដែលព្រះទ្រង់បានបើកសោរ ដើម្បីដោះយើង ឲ្យរួចពីគុកនៃអំពើបាប។ គឺដូចដែលសាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទ នៅក្រុងកូល៉ុសថា “យើង ពីដើម ត្រូវពង្រាត់ចេញ”(កូល៉ុស ១:២១) គំនិតអាក្រក់របស់យើងបានធ្វើឲ្យយើងក្លាយជាខ្មាំងសត្រូវទ្រង់ ប៉ុន្តែ តាមរយៈការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ឥឡូវនេះ ទ្រង់បានថ្វាយយើងរាល់គ្នា ជាដង្វាយបរិសុទ្ធ ឥតសៅហ្មង…
Read article