ពេលនីមួយៗ សុទ្ធតែសំខាន់
មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកស្រីអាដា(Ada) បានស្លាប់មុនគាត់ អស់ហើយ ហើយគាត់ក៏បានរស់ក្នុងផ្ទះថែរទាំជនចាស់ជរា ជាកន្លែងដែលខ្ញុំបានជួបគាត់។ គាត់ប្រាប់ខ្ញុំថា “ការមានជីវិតជាមនុស្សចាស់ គឺពិបាកបំផុត នៅពេលដែលខ្ញុំត្រូវមើលឃើញគេរាល់គ្នាលាចាកលោក ទៅចោលខ្ញុំអស់ ម្តងមួយៗ”។ ថ្ងៃមួយ ខ្ញុំក៏បានសួរគាត់ថា តើមានអ្វីខ្លះ ដែលគាត់ចាប់អារម្មណ៍ ហើយតើគាត់ចូលចិត្តចំណាយពេលធ្វើអ្វី? គាត់ក៏បានឆ្លើយប្រាប់ខ្ញុំ ដោយប្រើបទគម្ពីរ ដែលសាវ័កប៉ុលបាននិពន្ធ (ភីលីព ១:២១) ដែលបានចែងថា “ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ”។ បន្ទាប់មក គាត់ក៏មានប្រសាសន៍ថា “ពេលខ្ញុំនៅមានជីវិតនៅឡើយ ខ្ញុំមានកិច្ចការដែលត្រូវធ្វើ។ នៅថ្ងៃដែលល្អ ខ្ញុំជជែកជាមួយអ្នករស់នៅទីនេះ អំពីព្រះយេស៊ូវ ហើយនៅថ្ងៃដែលពិបាក ខ្ញុំនៅតែអាចអធិស្ឋាន”។ គួរឲ្យកត់សំគាល់ថា សាវ័កប៉ុលបាននិពន្ធកណ្ឌគម្ពីរភីលីព នៅក្នុងគុក។ ហើយគាត់ក៏បានទទួលស្គាល់ការពិតមួយ ដែលគ្រីស្ទបរិស័ទជាច្រើនយល់ ខណៈពេលដែលពួកគេប្រឈមមុខនឹងជីវិតដែលមានកំណត់។ គឺការពិត ដែលថា ទោះបីជាយើងកាន់តែជិតដល់ពេលទៅនៅនគរស្ថានសួគ៌ក៏ដោយ ក៏ពេលវេលា ដែលយើងនៅសល់នៅលើផែនដី គឺនៅតែសំខាន់ចំពោះព្រះអម្ចាស់។ អ្នកស្រីអាដាបានទទួលស្គាល់ថា គ្រប់ដង្ហើមដែលគាត់ដក គឺជាឱកាស សម្រាប់បម្រើ និងថ្វាយសិរីល្អដល់ព្រះ គឺមិនខុសពីសាវ័កប៉ុលឡើយ។…
Read articleការកាត់ទោសអ្នកដទៃ
ខ្ញុំរហ័សនឹងរិះគន់នរណាក៏ដោយ ដែលខ្ញុំឃើញដើរបណ្តើរ មើលទូរស័ព្ទបណ្តើរ នៅតាមផ្លូវ។ ខ្ញុំក៏បាននិយាយម្នាក់ឯងថា តើពួកគេមិនខ្លាចឡានបុកទេឬ? តើពួកគេខ្វល់អំពីសុវត្ថិភាពរបស់ខ្លួនឯងឬទេ? ប៉ុន្តែ ថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងតែឆ្លងតាមច្រកចូល ទៅក្នុងផ្លូវចង្អៀតមួយ ខ្ញុំមានការជក់ចិត្តនឹងសារ នៅក្នុងទូរស័ព្ទខ្ញុំយ៉ាងខ្លាំង បានជាខ្ញុំមិនបានមើលឡាន ដែលខាងឆ្វេងដៃខ្ញុំ។ អរព្រះគុណព្រះអង្គ ដែលអ្នកបើកបរបានឃើញខ្ញុំទាន់ ហើយក៏បានបញ្ឈប់ឡានភ្លាមៗ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ខ្មាស់អៀន។ ពេលនោះ ម្រាមដែលចង្អុលរិះគន់គេ ដោយតាំងខ្លួនជាអ្នកសុចរិត បានបែរមកចង្អុលខ្លួនឯងវិញ។ ខ្ញុំបានកាត់ទោសអ្នកដទៃ ប៉ុន្តែ ទីបំផុត ក៏បានកាត់ទោសខ្លួនឯងវិញ។ ការមានពុត ក៏ជាប្រធានបទដែលព្រះយេស៊ូវ បានលើកមកមានបន្ទូល នៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំផងដែរ។ គឺដូចដែលទ្រង់មានបន្ទូលថា “អ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ”(ម៉ាថាយ ៧:៥)។ ខ្ញុំមាន “ធ្នឹម” ដ៏ធំមួយ នៅក្នុងភ្នែក ដែលធ្វើឲ្យខ្ញុំកាត់ទោសអ្នកដទៃ ដោយភ្លេចមើលមកខ្លួនឯង។ ព្រះយេស៊ូវក៏មានបន្ទូលផងដែរថា “ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ”(៧:២)។ ពេលខ្ញុំនឹកចាំអំពីទឹកមុខដែលទើសទាល់ ដែលខ្ញុំបានឃើញនៅលើមុខអ្នកបើកបរ បន្ទាប់ពីគាត់បានជាន់ហ្រ្វាំងឈប់ភ្លាមៗ ពេលខ្ញុំដើរពីមុខឡានគាត់ ខ្ញុំក៏បាននឹកចាំ អំពីទឹកមុខដែលទើសទាល់ ដែលខ្ញុំមាន ពេលខ្ញុំរិះគន់អ្នកដទៃដែលជក់មើលទូរស័ព្ទ។…
Read articleព្រះពរនៅក្នុងភាពរញេរញ៉ៃ
មានពេលមួយខ្ញុំបានធ្វើឲ្យខ្លួនឯងធ្លាក់ចូល ទៅក្នុងភាពរញេរញ៉ៃ ដូចនេះ យកល្អ ខ្ញុំត្រូវដកខ្លួនចេញពីភាពរញេរញ៉ៃនេះ។ មានពេលខ្លះ ខ្ញុំគិតថា ទោះខ្ញុំបានជឿលើព្រះដែលមានព្រះគុណជាបរិបូរក៏ដោយ ក៏ពេលខ្លះខ្ញុំនៅតែប្រព្រឹត្ត តាមរបៀបដែលហាក់ដូចជាជឿថា ទ្រង់ប្រទានជំនួយ តែនៅពេលដែលខ្ញុំសក្តិសមនឹងទទួលជំនួយទ្រង់ប៉ុណ្ណោះ។ ការគិតដូចនេះ គឺមិនត្រឹមត្រូវទេ គឺដូចដែលព្រះទ្រង់បានប្រទានព្រះគុណទ្រង់ នៅពេលដែលទ្រង់បង្ហាញព្រះអង្គទ្រង់ដល់លោកយ៉ាកុបជាលើកទីមួយ។ លោកយ៉ាកុបចំណាយពេលពេញមួយជីវិត ដើម្បីព្យាយាមកែប្រែជោគវាសនារបស់គាត់។ គាត់បានកើតមកជាកូនទីពីរ នៅសម័យដែលកូនប្រុសច្បងមានសិទ្ធិទទួលពរពីឪពុករបស់ខ្លួន ជាពិសេស។ គេជឿថា ពរនោះនឹងនាំឲ្យកូនច្បងមានភាពសម្បូរសប្បាយនៅពេលអនាគត។ ដូចនេះ យ៉ាកុបក៏បានសម្រេចចិត្តធ្វើអ្វីក៏ដោយ ឲ្យតែបានពរនោះពីឪពុកគាត់។ ទីបំផុត គាត់ក៏បានជោគជ័យ ដោយប្រើវិធីបោកបញ្ឆោត ដើម្បីឲ្យបានពរ ដែលឪពុកគាត់បានត្រៀមទុកសម្រាប់បងប្រុសគាត់(លោកុប្បត្តិ ២៧:១៩-២៩)។ ប៉ុន្តែ ជាលទ្ធផលគ្រួសារគាត់ត្រូវបែកបាក់ ដោយគាត់ត្រូវរត់គេចពីបងប្រុសគាត់ ដែលខឹងសម្បានឹងគាត់(ខ.៤១-៤៣)។ នៅពេលយប់មកដល់(២៨:១១) លោកយ៉ាកុបប្រាកដជាមានអារម្មណ៍ថា ជីវិតគាត់ពិបាក គឺខុសឆ្ងាយពីជីវិតដែលមានព្រះពរ។ ប៉ុន្តែ នៅយប់នោះគាត់ក៏បានជួបព្រះជាម្ចាស់ ដែលនោះជាព្រះពរដ៏ពិត ទោះពីមុនគាត់ធ្លាប់បោកបញ្ឆោតគេក៏ដោយ។ ព្រះទ្រង់ក៏បានបង្ហាញគាត់ថា គាត់មិនចាំបាច់ត្រូវប្រើផែនការអាក្រក់ ដើម្បីទទួលព្រះពរឡើយ ដ្បិតគាត់ជាមនុស្សមានពរស្រាប់ហើយ។ ជោគវាសនារបស់គាត់ គឺលើសពីការមានភាពសម្បូរសប្បាយផ្នែកសម្ភារៈ(ខ.១៤) គឺជោគវាសនាដែលបានជាប់នៅក្នុងព្រះ ដែលទ្រង់នឹងមិនដែលយាងចោលគាត់ឡើយ(ខ.១៥)។ នេះជាមេរៀនដែលលោកយ៉ាកុប ត្រូវចំណាយពេលរៀនសូត្រពេញមួយជីវិត។ ហើយយើងក៏ដូច្នោះដែរ។…
Read articleកន្លែងដ៏សុខសាន្តរបស់យើង
ខ្ញុំមានការងារដំបូងបំផុត នៅភោជនីយដ្ឋានអាហាររហ័ស។ នៅពេលល្ងាចថ្ងៃសៅរ៍ មានបុរសម្នាក់បាននៅក្នុងភោជនីដ្ឋាននោះមិនឃើញទៅណា ហើយក៏បានសួរខ្ញុំថា ខ្ញុំចេញពីធ្វើការនៅម៉ោងប៉ុន្មាន។ ពេលនោះ ខ្ញុំមានអារម្មណ៍មិនស្រួល។ ប៉ុន្មានម៉ោងក្រោយមក គាត់ក៏បានហៅដំឡូងចៀនមួយចាន បន្ទាប់មក គាត់ក៏បានហៅភេសជ្ជះមួយកំប៉ុង ដូចនេះ អ្នកគ្រប់គ្រងភោជ្ជនីយដ្ឋានក៏មិនបានបណ្តេញគាត់ទេ។ ទោះបីជាខ្ញុំមិនរស់នៅឆ្ងាយពីភោជនីដ្ឋាន ក៏ខ្ញុំនៅតែមិនហ៊ានដើរទៅផ្ទះតែម្នាក់ឯង កាត់តាមកន្លែងចតរថយន្ត ហើយកាត់តាមវាលខ្សាច់។ ទីបំផុត ដល់ពេលពាក់កណ្តាលអាធ្រាត ខ្ញុំក៏បានចូលទៅក្នុងការិយ៉ាល័យ ដើម្បីទូរស័ព្ទ។ ហើយប៉ារបស់ខ្ញុំក៏បានលើកទូរស័ព្ទ ហើយក៏បានងើបចេញពីដំណេកដ៏កក់ក្តៅរបស់គាត់ ដោយគ្មានការស្ទាក់ស្ទើរ ។ ៥នាទីក្រោយមក គាត់ក៏បានមកដល់ ហើយក៏បានជូនខ្ញុំទៅផ្ទះ។ កាលនោះខ្ញុំដឹងច្បាស់ថា ប៉ាខ្ញុំនឹងមកជួយខ្ញុំ នៅពេលយប់នោះ ហើយការនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការធានា ដែលមានចែង នៅក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៩១។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ តែងតែគង់នៅជាមួយយើងជានិច្ច ដោយការពារ និងថែរក្សាយើង ពេលដែលយើងមានការច្របូកច្របល់ ឬមានការភ័យខ្លាច ឬក៏មានការខ្វះខាត។ ទ្រង់បានប្រកាសថា ពេលដែលពួកគេអំពាវរកទ្រង់ ទ្រង់នឹងឆ្លើយតប(ទំនុកដំកើង ៩១:១៥)។ ទ្រង់មិនគ្រាន់តែជាកន្លែង ដែលយើងអាចរត់ទៅរក ដើម្បីទទួលបាននូវភាពសុខសាន្តប៉ុណ្ណោះទេ។ ទ្រង់ ជា ជម្រករបស់យើង(ខ.១)។…
Read articleមិនដូចការផ្សាយពាណិជ្ជកម្ម
ក្នុងអំឡុងពេលវិស្សមកាល ខ្ញុំ និងស្វាមីខ្ញុំបានចុះឈ្មោះ ចូលរួមការជិះទូកកម្សាន្ត ចុះតាមខ្សែទឹកទន្លេឆាតាហ៊ូឈី នៅរដ្ឋចចជា។ ដោយសារខ្ញុំបានពាក់ស្បែកជើងសង្រែក រ៉ូបសម្រាប់រដូវក្តៅ និងមួកដែលមានហាមធំ ខ្ញុំក៏បានលាន់មាត់ ពេលដែលយើងដឹងថា ការធ្វើដំណើរនោះ មានរាប់បញ្ចូលការជិះទូកចុះតាមល្បាក់ទឹក ដែលមានទឹកហូរខ្លាំង គឺខុសពីការផ្សាយពាណិជ្ជកម្ម។ តែអរព្រះគុណព្រះអង្គ ដែលយើងបានជិះទូកនោះ ជាមួយប្តីប្រពន្ធមួយគូរ ដែលមានបទពិសោធន៍នៅក្នុងការជិះទូកចុះតាមល្បាក់ទឹក។ ពួកគេក៏បានបង្រៀនស្វាមីខ្ញុំ អំពីមូលដ្ឋានគ្រឹះនៃការអ៊ំទូក ហើយក៏បានសន្យាថា នឹងនាំយើងទៅដល់គោលដៅ ដោយសុវត្ថិភាព។ ខ្ញុំក៏បានអរព្រះគុណព្រះអង្គ ដែលពេលនោះខ្ញុំមានអាវសុវត្ថិភាព។ ខ្ញុំក៏បានស្រែក ហើយតោងដៃជ័ររបស់ទូកនោះ ទាល់តែយើងបានទៅដល់ត្រើយ ដែលមានសុទ្ធតែភក់ ដែលនៅខ្សែទឹកខាងក្រោម។ ខ្ញុំក៏បានបោះជំហានទៅលើឆ្នេរ ហើយក៏បានចាក់ទឹកចេញពីការបូបយួរដៃរបស់ខ្ញុំ ខណៈពេលដែលស្វាមីខ្ញុំបានជួយពូតជាយរូបរបស់ខ្ញុំ ដែលបានទទឹកជោគ។ យើងក៏បានអស់សំណើចយ៉ាងសប្បាយ ទោះការធ្វើដំណើរនេះ មិនមានភាពងាយស្រួល ដូចការផ្សាយពាណិជ្ជកម្មក៏ដោយ។ យ៉ាងណាមិញ ព្រះយេស៊ូវបានដាស់តឿនពួកសាវ័កទ្រង់យ៉ាងច្បាស់ អំពីការធ្វើដំណើរដ៏ពិបាក ដែលពួកគេនឹងជួបនៅពេលខាងមុខ គឺខុសពីការផ្សាយពាណិជ្ជកម្មអំពីការធ្វើដំណើរនោះ ដែលមិនបានរៀបរាប់ជាលម្អិត អំពីចំណុចដ៏សំខាន់មួយ នៃការធ្វើដំណើរនោះ។ ទ្រង់បានប្រាប់ពួកគេថា ពួកគេនឹងជួបការបៀតបៀន ហើយស្លាប់ដោយសារជំនឿ ហើយទ្រង់នឹងសុគត ហើយក្រោយមក ទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់ក៏បានធានាដល់ពួកគេថា ពួកគេអាចទុកចិត្តទ្រង់បាន…
Read article“គួរឲ្យស្រឡាញ់!”
នៅពេលព្រឹកថ្ងៃមួយ ពេលដែលកូនស្រីខ្ញុំបានរៀបចំខ្លួនរួចរាល់ហើយ នាងក៏បាននិយាយឮៗថា “គួរឲ្យស្រឡាញ់”។ ខ្ញុំមិនដឹងថា នាងចង់និយាយពីអ្វីទេ។ បន្ទាប់មក នាងក៏បានទះថ្មមៗ ពីលើអាវរបស់នាង ដែលបងប្អួនជីដូនមួយរបស់នាងបានឲ្យ។ នៅពីមុខអាវនោះ ខ្ញុំឃើញពាក្យ “គួរឲ្យស្រឡាញ់”។ ខ្ញុំក៏បានឱបនាងយ៉ាងណែន ហើយក៏បានញញឹម ដោយក្តីអំណរ។ ខ្ញុំក៏បានប្រាប់នាងថា “កូនគួរឲ្យស្រឡាញ់ណាស់!” នាងក៏បានញញឹមកាន់តែខ្លាំង ដោយនិយាយពាក្យនោះម្តងហើយម្តងទៀត។ ខ្ញុំមិនមែនជាឪពុកដែលល្អឥតខ្ចោះទេ។ ប៉ុន្តែ ពេលនោះ ជាពេលដ៏ល្អឥតខ្ចោះ។ នៅក្នុងការឆ្លើយឆ្លងដ៏មានន័យនោះ ខ្ញុំបានឃើញទឹកមុខរបស់កូនស្រីខ្ញុំ បញ្ចេញរស្មី ដោយសារនាងបានទទួលសេចក្តីស្រឡាញ់ដោយឥតលក្ខខ័ណ្ឌ ពោលគឺនាងបានបញ្ចេញទឹកមុខនៃក្តីអំណរ។ នាងដឹងថា ពាក្យដែលនៅពីខាងមុខអាវរបស់នាង គឺត្រូវនឹងអារម្មណ៍ដ៏ពិត ដែលឪពុករបស់នាងមាន ចំពោះនាង។ តើមានមនុស្សប៉ុន្មាននាក់ ដែលដឹងច្បាស់ ក្នុងចិត្តថា ព្រះវរបិតាបានស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដែលគ្មានព្រំដែន? ជួនកាល យើងពិបាកនឹងយល់ អំពីសេចក្តីពិតនេះ។ ពួកកូនចៅអ៊ីស្រាអែលនៅសម័យដើម ក៏មានបញ្ហានេះផងដែរ។ ពួកគេឆ្ងល់ថា តើទុក្ខលំបាករបស់ពួកគេ គឺជាសញ្ញាបញ្ជាក់ថា ព្រះទ្រង់លែងស្រឡាញ់ពួកគេឬយ៉ាងណា? ប៉ុន្តែ ក្នុងបទគម្ពីរ យេរេមា ៣១:៣ ហោរាយេរេមាបានរំឭកពួកគេថា កាលពីមុន ព្រះទ្រង់ធ្លាប់មានបន្ទូលប្រាប់ពួកគេថា…
Read article