មិនមែន​ជា​កង់​សាគួរ​ក្នុង​ព្រះនេត្រព្រះ(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១សាំយ៉ូអែល ១៦:១,៦-១៣ ឯ​មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់ទត​ចំពោះ​ក្នុង​ចិត្ត​វិញ​។ ១សាំយ៉ូអែល ១៦:៧ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​បាល់​ទាត់​ជម្រើស​ជាតិ ប្រចាំ​ឆ្នាំ ក្រុម​បាល់​ទាត់​អាជីព​បាន​ជ្រើសរើស​កីឡាករ​ថ្មីៗ​ចូល​ក្រុម​។ គ្រូ​បង្វឹក​បាន​ចំណាយ​ពេល​ច្រើន ក្នុង​ការ​វាយ​តម្លៃ​មក​លើ​សមត្ថភាព និង​កាយ​សម្បទា​របស់​កីឡាករ​ដែល​ត្រូវ​ជ្រើសរើស។ នៅ​ឆ្នាំ២០២២ លោក​ប្រក់ ភើឌី(Brock Purdy) ជា​ជម្រើស​ចុង​ក្រោយ ក្នុង​ចំណោម​មនុស្ស២៦២ ហើយ​គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​គាត់​ថា “កង់​សា​គួរ” ដោយសារ​គាត់​ជា​កីឡាករ​ចុង​ក្រោយ​ដែលគេ​បាន​ជ្រើសរើស​។ គ្មាន​នរណា​ម្នាក់​រំពឹង​ថា គាត់​នឹង​បាន​ចូល​រួម​ប្រកួត ក្នុង​រដូវ​កាល​នៃ​ការ​ប្រកួត​ខាង​មុខ​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពីរបី​ខែ​ក្រោយមក លោក​ភើឌី​ក៏បាន​ដឹកនាំ​ក្រុម​របស់​គាត់ ឲ្យ​ប្រកួត​ឈ្នះ​ពីរ​លើក​។ តាម​ពិត ថ្នាក់​ដឹកនាំ​របស់​ក្រុម​កីឡាករ​មិន​តែងតែ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ដែល​មាន​សក្ដានុពល​នោះ​ឡើយ​។ ហើយ​យើង​ក៏​មិន​ខុសពី​ពួកគេ​ឡើយ​។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ មាន​រឿង​ស្រដៀង​នេះ​ផង​ដែរ នៅពេល​ដែល​ព្រះ​ទ្រង់​ចាត់​ហោរា​សាំយូអែល ឲ្យ​ទៅ​ជ្រើសរើស​ស្តេច​ថ្មី សម្រាប់​ប្រជាជន​អ៊ីស្រាអែល ចេញពី​ក្នុង​ចំណោម​ពួក​កូន​ប្រុស​របស់​លោក​អ៊ីសាយ​។ នៅពេល​ដែល​ហោរា​សាំយូអែល​បាន​ឃើញ​ពួកគេ គាត់​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​រូប​សម្បត្តិ​ខាង​ក្រៅ​របស់​ពួកគេ​។ ប៉ុន្តែ ព្រះអម្ចាស់​ក៏បាន​ប្រាប់​គាត់​ថា “កុំ​ឲ្យ​មើលតែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ”(១សាំយ៉ូអែល ១៦:៧)។ ផ្ទុយ​ទៅវិញ ព្រះអង្គ​បាន​នាំ​គាត់​ជ្រើសរើស​កូន​ប្រុស ដែល​មិនមែន​ជា​កូន​ច្បង ឬ​មាន​កម្ពស់​ខ្ពស់​ជាងគេ​នោះ​ទេ តែ​ជា​កូន​ក្មេង​ជាងគេ គឺ​ដាវីឌ ដែល​នឹង​ក្លាយ​ជា​ស្តេច​ល្អ​បំផុត​របស់​ប្រជាជន​អ៊ីស្រាអែល នៅ​លើ​ផែនដី​។ ហេតុ​អ្វី​យើង​ច្រើនតែ​ធ្វើ​ការ​មិន​បាន​ល្អ នៅ​ក្នុង​ការ​វាយ​តម្លៃ​មនុស្ស?…

Read article
វិញ្ញាណ​ដែល​មិន​អត់​ទោស​ឲ្យ​គេ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ» (លូកា ១១:៤)។ បើ​យើង​មើល​មួយ​ភ្លែត ការ​ទូល​សូម​នេះ ស្តាប់​ទៅ​ហាក់​ដូច​ជា​ការ​ដោះដូរ​ក្នុង​ន័យ​ថា ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ នាំ​ឲ្យ​យើង​មាន​សិទ្ធិ​ទទួល​ការ​អត់​ទោស​ពី​ព្រះ​អង្គ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​មើល​បរិបទ​នៃ​បទ​គម្ពីរ​នេះ យើង​នឹង​ឃើញ​ថា ការ​យល់​ឃើញ​ដូច​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ព្រះ​ទ្រង់​អត់​ទោស​ឲ្យ​តែ​អ្នក​កែ​ប្រែ​ចិត្ត​ប៉ុណ្ណោះ គឺ​អ្នក​ដែល​មាន​អារម្មណ៍​សោក​ស្តាយ​ចំពោះ​កំហុស​របស់​ខ្លួន ដោយ​ការ​កោត​ខ្លាច​ព្រះ ហើយ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​បាប​របស់​ខ្លួន។ បើ​មាន​អ្វី​ជា​ភស្តុតាង​បង្ហាញ​ថា មនុស្ស​ម្នាក់​បាន​ប្រែ​ចិត្ត? គឺ​វិញ្ញាណ​ដែល​អត់​ទោស​ឲ្យ​គេ! អាច​និយាយ​ម្យ៉ាង​ទៀត​ថា ពេល​ណា​យើង​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​មែន​ដើម្បី​ឲ្យ​បាន​ការ​អត់​ទោស​ពី​ព្រះ​អង្គ​នោះ​ទេ តែ​យើង​បង្ហាញ​ថា យើង​បាន​ផ្លាស់​ប្រែ ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ​អង្គ​ដែល​បាន​អត់​ទោស​ឲ្យ​យើង។ ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា វា​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន នៅ​ពេល​ដែល​យើង​បដិសេធន៍​មិន​អត់​ទោស​ឲ្យ​អ្នក​ដទៃ បន្ទាប់​ពី​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង​ច្រើន​យ៉ាង​នេះ​ហើយ (ម៉ាថាយ ១៨:២១-៣៥)។ តែ​យើង​នៅ​តែ​ជួប​ការ​ល្បួង​ឲ្យ​ចង​គំនុំ នៅ​តែ​ខឹង «ទោះ​អត់​ទោស​ឲ្យ​គេ តែ​នៅ​តែ​មិន​បំភ្លេច​កំហុស​របស់​គេ»។ លោក ឌី អ៊ែល មូឌី (D.L. Moody) បាន​ប្រៀបធៀប​បញ្ហា​នេះ ទៅ​នឹង​ការ​ដែល​មនុស្ស​ម្នាក់​បាន​កប់​ពូថៅ​ឈប់​សង​សឹក តែ​កប់​បាន​តែ​ផ្លែ​ពូថៅ ដោយ​ទុក​ឲ្យ​ដង​ពូថៅ​លាន​ចេញ​មក​ខាង​លើ​ដី។ វិញ្ញាណ​ដែល​មិន​អត់​ទោស​ឲ្យ​គេ អាច​ជា​វិញ្ញាណ​ដែល​បំផ្លាញ​ជីវិត​ខាង​វិញ្ញាណ។ យើង​មិន​គួរ​អះអាង​ថា យើង​កំពុង​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ បើ​សិន​ជា​យើង​នៅ​តែ​មាន​ចិត្ត​ខឹង​មក​លើ​បង​ប្អូន​របស់​យើង។ វា​នឹង​ពន្លត់​ភ្លើង​នៃ​ក្តី​អំណរ​របស់​គ្រីស្ទ​បរិស័ទ ហើយ​ធ្វើ​ឲ្យ​យើង​ស្ទើរ​តែ​មិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ពី​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូវ​ប្រាប់​យើង​ថា…

Read article
ថែទាំ​ជីវិត​ឲ្យ​ចម្រើន​ឡើង ក្នុង​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លោកុប្បត្តិ ២:៤-៩ រីឯ​នៅ​ផែនដី​នោះ​មិន​ទាន់​មាន​អ្វី​ដុះ​នៅឡើយ​ទេ … ក៏​គ្មាន​មនុស្ស​ណា​នឹង​ភ្ជួរ​រាស់​ដី​ផង​។ លោកុប្បត្តិ ២:៥ គ្រួសារ​របស់​ខ្ញុំ​សាង​សង់ផ្ទះ​របស់​យើង នៅ​ចុង​ផ្លូវលំ​ក្រាល​គ្រួស នៅ​លើ​ដី​ភក់ ដែល​មិន​មាន​ដើមឈើ​ដុះ ​។ យើង​ចាំបាច់​ត្រូវ​ដាំ​ស្មៅ ដើមឈើ និង​គុម្ព​ផ្កា ឲ្យ​ត្រូវ​នឹង​ទេសភាព​ជើង​ភ្នំ​នៅ​ព័ទ្ធ​ជុំ​វិញ ក្នុង​រដ្ឋ​អូរីហ្គិន​។ ខណៈ​ពេល​ដែល​ខ្ញុំ​យក​ឧបករណ៍​កសិកម្ម​ចេញ​មក ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​ដាំ​ដុះ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ការ​ដាំ​ដុះ​ដំបូង​បំផុត ដែល​កំពុង​រង់​ចាំ​ឲ្យ​មនុស្ស​ជាតិ​ធ្វើ​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “រីឯ​នៅ​ផែនដី​នោះ​មិន​ទាន់​មាន​អ្វី​ដុះ​នៅឡើយ​ទេ​ក៏​មិន​ទាន់​មាន​តិណជាតិ​ណា​នៅ​វាល​ដែរ ពីព្រោះ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​សោះ ហើយក៏​គ្មាន​មនុស្ស​ណា​នឹង​ភ្ជួរ​រាស់​ដី​ផង”(លោកុប្បត្តិ ២:៥)។ ក្នុង​ការ​ពិពណ៌នា អំពី​ការ​បង្កើត​របស់​សព្វ​សារពើ បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត អំពី​ការ​វាយ​តម្លៃ​របស់​ព្រះ មក​លើ​ស្នា​ព្រះ​ហស្ត​ដែល​ព្រះអង្គ​បាន​បង្កើត​ថា ព្រះ​អង្គ​បាន​ទត​ឃើញថា “ល្អ​ហើយ” ឬ​ទត​ឃើញ “ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ”(ខ.៤,១០,១២,១៨,២១,២៥,៣១)។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​បង្កើត​នេះ​មិន​ទាន់​បាន​ចប់​សព្វ​គ្រប់​នៅឡើយ​ទេ​។ ដី​ដែល​ព្រះអង្គ​បង្កើត​ត្រូវ​ការ​ឲ្យ​លោក​អ័ដាម និង​នាង​អេវ៉ា​ធ្វើ​ការ​ដាំ​ដុះ ដើម្បី​អនុវត្ត​នូវ​ការ​ថែទាំ​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ(ខ.២៨)។ ព្រះអង្គ​បាន​បង្កើត​ពួក​គេ​មក ក្នុង​ទី​កន្លែង​សុខ​ស្រួល ដែល​ត្រូវ​ការ​ឲ្យ​ពួកគេ​ថែទាំ និង​ដាំ​ដុះ​ឲ្យ​ចម្រើន​ឡើង​ផង​ដែរ​។ តាំង​ពីដើម​ដំបូង​មក ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​មនុស្ស​ឲ្យ​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​ព្រះអង្គ នៅ​ក្នុង​ការ​បង្កើត​របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​អនុវត្ត​ដូច​នេះ ក្នុង​សួន​ច្បារ​អេដែន ហើយ​ព្រះអង្គ​ក៏បាន​បន្ត​ធ្វើ​ដូច​នេះ ជាមួយ​មនុស្ស​ដែល​កើតជា​ថ្មី នៅពេល​ដែល​ពួក​គេ​ទទួល​ជឿ​ព្រះគ្រីស្ទ(២កូរិនថូស…

Read article
គ្រប់​គ្រាន់​សម្រាប់​ថ្ងៃ​នេះ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ» (លូកា ១១:៣)។ បើ​គេ​ត្រូវ​យក​នំប៉័ង​ធ្វើ​ជា​និមិត្ត​រូប​តំណាង​ឲ្យ​អ្វី​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ នោះ​វា​ជា​តំណាង​ឲ្យ​អាហារ​ប្រចាំ​ថ្ងៃ។ អាហារ​ផ្សេង​ទៀត គឺ​ជា​អាហារ​បន្ទាប់​បន្សំ​ដែល​ពិត​ជា​នាំ​មក​នូវ​ភាព​រីករាយ​ដល់​ការ​រស់នៅ​របស់​យើង ប៉ុន្តែ​ពេលណា​យើង​គិត​អំពី​នំ​ប៉័ង ភាគ​ច្រើន​យើង​គិត​អំពី​តម្រូវ​ការ​មូលដ្ឋាន​បំផុត​របស់​ជីវិត​ខ្លួន​ឯង​ដែល​កំពុង​ទទួល​ការ​បំពេញ។ ការ​គិត​ដូច​នេះ គឺ​ស្រប​តាម​ការ​ផ្គង់​ផ្គង់​ដ៏​ពិសេស​របស់​ព្រះ​អម្ចាស់​សម្រាប់​រាស្ត្រ​ព្រះ​អង្គ។ ក្នុង​គ្រា​សញ្ញា​ចាស់ ការ​រស់​នៅ​របស់​រាស្ត្រ​អ៊‌ីស្រាអែល​វិល​វល់​នៅ​ក្នុង​វាល​រហោស្ថាន តម្រូវ​ឲ្យ​ពួក​គេ​ពឹង​ផ្អែក​ទាំង​ស្រុង​មក​លើ​ព្រះ​អង្គ​បំពេញ​តម្រូវការ​របស់​ពួក​គេ។ ព្រះ​អង្គ​បាន​បង្រៀន​ពួក​គេ​ឲ្យ​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ ដោយ​ប្រទាន​នំម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ​ជា​រៀង​រាល់​ថ្ងៃ ដែល​ការ​ផ្គត់ផ្គង់​នេះ​ស្ថិត​ក្នុង​ចំណោម​ការ​ផ្គត់ផ្គង់​ដែល​ពួកគេ​អាច​មើល​ឃើញ​ច្បាស់​បំផុត។ ព្រះ​អង្គ​បាន​ប្រាប់​រាស្ត្រ​ព្រះ​អង្គ​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​នឹង​ផ្គត់​ផ្គង់​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ សម្រាប់​តែ​ថ្ងៃ​នីមួយៗ​ប៉ុណ្ណោះ។ ពួក​គេ​មិន​ត្រូវ​ទុក​នំម៉ាណា​សម្រាប់​បរិភោគ​នៅ​ថ្ងៃ​ស្អែក​ឡើយ (និក្ខមនំ ១៦:១៩)។ គោល​បំណង​របស់​ព្រះ​អង្គ​ក្នុង​ការ​ប្រទាន​មួយ​ថ្ងៃ​មួយ​ដង​ស្មើ​នឹង​ការ​ប្រទាន​នំ​ប៉័ង​ប្រចាំ​ថ្ងៃ គឺ​ដើម្បី​បង្រៀន​ពួក​គេ​ឲ្យ​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ។ គួរ​ឲ្យ​ស្តាយ​ណាស់ ពួក​អ៊‌ីស្រាអែល​ខ្លះ​បាន​សង្ស័យ​ថា ព្រះ​អង្គ​នឹង​មិន​ប្រទាន​តាម​ការ​សន្យា ហើយ​ក៏​បាន​បះបោរ​ទាស់​នឹង​ព្រះ​អង្គ ដោយ​រក្សា​ទុក​នំម៉ាណា​នៅ​ថ្ងៃ​បន្ទាប់ (ការ​សង្ស័យ​មក​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ តែង​តែ​នាំ​ទៅ​រក​ការ​មិន​ស្តាប់​បង្គាប់​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ)។ នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​ឃើញ​នំម៉ាណា​ដែល​នៅ​សល់​មាន​ដង្កូវ​ស៊ី មាន​ក្លិន​ស្អុយ (ខ.២០)។ ព្រះ​ទ្រង់​បាន​បង្រៀន​ពួក​គេ​ឲ្យ​ពឹង​ផ្អែក​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ។ វា​ជា​មេរៀន​ដែល​ពួក​គេ​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​រៀន​សូត្រ។ ពេល​ណា​យើង​សិក្សា​អំពី​រឿង​នេះ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​ពិចារណា​អំពី​ពាក្យ «សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ជា​រាល់​ថ្ងៃ» យើង​នឹង​បាន​ដឹង​ថា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់​ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​កំពុង​បង្រៀន​យើង​ថា ក្នុង​គ្រប់​សម័យ​កាល​ទាំង​អស់ ព្រះ​ទ្រង់​បាន​បង្រៀន​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​ដែល​ផ្គត់​ផ្គង់​តម្រូវការ​គ្រប់​យ៉ាង​របស់​យើង គឺ​មិន​ឲ្យ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​ផ្គត់ផ្គង់​នោះ​ឡើយ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ក្រោក​ឡើង ហើយ​រក​ឃើញ​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ​ប្រចាំ​ថ្ងៃ​សារ​ជា​ថ្មី។ ហេតុ​នេះ​ហើយ ព្រះ​អង្គ​បាន​បង្រៀន​ពួក​អ៊‌ីស្រាអែល…

Read article
ផ្ដោត​ចិត្ត​ទៅលើ​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

យ៉ូហាន ៥:៣៦-៤០ គឺជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​។ យ៉ូហាន ៥:៣៩ មាន​ពេល​មួយ ភ្នែក​របស់​អ្នក​ស្រី​ជូន(June) បាន​ផ្ដោត​ទៅ​លើ​ឡាន​ពណ៌​ប្រផេះ ដែល​កំពុង​បើកបរ​នៅ​ក្បែរ​ឡាន​គាត់​។ គាត់​ត្រូវ​បត់​ចូល​ទៅ​ក្នុង​គន្លង​ផ្លូវ​មួយ​ទៀត ដើម្បី​ចេញពី​ផ្លូវ​ល្បឿន​លឿន ប៉ុន្តែ រៀង​រាល់​ពេល​ដែល​គាត់​ព្យាយាម​វ៉ា​ឡាន​នោះ អ្នក​បើក​បរ​ឡាន​នោះ​ហាក់​ដូចជា​ព្យាយាម​បន្ថែម​ល្បឿន​ផង​ដែរ​។ ទី​បំផុត គាត់​ក៏​បាន​វ៉ា​ឡាន​នោះ​ដាច់ ដោយ​ជោគជ័យ​។ គាត់​សប្បាយ​ចិត្ត ពេល​ដែល​បាន​បើក​ឡាន​វ៉ា​គេ​ឈ្នះ ប៉ុន្តែ នៅពេល​ដែល​គាត់​មើល​តាម​កញ្ចក់​មើល​ក្រោយ ដោយ​ទឹក​មុខ​ញញឹម គាត់​ក៏​បាន​កត់​សំ​គាល់​ឃើញថា គាត់​បាន​បើក​ឡាន​ហួស​ផ្លូវបត់​ចេញពី​ផ្លូវ​ល្បឿន​លឿន​ហើយ​។ គាត់​ក៏បាន​និយាយ​ទាំង​ទឹក​មុខ​ញញឹម ដោយ​ការ​ស្តាយ​ក្រោយ​ថា “ខ្ញុំ​មាន​ការ​វីវក់​នឹង​ការ​បើក​ឡាន​វ៉ា​គេ​ពេក បាន​ជា​ខ្ញុំ​បើក​ហួស​ផ្លូវបត់​”។ ការ​ជ្រុល​ហួស​ដូច​នេះ ក៏​អាច​កើត​មាន នៅ​ក្នុង​ការ​ព្យាយាម​ដើរ​តាម​ផ្លូវ​របស់​ព្រះ​ផង​ដែរ​។ នៅពេល​ដែល​ពួក​អ្នក​ដឹកនាំ​សាសនា បាន​បៀតបៀន​ព្រះយេស៊ូវ ដោយសារ​ព្រះអង្គ​មិន​បាន​កាន់​តាម​ក្រឹត្យ​វិន័យ(យ៉ូហាន ៥:១៦) ព្រះអង្គ​ក៏បាន​ព្រមាន​ពួក​គេ​ថា ពួកគេ​មាន​ការ​ងប់ងុល​ខ្លាំង​ពេក នៅ​ក្នុង​ការ​រៀន និង​អនុវត្ត​តាម​ក្រឹត្យ​វិន័យ តែ​ពួកគេ​ខកខាន​មិន​បាន​ដឹង​ទេ​ថា ក្រឹត្យ​វិន័យ​បាន​ចង្អុល​បង្ហាញ​ពួក​គេ​ទៅ​រក​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មានថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ”(ខ.៣៩-៤០)។ នៅ​ក្នុង​ការ​ព្យាយាម​រស់នៅ ឲ្យ​បាន​ត្រឹម​ត្រូវ នៅ​ចំពោះ​ព្រះ ពួក​អ្នក​ដឹកនាំ​សាសនា បាន​ផ្ដោត​ចិត្ត​ទៅលើ​ការ​ដើរ​តាម​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា…

Read article
សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មកដល់(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មកដល់» (លូកា ១១:២)។ នគរ​ព្រះ​មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​ពី​នគរ​របស់​មនុស្ស​នៅ​ផែនដី។ នគរ​ទាំង​ឡាយ​នៅ​ផែនដី ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​ដឹក​នាំ ដែល​អំណាច​របស់​ពួក​គេ​មាន​កំណត់ ហើយ​នឹង​មាន​ការ​ធ្លាក់​ចុះ ដោយ​ជៀស​មិន​រួច។ ប៉ុន្តែ នគរ​ព្រះ​លើស​ពី​នគរ​ដែល​មាន​ក្នុង​ទឹក​ដី​ណា​មួយ ឬ​ស្ថិត​ក្នុង​សម័យ​កាល​ណា​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ។ នគរ​ព្រះ​អង្គ​មាន​លក្ខណៈ​សកល និង​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ហើយ​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ មក​លើ​នគរ​នោះ ក៏​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់ (ទំនុកតម្កើង ១៤៥:១៣)។ យើង​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ពិត​ទាំង​នេះ ក្នុង​គំនិត​យើង ពេល​យើង​អធិស្ឋាន​ថា «សូម​រាជ​ព្រះ​អង្គ​មក​ដល់»។ ពេល​ណា​យើង​អធិស្ឋាន​តាម​គំរូ​ព្រះ​យេស៊ូវ​យ៉ាង​ដូច​នេះ រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំង​ឡាយ ដែល​យើង​ទូល​សូម​នោះ​គឺ សូម​ឲ្យ​ការ​គ្រង​រាជ​របស់​ព្រះ​អង្គ បាន​តាំង​ឡើង​កាន់​តែ​រឹងមាំ​ឡើង ក្នុង​ចិត្ត និង​ជីវិត​យើង។ គឺ​យើង​អធិស្ឋាន​សូម​ឲ្យ​អ្នក​ដែល​ស្គាល់​ព្រះ​គ្រីស្ទ បាន​រស់​នៅ​ដោយ​ការ​ចុះ​ចូល​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ កាន់​តែ​ខ្លាំង​ឡើង​ដោយ​អំណរ។ នេះ​ជា​ទស្សនៈ​ដែល​មាន​ការ​ខុស​ប្លែក​យ៉ាង​ខ្លាំង ពី​ទស្សនៈ​ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ។ ភាគ​ច្រើន សព្វ​ថ្ងៃ​នេះ វប្បធម៌​លោក​ខាងលិច​លើក​តម្កើង​ជោគជ័យ​ផ្ទាល់​ខ្លួន និង​ការ​ជួយ​ខ្លួន​ឯង។ គេ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ជឿ​ថា យើង​ជា​អ្នក​គ្រប់​គ្រង​ជោគ​វាសនា​ខ្លួន​ឯង។ ប៉ុន្តែ ពេល​ណា​នគរ​ព្រះ​ចូល​ក្នុង​ជីវិត​យើង ពេល​យើង​យាង​ព្រះ​យេស៊ូវ​ចូល​គង់​នៅ​លើ​បល្ល័ង្ក​ចិត្ត​យើង ការ​ផ្លាស់​ប្ដូរ​ក៏​បាន​កើត​មាន។ យើង​មិន​មែន​ជា​ទាសករ​របស់​បាប​ទៀត​ទេ។ ក្សត្រ​ដែល​ជា​ព្រះ​អាទិករ​គង់​ក្នុង​ជីវិត​យើង ហើយ​ចាប់​ផ្ដើម​កែ​ប្រែ​យើង ឲ្យ​ដូច​រូប​អង្គ​ព្រះ​រាជបុត្រា​ព្រះ​អង្គ (រ៉ូម ៨:២៩)។ ពេល​ណា​យើង​អធិស្ឋាន​ដូច​នេះ ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ជីវិត​យើង ដោយ​តាំង​រាជ​របស់​ព្រះ​អង្គ នៅ​លើ​ផ្នែក​ទាំង​អស់​នៃ​ជីវិត​យើង។…

Read article