កន្លែងជ្រកកោនដ៏ធំទូលាយ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ទំនុកដំកើង ៣១:១-២,៨-១៦ ទ្រង់មិនបានឃុំឃាំងទូលបង្គំ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេ គឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ។ ទំនុកដំកើង ៣១:៨ នៅពេលដែលលោក ថត ប៊ីលីង(Todd Billings) ជាទេវវិទូ បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺមហារីកគ្រាប់ឈាម ដែលមិនអាចព្យាបាលជា គាត់ក៏បានពិពណ៌នា អំពីសេចក្តីស្លាប់ដែលអាចមកដល់ភ្លាមៗ ប្រៀបដូចជាពន្លឺភ្លើងនៅក្នុងបន្ទប់ ដែលគេបានបិទ ឬពន្លឺភ្លើងញាក់ៗដែលហៀបនឹងរលត់។ គឺដូចដែលគាត់មានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាឪពុក ដែលមានកូនអាយុ១ឆ្នាំម្នាក់ និងកូនអាយុ៣ឆ្នាំម្នាក់ ខ្ញុំចង់គិតថា ពេលវេលាពីរបីទសវត្សរ៍ទៀត គឺជាពេលវេលាដ៏វែងមួយ ដែលខ្ញុំអាចឃើញកូនរបស់ខ្ញុំ គឺ នេទី(Neti) និងណាថានែល(Nathaniel) បានចម្រើនវ័យធំឡើង … ប៉ុន្តែ បន្ទាប់ពីបានពិនិត្យសុខភាពហើយ … ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅសល់ពេលកាន់តែតិច”។ នៅក្នុងការគិតអំពីពេលវេលាដែលកំពុងរួញខ្លីនេះ លោកប៊ីលីង ក៏បានយកបទគម្ពីរទំនុកដំកើង ជំពូក៣១ មកពិចារណា ដែលក្នុងនោះ ព្រះអម្ចាស់ក៏បានដាក់ស្តេចដាវីឌក្នុងកន្លែងដ៏ធំទូលាយ(ខ.៨)។ ស្តេចដាវីឌបានមានបន្ទូលអំពីខ្មាំងសត្រូវដែលបានធ្វើទុក្ខទោសមកលើទ្រង់ តែទន្ទឹមនឹងនោះ ទ្រង់ជ្រាបថា ព្រះអម្ចាស់គឺជាកន្លែងជ្រកកោន និងជាកន្លែងដែលមានសុវត្ថិភាព(ខ.២)។ តាមរយៈទំនុកដំកើងនេះ ស្តេចដាវីឌក៏បានថ្លែងអំពីទំនុកចិត្តដែលគាត់មានចំពោះព្រះអង្គ យ៉ាងដូចនេះថា “ឯថ្ងៃអាយុរបស់ទូលបង្គំ…
Read articleយើងអាចហៅព្រះអង្គថា ព្រះវរបិតា(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«កាលណាអ្នករាល់គ្នាអធិស្ឋាន នោះត្រូវថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ» (លូកា ១១:២)។ ពេលណាគេទទួលចិញ្ចឹមក្មេងម្នាក់ ជីវិតរបស់នាងទាំងមូលមានការផ្លាស់ប្ដូរ ដោយនាងមានឈ្មោះថ្មី គ្រួសារថ្មី ហើយជាញឹកញាប់ នាងមានរបៀបនៃការរស់នៅថ្មីទាំងស្រុង។ តែភាពស្របច្បាប់នៃការទទួលចិញ្ចឹមនោះ អាចកើតមាន ដោយក្មេងនោះមិនមានអារម្មណ៍ថា នាងជាកូនក្នុងគ្រួសារនោះ។ ក្មេងនោះមិនគ្រាន់តែត្រូវចូលមករស់នៅក្នុងផ្ទះរបស់គ្រួសារនោះ តែក៏ត្រូវមានការដកពិសោធន៍កាន់តែជ្រាលជ្រៅ នៅក្នុងចំណងទំនាក់ទំនងក្នុងគ្រួសារ ដោយហៅឪពុកម្តាយថ្មីរបស់ខ្លួនថា «ឪពុក» និង «ម្តាយ»។ ការទទួលចិញ្ចឹមខាងវិញ្ញាណរបស់យើង ក៏មានលក្ខណៈដូចនេះផងដែរ ពេលណាយើងប្រកាសថា យើងបានទទួលជឿព្រះយេស៊ូវគ្រីស្ទ។ ការទទួលចិញ្ចឹមនោះកែប្រែសណ្ឋាននៃជីវិតយើងភ្លាមៗ អស់កល្បជានិច្ច និងមិនអាចបដិសេធន៍បាន។ ប៉ុន្តែ ព្រះអម្ចាស់មិនគ្រាន់តែសព្វព្រះទ័យឲ្យយើងមានឈ្មោះជាកូនព្រះអង្គប៉ុណ្ណោះទេ តែក៏សព្វព្រះទ័យឲ្យយើងយល់អត្ថន័យនៃការរស់នៅជាកូនប្រុសស្រីរបស់ព្រះអង្គផងដែរ ដោយមានចិត្តស្ញប់ស្ញែង នៅក្នុងការគិតថា ព្រះអង្គជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌។ ដើម្បីឲ្យយើងអាចធ្វើដូចនេះបាន ព្រះអង្គក៏បានប្រទានព្រះវិញ្ញាណព្រះអង្គ ឲ្យកែប្រែចរិតលក្ខណៈរបស់យើង ហើយជួយយើងឲ្យយល់អំពីទំនាក់ទំនងជាមួយព្រះអង្គជាឪពុក និងកូន។ គឺដូចដែលសាវ័ក ប៉ុល បានប្រាប់ពួកជំនុំនៅទីក្រុងកាឡាទីថា «ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ» (កាឡាទី ៤:៦)។ គ្រីស្ទបរិស័ទគួរតែបានដកពិសោធន៍លើសពីភាពស្របច្បាប់នៃការទទួលចិញ្ចឹមខាងវិញ្ញាណ។ ការទទួលចិញ្ចឹមនោះ…
Read articleជាមនុស្សតូចទាប តែព្រះទ្រង់ស្រឡាញ់ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ទំនុកដំកើង ១៣៨ ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ។ ទំនុកដំកើង ១៣៨:៦ ថ្ងៃមួយ ខ្ញុំបានស្វាគមន៍គ្រួសារមួយ ដែលបានមកចូលរួមជាភ្ញៀវ ក្នុងកម្មវិធីថ្វាយបង្គំព្រះនៅព្រះវិហាររបស់ខ្ញុំ។ ក្រុមគ្រួសារនេះ មានកូនស្រីម្នាក់ជាជនពិការ។ ខ្ញុំក៏បានលត់ជង្គង់ នៅក្បែរក្មេងស្រីតូចនោះ ដែលកំពុងអង្គុយនៅលើរទេះរុញ ហើយក៏បានណែនាំនាង ឲ្យស្គាល់សត្វឆ្កែរបស់ខ្ញុំឈ្មោះខាលី(Callie) ហើយក៏បានសរសើរថា នាងមានវ៉ែនតា និងស្បែកជើងពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ ទោះនាងមិនអាចនិយាយ ក៏ទឹកមុខញញឹមរបស់នាង បានប្រាប់ឲ្យខ្ញុំដឹងថា នាងមានចិត្តរីករាយនៅក្នុងការទំនាក់ទំនងជាមួយខ្ញុំ។ ពេលនោះ មានក្មេងស្រីតូចម្នាក់បានចូលមកជិតយើង ដោយមិនហ៊ានមើលមុខនាងចំ។ ក្មេងស្រីតូចនោះក៏បាននិយាយខ្សឹបៗថា “សូមអ្នកគ្រូនិយាយប្រាប់គាត់ថា រ៉ូបរបស់គាត់ស្អាតណាស់”។ ខ្ញុំក៏បានប្រាប់នាងថា “ក្មួយទៅប្រាប់គាត់ខ្លួនឯងទៅ។ គាត់មានចិត្តល្អ មិនខុសពីក្មួយ”។ ខ្ញុំក៏បានពន្យល់ប្រាប់គាត់ អំពីភាពងាយស្រួល ក្នុងការជជែកជាមួយមិត្តភក្តិថ្មីម្នាក់នេះ ទោះនាងមិនអាចទំនាក់ទំនងដូចយើងក៏ដោយ ហើយខ្ញុំក៏បានពន្យល់ផងដែរថា ការញញឹមដាក់នាង ក៏អាចជួយឲ្យនាងមានអារម្មណ៍ថា គេទទួលស្វាគមន៍ និងស្រឡាញ់នាងផងដែរ។ ក្នុងព្រះគម្ពីរប៊ីប និងក្នុងពិភពលោកនេះ គេច្រើនតែមិនរាប់រកមនុស្សជាច្រើន ដោយសារគេគិតថា ពួកគេមានភាពខុសប្លែកគេ។ ទោះជាយ៉ាងណាក៏ដោយ ព្រះដ៏ធំប្រសើរនៃយើង បានឲ្យតម្លៃមកលើភាពខុសប្លែករបស់យើង ហើយបានត្រាស់ហៅយើងចូលទៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ និងមហាគ្រួសាររបស់ព្រះអង្គ។…
Read articleឯកសិទ្ធិក្នុងការអធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ក្រោយមក កាលទ្រង់កំពុងតែអធិស្ឋាននៅកន្លែង១ លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង ដូចជាលោក យ៉ូហាន បានបង្រៀនដល់សិស្សលោកដែរ» (លូកា ១១:១)។ ការប្រកបស្និទ្ធស្នាលដែលយើងមានជាមួយព្រះ តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺបានបង្ហាញចេញមកជាចម្បង តាមរយៈការអធិស្ឋានរបស់យើង។ ការអធិស្ឋានគឺជាភស្តុតាងបញ្ជាក់ថា យើងមានទំនាក់ទំនងជាមួយព្រះអង្គ។ ព្រះអង្គមិនគ្រាន់តែមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលព្រះអង្គ តែក៏បានប្រទានយើងនូវឯកសិទ្ធិពិសេស ក្នុងការទំនាក់ទំនងជាមួយព្រះអង្គ ក្នុងការអធិស្ឋាន។ ព្រះគម្ពីរប៊ីបមានខគម្ពីរជាច្រើន ដែលបានចែងអំពីជីវិតនៃការអធិស្ឋានរបស់ព្រះយេស៊ូវ។ កាលណាយើងបានយល់កាន់តែច្បាស់អំពីខគម្ពីរទាំងនោះ នោះយើងក៏បានដឹងកាន់តែច្បាស់ថា ព្រះយេស៊ូវបានចាត់ទុកការអធិស្ឋានជាទម្លាប់នៃការរស់នៅដ៏បរិសុទ្ធ។ ព្រះអង្គបានអធិស្ឋានជាទៀងទាត់ នៅពេលព្រឹកព្រលឹម ដើម្បីទូលសូមព្រះវរបិតាដឹកនាំ ការអនុវត្តន៍តាមផែនការប្រចាំថ្ងៃ។ ការអធិស្ឋានក្នុងកន្លែងស្ងប់ស្ងាត់ និងដាច់ដោយឡែក ផ្តល់ភាពងាយស្រួលឲ្យព្រះយេស៊ូវស្តាប់ព្រះសូរសៀងព្រះវរបិតា ដោយគ្មានការរំខានពីសម្លេងហ្វូងមនុស្ស និងការទូលសួររបស់ពួកសាវ័ក។ ការអធិស្ឋានបង្កើតឲ្យមានបរិបទ ឬគម្រោងសម្រាប់ការសម្រេចព្រះទ័យទាំងអស់ដែលព្រះអង្គមាន។ ពេលដែលពួកសាវ័កឃើញព្រះយេស៊ូវមានទម្លាប់អធិស្ឋានដូចនេះ ពួកគេក៏បានទូលសូមព្រះអង្គបង្រៀនពួកគេឲ្យចេះអធិស្ឋាន។ ពួកគេប្រហែលជាបានប៉ះពាល់ចិត្ត ដោយសារភាពឆេះឆួល និងការផ្ចង់ព្រះទ័យរបស់ព្រះយេស៊ូវ ដែលបានបណ្ដាលឲ្យពួកគេមានចិត្តស្រេកឃ្លាន ចង់មានការប្រកបស្និទ្ធស្នាលជាមួយព្រះវរបិតា ស្រដៀងនឹងព្រះអង្គផងដែរ។ ព្រះយេស៊ូវក៏បានឆ្លើយតបចំពោះពួកគេ ដោយបង្រៀនពួកគេថា «កាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន»…
Read articleអត្ថន័យនៃភួងបន្លា (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ម៉ាថាយ ៥:១-១២ មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត។ ម៉ាថាយ ៥:៤ លោកអ៊ីសាក វ៉ាត់(Isaac Watts) ស្ថិតក្នុងចំណោមអ្នកនិពន្ធទំនុកសកល ដែលល្បីល្បាញបំផុត ក្នុងប្រវត្តិសាស្រ្តពួកជំនុំ។ គាត់បាននិពន្ធបទ “កាលខ្ញុំនឹកពីឈើឆ្កាងអស្ចារ្យ”។ ក្នុងល្បះដំបូងរបស់បទចម្រៀងនេះ គាត់បានធ្វើការពិពណ៌នា អំពីភាពខុសប្លែកគ្នា ក្នុងន័យថា គាត់បានចាត់ទុកវត្ថុមានតម្លៃបំផុតដែលគាត់រកបាន ជាការខាតបង់ ហើយក៏បានស្អប់ខ្ពើមសេចក្តីអំនួតរបស់គាត់។ ជួនកាល ក្នុងភាសានិយាយ យើងសង្កេតឃើញគេប្រើពាក្យផ្សំពីពាក្យពីរដែលមានន័យផ្ទុយគ្នាក្នុងន័យលេងសើច ដូចជាពាក្យ “សប្បាយចង់ងាប់” ។ ក្នុងបទទំនុកសកលរបស់លោកវាត់ គាត់បានប្រើពាក្យផ្សំពីពាក្យដែលមានន័យផ្ទុយគ្នា មិនមែនក្នុងន័យលេងសើច តែមានអត្ថន័យដ៏ជ្រាលជ្រៅណាស់។ ព្រះយេស៊ូវក៏បានប្រើពាក្យដែលមានន័យផ្ទុយគ្នា ជាញឹកញាប់ផងដែរ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មានពរហើយ អស់អ្នកដែលមានសេចក្តីកំសត់ខាងឯវិញ្ញាណ”(ម៉ាថាយ ៥:៣) ក្នុងន័យថា មនុស្សដែលអស់សង្ឃឹម នឹងទទួលបានលើសពីអ្វីដែលពួកគេធ្លាប់សង្ឃឹមថានឹងបាន។ ពេលណាយើងសោកសង្រេង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ ហើយយើងយំសោក ព្រះយេស៊ូវមានបន្ទូលថា យើងបានទទួលបាន “ការកម្សាន្តចិត្ត”(ខ.៤)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងបង្ហាញថា នៅក្នុងនគរព្រះការរស់នៅរបស់មនុស្ស នឹងមានភាពផ្ទុយស្រឡះពីជីវិតនៅផែនដី។ តាមរយៈភាពផ្ទុយគ្នានេះ យើងអាចរៀនសូត្របានថា ជីវិតក្នុងព្រះគ្រីស្ទខុសពីការរំពឹងគិតគ្រប់យ៉ាងរបស់លោកិយ។ ជាក់ស្តែង…
Read articleថ្វាយបង្គំព្រះអង្គដោយអំណរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់» (ទំនុកតម្កើង ១០០:៣)។ មានការពិពណ៌នាថា កណ្ឌគម្ពីរទំនុកតម្កើងគឺហិបដាក់ថ្នាំ សម្រាប់វិញ្ញាណរបស់យើង។ នៅក្នុងកណ្ឌគម្ពីរទំនុកតម្កើង យើងអាចរកឃើញទំនួញ សម្រាប់អ្នកដែលជួបទុក្ខវេទនា ការស្រែករកព្រះ ក្នុងពេលដ៏ពិបាក និងការថ្វាយការសរសើរតម្កើង និងការអរព្រះគុណ។ ទោះអ្នកមានជំងឺអ្វីក៏ដោយនៅក្នុងចិត្ត អ្នកអាចរកថ្នាំព្យាបាល ក្នុងបទគម្ពីរទំនុកតម្កើង។ នៅក្នុងបទគម្ពីរទំនុកតម្កើង មានសេចក្តីពិតជាមូលដ្ឋានគ្រឹះ ដែលបានចែងថា ព្រះអម្ចាស់ជាព្រះ ហើយយើងជាកម្មសិទ្ធិរបស់ព្រះអង្គ។ ការរស់នៅរបស់យើងជារាស្ត្ររបស់ព្រះអង្គ គឺបានបង្ហាញឲ្យយើងដឹងថា ព្រះអង្គជានរណា។ កាលពីមុនយើងមិនមែនជារាស្ត្ររបស់ព្រះអង្គ តែឥឡូវនេះ យើងជារាស្ត្រព្រះអង្គហើយ។ កាលពីមុន យើងមិនបានទទួលសេចក្តីមេត្តា តែឥឡូវយើងទទួលសេចក្តីមេត្តាជារៀងរាល់ថ្ងៃ (១ពេត្រុស ២:១០)។ និយាយឲ្យខ្លី យើងមិនមែនជាកម្មសិទ្ធិរបស់ខ្លួនឯងទេ។ យើងមិនដែលបានធ្វើជាកម្មសិទ្ធិខ្លួនឯងទេ។ យើងជាជីវិត ដែលព្រះអាទិករដ៏មានចេស្ដាបានបង្កើតឲ្យដូចរូបអង្គទ្រង់។ ព្រះអង្គជាជាងស្មូន ដែលបានរចនាយើងមក ហើយ «យើងជាកម្មសិទ្ធិរបស់ព្រះអង្គ»។ ជាងនេះទៅទៀត យើងជាមនុស្សមានបាប ដែលព្រះអង្គសង្គ្រោះមានសេចក្តីស្រឡាញ់ បានបង់ថ្លៃលោះឲ្យរួចពីបាប (១កូរិនថូស ៦:២០)។ ព្រះអង្គជាអ្នកគង្វាល ដែលបានលះបង់ព្រះជន្មដើម្បីយើង…
Read article