សេចក្តីស្រឡាញ់របស់ព្រះវរបិតា(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
១យ៉ូហាន ៣:១-៣,១៦-២៤ មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ។ ១យ៉ូហាន ៣:១ មានពេលមួយ គីម(Kim) បានអង្គុយនៅក្បែរមាត់បង្អួច ដោយមានកាបូបស្ពាយដែលបានរៀបចំរួចជាស្រេច ដោយការរង់ចាំយ៉ាងអន្ទះសា ចំពោះការមកដល់របស់ឪពុកនាង។ ប៉ុន្តែ នៅពេលដែលថ្ងៃបានប្រែជាយប់ ភាពរំភើបរីករាយក៏បានរលាយបាត់។ ពេលនោះ នាងក៏បានដឹងថា ឪពុកនាងមិនបានមកទេ គឺមិនខុសពីពេលមុនឡើយ។ ឪពុកម្តាយរបស់គីមបានលែងលះគ្នា ហើយនាងចង់ចំណាយពេលជាមួយឪពុករបស់នាងឲ្យបានច្រើន។ វាមិនមែនជាលើកទីមួយទេ ដែលនាងគិតថា នាងមិនសូវសំខាន់ចំពោះឪពុករបស់នាង ហើយគាត់ប្រាកដជាមិនស្រឡាញ់នាងទេ។ ក្រោយមក គីមក៏បានដឹងថា ទោះឪពុកម្តាយរបស់យើងដែលនៅផែនដី និងអ្នកផ្សេងទៀត ធ្វើឲ្យយើងខកចិត្តយ៉ាងណាក៏ដោយ ក៏យើងមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលស្រឡាញ់យើង ហើយមិនធ្វើឲ្យយើងខកចិត្តឡើយ។ យើងរាល់គ្នាដែលជាគ្រីស្ទបរិស័ទក៏អាចទទួលស្គាល់ការពិតនេះដែរ។ សាវ័កយ៉ូហាន គឺជាអ្នកនិពន្ធកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន កណ្ឌគម្ពីរសំបុត្រយ៉ូហានទាំង៣ និងកណ្ឌគម្ពីរវិវរណៈ។ គាត់បានយល់អំពីជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះ។ តាមពិត គាត់បានពិពណ៌នាអំពីខ្លួនឯងថា គាត់ជា “សិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់”(យ៉ូហាន ២១:២០) ដោយគាត់បានទទួលស្គាល់ថា គាត់ជាមនុស្សម្នាក់ដែលជីវិតបានផ្លាស់ប្រែ ដោយសារសេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទមានចំពោះគាត់។ គឺដូចដែលគាត់បានពិពណ៌នាថា “មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”(១យ៉ូហាន…
Read articleមិនត្រូវមានសេចក្តីខ្មាស (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
“ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្តីខ្មាស ចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់គុកនោះឡើយ ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ តាមព្រះចេស្តានៃព្រះចុះ ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ”។ ២ធីម៉ូថេ ១:៨-៩ យើងពិតជាងាយនឹងមានសេចក្តីខ្មាស គឺខ្មាសចំពោះព្រះដ៏ជាម្ចាស់ ចំពោះអ្នកបម្រើរបស់ព្រះអង្គ និងចំពោះព្រះរាជសាររបស់ព្រះអង្គ។ ដូចនេះ យើងមានការជំរុញចិត្តខ្លាំងណាស់ ដែលបានឮសាវ័កប៉ុលលើកទឹកចិត្តលោកធីម៉ូថេ កុំឲ្យមានសេចក្តីខ្មាស។ ក្នុងវប្បធម៌លោកខាងលិច គេមានការទ្រាំទ្រយ៉ាងខ្លាំង ចំពោះការនិយាយមិនច្បាស់លាស់ អំពីសាសនា ព្រះ និងរឿងខាងវិញ្ញាណ។ យើងច្រើនតែអាន ឬឮការបកស្រាយមិនច្បាស់លាស់ ដែលហាក់ដូចជាមិនសូវសមស្របនឹងដំណឹងល្អឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការអ្វីដែលសង្គមហាក់ដូចជាមិនអាចទទួលយកបាន គឺការប្រកាសច្បាស់ៗថា មានតែព្រះយេស៊ូវគ្រីស្ទទេដែលអាចប្រទានសេចក្តីសង្គ្រោះ។ បើយើងត្រៀមខ្លួនប្រកាសជាមួយសាវ័កពេត្រុសថា “គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះ”(កិច្ចការ ៤:១២) នោះចូរយើងទទួលយកពាក្យលើកទឹកចិត្តពីសាវ័កប៉ុលថា “ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ” ។ យើងប្រហែលពិបាកទទួលការអញ្ជើញរបស់សាវ័កប៉ុលឲ្យចូលរួមជាមួយគាត់ ក្នុងការរងទុក្ខដើម្បីដំណឹងល្អ។ ការអញ្ជើញនេះប្រាសចាកនឹងភាពជោគជ័យនិយមរបស់គ្រីស្ទបរិស័ទ ក្នុងសម័យថ្មី ដែលតែងតែព្យាយាមបង្ហាញលោកិយថា គ្រីស្ទបរិស័ទកំពុងរស់នៅក្នុងភាពចម្រុងចម្រើន។ ដូចនេះ មនុស្សជាច្រើនចង់បញ្ជាក់ថា ព្រះទ្រង់មានព្រះចេស្តាប្រោសឲ្យជា ធ្វើការអស្ចារ្យ និងនាំរាស្រ្តព្រះអង្គទៅរកជ័យជម្នះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរ និងទីបន្ទាល់របស់ពួកស្មោះត្រង់…
Read articleមានការជំរុញចិត្តឲ្យផ្សាយដំណឹងល្អ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
កិច្ចការ ២០:១៧-២៤ ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង។ រ៉ូម ១:១៦ “តើអ្នកដឹងទេថា ព្រះយេស៊ូវស្រឡាញ់អ្នក។ ព្រះអង្គពិតជាស្រឡាញ់អ្នកណាស់”។ នេះជាពាក្យសម្តីចុងក្រោយ របស់លោកចន ដានីយ៉ែល(John Daniels)។ បន្ទាប់ពីគាត់បានឲ្យលុយខ្លះ ដល់បុរសម្នាក់ជាជនអនាថាម្នាក់ គាត់ក៏បាននិយាយលាគ្នា ដោយពាក្យពេចន៍នេះ ហើយប៉ុន្មានវិនាទីក្រោយមក មានឡានមួយបានបុកគាត់ បណ្តាលឲ្យគាត់បាត់បង់ជីវិតភ្លាមៗ។ នៅក្នុងក្រដាសកម្មវិធីបុណ្យសពរបស់លោកចន មានអត្ថបទខ្លីមួយដែលមានខ្លឹមសារយ៉ាងដូចនេះថា “លោកចន ចង់ស្វែងរកវិធីឈោងចាប់មនុស្សឲ្យកាន់តែច្រើន ដូចនេះ នៅពេលរសៀលថ្ងៃអាទិត្យ គាត់បានព្យាយាមជួយយកអសារបុរសម្នាក់។ ព្រះអម្ចាស់ក៏បានប្រទានមធ្យោបាយមួយ ដើម្បីឲ្យគាត់ឈោងចាប់ពិភពលោក។ នៅថ្ងៃនោះ ប៉ុស្តិ៍ទូរទស្សន៍ជាច្រើនបានចាក់ផ្សាយដំណឹងអំពីអំពើសប្បុរសធម៌ និងរបៀបដែលគាត់ចែកចាយអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដល់ជនអនាថា។ ដំណឹងនេះក៏បានឮទៅដល់ញាតិមិត្ត ក្រុមគ្រួសារ និងមនុស្សជាច្រើនទៀត នៅទូទាំងប្រទេស”។ ទោះលោកចន ដានីយ៉ែល មិនមែនជាគ្រូអធិប្បាយក៏ដោយ គាត់ទទួលបានការបណ្តាលចិត្តឲ្យនិយាយប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ។ សាវ័កប៉ុលក៏បានទទួលការបណ្តាលចិត្តផងដែរ។ ក្នុងបទគម្ពីរកិច្ចការ ជំពូក២០ គាត់បានបង្ហាញអំពីភាពឆេះឆួលរបស់គាត់ នៅក្នុងការផ្សាយដំណឹងល្អ ដោយនិយាយពាក្យផ្តាំផ្ញើដល់អ្នកដឹកនាំពួកជំនុំនៅទីក្រុងអេភេសូរថា “ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ…
Read articleទទួលការពារពីព្រះវត្តមានព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
“ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចំរើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ”។ លោកុប្បត្តិ ៣៩:២ កន្លែងល្អបំផុត សម្រាប់បម្រើព្រះ គឺជាកន្លែងដែលព្រះអង្គបានដាក់អ្នក ឲ្យធ្វើការបម្រើព្រះអង្គ។ គ្មានការងារណាដែលល្អឥតខ្ចោះ គ្មានគ្រួសារណាដែលគ្មានកំហុស ឬកាលៈទេសៈណាដែលគ្មានបញ្ហាឡើយ។ អ្នកដែលតែងតែស្វែងរកជីវិតដែលមានន័យ បានភ្លេចថា ភាពល្អឥតខ្ចោះមានតែនៅនគរស្ថានសួគ៌ប៉ុណ្ណោះ ហេតុនេះហើយ យើងមានការខកចិត្តជាញឹកញាប់។ យើងមិនអាចនិយាយថា លោកយ៉ូសែបគួរតែស្ថិតក្នុងស្ថានភាពល្អជាងនេះ។ បន្ទាប់ពីគាត់ចាប់ផ្តើមជីវិតជាកូនសំណប់របស់ឪពុកគាត់ គាត់ក៏បានក្លាយជាទាសករដែលគេជួញដូរ។ ភាពសុខស្រួល ដែលគាត់មានក្នុងគ្រួសារ ក៏បានជំនួសដោយច្រវាក់នៃភាពជាទាសករ។ យើងក៏ឃើញកាលៈទេសៈរបស់យើងមានការផ្លាស់ប្តូរ ពីពេលមួយទៅពេលមួយ ដូចលោកយ៉ូសែបផងដែរ។ យើងប្រហែលជាផ្លាស់ទីលំនៅចេញពីផ្ទះដែលយើងបានរស់នៅជាយូរឆ្នាំ ឬមនុស្សជាទីស្រឡាញ់របស់យើងកើតដុំគីស ឬមួយយើងមានបញ្ហាហិរញ្ញវត្ថុ ពុំនោះទេបញ្ហាសុខភាពស្រាប់តែវាយប្រហារដោយមិនដឹងខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចទេ ដែលបានជួបការធ្លាក់ខ្លួនធ្ងន់ធ្ងរដូចលោកយ៉ូសែប។ (ហើយបើអ្នកបានជួបរឿងដូចគាត់ នោះអ្នកអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះគម្ពីរបានចែងអំពីរឿងដែលព្រះទ្រង់បានជួយមនុស្សដូចអ្នកផងដែរ!) យើងប្រហែលគិតថា លោកយ៉ូសែបមានហេតុផលគ្រប់យ៉ាង ដែលត្រូវរត់គេច លាក់ខ្លួន បោះបង់ការតស៊ូ កើតមានចិត្តស្អប់ តែព្រះវត្តមានរបស់ព្រះ បាននាំគាត់ឆ្លងកាត់ជ្រលងនៃទុក្ខលំបាកនីមួយៗ។ ព្រះមិនបានការពារគាត់ឲ្យរួចផុតពីទុក្ខលំបាកភ្លាមៗ តែព្រះអង្គបានការពារគាត់ នៅក្នុងទុក្ខលំបាកទាំងនោះ។ គាត់បានទទួលការការពារពីព្រះវត្តមានព្រះអង្គ។ រឿងនេះបានបង្រៀនយើងថា ការតស៊ូ ចំណេះដឹង ឬប្រាជ្ញារបស់អ្នកជឿ មិនបានការពារពួកគេឡើយ។…
Read articleតើអ្នកនឹងទូលសួរព្រះយេស៊ូវដូចម្តេចខ្លះ? (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
លូកា ១៨:៩-១៧ ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ។ លូកា ១៨:១៦ មានពេលមួយ លោកចូ(Joe) បានសួរកូនៗរបស់គាត់ ក្នុងពេលបរិភោគអាហារពេលព្រឹកថា “បើព្រះយេស៊ូវកំពុងគង់ នៅតុជាមួយយើង នៅពេលព្រឹកនេះ តើកូនចង់សួរព្រះអង្គដូចម្តេចខ្លះ? កូនប្រុសរបស់គាត់បានគិតអំពីសំណួរដ៏ពិបាកនេះ។ ពួកគេក៏បានសម្រេចចិត្តថា ពួកគេនឹងសុំឲ្យព្រះយេស៊ូវជួយពួកគេធ្វើលំហាត់គណិតវិទ្យាដែលពិបាកបំផុត ហើយសូមឲ្យព្រះអង្គប្រាប់ពួកគេថា ចក្រវាលមានទំហំធំប៉ុណ្ណា។ បន្ទាប់មក កូនស្រីរបស់គាត់ក៏បានឆ្លើយថា នាងនឹងសូមឲ្យព្រះអង្គឱបនាង។ តើអ្នកអាចស្រមៃថា ព្រះយេស៊ូវបានទតមកក្មេងៗទាំងនេះ ដោយសេចក្តីស្រឡាញ់ខ្លាំងប៉ុណ្ណាទេ? ខ្ញុំយល់ឃើញថា ព្រះអង្គនឹងមានព្រះទ័យរីករាយ ក្នុងការឆ្លើយតបចំពោះសំណូមពររបស់ពួកគេ។ ព្រះអង្គអាចសព្វព្រះទ័យជាពិសេស ចំពោះកូនស្រីរបស់លោកចូ ដែលបានសូមឲ្យព្រះអង្គឱបនាង ដែលហាក់ដូចជាបានបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះអង្គ និងបង្ហាញចិត្តដែលចង់ឲ្យព្រះអង្គបង្ហាញសេចក្តីស្រឡាញ់ចំពោះនាង។ ក្មេងៗចិត្តស្វែងរកខ្នងបង្អែក ហើយពួកគេដឹងថា ព្រះយេស៊ូវមានគ្រប់ចេស្តា និងមានសេចក្តីស្រឡាញ់។ ព្រះអង្គមានបន្ទូលថា “អ្នកណាដែលមិនទទួលនគរព្រះ ដូចជាកូនតូចៗ នោះមិនបានចូលទៅក្នុងនគរនោះឡើយ”(លូកា ១៨:១៧)។ ព្រះគ្រីស្ទសព្វព្រះទ័យឲ្យយើងទទួលស្គាល់ថា យើងត្រូវការព្រះគុណ ការអត់ទោសបាប និងសេចក្តីសង្រ្គោះរបស់ព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យនឹងចិត្តដែលបន្ទាបខ្លួន ចិត្តដែលចង់នៅក្បែរព្រះអង្គ។ តើអ្នកមានអ្វីចង់ទូលសួរព្រះយេស៊ូវទេ? យើងម្នាក់ៗសុទ្ធតែមានសំណួរ សម្រាប់ព្រះអង្គ! ពុំនោះទេ អ្នកប្រហែលជាគ្រាន់តែចង់នៅក្បែរព្រះអង្គ? ចូររត់ទៅរកព្រះអង្គក្នុងពេលឥឡូវនេះ…
Read articleបានសម្រេចសេចក្តីយុត្តិធម៌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
“ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបាន ជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ”។ រ៉ូម ៥:១០ ព្រះអម្ចាស់មិនមែនជាតាចាស់ដែលមានចិត្តល្អ ឬជាតាណូអែលចុះពីលើមេឃមក ដើម្បីចែកអំណោយដល់មនុស្ស ហើយមិនខ្វល់អំពីរឿងអ្វីផ្សេងទៀតនោះទេ។ ព្រះអង្គបរិសុទ្ធ ហើយព្រះអង្គសុចរិត។ ហេតុនេះហើយ ដោយសារបាបរបស់យើងជាមនុស្ស យើងក៏បានដាច់ចេញពីព្រះ។ ភាពជាសត្រូវបានកើតមាន រវាងមនុស្សជាតិ និងព្រះអាទិកររបស់យើង។ នេះមិនមែនជាសារដែលអ្នកឮជាញឹកញាប់ទេ ហើយក៏ពិបាកទទួលយកផងដែរ។ ប៉ុន្តែ ព្រះទ្រង់មិនបានមើលរំលងភាពជាខ្មាំងសត្រូវនេះឡើយ។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ អំពីគោលជំហរដែលព្រះទ្រង់មានចំពោះបាបរបស់មនុស្ស។ ជាការពិតណាស់ សាវ័កប៉ុលបានពិពណ៌នាថា មនុស្សគឺជាខ្មាំងសត្រូវរបស់ព្រះ ដោយលើកឡើងយ៉ាងច្បាស់ថា បាបបានធ្វើឲ្យយើងដាច់ចេញពីព្រះអង្គ។ ពាក្យពេចន៍របស់សាវ័កប៉ុលក៏បានរំឭកយើង អំពីពាក្យពេចន៍របស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលបានពោលថា “ទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត”(ទំនុកដំកើង ៥:៥) ជាសារដែលពិបាកអាន ហើយក៏ពិបាកយល់ដែរ បើយើងមើលមួយភ្លែត។ ដូចនេះ តើធ្វើដូចម្តេចឲ្យយើងអាចមានក្តីសង្ឃឹមបាន? តើធ្វើដូចម្តេចឲ្យយើងអាចផ្សះផ្សាឲ្យជានឹងព្រះ? តើធ្វើដូចម្តេចឲ្យព្រះទ្រង់អាចដាក់ទោសមនុស្សមានបាប តាមដែលស័ក្តិសម តែនៅតែអត់ទោសឲ្យមនុស្សមានបាប? ឱប្រាជ្ញានៃសេចក្តីស្រឡាញ់របស់ព្រះរបស់យើង! ពេលដែលមនុស្សទាំងអស់សុទ្ធតែមានបាប និងសេចក្តីខ្មាស អ័ដាមទី២បានប្រយុទ្ធឈ្នះ ហើយសេចក្តីសង្គ្រោះក៏បានកើតមាន។ តាមរយៈការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ព្រះអង្គបានសម្រេចតាមសេចក្តីយុត្តិធម៌របស់ព្រះវរបិតា។ ព្រះអង្គបានទទួលរ៉ាប់រងកាតព្វកិច្ចរបស់យើង…
Read article