ស្តង់ដារនៃសេចក្តីបរិសុទ្ធ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
លេវីវិន័យ ២២:១-៩ អញនេះ ជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។ លេវីវិន័យ ២២:៩ បន្ទាប់ពីខ្ញុំបានទៅទស្សនារូបចម្លាក់សេរ៉ាមិច លំដាក់ពិភពលោក នៅក្នុងសារមន្ទីរសិល្បៈ គេក៏បានអញ្ជើញខ្ញុំឲ្យសូនក្អមតូចមួយ ពីដីឥដ្ឋដែលអាចរឹង នៅពេលត្រូវខ្យល់។ ខ្ញុំក៏បានចំណាយពេល២ម៉ោង នៅក្នុងការសូនក្អមតូចមួយ ដោយមានឆ្លាក់រូប និងដាក់ពណ៌ពីលើផង។ លទ្ធផលដែលខ្ញុំទទួលបានពីការប្រឹងប្រែងនោះ គឺមិនមានអ្វីគួរឲ្យស្ញប់ស្ញែងទេ ដោយខ្ញុំសូនបានក្អមតូចមួយ ខូចទ្រង់ទ្រាយ និងមានពណ៌មិនស្មើ។ គេមិនយកក្អមនេះ ទៅដាក់ក្នុងសារមន្ទីរឡើយ។ ការរស់នៅ ដោយខំប្រឹងធ្វើឲ្យដល់ស្តង់ដារខ្ពស់ណាមួយ អាចមានការពិបាកខ្លាំង។ ពួកសង្ឃរបស់សាសន៍អ៊ីស្រាអែលបានជួបរឿងនេះ ខណៈពេលដែលពួកគេព្យាយាម ធ្វើតាមបង្គាប់របស់ព្រះ ឲ្យសម្អាតខ្លួនតាមក្រឹត្យវិន័យ(លេវីវិន័យ ២២:១-៨) និងធ្វើតាមការបង្គាប់ជាបន្ថែមទៀត ទាក់ទងនឹងការថ្វាយយញ្ញបូជា(ខ.១០-៣៣)។ ការងាររបស់ពួកសង្ឃត្រូវតែមានភាពបរិសុទ្ធ ដោយការញែកចេញ តែទោះពួកគេបានខិតខំយ៉ាងណា ក៏ពួកគេនៅតែមានចំណុចខ្វះខាតជាញឹកញាប់។ ហេតុនេះហើយ ទីបំផុត ព្រះទ្រង់ក៏បានដាក់ការទទួលខុសត្រូវចំពោះសេចក្តីសុចរិតរបស់ពួកគេ មកលើស្មារបស់ព្រះអង្គ។ គឺដូចដែលព្រះអង្គបានប្រាប់លោកម៉ូសេថា ព្រះអង្គគឺជាព្រះយេហូវ៉ា គឺជាព្រះដែលញែកពួកគេចេញជាបរិសុទ្ធ(២២:៩,១៦,៣២)។ ព្រះយេស៊ូវគឺជាសម្តេចសង្ឃរបស់យើង ហើយមានតែព្រះអង្គទេ ដែលអាចថ្វាយដង្វាយលោះបាបដែលបរិសុទ្ធ និងអាចទទួលយកបាន ត្រូវតាមស្តង់ដាររបស់ព្រះមួយរយភាគរយ តាមរយៈការសុគតរបស់ព្រះអង្គ នៅលើឈើឆ្កាង។ ព្រះអង្គបានអធិស្ឋានថា “ឯទូលបង្គំក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតដែរ”(យ៉ូហាន…
Read articleព្រះនាមដ៏លើសលប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ព្រះទ្រង់មានព្រះបន្ទូលទៅម៉ូសេថា «អញជាព្រះដ៏ជាព្រះ» រួចទ្រង់មានព្រះបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា។ និក្ខមនំ ៣:១៤ ក្នុងវប្បធម៌ខ្លះ អត្ថន័យរបស់ឈ្មោះ មិនសូវសំខាន់ទេ។ យើងជ្រើសរើសឈ្មោះដាក់ឲ្យកូន ដោយសារឈ្មោះនោះស្តាប់ទៅពីរោះ ទោះអត្ថន័យរបស់ឈ្មោះនីមួយៗ មានសារៈសំខាន់ក៏ដោយ។ អត្ថន័យរបស់ឈ្មោះអាចធ្វើឲ្យម្ចាស់ឈ្មោះមានចរិតលក្ខណៈបែបណាមួយ ឬនាំមកនូវក្តីសង្ឃឹមដល់អ្នកដែលបានឮឈ្មោះនោះ។ កាលលោកម៉ូសេជួបព្រះអម្ចាស់ ក្នុងគុម្ពបន្លា គាត់បានទូលសួរព្រះអង្គថា “កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច?”(និក្ខមនំ ៣:១៣)។ ព្រះនាមដែលព្រះទ្រង់បានប្រាប់លោកម៉ូសេ គឺ YHWH(ប្រែមកថា “អញជាព្រះដ៏ជាព្រះ”) មានព្យញ្ជនៈ៤ តែគ្មានស្រះទេ។ ដូចនេះ យើងឃើញថា យើងស្ទើរតែមិនអាចអានពាក្យ YHWH បាន។ ព្រះនាមព្រះអង្គជាឈ្មោះដែលយើងមិនអាចនិយាយចេញមកបាន។ ហេតុអ្វីព្រះអង្គឆ្លើយតបលោកម៉ូសេយ៉ាងដូចនេះ? លោកម៉ូសេកំពុងទូលសូមព្រះនាមដ៏មានអំណាច ដើម្បីយកទៅប្រាប់រាស្រ្តអ៊ីស្រាអែល និងស្តេចផារ៉ោន ហើយព្រះអង្គបានប្រទានព្រះនាមដែលគាត់មិនអាចអានដាច់។ ព្រះអង្គហាក់ដូចជាកំពុងតែប្រាប់គាត់ថា “គ្មានឈ្មោះណា ដែលអាចបកស្រាយឲ្យបានគ្រប់ជ្រុងជ្រោយថា អញជានរណានោះឡើយ។ ដូចនេះ ឯងត្រូវប្រាប់គេថា អញជាព្រះដ៏ជាព្រះ ដែលបានចាត់ឯងឲ្យមកឯពួកគេ។ ចូរប្រាប់ស្តេចផារ៉ោនឲ្យមើលការអ្វីដែលអញនឹងធ្វើ ជំនួសរាស្រ្តអង្គ។ នោះវានឹងដឹងថា អញជានរណា។ ព្រះគម្ពីរជារឿងដែលមិនគ្រាន់តែនិយាយអំពីព្រះរាជកិច្ចនៃការជួយសង្គ្រោះរបស់ព្រះ…
Read articleព្រះអម្ចាស់ គឺជាគ្រឹះដ៏រឹងមាំ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
អេសាយ ៣៣:២-៦ នឹងមានសេចក្តីសុខស្រួលនៅក្នុងគ្រាឯង ព្រមទាំងសេចក្តីសង្គ្រោះប្រាជ្ញា និងដំរិះជាបរិបូរដែរ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងបានជាឃ្លាំងរបស់ឯង។ អេសាយ ៣៣:៦ ផ្ទះរបស់ខ្ញុំមានផ្ទះបាយចាស់ទ្រុឌទ្រោម និងមានរនាបបាក់ស្រុត ដូចនេះ យើងចាំបាច់ត្រូវជួសជុលវា។ បន្ទាប់ពីជាងសំណង់បានវាយកំទេចផ្ទះនោះមួយផ្នែកធំ ពួកគេក៏បានចាប់ផ្តើមជីកដី ដើម្បីសង់គ្រឹះថ្មី។ ពេលនោះ រឿងដែលគួរឲ្យចាប់អារម្មណ៍ក៏បានកើតឡើង។ ខណៈពេលដែលជាងកំពុងជីកដី ពួកគេកាយបានបំណែកឥដ្ឋការ៉ូជាច្រើន រួមទាំងដបសូដាពីទសវត្សរ៍ឆ្នាំ១៨៥០ ហើយថែមទាំងរកឃើញកាំបិតចាស់ៗទៀតផង។ តើគេបានសង់ផ្ទះនេះនៅលើកន្លែងចាក់សំរាមចាស់ឬ? គ្មាននរណាដឹងទេ ហេតុនេះហើយ វិស្វករក៏បានប្រាប់យើងថា ពួកគេត្រូវជីកគ្រឹះឲ្យបានជ្រៅជាងមុន ពុំនោះទេ ជញ្ជាំងផ្ទះរបស់យើងនឹងចេញស្នាមប្រេះមិនខាន។ គេសង់គ្រឹះឲ្យបានរឹងមាំ ដើម្បីឲ្យផ្ទះមានភាពរឹងមាំ។ ជីវិតយើងក៏មានលក្ខណៈដូចនេះដែរ។ កាលពួកអ៊ីស្រាអែលរង្គោះរង្គើដោយសារខ្មាំងសត្រូវ ហោរាអេសាយបានអធិស្ឋានសូមឲ្យពួកគេបន្តមានភាពរឹងមាំ(អេសាយ ៣៣:២-៤)។ ប៉ុន្តែ ភាពរឹងមាំរបស់ពួកគេមិនកើតចេញពីភាពក្លាហាន ឬអាវុធនោះទេ តែដោយសារពួកគេបានសង់ជីវិតរបស់ពួកគេ នៅលើព្រះ។ គឺដូចដែលលោកហោរាបានមានប្រសាសន៍ថា “ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានដំឡៃដែលបាន ដាក់យ៉ាង មាំមួន ឯអ្នកណាដែលជឿ នោះមិនត្រូវរួសរាន់ឡើយ”(២៨:១៦)។ ព្រះយេស៊ូវក៏បានមានបន្ទូលស្រដៀងនេះផងដែរ ដោយបង្រៀនថា អស់អ្នកដែលសង់ជីវិតរបស់ខ្លួន នៅលើប្រាជ្ញារបស់ព្រះអង្គដែលជាគ្រឹះដ៏រឹងមាំ…
Read articleព្រះអង្គបានយាងមកប្រោសដើមត្រែងដែលបាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
“ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសំដែងចេញនូវសេចក្តីយុត្តិធម៌ ដោយសេចក្តីពិត”។ អេសាយ ៤២:៣ អ្នកដឹកនាំនយោបាយដ៏អស្ចារ្យ នៅសម័យបុរាណ ពឹងផ្អែកលើកម្លាំងទ័ពដើម្បីគ្រប់គ្រងទឹកដី។(សព្វថ្ងៃ អ្នកដឹកនាំជាច្រើន នៅបន្តធ្វើដូចនេះទៀត)។ ព្រះគម្ពីរបានពិពណ៌នាថា ស្តេចស៊ីរូសនៃចក្រភពពើរស៊ី នឹងជាន់ឈ្លីប្រជាជន ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ(អេសាយ ៤១:២៥)។ តែទន្ទឹមនឹងនោះ ហោរាអេសាយក៏បានថ្លែងទំនាយ អំពីព្រះដ៏ជាអ្នកបម្រើ ដែលនឹងយាងមក ទ្រង់មានលក្ខណៈផ្ទុយគ្នាស្រឡះពីអ្នកដឹកនាំនៅសម័យនោះ។ ព្រះយេស៊ូវជាអ្នកបម្រើ ព្រះអង្គសុភាព មានព្រះទ័យស្រទន់ និងសប្បុរស។ មនុស្សដែលអ្នកដទៃចង់បដិសេធ ឬបោះបង់ចោល ព្រះអង្គស្ម័គ្រព្រះទ័យប្រើពួកគេ។ យើងអាចមានការលើកទឹកចិត្តណាស់ ពេលបានឮដូចនេះ! ពាក្យប្រៀបប្រដូចអំពីដើមត្រែងដែលបាក់ គឺបានឆ្លុះបញ្ចាំងអំពីភាពស្រទន់ ដែលព្រះយេស៊ូវមានចំពោះយើង។ យើងមិនអាចផ្អែកទៅលើដើមត្រែងដែលបាក់ ហើយក៏មិនអាចយកវាទៅធ្វើប៉ីសម្រាប់ផ្លុំបានដែរ។ តែព្រះយេស៊ូវបានរើសមនុស្សដែលគេបោះបង់ចោល ហើយបានបង្កើតភ្លេងដ៏ពីរោះ នៅក្នុង និងតាមរយៈជីវិតពួកគេ។ សព្វថ្ងៃនេះ អ្នកប្រហែលមានអារម្មណ៍ថា គេកំពុងជាន់ឈ្លី និងមានភាពខ្ទេចខ្ទាំ ដោយសារការអ្វីដែលអ្នកដទៃបានធ្វើមកលើអ្នក ឬមានរបួសស្នាម ដោយសារកំហុសពីអតីតកាល។ អ្នកប្រហែលជាចង់ជឿថា អ្នកមានភាពប្រេះបែក និងគ្មានតម្លៃ។ តែមានដំណឹងដ៏រុងរឿងមួយសម្រាប់អ្នក : ព្រះដ៏ជាអ្នកបម្រើលើកដើមត្រែងដែលបាក់ យ៉ាងប្រុងប្រយ័ត្ន។ ព្រះយេស៊ូវក៏ប្រើប្រឆេះដែលនៅហុយ។…
Read articleបានទទួលព្រះពរ ដើម្បីធ្វើជាព្រះពរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
២ពង្សាវតាក្សត្រ ៤:១-៧ កូនទាំង២ក៏ហុចភាជនៈមកឲ្យម្តាយ ហើយម្តាយក៏ចាក់ប្រេងដាក់។ ២ពង្សាវតាក្សត្រ ៤:៥ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំ ដែលខ្ញុំធ្វើការជាអ្នកកាសែត ខ្ញុំចូលចិត្តសរសេររឿងរបស់អ្នកដទៃ នៅក្នុងទំព័រកាសែត ប៉ុន្តែ គេបានបណ្ដុះបណ្តាលខ្ញុំ មិនឲ្យចែកចាយទស្សនៈរបស់ខ្ញុំទេ។ ដូចនេះ រយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីខ្ញុំដឹងថា ព្រះបានត្រាស់ហៅខ្ញុំ ឲ្យចាកចេញពីអាជីពជាអ្នកកាសែត ខ្ញុំក៏បានទទួលការដឹកនាំពីព្រះអង្គ ឲ្យសរសេរអត្ថបទបង្ហោះនៅតាមបណ្ដាញអ៊ីនធឺណិត ហើយចែកចាយអំពីព្រះអង្គ។ ខ្ញុំមានការភ័យខ្លាចបន្តិចបន្តួច នៅក្នុងការចែកចាយអំពីទស្សនៈរបស់ខ្ញុំ និងជាពិសេសអំពីសេចក្តីជំនឿរបស់ខ្ញុំ។ ខណៈពេលដែលខ្ញុំចាប់ផ្តើមសរសេរអត្ថបទបង្ហោះតាមបណ្ដាញអ៊ីនធឺណិត ខ្ញុំមានការបារម្ភថា ថ្ងៃណាមួយខ្ញុំនឹងមិនមានប្រធានបទ សម្រាប់សរសេរទៀតទេ។ ប៉ុន្តែ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ទៀត ខ្ញុំរកបានពាក្យលើកទឹកចិត្ត និងការបង្រៀនសម្រាប់ចែកចាយ។ ខ្ញុំសរសេរកាន់តែច្រើន នោះគំនិតកាន់តែច្រើនក៏បានហូរចេញមកដូចទឹក រហូតមកដល់ពេលសព្វថ្ងៃ។ ខ្ញុំបានឃើញព្រះទ្រង់ធ្វើការក្នុងជីវិតខ្ញុំ ដោយបំពេញខ្ញុំ នូវក្តីអំណរ និងការបណ្តាលចិត្ត ពេលណាខ្ញុំប្រើអំណោយទាន និងទេពកោសល្យរបស់ខ្ញុំ ដើម្បីបម្រើអ្នកដទៃ ដោយចិត្តស្មោះត្រង់។ ក្នុងបទគម្ពីរ ២ពង្សាវតាក្សត្រ យើងឃើញថា មានស្រ្តីមេម៉ាយម្នាក់ បានទៅសុំឲ្យហោរាអេលីសេជួយ។ បន្ទាប់ពីស្វាមីរបស់នាងបានស្លាប់ ម្ចាស់បំណុលចង់មកចាប់កូនប្រុសទាំងពីររបស់នាង ឲ្យធ្វើជាបាវបម្រើរបស់ខ្លួន។ នៅផ្ទះរបស់នាងមានតែដបប្រេងអូលីវ១ដបតូចប៉ុណ្ណោះ។ លោកហោរាក៏បានបង្គាប់នាង ឲ្យទៅខ្ចីភាជនៈទទេពីអ្នកជិតខាង…
Read articleពេលណាអ្វីៗមិនកើតឡើង ដូចដែលអ្នកចង់បាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
“ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ”។ អេភេសូរ ៤:៣១ មនុស្សភាគច្រើនយល់ពីអារម្មណ៍ នៅពេលយើងក្រោកពីគេង យើងគិតថា ជីវិតយើងមិនបានទៅដល់គោលដៅ ដែលយើងចង់បាន។ អ្នកប្រហែលមានអារម្មណ៍ដូចនេះ ពេលអ្នកក្រោកពីគេងនៅថ្ងៃនេះ។ យើងប្រហែលកំពុងប្រឈមមុខដាក់ថ្ងៃដ៏ពិបាក ទាំងខាងផ្លូវកាយ ផ្លូវអារម្មណ៍ ផ្លូវហេតុផល ផ្លូវហិរញ្ញវត្ថុ និងថែមទាំងផ្លូវវិញ្ញាណផងដែរ ជាហេតុនាំឲ្យយើងជួបការល្បួងឲ្យយើងមានចិត្តរវើរវាយ។ តើយើងត្រូវធ្វើដូចម្តេច? ពេលនោះ យើងគួរតែចាប់ផ្តើមទូលសូមព្រះអង្គការពារយើង ឲ្យរួចផុតពីប្រភពដ៏គ្រោះថ្នាក់ នៃបញ្ហាខាងវិញ្ញាណ “ជាឃាតករលាក់មុខ” ដែលមានដូចជា សេចក្តីជូរល្វីង ការស្អប់ និងការអាណិតខ្លួនឯង។ សេចក្តីអាក្រក់ទាំងបីនេះ នឹងរឹតរួតជំនឿយើងឲ្យដាច់ខ្យល់ស្លាប់បន្តិចម្តងៗ ហើយហៀរចេញជាការច្រណែនឈ្នានីស និងសម្អប់ចំពោះអ្នកដែលមានអ្វី ដែលយើងចង់បាន។ ដូចនេះ យើងត្រូវការជំនួយរបស់ព្រះអម្ចាស់ ដើម្បីឆ្លើយតបដោយចិត្តដែលសុភាព មិនមែនដោយវិញ្ញាណក្តៅក្រហាយ ក្នុងស្ថានភាពដែលយើងជួបប្រទះ ដែលប្រហែលមានតែព្រះ និងយើងទេដែលដឹង។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងអេភេសូរ គាត់បានលើកទឹកចិត្តក៏ដូចជាបង្គាប់ពួកគេ ឲ្យដកចេញនូវភាពជូរល្វីង ភាពក្តៅក្រហាយ និងកំហឹង។ ការនិយាយងាយស្រួលជាការអនុវត្ត តែសាវ័កប៉ុលបានបង្គាប់ត្រង់ៗតែម្តង។ តាមពិត គ្មានព្រះរាជបញ្ជាមួយណា ក្នុងព្រះគម្ពីរ…
Read article