ទឹក និងជីវិត
ពេលដែលលោកដេវ មូលល័រ(Dave Mueller) បានឈោងចាប់មូលបើកក្បាលរ៉ូប៊ីណេ ទឹកក៏បានចេញពីក្បាលរ៉ូប៊ីណេ ចូលទៅក្នុងធុងទឹកពណ៌ខៀវមួយ។ មនុស្សម្នាដែលឈរនៅជុំវិញគាត់ក៏បានទះដៃឡើង។ ពួកគេបានទះដៃអបអរ ដោយសារពួកគេបានឃើញទឹកស្អាត ហូរចូលទៅក្នុងសហគមន៍របស់ពួកគេ ជាលើកដំបូង។ ប្រភពទឹកស្អាតនេះបានឈានទៅរកការផ្លាស់ប្តូរការរស់នៅ របស់ប្រជាជនមួយក្រុមនេះ ក្នុងប្រទេសកេនយ៉ា។ លោកដេវ និងប្រពន្ធគាត់ឈ្មោះជយ(Joy) បានខិតខំបំពេញសេចក្តីត្រូវការរបស់ប្រជាជនទាំងនោះ ដោយជួយឲ្យពួកគេមានទឹកស្អាតប្រើប្រាស់។ តែពួកគេមិនគ្រាន់តែផ្តល់ឲ្យនូវទឹកប្រើប្រាស់ប៉ុណ្ណោះទេ។ ខណៈពេលដែលពួកគេកំពុងជួយប្រជាជនឲ្យមានទឹកស្អាតប្រើប្រាស់ ពួកគេក៏បានយកឱកាសពេលនោះ ដើម្បីផ្សាយដំណឹងល្អនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដល់ពួកគេ។ ជាងពីរពាន់ឆ្នាំមុន គេឃើញបុរសម្នាក់ឈ្មោះយេស៊ូវឈរនៅក្បែរអណ្តូងទឹករបស់សាសន៍សាំម៉ារី ហើយក៏បានជជែកជាមួយស្រ្តីម្នាក់ ដែលបានមកដងទឹកស្អាតនៅទីនោះ សម្រាប់សុខភាពខាងរូបកាយរបស់ខ្លួន។ តែព្រះយេស៊ូវបានប្រាប់នាងថា នាងមិនគ្រាន់តែត្រូវការទឹកស្អាតខាងសាច់ឈាមប៉ុណ្ណោះទេ តែនាងក៏ត្រូវការទឹកដ៏រស់ សម្រាប់សុខភាពខាងវិញ្ញាណរបស់នាងផងដែរ។ ប្រវត្តិសាស្រ្តនៅតែបន្តទៅមុខឥតឈប់ ហើយមនុស្សជាតិបានរកឃើញបច្ចេកវិទ្យាកាន់តែជឿនលឿន តែជីវិតទាំងឡាយ នៅតែជៀសមិនផុតពីសេចក្តីពិត ដែលថា : យើងនឹងស្លាប់ បើសិនជាគ្មានទឹកស្អាតប្រើប្រាស់ទេនោះ។ ជាងនេះទៅទៀត បើគ្មានព្រះយេស៊ូវ ដែលជាប្រភពនៃទឹកដ៏រស់ទេ យើងនឹងស្លាប់នៅក្នុងអំពើបាបរបស់យើងមិនខាន។ ទឹកមានសារៈសំខាន់ចំពោះជីវិតយើង គឺទឹកខាងសាច់ឈាម និងទឹកខាងវិញ្ញាណ ដែលជាអង្គព្រះយេស៊ូវ។ តើអ្នកបានភ្លក់រស់ជាតិទឹកដ៏រស់ ដែលព្រះយេស៊ូវ ដ៏ជាព្រះសង្រ្គោះ បានប្រទានហើយឬនៅ?-Dave Branon
Read articleត្រូវជួសជុស ឬផ្លាស់ប្ដូរ
មានពេលមួយ ខ្ញុំត្រូវជួសជុសរឹមបង្អួចផ្ទះរបស់ខ្ញុំ។ ខ្ញុំបានកោស រួចខាត់ថ្នាំរបស់រឹមបង្អួចទាំងនោះ ហើយបៀកកាវលាយជាមួយកំទេចឈើ នៅត្រង់ស្នាមប្រេះ មុននឹងចាប់ផ្តើមលាបថ្នាំថ្មីពីលើ។ ខ្ញុំបានខិតខំធ្វើអស់ពីលទ្ធភាព ដោយលាបថ្នាំទ្រនាប់ ហើយលាបថ្នាំថ្លៃៗពីលើរឹមទាំងអស់នោះហើយ ឃើញថា រឹមបង្អួចនោះ ហាក់ដូចជាស្អាតគួរសមដែរ។ ប៉ុន្តែ វាមើលទៅមិនស្អាតដូចថ្មីទេ។ មានវិធីមួយ ដើម្បីធ្វើឲ្យរឹមបង្អួចមើលទៅដូចថ្មី គឺត្រូវផ្លាស់ប្ដូររឹមចាស់ៗចោល។ រឹមបង្អួចដែលបានខូចដោយសារអាកាសធាតុ អាចប្រែជាមានសម្រស់ “ស្អាតគួរសម” ដោយសារការជួសជុល ដូចនេះ ខ្ញុំមិនចាំបាច់ផ្លាស់រឹមចាស់ចោលក៏បាន។ ប៉ុន្តែ បើចិត្តគំនិតរបស់យើង ដែលត្រូវបានបំផ្លាញ ដោយសារអំពើបាបហើយ នោះការខិតខំជួសជុលចិត្តនោះឡើងវិញតែម្យ៉ាង គឺមិនគ្រប់គ្រាន់ឡើយ។ ព្រះទ្រង់សព្វព្រះទ័យ ឲ្យយើងបានកើតជាថ្មីតែម្តង ដើម្បីឲ្យអ្វីៗទាំងអស់បានប្រែជាថ្មីឡើង(២កូរិនថូស ៥:១៧)។ នោះហើយជា លក្ខណៈពិសេសនៃសេចក្តីសង្រ្គោះ ដែលមនុស្សអាចទទួលបានដោយសេចក្តីជំនឿ លើព្រះយេស៊ូវគ្រីស្ទ។ ទ្រង់បានសុគតនៅលើឈើឆ្កាង ធ្វើជាយញ្ញបូជា ជំនួសអំពើបាបរបស់យើង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសម្តែងឲ្យឃើញព្រះចេស្ដារបស់ទ្រង់ ដែលបានឈ្នះអំពើបាប និងសេចក្តីស្លាប់។ ព្រះទ្រង់បានទតមកឃើញថា យើងបាន“កើតជាថ្មី” បន្ទាប់ពីយើងបានប្រែចិត្តទទួលជឿព្រះគ្រីស្ទ(២កូរិនថូស ៥:១៧) ហើយជីវិតចាស់របស់យើង ត្រូវបានជំនួសដោយ “ជីវិតថ្មី” (កិច្ចការ ៥:២០)។ ដូចនេះ…
Read articleព្យុះនៃជីវិត
ព្រះគម្ពីរម៉ាកុស បានចែងអំពីព្យុះកំណាចមួយ។ មានពេលមួយ ពួកសិស្សបានជិះទូកជាមួយព្រះយេស៊ូវ ឆ្លងសមុទ្រកាលីឡេទៅត្រើយម្ខាង។ ស្រាប់តែមាន “ខ្យល់ព្យុះបក់ខ្លាំង” ធ្វើឲ្យពួកគេមានការភ័យខ្លាចបាត់បង់ជីវិត ទោះក្នុងចំណោមពួកគេ មានអ្នកខ្លះជាអ្នកនេសាទត្រីក៏ដោយ(ម៉ាកុស ៤:៣៧-៣៨)។ តើព្រះមិនខ្វល់អំពីគ្រោះភ័យរបស់ពួកគេទេឬ? តើពួកគេមិនមែនជាសិស្សដែលទ្រង់បានជ្រើសរើសដោយផ្ទាល់ដៃទេឬ? តើពួកគេមិនបានស្តាប់បង្គាប់តាមទ្រង់ ដោយធ្វើដំណើរជាមួយទ្រង់ទៅត្រើយម្ខាងហើយទេឬ?(ខ.៣៥) ចុះតើហេតុអ្វី បានជាពួកគេត្រូវជួបខ្យល់ព្យុះដ៏កំណាចនេះ? គ្មានអ្នកណាអាចជៀសផុតពីខ្យល់ព្យុះនៃជីវិតឡើយ។ ពីដំបូងពួកសិស្សមានការភ័យខ្លាចខ្យល់ព្យុះ ក្រោយមក ពួកគេមានការកោតខ្លាចព្រះយេស៊ូវជាងខ្យល់ព្យុះ ដូច្នេះ ព្យុះដែលយើងជួបប្រទះ ក៏អាចនាំឲ្យយើងស្គាល់ព្រះកាន់តែជ្រាលជ្រៅថែមទៀតផងដែរ។ ពួកសិស្សក៏បានឆ្ងល់ថា តើលោកជានរណា បានជាសូម្បីតែខ្យល់ព្យុះ និងទឹករលកក៏ស្ដាប់បង្គាប់លោកដែរ!(ម៉ាកុស ៤:៤១)។ តាមរយៈទុក្ខលំបាករបស់យើង យើងអាចរៀនបានថា គ្មានខ្យល់ព្យុះណាដែលធំ រហូតអាចរារាំងព្រះ មិនឲ្យសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់បានឡើយ(៥:១)។ យើងប្រហែលជាមិនយល់ ពីមូលហេតុដែលព្រះអនុញ្ញាត ឲ្យមានទុក្ខលំបាកចូលមកក្នុងជីវិតរបស់យើងទេ ប៉ុន្តែ យើងអរព្រះគុណទ្រង់ ដែលការលំបាកទាំងនោះ អាចធ្វើឲ្យយើងស្គាល់ទ្រង់កាន់តែច្បាស់ ថាទ្រង់ជានរណា។ យើងរស់នៅដើម្បីបម្រើព្រះ ព្រោះទ្រង់បានការពារជីវិតរបស់យើង។-ALBERT LEE
Read articleកុំប៉ះពាល់របងនោះឲ្យសោះ
កាលនៅពីក្មេង ខ្ញុំបានទៅលេងយាយទួតរបស់ខ្ញុំ ជាមួយឪពុកម្ដាយខ្ញុំ។ គាត់រស់នៅក្បែរចម្ការមួយ។ ទីធ្លាផ្ទះគាត់ មានព័ទ្ធទៅដោយរបង ដែលមានដាក់ខ្សែភ្លើង ដែលបង្កាកុំឲ្យសត្វគោចូលមកស៊ីស្មៅនៅក្នុងទីធ្លាផ្ទះគាត់។ នៅពេលខ្ញុំសុំឪពុកម្ដាយទៅលេងនៅខាងក្រៅ ពួកគាត់ក៏បានយល់ព្រម ប៉ុន្តែ បានហាមខ្ញុំ កុំឲ្យប៉ះពាល់ខ្សែភ្លើងនៅតាមរបងផ្ទះ ប្រយ័ត្នឆក់។ គួរឲ្យសោកស្ដាយ ខ្ញុំមិនបានខ្វល់អំពីបម្រាមរបស់ពួកគាត់ឡើយ ហើយខ្ញុំបានយកម្រាមដៃទៅប៉ះខ្សែភ្លើងនៅលើរបងនោះ ហើយក៏ត្រូវចរន្តអគី្គសនីឆក់ ដោយកម្លាំងល្មមនឹងផ្ដល់មេរៀន ឲ្យសត្វគោរាងចាលបាន ហើយខ្ញុំក៏រាងចាលដែរ។ ពេលនោះទើបខ្ញុំដឹងថា ឪពុកម្ដាយខ្ញុំបានហាមខ្ញុំ គឺព្រោះតែពួកគាត់ស្រឡាញ់ខ្ញុំ ហើយក៏មិនចង់ឲ្យខ្ញុំទទួលការឈឺចាប់ឡើយ។ នៅពេលដែលព្រះទតឃើញពួកអ៊ីស្រាអែលនៅក្នុងទីក្រុងយេរូសាឡិម កាលពីសម័យបុរាណសូនឆ្លាក់រូបព្រះ ហើយនាំគ្នាថ្វាយបង្គំរូបទាំងនោះ ព្រះអង្គ “បានផ្ញើព្រះរាជសាររបស់ទ្រង់ទៅឯគេ ម្ដងជាពីរដង ពីព្រោះព្រះអង្គមានសេចក្តីអាណិតអាសូរដល់រាស្រ្តរបស់ទ្រង់” (២របាក្សត្រ ៣៦:១៥)។ ព្រះទ្រង់មានបន្ទូលតាមរយៈលោកហោរាយេរេមា ប៉ុន្តែ ពួកបណ្ដាជនបានតបទៅវិញថា “យើងនឹងនៅតែបន្តធ្វើតាមផែនការរបស់យើងដដែល” (យេរេមា ១៨:១២)។ ដោយព្រោះតែការនេះ ទើបព្រះទ្រង់បានបណ្ដោយឲ្យស្ដេចនេប៊ូក្នេសារ បំផ្លាញទីក្រុងយេរូសាឡិម ហើយចាប់យកមនុស្សជាច្រើនទៅធ្វើជាឈ្លើយសឹក។ ប្រហែលនៅថ្ងៃនេះ ទ្រង់កំពុងដាស់តឿនអ្នក អំពីអំពើបាបមួយចំនួន នៅក្នុងជីវិតរបស់អ្នក។ បើសិនជាដូច្នោះមែន នោះចូរប្រែចិត្តចេញពីអំពើបាបនោះ។ នេះជាភស្ដុតាងដែលបង្ហាញពីការអាណិត ដែលទ្រង់មានចំពោះយើង (ហេព្រើរ ១២:៥-៦)។ ទ្រង់ទតឃើញអ្វីដែលនៅខាងមុខ…
Read articleតើខ្ញុំផ្ចង់ចិត្តលើអ្វី?
កាលពីដើមខែកញ្ញា ឆ្នាំ២០១១ ភ្លើយឆេះព្រៃដ៏សាហាវមួយ បានបំផ្លាញផ្ទះសម្បែងអស់៦០០ខ្នង នៅក្នុងទីក្រុងបាសស្ត្រុប (Bastrop) និងតំបន់ជិតខាង ក្នុងភូមិភាគកណ្តាលនៃរដ្ឋតិចសាស់។ ពីរបីសប្តាហ៍ក្រោយមក ការសែត អាមើរីខិន ស្តេតស៍មិន នៃទីក្រុងអូស្ទីន បានចេញផ្សាយពត៌មាន ក្រោមចំណងជើងទំព័រមុខថា “មនុស្សដែលបានបាត់បង់ច្រើនជាងគេបំផុត បែរជាផ្ដោតសំខាន់លើអ្វីដែលមិនបានបាត់បង់”។ អត្ថបទនេះបានពណ៌នា អំពីអំណោយសប្បុរសធម៌ដែលសហគមន៍បានឧបត្ថម្ភ ព្រមទាំងបានរៀបរាប់ថា អ្នកទទួលជំនួយទាំងនោះ បានដឹងថា អ្នកជិតខាង មិត្តភក្តិ និងសហគមន៍ មានតម្លៃខ្ពស់ជាងរបស់របរដែលពួកគេបានបាត់បង់ឆ្ងាយណាស់។ អ្នកនិពន្ធព្រះគម្ពីរហេព្រើរ បានរំឭកដល់ពួកអ្នកដើរតាមព្រះយេស៊ូវ នៅសតវត្សរ៍ទីមួយ ឲ្យនឹកចាំអំពីការរងទុក្ខលំបាក ដោយសារការបៀតបៀន ក្នុងជីវិតនៃសេចក្តីជំនឿរបស់ពួកគេ កាលពីដើម។ ពួកគេបានឈរយ៉ាងមាំមួន នៅចំពោះមុខនៃការប្រមាថមាក់ងាយ និងការគៀបសង្កត់ ប៉ុន្តែ នៅតែបានឈរប្រកៀកស្មាគ្នា ជាមួយនឹងអ្នកជឿឯទៀតយ៉ាងក្លាហាន(ហេព្រើរ ១០:៣២-៣៣)។ គឺដូចដែលមានសេចក្តីចែងថា “ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរ ដល់ពួកអ្នកដែលជាប់ចំណង ក៏ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ ដោយដឹងថា ខ្លួនមានទ្រព្យសម្បត្តិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង នៅឯស្ថានសួគ៌” (ខ.៣៤)។ ពួកគេមិនបានផ្ចង់ចិត្តលើអ្វីដែលពួកគេបានបាត់បង់នោះឡើយ តែបានផ្តោតទៅលើរបស់ទ្រព្យដ៏អស់កល្បជានិច្ច ដែលគ្មានអ្នកណាអាចនឹងដកយកពីពួកគេបានឡើយ។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ទ្រង់ថា “ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា…
Read articleអ្នកបានអស់ឱកាសហើយ
ថ្ងៃមួយ ខ្ញុំបានស្តាប់ឮការជជែកគ្នា ដ៏គួរឲ្យសោកស្តាយ។ មានមនុស្សពីរនាក់ដែលជឿព្រះយេស៊ូវគ្រីស្ទ កំពុងជជែកតទល់គ្នាអំពីរឿងមួយ ដែលពួកគេមានការខ្វែងគំនិតគ្នា។ ម្នាក់ដែលមានវ័យចាស់ជាង ហាក់ដូចជាអួតក្អេងក្អាង ខណៈដែលគាត់ប្រើបទគម្ពីរជាអាវុធ ដើម្បីកាប់កញ្ច្រាំអ្វីដែលគាត់យល់ថា ជាចំណុចខុស នៅក្នុងជីវិតរបស់បុរសម្នាក់ទៀត ដែលមានវ័យក្មេងជាង។ បុរសដែលក្មេងជាងហាក់ដូចជានឿយណាយ ចំពោះការបង្រៀនបែបនេះ ហើយក៏នឿយណាយចំពោះបុរសវ័យចាស់ជាង ព្រមទាំងមានការធ្លាក់ទឹកចិត្តផងដែរ។ នៅពេលដែលការជជែកគ្នាឈានដល់ទីបញ្ចប់ បុរសមានវ័យចាស់ជាងបានបញ្ចេញមតិ អំពីឫកពារបស់បុរសវ័យក្មេងជាង ដែលហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះការណែនាំរបស់គាត់។ គាត់ចាប់ផ្ដើមនិយាយថា “ពីដើម ឯងធ្លាប់តែចូលចិត្តទទួលការណែនាំណាស់។ តែពេលនេះ ខ្ញុំមិនដឹងថាឯងចង់យ៉ាងម៉េចទៅវិញទេ។” បុរសក្មេងជាងបានតបវិញថា “អ្នកមិនបានស្វែងរកឱកាសបង្ហាញសេចក្តីស្រឡាញ់ ចំពោះខ្ញុំទេ។ ចាប់តាំងពីពេលដែលអ្នកបានស្គាល់ខ្ញុំមក អ្នកគិតតែពីប្រាប់ខ្ញុំពីកំហុសរបស់ខ្ញុំ។ អ្នកសួរថា តើខ្ញុំចង់យ៉ាងម៉េច? គឺខ្ញុំចង់ឃើញព្រះយេស៊ូវនៅក្នុងអ្នក និងតាមរយៈអ្នក។” ខ្ញុំក៏បានគិតថា បើពាក្យនេះត្រូវបានគេនិយាយមកកាន់ខ្ញុំវិញ នោះខ្ញុំច្បាស់ជាបាក់មុខ រកនិយាយអ្វីមិនចេញទេ។ ខណៈពេលនោះ ខ្ញុំក៏បានដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងប្រាប់ខ្ញុំថា មានមនុស្សជាច្រើន ដែលខ្ញុំមិនបានប្រើឱកាស ដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះពួកគេទេ។ ហើយខ្ញុំបានដឹងថា កាលពីមុន មានមនុស្សជាច្រើនដែលមិនបានមើលឃើញព្រះយេស៊ូវគង់នៅក្នុងខ្ញុំ។ សាវ័កប៉ុលបានបង្រៀនយើងថា យើងត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដោយសារសេចក្តីស្រឡាញ់ជំរុញចិត្តយើង(១កូរិនថូស ១៣:១-៤)។ នៅពេលក្រោយ សូមយើងកុំភ្លេចឆក់ឱកាស បង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃឡើយ។-RANDY…
Read article