ព្រះបន្ទូល​សន្យា​របស់​ព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

២កូរិនថូស ៤:១៦-១៨ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិត​ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច​វិញ​។ ២កូរិនថូស ៤:១៨ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់ ពេល​ដែល​បាន​ឃើញ​ឪពុក​របស់​ខ្ញុំ​បាត់បង់​ការ​ចងចាំ​។ ជំងឺ​វង្វេង​របស់​មនុស្ស​ចាស់​ពិត​ជា​កាច​សាហាវ​ណាស់ ព្រោះ​វា​បាន​ឆក់​យក​ការ​ចងចាំ​របស់​គាត់ អំពី​ទំនាក់​ទំនង​ទាំងអស់​ដែល​គាត់​មាន ក្នុង​ជីវិត​គាត់​។ ខណៈ​ពេល​ដែល​ជំងឺ​របស់​គាត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ គាត់​មិន​ចាំ​ខ្ញុំ​ទៀត​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​បាត់បង់​គាត់​ម្តង​បន្តិចៗ​។ តែ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់​នោះ ខ្ញុំ​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ដោយ​នឹក​ចាំ អំពី​ព្រះបន្ទូល​របស់​ព្រះ ដែល​បាន​សន្យា​ថា ព្រះ​អង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង​ជានិច្ច​។ ព្រះ​គម្ពីរប៊ីប​បាន​រំឭក​យើង​ថា ព្រះអម្ចាស់​បាន​ដាក់​ជីវិត​របស់​យើង និង​អ្វីៗ​ទាំង​អស់​ដែល​យើង​ស្រឡាញ់ នៅ​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ​។ ខ្ញុំ​បាន​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​សង្ឃឹមថា ថ្ងៃ​មួយ នៅ​នគរ​ស្ថាន​សួគ៌ ឪពុក​របស់​ខ្ញុំ​នឹង​បាន​ទទួល​ការ​ស្អាង​ឡើង​វិញ​ទាំងស្រុង ដោយ​ព្រះអាទិករ​ដែល​មាន​ក្តី​ស្រឡាញ់​នឹង​កែ​ប្រែ​ចិត្ត​គំនិត និង​វិញ្ញាណ​របស់​គាត់​ជា​ថ្មី​។ ខ្ញុំ​ក៏​ចាំបាច់​ត្រូវ​ចង​ចាំ​ថា សាវ័ក​ប៉ុល​បាន​រៀបរាប់​ថា ទុក្ខ​លំបាក​របស់​យើង “នៅតែ​មួយ​ភ្លែត​ទេ”(២កូរិនថូស ៤:១៧)។ ត្រង់​ចំណុច​នេះ គាត់​មិនមែន​ចង់​មានន័យថា ទុក្ខ​លំបាក​របស់​យើង​គឺជា​រឿង​តូចតាច​នោះ​ទេ ព្រោះ​គាត់​ក៏​បាន​រង​ទុក្ខ​ជា​ច្រើន​ហើយ​ដែរ(ខ.៧-១២)។ ក្នុង​ព្រះគ្រីស្ទ ទុក្ខ​លំបាក​របស់​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ស្រាល​ទេ ហើយ​ក៏​មាន​រយៈ​ពេល​ខ្លី​ដែរ​។ ពេលណា​យើង​គិត​អំពី​ព្រះពរ​ដ៏​រុងរឿង​ទាំង​អស់​ដែល​យើង​មាន​ក្នុង​ព្រះយេស៊ូវ ក្នុង​ពេល​សព្វថ្ងៃ ក៏​ដូចជា​នៅពេល​អនាគត​ដ៏​អស់​កល្ប​ជានិច្ច យើង​នឹង​ទទួល​ស្គាល់​ថា ទុក្ខ​លំបាក​របស់​យើង​ស្រាល​ទេ ហើយ​ក៏​មាន​រយៈ​ពេល​ខ្លី​ផង(ខ.១៧)។ ដោយសារ​ព្រះ និង​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ យើង​អាច​សម្រេច​ចិត្ត​បន្ត​មាន​ក្តី​សង្ឃឹម​ទៀត​។…

Read article
ពេល​ខ្យល់​ព្យុះ​បក់​បោក​មក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“នោះ​កើត​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក​បោក​ចូល​ក្នុង​ទូក ដល់​ម៉្លេះ​បានជា​ទូក​ពេញ​ហើយ តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬអី កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់ឈឹង​សូន្យ​ទាំង​អស់​ទៅ”។ ម៉ាកុស ៤:៣៧-៣៩ នរណា​ក៏ដោយ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ជីវិត សុទ្ធតែ​ដឹង​ថា ខ្យល់​ព្យុះ​នៃ​ជីវិត​នឹង​មក​ដល់​ពី​មួយ​ពេល​ទៅ​មួយ​ពេល ពិត​ប្រាកដ​មែន​។ ជួនកាល យើង​ស្រាប់តែ​ប្រឈម​មុខ​ដាក់​ការ​បាត់បង់​ការងារ ដោយ​មិន​បាន​ត្រៀម​ខ្លួន​ទុកជា​មុន ឬ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ក៏​មនុស្ស​ជាទី​ស្រឡាញ់​ស្លាប់​ចោល ឬមួយ​មាន​ការ​បែក​គ្នា ដោយ​សោកសៅ​ជាដើម​។ យើង​ប្រហែល​មាន​អារម្មណ៍​ថា ទុក្ខ​លំបាក​ទាំង​នោះ​ហាក់​ដូចជា​ពិបាក​ពេក​សម្រាប់​យើង គឺ​ប្រៀប​ដូចជា​ទូក​ដែល​កំពុង​តែ​លិច មិន​ខុសពី​ពេល​ដែល​ពួក​សាវ័ក​កំពុង​ជួប​ខ្យល់​ព្យុះ នៅ​ក្នុង​សមុទ្រ​កាលីឡេ​នោះ​ឡើយ​។ ការ​ដើរ​តាម​ព្រះយេស៊ូវ​មិន​មានន័យថា ខ្យល់​ព្យុះ​នៃ​ជីវិត​មិន​អាច​កើត​មាន​ក្នុង​ការ​រស់នៅ​របស់​យើង​នោះ​ទេ ប៉ុន្តែ យើង​អាច​មានការ​​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​ទ្រង់​សន្យា​ថា នឹង​ឃុំ​គ្រង​យើង នៅ​ក្នុង​ខ្យល់​ព្យុះ​នោះ​។ ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ចិត្ត​យើង​ស្ងប់ ហើយ​ព្រះ​អង្គ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​នីមួយៗ​ស្ងប់​ផង​ដែរ​។ ពេលណា​ខ្យល់​ព្យុះ​មកដល់ យើង​ច្រើន​តែ​ជួប​ការ​ល្បួង​ឲ្យ​មាន​ការ​សង្ស័យ​ចំពោះ​ព្រះអង្គ​។ ពួក​សាវ័ក​នៅ​តែ​ទូល​សួរ​ព្រះយេស៊ូវ ទោះ​ពួកគេ​បាន​ឃើញ​ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ​ដោយ​ផ្ទាល់​ក៏ដោយ​។ ពួកគេ​បាន​ឃើញ​ព្រះ​អង្គ​មុខ​ទល់​នឹង​មុខ ហើយ​បាន​បរិភោគ​អាហារ​ជាមួយ​ព្រះអង្គ​រៀង​រាល់​ថ្ងៃ ប៉ុន្តែ ពេល​ដែល​ខ្យល់​ព្យុះ​មកដល់ ពួកគេ​​មាន​ការ​តក់ស្លុត ដោយ​ខ្វះ​ជំនឿ គឺ​ធ្វើ​មើលតែ​ពួកគេ​បាន​ភ្លេច​ព្រះអង្គ​ជា​នរណា…

Read article
ការ​ស្គាល់​ព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ហេព្រើរ ១:១-៤ គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មកពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់​។ ហេព្រើរ ១:៣ មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ ទៅ​កាន់​ប្រទេស​ឥណ្ឌា​ជា​លើក​ទីមួយ ហើយក៏​បាន​ទៅដល់​អាកាស​យានដ្ឋាន​បឹង​កាឡូរូ នៅ​ពេល​រំលង​អាធ្រាត្រ​។ អ៊ីមែល​ដែល​ខ្ញុំ​បាន​ទទួល មិន​បាន​បញ្ជាក់​ច្បាស់​ថា នរណា​នឹង​មក​ទទួល​ខ្ញុំ ហើយ​ខ្ញុំ​គួរ​ទៅ​ជួប​គាត់​នៅ​កន្លែងណា​ទេ​។ ខ្ញុំ​ក៏បាន​ដើរ​តាម​ហ្វូង​មនុស្ស​ដែល​បាន​ចេញពី​យន្តហោះ ទៅ​កាន់​កន្លែង​ទទួល​វ៉ាលី និង​ច្រក​គយ ហើយ​បន្ទាប់មក ក៏បាន​ចេញទៅ​កន្លែង​ទទួល​អ្នក​ដំណើរ​មកដល់ ក្នុង​អាកាស​ធាតុ​ដ៏​ស្អុះ​ស្អាប់ នៅ​រដូវ​ក្តៅ ដោយ​ព្យាយាម​រក​មនុស្ស​ដែល​មក​ទទួល​ខ្ញុំ ក្នុង​ចំណោម​មនុស្ស​ដ៏​ច្រើន​កកកុញ​។ ខ្ញុំ​ក៏បាន​ដើរ​ចុះ​ឡើងៗ នៅមុខ​ហ្វូង​មនុស្ស​នោះ ពេញ​មួយ​ម៉ោង ដោយ​ដឹង​សង្ឃឹមថា នឹង​មាន​នរណា​ម្នាក់​មើល​ខ្ញុំ​ស្គាល់​។ ទី​បំផុត មាន​បុរស​ចិត្ត​ល្អ​ម្នាក់​ដើរ​មក​រក​ខ្ញុំ​។ គាត់​សួរ​ខ្ញុំ​ថា “តើ​លោក​ឈ្មោះ​វីន(Winn)មែនទេ? ឲ្យ​ខ្ញុំ​សុំ​ទោស ខ្ញុំ​គិតថា ខ្ញុំ​នឹង​មើល​លោក​ស្គាល់​។ លោក​បាន​ដើរ​ចុះ​ឡើងៗ​នៅមុខ​ខ្ញុំ​រហូត តែ​លោក​មិន​មាន​ភិនភាគ ដូច​ដែល​ខ្ញុំ​គិត​ស្មាន​ទេ”។ ជា​ធម្មតា យើង​មាន​ការ​ភាន់​ច្រឡំ ឬ​មើល​មិន​ស្គាល់​មនុស្ស ឬ​ទី​កន្លែង​ដែល​យើង​គួរតែ​ស្គាល់​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​វិធី​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ ដោយ​គ្មាន​ការ​ភាន់​ច្រឡំ​។ ព្រះ​អង្គ​បាន​យាង​មក យក​កំណើត​ជា​មនុស្ស ដោយ​មាន​ព្រះ​នាម​យេស៊ូវ ដែល​ព្រះអង្គ “ជា​រស្មី​ភ្លឺ​មកពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់”(ហេព្រើរ ១:៣)។ ព្រះគ្រីស្ទ​គឺជា​ព្រះ​។ ពេលណា​យើង​បាន​ឃើញ​ព្រះយេស៊ូវ…

Read article
មាន​សញ្ជាតិ​នៅ​ស្ថាន​សួគ៌

“ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយ​ៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះគ្រីស្ទ​ទេ ចុង​បំផុត​របស់​គេ​ជា​សេចក្តី​ហិន​វិនាស គេ​យក​ពោះ​គេ​ទុកជា​ព្រះ ហើយ​យក​សេចក្តី​គួរ​ខ្មាស​របស់​គេ ទុកជា​សិរី​ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន​សួគ៌​វិញ ក៏​នៅចាំ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​យាង​មកពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំផ្លាស់​បំ​ប្រែ​រូប​កាយ​ទាបថោក​របស់​យើង ឲ្យ​ត្រឡប់​ដូចជា​រូប​ឧត្តម​របស់​ទ្រង់”។ ភីលីព ៣:១៨-២១ អ្នក​រស់នៅ ក្នុង​ទីក្រុង​ភីលីព​របស់​ជនជាតិ​ក្រិក កាលពី​សតវត្ស៍ទី១ និង​អ្នក​ដែល​បាន​កើត​នៅ​ទីនោះ ប្រហែល​ជា​និយាយ​ថា “យើង​មិនមែន​ជា​អ្នក​ក្រុង​ភីលីព​ទេ” ព្រោះ​ពួកគេ​រស់នៅ​តាម​ច្បាប់​របស់​ចក្រភព​រ៉ូម៉ាំង ស្លៀក​ពាក់​ខោអាវ​របស់​ពួក​រ៉ូម៉ាំង និង​សរសេរ​ឯកសារ​ជា​ភាសាឡាតាំង​ទៀត​ផង​។ ពួកគេ​ជា​ពលរដ្ឋ​របស់​ចក្រភព​រ៉ូម៉ាំង​។ ទីកន្លែង​នោះ​ទាំងមូល មាន​លក្ខណៈ​ដូច​ទីក្រុង​រ៉ូម តែ​វា​មិនមែន​ជា​ទីក្រុង​រ៉ូម​ទេ​។ អ្នក​ក្រុង​ភីលីព កំពុង​រស់នៅ​ក្នុង​ទឹកដី​ក្រិក តែ​រស់នៅ​ជា​ពលរដ្ឋ​របស់​ចក្រភព​រ៉ូម៉ាំង​។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​គេ​ថា ការ​រស់នៅ​ជា​គ្រីស្ទបរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​ការ​រស់នៅ​របស់​ពួកគេ​ផង​ដែរ : យើង​កំពុង​រស់នៅ​ជា​គ្រីស្ទបរិស័ទ​នៅ​លើ​ផែនដី តែ​មិន​ទាន់​មាន​វត្ត​មាន​ក្នុង​រាជធានី​របស់​គ្រីស្ទបរិស័ទ ដែល​យើង​មាន​ការ​ធូរ​ស្បើយ​ក្នុង​ចិត្ត ដែល​បាន​ដឹង​ថា រាជធានី​នោះ​មិនមែន​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឬ​ទីក្រុង​ឡុង​នោះ​ទេ! ខ្នាត​គំរូ​នៃ​រាជធានី​នោះ ខ្ពស់​ជាង និង​ធំជាង​ខ្នាត​គំរូ​របស់​ទីក្រុង​នៅ​ផែនដី​។ យើង​មាន​សញ្ជាតិ​ជា​សាសន៍​ស្ថាន​សួគ៌ ហើយ​យើង​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​លោកិយ ក្នុង​នាម​ជា​អ្នក​ដំណើរ​នៅ​លើ​ផែនដី​នេះ​។ ក្នុង​នាម​យើង​ជា​គ្រីស្ទបរិស័ទ យើង​មាន​ឱកាស​ដ៏​ប្រសើរ​ប្រចាំ​ថ្ងៃ សម្រាប់​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ថ្ងៃ​មួយ​ទៀត…

Read article
អំណោយ​នៃ​ទុក្ខ​លំបាក (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១ពេត្រុស ៤:១២-១៩ គឺជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ​។ ១ពេត្រុស ៤:១៤ បង​ប្អូន​ត្រកូល​រ៉ាយ(Wright) បាន​ក្លាយ​ជា​មនុស្ស​ដំបូង ដែល​បាន​បើកបរ​យន្តហោះ​ដោយ​ជោគជ័យ​មុនគេ ប៉ុន្តែ ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នេះ មិន​មាន​ភាព​ងាយ​ស្រួល​ទេ​។ ទោះ​បង​ប្អូន​ពីរ​នាក់​នេះ​បាន​ទទួល​បរាជ័យ​ជា​ច្រើនដង​រាប់​មិន​អស់ ត្រូវ​គេ​ចំអក​ឲ្យ មាន​ការ​ខ្វះខាត​ថវិកា ហើយ​ក្នុង​ចំណោម​ពួកគេ មាន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ក៏ដោយ ពួកគេ​មិន​បាន​បោះបង់ចោល​ការ​តស៊ូ ដោយសារ​ទុក្ខ​លំបាក​ទាំង​អស់​នេះ​ទេ​។ គឺ​ដូច​ដែល​លោក​អូវីល រ៉ាយ(Orville Wright) បាន​កត់​សំគាល់​ឃើញថា “គ្មាន​សត្វ​បក្សី​ណា​អាច​ហោះ​ហើរ​បាន​ខ្ពស់ នៅ​កន្លែង​ដែល​ស្ងប់​ខ្យល់​នោះ​ឡើយ”។ លោក​ដាវីឌ មែកខូឡូ(David McCullough) ដែល​ជា​អ្នក​និពន្ធ​ជីវប្រវត្តិ​របស់​អ្នក​ទាំង​ពីរ បាន​ធ្វើ​ការ​បក​ស្រាយ​អត្ថន័យ​របស់​សម្រង់​សម្តី​នេះ​ថា ជា​ញឹក​ញាប់ ទុក្ខ​លំបាក​ច្រើនតែ​អាច​ធ្វើ​ជា​កត្តា​ជំរុញ ដែល​ជួយ​ឲ្យ​អ្នក​ឡើង​ខ្ពស់​ជាមុន​។ ហើយ​អ្នក​ឡើង​ភ្នំ​មាន​អំណរ មិនមែន​ដោយសារ​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​នោះ​ទេ តែ​ដោយសារ​ពួកគេ​បាន​ឡើង​ភ្នំ​។ សាវ័ក​ពេត្រុស​បាន​បង្រៀន​អំពី​គោលការណ៍​ខាង​វិញ្ញាណ​ស្រដៀង​នេះ​ផង​ដែរ ទៅ​កាន់​ពួក​ជំនុំ​ដំបូង ដែល​កំពុង​ជួប​ការ​បៀតបៀន​។ គាត់​ប្រាប់​ពួក​គេ​ថា “ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុងតែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូចជា​កើត​មាន​សេចក្តី​ចំឡែក​នោះ​ឡើយ”(១ពេត្រុស ៤:១២)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​បង្រៀន​យើង​ឲ្យ​បដិសេធ​ថា ទុក្ខ​លំបាក​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ​។ តែ​គាត់​ដឹង​ថា ក្តី​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ​មាន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ការ​ទុកចិត្ត​ព្រះ នៅពេល​មាន​ទុក្ខ​លំបាក​។ នេះ​ជា​ការ​ពិតមែន ជា​ពិសេស…

Read article
រាប់ចំនួនថ្ងៃនៃអាយុរបស់យើង

“សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បានសតិ​បញ្ញា”។ ទំនុក​ដំកើង ៩០:១២ ក្នុង​សៀវភៅ​ដែល​លោក​ម៉ាស លេវី(Marc Levy)បាន​និពន្ធ​មាន​ចំណង​ជើង​ថា បើសិន​ជា​ពិតមែន គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​របស់​គាត់ ឲ្យ​ស្រមៃ​ថា មាន​ធនាគារ​មួយ​បាន​ដាក់លុយ​ចូល​កុង​របស់​យើង ៨៦៤០០ដុល្លា នៅពេល​ព្រឹក ជា​រៀង​រាល់​ថ្ងៃ​។ តែ​កុង​នោះ​មិន​អាច​សន្សំ​លុយ​បន្ត​ពី​ថ្ងៃ​មួយ​ទៅ​ថ្ងៃ​មួយ​ទៀត​បានទេ ហើយ​ត្រូវ​លប់​ចោល​ទឹក​ប្រាក់​ដែល​នៅសល់​។ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? អ្នក​មុខជា​នឹង​ទៅ​ដក​លុយ​ឲ្យ​អស់​ជា​រៀង​រាល់​ថ្ងៃ​មិនខាន! បន្ទាប់មក គាត់​ក៏​បាន​ចង្អុល​បង្ហាញថា យើង​ម្នាក់ៗ​សុទ្ធតែ​មាន​ធ​នាគា​រដូច​នេះ ដែល​យើង​ហៅ​វា​ថា ពេល​វេលា​។ រៀង​រាល់​ពេល​ព្រឹក យើង​មាន​ពេល៨៦៤០០វិនាទី ហើយ​រៀង​រាល់​ពេលយប់ យើង​ក៏​អស់​ពេល ដែល​យើង​មិន​បាន​ប្រើ ដោយ​ប្រាជ្ញា​។ យើង​គ្មាន​ពេល​នៅសល់ ឬ​ពេល​ដែល​លើស​ទេ ហេតុ​នេះ​ហើយ យើង​​គ្រាន់តែ​អាច​រស់នៅ ក្នុង​ពេល​វេលា​នៅ​ថ្ងៃ​នេះ ហើយ​សង្ឃឹមថា ប្រើ​ពេល​ដែល​នៅសល់​ឲ្យ​មាន​ប្រយោជន៍​បំផុត​។ ទោះ​គ្រីស្ទបរិស័ទ​មាន​ក្តី​សង្ឃឹម​ដ៏​ច្បាស់​ថា នឹង​បាន​ជីវិត​អស់​កល្ប ពេល​វេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ នៅតែ​មាន​កំណត់​។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៩០ លោក​ម៉ូសេ​បាន​រំឭក​យើង ឲ្យ​រាប់​ចំនួន​អាយុ​របស់​យើង ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​ប្រកបដោយ​ប្រាជ្ញា ដោយ​ដឹង​ថា ជីវិត​ជា​មនុស្ស​មាន​ភាព​រួញ​ខ្លី ហើយ​ព្រះ​ទ្រង់​មាន​ភាព​អស់​កល្ប​ជានិច្ច​។ ក្នុង​វប្បធម៌​ដ៏​មមាញឹក យើង​ប្រហែល​មាន​ចិត្ត​ងប់ងុល​យ៉ាង​ខ្លាំង នឹង​ការ​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន…

Read article