សិលាចារិករបស់ស្តេចស៊ីរូស
ក្នុងឆ្នាំ ១៨៧៩ ក្រុមបុរាណវត្ថុវិទូ បានរកឃើញវត្ថុតូចមួយ ដែលមានលក្ខណៈដ៏គួរឲ្យកត់សម្គាល់ ក្នុងតំបន់មួយ ដែលសព្វថ្ងៃ នេះគេហៅថា ប្រទេសអ៊ីរ៉ាក់(ក្នុងសម័យសញ្ញាចាស់ គេហៅថា ចក្រភពបាប៊ីឡូន)។ គេបានដាក់ឈ្មោះសិលាចារិក ដែលមានប្រវែងប្រហែល ២២សង់ទីម៉ែត្រនោះថា Cyrus Cylinder(ប្រែមកថាស៊ីឡាំង របស់ស្តេចស៊ីរូស)។ សិលាចារិកនោះបានកត់ត្រាអំពីការអ្វី ដែលស្តេចស៊ីរូស នៃចក្រភពពើរស៊ីបានធ្វើកាលពី ២៥០០ឆ្នាំមុន។ សិលាចារិកនោះបានចែងថា ស្តេចស៊ីរូសបានអនុញ្ញាតឲ្យមនុស្សមួយក្រុម វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីកសាង “ទីក្រុងបរិសុទ្ធ”របស់ខ្លួនឡើងវិញ។ រឿងនេះក៏មានចែង នៅក្នុងបទគម្ពីរ អែសរ៉ា ជំពូក១ផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់បណ្តាលព្រះទ័យស៊ីរូស ជាស្តេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់”(ខ.១)។ ស្តេចស៊ីរូសបានមានបន្ទូលថា ទ្រង់នឹងដោះលែងពួកឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ឲ្យវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីកសាងស្រុកកំណើត និងសង់ព្រះវិហាររបស់ខ្លួនឡើងវិញ(ខ.២-៥)។ ប៉ុន្តែរឿងនេះ មិនទាន់ចប់តែប៉ុណ្ណេះទេ។ ដានីយ៉ែលបានសារភាពអំពើបាបរបស់គាត់ និងអំពើបាបរបស់ប្រជាជនគាត់ ហើយក៏បានទូលអង្វរសូមឲ្យព្រះទ្រង់បញ្ចប់ភាពជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន(ដានីយ៉ែល ៩)។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយចាត់ទេវតា ឲ្យយាងចុះមកមានបន្ទូល ទៅកាន់ដានីយ៉ែល(ខ.២១)។ ក្រោយមក ទ្រងក៏បានធ្វើការក្នុងចិត្តស្តេចស៊ីរូស ដើម្បីឲ្យទ្រង់ដោះលែងជនជាតិហេព្រើរ។(មើល…
Read articleសំបុត្រផ្ញើមកពីសមរភូមិ
អស់រយៈពេលជាង២ទសវត្សរ៍មកហើយ ដែលលោកអេនឌ្រូ ខារ៉ូល(Andrew Carroll) បានជំរុញអ្នកដទៃ កុំឲ្យបោះចោលសំបុត្រ ដែលសមាជិកគ្រួសារ ឬមិត្តភក្តិបានសរសេរផ្ញើមក ក្នុងសម័យសង្រ្គាម។ លោកខារ៉ូល ជានាយកនៃមជ្ឈមណ្ឌល ដើម្បីលិខិតក្នុងសម័យសង្រ្គាមអាមេរិក នៅសកលវិទ្យាល័យឆាបមិន ក្នុងរដ្ឋកាលីហ្វូញ៉ា។ គាត់បានចាត់ទុកសំបុត្រទាំងនោះ ជាចំណងទាក់ទងមិនអាចជំនួសបាន ដែលចងភ្ជាប់ក្រុមគ្រួសារ ហើយនាំឲ្យមានការយោគយល់គ្នា។ លោកខារ៉ូលបានមានប្រសាសន៍ថា “ពេលក្មេងជំនាន់ក្រោយបានអានសំបុត្រទាំងនោះ ពួកគេនឹងមានសំណួរ និងនិយាយថា ពួកគេបានយល់អំពីការពិបាក និងការលះបង់ដែលយើងបានឆ្លងកាត់”។ ពេលសាវ័កប៉ុលកំពុងជាប់ឃុំ ក្នុងមន្ទីរឃុំឃាំង នៅទីក្រុងរ៉ូម គាត់ដឹងថា ជីវិតគាត់នឹងត្រូវអស់ ក្នុងពេលដ៏ខ្លីខាងមុខ បានជាគាត់សរសេរសំបុត្រមួយច្បាប់ ទៅកាន់យុវជនម្នាក់ឈ្មោះ ធីម៉ូថេ ដែលគាត់បានចាត់ទុកជា “កូនក្នុងជំនឿ”។ សាវ័កប៉ុលបានបង្ហាញពីជម្រៅចិត្តរបស់គាត់ ដូចជាទាហានកំពុងនៅសមរភូមិ គឺដូចដែលគាត់ប្រាប់លោកធីម៉ូថេថា “ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ”(២ធីម៉ូថេ ៤:៦-៨)។ ពេលយើងអានសំបុត្រ ក្នុងព្រះគម្ពីរ ដែលវីរៈបុរសនៃជំនឿគ្រីស្ទបរិស័ទ…
Read articleពាក្យសម្តីដែលឆាបឆេះ
នៅភាគខាងជើងនៃប្រទេសហ្កាណា ដែលជាស្រុកកំណើតរបស់ខ្ញុំ ភ្លើងឆេះព្រៃបានកើតឡើងជាទៀងទាត់ ក្នុងរដូវប្រាំង ចាប់ពីខែធ្នូដល់ខែមិនា។ ខ្ញុំបានឃើញផ្ទៃដីរបស់កសិដ្ឋានរាប់ហិចតា ត្រូវភ្លើងឆេះ ដោយសារខ្យល់ដែលបានបក់នាំកំទេចភ្លើងតូចៗ ពីភ្នក់ភ្លើង ឬពីកន្ទុយបារី ដែលអ្នកដំណើរបានចោលនៅតាមផ្លូវ ដោយគ្មានការប្រុងប្រយ័ត្ន។ ផ្កាភ្លើងតែបន្តិច អាចដុតបញ្ឆេះរុក្ខជាតិដែលក្រៀមក្រោះ នៅទីវាល ហើយរាលដាលកើតជាភ្លើងឆេះព្រៃវិនាសហិនហោចបាន។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់សាវ័កយ៉ាកុប អំពីអណ្តាតរបស់មនុស្ស ដោយប្រៀបធៀបទៅនឹងផ្កាភ្លើង យ៉ាងដូចនេះថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ”(យ៉ាកុប ៣:៦)។ ការនិយាយខុស ឬការនិយាយដើមពីក្រោយខ្នង ក៏ដូចជាការនិយាយស្តីដោយគ្មានការពិចារណា អាចបំផ្លាញទំនាក់ទំនងបាន។ គឺដូចដែលបទគម្ពីរ សុភាសិត ១២:១៨ បានចែងថា “មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ “អណ្តាតមានអំណាចនៃជីវិត និងសេចក្តីស្លាប់”(១៨:២១) គឺមិនខុសពីភ្លើងដែលអាចបំផ្លាញ ហើយក៏អាចមានប្រយោជន៍។ ដើម្បីឲ្យការសន្ទនាឆ្លុះបញ្ចាំងអំពីព្រះវត្តមានព្រះ ក្នុងជីវិតយើង ហើយជាទីសព្វព្រះទ័យដល់ទ្រង់ យើងត្រូវឲ្យពាក្យសម្តីយើង “ប្រកបដោយព្រះគុណ”ជានិច្ច(កូល៉ុស ៤:៦)។ ពេលយើងបង្ហាញពីទស្សនៈរបស់យើង ពេលមានការមិនចុះសម្រុងគ្នា ចូរយើងទូលសូមឲ្យព្រះជួយ ឲ្យយើងប្រើភាសា ដែលថ្វាយព្រះកិត្តនាមដល់ទ្រង់។-Lawrence Darmani
Read articleការកាត់ទោស និងការអត់ទោស
ក្រុមចម្រៀង សង់ អូឡូហ្វ(St. Olaf Choir) នៅក្រុងនតហ្វៀល រដ្ឋមីននេសូតា ជាក្រុមចម្រៀងដែលល្បីផ្នែកផលិតបទចម្រៀងដ៏ពិរោះៗជាច្រើន។ មូលហេតុដែលពួកគេអាចច្រៀងបទចម្រៀងបានយ៉ាងល្អប្រសើរ គឺដោយសារពួកគេជ្រើសរើសអ្នកចម្រៀងបានល្អ។ ពេលពួកគេជ្រើសរើសបេកជនចូលក្រុមចម្រៀង គេមិនគ្រាន់តែពិនិត្យមើលថា តើអ្នកនោះអាចច្រៀងបានល្អប៉ុណ្ណាទេ តែគេក៏បានមើលផងដែរថា តើសម្លេងរបស់គាត់ត្រូវនឹងសម្លេងរបស់ក្រុមទាំងមូលឬអត់។ មូលហេតុមួយទៀត ដែលពួកគេច្រៀងបានល្អ គឺដោយសារសមាជិកក្រុមចម្រៀងម្នាក់ៗ សុទ្ធតែបានសម្រេចចិត្តយកក្រុមចម្រៀងជាអាទិភាព ហើយមានការប្តេជ្ញាចិត្ត ចំពោះការហាត់សម និងចំពោះកាលវិភាគនៃការឡើងច្រៀង។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអ្វីដែលបានកើតឡើង ពេលពួកគេហាត់សម។ ពេលណាសមាជិកក្រុមចម្រៀងណាម្នាក់ធ្វើអ្វីខុស ពួកគេលើកដៃឡើង។ ពួកគេមិនបានព្យាយាមលាក់បាំងកំហុសរបស់ខ្លួនទេ តែផ្ទុយទៅវិញ ពួកគេបានបើកបង្ហាញឲ្យក្រុមរបស់ខ្លួនបានដឹង។ ការនេះបាននាំឲ្យអ្នកដឹកនាំក្រុម អាចជួយអ្នកចម្រៀងម្នាក់ៗនៅក្នុងក្រុម ឲ្យរៀនអំពីផ្នែកដែលពិបាកៗ ហើយធ្វើឲ្យការឡើងច្រៀងមានកំហុសតិចបំផុត។ ក្រុមចម្រៀងនេះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីសហគមន៍ដែលព្រះយេស៊ូវបានបង្កើត ដែលផ្តោតទៅលើការជួយសង្រ្គោះ ជាជាងផ្តោតទៅលើការកាត់ទោស គឺដូចដែលទ្រង់មានបន្ទូលទៅកាន់លោកនីកូដេមថា ព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជំរះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ (យ៉ូហាន ៣:១៧)។ បន្ទាប់ពីទ្រង់បានមានបន្ទូលមិនទាន់បានយូរប៉ុន្មានផង ទ្រង់ក៏បានជួបស្រ្តីសាសន៍សាំម៉ារីម្នាក់ នៅក្បែរអណ្តូងទឹកសាធារណៈមួយកន្លែង។ ទ្រង់បានមានបន្ទូលទៅកាន់នាង ធ្វើឲ្យនាងអាចទទួលស្គាល់កំហុស ឬអំពើបាបរបស់នាងយ៉ាងងាយស្រួល ដោយទ្រង់សន្យាថា ទ្រង់នឹងប្រទានជីវិតថ្មី ដែលល្អជាងមុន…
Read articleព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ
នៅទីក្រុងរីអូ ដឺ ចេនេរ៉ូ(Rio de Janeiro) មានរូបចម្លាក់ព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ ដ៏ធំសម្បើម ដែលខ្ពស់ត្រដែតនៅលើភ្នំ ទតមើលមកទីក្រុងនោះ នៅខាងក្រោម។ រូបចម្លាក់ដ៏ល្បីល្បាញមួយនេះ ជារូបចម្លាក់ព្រះយេស៊ូវលាតសន្ធឹងព្រះហស្តទាំងសងខាង ដែលយើងមើលទៅតួខ្លួននៃរូបចម្លាក់នោះទាំងមូល មានរាង្គជាឈើឆ្កាង។ លោកហេតទ័រ ដឺ ស៊ីលវ៉ា ខូស្តា(Heitor de Silva Costa) ដែលជាស្ថាបត្យករប្រេស៊ីល បានរចនារូបចម្លាក់មួយនេះ។ គាត់បានស្រមៃថា ពេលពលរដ្ឋនៅទីក្រុងនោះ ក្រោកពីព្រលឹម ពួកគេនឹងបានឃើញរូបចម្លាក់ព្រះយេស៊ូវ លេចឡើង ចេញពីភាពងងឹតមុនគេ នៅពេលពេលទៀបភ្លឺ។ គាត់ក៏សង្ឃឹមផងដែរថា ពេលថ្ងៃលិច អ្នកក្រុងរីអូ នឹងបានឃើញពន្លឺព្រះអាទិត្យលិច ពីក្រោយព្រះកេសរូបចម្លាក់ព្រះយេស៊ូវ។ ជាការពិតណាស់ យើងមិនថ្វាយបង្គំរូបចម្លាក់របស់ព្រះយេស៊ូវទេ តែរូបចម្លាក់របស់ទ្រង់ ដែលគេបានសាងសង់ នៅទីក្រុងរីអូ ប្រទេសប្រេស៊ីល បានធ្វើឲ្យខ្ញុំនឹកចាំថា ជារៀងរាល់ថ្ងៃ យើងចាំបាច់ត្រូវមើលទៅព្រះសង្រ្គោះយើង ដែលជាព្រះដ៏ពិត ជារៀងរាល់ថ្ងៃ ក្នុងពេលដែលយើងមានសេចក្តីសុខ ក៏ដូចជានៅពេលយើងមានទុក្ខលំបាក។ ពេលលោកយ៉ូបកំពុងរងទុក្ខវេទនា គាត់មានប្រសាសន៍ថា “ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី”(យ៉ូប…
Read articleការជួយសង្រ្គោះអ្នកដែលស្ទាក់ស្ទើរ
ជាច្រើនឆ្នាំកន្លងទៅ ក្នុងអំឡុងពេលនៃការសិក្សា អំពីសុវត្ថិភាពនៅក្នុងទឹក ខ្ញុំបានទទួលការបណ្តុះបណ្តាលពីរបៀបជួយសង្រ្គោះមនុស្សលង់ទឹក ដែលរើបំរាស់ខ្លាំង ធ្វើឲ្យគេពិបាកជួយ។ គ្រូបង្វឹកបានប្រាប់យើងឲ្យហែល “ទៅជួយអ្នកនោះពីក្រោយខ្នងគាត់។ ដោយយកដៃមួយចំហៀងឱបពីលើទ្រូង និងពីលើដៃរបស់គាត់ដែលកំពុងប្រវេប្រវា រួចហែលនាំគាត់ទៅរកទីសុវត្ថិភាព។ បើយើងហែលទៅជួយគាត់ពីខាងមុខ នោះគាត់នឹងកញ្ឆក់ទាញយើង ឲ្យលង់ទឹកជាមួយគាត់មិនខាន”។ ត្រង់ចំណុចនេះ ភាពស្លន់ស្លោ និងការភ័យខ្លាចអាចធ្វើឲ្យមនុស្សបាត់បង់សមត្ថភាពគិត និងធ្វើសកម្មភាព ឲ្យបានត្រឹមត្រូវ។ ពេលព្រះទ្រង់ចាត់ទេវតាពីរអង្គ ឲ្យមកជួយសង្រ្គោះលោកឡុត និងក្រុមគ្រួសារគាត់ ឲ្យរួចពីសេចក្តីហិនវិនាស ដែលហៀបនឹងកើតឡើង នៅក្រុងសូដុំម និងកូម៉ូរ៉ា(លោកុប្បត្តិ ១៩:១២-១៣) ពួកគេបានជួបនឹងការប្រឆាំង។ កូនប្រសាររបស់លោកឡុតគិតថា ការដាស់តឿនរបស់ទេវតា ជាការនិយាយលេង(ខ.១៤)។ ពេលពួកទេវតាប្រាប់លោកឡុតឲ្យប្រញាប់ចាកចេញ គាត់មានការស្ទាក់ស្ទើរ(ខ.១៥)។ ពេលនោះ ទេវតាទាំងពីរអង្គក៏បាន “ចាប់ដៃគាត់ និងដៃប្រពន្ធ ហើយនឹងកូនស្រីគាត់ទាំង២ នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្តាប្រណីដល់គាត់”(ខ.១៦)។ ពេលយើងគិតឡើងវិញ អំពីការធ្វើដំណើរ ក្នុងសេចក្តីជំនឿ ដែលយើងមានក្នុងព្រះគ្រីស្ទ យើងអាចនឹកចាំ អំពីភាពស្មោះត្រង់របស់ព្រះ នៅក្នុងការជួយយើង ពេលដែលយើងមានការស្ទាក់ស្ទើរ និងប្រឆាំងនឹងទ្រង់។ ពេលយើងជួបមនុស្សដែលកំពុងលិចលង់ ក្នុងភាពអស់សង្ឃឹម និងការភ័យខ្លាចក្នុងវិញ្ញាណ យ៉ាងធ្ងន់ធ្ងរ នោះយើងអាចសូមប្រាជ្ញាពីព្រះដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះពួកគេ ក៏ដូចជាដល់អ្នកដែលមានការស្ទាក់ស្ទើរ…
Read article