ចូរដោះលែងរាស្រ្តរបស់ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
និក្ខមនំ ៣:១-១០ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឃើញសេចក្តីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ។ និក្ខមនំ ៣:៧ នៅក្នុងផ្ទាំងគំនូរដ៏ល្បីល្បាញ ដែលលោកអើរ៉ុន ដូក្លាស(Aaron Douglas) បានគូរមានចំណងជើងថា “ចូរដោះលែងរាស្រ្តរបស់ព្រះ” គាត់បានដាក់ពណ៌ស្វាយ បៃតង និងពណ៌មាស យ៉ាងស្រស់ស្អាត ជាមួយរូបស្រមោលតាមប្រពៃណីជនជាតិអាហ្វ្រិក ដើម្បីចែកចាយអំពីរឿងរបស់លោកម៉ូសេ ក្នុងព្រះគម្ពីរប៊ីប ដោយតភ្ជាប់ជាមួយនឹងរឿងនៃការតស៊ូទាមទារសេរីភាព និងយុត្តិធម៌របស់ជនជាតិអាមេរិកស្បែកខ្មៅ។ ផ្ទាំងគំនូរនេះបានពិពណ៌នា អំពីពេលដែលព្រះទ្រង់បង្ហាញអង្គទ្រង់ឲ្យលោកម៉ូសេឃើញ ក្នុងគុម្ពបន្លាឆេះ ដោយមានបន្ទូលថា ព្រះអង្គបានទតឃើញទុក្ខវេទនារបស់ប្រជាជនអ៊ីស្រាអែល ជារាស្រ្តព្រះអង្គ ក្នុងទឹកដីអេស៊ីព្ទហើយ។ វិចិត្រកររូបនេះបានប្រើរូបភាពបាច់ពន្លឺ ជាសញ្ញាតំណាងឲ្យព្រះ និងព្រះរាជសាររបស់ព្រះអង្គ ដែលបានមានបន្ទូលថា “ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅផារ៉ោន ដើម្បីឲ្យឯងបាននាំរាស្ត្រអញ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក”(និក្ខមនំ ៣:១០)។ ក្នុងផ្ទាំងគំនូរនេះ លោកម៉ូសេបានលត់ជង្គង់ដោយការបន្ទាបខ្លួនស្តាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះ ប៉ុន្តែ ភ្នែកគាតមើលទៅទឹករលកធំៗ និងទ័ពសេះនៅព័ទ្ធជុំវិញគាត់ ជាទិដ្ឋភាពដែលបានរំឭកទស្សនិកជន អំពីទុក្ខលំបាកដែលពួកអ៊ីស្រាអែលបានជួប នៅពេលដែលពួកគេចាកចេញពីទឹកដីអេស៊ីព្ទ។ ប៉ុន្តែ បាច់ពន្លឺបានចែងចាំងភ្លឺច្បាស់ ជាការរំឭកថា ព្រះអង្គនឹងគង់នៅជាមួយរាស្រ្តអ៊ីស្រាអែល។ អារម្មណ៍ដែលបានបង្ហាញនៅក្នុងផ្ទាំងគំនូរនេះ អាចធ្វើឲ្យយើងប៉ះពាល់ចិត្តផងដែរ ព្រោះក្នុងពេលបច្ចុប្បន្ន មនុស្សជាច្រើននៅតែបន្តស្វែងរកយុត្តិធម៌ ដោយមនុស្សជាច្រើនបានប្រើអំណាចរបស់ខ្លួន…
Read articleគ្មាននាមណាផ្សេងទៀតឡើយ
“គ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ”។ កិច្ចការ ៤:១២ នៅក្បែរបរិវេណរបស់សាកលវិទ្យាល័យនតវេសស្ទើន នៅជាយក្រុងឈីកាហ្គោ មានព្រះវិហារធំសម្បើមមួយ ដែលសាសនាបាហៃបានសាងសង់ឡើង។ សំណង់អាគារដ៏ឆើតឆាយមួយនេះ មានច្រកចូល៩ សម្រាប់សាសនាធំៗទាំង៩ នៅលើពិភពលោក។ ច្រកចូលនីមួយៗសុទ្ធតែមានផ្លូវដើរចូលទៅរកកន្លែងជួបជុំតែមួយ នៅចំកណ្តាលអាគារ។ ស្ថាបត្យកម្មនេះត្រូវបានគេសាងសង់ឡើង ក្នុងគោលបំណងដើម្បីប្រកាសថា មានផ្លូវជាច្រើនដែលនាំមនុស្សទៅរក “សេចក្តីពិត” ដែលសាសនិកបាហៃជឿថា គេមិនអាចរកឃើញសេចក្តីពិតនេះ នៅក្នុងទ្រឹស្ដីសាសនា មនុស្ស ឬអង្គការណាឡើយ។ ផ្នត់គំនិតដូចនេះ មិនសូវខុសពីបរិយាកាសវប្បធម៌ របស់សង្គមដែលសាវ័កប៉ុលកំពុងរស់នៅនោះទេ។ ចក្រភពរ៉ូម៉ាំងមានការបើកចំហយ៉ាងខ្លាំង ហើយក៏គាំទ្រឲ្យមានគំនិតទូលំទូលាយ ហើយត្រៀមខ្លួនទទួលយកសាសនាគ្រប់ប្រភេទ។ ជាការពិតណាស់ ទីក្រុងរ៉ូមជាកន្លែងប្រមូលផ្តុំរូបព្រះ និងព្រះក្លែងក្លាយជាច្រើន នៅក្នុងព្រះវិហារធំរបស់ខ្លួន សម្រាប់គោរពបូជា តាមផ្លូវចម្រុះឆ្ពោះទៅរកសេចក្តីពិត។ ដូចនេះ ហេតុអ្វីបានជាវប្បធម៌បើកចំហ និងថ្វាយបង្គំព្រះចម្រុះនេះ ក៏បានចាប់គ្រីស្ទបរិស័ទ ឲ្យសត្វតោស៊ីជាចំណី នៅក្នុងទីលានប្រយុទ្ធ? ហេតុអ្វីអធិរាជនេរ៉ូ បានចាត់ទុកអ្នកជឿព្រះជាមុខសញ្ញា ហើយថែមទាំងដល់ថ្នាក់យករូបកាយរបស់ពួកគេ ទៅដុតធ្វើជាភ្លើង បំភ្លឺកន្លែងជប់លៀងរបស់ទ្រង់? ចម្លើយដ៏សាមញ្ញនោះគឺ វប្បធម៌រ៉ូម៉ាំងមិនអាចទ្រាំទ្រជំនឿគ្រីស្ទបរិស័ទបានទេ ព្រោះគ្រីស្ទបរិស័ទមិនព្រមបញ្ចូលព្រះគ្រីស្ទ ក្នុងចំណោមព្រះជាច្រើនអង្គ ដែលពួករ៉ូម៉ាំងគោរពថ្វាយបង្គំ។ ផ្ទុយទៅវិញ…
Read articleនៅតែបង្កើតផលផ្លែថ្វាយព្រះ
ទំនុកដំកើង ៩២:១២-១៥ កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល។ ទំនុកដំកើង ៩២:១៤ មានរឿងចាស់បុរាណមួយ បានដំណាលអំពីស្រ្តីម្នាក់ដែលបានចុះទៅដងទឹកពីទន្លេដាក់ផ្ទះ ជារៀងរាល់ថ្ងៃ ដោយប្រើដងរ៉ែកដែលមានធុងទឹកពីរនៅសង្ខាង។ ធុងទឹកមួយនៅថ្មី មានភាពរឹងមាំ ហើយធុងទឹកមួយទៀតចាស់ មានស្នាមប្រេះ។ នៅពេលដែលគាត់ទៅដល់ផ្ទះ ធុងទឹកថ្មីនៅមានទឹកពេញ តែធុងទឹកចាស់បានជ្រាបទឹកស្ទើរតែនៅទទេ។ ធុងទឹកចាស់មានអារម្មណ៍សោកស្តាយ ហើយក៏បានសុំទោសគាត់។ ស្រ្តីនោះក៏បានងាកទៅមើលចិញ្ចើមផ្លូវ ហើយក៏បានសួរធុងទឹកចាស់នោះថា “តើឯងបានឃើញដើមផ្កាទាំងអស់នោះ ដែលដុះនៅលើចិញ្ចើមផ្លូវទេ? រៀងរាល់ថ្ងៃ ទឹកដែលបានស្រក់ចេញពីឯង បានស្រោចដើមផ្កាទាំងអស់នោះ ហើយពេលខ្ញុំដើរទៅដងទឹកម្តងៗ ខ្ញុំតែងតែមានចិត្តស្រស់ស្រាយ ដោយសារសម្រស់របស់ដើមផ្កាទាំងនោះ”។ យើងកំពុងរស់នៅក្នុងលោកិយដែលឲ្យរង្វាន់ និងកោតស្ញប់ស្ញែង ចំពោះយុវភាព ដែលនៅក្មេងវ័យ និងរឹងមាំ មិនប្រេះស្រាំ ហើយមានប្រសិទ្ធភាព។ តែព្រះគម្ពីរប៊ីបបានប្រាប់យើងយ៉ាងច្បាស់ អំពីសម្រស់ដែលមានភាពសុចរិត ដែលកើតចេញពីមនុស្សចាស់ និងមានភាពទន់ខ្សោយជាង ហើយប្រហែលជាមានភាពប្រេះស្រាំ និងងាយរងគ្រោះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងដែលមានវ័យចាស់បានពោលថា “ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ”(ទំនុកដំកើង ៩២:១២)។ ការមានវ័យចាស់មិនតែងតែមានន័យថា មានប្រាជ្ញានោះទេ តែមនុស្សចាស់អាចរួមចំណែកក្នុង ជួយជីវិតយើងឲ្យលូតលាស់ តាមរបៀបដែលមនុស្សវ័យក្មេងមិនអាចផ្តល់ឲ្យបាន ដោយសារមនុស្សចាស់ខ្លះបានរស់នៅបានច្រើនឆ្នាំជាង…
Read articleការប្ដេជ្ញាចិត្តអធិស្ឋាន
“លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន”។ ដានីយ៉ែល ៦:១០ ការប្ដេជ្ញាចិត្តរយៈពេលខ្លី មិនមែនជាការពិបាកពេកទេ។ វាជាការលត់ដំ ឲ្យមានភាពទៀងទាត់ ដែលយើងពិបាកធ្វើ តែជាគន្លឹះនាំទៅរកការលូតលាស់ខាងវិញ្ញាណ។ យើងអាចសង្កេតឃើញភាពមិនទៀងទាត់នៃការប្ដេជ្ញាចិត្ត កើតមានជាញឹកញាប់ នៅក្នុងកម្មវិធីអនុវត្តរយៈពេលខ្លី ដូចជា ការទន្ទេញខគម្ពីរ ផែនការអានព្រះគម្ពីរ និងការប្ដេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី។ មានមនុស្សច្រើនណាស់ដែលធ្វើបានល្អ នៅពេលចាប់ផ្តើមដំបូង ហើយក្រោយមក ក៏បានបោះបង់ចោលការព្យាយាម។ តែខ្ញុំជឿថា អ្នកក៏អាចជួបប្រទះមនុស្សជាច្រើន ដែលមានភាពទៀងទាត់ និងការលត់ដំយ៉ាងខ្លាំង។ ពួកគេបណ្តើរឆ្កែចេញក្រៅផ្ទះ នៅម៉ោងដដែលជារៀងរាល់ថ្ងៃ ឬទៅយកសំបុត្រយ៉ាងទៀងទាត់ណាស់ បានជាអ្នកអាចយកនាឡិការរបស់អ្នកមកផ្ទៀងជាមួយគាត់បាន។ ហើយពេលណាពួកគេរៀបចំខ្លួន ធ្វើកិច្ចការអ្វីមួយ ឬរៀនមុខជំនាញថ្មី ពួកគេក៏បានធ្វើ ដោយភាពឧស្សាហ៍ព្យាយាមយ៉ាងខ្លាំង បានជាអ្នកគ្មានការសង្ស័យថា ពួកគេនឹងសម្រេចកិច្ចការនោះឬអត់។ ទម្លាប់នៃការអធិស្ឋានរបស់លោកដានីយ៉ែល បានបង្ហាញឲ្យយើងឃើញភាពទៀងទាត់ដែលមានការលត់ដំ ក្នុងជីវិតគាត់។ ការរស់នៅរបស់គាត់ មិនមែនមានការផ្ទុះចេញនូវភាពក្លៀវក្លាតែពីដំបូង ហើយក្រោយមក ប្រែក្លាយជាភាពអសកម្មដ៏រ៉ាំរ៉ៃនោះទេ។ យើងដឹងច្បាស់ថា គាត់បានអធិស្ឋាន ទោះគាត់មានអារម្មណ៍ចង់អធិស្ឋានឬអត់ក៏ដោយ។ គាត់ទំនងជាមានពេលដែលគាត់ក្រោកពីលុតជង្គង់ ដោយអារម្មណ៍ថា គាត់ពិតជាមានពរណាស់ ហើយក៏មានពេលផ្សេងទៀត ដែលគាត់មានអារម្មណ៍ថា គ្មានកម្លាំង គ្មានទឹកចិត្ត តែគាត់នៅតែបន្តអធិស្ឋានទៀត។…
Read articleការធានាតែមួយ
២កូរិនថូស ៥:២១-៦:២ មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ។ ២កូរិនថូស ៦:២ មានពេលមួយ ខ្ញុំត្រូវធ្វើដំណើរទៅធ្វើការជាវាទគ្មិន និងអ្នកដឹកនាំក្រុមសិស្សវិទ្យាល័យ ក្នុងដំណើរបេសកម្ម នៅប្រទេសចាម៉ៃកា។ ខ្ញុំក៏បានឮគេប្រកាសថា “យើងបានត្រៀមខ្លួនជាសម្រេច ដើម្បីឡើងជិះយន្តហោះទៅទីក្រុងមុនតេហ្គោ បេយ”។ ពេលនោះ ខ្ញុំក៏បានលូកដៃចូលទៅក្នុងកាបូបស្ពាយរបស់ខ្ញុំរកមើលសំបុត្រយន្តហោះ និងលិខិតឆ្លងដែនរបស់ខ្ញុំ។ ខ្ញុំមានការតក់ស្លុត ពេលដែលខ្ញុំរកលិខិតឆ្លងដែនមិនឃើញ! ក្រុមការងាររបស់ខ្ញុំក៏បានឡើងជិះយន្តហោះ ដោយគ្មានខ្ញុំទៅជាមួយ ហើយខ្ញុំក៏បានព្យាយាមធ្វើលិខិតឆ្លងដែនថ្មី ក្នុងរយៈពេល៤ថ្ងៃ។ បន្ទាប់ពីខ្ញុំបានព្យាយាមទាក់ទងតាមទូរស័ព្ទរាប់រយដង ហើយបានធ្វើដំណើរទៅរដ្ឋវ៉ាស៊ីនតោន ឌីស៊ី ដោយមិនបានលទ្ធផលអ្វីសោះ ហើយក៏បានបើកឡានក្នុងចម្ងាយឆ្ងាយមកទីក្រុងហ្គ្រេនរែភីត រដ្ឋមីឈីហ្គិនវិញ ហើយចំណាយពេល២ថ្ងៃ ក្នុងទីក្រុងនៅជិតខាង ហើយដោយជំនួយពីការិយាល័យសមាជិកសភាក្នុងតំបន់ ទីបំផុតខ្ញុំបានធ្វើលិខិតឆ្លងដែនថ្មី ហើយអាចចូលរួមជាមួយក្រុមការងាររបស់ខ្ញុំ នៅប្រទេសចាម៉ៃកា។ លិខិតឆ្លងដែន ជាកូនសៀវភៅតូចមួយ តែវាបានផ្តល់ឲ្យនូវការធានាថា ខ្ញុំអាចចេញទៅក្រៅប្រទេសបាន។ ខ្ញុំបានប្រឹងប្រែងអស់លទ្ធភាព ដើម្បីឲ្យបានលិខិតឆ្លងដែនថ្មីក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែ តម្លៃរបស់វាមិនអាចប្រៀបផ្ទឹម នឹងការធានាមួយទៀត ដែលកំណត់គោលដៅដ៏អស់កល្បរបស់យើង។ មានតែសេចក្តីជំនឿលើព្រះយេស៊ូវទេ ដែលអាចធានាថា យើងនឹងបានទទួលសេចក្តីសង្គ្រោះរួចពីបាបរបស់យើង ហើយមានជីវិតថ្មីក្នុងព្រះអង្គ។ ព្រះគម្ពីរប៊ីបបានចែងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស…
Read articleអាចមានក្តីសង្ឃឹម ក្នុងការសោកសង្រេង
“ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ” ១ថែស្សាឡូនីច ៤:១៣-១៤ មិនយូរមិនឆាប់ អ្នកនឹងប្រឈមមុខដាក់ការសោកសង្រេង ពេលដែលមនុស្សជាទីស្រឡាញ់ណាម្នាក់ លាចាកលោក។ ពេលនោះ យើងមិនសួរថា តើអ្នកគួរតែសោកសង្រេងឬអត់នោះទេ ប៉ុន្តែ ត្រូវសួរថា តើអ្នកនឹងសោកសង្រេងយ៉ាងដូចម្តេចខ្លះ? ក្នុងពួកជំនុំថែស្សាឡូនីច មានអ្នកខ្លះមានការយល់ច្រឡំ អំពីការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទ និងការរស់ឡើងវិញ។ ការខ្វះការយល់ដឹងនេះ កំពុងតែធ្វើឲ្យពួកគេមានការថប់បារម្ភ។ តើពួកគេគួរតែគិតយ៉ាងដូចម្តេចខ្លះ អំពីបងប្អូនរួមជំនឿដែលបានស្លាប់ មុនពេលព្រះយេស៊ូវយាងមកវិញ? តើគ្រីស្ទបរិស័ទទាំងនោះ ដែលបានស្លាប់ហើយ កំពុងនៅទីណា ហើយតើពួកគេនឹងទៅជាយ៉ាងណា? សាវ័កប៉ុលក៏បានចាប់ផ្តើមពន្យល់អ្នកជឿទាំងនោះ ដោយរំឭកពួកគេអំពីភាពខុសគ្នា រវាងរាស្រ្តរបស់ព្រះ និងមនុស្សផ្សេងទៀត “ដែលគ្មានសេចក្តីសង្ឃឹម”។ កាលពីមុន យើងមិនខុសពីអ្នកមិនជឿទេ។ យើងគួរតែចាំថា “នៅវេលានោះ អ្នករាល់គ្នានៅទីទៃពីព្រះគ្រីស្ទ … ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ”(អេភេសូរ ២:១២)។ សព្វថ្ងៃនេះ ព្រះអង្គបានប្រោសលោះ និងកែប្រែជីវិតយើងរួចហើយ។ ព្រះអង្គបាននាំយើងចេញពីភាពអស់សង្ឃឹម…
Read article