កុំ​ឲ្យ​ណាយ​ចិត្ត​ឡើយ

កាឡាទី ៦:៧-១០ កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ​។ កាឡាទី ៦:៩ បន្ទាប់​ពី​សុភ័ក្រ្ត​មាន​ការងារ​ថ្មី បាន​រយៈ​ពេល៩ខែ គាត់​មាន​អារម្មណ៍​ថា​នឿយ​ហត់​យ៉ាង​ខ្លាំង​។ ក្នុង​នាម​គាត់​ជា​អ្នកជឿ​ព្រះយេស៊ូវ គាត់​បាន​ព្យាយាម​ដើរ​តាម​គោលការណ៍​របស់​ព្រះ តាម​របៀប​ដែល​គាត់​ដោះ​ស្រាយ​បញ្ហា និង​ធ្វើ​ការងារ​។ ប៉ុន្តែ គាត់​មាន​បញ្ហា​ជាមួយ​មនុស្ស​នៅ​កន្លែង​ធ្វើ​ការ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ហើយ​ការងារ​គាត់​ហាក់​ដូចជា​មាន​ការ​រីកចម្រើន​តិចតួច​ណាស់​។ គាត់​មាន​អារម្មណ៍​ថា ចង់​បោះបង់ចោល​ការ​តស៊ូ​។ អ្នក​ប្រហែល​កំពុង​មាន​អារម្មណ៍​ហត់នឿយ ដូច​សុភ័ក្រ្ត​ផង​ដែរ​។ អ្នក​ដឹង​ថា មាន​ការ​ល្អ​អ្វី​ខ្លះ ដែល​អ្នក​គួរតែ​ធ្វើ តែ​អ្នក​មាន​អារម្មណ៍​ថា ហត់នឿយ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​បន្ត​ធ្វើ​ការ​ល្អ​។ ចូរ​មាន​សង្ឃឹម​ឡើង​។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(កាឡាទី ៦:៩)។ ក្នុង​បទ​គម្ពីរ​នេះ គាត់​បាន​ពាក្យ​ប្រៀប​ប្រដូច​អំពី​កសិករ ព្រោះ​កសិករ​ណា​ក៏​ដឹង​ដែរ​ថា ការ​សាប​ព្រោះ​គ្រាប់ពូជ​តែងតែ​មាន​ការ​ពិបាក​។ ការ​សាប​ព្រោះ “ខាង​ឯ​ព្រះ​វិញ្ញាណ”(ខ.៨) ក៏​ជា​ការ​ពិបាក​ដែរ​។ អ្នកជឿ​ព្រះយេស៊ូវ ដែល​ព្យាយាម​ដើរ​តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ ហើយ​រស់នៅ​ក្នុង​ជីវិត​ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ អាច​មាន​ការ​ហត់​នឿយ និង​បាក់​ទឹក​ចិត្ត​។ ប៉ុន្តែ ដរាបណា​យើង​តោង​ឲ្យ​ជាប់​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ យើង​នឹង​បាន​ច្រូត​កាត់​។ យើង​នឹង “ច្រូត​កាត់​បាន​ជីវិត​អស់​កល្ប”(ខ.៨ និង​មើល​យ៉ូហាន ១៧:៣) និង​ផល​នៃ​ព្រះពរ​របស់​ព្រះ…

Read article
មាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ ក្នុង​ពេល​ដ៏​លំបាក

“ល្មម​ហើយ ឱ​ព្រះយេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល​បង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូល​បង្គំ​ទេ លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ​ទៅ នោះ​មាន​ទេវតា​មក​ដាស់​លោក​ប្រាប់ថា ចូរ​ក្រោក​ឡើង​បរិភោគ សិន”។(១ពង្សាវតាក្សត្រ ១៩:៤-៥) យើង​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​រំពឹង​ថា នឹង​បាន​ទៅដល់​កំពូល​ភ្នំ តែ​បែរជា​ជាប់​នៅ​ក្នុង​ជ្រលង​ភ្នំ​ខាង​វិញ្ញាណ​ទៅវិញ​។ យើង​ប្រហែល​មិន​នឹង​ស្មាន​ទេ​ថា យើង​ស្រាប់តែ​ខ្សោះ​អស់​កម្លាំង ឬ​យើង​បាន​ទទួល​ដំណឹង​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត ឬ​អំពើបាប​របស់​យើង​បាន​វិល​ត្រឡប់​មក​ធ្វើទុក្ខ​យើង​ទៀត​។ កាលៈទេសៈ​ដែល​គួរ​ឲ្យ​រំខាន​ក្នុង​ជីវិត​យើង ច្រើនតែ​ប្រសព្វ​គ្នា ដែល​នាំ​ឲ្យ​យើង​ផ្លាស់​ប្តូរ​ពី​មាន​ជំនឿ ទៅជា​មាន​ការ​ភ័យ​ខ្លាច​។ ហោរា​អេលីយ៉ា​ធ្លាប់​រត់​ទៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​ភ្នំ ដោយ​ការ​ផ្ដោត​ចិត្ត​របស់​គាត់​មាន​ការ​ផ្លាស់​ប្តូរ ដោយសារ​គាត់​ចាប់​ផ្តើម​មើលទៅ​ព្រះ ផ្អែក​ទៅលើ​កាលៈទេសៈ​របស់​គាត់ ជាជាង​មើលទៅ​កាលៈទេសៈ​របស់​គាត់ ផ្អែក​ទៅលើ​ព្រះបន្ទូល​ព្រះអង្គ​។ គាត់​មើល​ឃើញ​បញ្ហា​របស់​គាត់​ធំ​ពេក ធ្វើ​ឲ្យ​គាត់​រក​ធ្វើ​អ្វី​មិន​កើត​។ ពេល​គាត់​ចាប់​ផ្តើម​ដើរ​ដោយ​ការ​មើល​ឃើញ ជាជាង​ដើរ​ដោយ​ជំនឿ គាត់​ក៏​បាត់បង់​សន្តិភាព ហើយ​ភាព​សម្បូរ​សប្បាយ​ខាង​វិញ្ញាណ​ក៏​ចាប់​ផ្តើម​រលាយ​។ លោក​អេលីយ៉ា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់ នៃ​ការ​ផ្តោត​ទៅលើ​ខ្លួនឯង​។ គាត់​បាន​ផ្តោត​ទៅលើ​កំហុស​ជា​ច្រើន ដែល​ពួក​អ៊ីស្រាអែល​មាន​ចំពោះ​ព្រះ បានជា​គាត់​យល់​ឃើញថា មានតែ​គាត់​ទេ ដែល​កំពុង​បម្រើ​ព្រះ(១ពង្សាវតាក្សត្រ ១៩:១០)។ សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​របស់​គាត់ ត្រូវ​បាន​ជំនួស​ដោយ​ការ​មិន​ស្កប់​ចិត្ត និង​ខ្វះ​សន្តិភាព​។ ដោយសារ​ការ​អាណិត​ខ្លួនឯង គាត់​បាន​រត់​ចូល​វាល​រហោស្ថាន ហើយ​គេង​នៅ​ក្រោម​ដើម​ដង្កោ ដោយ​អធិស្ឋាន​សូម​ព្រះអម្ចាស់​ដក​ជីវិត​គាត់​។ តែ​ព្រះអម្ចាស់​មិន​បាន​ស្តី​បន្ទោស​គាត់​ទេ ​ផ្ទុយ​ទៅវិញ ព្រះ​អង្គ​បាន​យាង​មក​រក​គាត់ ហើយ​ជួយ​ឲ្យ​គាត់​មាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ ដោយ​ប្រទាន​ទឹក និង​អាហារ…

Read article
ការ​ល្បងល​ដែល​ងាយ​ស្រួល និង​ពិបាក

និក្ខមនំ ១៤:៥-១៤ ដ្បិត​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ខ្លាច​ក្រែង​គេ​ឃើញ​ចំបាំង ហើយ​រសាយ​ចិត្ត រួច​ត្រឡប់​ទៅឯ​ស្រុក​អេ​ស៊ីព្ទ​វិញ​។ និក្ខមនំ ១៣:១៧ លោក​ម៉ាក(Mark) គឺជា​គ្រូ​គង្វាល​វ័យ​ក្មេង​ដែល​មាន​សក្ដានុពល​។ នៅពេល​ព្រឹក​មួយ​នោះ កូន​ប្រុស​របស់​គាត់​ស្រាប់​តែ​ដួល​នៅ​លើ​ដី បាត់បង់​ជីវិត​ភ្លាមៗ នៅពេល​លេង​បាល់​ទាត់​។ លោក​ម៉ាក​បាន​ចិត្ត​រន្ធត់​យ៉ាង​ខ្លាំង ហើយ​បាន​សោក​សង្រេង​ចំពោះ​ការ​បាត់បង់​នេះ រហូត​មកដល់​ពេល​សព្វថ្ងៃ​។ ប៉ុន្តែ តាមរយៈ​ការ​ឈឺ​ចាប់​របស់​គាត់ គាត់​បាន​ក្លាយ​ជា​គ្រូ​គង្វាល​ដែល​មាន​ចិត្ត​អាណិត​ចំពោះ​អ្នក​ដទៃ​កាន់តែ​ខ្លាំង​។ ខ្ញុំ​បាន​សោក​សង្រេង​ជាមួយ​លោក​គ្រូ​ម៉ាក ហើយ​ទុក្ខ​លំបាក​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​សម្តី​របស់​លោក អេ ដាបប៊លយូ ថូហ្ស័រ(A. W. Tozer) ដែល​បាន​កត់​សំ​គាល់​ឃើញថា “ព្រះ​ទ្រង់​ច្រើនតែ​ប្រទាន​ពរ​ដល់​នរណា​ម្នាក់​យ៉ាង​ជ្រាល​ជ្រៅ បន្ទាប់ពី​ពួក​គេ​បាន​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ដ៏​ធ្ងន់ធ្ងរ”។ ខ្ញុំ​គិតថា នេះ​ជា​ការ​ពិតមែន​។ ប៉ុន្តែ រឿង​នេះ​ប្រហែល​មិន​សាមញ្ញ​ដូច​នេះ​ទេ​។ យើង​អាច​រៀន​សូត្រ​អំពី​ផ្លូវ​ដែល​ព្រះអម្ចាស់​ប្រើ ដោយ​សង្កេត​មើល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​អ៊ីស្រាអែល ចេញពី​ទឹកដី​អេស៊ីព្ទ​។ ព្រះអម្ចាស់​បាន​ដឹកនាំ​ប្រជា​ជាតិ​ដ៏​ក្មេង​ខ្ចី​មួយ​នេះ ចេញពី​ទឹកដី​អេស៊ីព្ទ ទៅតាម​ផ្លូវ​ដែល​ងាយ​ស្រួល​ធ្វើ​ដំណើរ តែ​ព្រះអង្គ​ក៏បាន​មាន​ព្រះ​បន្ទូល​ថា ពេលណា​ពួកគេ​គេ​ឃើញ​ចំបាំង ពួកគេ​នឹង​រសាយ​ចិត្ត រួច​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ(និក្ខមនំ ១៣:១៧)។ បន្ទាប់មក ព្រះអង្គ​ក៏បាន​ប្រាប់​លោក​ម៉ូសេ​ឲ្យ​ដឹកនាំ​ពួកគេ​ទៅ​តាម​ផ្លូវ​វាង​វិញ ដើម្បី​ឲ្យ​ស្តេច​ផារ៉ោន​ដឹកនាំ​ទ័ព​មក​ប្រយុទ្ធ​នឹង​ពួកគេ(១៤:១-៤)។ ស្តេច​ផារ៉ោន​ក៏​បាន​លើក​ទ័ព​មកមែន​។ ពួក​អ៊ីស្រាអែល “មាន​សេចក្តី​តក់ស្លុត​ជា​ខ្លាំង ហើយ​ស្រែក​អំពាវនាវ​ដល់​ព្រះយេហូវ៉ា”​(ខ.១០)។ លោក​ម៉ូសេ​ក៏បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា…

Read article
មហា​ក្សត្រ​ដែល​មាន​ជ័យ​ជម្នះ

“សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​គង់នៅ ក៏​គង់នៅ​តាំងតែ​ពីដើម ហើយ​ត្រូវ​យាង​មក​ទៀត និង​អំពី​ព្រះ​វិញ្ញាណ​ទាំង៧ ដែល​នៅ​ចំពោះ​បល្ល័ង្ក​ទ្រង់ ហើយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុនគេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី”។ វិវរណៈ ១:៤-៥ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច នៅពេល​ដែល​ជំនឿ​របស់​អ្នក​ជា​គ្រីស្ទបរិស័ទ និង​កាលៈទេសៈ​នៃ​ជីវិត​អ្នក ហាក់​ដូច​ជា​ប្រកាស​អំពី​សេចក្តី​ពិត​ពីរ​ខុស​គ្នា? នេះ​ជា​បញ្ហា​ដែល​អ្នកអាន​កណ្ឌ​គម្ពីរ​វិវរណៈ​ដំបូង​គេ​បាន​ជួប​ប្រទះ និង​ពិបាក​យល់​។ កណ្ឌ​គម្ពីរ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ ត្រូវ​បាន​និពន្ធ​ឡើង មិនមែន​ដើម្បី​ឲ្យ​មាន​ការ​ភាន់​ច្រឡំ តែ​ដើម្បី​ធ្វើ​ជា​ព្រះពរវិញ(វិវរណៈ ១:៣)។ យើង​មិន​ត្រូវ​ចាត់​ទុក​កណ្ឌ​គម្ពីរ​នេះ​ជា​សៀវភៅ​ប្រស្នា ឬ​ល្បង​ប្រាជ្ញា​ផ្នែក​ទេវសាស្ត្រ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ យើង​ត្រូវ​​យល់ថា សាវ័ក​យ៉ូហាន​បាន​និពន្ធ សម្រាប់​អ្នកអាន ក្នុង​បរិបទ​នៃ​ប្រវត្តិ​សាស្រ្ត ជា​អ្នកជឿ​នៅ​សតវត្សរ៍ទី១ ដែល​កំពុង​ទទួលរង​ការ​វាយ​ប្រហារ និង​បៀតបៀន ដោយ​ពួក​អ្នក​កាន់​អំណាច​នៅ​សម័យ​នោះ ហើយ​គោលបំណង​នៃ​ការ​និពន្ធ​នេះ គឺ​ដើម្បី​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម និង​ការ​ធានា​។ កាល​នោះ គេ​កំពុង​ផ្សាយ​ដំណឹង​ល្អ ហើយ​រាស្រ្ត​របស់​ព្រះអង្គ មាន​ការ​ជឿ​ជាក់​ច្បាស់​ថា ទោះ​ព្រះ​យេស៊ូវ​បាន​យាង​ឡើង​ស្ថាន​សួគ៌​វិញ នោះ​ព្រះអង្គ​ក៏​នឹង​យាង​មកវិញ​មិនខាន​។ ពួកគេ​មាន​ការ​ជឿ​ជាក់​ដូច​នេះ ខណៈ​ពេល​ដែល​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់ និង​មហាក្សត្រ បាន​គ្រប់​គ្រង​ទាំង​ស្រុង​មក​លើ​កាលៈទេសៈ​ទាំង​នោះ ហើយ​បំណង​ព្រះទ័យ​ព្រះ​អង្គ​កំពុងតែ​បាន​សម្រេច នៅ​លើ​ផែនដី​ទាំងមូល​។ នេះ​ជា​ការ​ជឿ​ជាក់​របស់​ពួកគេ​។ ប៉ុន្តែ ពួកគេ​ក៏​ឃើញ​កាលៈទេសៈ​របស់​ពួកគេ ហាក់​ដូចជា​មិន​មាន​ភាព​ស្រប​គ្នា​នឹង​ការ​ជឿ​ជាក់​របស់​ពួកគេ​ទេ​។ ការ​អ្វី​ដែល​ពួកគេ​បាន​បញ្ជាក់​ដល់​គ្នា​ទៅវិញ​ទៅមក…

Read article
ការ​ចាប់​ផ្តើម​ជា​ថ្មី​ជាមួយ​ព្រះអម្ចាស់

រ៉ូម ៥:៦-១១ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង​។ រ៉ូម ៥:៨ លោក​រេមប្រិន(Rembrandt) គឺជា​វិចិត្រករ​ជនជាតិ​ហូឡង់ ដែល​បាន​គូរ​រូប​គំនូរ​ដ៏​ល្បី​ល្បាញ​នៅ​ឆ្នាំ១៦៣៣ មាន​ចំណង​ជើង​ថា ការ​បញ្ឈរ​ឈើ​ឆ្កាង​។ អត្ថន័យ​របស់​ផ្ទាំង​គំនូរ​នេះ ហាក់​ដូច​ជា​កំពុងតែ​សួរ​យើង​ថា “តើ​បាប​របស់​អ្នក គឺជា​មូល​ហេតុ​ដែល​ព្រះយេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង​ដែរ​ឬ​ទេ?” គាត់​បាន​គូរ​រូប​ព្រះ​យេស៊ូវ​នៅ​ចំ​កណ្តាល​ផ្ទាំង​គំនូរ ដោយ​ព្រះអង្គ​ជាប់​នៅ​ឈើ​ឆ្កាង ដែល​មនុស្ស​បួន​នាក់​កំពុង​លើក​បញ្ឈរ ប៉ុន្តែ ក្នុង​ចំណោម​ពួកគេ មាន​ម្នាក់​ដែល​លេច​ធ្លោ​ជាងគេ នៅ​កន្លែង​ដែល​មាន​ពន្លឺ​ភ្លឺ​។ គាត់​មាន​សំលៀក​បំពាក់​ខុសពី​គេ តាម​រចនាបថ​របស់​មនុស្ស​នៅ​សម័យ​លោក​រេមប្រិន ដោយ​គាត់​ពាក់​មួក​កាតឹប ដែល​ជាង​គំនូរ​ច្រើនតែ​ពាក់​។ ពេល​គេ​មើល​រូប​បុរស​នោះ​ឲ្យ​បាន​ជិត គេ​ក៏​បាន​ដឹង​ថា តាម​ពិត​លោក​រេមប្រិន​បាន​គូរ​រូប​គាត់ នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ ហាក់​ដូច​ជា​ក្នុង​ន័យ​ថា “បាប​របស់​ខ្ញុំ​បាន​រួម​ចំណែក នៅ​ក្នុង​ការ​សុគត​របស់​ព្រះយេស៊ូវ”។ ប៉ុន្តែ មាន​ម្នាក់​ទៀត ដែល​លេច​ធ្លោ​ជាង​គេ​ផង​ដែរ​។ អ្នក​នោះ​កំពុង​ជិះ​សេះ សម្លឹង​មើល​មក​ខាង​ក្រៅ​ផ្ទាំង​គំនូរ​។ អ្នក​ខ្លះ​យល់​ឃើញថា នេះ​ជា​រូប​ទីពីរ​តំណាង​ឲ្យ​លោក​រេមប្រិន ដែល​កំពុង​ទំនាក់​ទំនង​មក​អ្នក​ទស្សនា​ផ្ទាំង​គំនូរ​នោះ ដែល​ហាក់​ដូចជា​កំពុង​សួរ​ថា “តើ​បាប​របស់​អ្នក​មាន​ចំណែក​ក្នុង​ការ​សុគត​របស់​ព្រះ​អង្គ​ដែរ​ឬ​ទេ?” សាវ័ក​ប៉ុល​ក៏​បាន​ដឹង​ថា បាប​របស់​គាត់​មាន​វត្ត​មាននៅ​ទីនោះ ហើយ​យើង​ក៏​អាច​ដឹង​ដូច​គាត់ ព្រោះ​ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ និង​សុគត ដើម្បី​យើង​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ​រ៉ូម ៥:១០ គាត់​បាន​ហៅ​ខ្លួន​គាត់ និង​យើង​ថា “ខ្មាំង​សត្រូវ​របស់​ព្រះ”។ ប៉ុន្តែ…

Read article
មាន​សេរី​ភាព​រួច​ផុត​ពី​ខ្លួនឯង

“លុះ​ទៅ​ដល់​កាពើណិម កាល​កំពុងតែ​នៅ​ក្នុង​ផ្ទះ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ពួក​សិស្ស​ថា តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ តែ​គេ​នៅតែ​ស្ងៀម ពីព្រោះ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា អំពី​អ្នកណា​ដែល​ធំជាង ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក១២មក​មាន​ព្រះ​បន្ទូល​ថា បើ​អ្នកណា​ចង់​ធ្វើលេខ១ នោះ​ត្រូវ​ទៅជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ”។ ម៉ាកុស ៩:៣៣-៣៥ ការ​ប្រជែង​គ្នា គឺជា​រឿង​ដែល​កើត​មាន​ជា​ធម្មតា ក្នុង​ការ​រស់នៅ​។ នៅ​ក្នុង​ក្រុម​កីឡា ការ​ប្រជែង​គ្នា​ជា​លក្ខណៈ​មិត្តភាព អាច​ជា​មធ្យោបាយ ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក ឬ​ជួយ​សមាជិក​ក្រុម ឲ្យ​កាន់តែ​មាន​ភាព​រហ័សរហួន ឬ​កាន់តែ​រឹងមាំ​។ ប៉ុន្តែ ពេលណា​ការ​ប្រជែង​គ្នា​ក្លាយ​ជា​ឱកាស ដើម្បី​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ការ​ច្រណែន វា​បំផ្លាញ​ការ​រួបរួម​គ្នា​។ ក្នុង​ដំណើរ​ទៅ​ភូមិ​កាពើណិម ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សាវ័ក ដោយ​បន្ទូល​ថា “កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់៣ថ្ងៃ​ក្រោយ​ដែលគេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ”(ម៉ាកុស ៩:៣១)។ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​នៅមុខ​ពួកគេ ព្រះ​អង្គ​ប្រហែល​ជា​បានឮ​ពួកគេ​ប្រកែក​គ្នា នៅ​ពី​ក្រោយ​ព្រះអង្គ​។ ការ​ជជែក​គ្នា​របស់​ពួកគេ មាន​ពេញ​ដោយការ​ប្រជែង​គ្នា ដោយ​ការ​ច្រណែន ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ចង់​ធ្វើ​ជា​អ្នក​ធំជាង​គេ​។ នេះ​ជា​ប្រធានបទ​ដ៏​អាក្រក់ សម្រាប់​ការ​សន្ទនា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ តែ​ជា​ពិសេស ក្នុង​បរិបទ​នេះ​។ រឿង​នេះ​ពិត​ជា​ចម្លែក​ណាស់ ដែល​ពួកគេ​មាន​ចិត្ត​ងប់ងុល​នឹង​មុខ​តំណែង និង​ភាព​ខ្ពង់ខ្ពស់​របស់​ខ្លួន ខណៈ​ពេល​ដែល​ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពួកគេ អំពី​ការ​រង​ទុក្ខ…

Read article