ការដើរជាមួយព្រះ
លោកុប្បត្តិ ៥:២១-២៤ ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះនោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ។ លោកុប្បត្តិ ៥:២៤ អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលអ្នកជំនាញផ្នែកហាត់ប្រាណ បាននិយាយសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរត់ហាត់ប្រាណ ដើម្បីឲ្យបេះដូងមានសុខភាពល្អ។ ប៉ុន្តែ ការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញថា ការដើរហាត់ប្រាណប្រចាំថ្ងៃ ក៏មានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពផងដែរ។ យោងតាមវិទ្យាស្ថានសុខភាពជាតិអាមេរិក បានឲ្យដឹងថា “មនុស្សពេញវ័យដែលដើរបាន៨ពាន់ជំហាន ឬច្រើនជាងនេះទៀត ជារៀងរាល់ថ្ងៃ បានកាត់បន្ថយហានិភ័យដែលអាចបណ្តាលឲ្យស្លាប់ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ គឺកាត់បន្ថយបានច្រើនជាងអ្នកដែលដើរបានតែ៤ពាន់ជំហាន ក្នុងមួយថ្ងៃ”។ ដូចនេះ ការដើរច្រើន មានអត្ថប្រយោជន៍ចំពោះយើងច្រើនណាស់។ ព្រះគម្ពីរប៊ីបបានចែងអំពីការដើរ ក្នុងរឿងជាច្រើន ក្នុងន័យធៀប អំពីការប្រកបទាក់ទងជាមួយព្រះ។ បទគម្ពីរលោកុប្បត្តិ ជំពូក៣ បានចែងថា ព្រះអម្ចាស់បានដើរជាមួយលោកអ័ដាម និងនាងអេវ៉ា “ក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ”(ខ.៨)។ បទគម្ពីរលោកុប្បត្តិជំពូក៥ ក៏បានចែកចាយរឿងរបស់លោកហេណុក ដែលបាន “ដើរជាមួយនឹងព្រះអស់៣០០ឆ្នាំ”(ខ.២២)។ ថ្ងៃមួយ នៅក្នុងការចំណាយពេលជាទៀងទាត់ជាមួយព្រះអាទិកររបស់គាត់ ព្រះអង្គក៏បានទទួលយកគាត់ទៅនៅជាមួយព្រះអង្គ(ខ.២៤)។ ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក១៧ ព្រះអង្គបានត្រាស់ហៅលោកអាប់រ៉ាមឲ្យ “ដើរនៅមុខ” ព្រះអង្គ ខណៈពេលដែលព្រះអង្គតាំងសញ្ញាឡើងវិញជាមួយគាត់(ខ.១)។ ហើយនៅចុងបញ្ចប់នៃជីវិតរបស់លោកយ៉ាកុប គាត់បានពិពណ៌នាថា ព្រះអម្ចាស់គឺជាអ្នកគង្វាលរបស់គាត់ ហើយក៏បាននិយាយអំពីបុព្វបុរសរបស់គាត់ ដែលបាន…
Read articleធ្វើជាមិត្តសំឡាញ់ពិត
“អ្នកណាដែលមានមិត្រភក្តិច្រើន នោះនាំឲ្យវិនាសខ្លួនទេ ប៉ុន្តែមានមិត្រសំឡាញ់ម្យ៉ាង ដែលនៅជាប់ជាងបងប្អូនទៅទៀត”។ សុភាសិត ១៨:២៤ គ្មាននរណាចូលចិត្តអារម្មណ៍ឯកោ គ្មានមិត្តភក្តិនោះទេ។ យើងរាល់គ្នាសុទ្ធតែទទួលស្គាល់សារៈសំខាន់នៃមិត្តភាព និងអំណោយមិនអាចកាត់ថ្លៃបាន ដែលមិត្តសំឡាញ់ពិតជាអាចមានចំពោះយើង។ មិត្តភាពស៊ីជម្រៅ គឺជាមិត្តភាពដែលមានភាពជាប់លាប់ ស្មោះត្រង់ និងយល់អារម្មណ៍ ជាខ្នាតគំរូ ដែលព្រះគម្ពីរបានតម្រូវឲ្យយើងមាន។ ស្តេចសាឡូម៉ូនមានបន្ទូលថា “មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា”(សុភាសិត ១៧:១៧) បានសេចក្តីថា មិត្តសំឡាញ់ពិតតែងតែស្មោះត្រង់ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ យើងស្គាល់លក្ខណៈពិតរបស់មិត្តភក្តិយើង ហើយយើងនៅតែមានភាពស្មោះត្រង់ជាប់ជានិច្ច ចំពោះពួកគេ។ ជាងនេះទៅទៀត មិត្តភក្តិដែលស្មោះត្រង់ ត្រៀមខ្លួនទទួលយករបួសស្នាម ដើម្បីឲ្យមិត្តភក្តិរបស់ពួកគេអាចផ្លាស់ប្រែ តាមបំណងព្រះទ័យព្រះ ដូចកណ្ឌគម្ពីរសុភាសិតចែងថា “របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ”(២៧:៦)។ យើងប្រហែលមិនចូលចិត្តការមានរបួសស្នាម តែយើងម្នាក់ៗសុទ្ធតែត្រូវការមិត្តភក្តិ ដែលជួយកែតម្រង់យើង ហើយព្រះអង្គក៏ត្រាស់ហៅយើងម្នាក់ៗ ឲ្យធ្វើជាមិត្តភក្តិប្រភេទនេះផងដែរ។ យើងក៏ត្រូវតែប្រើពាក្យសម្តី ដោយប្រុងប្រយ័ត្ន គឺដូចដែលសាវ័កប៉ុលមានបង្រៀនថា “មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់”(អេភេសូរ ៤:២៩)។ ពាក្យសម្តីរបស់អ្នកតែមួយម៉ាត់ អាចធ្វើឲ្យចិត្តរបស់គេប្រេះស្រាំ ហើយគេអាចចំណាយពេលពេញមួយជីវិត ដើម្បីជួសជុលចិត្តរបស់គេ។ បុរស និងស្ត្រីដែលអនុវត្តតាមគោលការណ៍យ៉ាងខ្ជាប់ខ្ជួន ប្រហែលជាចង់សួរថា…
Read articleស្វែងរកសេចក្តីពិត
យ៉ាកុប ១:១៩-២៧ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ យ៉ាកុប ១:១៩ អ្នកស្រីជូលា ហ្កាលេហ្វ(Julia Galef) គឺជាអ្នកនិពន្ធ ដែលបានធ្វើការបកស្រាយអំពីមូលហេតុដែលមនុស្សច្រើនតែជឿទាំងស្រុងថាខ្លួនឯងត្រូវ ទោះពួកគេខុសយ៉ាងណាក៏ដោយ។ គាត់ថា នេះជា “ផ្នត់គំនិតរបស់ទាហាន” ដែលផ្តោតទៅលើការការការពារអ្វីមួយដែលយើងបានជឿជាក់ ហើយប្រឆាំងនឹងការអ្វីដែលយើងមើលឃើញថា ជាការគំរាមកំហែង។ អ្នកស្រីជូលាបានលើកឡើងថា ផ្នត់គំនិតបែបអ្នកស៊ើបការមានប្រយោជន៍ជាងផ្នត់គំនិតបែបទាហាន ព្រោះអ្នកស៊ើបការមិនដាក់អាទិភាពទៅលើការលប់បំបាក់ការគំរាមកំហែងនោះទេ តែផ្តោតចិត្តជាចម្បង ទៅលើការស្វែងរកសេចក្តីពិតពេញលេញ ពោលគឺដើម្បីស្វែងរកការពិត ឲ្យបានត្រឹមត្រូវ និងដោយចិត្តស្មោះត្រង់បំផុត តាមដែលអាចធ្វើទៅបាន ទោះអ្វីដែលពួកគេរកឃើញ ជារឿងមិនល្អ មិនគួរឲ្យចង់ស្តាប់ ឬធ្វើឲ្យមិនសប្បាយចិត្តក៏ដោយ”។ មនុស្សដែលមានផ្នត់គំនិតដូចនេះ មានការបន្ទាបខ្លួន ដែលជួយឲ្យពួកគេមានការចម្រើនឡើងក្នុងការយល់ដឹង។ ទស្សនៈរបស់អ្នកស្រីជូលា បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនក្នុងកណ្ឌគម្ពីរយ៉ាកុប ដែលបានលើកទឹកចិត្តអ្នកជឿព្រះ ឲ្យមានផ្នត់គំនិតស្រដៀងនេះដែរ គឺផ្នត់គំនិតដែល “ឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹង”(យ៉ាកុប ១:១៩)។ តាមការបង្រៀនក្នុងកណ្ឌគម្ពីរយ៉ាកុប អ្នកជឿព្រះយេស៊ូវមិនត្រូវប្រញាប់តបតទៅកាន់អ្នកដទៃវិញទេ តែត្រូវចាំថា កំហឹងរបស់មនុស្សមិននាំទៅរកសេចក្តីសុចរិតរបស់ព្រះទេ(ខ.២០)។ ប្រាជ្ញារបស់យើងអាចចម្រើនឡើង ទាល់តែយើងបន្ទាបខ្លួនចុះចូលនិងព្រះគុណព្រះអង្គ(ខ.២១ ទីតុស ២:១១-១៤)។ ពេលណាយើងចាំថា…
Read articleស្ញែងខ្លាចចំពោះព្រះចេស្តា និងសេចក្តីបរិសុទ្ធ
“កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាស ដូចពន្លឺ”។ ម៉ាថាយ ១៧:១-២ លោកចន លេននិន(John Lennon) និងលោកប៉ូល មែកខាតនី(Paul McCartney) បានលើកឡើងថា មានទីកន្លែងមួយចំនួនដែលយើងនឹងចងចាំ ពេញមួយជីវិត។ ជាការពិតណាស់ សាវ័កពេត្រុស យ៉ាកុប និងយ៉ូហាន ប្រាកដជាបាននឹកចាំកន្លែងមួយ នៅលើភ្នំ ដែលនៅទីនោះ ពួកគេបានឃើញព្រះយេស៊ូវបញ្ចេញពន្លឺនៃសិរីល្អ។ សាវ័កពេត្រុសមិនដែលភ្លេចកន្លែងនោះទេ(២ពេត្រុស ១:១៧-១៨)។ តើមានអ្វីខ្លះកើតឡើង នៅពេលដែលព្រះយេស៊ូវបញ្ចេញពន្លឺនៃសិរីល្អ? ជាបឋម ហេតុការណ៍នេះបានធ្វើឲ្យព្រះយេស៊ូវមានការផ្លាស់ប្តូរនៅលើព្រះកាយព្រះអង្គ។ ព្រះភក្ត្រព្រះអង្គ “បញ្ចេញពន្លឺ”។ រឿងនេះមិនសំដៅទៅលើភាពស្អាតគ្មានបាបនោះទេ តែសំដៅទៅលើការផ្លាស់ប្តូរលើសពីលក្ខណៈធម្មជាតិ។ កណ្ឌគម្ពីរម៉ាថាយ បានពិពណ៌នាថា មានពន្លឺចេញពីព្រះភក្ត្រព្រះអង្គ ភ្លឺដូច “ព្រះអាទិត្យ”។ ព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាស ដូចពន្លឺ គឺមានពណ៌សជាងអ្វីដែលយើងធ្លាប់ឃើញ គឺជាសញ្ញាបង្ហាញពីសេចក្តីបរិសុទ្ធនៃស្ថានសួគ៌គ្មានអ្វីប្រៀបផ្ទឹមបាន។ ព្រះគម្ពីរសញ្ញាចាស់ក៏បានពិពណ៌នាថា ព្រះទ្រង់ហ៊ុមអង្គដោយ “ពន្លឺ ដូចជាទ្រង់ព្រះភូសា”(ទំនុកដំកើង ១០៤:២)។ ព្រះយេស៊ូវមានលក្ខណៈដូចនេះឯង…
Read articleព្រះទ្រង់នឹងប្រទានយុត្តិធម៌
កិច្ចការ ១៥:៣៦-៤១ ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ។ ២ធីម៉ូថេ ៤:១១ អេរិន(Erin) គឺជាស្មៀនដែលខិតខំធ្វើការ ហើយតែងតែធ្វើការងារបានល្អ។ ប៉ុន្តែ បន្ទាប់ពីនាងត្រូវគេចោទប្រកាន់ ពីបទក្លែងបន្លំ គេក៏បានឲ្យនាងឈប់សម្រាកពីការងារមួយរយៈ ខណៈពេលដែលគេធ្វើការស៊ើបអង្កេត។ នាងមានអារម្មណ៍ថាចង់លាឈប់ពីការងារ ដើម្បីតបតចំពោះគេវិញ ប៉ុន្តែ មានអ្នកលើកទឹកចិត្តឲ្យនាងបន្តរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេត។ គេប្រាប់នាងថា បើនាងលាឈប់ពីការងារ គេមុខជាសន្និដ្ឋានថា នាងពិតជាបានប្រព្រឹត្តខុសមែន។ ដូចនេះ អេរិនក៏បានបន្តធ្វើការងារជាធម្មតា ដោយអធិស្ឋានសូមព្រះប្រទានសេចក្តីយុត្តិធម៌។ ប៉ុន្មានខែក្រោយមក គេក៏បានដឹងច្បាស់ថា នាងជាមនុស្សស្អាតស្អំ មិនដូចការចោទប្រកាន់នោះទេ។ លោកយ៉ូសែបប្រហែលជាមានអារម្មណ៍ស្រដៀងនេះផងដែរ នៅពេលដែលគេចោទប្រកាន់គាត់យ៉ាងអយុត្តិធម៌ថា គាត់បានចាប់រំលោភប្រពន្ធរបស់លោកប៉ូទីផារ ហើយក៏ត្រូវគេចាប់ដាក់គុកអស់ជាច្រើនឆ្នាំ(លោកុប្បត្តិ ៣៩:១៩-២០)។គាត់មិនបានធ្វើអ្វីខុសសោះ តែការដែលគាត់បដិសេធមិនព្រមប្រព្រឹត្តអំពើបាបជាមួយគេ បានបណ្តាលឲ្យគាត់ទទួលទោសយ៉ាងអយុត្តិធម៌។ ទោះលោកយ៉ូសែបមានការលំបាកយ៉ាងណាក៏ដោយ ក៏គាត់មិនបោះបង់ចោលការព្យាយាមដែរ។ គាត់បានបន្តទុកចិត្តព្រះ ដោយបម្រើព្រះអង្គយ៉ាងស្មោះត្រង់នៅក្នុងគុក ដែលនៅទីបំផុតមេគុកក៏បានទុកចិត្តគាត់(លោកុប្បត្តិ ៣៩:២១-២៣)។ ប៉ុន្មានឆ្នាំក្រោយមក ព្រះអម្ចាស់ក៏បានប្រទានយុត្តិធម៌ និងភាពស្អាតស្អំដល់គាត់ ដោយលើកគាត់ ធ្វើជាអ្នកដឹកនាំមានអំណាចបំផុតបន្ទាប់ពីស្តេច នៅនគរអេស៊ីព្ទ។ ការនេះបានបង្ហាញថា សេចក្តីយុត្តិធម៌របស់ព្រះនឹងមកដល់ តាមពេលវេលាដែលព្រះអង្គបានកំណត់ទុក។ ពេលណាគេវិនិច្ឆ័យយើងយ៉ាងអយុត្តិធម៌ ចូរយើងចាំថា ព្រះយេស៊ូវជ្រាបអំពីអារម្មណ៍របស់យើង ព្រោះគេបានកាត់ទោសព្រះអង្គ…
Read articleសរសើរដំកើងព្រះអង្គក្នុងពេលងងឹត
“នោះយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ ដោយពាក្យថា ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ ក្នុងគ្រប់សេចក្តីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ”។ យ៉ូប ១:២០-២២ លោកយ៉ូបប្រហែលជាស្ថិតក្នុងចំណោមគំរូនៃការអត់ធន់ នឹងទុក្ខវេទនាដែលអស្ចារ្យបំផុតក្នុងព្រះគម្ពីរ។ ទោះគាត់ជាបុរសដែលសុចរិត រកកន្លែងបន្ទោសមិនបានក៏ដោយ ក៏ក្នុងរយៈពេល១ថ្ងៃ គាត់បានរងគ្រោះ ដោយសារការស្លាប់របស់កូនទាំងអស់ និងបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់។ តែគាត់បានឆ្លើយតប ដោយទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះអង្គ នៅក្នុងពេលគាត់មានបាប ក៏ដូចជាពេលគាត់ធ្លាក់ខ្លួនក្រ និងនៅក្នុងការប្រទានពេលដែលមានអំណរ ក៏ដូចជាពេលដ៏សោកសៅ។ ខណៈពេលដែលការខកចិត្ត និងការឈឺចាប់ បានគ្របសង្កត់ជីវិតគាត់ គាត់ក៏បានកោរសក់ ស្លៀកពាក់រ៉ូបកណ្តាច ហើយក្រាបនៅលើដី មិនគ្រាន់តែនៅក្នុងការឈឺចាប់ តែក៏នៅក្នុងការថ្វាយបង្គំផងដែរ។ អ្វីដែលគួរឲ្យកត់សំគាល់នោះ ក្នុងពេលដ៏ងងឹតនៃការឈឺចាប់នេះ “លោកយ៉ូបមិនបានប្រព្រឹត្តអំពើបាប ឬបន្ទោសព្រះអម្ចាស់ឡើយ”។ ផ្ទុយទៅវិញ គាត់បានទុកចិត្តលើការរបៀបចំរបស់ព្រះ ទាំងទឹកភ្នែក។ អាចនិយាយម្យ៉ាងទៀតថា គាត់ទទួលស្គាល់ថា ព្រះទ្រង់ជ្រាបថា អង្គទ្រង់កំពុងធ្វើអ្វី ក្នុងគ្រប់កាលៈទេសៈទាំងអស់។ ព្រះទ្រង់ស័ក្តិសមនឹងទទួលការសរសើររបស់យើង សូម្បីតែក្នុងពេលដែលពិបាកបំផុត។ លោកយ៉ូបដឹងថា ពេលវេលារបស់គាត់ស្ថិតក្នុងព្រះហស្តព្រះ(ទំនុកដំកើង ៣១:១៥)។ មនុស្សភាគច្រើនបានឆ្លងកាត់ការរស់នៅ ដោយការទួញយំ ដោយការឈឺចុកចាប់…
Read article