ព្រះអង្គប្រើសត្វឲ្យដាស់តឿនយើង
ជនគណនា ២២:២១-២៣,៣១-៣៥ នោះបាឡាមក៏ទូលទៅទេវតានៃព្រះយេហូវ៉ាថា ទូលបង្គំបានធ្វើបាបហើយ ពីព្រោះទូលបង្គំមិនបានដឹងជាទ្រង់ឈរនៅត្រង់ផ្លូវ ទាស់នឹងទូលបង្គំទេ។ ជនគណនា ២២:៣៤ បើសិនជាអ្នកអាចស្តាប់យល់ភាសារបស់សត្វឆ្កែរបស់អ្នក តើអ្នកនឹងមានចិត្តរំភើបរីករាយយ៉ាងណា? អ្នកវិទ្យាសាស្ត្របានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដែលអាចសម្គាល់សម្លេង “ព្រុស”របស់សត្វឆ្កែ ដើម្បីជួយមនុស្សឲ្យអាចយល់អំពីអារម្មណ៍របស់ពួកវា ពេលពួកវាព្រុសម្តងៗ។ គេក៏បានផលិតប្រឡៅកឆ្កែដែលមានបច្ចេកវិទ្យាខ្ពស់ បានបកប្រែអត្ថន័យសម្លេងព្រុសរបស់សត្វឆ្កែ ដោយប្រើទិន្នន័យដែលគេប្រមូលបានពីការថតសម្លេងឆ្កែព្រុសជាង១ម៉ឺនសម្លេង ដើម្បីជួយសំគាល់អារម្មណ៍ដែលពួកវាកំពុងបង្ហាញចេញមក។ ទោះប្រឡៅកឆ្កែទាំងនោះ មិនអាចបកប្រែចេញជាពាក្យសម្តីរបស់មនុស្សក៏ដោយ ក៏ឧបករណ៍ឆ្លាតវ័យប្រភេទនេះ អាចជួយឲ្យម្ចាស់ឆ្កែយល់ចិត្តសត្វឆ្កែរបស់ខ្លួន។ ព្រះអម្ចាស់ធ្លាប់បានប្រើសត្វមួយក្បាល ដើម្បីឲ្យហោរាបាឡាមស្តាប់ព្រះបន្ទូលព្រះអង្គ។ លោកបាឡាមបានជិះសត្វលា ទៅស្រុកម៉ូអាប់ ជាការឆ្លើយតបចំពោះការបង្គាប់របស់ព្រះអង្គ ឲ្យចេញទៅស្រុកនោះ ហើយនិយាយតែពាក្យដែលព្រះអង្គបានបង្គាប់ឲ្យគាត់និយាយប៉ុណ្ណោះ(ជនគណនា ២២:២០)។ សត្វលាក៏បានឈប់ នៅពេលដែលវាបានឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្តាលផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត តែលោកបាឡាមមិនបានមើលឃើញទេ(ខ.២៣)។ លោកបាឡាមក៏បានព្យាយាមបង្ខំសត្វលាឲ្យដើរទៅមុខ ដូចនេះ ព្រះអម្ចាស់ក៏បានឲ្យសត្វលាចេះនិយាយភាសាមនុស្ស។ នៅពេលដែលភ្នែករបស់លោកបាឡាមបានបើកឡើង មើលឃើញគ្រោះថ្នាក់នៅចំពោះមុខ គាត់ក៏បានឱនក្បាលទំលាក់ខ្លួនក្រាបចុះផ្កាប់មុខ(ខ.៣១) ដោយទទួលស្គាល់ថា គាត់ពិតជាមានចេតនាទៅទទួលរង្វាន់ ឬដាក់បណ្តាសាឲ្យរាស្រ្តរបស់ព្រះ ផ្ទុយនឹងការបង្គាប់របស់ព្រះអង្គ(ខ.៣៧-៣៨)។ គាត់ក៏បានសារភាពថា “ទូលបង្គំបានធ្វើបាបហើយ ពីព្រោះទូលបង្គំមិនបានដឹងជាទ្រង់ឈរនៅត្រង់ផ្លូវ ទាស់នឹងទូលបង្គំ”(ខ.៣៤)។ ចូរយើងស្តាប់តាមការបង្គាប់ ដែលព្រះអម្ចាស់បានប្រទានយើង ក្នុងទំព័រព្រះគម្ពីរប៊ីប តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតាមការប្រឹក្សាយោបល់ប្រកបដោយប្រាជ្ញាពីអ្នកដទៃ គឺមិនគ្រាន់តែស្តាប់បង្គាប់តែសម្បកក្រៅ…
Read articleមានចំណុចដូចគ្នាច្រើន
«ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា ហើយមានរបស់ទាំងអស់នៅមូលព្រមគ្នា» (កិច្ចការ ២:៤៤)។ របៀបនៃការរស់នៅ ដែលមានការរួបរួមគ្នា ស្ថិតក្នុងចំណោមលក្ខណសម្បត្តិរបស់ពួកជំនុំដំបូង ដែលមានការទាក់ទាញខ្លាំងបំផុត ចំពោះអ្នកមិនជឿព្រះដែលរស់នៅជិតខាងពួកគេ។ តើមានកត្តាអ្វីដែលបានបង្រួបបង្រួមមនុស្សចម្រុះគ្នាច្រើនយ៉ាងនេះ ដែលមានដូចជាសាសន៍ដទៃ និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមនុស្សព្រៃ ពួកអ្នកក្រុង ពួកទាសករ និងពួកអ្នកជា (កូឡូស ៣:១១)? ពួកគេរួបរួមដោយសារព្រះយេស៊ូវគ្រីស្ទ។ មិនមានការបកស្រាយណាមួយថា ការរួបរួមរបស់គ្រីស្ទបរិស័ទទាំងនេះបានកើតមាន ដោយគ្មានព្រះអង្គនោះឡើយ។ ចាប់តាំងពីសម័យនោះ រហូតដល់ពេលបច្ចុប្បន្ន ពួកជំនុំតែងតែមានការរួបរួមតែមួយ ក្នុងការប្រកបដ៏ពិសេស ដែលមានប្រភេទនៃការរួបរួមមួយចំនួន។ ទីមួយ ពួកគេមានជំនឿតែមួយ។ ពួកជំនុំដំបូងមិនបានជួបជុំគ្នា ផ្អែកទៅលើជាតិសាសន៍ ការអប់រំ ផលប្រយោជន៍ ឬអ្វីផ្សេងទៀតនោះទេ ផ្ទុយទៅវិញ ពួកគេបាននាំជីវិតរបស់ខ្លួនមកចម្រុះគ្នា នៅក្រោមជំនឿតែមួយ លើព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ។ ពិធីលៀងព្រះអម្ចាស់នៅតែជាការឆ្លុះបញ្ចាំងដ៏មានន័យ អំពីការរួបរួមដដែលនេះ ដែលក្នុងនោះ មានការរួមចិត្តរួមគំនិតគ្នាតែមួយ ក្នុងការចូលរួមទទួលចំណែកនំប៉័ង និងទឹកទំពាំងបាយជូរ ជារូបកាយតែមួយ។ ព្រះយេស៊ូវជានំប៉័ងជីវិត ដែលបានទ្រទ្រង់ និងបង្រួបបង្រួមយើង។ ទីពីរ យើងជាគ្រួសារតែមួយ។ ពេលណាយើងទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ…
Read articleការជៀសវាងការបោកបញ្ឆោត
២យ៉ូហាន ១:៤-១១ ពីព្រោះមានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយ៍ហើយ ជាពួកអ្នកដែលមិនព្រមទទួលថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ។ ២យ៉ូហាន ១:៧ កាលពីខែមេសា ឆ្នាំ១៨១៧ ស្ត្រីវ័យក្មេងម្នាក់បានវង្វេងស្មារតី ហើយបានដើរវិលវល់ចុះឡើង នៅក្នុងខេត្តក្លាសស្ទ័រស័រ ប្រទេសអង់គ្លេស ដោយស្លៀកពាក់ខោអាវបរទេស និងនិយាយភាសាដែលគេមិនស្គាល់។ ពួកអាជ្ញាធរបានសន្និដ្ឋានថា នាងគឺជាអ្នកសុំទាន បានជាពួកគេចាប់ខ្លួននាងដាក់គុក។ ទោះជាយ៉ាងណាក៏ដោយ នាងបានពន្យល់ពួកគេថា នាងគឺជាព្រះនាងខារ៉ាប៊ូ(Caraboo) មកពីកោះចាវ៉ាស៊ូ។ សហគមន៍នៅទីនោះ ក៏បានប្រតិបត្តិចំពោះនាង ដូចខ្សែរាជវង្ស អស់រយៈពេល១០សប្តាហ៍ រហូតដល់ពេលមួយ ម្ចាស់ផ្ទះសំណាក់ម្នាក់បានមកបង្ហាញការពិតថា តាមពិតនាងគឺជាអ្នកបម្រើ ឈ្មោះ ម៉ារី វីលខក់(Mary Willcocks)។ យើងប្រហែលជាឆ្ងល់ថា ស្រ្តីវ័យក្មេងម្នាក់នេះបានបោកប្រាស់សហគមន៍ទាំងមូល អស់រយៈពេលជិត៣ខែដោយរបៀបណាទេ។ ប៉ុន្តែ កណ្ឌគម្ពីរយ៉ូហាន ខ្សែទី២ បានដាស់តឿនយើងថា ការបោកបញ្ឆោតមិនមែនជារឿងដែលទើបតែកើតមានក្នុងសម័យបច្ចុប្បន្ននោះទេ គឺដូចដែលបទគម្ពីរនេះបានចែងថា “មានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយ៍ហើយ”(១:៧)។ មានមនុស្សដែលបដិសេធមិនព្រមជឿថា ព្រះយេស៊ូវបានយាងមកចាប់កំណើតជាមនុស្សទេ(ខ.៧) ឬមានមនុស្សដែលបន្ថែមបន្ថយការបង្រៀនរបស់ព្រះគ្រីស្ទ(ខ.៩) ដោយប្រកាសថា ព្រះគម្ពីរប៊ីបមិនមានការបង្រៀនគ្រប់គ្រាន់សម្រាប់យើងក្នុងពេលសព្វថ្ងៃទេ។ ពួកបោកបញ្ឆោតទាំងពីរប្រភេទនេះ អាចបណ្តាលឲ្យយើងមិនបានទទួលរង្វាន់ពេញលេញពីព្រះ(ខ.៨) ហើយថែមទាំងអាចបោកប្រាស់យើង ឲ្យរួមចំណែកក្នុងការអាក្រក់របស់ពួកគេទៀតផង(ខ.១១)។ គ្មាននរណាម្នាក់ចូលចិត្តឲ្យគេបោកប្រាស់នោះទេ។ ប្រជាជននៅខេត្តក្លាសស្ទ័រស័រ មិនបានខាតបង់ច្រើនទេ…
Read articleការអញ្ជើញដែលសំខាន់បំផុត
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» (ម៉ាថាយ ១១:២៨)។ ពេលណាអ្នកទទួលការអញ្ជើញ អ្នកប្រហែលជាចង់សួរថា តើនរណាជាអ្នកអញ្ជើញ? តើការអញ្ជើញនេះសម្រាប់នរណា? ហេតុអ្វីការអញ្ជើញនេះសំខាន់? ខគម្ពីរនេះបានផ្តល់ឲ្យនូវការអញ្ជើញដែលគួរឲ្យស្រឡាញ់បំផុត ក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល ប៉ុន្តែដើម្បីយល់ខគម្ពីរនេះឲ្យបានច្បាស់បំផុត យើងត្រូវសួរសំណួរដូចនេះផងដែរ។ ទីមួយ ខគម្ពីរនេះជាការអញ្ជើញជាលក្ខណៈបុគ្គល តែមិនមែនជាការអញ្ជើញ ឲ្យចូលរួមកម្មវិធី ឬអញ្ជើញឲ្យចូលរួមសាសនា ឬទស្សនវិជ្ជា ដូចសាសនាហិណ្ឌូ សាសនាព្រះពុទ្ធ លទ្ធិខុងជឺ លទ្ធិយុគសម័យថ្មី លទ្ធិមនុស្សនិយម ឬ «លទ្ធិ» អ្វីផ្សេងទៀត ដែលអាចរកបានក្នុងពិភពលោក នាពេលបច្ចុប្បន្ននោះទេ។ នេះជាការអញ្ជើញពីព្រះយេស៊ូវដោយផ្ទាល់។ ព្រះអង្គកំពុងអញ្ជើញយើងម្នាក់ៗថា «ចូរមកឯខ្ញុំ»។ សារៈសំខាន់នៃការអញ្ជើញនេះ គឺអាស្រ័យទៅលើអ្នកអញ្ជើញ។ ក្នុងកណ្ឌគម្ពីរដំណឹងល្អ ព្រះយេស៊ូវបានប្រកាសថា ព្រះអង្គជានរណា។ ព្រះអង្គជាព្រះមេស្ស៊ី ព្រះអង្គសង្គ្រោះពិភពលោក ព្រះរាជបុត្រានៃព្រះ (មើល យ៉ូហាន ៤:២៥-២៦ និង១យ៉ូហាន ៤:១៤)។ ផ្អែកទៅលើគុណធម៌នៃអត្តសញ្ញាណនេះ ព្រះអង្គអាចបង្គាប់ឲ្យមានការឆ្លើយតប តែផ្ទុយទៅវិញ ព្រះអង្គបានប្រទានការអញ្ជើញនេះ។ ហើយតើព្រះអង្គអញ្ជើញនរណាខ្លះ? គឺ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់»។…
Read articleល្អប្រសើរជាងជីវិតទូលបង្គំ
ទំនុកដំកើង ៦៣ ដ្បិតសេចក្តីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់។ ទំនុកដំកើង ៦៣:៣ បន្ទាប់ពីសុខភាពរបស់ខ្ញុំបានចុះខ្សោយសារជាថ្មី ខុសពីការរំពឹងគិត ខ្ញុំក៏បានចូលរួមជាមួយស្វាមីរបស់ខ្ញុំ និងអ្នកដទៃទៀត នៅក្នុងការធ្វើដំណើរកម្សាន្ត នៅតាមតំបន់ជួរភ្នំ។ ខ្ញុំបានឡើងជណ្តើរតូចមួយធ្វើពីឈើ ឆ្ពោះទៅរកព្រះវិហារតូចមួយ នៅលើកំពូលភ្នំ។ ខ្ញុំក៏បានឈប់សម្រាកនៅលើកាំជណ្តើរឈើដែលទ្រុឌទ្រោម តែម្នាក់ឯង នៅក្នុងភាពងងឹត។ ខណៈពេលដែលខ្ញុំបានឮគេចាប់ផ្តើមលេងភ្លេង ខ្ញុំក៏បានអធិស្ឋានខ្សឹបៗថា “ព្រះអម្ចាស់អើយ ជួយទូលបង្គំផង”។ ខ្ញុំក៏បានដើរយឺតៗរហូតទៅដល់បន្ទប់តូចមួយ។ ខ្ញុំក៏បានដកដង្ហើម ខណៈពេលដែលរូបកាយខ្ញុំនៅមានការឈឺចាប់ ដោយការដឹងគុណ ចំពោះព្រះអម្ចាស់ ដែលបានស្តាប់ឮយើង នៅក្នុងកន្លែងដែលគេបោះបង់ចោល ដូចវាលរហោស្ថាន! ព្រះគម្ពីរប៊ីបបានចែងអំពីការប្រកបជាមួយព្រះអម្ចាស់ ដែលមានភាពស្និទ្ធស្នាលបំផុត នៅក្នុងការថ្វាយបង្គំព្រះអង្គ នៅវាលរហោស្ថាន។ កាលស្តេចដាវីឌកំពុងលាក់ខ្លួន នៅក្នុងវាលរហោស្ថាន ក្នុងនគរយូដា ក្នុងការរត់គេចពីការតាមសម្លាប់របស់អាប់សាឡំម ជាបុត្រាទ្រង់ ទ្រង់ក៏បានច្រៀងសរសើរដំកើងព្រះអម្ចាស់ថា “ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់”(ទំនុកដំកើង ៦៣:១)។ ដោយសារទ្រង់បានដកពិសោធជាមួយព្រះចេស្តា និងសិរីល្អរបស់ព្រះអម្ចាស់ ទ្រង់ក៏បានមានបន្ទូលថា សេចក្តីស្រឡាញ់របស់ព្រះអង្គ មានតម្លៃជាងជីវិតទៅទៀត(ខ.៣) ហើយនេះជាមូលហេតុដែលទ្រង់បានប្ដេជ្ញាព្រះទ័យថា នឹងថ្វាយបង្គំព្រះអង្គជារៀងរហូត សូម្បីតែនៅក្នុងវាលរហោស្ថានក៏ដោយ(ខ.២-៦)។ ទ្រង់មានបន្ទូលថា…
Read articleតយុទ្ធនឹងចិត្តជូរល្វីង
«គ្រានោះ ពួកទ័ពស៊ីរីបានចេញ ទៅដោយកងៗ គេចាប់ក្មេងស្រីម្នាក់ នាំមកពីស្រុកអ៊ីស្រាអែល នាងនោះក៏បម្រើប្រពន្ធណាម៉ាន់ នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា “ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ”» (២ពង្សាវតាក្សត្រ ៥:២-៣)។ ព្រះទ្រង់អាចប្រើទុក្ខលំបាក ដើម្បីនាំមនុស្សម្នាក់ឲ្យចូលកាន់តែជ្រៅ ទៅក្នុងទំនាក់ទំនងជាមួយព្រះអង្គ។ ប៉ុន្តែ បើអ្នកនោះបានឮព្រះបន្ទូល ហើយមិនបានឆ្លើយតបដោយជំនឿ នោះការរងទុក្ខរបស់គាត់ ដែលគ្មានសេចក្តីជំនឿ និងសេចក្តីសង្ឃឹម នឹងធ្វើឲ្យគាត់មានចិត្តជូរល្វីង ខណៈពេលដែលចិត្តរបស់គាត់កាន់តែរឹង ជាជាងទន់នៅចំពោះព្រះអង្គ។ ម្យ៉ាងទៀត ទុក្ខលំបាកអាចធ្វើឲ្យយើងរត់ទៅរកព្រះ ហើយក៏អាចធ្វើឲ្យយើងរត់ចេញពីព្រះអង្គផងដែរ។ ក្នុងពេលដែលយើងកំពុងមានទុក្ខលំបាក យើងត្រូវតែសួរខ្លួនឯងថា «តើទុក្ខលំបាកនេះកំពុងធ្វើឲ្យខ្ញុំមានចិត្តជូរល្វីង និងចិត្តអាក្រក់ ឬកំពុងធ្វើឲ្យខ្ញុំមានសេចក្តីស្រឡាញ់ និងមានចិត្តសុភាព?»។ ក្នុងកណ្ឌគម្ពីរ ២ពង្សាវតាក្សត្រ ក្នុងចំណោមរឿងរ៉ាវរបស់ស្ដេច និងពួកហោរាជាច្រើន យើងសង្កេតឃើញការឆ្លុះបញ្ចាំងដ៏អស្ចារ្យនៃការមានចិត្តសុភាព និងការបន្ទាបខ្លួន នៅចំពោះមុខទុក្ខលំបាកដ៏ធំមួយ តាមរយៈគំរូរបស់ក្មេងស្រីជនជាតិអ៊ីស្រាអែលម្នាក់។ សាសន៍ស៊ីរីបានចាប់ខ្លួនក្មេងស្រីម្នាក់ ក្នុងអំឡុងការវាយលុកចូលទឹកដីអ៊ីស្រាអែល ហើយក៏បាននាំនាងចេញឆ្ងាយពីក្រុមគ្រួសាររបស់នាង ក្នុងទឹកដីអ៊ីស្រាអែល ហើយក៏បានបង្ខំនាងឲ្យធ្វើការជាអ្នកបម្រើរបស់លោកណាម៉ាន ជាមេទ័ពរបស់កងទ័ពស៊ីរី។ នេះជាសោកនាដកម្មដែលពិបាកពណ៌នារបស់ក្មេងស្រី និងក្រុមគ្រួសាររបស់នាង! តែក្នុងពេលដែលមានទុក្ខលំបាកដ៏ខ្លាំងនោះ យើងឃើញថា នាងបានបង្ហាញចេញនូវចិត្តទន់ភ្លន់ ពេលបានដឹងថា ចៅហ្វាយរបស់នាងមានជំងឺឃ្លង់…
Read article