តើព្រះទ្រង់ខ្វល់ពីយើងខ្ញុំទេ?
អ្នកស្រីមីននី(Minnie) និងលោកចច លេស៊ី(George Lacy) មានសំណួរខ្លះដែលត្រូវឆ្លើយ ដែលមានដូចជា : “តើព្រះយេស៊ូវមានភាពគ្រប់គ្រាន់ សម្រាប់យើងទេ? តើទំនាក់ទំនងជាមួយព្រះគ្រីស្ទ ផ្តល់ប្រយោជន៍គ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវិតយើងឬទេ? តើព្រះអង្គមានលទ្ធភាពគ្រប់គ្រាន់ល្មមនឹងជួយឲ្យយើង មានចិត្តចង់បន្តរស់នៅឬទេ? តើព្រះអង្គខ្វល់ពីយើងទេ?” ខណៈពេលដែលអ្នកទាំងពីរកំពុងបម្រើព្រះ ជាបេសកជន ក្នុងឆ្នំា១៩០៤ កូនស្រីពៅរបស់ពួកគេក៏បានមានជម្ងឺ។ បន្ទាប់មក កូនរបស់ពួកគេទាំង៥នាក់ក៏បានស្លាប់ជាបន្តបន្ទាប់ ក្នុងរយៈពេលដ៏ខ្លី ដោយសារជម្ងឺគ្រុនក្តៅស្កាលេត ហើយគ្មានកូនណាម្នាក់នៅមានជីវិត បានឃើញឆ្នាំថ្មីទេ។ លោកចន លេសីក៏បានសរសេរសំបុត្រផ្ញើទៅកាន់គណៈកម្មការបេសកកម្ម អំពីភាពឯកកោដ៏ធ្ងន់ធ្ងរ គឺដូចដែលគាត់បានមានប្រសាសន៍ក្នុងសំបុត្រនោះថា “ជួនកាល យើងមានអារម្មណ៍ថា ទុក្ខព្រួយនេះហាក់ដូចជាលើសពីសមត្ថភាព ដែលយើងអាចទ្រាំទ្ររួច។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង ហើយបានប្រទានជំនួយផ្លូវចិត្តដ៏អស្ចារ្យ”។ ក្នុងពេលដ៏ខ្មៅងងឹតបំផុតនោះ ពួកគេបានដឹងថា ព្រះយេស៊ូវតែងតែគង់នៅក្បែរ ហើយព្រះអង្គមានភាពគ្រប់គ្រាន់សម្រាប់ពួកគេ។ មានមនុស្សជាច្រើនធ្លាក់ចូលក្នុងស្ថានភាពដ៏លំបាក ដែលធ្វើឲ្យពួកគេសួរខ្លួនឯងថា តើពួក គេអាចបន្តទៅមុខទៀតឬអត់។ បើសិនជាយើងធ្លាក់ខ្លួនឈឺ បើការងាររបស់យើងត្រូវបាត់បង់ បើយើងបាត់បង់មនុស្សដែលជិតស្និទ្ធនឹងយើងបំផុត តើយើងនឹងនៅតែគិតថា ទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់មានភាពគ្រប់គ្រាន់ ល្មមនឹងឲ្យយើងបន្តមមុលទៅមុខទៀតឬទេ? អ្នកនិពន្ធទំនុកដំកើងបានរំឭកយើង អំពីព្រះវត្តមាន និងភាពស្មោះត្រង់របស់ព្រះ(ទំនុកដំកើង ៣០)។ ពេលដែលគាត់មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង…
Read articleដកដៃចេញ
ខ្ញុំនៅចាំថា ខ្ញុំធ្លាប់ញាំផ្លែប៉ោមចងបន្តោកនឹងខ្សែ កាលនៅពីក្មេង ដែលនោះជាល្បែងកម្សាន្ត ដែលតម្រូវឲ្យខ្ញុំញាំផ្លែប៉ោមនោះ ដោយមិនប្រើដៃកាន់។ ការព្យាយាមខាំផ្លែប៉ោម នឹងធ្មេញ ដោយមិនប្រើដៃដូចនេះ គឺជាបទពិសោធន៍ដ៏ពិបាក។ ការនេះបានរំឭកខ្ញុំ អំពីសារៈសំខាន់នៃដៃរបស់យើង ដែលយើងប្រើញាំអាហារ ជម្រាបសួរ និងធ្វើកិច្ចការស្ទើរតែទាំងអស់ ដែលសំខាន់ចំពោះការរស់នៅរបស់យើង។ ពេលខ្ញុំអានបទគម្ពីរ ទំនុកដំកើង ៤៦:១០ ខ្ញុំមានការចាប់អារម្មណ៍ ចំពោះព្រះបន្ទូល ដែលបានប្រាប់ឲ្យខ្ញុំបង្អង់ឈប់សិន ឲ្យដឹងថា ព្រះអង្គជាព្រះ។ ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើ ពាក្យ “បង្អង់” គឺមានន័យថា “ឈប់ប្រឹងប្រែងទៀត” ឬតាមន័យត្រង់ គឺមានន័យថា “ទម្លាក់ដៃចុះក្រោម”។ បើយើងមើលតែមួយភ្លែត បទគម្ពីរនេះហាក់ដូចជាពិបាកនឹងឲ្យយើងអនុវត្តតាម ព្រោះកាលណាយើងមានបញ្ហា យើងច្រើនតែគ្រប់គ្រងស្ថានភាព ដោយប្រើដៃយើងផ្ទាល់ ដើម្បីជាប្រយោជន៍របស់យើង។ តែក្នុងបទគម្ពីរនេះ ព្រះទ្រង់បានមានបន្ទូលឲ្យយើងដាក់ដៃចុះ ទុកឲ្យព្រះអង្គដោះស្រាយបញ្ហារបស់យើងវិញ ហើយសម្រាក ដោយទុកចិត្តថា ដំណោះស្រាយនៃបញ្ហានេះ គឺស្ថិតនៅក្នុងព្រះហស្តព្រះអង្គ។ ប៉ុន្តែ យើងអាចមានអារម្មណ៍សង្ស័យ ពេលដែលយើងដកដៃចេញ ហើយទុកឲ្យព្រះអង្គធ្វើការជំនួសយើង។ តែយើងនឹងលែងមានការសង្ស័យ ពេលដែលយើងជឿថា ព្រះទ្រង់ពិតជា “ទីពឹងជ្រក ក៏ជាកំឡាំងនៃយើង ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១)…
Read articleគំនូរកញ្ចក់
នៅរដូវស្លឹកឈើជ្រុះ ទីក្រុងដែលខ្ញុំរស់នៅ បានក្លាយជាកន្លែងពិពណ៌ស្នាដៃសិល្បៈ អស់រយៈពេល៣សប្តាហ៍។ មានសិល្បៈករជិត២ពាន់នាក់ មកពីទូទាំងពិភពលោក បានមកចូលរួមការតាំងបង្ហាញស្នាដៃរបស់ខ្លួន នៅតាមហាងពិពណ៌ សារៈមន្ទីរ សណ្ឋាគារ សួនច្បារ នៅតាមផ្លូវទីក្រុង កន្លែងចតរថយន្ត ភោជ្ជនីយដ្ឋាន និងព្រះវិហារ ហើយសូម្បីតែនៅតាមមាត់ទន្លេ ក៏មានការពិពណ៌ផងដែរ។ រូបគំនូរកញ្ចក់ ស្ថិតក្នុងចំណោមស្នាដៃសិល្បៈដែលខ្ញុំចូលចិត្តជាងគេ ដែលគេបានធ្វើពីបំណែកកញ្ចក់ពណ៌តូចៗផ្គុំជារូប។ រូបគំនូរកញ្ចក់ដែលបានទទួលជ័យលាភីក្នុងឆ្នាំ២០១១ មានទំហំ២,៥ម៉ែត្រ គុណនឹង៣,៩ ម៉ែត្រ ដែលជារូបគំនូរព្រះគ្រីស្ទជាប់ឆ្កាង ជាស្នាដៃរបស់អ្នកស្រីមីអា តាវ៉ុនណាតទី(Mia Tavonatti)។ ពេលខ្ញុំកំពុងឈរមើលរូបគំនូរនោះ ខ្ញុំក៏បានឮសិល្បៈកររូបនេះប្រាប់ថា គាត់បានមុតដៃជាច្រើនដង ពេលគាត់យកបំណែកកញ្ចក់ ផ្គុំចេញជារូបគំនូរមួយផ្ទាំងនេះ។ ខណៈពេលដែលខ្ញុំកំពុងគយគន់រូបភាពដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ចាំងពីហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្ត នៃការជាប់ឆ្កាងរបស់ព្រះគ្រីស្ទ ខ្ញុំមិនគ្រាន់តែបានមើលឃើញរូបភាពនៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវប៉ុណ្ណោះទេ តែថែមទាំងស្រមៃមើលឃើញរូបភាពនៃពួកជំនុំ ដែលជារូបកាយនៃព្រះគ្រីស្ទ។ នៅក្នុងបំណែកកញ្ចក់នីមួយៗ ប្រៀបបាននឹងគ្រីស្ទបរិស័ទម្នាក់ៗ ដែលព្រះគ្រីស្ទបានកែឆ្នៃឲ្យស្អាត ហើយផ្គុំចូលគ្នា ក្នុងរូបកាយព្រះអង្គ ដែលជាងរូបភាពធំមួយផ្ទាំង(អេភេសូរ ២:១៦,២១)។ សិល្បៈករម្នាក់នេះបានមុតដៃជាច្រើនដង ដោយសារបំណែកកញ្ចក់តូចៗ ដែលគាត់បានផ្គុំចូលគ្នា ដែលការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីការដែលព្រះយេស៊ូវបង្ហូរព្រះលោហិត ដើម្បីឲ្យការរួបរួមគ្នា អាចកើតមានក្នុងចំណោមគ្រីស្ទបរិស័ទ។ ជាងនេះទៅទៀត រូបគំនូរកញ្ចក់នេះ…
Read articleសេចក្តីស្រឡាញ់ជាអ្វី
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបបុរសម្នាក់ ដែលបានភ្ជាប់ពាក្យ ជិតដល់ពេលរៀបការ។ ខ្ញុំក៏បានសួរគាត់ថា “តើធ្វើដូចម្តេចឲ្យអ្នកដឹងថា អ្នកពិតជាស្រឡាញ់នាងមែន?” នេះមិនមែនជាសំណួរដែលស្រួលឆ្លើយឡើយ តែវាបានជួយឲ្យគាត់ពិនិត្យមើលចិត្តខ្លួនឯង សម្រាប់មង្គលការ ដែលកំពុងរំគិលមកដល់។ បន្ទាប់ពីបានគិតមួយសន្ទុះហើយ គាត់ក៏បានឆ្លើយតបថា “ខ្ញុំដឹងថា ខ្ញុំពិតជាស្រឡាញ់នាងមែន ព្រោះខ្ញុំចង់ចំណាយពេលមួយជីវិត ដើម្បីធ្វើឲ្យនាងសប្បាយចិត្ត”។ យើងក៏បានពិភាក្សាគ្នា អំពីអត្ថន័យនៃការស្វែងរកសុភមង្គល ឲ្យមនុស្សម្នាក់ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងយកខ្លួនឯងជាទីមួយ។ សេចក្តីស្រឡាញ់ដ៏ពិត ត្រូវមានការលះបង់ខ្ពស់។ សេចក្តីបង្រៀននេះ មានភាពសមស្របតាមព្រះគម្ពីរ។ ក្នុងព្រះគម្ពីរ មានសេចក្តីស្រឡាញ់ជាច្រើនប្រភេទ ដែលត្រូវបានសរសេរ ដោយប្រើពាក្យខុសៗគ្នា ក្នុងភាសាក្រិក ប៉ុន្តែ អាហ្កាពេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលប្រសើរជាងគេ ដែលបង្ហាញចេញ និងបណ្តាលឡើង ដោយការលះបង់ផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់ដែលព្រះវរបិតា ដែលគង់នៅស្ថានសួគ៌មានចំពោះយើង គឺជាសេចក្តីស្រឡាញ់ដ៏ពិត ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ព្រះអង្គបានឲ្យតម្លៃយើងខ្ពស់បំផុត។ គឺដូចដែលសាវ័កប៉ុលបានលើកឡើងថា “តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។ ការលះបង់ជាភស្តុតាង ដ៏ពិតនៃសេចក្តីស្រឡាញ់ ដូចនេះគ្មានអំណោយអ្វី ដែលមានតម្លៃជាងព្រះយេស៊ូវឡើយ។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១…
Read articleតន្រ្តី និងឧបករណ៍ចាក់តន្រ្តី
លោកគ្រីស្តូហ្វ័រ ឡក់(Christopher Locke) បានទិញឧបករណ៍ភ្លេងសម្រាប់ផ្លុំចាស់ៗ ដែលមានដូចជាត្រែ ត្រែទាញ និងស្នែងបារាំង ហើយបានកែឆ្នែឧបករណ៍ភ្លេងទាំងនោះ ឲ្យក្លាយជាអំភ្លី សម្រាប់ប្រើជាមួយទូរស័ព្ទអាយហ្វូន និងអាយផេត។ គាត់បានបង្កើតឧបករណ៍នោះ ឲ្យមានរូបរាង្គដូចឧបករណ៍បំពងសម្លេងដែលមានរាង្គដូចត្រែ ដែលគេបានប្រើ ក្នុងការចាក់សម្លេងស្តាប់ជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្ត នៅចុងទសវត្សរ៍ឆ្នាំ ១៨០០។ ភ្លេងដែលគេបានចាក់ស្តាប់ ដោយប្រើអំភ្លីរបស់លោកគ្រីស្តូហ្វ័រ មានសម្លេង “ឮជាង ច្បាស់ជាង ងុំជាង ហើយជ្រៅជាង”ឧបករណ៍បំពងសម្លេង ឬអូប៉ាល័រតូចៗ ដែលគេប្រើជាមួយឧបករណ៍ឌីជីធល ដូចជាទូរស័ព្ទទំនើបជាដើម។ ឧបករណ៍របស់គាត់មិនគ្រាន់តែជាស្នាដៃសីល្បៈដ៏គួរឲ្យចាប់អារម្មណ៍នោះទេ តែថែមទាំងមិនត្រូវការថាមពលអគ្គីសនី ពេលដែលគេប្រើវាជាអំភ្លី សម្រាប់ចាក់តន្ត្រីដែលគេចូលចិត្តស្តាប់។ យ៉ាងណាមិញ សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងកូរិនថូស ឲ្យរំឭកយើងនៅថ្ងៃនេះថា ពេលយើងរស់នៅថ្វាយព្រះគ្រីស្ទ និងនិយាយប្រាប់គេ អំពីព្រះអង្គ យើងមិនមែនជាតន្ត្រីទេ តែយើងជាឧបករណ៍ចាក់តន្រ្តី។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ”(២កូរិនថូស ៤:៥)។ គោលបំណងរបស់យើង គឺមិនមែនដើម្បីធ្វើជាព្រះរាជសាររបស់ព្រះអង្គឡើយ តែធ្វើជាអ្នកនាំព្រះរាជសារព្រះអង្គ ទៅប្រាប់គេ តាមរយៈទីបន្ទាល់នៃការរស់នៅ និងតាមរយៈបបូរមាត់របស់យើង។ គឺដូចមានសេចក្តីចែងថា…
Read articleស្រមោល
ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងដើរតាមពីក្រោយខ្ញុំ។ ពេលខ្ញុំកំពុងដើរតាមផ្លូវដើរនៅក្រៅបន្ទប់ ដែលមិនសូវមានពន្លឺ ខ្ញុំក៏បានបត់តាមជ្រុងបន្ទប់ ទៅរកជណ្តើរឡើងជាន់លើ ហើយខ្ញុំក៏ឈរត្រឹងនៅមួយកន្លែង ដោយសារខ្ញុំភ្ញាក់នឹងអ្វីដែលខ្ញុំឃើញដើរតាមខ្ញុំ។ ពីរបីថ្ងៃក្រោយមក រឿងនេះក៏បានកើតឡើងម្តងទៀត ពេលខ្ញុំដើរនៅខាងក្រោយហាងកាហ្វេ ដែលខ្ញុំចូលចិត្ត ហើយក៏បានឃើញរូបរាង្គមនុស្សមាឌធំម្នាក់ កំពុងដើរមករកខ្ញុំ។ ប៉ុន្តែ ហេតុការណ៍ទាំងពីរលើកនេះ សុទ្ធតែបានបញ្ចប់ទៅវិញដោយការញញឹម ពេលដែលខ្ញុំដឹងថា តាមពិតវាគ្រាន់តែជាស្រមោលរបស់ខ្ញុំសោះ គឺគ្មានអ្វីដែរគួរឲ្យខ្លាចទេ។ លោកហោរាយេរេមា បានមានប្រសាសន៍ អំពីភាពខុសគ្នា រវាងការភ័យខ្លាចពិតប្រាកដ និងការភ័យខ្លាចក្នុងក្តីស្រមៃ។ មនុស្សមួយក្រុម ដែលជាបងប្អូនរួមជាតិរបស់គាត់ បានសួរគាត់ថា តើព្រះអម្ចាស់សព្វព្រះទ័យ ឲ្យពួកគេបន្តរស់នៅ ក្នុងទីក្រុងយេរូសាឡិម ឬរត់គេច ទៅនគរអេស៊ីព្ទ ដ្បិតពួកគេភ័យខ្លាចស្តេចនៃចក្រភពបាប៊ីឡូន(យេរេមា ៤២:១-៣)។ លោកយេរេមា បានប្រាប់ពួកគេថា បើសិនជាពួកគេបន្តនៅក្រុងយេរូសាឡិមទៀត ហើយទុកចិត្តព្រះ នោះពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ(ខ.១០-១២)។ ប៉ុន្តែ បើពួកគេរត់គេចទៅនគរអេស៊ីព្ទ ស្តេចបាប៊ីឡូន នឹងតាមរកពួកគេឃើញ(ខ.១៥-១៦)។ ក្នុងពេលដែលមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដែលនឹងកើតមាន ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែល អំពីមូលហេតុដែលពួកគេអាចបន្តនៅទីក្រុងយេរូសាឡិម ដោយទុកចិត្តព្រះអង្គ។ ព្រោះកាលពីមុន ព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីនគរអេស៊ីព្ទម្តងមកហើយ ដូចនេះ ព្រះអង្គក៏អាចរំដោះពួកគេឲ្យរួចពីចក្រភពបាប៊ីឡូនផងដែរ។…
Read article