គ្មានភាពលំអៀងទៀតឡើយ
ការសែតញូស៍វីក បានធ្វើការស្ទង់មតិក្នុងឆ្នាំ២០១០ ហើយបានរកឃើញថា ជាស្ថិតិ : ៥៧ភាគរយ នៃអ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកចូលធ្វើការ បានជឿថា បេកជនដែលដាក់ពាក្យចូលធ្វើការ ដែលមិនមានរូបសម្បត្តិគួរឲ្យទាក់ទាញ(តែមានសមត្ថភាព) ច្រើនតែមានការពិបាកក្នុងការរកការងារធ្វើ។ ហើយ៨៤ភាគរយនៃអ្នកគ្រប់គ្រងបាននិយាយថា ចៅហ្វាយនាយរបស់ពួកគេច្រើនតែមានការស្ទាក់ស្ទើរ ក្នុងការជ្រើសរើសបេកជនដែលមានសមត្ថភាព តែមានវ័យចំណាស់ ឲ្យចូលធ្វើការ។ ម្យ៉ាងទៀត ៦៤ភាគរយ នៃអ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកឲ្យចូលធ្វើការ បាននិយាយថា ក្រុមហ៊ុនទាំងឡាយគួរតែទទួលការអនុញ្ញាតឲ្យជ្រើសរើសបុគ្គលិកចូលធ្វើការ ដោយផ្អែកទៅលើរូបសម្បត្តិ។ ស្ថិតិនេះបានបង្ហាញយ៉ាងច្បាស់ថា ការជ្រើសរើសបុគ្គលិកឲ្យចូលធ្វើការយ៉ាងដូចនេះ គឺជាភាពលំអៀងដែលមិនអាចទទួលយកបានឡើយ។ ភាពលំអៀងដូចនេះ មិនមែនមានតែក្នុងសម័យបច្ចុប្បន្នឡើយ។ វាក៏បានកើតមាន ក្នុងពួកជំនុំដំបូងផងដែរ បានជាសាវ័កយ៉ាកុបបានប្រឈមមុខដោះស្រាយបញ្ហានេះ។ លោកយ៉ាកុបបានមានប្រសាសន៍ នៅក្នុងសំបុត្ររបស់គាត់ ដោយចិត្តជាគ្រូគង្វាលថា “បងប្អូនអើយ កុំឲ្យមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ”(យ៉ាកុប ២:១)។ បន្ទាប់មក គាត់ក៏បានលើកឡើងអំពីឧទាហរណ៍ នៃភាពលំអៀងទៅរកអ្នកមាន ហើយមិនអើពើចំពោះអ្នកក្រ(ខ.២-៤)។ ភាពលំអៀងដូចនេះ មិនសមស្របនឹងជំនឿលើព្រះគ្រីស្ទទេ(ខ.១) និងបានក្បត់នឹងព្រះគុណរបស់ព្រះ(ខ.៥-៧) ល្មើសនឹងក្រឹត្យវិន័យនៃក្តីស្រឡាញ់(ខ.៨) ហើយក៏ជាអំពើបាបផង(ខ.៩)។ ដើម្បជម្នះភាពលំអៀងនេះ យើងត្រូវយកគំរូតាមព្រះយេស៊ូវ ដោយស្រឡាញ់អ្នកជិតខាងយើង ឲ្យដូចខ្លួនឯង។ យើងប្រឆាំងនឹងវិញ្ញាណនៃភាពលំអៀង ពេលដែលយើងបង្ហាញចេញនូវក្តីស្រឡាញ់របស់ព្រះ ឲ្យបានទូលំទូលាយ…
Read articleការចង់បានអ្វីមួយភ្លាមៗ
ពេលដែលកាំមីរ៉ាម៉ាកប៉ូឡារយ អេសអិច៧០(Polaroid SX-70) ចាប់ផ្តើមមានដាក់លក់ ក្នុងឆ្នាំ១៩៧២ កាំមីរ៉ាម៉ាកនេះក៏បាននាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងសិល្បៈនៃការថតរូប។ លោកអូវិន អេឌវើត(Owen Edward) បានធ្វើការអត្ថាធិប្បាយ ក្នុងទស្សនាវដ្តីស្មីតសូនៀនថា “កាំមីរ៉ា គឺជាការអស្ចារ្យនៃរូបវិទ្យា អុបទិក និងអេឡិចត្រូនិច”។ ពេលយើងប្រើកាំមីរ៉ាប្រភេទនេះ ដើម្បីថតរូបភាព យើងគ្រាន់តែចុចប៊ូតុងថតយករូបភាព ហើយភ្លាមនោះ “មានក្រដាស់ទទេរាងការេមួយសន្លឹកក៏បានចេញតាមផ្នែកខាងមុខរបស់កាំមីរ៉ា ហើយប្រែពណ៌ចេញជារូបថតតែម្តង”។ មនុស្សម្នាចូលចិត្តកាំមីរ៉ាប្រភេទនេះណាស់ ព្រោះពួកគេអាចថតភ្លាម ហើយបានរូបថតភ្លាម ដោយមិនបាច់រង់ចាំយូរ។ យ៉ាងណាមិញ លោកអូស្វ៊ល ឆេមប័រ(Oswald Chambers) បានយល់ថា ការចង់បានអ្វីភ្លាមៗ មានទំនាក់ទំនងយ៉ាងខ្លាំង នឹងការលោភចង់បាន។ គាត់មានប្រសាសន៍ថា ការលោភចង់បាន គឺមានន័យថា “ខ្ញុំចង់បានរបស់នេះភ្លាមៗ”។ វាអាចជាការស្រេកឃ្លានខាងសាច់ឈាម ឬការចង់បានរបស់កម្មសិទ្ធិខាងវិញ្ញាណ … ឧទាហរណ៍ “ខ្ញុំមិនអាចរង់ចាំការឆ្លើយតបរបស់ព្រះបានទេ ព្រះអង្គពិតជាតស់តើយនឹងខ្ញុំពេកហើយ”។ ដូចនេះ ការលោភចង់បាន គឺមានអត្ថន័យដូចនេះឯង គឺមិនខុសពីការចង់បានអ្វីភ្លាមៗឡើយ។ ក្នុងទំនុកដំកើង ជំពូក២៧ ស្តេចដាវីឌបានរៀបរាប់អំពីការដែលទ្រង់រង់ចាំព្រះ ក្នុងអំឡុងពេលដែលមានបញ្ហាដ៏ធំ ដោយមិនដឹងថា ត្រូវដោះស្រាយយ៉ាងដូចម្តេចទេ។ តែទ្រង់មិនបានអស់សង្ឃឹមទេ…
Read articleសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ សម្រាប់មនុស្សទាំងអស់
ថ្ងៃមួយ ខ្ញុំបានជួបរឿងចម្លែកបន្តិច។ ខ្ញុំបានស្តាប់ឮបទចម្រៀងដដែលបីដង ក្នុងថ្ងៃតែមួយ នៅពេល និងទីកន្លែងខុសគ្នា។ នៅពេលរសៀល ខ្ញុំបានចូលរួមការច្រៀងចំរៀងទំនុកដំកើង នៅក្នុងផ្ទះសម្រាប់មនុស្សចាស់ជរា។ ពេលលោកវីលី(Willie) កំពុងអធិស្ឋានបិទកម្មវិធី មានចាស់ទុំម្នាក់បានសុំឲ្យយើងច្រៀងបទ “ព្រះយេស៊ូវស្រឡាញ់ខ្ញុំ” ជាមួយនឹងគាត់។ ដល់ពេលល្ងាចរៀងជ្រេបន្តិច ខ្ញុំក៏បានចូលរួមការជួបជុំគ្នា ជាមួយក្មេងជំទង់មួយក្រុម នៅកន្លែងផ្សេងទៀត ដែលនៅទីនោះ ពួកគេក៏បានច្រៀងបទនេះផងដែរ ដោយការទះដៃ និងគោះជើងតាមចង្វាក់ភ្លេង។ ក្រោយមកទៀត ខ្ញុំក៏បានទទួលសារជាសម្លេងក្នុងទូរស័ព្ទ ពីកូនរបស់ខ្ញុំ ដែលគាត់បានថតសម្លេងចៅស្រីរបស់ខ្ញុំ ច្រៀងបទមួយនេះផងដែរ ដោយសម្លេងតូចដ៏ពិរោះរបស់ក្មេងអាយុ២ឆ្នាំកន្លះ ដោយច្រៀងថា “ខ្ញុំខ្សោយ តែព្រះអង្គខ្លាំង”។ ដូចនេះ សរុបមក នៅថ្ងៃនោះ មានមនុស្សចាស់ជរា ក្នុងវ័យ៩០ឆ្នាំ ក្មេងជំទង់ និងក្មេងដែលកំពុងរៀនដើរ សុទ្ធតែបានច្រៀងបទមួយនេះទាំងអស់គ្នា។ បន្ទាប់ពីបានស្តាប់បទចម្រៀងដ៏សាមញ្ញមួយនេះ បីដងហើយ ខ្ញុំក៏បានគិតថា ព្រះអម្ចាស់ប្រហែលជាកំពុងតែមានបន្ទូលមកកាន់ខ្ញុំ តាមរយៈបទចម្រៀងនោះហើយ។ ជាការពិតណាស់ ព្រះអង្គបានមានបន្ទូលមកកាន់ខ្ញុំតាំងពីយូរមកហើយថា ព្រះអង្គស្រឡាញ់ខ្ញុំ។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៩ យើងឃើញថា ព្រះអង្គបានអនុញ្ញាតឲ្យគេយកភួងបន្លាមកពាក់ពីលើព្រះកេសព្រះអង្គ ហើយបានឲ្យគេសើចចម្អក វាយដំ ដោះព្រះពស្ត្រ រួចឆ្កាងព្រះអង្គ(ខ.១-៦)។…
Read articleថ្ងៃរះ
នាពេលព្រឹកថ្ងៃមួយ ខ្ញុំបានឃើញថ្ងៃរះ ដោយពន្លឺស្អាតអស្ចារ្យណាស់ ប៉ុន្តែ ខ្ញុំមានការរវល់នឹងកិច្ចការផ្សេងៗពេក បានជាមិនបានគយគន់ឲ្យបានយូរ។ ក្រោយមក ខ្ញុំក៏បាននឹកគិតអំពីថ្ងៃរះនោះ ហើយក៏បានដឹងខ្លួនថា ខ្ញុំបានភ្លេចឆក់ឱកាស ដើម្បីថ្វាយបង្គំព្រះកាលពីពេលព្រឹកមិញហើយ។ ក្នុងពេលដ៏មមាញឹកនឹងកិច្ចការជាច្រើន និងមានភាពតានតឹង ក្នុងថ្ងៃនីមួយៗ មានសម្រស់ដ៏ស្រស់ត្រកាលជាច្រើន ដែលនៅជុំវិញខ្លួនយើង ដែលបង្ហាញពីសេចក្តីល្អរបស់ព្រះ នៅគ្រប់ទិសទី ក្នុងដំណើរជីវិតយើង។ ទីកន្លែងទាំងនោះ មាននៅក្នុងចក្រវាលដ៏ធំល្វឹងល្វើយ ដែលក្នុងនោះព្រះបានបើកបង្ហាញនគរស្ថានសួគ៌ បើសិនជាយើងគ្រាន់តែឈប់បង្អង់មួយភ្លែតសិន ដើម្បីចំណាយពេលគិតអំពីសេចក្តីស្រឡាញ់ ដែលព្រះបានបង្ហាញចេញមក តាមរយៈស្នាព្រះហស្តរបស់ព្រះអង្គ។ ឧបមាថាលោកម៉ូសេគ្រាន់តែក្រឡេចមើលទៅគុម្ពបន្លា ដែលកំពុងឆេះតែមួយភ្លែត(និក្ខមនំ ៣:២) ដោយមិនបានចាប់អារម្មណ៍នឹងគុម្ពបន្លានោះ រួចក៏ប្រញាប់បង្វែរអារម្មណ៍ទៅរកការអ្វីផ្សេងវិញ ដូចជាការមើលថែរហ្វូងចៀមជាដើម ដែលនោះជាការងារដ៏សំខាន់មួយផងដែរ។ បើសិនជាគាត់បានធ្វើដូច្នោះមែន នោះមានន័យថា គាត់បានបាត់ឱកាសជួបជាមួយព្រះដ៏រស់ ដែលនាំឲ្យគាត់មានជីវិតផ្លាស់ប្រែហើយ(ខ.៤-១២)។ ជួនកាល នៅក្នុងការរស់នៅ យើងត្រូវមានការប្រញាប់ប្រញាល់។ ប៉ុន្តែ តាមពិត ការរស់នៅរបស់យើងគួរតែកាត់បន្ថយការប្រញាប់ប្រញាល់ ហើយត្រូវមានការឈប់ ដើម្បីកត់សំគាល់ឲ្យកាន់តែច្រើនឡើង។ ជីវិតយើងកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន។ ការរស់នៅត្រូវមានការមើលឃើញសេចក្តីស្រឡាញ់របស់ព្រះ ដែលបានបង្ហាញចេញមក។ ជីវិតជាការញែកពេលសម្រាប់ងាកមកជញ្ជឹងគិតអំពីការអស្ចារ្យ ដូចជាថ្ងៃរះជាដើម។ ជារៀងរាល់ថ្ងៃ ថ្ងៃរះពីទិសខាងកើត ហើយលិចនៅទិសខាងលិចវិញ ជានិមិត្តសញ្ញា…
Read articleនៅលើស្លាបឥន្ទ្រី
ព្រះគម្ពីរអេសាយបាននិយាយអំពីការរង់ចាំព្រះអម្ចាស់ ដោយចិត្តអត់ធ្មត់ ដោយការរំពឹងគិតដល់ពេលអនាគត ដោយសេចក្តីសង្ឃឹមដ៏មុតមាំ។ ពេលដែលយើងមានទុក្ខលំបាក យើងរង់ចាំជំនួយមកពីព្រះ ដែលប្រាកដជានឹងមកដល់។ ព្រះយេស៊ូវបានមានបន្ទូលធានាដល់ពួកសិស្សរបស់ព្រះអង្គថា “មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត”(ម៉ាថាយ ៥:៤)។ យើងអាចបោះជំហានទៅមុខ ដោយទំនុកចិត្ត ពេលដែលយើងបានដឹងថា យើងនឹងបានរស់នៅក្នុងរូបកាយដ៏ឧត្តម្ភ នៅនគរស្ថានសួគ៌ ដែលជាសេចក្តីសង្ឃឹមដ៏ពិត។ ទោះយើងមានការនឿយហត់ក៏ដោយ ក៏យើងនៅតែអាចបើកស្លាបនៃសេចក្តីជំនឿរបស់យើង ដើម្បីហោះហើរ! យើងអាចដើរតាមផ្លូវនៃការស្តាប់បង្គាប់ និងដោយគ្មានការអស់កម្លាំង។ យើងអាចរស់នៅជារៀងរាល់ថ្ងៃ ដោយគ្មានការហត់នឿយ។ ជីវិតយើងកាន់តែប្រសើរឡើង ពេលដែលវិញ្ញាណយើងក្លាយជាវិញ្ញាណដែលសកម្ម ហើយរូបកាយយើងនឹងរត់ លោត ហើយហោះហើរ។ នេះជាក្តីសង្ឃឹមរបស់យើងហើយ។ ទន្ទឹមនឹងនោះ ការអ្វីដែលនឹងសម្រេចនៅថ្ងៃណាមួយ គឺអាចចាប់ផ្តើមសម្រេចនៅពេលឥឡូវនេះ។ យើងអាចមានចិត្តរឹងប៉ឹង អត់ធ្មត់ និងមានអំណរ ទោះបីជាយើងមានការនឿយហត់យ៉ាងណាក៏ដោយ។ យើងអាចមានចិត្តសប្បុរស ហើយស្ងប់រម្ងាប់ ដោយលែងផ្តោតទៅលើភាពកម្សោយ និងទុក្ខលំបាករបស់យើងទៀត។ យើងអាចមានការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ជាជាងគិតពីប្រយោជន៍ខ្លួនឯង ហើយយើងអាចត្រៀមខ្លួនជាស្រេច ដើម្បីនិយាយ ដោយក្តីស្រឡាញ់ ដល់អ្នកដែលកំពុងជួបការលំបាក។ យើងអាចត្រៀមខ្លួន សម្រាប់ថ្ងៃដែលវិញ្ញាណរបស់យើង នឹងហោះហើរ។-David Roper
Read articleទឹកផុសធំ
ក្នុងឧបទ្វីបខាងលើនៃរដ្ឋមីឈីហ្គិន មានស្រះទឹកមួយ មានជម្រៅប្រហែល១២ម៉ែត្រ និងបណ្តោយប្រវែង៩០ម៉ែត្រ។ ជនជាតិដើមរបស់អាមរិកបានហៅស្រះទឹកនោះថា “ឃីច អ៊ីទិ គីពិ” ដែលមានន័យថា “ស្រះទឹកធំដ៏ត្រជាក់”។ ស្រះទឹកនេះ គឺជាភាពអស្ចារ្យនៃធម្មជាតិ ដែលគួរឲ្យកត់សម្គាល់។ សព្វថ្ងៃនេះ គេហៅវាថា ទឹកផុសធំ។ ស្រះទឹកនេះមានទឹកផុសនៅបាតរបស់វា ដែលបានបាញ់ទឹកជាង៣៧០០លីត្រ ក្នុងមួយនាទីតាមប្រឡោះថ្មដែលនៅបាតស្រះ ឡើងទៅផ្ទៃទឹកខាងលើ។ ម្យ៉ាងទៀត ទឹកក្នុងស្រះនោះបានរក្សាសីតុណ្ហភាព ៧អង្សាសេជានិច្ច មានន័យថា ទោះបីជារដូវរងាមានអាកាសធាតុតំបន់ឧបទ្វីបខាងលើ មានភាពត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ទឹកស្រះនោះនៅតែមិនកកដែរ។ ដូចនេះ ភ្ញៀវទេសចរណ៍អាចទស្សនាទេសភាពមាត់ទឹក របស់ស្រះធំមួយនេះ ក្នុងរដូវណាក៏បាន។ ពេលព្រះយេស៊ូវជួបស្រ្តីម្នាក់ នៅមាត់អណ្តូងទឹករបស់លោកយ៉ាកុប ព្រះអង្គបានមានបន្ទូលទៅកាន់នាង អំពីប្រភពនៃទឹកមួយទៀត ដែលនឹងធ្វើឲ្យមនុស្សលែងស្រេកទឹកជារៀងរហូត។ ប៉ុន្តែ ព្រះអង្គមិនបានមានបន្ទូលសំដៅទៅលើ ទឹកផុស ទឹកស្រះ ទឹកទន្លេ ឬទឹកបឹងឡើយ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។ ទឹកដែលព្រះគ្រីស្ទផ្តល់ឲ្យ គឺនាំមកនូវជីវិតថ្មីដ៏ស្រស់ស្រាយ ដែលល្អប្រសើលើសទឹកផុសធម្មជាតិរាប់លានដង។ យើងអាចមានចិត្តស្កប់ស្កល់ ដោយសារព្រះគ្រីស្ទដែលជាទឹកនៃជីវិត ដែលអាចបំបាត់ការស្រេកទឹករបស់យើង។…
Read article