ព្រះអង្គ​ជ្រាប​អំពី​អ្វីៗ​គ្រប់​យ៉ាង

ទំនុក​ដំកើង ១៣៩:១-១២ ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក និង​ទី​ដេក​របស់​ទូល​បង្គំ ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល​បង្គំ​ដែរ​។ ទំនុក​ដំកើង ១៣៩:៣ ព្រះ​ទ្រង់​ពិតជា​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​។ ប៉ុន្តែ យោង​តាម​អត្ថបទ​មួយ ក្នុង​កាសែត ដឺ វលស្រ្ទីត ជ័រនល(The Wall Street Journal)បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​សន្តិ​សុខ​ជាតិ​អាមេរិក មាន​ការ​យល់​ដឹង​ច្រើន​យ៉ាង​ខ្លាំង អំពី​ពលរដ្ឋ​អាមេរិក​ម្នាក់ៗ តាម​មធ្យោបាយ​ជា​ច្រើន ក៏​ដូច​ជា​តាម​រយៈ​ទិន្នន័យ​ទូរស័ព្ទ​ទំនើប​របស់​ពួកគេ​។ មនុស្ស​ម្នាក់ៗ​ដែល​មាន​ទូរស័ព្ទ​ចល័ត សុទ្ធតែ​បាន​បង្កើត “ទិន្នន័យ” ដែល​បន្សល់​ទុក​នូវ “ដានឌីជីធល”។ ទិន្នន័យ​ដែល​បុគ្គល​ម្នាក់ៗ​បាន​បន្សល់​ទុក ហាក់​ដូចជា​មិន​សំខាន់ ប៉ុន្តែ ពេល​ដែលគេ​ធ្វើ​ការ​វិភាគ គេ​អាច​ប្រើ​វា​ជា​ឧបករណ៍​ដ៏​មាន​អំណាច ក្នុង​ការ​ស៊ើប​អង្កេត​។ ការ​តាមដាន​ទិន្នន័យ​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​យើង អាច​ជួយ​អ្នក​ស៊ើប​អង្កេត ឲ្យ​រក​ឃើញ​កន្លែង​ដែល​យើង​ធ្លាប់​បាន​ទៅដល់ ហើយ​កំពុង​នៅ​ទី​កន្លែងណា​នៅពេល​ណាមួយ​។ ការ​វិភាគ​របស់​ភ្នាក់ងារ​សន្តិ​សុខ​អាមេរិក ​អាច​ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ទីតាំង​របស់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​បាន ប៉ុន្តែ ស្តេច​ដាវីឌ​មាន​បន្ទូល​ថា ព្រះអម្ចាស់​បាន​ជ្រាប​អំពី​យើង​គ្មាន​កន្លែង​ចន្លោះ ក្នុង​ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួយ​ព្រះអង្គ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៣៩ ទ្រង់​បាន​អធិស្ឋាន​ដល់​ព្រះ ដែល​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ឆែក និង​ពិនិត្យ​មើល​ចិត្ត​គំនិត​យើង(ខ.១)។ គឺ​ដូច​ដែល​ទ្រង់​បាន​សរសេរ​ថា “ឱ​ព្រះ​អង្គ​អើយ សូម​ពិនិត្យ​មើល​ឲ្យ​បាន​ស្គាល់​ចិត្ត​ទូល​បង្គំ​ផង សូម​ល្បងល​ឲ្យ​បាន​ជ្រាប​អស់​ទាំង​គំនិត​នៃ​ទូល​បង្គំ​ចុះ”(ខ.២៣)។ ព្រះអង្គ​ជ្រាប​អំពី​យើង​គ្មាន​កន្លែង​ចន្លោះ(ខ.២-៦) ព្រះអង្គ​គង់នៅ​គ្រប់​ទី​កន្លែង(ខ.៧-១២)…

Read article
ស្កប់​ចិត្ត​ក្នុង​ព្រះ​គ្រីស្ទ

«ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្តី​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្តី​រីករាយ​ដែរ» (ភីលីព ៤:១១-១២)។ ភាព​មិន​ស្កប់​ចិត្ត​បាន​ជ្រាប​ចូល​ក្នុង​ផ្នែក​ទាំង​អស់​របស់​សង្គម ដែល​យើង​កំពុង​រស់​នៅ។ ការ​ផ្សាយ​ពាណិជ្ជកម្ម​បាន​នាំ​ឲ្យ​យើង​មាន​ចិត្ត​ច្រណែន។ ប៉ុន្តែ បញ្ហា​ពិត​ប្រាកដ មិន​សូវ​ជា​អាស្រ័យ​ទៅ​លើ​សង្គម​ដែល​យើង​រស់​នៅ​ប៉ុន្មាន​ទេ តែ​ភាគ​ច្រើន​អាស្រ័យ​ទៅ​លើ​សណ្ឋាន​នៃ​ចិត្ត និង​គំនិត​របស់​យើង។ មុខ​តំណែង ទ្រព្យ​សម្បត្តិ ឥទ្ធិពល ឬ​កេរ្តិ៍​ឈ្មោះ សុទ្ធ​តែ​ទាម​ទារ​ការ​ចាប់​អារម្មណ៍​សម្រាប់​ខ្លួន​ឯង ដែល​បាន​អូស​ទាញ​យើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​ការ​ស្កប់​ចិត្ត។ ប៉ុន្តែ បញ្ហា​ដូច​នេះ​បាន​ព្យាយាម​ឆក់​យក​ក្តី​អំណរ​ដែល​យើង​មាន នៅ​ក្នុង​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​​យើង ដោយ​លួង​លោម​យើង​ឲ្យ​គិត​ថា ទោះ​មាន​ច្រើន​ប៉ុណ្ណា​ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់។ ការ​ដេញ​តាម​នេះ​មិន​ចេះ​ចប់​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​សាវ័ក ប៉ុល មិន​គ្រាន់​តែ​អាច​និយាយ​ថា គាត់​មាន​ការ​ស្កប់​ចិត្ត តែ​គាត់​អាច​មាន​ការ​ស្កប់​ចិត្ត «ក្នុង​គ្រប់​ស្ថានភាព»។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ចង់​មាន​ការ​ស្កប់​ចិត្ត! ដូច​នេះ តើ​គាត់​មាន​អាថ៌កំបាំង​អ្វី? គាត់​មាន​ការ​ស្កប់​ចិត្ត ដោយ​សារ​គាត់​ស្គាល់​ខ្លួន​ឯង និង​មាន​ទស្សនៈ​អំពី​ជីវិត​ផ្អែក​ទៅ​លើ​ភាព​គ្រប់​គ្រាន់​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។ សាវ័ក ប៉ុល មិន​មែន​ជា​ជើង​ឯក​ខាង​ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ឬ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ដំណឹង​ល្អ​ក្លែង​ក្លាយ អំពី​ការ​ជួយ​ខ្លួន​ឯង​ឲ្យ​ស្កប់​ចិត្ត​នោះ​ទេ។ ទេ! គាត់​មាន​ការ​ស្កប់​ចិត្ត ដោយ​សារ​គាត់​បន្ទាប​ចិត្ត និង​គំនិត​របស់​គាត់ ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ ទោះ​គាត់​ប្រឈម​មុខ​ដាក់​ស្ថានភាព​អ្វី​ក៏​ដោយ។ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ល្អ​ផង និង​អាក្រក់​ផង​ផ្ទុយ​គ្នា​នោះ​ទេ។ តែ​សាវ័ក ប៉ុល បាន​ឆ្លង​កាត់។ ជាក់​ស្ដែង គាត់​ធ្លាប់​ឆ្លង​កាត់​ពេល​ដែល​គាត់​មាន​សំលៀក​បំពាក់…

Read article
ថ្វាយ​ដល់​ព្រះអង្គ​វិញ

១របាក្សត្រ ២៩:១០-១៦ ដ្បិត​គ្រប់​របស់​ទាំង​អស់​មកពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ​ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ​។ ១របាក្សត្រ ២៩:១៤ កាល​ឆ្នាំ​មួយ​នោះ អ្នក​ដឹកនាំ​ពួក​ជំនុំ​របស់​ខ្ញុំ បាន​លើក​ទឹក​ចិត្ត​សមាជិក ឲ្យ​ដាក់​ដង្វាយ​បន្ថែម ពីលើ​ដង្វាយ​ប្រចាំ​សប្តាហ៍ ធ្វើ​ជា​ដង្វាយ​ក្តី​ស្រឡាញ់ សម្រាប់​ការសាងសង់​កន្លែង​ហាត់​ប្រាណ​ថ្មី​មួយ ធ្វើ​ជា​កន្លែង​ដែល​យើង​អាច​ធ្វើ​ការ​បម្រើ​ដល់​ក្រុម​គ្រួសារ​ទាំងឡាយ ក្នុង​សហគមន៍​របស់​យើង​។ បន្ទាប់ពី​ខ្ញុំ​បាន​ពិចារណា ដោយ​ការ​អធិស្ឋាន អំពី​ការ​ចំណាយ​ថ្លៃ​ពេទ្យ ដោយសារ​ខ្ញុំ​រស់នៅ​ជន​ពិការ​ ខ្ញុំ​ក៏បាន​សួរ​ស្វាមី​ខ្ញុំ អំពី​លទ្ធ​ភាព​ដែល​យើង​អាច​រួម​ចំណែក ក្នុង​ការ​ដាក់​ដង្វាយ​នេះ​បាន​។ គាត់​ក៏​បាន​ងក់​ក្បាល ហើយ​ប្រាប់​ខ្ញុំ​ថា អ្វីៗ​ដែល​យើង​ថ្វាយ​ទៅ​ព្រះអង្គ សុទ្ធតែ​ជា​អ្វី​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​យើង​។ ព្រះអង្គ​នឹង​បំពេញ​តម្រូវការ​របស់​យើង​។ ហើយ​ព្រះអង្គ​ក៏បាន​បំពេញ​តម្រូវការ​យើង​មែន​។ ជាង១ទសវត្សរ៍​ក្រោយមក គ្រួសារ​ពួក​ជំនុំ​របស់​យើង​នៅតែ​មាន​ឯកសិទ្ធិ ក្នុង​ការ​បម្រើ​ព្រះយេស៊ូវ ដោយ​បម្រើ​អ្នក​ដទៃ ក្នុង​កន្លែង​ហាត់​ប្រាណ​នោះ​។ ក្នុង​បទ​គម្ពីរ១របាក្សត្រ ជំពូក២៩ ស្តេច​ដាវីឌ​បាន​បង្ហាញ​ពួក​អ្នក​ដឹកនាំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ អំពី​ការ​ប្តេជ្ញា​ព្រះទ័យ​របស់​ទ្រង់ ក្នុង​ការ​គាំទ្រ​សាឡូម៉ូន​ជា​បុត្រា​ទ្រង់ ធ្វើ​ជា​អ្នក​ស្នង​រាជ​ទ្រង់ ដែល​ព្រះ​បាន​ជ្រើស​តាំង និង​ជា​អ្នក​សាង​សង់​ព្រះវិហារ(ខ.១-៥)។ ពេល​នោះ ពួកគេ​រាល់​គ្នា​ក៏បាន​ចូល​រួម​ជាមួយ​ទ្រង់ ដោយ​ដាក់​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត និង​ដោយ​អំណរ(ខ.៦,៩)។ ស្តេច​ដាវីឌ​ក៏បាន​សរសើរ​ដំកើង​ព្រះ និង​បាន​ប្រកាស​ថា អ្វីៗ​ទាំង​អស់​នៅ​ស្ថាន​សួគ៌ និង​ផែនដី ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់(ខ.១១)។ ទ្រង់​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ…

Read article
ព្រះ​បន្ទូល​សន្យា​នីមួយៗ​បាន​សម្រេច

«នេះ​បញ្ជី​ពង្សាវតារ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​វង្សា​ហ្លួង​ដាវីឌ និង​ជា​ជំនួរ​វង្ស​នៃ​លោក​អ័ប្រាហាំ​ដែរ» (ម៉ាថាយ ១:១)។ ពេល​យើង​ចាប់​ផ្ដើម​អាន​ទំព័រ​ដំបូង​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​ប្រហែល​មិន​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ភ្លាមៗ​ទេ។ តាម​ពិត បើ​សិន​ជា​នរណា​ម្នាក់​អាន​ព្រះ​គម្ពីរ​ទាំង​មូល ជា​លើក​ដំបូង ហើយ​ក៏​បាន​អាន​ដល់​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​ម៉ាឡាគី ដែល​ចង្អុល​បង្ហាញ​ពួក​គេ ឲ្យ​មាន​ចិត្ត​រំពឹង​ថា​នឹង​បាន​ឃើញ​អ្វី​ដែល​កាន់​តែ​អស្ចារ្យ នោះ​ចិត្ត​រំភើប​រីករាយ​របស់​គាត់​អាច​ថយ​ចុះ​ទៅ​វិញ ពេល​ដែល​គាត់​ឃើញ​កណ្ឌ​គម្ពីរ​បន្ទាប់​ចាប់​ផ្ដើម ដោយ​ការ​ពិពណ៌នា​អំពី​បញ្ជី​ពង្សាវតារ។ យើង​ប្រហែល​ចង់​រំលង​កណ្ឌ​គម្ពីរ​ម៉ាថាយ ហើយ​ចាប់​ផ្ដើម​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​មួយ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​យើង​ចាំ​ថា ព្រះ​បន្ទូល​សន្យា​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្ត្រ​ព្រះ​អង្គ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ សុទ្ធ​តែ​រំពឹង​ថា​នឹង​បាន​សម្រេច​នៅ​គ្រា​សញ្ញា​ថ្មី។ ពេល​ណា​យើង​អាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​ក៏​បាន​ដឹង​ថា តាម​ពិត ការ​ចាប់​ផ្ដើម​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​យ៉ាង​ដូច​នេះ គឺ​ស័ក្តិសម​បំផុត ព្រោះ​បញ្ជី​ពង្សាវតារ ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ បាន​បង្ហាញ​ខ្សែ​លោហិត​ពី​លោក អ័ប្រាហាំ ដល់​ស្ដេច ដាវីឌ ហើយ​ទី​បំផុត​ដល់​ព្រះ​យេស៊ូវ ជា​អ្នក​ដែល​បាន​សម្រេច​ព្រះ​បន្ទូល​សន្យា​ទាំង​នេះ។ ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​កណ្ឌ​គម្ពីរ​ម៉ាកុស​ទាំង​មូល យើង​ឃើញ​ថា កណ្ឌ​គម្ពីរ​នេះ​ក៏​បាន​នាំ​យើង​ងាក​ទៅ​រក​ពួក​ហោរា ដែល​បាន​ចង្អុល​បង្ហាញ​រាស្ត្រ​ព្រះ​អង្គ ឲ្យ​ទន្ទឹង​រង់​ចាំ​ព្រះ​ដែល​ត្រូវ​យាង​មក។ កណ្ឌ​គម្ពីរ​ម៉ាកុស​បាន​ប្រើ​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​បង្ហាញ​សេចក្តី​ពិត​ដែល​គួរ​ឲ្យ​កត់​សំ​គាល់ ដោយ​ប្រយោគ​ទីពីរ​របស់​គាត់​បាន​ចាប់​ផ្ដើម ដោយ​ពាក្យ​ថា «ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា អេសាយ ថា…» (ម៉ាកុស ១:២)។ ហើយ​កណ្ឌ​គម្ពីរ​ម៉ាកុស​ក៏​មាន​ការ​កត់​ទុក​ជា​លើក​ដំបូង នូវ​ពាក្យ​ពេចន៍​របស់​ព្រះ​យេស៊ូវ ដែល​បាន​មាន​បន្ទូល​ថា…

Read article
ការ​ភ័យ​ខ្លាច​ពេល​អនាគត

យ៉ូហាន ១៦:៣១-៣៣ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនាមែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ​។ យ៉ូហាន ១៦:៣៣ ការ​ភ័យ​ខ្លាច​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ពី​ដំណេក នៅ​ម៉ោង៣រំលងអាធ្រាត្រ នៅ​ថ្ងៃ​ទីមួយ​នៃ​ឆ្នាំ​ថ្មី​។ បន្ទុក​ដ៏​ធ្ងន់​ដែល​កំពុង​រង់​ចាំ​ខ្ញុំ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​។ ជំងឺ​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​តាំង​ពីរ​យូរ​មក​ហើយ ហើយ​ឥឡូវ​នេះ ការ​សញ្ជឹង​គិត​អំពី​ពេល​អនាគត បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​។ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ខ្ញុំ​នឹង​ជួប​ការ​អាក្រក់​កាន់តែ​ច្រើន​ថែម​ទៀត ឬ​យ៉ាងណា? ពួក​សាវ័ក​របស់​ព្រះយេស៊ូវ បាន​យល់​អំពី​ការ​ភ័យ​ខ្លាច ចំពោះ​ការ​អាក្រក់​ដែល​នឹង​កើត​ឡើង​។ គ្រូ​របស់​ពួកគេ​បាន​ឲ្យ​ពួកគេ​ត្រៀម​ខ្លួន និង​បាន​មាន​បន្ទូល​បញ្ជាក់ មុន​ពេល​ព្រះអង្គ​សុគត ប៉ុន្តែ ពួកគេ​នៅតែ​មាន​ការ​ភ័យ​ខ្លាច​។ ពួកគេ​បាន​រត់​គេច​ខ្លួន នៅពេល​ដែល​គេ​ចាប់ចង​ព្រះអង្គ(ម៉ាថាយ ២៦:៥៦) សាវ័ក​ពេត្រុស​បាន​បដិសេធ​ថា​មិន​ស្គាល់​ព្រះអង្គ(យ៉ូហាន ១៨:១៥-១៧,២៥-២៧) ហើយ​ពួកគេ​ក៏បាន​ទៅ​លាក់​ខ្លួន(២០:១៩)។ ការ​ភ័យ​ខ្លាច​របស់​ពួកគេ ក្នុង​អំឡុង​ពេល​ដ៏​វឹកវរ​នៃ​ការ​ចាប់ចង និង​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង ក៏​ដូចជា​នៅពេល​ដែល​មាន​ការ​បៀតបៀន បាន​បណ្តាល​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ព្រះ​រាជ​បញ្ជា​របស់​ព្រះអង្គ ឲ្យ “មាន​សង្ឃឹម​ឡើង” និង​ព្រះ​បន្ទូល​សន្យា​ថា ព្រះអង្គ​បាន​ឈ្នះ​លោកិយ​ហើយ(១៦:៣៣)។ ប៉ុន្តែ ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ព្រះអង្គ​មាន​អំណាច និង​ព្រះ​ចេស្តា​មក​លើ​ជីវិត និង​សេចក្តី​ស្លាប់​។ ព្រះអង្គ​បាន​មាន​ជ័យ​ជម្នះ​មក​លើ​អ្វីៗ​គ្រប់​យ៉ាង​។ ទោះ​លោកិយ​ដែល​មាន​បាប បាន​បណ្តាល​ឲ្យ​យើង​មិន​អាច​ជៀសវាង​ការ​ឈឺ​ចាប់​យ៉ាងណា​ក៏ដោយ…

Read article
មើល​ន៏ ព្រះ​នៃ​អ្នក​រាល់​គ្នា!

«ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ មក​ដល់​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឡើង​ទៅ​ប្រកា​ស​ប្រាប់​ពីលើ​ភ្នំ​ខ្ពស់​ចុះ ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក​ដល់​ក្រុង​យេរូសាឡឹម​អើយ ចូរ​បន្លឺ​សម្លេង​ឡើងជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា មើល​ន៏ ព្រះ​នៃ​អ្នក​រាល់​គ្នា» (អេសាយ ៤០:៩)។ ហោរា អេសាយ បាន​រស់​នៅ​ក្នុង​សម័យ​ដែល​រាស្ត្រ​របស់​ព្រះ​ត្រូវ​សាសន៍​ដទៃ​ចាប់​ជា​ឈ្លើយ​សឹក ហើយ​និរទេស​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ទឹក​ដី​បរទេស។ ពួក​គេ​បាន​ជួប​ទុក្ខ​វេទនា​ជា​ច្រើន និង​បាន​ជា​មិន​អាច​សូម្បី​តែ​ច្រៀង​សរសើរ​តម្កើង​ព្រះ​អម្ចាស់ (ទំនុកតម្កើង ១៣៧:១-៤)។ ប៉ុន្តែ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រស់​នៅ​ក្នុង​ការ​និរទេស​នោះ ព្រះ​ទ្រង់​ក៏​បាន​យាង​មក​រក​រាស្ត្រ​ព្រះ​អង្គ ដោយ​ព្រះ​បន្ទូល​កម្សាន្ត​ចិត្ត (អេសាយ ៤០:១) គឺ​ការ​កម្សាន្ត​ចិត្ត ដែល​មាន​នៅ​ក្នុង​ការ​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ។ គឺ​ព្រះ​បន្ទូល​សន្យា​ថា សិរី​ល្អ​របស់​ព្រះ​អម្ចាស់​នឹង​បង្ហាញ​ចេញ​មក មិន​មែន​សម្រាប់​តែ​ពួក​អ៊‌ីស្រាអែល តែ​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់។ ដំណឹង​ដ៏​ល្អ​នេះ មិន​មែន​សម្រាប់​ឲ្យ​ពួក​គេ​ស្តាប់ ហើយ​នៅ​ស្ងៀម​ស្ងាត់​មិន​និយាយ​អ្វី​សោះ​នោះ​ទេ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​បន្លឺ​សម្លេង​ស្រែក​ហ៊ោ​នៃ​ជ័យ​ជម្នះ ដោយ​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ពី​មុន មាន​ការ​ពិពណ៌នា​ថា ពួក​គេ​ជា «បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត» តែ​ឥឡូវ​ពួក​គេ «បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ» (អេសាយ ៩:២)។ ភាព​ខុស​គ្នា​រវាង​ភាព​ងងឹត នៃ​លោកីយ៍​ដែល​ធ្លាក់​ចូល​អំពើ​បាប និង​ពន្លឺ​នៃ​ស្ថាន​សួគ៌ គឺ​ជា​ទិដ្ឋភាព​ដែល​កណ្ឌ​គម្ពីរ​អេសាយ​ក៏​ដូច​ជា​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល​បាន​ឆ្លុះ​បញ្ចាំង។ សេចក្តី​ងងឹត​កើត​ចេញ​ពី​ការ​ព្រងើយ​កន្តើយ​ចំពោះ​ព្រះ បះបោរ​នឹង​ព្រះ​អង្គ ហើយ​មិន​ព្រម​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ។ មាន​ព្រះ​រាជសារ​មួយ​បញ្ចេញ​ពន្លឺ ចូល​ទៅ​ក្នុង​ភាព​ងងឹត​ខ្លាំង​យ៉ាង​នេះ ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​ពួក​គេ​មាន​ភាព​ស្រស់​ថ្លា​ឡើង…

Read article