ការគ្រវីទង់ជ័យស
ថ្មីៗនេះ ពេលដែលខ្ញុំកំពុងមើលវីដេអូ ដែលបង្ហាញអំពីកម្មវីធីថ្វាយបង្គំព្រះ របស់ពួកជំនុំមួយកន្លែង នៅតំបន់អាមេរិកខាងត្បូង ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ពេលដែលលោកគ្រូគង្វាលថ្លែងព្រះបន្ទូលដោយចិត្តឆេះឆួល ទៅកាន់ពួកជំនុំដែលជាហ្វូងចៀមរបស់ខ្លួន ឲ្យថ្វាយជីវិតដាច់ដល់ព្រះយេស៊ូវ ពួកជំនុំរបស់គាត់ក៏បានឆ្លើយតប ដោយបង្ហាញចេញនូវការចុះចូលចំពោះព្រះយេស៊ូវទាំងស្រុង ដោយការអធិស្ឋានទាំងស្រក់ទឹកភ្នែក។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យខ្ញុំចង់ដឹងថា តើមានការអ្វីផ្សេងទៀត ដែលខ្ញុំអាចរៀនបានពីការចុះចូលរបស់ពួកគេឬទេ? ខ្ញុំយល់ថា ពួកគេកំពុងតែគ្រវីទុងជ័យស ដាក់ព្រះ ដែលជាការចុះចូលចំពោះព្រះអង្គ ដោយក្តីស្រឡាញ់។ ពេលដែលព្រះអង្គប្រាប់រាស្រ្តរបស់ព្រះអង្គថា “ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង”(ចោទិយកថា ៦:៥) គឺព្រះអង្គកំពុងមានបន្ទូល ក្នុងបរិបទ ដែលជំរុញពួកគេឲ្យថ្វាយជីវិតរបស់ខ្លួន ដល់ព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងដឹងថា ការរស់នៅក្នុងព្រះអង្គ គឺមិនគ្រាន់តែជាការខិតខំធ្វើឲ្យខ្លួន ក្លាយជាមនុស្សល្អប៉ុណ្ណោះទេ តែជាជីវិតដែលមានទំនាក់ទំនងជាប្រចាំជាមួយព្រះអង្គ ដែលក្នុងនោះ យើងត្រូវចុះចូលនឹងព្រះអង្គ ដើម្បីបង្ហាញពីការដឹងគុណចំពោះព្រះអង្គ។ ដោយសារព្រះយេស៊ូវមានសេចក្តីស្រឡាញ់ដ៏អស្ចារ្យចំពោះយើង នោះព្រះអង្គបានលះបង់ព្រះជន្មនៅលើឈើឆ្កាង ដើម្បីរំដោះយើង ឲ្យរួចពីចំណងនៃអំពើបាប ហើយឲ្យយើងធ្វើដំណើរឆ្ពោះទៅរកការគ្រប់យ៉ាង ដែលល្អថ្លៃថ្លា។ យើងមិនមានពាក្យគ្រប់គ្រាន់ ដើម្បីនឹងទូលព្រះអង្គថា យើងស្រឡាញ់ព្រះអង្គខ្លាំងប៉ុណ្ណាទេ! ដូចនេះ សូមយើងបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះអង្គ ដោយថ្វាយចិត្ត និងជីវិត ដើម្បីដើរតាមព្រះអង្គ។-Joe Stowell
Read articleវិប្បដិសារីដ៏យូរអង្វែង
មានពេលមួយ ខ្ញុំបានជួបអ្នកលេងព្យាណូដ៏ជំនាញម្នាក់។ ពេលយើងកំពុងជជែកគ្នា នាងក៏បានសួរថា តើខ្ញុំចេះលេងឧបករណ៍តន្រ្តីណាមួយឬទេ? ខ្ញុំក៏បានឆ្លើយថា “ខ្ញុំចេះបើកវិទ្យុស្តាប់តន្រ្តី”។ នាងក៏អស់សំណើច ហើយក៏បានសួរថា តើខ្ញុំចង់ចេះលេងឧបករណ៍តន្រ្តីណាមួយឬទេ? ខ្ញុំក៏បានឆ្លើយដោយការអៀនខ្មាស់ថា “កាលនៅក្មេង ខ្ញុំធ្លាប់រៀនព្យាណូ តែខ្ញុំរៀនបានតែបន្តិច ហើយក៏ឈប់រៀនទៅ”។ សព្វថ្ងៃនេះ ខ្ញុំធំពេញវ័យហើយ ខ្ញុំមានការស្តាយក្រោយ ដែលមិនបានរៀនព្យាណូឲ្យចេះដូចគេ។ ខ្ញុំចូលចិត្តតន្រ្តី បើសិនជាខ្ញុំអាចលេងភ្លេងនៅថ្ងៃនេះ មិនដឹងជាល្អយ៉ាងណាទេ។ ការសន្ទនានៅថ្ងៃនោះ បានរំឭកខ្ញុំថា ក្នុងការរស់នៅ យើងមានការសម្រេចចិត្តជាញឹកញាប់ ហើយមានការសម្រេចចិត្តខ្លះ បាននាំមកនូវការស្តាយក្រោយ។ ការសម្រេចចិត្តខ្លះបាននាំមកនូវវិប្បដិសារីដែលកាន់តែធ្ងន់ធ្ងរ និងឈឺចាប់ជាមុនទៀត។ ស្តេចដាវីឌបានជួបបញ្ហានេះ ពេលដែលទ្រង់សម្រេចព្រះទ័យប្រព្រឹត្តអំពើផឹតក្បត់ជាមួយប្រពន្ធរបស់បុរសម្នាក់ ដែលក្រោយមក ទ្រង់ថែមទាំងបានសម្លាប់បុរសនោះទៀត។ ទ្រង់ក៏បានរៀបរាប់អំពីទោសកំហុសមួយនេះ ដែលធ្វើឲ្យទ្រង់មានសេចក្តីទុក្ខយ៉ាងខ្លាំង។ គឺដូចដែលទ្រង់បានមានបន្ទូលថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ ទាំងយប់ទាំងថ្ងៃ ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួតដូចជារដូវក្តៅ”(ទំនុកដំកើង ៣២:៣-៤)។ ប៉ុន្តែ ស្តេចដាវីឌបានទទួលស្គាល់ និងសារភាពអំពើបាបរបស់ទ្រង់ នៅចំពោះព្រះ ហើយក៏បានទទួលការអត់ទោសបាប(ខ.៥)។ ពេលដែលការសម្រេចចិត្តរបស់យើង នាំមកនូវវិប្បដិសារីដ៏ឈឺចាប់ គឺមានតែព្រះទេដែលអាចប្រទាននូវព្រះគុណនៃការអត់ទោសបាប។ ហើយមានតែនៅក្នុងព្រះអង្គប៉ុណ្ណោះ ដែលយើងអាចរកឃើញប្រាជ្ញា ដើម្បីធ្វើការសម្រេចចិត្តឲ្យបានល្អជាងមុខ។-Bill…
Read articleទឹកដ៏រស់សម្រាប់លោកិយ
៧០ភាគរយនៃពិភពលោក ត្រូវបានគ្របដណ្តប់ដោយទឹក ប៉ុន្តែ ក្នុងនោះ មានតែទឹក១ភាគរយប៉ុណ្ណោះ ដែលអាចឲ្យមនុស្សផឹកបាន។ ការអភិរក្ស និងការរក្សាអនាម័យទឹក គឺជាកិច្ចការដ៏សំខាន់ ក្នុងតំបន់ជាច្រើននៃពិភពលោក ព្រោះជីវិតទាំងអស់ពឹងផ្អែកទៅលើទឹកស្អាត។ មានពេលមួយ ព្រះយេស៊ូវបានយាងចេញទៅណែនាំស្រ្តីបាត់បង់ម្នាក់ អំពីទឹកមួយប្រភេទទៀត ដែលផ្តល់ឲ្យនូវជីវិត។ ព្រះអង្គបានសម្រេចព្រះទ័យ យាងទៅទីក្រុងមួយ នៅស្រុកសាម៉ារី។ គ្រូបង្រៀនក្រឹត្យវិន័យដែលមានមុខមាត់នៅសម័យនោះ មិនចូលស្រុកនោះទេ។ តែព្រះអង្គបានយាងចូល ហើយក៏បានប្រាប់ស្ត្រីនោះ អំពី “ទឹកដ៏រស់”។ អ្នកដែលបានផឹកទឹកនោះហើយ “នឹងមិនស្រេកទៀតទេ”។ ទឹកដែលព្រះអង្គប្រទានឲ្យ “នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកដែលបានផឹកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។ តាមពិតព្រះយេស៊ូវជាទឹកដ៏រស់នោះឯង។ អ្នកណាដែលទទួលព្រះអង្គ គឺមានជីវិតអស់កល្បជានិច្ច(ខ.១៤)។ ប៉ុន្តែ ទឹកដ៏រស់ដែលព្រះអង្គប្រទាន មានតួនាទីមួយទៀត។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា អ្នកណាដែលជឿព្រះអង្គ នោះនឹងមានទន្លេទឹករស់ហូរចេញពីចិត្តរបស់អ្នកនោះមក”(៧:៣៨)។ ទឹកដ៏រស់ដែលជួយឲ្យយើងមានជីវិតថ្មីឡើង ក៏ជួយឲ្យអ្នកដទៃមានជីវិតថ្មីផងដែរ។ តំបន់នីមួយៗក្នុងពិភពលោក មិនមានទឹកសាបច្រើនដូចគ្នាទេ។ យ៉ាងណាមិញ តំបន់ទាំងនោះក៏មិនបានទទួលទឹកដ៏រស់ ឲ្យស្មើគ្នាដែរ។ មានមនុស្សជាច្រើនដែលមិនបានស្គាល់អ្នកដើរតាមព្រះយេស៊ូវ តែព្រះអង្គពិតជាយកព្រះទ័យទុកដាក់ចំពោះពួកគេណាស់។ យើងមានអភ័យឯកសិទ្ធិ សម្រាប់ផ្សាយដំណឹងល្អដល់ពួកគេ។ សរុបមក ព្រះគ្រីស្ទជាទឹកដ៏រស់ សម្រាប់អស់អ្នកដែលកំពុងស្រេកទឹក។-C.P.HIA
Read articleមធ្យោបាយដ៏តូច នៅកន្លែងដ៏តូច
ខ្ញុំបានជួបមនុស្សជាច្រើន ដែលធ្វើការបម្រើព្រះ ដោយគិតថា ខ្លួនហាក់ដូចជាកំពុងធ្វើការបម្រើព្រះ នៅកន្លែងតូចតាច តាមមធ្យោបាយដ៏ស្តួចស្តើង។ ពួកគេច្រើនតែបាក់ទឹកចិត្ត ដោយសារភាពឯកកោ នៅពេលដែលពួកគេមានអារម្មណ៍ថា កិច្ចការបម្រើរបស់ពួកគេមិនសំខាន់ចំពោះអ្នកដទៃ។ ពេលខ្ញុំឮពួកគេនិយាយដូចនេះ ខ្ញុំក៏បាននឹកចាំអំពីតួអង្គទេវតា នៅក្នុងសៀវភៅរឿងរបស់លោក ស៊ី អែស លូអីស(C. S. Lewis) ដែលមានចំណងជើងថា ក្នុងពិភពដ៏ស្ងាត់ស្ងៀម ។ តួអង្គទេវតានោះមានបន្ទូលដល់គេថា “ប្រជាជនរបស់ខ្ញុំមានច្បាប់មួយ ដែលហាមពួកគេមិនឲ្យនិយាយអំពីទំហំ ឬតួរលេខប្រាប់អ្នកឡើយ … ព្រោះការនេះបានធ្វើឲ្យអ្នកគិតថា ខ្លួនធំលើសអ្វីៗដែលពិតជាមានភាពអស្ចារ្យ”។ ជួនកាល នៅក្នុងវប្បធម៌របស់មនុស្ស គេយល់ថា អ្វីដែលមានទំហំកាន់តែធំគឺកាន់តែអស្ចារ្យ បានសេចក្តីថា ទំហំគឺជាខ្នាតរង្វាស់នៃជោគជ័យ។ ត្រង់ចំណុចនេះ ទាល់តែមនុស្សដែលមានភាពរឹងមាំ ទើបអាចជម្នះវប្បធម៌នេះបាន ជាពិសេស បើសិនជាពួកគេកំពុងធ្វើការបម្រើ នៅកន្លែងដ៏តូច។ ប៉ុន្តែ យើងមិនត្រូវ “មើលរំលងការអ្វី ដែលពិតជាអស្ចារ្យ”ឡើយ។ មិនមែនមានន័យថា តួរលេខមិនសំខាន់នោះទេ(ជាក់ស្តែង ពួកសាវ័កក៏បានរាប់ចំនួនមនុស្សដែលពួកគេបាននាំឲ្យជឿព្រះផងដែរ, មើលកិច្ចការ ២:៤១)។ តួរលេខរបស់ពួកគេ ឆ្លុះបញ្ចាំងអំពីមនុស្សដែលកំពុងរស់នៅ ដែលត្រូវការសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ច។ យើងគួរតែធ្វើការ និងអធិស្ឋានឲ្យមានចំនួនមនុស្សកាន់តែច្រើន ចូលនគរព្រះ…
Read articleព្រះអង្គមិនចេះប្រែប្រួល
កាលខ្ញុំនៅក្មេង ជីតារបស់ខ្ញុំចូលចិត្តនិទានរឿង ហើយខ្ញុំចិត្តស្តាប់គាត់ណាស់។ គាត់មានរឿងនិទានពីរប្រភេទ គឺ “រឿងប្រឌិតពន្លើស” និង “រឿងដំណើរផ្សងព្រេង”។ រឿងប្រឌិតពន្លើសមានបង្កប់ការពិតខ្លះៗ តែអ្នកនិទានរឿងបានកែប្រែសាច់រឿង នៅពេលគាត់និទានរឿងដដែលនោះនៅពេលក្រោយទៀត។ រឿងដំណើរផ្សងពេ្រង និយាយអំពីរឿងដែលពិតជាបានកើតឡើង តែអ្នកនិទានរឿងមិនកែប្រែសាច់រឿង នៅពេលគាត់និទានរឿងនោះលើកក្រោយទេ។ ថ្ងៃមួយជីតារបស់ខ្ញុំបាននិទានរឿងមួយ ដែលហាក់ដូចជាពិបាកឲ្យខ្ញុំជឿថា វាជារឿងពិត បានជាខ្ញុំលាន់ម៉ាត់ថា “លោកតា រឿងហ្នឹងជារឿងប្រឌិតពន្លើសមែនអត់?” តែគាត់ប្រាប់ខ្ញុំថា រឿងនោះជារឿងពិត។ ខ្ញុំនៅតែមិនអាចជឿគាត់ ទោះបីជាគាត់មិនបានកែសាច់រឿងនោះ នៅពេលក្រោយទៀតក៏ដោយ។ ដូចនេះ ខ្ញុំមានអារម្មណ៍ចម្លែកបន្តិច។ បន្ទាប់មក ថ្ងៃមួយ ពេលខ្ញុំកំពុងស្តាប់កម្មវិធីវិទ្យុ ខ្ញុំបានឮពិធីករនិទានរឿងមួយ ដែលបញ្ជាក់ថា រឿងនិទានដែលជីតាខ្ញុំនិទានប្រាប់ខ្ញុំ នៅថ្ងៃមុនជារឿងដំណើរផ្សងព្រេង ដែលនិយាយពីការពិតមែន។ ពេលនោះ ខ្ញុំក៏មានការប៉ះពាល់ចិត្ត ហើយក៏បានទុកចិត្តគាត់កាន់តែខ្លាំង។ ពេលដែលអ្នកនិពន្ធទំនុកដំកើងនិយាយ អំពីលក្ខណៈដែលមិនចេះប្រែប្រួលរបស់ព្រះ(ទំនុកដំកើង ១០២:២៧) គាត់បានកម្សាន្តចិត្តយើង ដោយឲ្យទុកចិត្តលើព្រះ ដែលមិនចេះប្រែប្រួល។ ត្រង់ចំណុចនេះ ព្រះគម្ពីរហេព្រើ ១៣:៨ ក៏បានចែងផងដែរថា “ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ”។ ការនេះអាចលើកទឹកចិត្តយើង ឲ្យឈ្នះទុក្ខលំបាកប្រចាំថ្ងៃ…
Read articleស្ពានជីវិត
ប្រជាជនដែលរស់នៅ ក្នុងក្រុងចេរាពុងជី ប្រទេសឥណ្ឌា បានរកឃើញវិធីសាស្រ្តដ៏ពិសេសមួយ សម្រាប់ឆ្លងស្ទឹង និងអូរជាច្រើន ក្នុងទឹកដីរបស់ពួកគេ។ ពួកគេបានសង់ស្ពានដោយប្រើឫសរបស់ដើមកៅស៊ូ។ ពួកគេបានដាំដើមកៅស៊ូ នៅតាមច្រាំងឲ្យដុះឫស ចេញជា “ស្ពានដែលមានជីវិត” ឆ្លងទៅត្រើយម្ខាង ដែលត្រូវចំណាយពេលពី១០ ទៅ១៥ឆ្នាំ ទំរាំតែដើមកៅស៊ូទាំងនោះធំពេញវ័យ។ តែពេលដែលដើមកៅស៊ូទាំងនោះ ដុះចេញជាស្ពានបានរឹងមាំហើយ ស្ពាននោះមានលំនឹងណាស់ ហើយគេក៏អាចប្រើប្រាស់វាបានរាប់រយឆ្នាំ។ យ៉ាងណាមិញ ព្រះគម្ពីរបានប្រៀបប្រដូចអ្នក ដែលទុកចិត្តព្រះ ទៅនឹង “ដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ”(យេរេមា ១៧:៨)។ ដោយសារឫសរបស់ដើមឈើនោះ បានស្រូបយកជីវជាតិបានល្អ នោះវាអាចបន្តមានជីវិត នៅពេលមានអាកាសធាតុក្តៅខ្លាំង។ ហើយក្នុងអំឡុងពេលរាំងស្ងួត វានៅតែបន្តចេញផ្លែផ្កា។ យើងអាចមានភាពរឹងមាំដូចដើមឈើដែលចាក់ឫសបានល្អ ពេលដែលយើងពឹងផ្អែកលើព្រះ ដោយមានភាពនឹងនរ និងភាពរឹងមាំ ទោះបីជាយើងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតក៏ដោយ។ ផ្ទុយទៅវិញ អ្នកដែលទុកចិត្តលើមនុស្ស ច្រើនតែរស់នៅ ដោយគ្មានលំនឹង។ ព្រះគម្ពីរបានប្រៀបប្រដូចពួកគេ ទៅនឹងដើរឈើតូចៗនៅវាលរហោស្ថាន ដែលច្រើនតែខ្វះជីវជាតិ នឹងឈរនៅតែឯង(ខ.៦)។ ជីវិតខាងវិញ្ញាណរបស់អ្នកដែលលះចោលព្រះ គឺមានលក្ខណៈដូចនេះឯង។ ដូចនេះ យើងអាចសួរខ្លួនឯងថា តើយើងចាក់ឫសនៅកន្លែងណា? តើយើងបានចាក់ឫសនៅក្នុងព្រះយេស៊ូវឬទេ?(កូល៉ុស ២:៧) តើយើងជាស្ពានដែលចម្លងអ្នកដទៃ…
Read article