ព្រះអង្គមិនចេះប្រែប្រួល

កាល​ខ្ញុំនៅ​ក្មេ​ង​ ជីតារ​បស់ខ្ញុំ​ចូ​ល​ចិ​ត្ត​និ​ទាន​រឿង ហើយ​ខ្ញុំចិ​ត្ត​ស្តា​ប់គា​ត់​ណា​ស់។ គាត់​មាន​រឿងនិទា​ន​ពីរ​ប្រ​ភេទ គឺ “រឿ​ងប្រ​ឌិត​ព​ន្លើស” និង​ “រឿងដំណើរផ្ស​ងព្រេ​ង​”។ រឿង​ប្រឌិត​ពន្លើស​មាន​បង្ក​ប់​ការ​ពិ​ត​ខ្លះ​ៗ​ តែអ្ន​ក​និទា​ន​រឿ​ងបា​ន​កែ​ប្រែសា​ច់​រឿង នៅ​ពេល​គាត់​និ​ទាន​រឿង​ដដែល​នោះនៅ​ពេ​ល​ក្រោយ​ទៀ​ត​។ រឿង​ដំណើរ​ផ្សង​ពេ្រង និយាយ​អំពី​រឿង​ដែល​ពិ​ត​ជា​បាន​​កើត​ឡើង តែ​អ្នក​និទា​ន​រឿងមិន​កែប្រែ​សាច់​រឿ​ង នៅ​ពេល​គា​ត់និ​ទាន​រឿង​នោះ​លើក​ក្រោយ​ទេ​។  ថ្ងៃ​មួយជីតា​របស់​ខ្ញុំបា​ន​និទាន​រឿង​មួយ ដែល​ហាក់​ដូច​ជា​ពិបាក​ឲ្យ​ខ្ញុំជឿ​ថា​ វា​ជារឿ​ង​ពិត បាន​ជា​ខ្ញុំ​លាន់​ម៉ាត់​ថា “លោកតា រឿង​ហ្នឹ​​ងជា​រឿ​ងប្រ​ឌិត​ពន្លើស​មែ​ន​អ​ត់?” តែ​គាត់​ប្រា​ប់​ខ្ញុំ​ថា​ រឿង​នោះ​ជា​រឿង​ពិ​ត​។ ខ្ញុំ​នៅតែ​មិ​ន​អាចជឿគាត់ ទោះ​បីជា​គា​ត់​មិន​បា​នកែ​សាច់រឿង​នោះ​ នៅពេលក្រោ​យទៀ​ត​ក៏ដោយ។ ដូចនេះ ខ្ញុំ​មាន​អារម្មណ៍ច​ម្លែក​បន្តិច។​

បន្ទាប់​មក ថ្ងៃមួ​យ ពេល​ខ្ញុំ​កំពុង​ស្តាប់ក​ម្មវិ​ធីវិ​ទ្យុ ខ្ញុំ​បា​នឮ​ពិធីក​រ​និទាន​រឿង​មួយ ដែល​បញ្ជាក់​ថា រឿង​និទាន​ដែល​ជីតា​ខ្ញុំ​និទាន​ប្រាប់​ខ្ញុំ នៅ​ថ្ងៃ​មុន​ជា​រឿង​ដំណើរ​ផ្សង​ព្រេង ដែល​និយាយ​ពី​ការ​ពិត​មែន។ ពេល​នោះ ខ្ញុំ​ក៏មា​នកា​រ​ប៉ះពា​ល់ចិ​ត្ត ហើយ​ក៏បា​នទុ​កចិត្ត​គាត់​កាន់​តែ​ខ្លាំ​ង។​

ពេលដែ​ល​អ្នក​និ​ពន្ធទំ​នុក​ដំកើ​ងនិ​យាយ អំពី​លក្ខណៈ​ដែ​ល​មិន​ចេះប្រែ​ប្រួ​លរ​បស់​ព្រះ(ទំនុកដំកើង ១០២:២៧) គាត់​បាន​កម្សាន្ត​ចិត្ត​យើង ដោយ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ ដែល​មិន​​ចេះ​ប្រែ​ប្រួល​។ ត្រង់​ចំណុច​​នេះ ព្រះគម្ពីរ​ហេព្រើ ១៣:៨ ក៏​បាន​ចែងផ​ងដែ​រ​ថា “​ព្រះ​យេស៊ូវ​គ្រីស្ទ​​ទ្រ​ង់​​នៅ​​តែ​​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ”។ ការ​នេះអាច​លើកទឹ​កចិ​ត្ត​យើង​ ឲ្យ​ឈ្នះទុ​ក្ខលំ​បាក​ប្រ​ចាំថ្ងៃ​ ដោយរំឭក​យើង​​អំ​ពីព្រះ​ដែល​​មិ​ន​​ប្រែប្រួល ​ដែល​អាចឲ្យ​យើ​ងទុ​កចិ​ត្ត​បា​ន ដែល​គ្រប់​គ្រង​ភាព​វឹកវ​រ ក្នុង​លោកិយ​ដែល​ចេះ​តែ​ប្រែ​ប្រួល។-Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles