ពន្លឺនៃកូនចៀម
មនុស្សបានប្រើពន្លឺថ្ងៃ និងពន្លឺព្រះច័ន្ទ ដើម្បីបំភ្លឺនៅពេលថ្ងៃ និងពេលយប់ អស់ជាច្រើនជំនាន់រាប់មិនអស់។ ពន្លឺព្រះច័ន្ទជួយបំភ្លឺផ្លូវនៅពេលយប់ រីឯពន្លឺថ្ងៃផ្តល់កំារស្មី ដែលផ្តល់ជីវិតដល់រុក្ខជាតិហូបផ្លែ និងផ្តល់ជីវជាតិដែលរូបកាយយើងត្រូវការ ហើយបំភ្លឺលោកា នៅពេលថ្ងៃ និយាយរួមព្រះបានប្រទានពន្លឺដ៏អស្ចារ្យ តាមរយៈតួពន្លឺទាំងពីរនេះ។ យ៉ាងណាមិញ ព្រះគម្ពីរលោកុប្បត្តិបានចែងថា ព្រះទ្រង់ “ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់”(លោកុប្បត្តិ ១:១៦)។ ប៉ុន្តែ ថ្ងៃណាមួយ ព្រះអង្គនឹងប្រទាននូវពន្លឺមួយប្រភេទទៀត ដល់មនុស្សជាតិ។ សាវ័កយ៉ូហានបានកត់ទុកក្នុងកណ្ឌវិវរណៈថា ទីក្រុងនៅយេរូសាឡិមថ្មី “មិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទសម្រាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ”(វិវរណៈ ២១:២៣)។ ពាក្យ “ពន្លឺ” ដែលបានប្រើក្នុងបទគម្ពីរនេះ គឺប្រៀបបាននឹងចង្កៀងដ៏ធំមួយ។ ព្រះគ្រីស្ទដែលមានពេញដោយសិរីល្អ នឹងបានធ្វើជាចង្កៀងខាងវិញ្ញាណ ដែលបំភ្លឺផែនដីថ្មីដែលមានពេញដោយអំណរ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា“កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(យ៉ូហាន ១:២៩)។ ព្រះអង្គជាប្រភពនៃពន្លឺខាងវិញ្ញាណ ដែលធ្វើឲ្យអ្នកដើរតាមព្រះអង្គ ក្លាយជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤)។ ប៉ុន្តែ ព្រះអង្គនឹងក្លាយជាចង្កៀងបំភ្លឺផ្លូវយើង អស់កល្បជានិច្ច(វិវរណៈ ២១:២៣)។ តើយើងនឹងមានចិត្តរំភើបយ៉ាងណា ដែលនឹងបានរស់នៅក្នុងពន្លឺនៃកូនចៀមនៃព្រះ!-Dennis Fisher
Read articleក្មេងៗក្នុងលោកិយ
បន្ទាប់ពីសិស្សវិទ្យាល័យមួយក្រុម បានទៅសួរសុខទុក្ខមណ្ឌលកុមារកំពា្រមួយកន្លែង ក្នុងអំឡុងពេលនៃដំណើរបេសកកម្មហើយ គេឃើញសិស្សម្នាក់មានទឹកមុខក្រៀមក្រំ។ ពេលគេសួរគាត់ពីមូលហេតុដែលគាត់មិនសប្បាយចិត្ត គាត់ក៏បានប្រាប់គេថា មណ្ឌលកុមារកំព្រានោះ បានធ្វើឲ្យគាត់នឹកចាំ អំពីស្ថានភាពនៃជីវិតរបស់គាត់ កាលពី១០ឆ្នាំមុន។ គាត់ធ្លាប់រស់នៅ ក្នុងមណ្ឌលកុមារកំព្រា នៅប្រទេសផ្សេង។ គាត់នឹកចំាថា កាលនោះ មានមនុស្សមកសួរសុខទុកគាត់ និងមិត្តភ័ក្រគាត់ ដូចសិស្សវិទ្យាល័យមួយក្រុមនេះដែរ ហើយបន្ទាប់មក ក៏ទៅវិញអស់។ យូរៗម្តង មានមនុស្សម្នាក់បានត្រឡប់មកវិញ ហើយក៏យកក្មេងណាម្នាក់ ទៅចិញ្ចឹម។ ពេលគាត់មិនឃើញមាននរណាម្នាក់ មកយកគាត់ទៅចិញ្ចឹម ដូចក្មេងដទៃទៀតក្នុងមណ្ឌល គាត់ក៏សួរខ្លួនឯងថា តើខ្ញុំមានចំណុចណាមិនល្អ? ហេតុនេះហើយបានជាគាត់នឹកឃើញរឿងដ៏កំសត់នោះ ពេលដែលសិស្សវិទ្យាល័យមួយក្រុមនោះ បានទៅសួរសុខទុក្ខមណ្ឌលកុមារកំព្រានោះ ហើយក៏ត្រឡប់ទៅវិញអស់។ ដូចនេះ ពួកគេក៏បានអធិស្ឋានឲ្យគាត់ ហើយអរព្រះគុណព្រះអង្គ ដែលបានឲ្យស្ត្រីម្នាក់(ដែលជាម្តាយចិញ្ចឹមរបស់គាត់) បានមកយកគាត់ទៅចិញ្ចឹម ដូចកូនបង្កើត។ ការបង្ហាញចេញនូវក្តីស្រឡាញ់យ៉ាងដូចនេះ បាននាំឲ្យក្មេងប្រុសម្នាក់មានក្តីសង្ឃឹមក្នុងជីវិត។ មានកុមារនៅគ្រប់ទិសទីក្នុងពិភពលោកនេះ ដែលចាំបាច់ត្រូវស្គាល់សេចក្តីស្រឡាញ់ ដែលព្រះមានចំពោះពួកគេ (ម៉ាថាយ ១៨:៤-៥ ម៉ាកុស ១០:១៣-១៦ យ៉ាកុប ១:២៧)។ ជាការពិតណាស់ យើងរាល់គ្នាមិនសុទ្ធតែអាចទៅសួរសុខទុក្ខ ឬយកក្មេងទាំងនោះទៅចិញ្ចឹមឡើយ ហើយគេក៏មិនបានរំពឹងឲ្យយើងធ្វើដូចនេះ ឲ្យបានគ្រប់គ្នាដែរ។…
Read articleសត្វចៀមបែកហ្វូង
មានសត្វចៀមមួយក្បាល ឈ្មោះស្រែគ(Shrek)។ វាបានវង្វេងចេញពីហ្វូង ហើយបាត់អស់៦ឆ្នាំ។ មានមនុស្សម្នាក់បានប្រទះឃើញវា នៅក្នុងរូងភ្នំមួយ ក្នុងតំបន់ខ្ពង់រាប ដែលមានថ្មរដេបរដុប ក្នុងប្រទេសញូហ្សៀឡិន។ ពេលនោះ គាត់មិនបានដឹងថា វាជាសត្វចៀមទេ។ គាត់ថា “វាមានរូបរាង្គដូចសត្វចម្លែកដែលមានចែងក្នុងព្រះគម្ពីរ”។ ជាការពិតណាស់ វាមានចំណុចដែលដូចសត្វចម្លែកមែន។ នេះហើយជាការអ្វីដែលកើតមាន ចំពោះសត្វចៀមដែលវង្វេងចេញពីអ្នកគង្វាលរបស់វា។ គេត្រូវសែងវាចុះពីលើភ្នំមក ព្រោះរោមរបស់វាធ្ងន់ពេក(គឺប្រហែល២៧គីឡូក្រាម)បានជាវាមិនអាចចុះខ្លួនឯងបាន។ ដោយសារវាជាសត្វចៀមដែលគេពិបាកកាត់រោម នោះគេបានចាប់ចងជើងវាព្យួរឡើងលើ ហើយខ្លួនវាត្រូវផ្ងា ដើម្បីឲ្យវានៅស្ងៀម ហើយមិនមុតស្បែក ពេលគេកាត់រោមដ៏ធ្ងន់របស់វាចេញ។ ពេលខ្ញុំគិតអំពីសត្វចៀមមួយក្បាលនេះ ខ្ញុំក៏បាននឹកចាំ អំពីរឿងប្រៀបប្រដូច ដែលព្រះយេស៊ូវបានប្រើ ដើម្បីពន្យល់ថា ព្រះអង្គជាអ្នកគង្វាលល្អ(យ៉ូហាន ១០:១១) ហើយរាស្រ្តរបស់ព្រះអង្គ ជាហ្វូងចៀមរបស់ព្រះអង្គ(អេសេគាល ៣៤:៣១)។ ពេលដែលយើងនៅដាច់ឆ្ងាយពីព្រះអង្គ យើងធ្វើការសម្រេចចិត្តខុសជាច្រើន ហើយយើងក៏ទទួលបន្ទុកកាន់ធ្ងន់ ដោយសារលទ្ធផលនៃការសម្រេចចិត្តខុសនោះ(អេសេគាល ៣៣:១០) គឺមិនខុសពីសត្វចៀមដែលវង្វេងមួយក្បាលនោះឡើយ។ ដើម្បីដោះបន្ទុកនោះចេញ យើងត្រូវថ្វាយបន្ទុកនោះទៅព្រះអង្គ រួចទទួលយកការសម្រាកពីព្រះអង្គ។ ទាល់តែបែបនេះ ទើបយើងអាចនៅស្ងៀម ហើយទុកឲ្យអ្នកគង្វាលដ៏ល្អ ធ្វើកិច្ចការរបស់ព្រះអង្គ ដោយមិនធ្វើឲ្យយើងឈឺចាប់។-Julie Ackerman Link
Read articleរឹងមាំដូចថ្មដា
នៅលើជួរភ្នំពណ៌ស ក្នុងរដ្ឋញូ ហេមសៀរ មានរូបចម្លាក់ដ៏ធំមួយ កម្ពស់ប្រហែល១២ម៉ែត្រ ដែលមានរូបរាង្គដូចមុខរបស់តាចាស់ម្នាក់ ដែលធម្មជាតិបានឆ្លាក់នៅលើផ្ទាំងថ្មធំៗ។ គេបានដាក់ឈ្មោះឲ្យរូបចម្លាក់នេះថា “តាចាស់នៅលើភ្នំ”។ រូបចម្លាក់មួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ ឲ្យចូលមកទស្សនា។ វត្តមានរបស់វាបានតាំងនៅទីនោះជានិច្ច សម្រាប់ប្រជាជនដែលរស់នៅទីនោះ ហើយវាក៏ជានិមិត្តរូបដំណាងឲ្យរដ្ឋញូ ហេមសៀរផងដែរ។ លោកណាថានាល ហវធន(Nathaniel Hawthorne) ក៏បាននិយាយអំពីរូបចម្លាក់មួយនេះ ក្នុងសៀវភៅរឿងដ៏ល្បីល្បាញដែលគាត់បាននិពន្ធ មានចំណងជើងថា “ផ្ទៃមុខថ្មដ៏ធំសម្បើម”។ តែគួរឲ្យស្តាយណាស់ ក្នុងខែឧសភា ឆ្នាំ២០០៣ រូបចម្លាក់នេះបានបាក់ធ្លាក់ចុះតាមចង្កេះភ្នំ។ ប្រជាជនដែលរស់នៅក្បែរនោះ មានការសោកស្តាយខ្លាំងណាស់ ចំពោះការខូចខាតនេះ។ មានស្រ្តីម្នាក់បាននិយាយថា “តាំងពីតូចមក រូបចម្លាក់នោះ បានធ្វើឲ្យខ្ញុំគិតថា មានមនុស្សម្នាក់កំពុងមើលថែរខ្ញុំ។ តែពេលនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនមិនបានទទួលការមើលថែរច្រើនដូចមុនទៀតទេ”។ យ៉ាងណាមិញ ការនេះបានរំឭកយើងថា អ្វីៗដែលយើងពឹងផ្អែកនៅលើផែនដីនេះ នឹងត្រូវរលាយបាត់ទៅ នៅពេលណាមួយ។ មនុស្ស ឬរបស់អ្វីដែលយើងបានពឹងផ្អែក ក៏បាត់បង់ទៅ ធ្វើឲ្យជីវិតរបស់យើងមានការរង្គោះរង្គើរ។ ការបាត់បង់នោះ អាចជាការបាត់បង់មនុស្សជាទីស្រឡាញ់ ការបាត់បង់ការងារ ឬការបាត់បង់សុខភាពដ៏ល្អ។ ការបាត់បង់នេះ ធ្វើឲ្យយើងមានអារម្មណ៍ថា បាត់លំនឹងក្នុងជីវិត។ យើងប្រហែលជាថែមទាំងគិតថា ព្រះមិននៅមើលថែរយើងទៀតទេ។…
Read articleយើងមានសុវត្ថិភាព
ឃ្លាំងដំកល់ដុំមាសរបស់សហរដ្ឋអាមេរិក ក្នុងបន្ទាយហ្វ៊ត នៅរដ្ឋខេនថាក់គី ជាអគារដែលមានការការពារយ៉ាងរឹងមាំ ដែលមានផ្ទុកដុំមាស៥ពាន់តោន ជាមួយនឹងវត្ថុមានតម្លៃផ្សេងទៀត ដែលរដ្ឋសហព័ន្ធមានតួរនាទីមើលថែរ។ បន្ទាយហ្វ៊ត ត្រូវបានការពារ ដោយទ្វារដែលមានទម្ងន់២២តោន និងមានប្រព័ន្ធការពារជាច្រើនជាន់ ដែលរាប់បញ្ចូល ស៊ីរ៉ែនប្រកាស់អាសន្ម កាំមីរ៉ាវីដេអូ ចំការមីន អ្នកយាមដែលប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ និងឧទ្ធម្ភាចក្រចម្បាំងអាផាឈីជាច្រើនគ្រឿងទៀត។ ផ្អែកទៅលើកំរិតនៃប្រព័ន្ធសន្តិសុខនេះ បន្ទាយហ្វ៊តត្រូវបានគេរាប់បញ្ចូល ក្នុងចំណោមកន្លែងដែលមានសុវត្ថិភាពបំផុត នៅលើផែនដី។ ដូចនេះ បន្ទាយហ្វ៊តជាកន្លែងមានសុវត្ថិភាពណាស់ ប៉ុន្តែ មានកន្លែងមួយទៀត ដែលមានសុវត្ថិភាពលើសនេះទៅទៀត ហើយមានពេញទៅដោយ របស់ដែលមានតម្លៃជាងមាសប្រាក់ទៅទៀត។ កន្លែងនោះ ជានគរស្ថានសួគ៌ ដែលបានរក្សាទុកអំណោយនៃជីវិតអស់កល្បជានិច្ច សម្រាប់យើងរាល់គ្នា។ សាវ័កពេត្រុស បានលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងឡាយ ឲ្យសរសើរដំកើងព្រះ ដ្បិតយើងមាន “សេចក្តីសង្ឃឹមដ៏រស់”។ សេចក្តីសង្ឃឹមដ៏រស់នោះ ជាការរំពឹងទុក ដោយជំនឿចិត្ត ដែលមានការលូតលាស់ និងមានភាពរឹងមាំកាន់តែខ្លាំង ពេលដែលយើងស្គាល់ព្រះយេស៊ូវកាន់តែច្បាស់(១ពេត្រុស ១:៣)។ ហើយសេចក្តីសង្ឃឹមរបស់យើង គឺផ្អែកទៅលើការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ។ អំណោយនៃជីវិតអស់កល្បជានិច្ចរបស់ព្រះអង្គ នឹងមិនដែលសាបសូន្យ ដោយសារអំណាចរបស់ពួកខ្មាំងសត្រូវឡើយ។ ភាពរុងរឿងនៃអំណោយនៃជីវិតអស់កល្បជានិច្ច មិនដែលបាត់បង់ឡើយ គឺនៅតែមានភាពស្រស់ថ្លាជានិច្ច ព្រោះព្រះនៅតែបន្តរក្សាអំណោយនៃជីវិតអស់កល្បនោះ ក្នុងនគរស្ថានសួគ៌ ប្រកបដោយសុវត្ថិភាពជានិច្ច។…
Read articleកុំជ្រួលច្របល់ ចូរបន្តរស់នៅជាធម្មតា
នៅបច្ចិមប្រទេស មានពាក្យស្លោកពោលថា “កុំជ្រួលច្របល់ ចូរទៅហៅម៉ែមក” “កុំជ្រួលច្របល់ ចូរញាំសាច់ជ្រូកបីជាន់ទៅ” “កុំជ្រួលច្របល់ ចូរដាក់កំសៀវដាំទឹកទៅ”។ ពាក្យស្លោកទាំងនេះ មានប្រភពមកពីពាក្យមួយឃ្លាដែលពោលថា “ចូរកុំជ្រួលច្របល់ ចូរបន្តរស់នៅជាធម្មតា”។ គេចាប់ផ្តើមប្រើពាក្យស្លោកនេះ ជាលើកដំបូង ក្នុងចក្រភពអង់គ្លេស ពេលដែលសង្រ្គាមលោកលើកទី២ បានចាប់ផ្តើម ក្នុងឆ្នាំ១៩៣៩។ ពួកមន្ត្រីរាជការនៅប្រទេសអង់គ្លេស បានបោះពុម្ភផ្សាយពាក្យស្លោកនេះ នៅលើប័ណ្ណប្រកាសបិទតាមផ្លូវ ដើម្បីជួយប្រជាពលរដ្ឋ កុំឲ្យមានការតក់ស្លត់ និងបាក់ទឹកចិត្តក្នុងអំឡុងពេលសង្រ្គាម។ ពេលដែលពួកអ៊ីស្រាអែលវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ បន្ទាប់ពីបានរស់នៅជាឈ្លើយសង្រ្គាម អស់ជាច្រើនឆ្នាំមក ពួកគេត្រូវជម្នះការភ័យខ្លាច និងការយាយីរបស់ពួកខ្មាំងសត្រូវ ខណៈពេលដែលពួកគេកំពុងសាងសង់ព្រះវិហារឡើងវិញ(មើលអែសរ៉ា ៣:៣)។ ពេលពួកគេបានសង់គ្រឹះព្រះវិហារហើយ ពួកសត្រូវ “ក៏បានជួលពួកអ្នកប្រាជ្ញឲ្យជួយគំនិត ដើម្បីនឹងបង្អាក់ការដែលផ្តើមធ្វើនោះ”(៤:៥)។ ខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែល ក៏បានសរសេរសំបុត្រទៅកាន់ពួកមន្ត្រីរបស់ស្តេច ដើម្បីចោទប្រកាន់ពួកអ៊ីស្រាអែល ហើយក៏ជោគជ័យ ក្នុងការបង្អាក់ការសាងសង់(ខ.៦,២៤)។ ទោះបីយ៉ាងណាក៏ដោយ ស្តេចដារីយ៉ូស បានចេញព្រះរាជក្រឹត្យ អនុញ្ញាតឲ្យពួកគេបន្តការសាងសង់ព្រះវិហាររហូតដល់ចប់(៦:១២-១៤)។ ពេលយើងធ្វើការបម្រើព្រះ ហើយជួបភាពអន់ថយ យើងអាចបន្តការងារយើង ដោយចិត្តស្ងប់ ព្រោះ “យើងជាអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី”(៥:១១) ដូចពួកអ៊ីស្រាអែលដែរ។ ឧបស័គ្គ និងការពន្យាពេលអាចធ្វើឲ្យយើងបាក់ទឹកចិត្ត ប៉ុន្តែ…
Read article