សត្វចៀមបែកហ្វូង

មាន​សត្វ​ចៀ​ម​មួ​យ​ក្បាល ឈ្មោះ​ស្រែគ(Shrek)។ វា​បាន​វង្វេ​ងចេ​ញ​ពី​ហ្វូ​ង ហើយ​បាត់​អស់​៦​ឆ្នាំ។ មាន​មនុស្ស​ម្នាក់​បា​ន​ប្រទះ​ឃើ​ញវា​ នៅក្នុ​ង​រូង​ភ្នំមួ​យ ក្នុង​តំបន់​ខ្ពង់​រាប ដែល​មាន​ថ្ម​រដេប​រដុ​ប ក្នុង​ប្រទេ​សញូហ្សៀឡិន។ ពេលនោះ​ គាត់មិ​ន​បាន​ដឹ​ង​ថា​ វា​ជា​សត្វចៀម​ទេ។ គាត់​ថា “វា​មាន​រូ​ប​រា​ង្គ​ដូ​ច​សត្វច​ម្លែក​ដែល​មា​ន​ចែង​ក្នុង​ព្រះ​គ​ម្ពីរ”។ ជា​ការ​ពិ​ត​ណា​ស់ វា​មាន​ចំណុច​ដែល​ដូ​ចស​ត្វច​ម្លែក​មែន​។ នេះហើ​យ​ជា​កា​រ​អ្វី​ដែ​លកើ​ត​មា​ន ចំពោះ​សត្វ​ចៀ​ម​ដែលវ​ង្វេង​ចេញ​ពី​អ្នក​គ​ង្វាល​រ​បស់វា​។

គេ​ត្រូវ​សែង​វា​ចុះពីលើភ្នំ​ម​ក ព្រោះ​រោម​រប​ស់​វាធ្ង​ន់ពេ​ក(គឺ​ប្រហែល​២៧គីឡូក្រាម)បាន​ជា​វា​មិនអា​ច​ចុះ​ខ្លួ​នឯ​ង​បា​ន។ ដោយ​​សារ​វា​ជាសត្វ​ចៀម​ដែល​គេពិ​បាកកាត់រោ​ម នោះគេ​បាន​ចាប់​ចង​ជើង​​វា​ព្យួរ​ឡើ​ង​លើ ហើយខ្លួ​ន​វាត្រូ​វផ្ងា ដើម្បី​ឲ្យ​វា​នៅស្ងៀ​ម  ហើយ​មិន​មុតស្បែ​ក ពេល​គេ​កាត់​រោ​មដ៏​ធ្ង​ន់រ​ប​ស់​វា​ចេ​ញ។

ពេលខ្ញុំ​គិ​ត​អំ​ពីស​ត្វ​ចៀ​ម​មួយ​ក្បា​ល​នេះ​ ខ្ញុំ​ក៏បា​ន​នឹ​ក​ចាំ អំពីរឿ​ងប្រៀ​ប​ប្រដូ​ច ដែ​លព្រះយេស៊ូវបា​ន​ប្រើ ដើម្បី​ព​ន្យល់​ថា​ ព្រះ​អង្គ​ជាអ្ន​ក​គង្វាល​ល្អ​(​យ៉ូហាន ១០:១១) ហើយ​រាស្រ្ត​រ​ប​ស់ព្រះ​អង្គ ជាហ្វូ​ងចៀ​មរ​បស់​ព្រះអ​ង្គ​(អេសេគាល​ ៣៤:៣១)។ ពេល​ដែល​យើង​នៅដាច់ឆ្ងា​យពី​ព្រះ​អង្គ យើង​ធ្វើ​ការ​សម្រេចចិ​​ត្ត​ខុស​ជា​ច្រើន ហើយ​យើង​ក៏​ទទួល​បន្ទុ​ក​កា​ន់​ធ្ងន់ ដោយ​សា​រ​លទ្ធ​ផ​ល​នៃ​ការសម្រេច​ចិត្ត​ខុស​នោះ(អេសេគាល ៣៣:១០) គឺ​មិន​ខុ​ស​ពី​ស​ត្វចៀ​មដែ​ល​វង្វេ​ង​មួ​យ​ក្បាល​នោះឡើ​យ​។ ដើម្បី​ដោះ​បន្ទុក​នោះចេ​ញ យើង​ត្រូវ​ថ្វា​យ​ប​ន្ទុ​កនោះ​ទៅព្រះ​អង្គ រួច​ទទួ​លយ​ក​ការ​សម្រាក​ពី​ព្រះ​អង្គ។ ទាល់​តែបែ​បនេះ​ ទើប​យើង​អា​ច​នៅ​ស្ងៀ​ម ហើយ​ទុក​ឲ្យ​អ្នកគង្វាល​ដ៏ល្អ​ ធ្វើកិ​ច្ចកា​ររ​ប​ស់ព្រះ​អង្គ ដោយ​មិន​ធ្វើ​ឲ្យយើ​ងឈឺ​ចា​ប់។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles