ព្រះយេស៊ូវ​មិន​ប្រកាន់​អតីត​កាល​របស់​យើង

ម៉ាថាយ ២៨:១៦-២០

គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង​។ ម៉ាថាយ ២៨:១៨

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​រំដោះ​កូន​ប្រុស​ខ្ញុំ ឈ្មោះ​ចេហ្វ(Geoff) ឲ្យ​រួច​ផុត​ពី​ការ​ញៀន​ថ្នាំ ខ្ញុំ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​គាត់​។ យើង​បាន​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ជាមួយ​គ្នា ហើយ​ជួនកាល ខ្ញុំ​នៅ​តែ​ផ្ដោត​ចិត្ត​ទៅលើ​អតីត​កាល​ដ៏​ពិបាក​របស់​គាត់ ជា​ជាង​ផ្ដោត​ចិត្ត​ទៅលើ​អនាគត​ដែល​ព្រះ​ទ្រង់​បាន​រៀបចំ​សម្រាប់​គាត់​។ ឪពុក​ម្តាយ​ដែល​មាន​កូន​ញៀន​ថ្នាំ ច្រើនតែ​មាន​ការ​ព្រួយ​បារម្ភ​ថា ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​រក​ការ​សេព​គ្រឿងញៀន​ទៀត ហើយ​ថ្ងៃ​មួយ ក្នុង​ការ​ជួបជុំ​គ្រួសារ ខ្ញុំ​ក៏​បាន​ប្រាប់​ចេហ្វ​ថា “កូន​កុំ​ភ្លេច យើង​មាន​ខ្មាំង​សត្រូវ​មួយ ហើយ​វា​មាន​អំណាច​ខ្លាំង​ណាស់”។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា “បាទ​ប៉ា​ខ្ញុំ​ដឹង​ហើយ វា​មាន​អំណាច តែ​វា​មិន​អាច​គ្រប់​គ្រង​កូន​បានទេ”។

ក្នុង​ពេល​នោះ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​អំណាច​របស់​ព្រះយេស៊ូវ​ដែល​បាន​ជួយ​សង្គ្រោះ​យើង ឲ្យ​រួច​​ពី​បាប ហើយ​បាន​កែ​ប្រែ​ជីវិត​យើង ពេលណា​យើង​មើលទៅ​ព្រះអង្គ​។ ភ្លាមៗ​នោះ ខ្ញុំ​ក៏បាន​នឹក​ចាំ​ពាក្យ​ពេចន៍​ដែល​ព្រះអង្គ​មាន​បន្ទូល ទៅ​កាន់​សិស្ស​ព្រះអង្គ មុន​ពេល​ព្រះអង្គ​ជិត​ដល់​ពេល​យាង​ទៅ​ព្រះវរបិតា​នៅ​ស្ថាន​សួគ៌​វិញ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង”(ម៉ាថាយ ២៨:១៨)។

ព្រះយេស៊ូវ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះអង្គ ទោះ​យើង​មាន​អតីត​កាល​ដូច​ម្តេច​ក៏ដោយ​។ ព្រះអង្គ​គ្រប់​គ្រង​ពេល​អតីត​កាល និង​ពេល​អនាគត​របស់​យើង​។ ដោយសារ​ព្រះអង្គ​បាន​សន្យា​ថា ព្រះអង្គ​នឹង​គង់នៅ​ជាមួយ​យើង​ជា​រៀង​រហូត(ខ.២០) នោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​សម្រេច​បំណង​ព្រះទ័យ​ព្រះអង្គ ហើយ​ជីវិត​យើង​ស្ថិត​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ​ជានិច្ច​។ ព្រះយេស៊ូវ​បាន​ប្រទាន​យើង​នូវ​ក្តី​សង្ឃឹម ប្រសើរ​ជាង​ក្តី​សង្ឃឹម​ទាំង​អស់ ជា​ក្តី​សង្ឃឹម​ដែល​ល្អ​យ៉ាង​ខ្លាំង​ចំពោះ​យើង បានជា​យើង​ចង់​ចែក​ចាយ​ដល់​អ្នក​ដទៃ​។ អារក្ស និង​លោកិយ​អាច​មាន​អំណាច​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ តែ​គ្រប់​ទាំង​អំណាច ជា​កម្មសិទ្ធិ​របស់​ព្រះយេស៊ូវ​ជា​រៀង​រហូត​។—James Banks

តើ​អំណាច​របស់​ព្រះយេស៊ូវ​បាន​ផ្តល់​ឲ្យ​អ្នក​នូវ​ក្តី​សង្ឃឹម​ដូច​ម្តេច​ខ្លះ? តើមាន​ការ​អ្វី​ខ្លះ​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​អ្នក ដែល​អ្នក​អាច​ចែក​ចាយ​ដល់​អ្នក​ដទៃ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ត្រាស់​ហៅ​ទូល​បង្គំ​ឲ្យ​ចូល​មក​រក​ព្រះអង្គ ដោយ​សេចក្តី​ស្រឡាញ់​។ សូម​ព្រះ​អង្គ​ដឹកនាំ​ទូល​បង្គំ ទៅ​រក​នរណា​ម្នាក់ ដែល​ទូល​បង្គំ​អាច​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដល់​ពួកគេ​នៅ​ថ្ងៃ​នេះ​។

For further study, read Hope: Discovering the One True Source at DiscoverySeries.org/Q0760.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១០-១១ និង លូកា ២១:២០-៣៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles