ចិត្តស្មោះត្រង់
ថ្ងៃមួយ ពេលខ្ញុំទៅកន្លែងកប់សព ខ្ញុំបានមើលថ្មផ្នូរចាស់មួយ ឃើញពាក្យមួយឃ្លា ដែលគេបានចារពីលើថ្មនោះថា “លោក យេ ហូលហ្គេត(J. Holgate): ជាមនុស្សស្មោះត្រង់”។ ខ្ញុំមិនដឹងថា ពេលលោកហូលហ្គេតនៅរស់ គាត់មានដំណើរជីវិតយ៉ាងណាទេ ប៉ុន្តែ ពាក្យដែលគេបានចារនៅលើថ្មផ្នូររបស់គាត់ គឺមិនធម្មតាទេ ដូចនេះ គាត់ប្រាកដជាបានរស់នៅបានល្អណាស់។ ប៉ុន្តែ ទោះបីជាគាត់បានសម្រេចនូវកិច្ចការអ្វីក៏ដោយក្នុងមួយជីវិតគាត់ ក៏គេបានកត់ចំណាំថា គាត់ជាមនុស្សដ៏ស្មោះត្រង់។ លោកឌីអូចេនស៍(Diogenes) ដែលជាទស្សនវិទូជនជាតិក្រិក បានចំណាយពេលអស់មួយជីវិត ក្នុងការស្វែងរកភាពស្មោះត្រង់ ហើយទីបំផុតគាត់បានសន្និដ្ឋានថា គេមិនអាចរកបានមនុស្សស្មោះត្រង់ នៅក្នុងពិភពលោកនេះទេ។ យ៉ាងណាមិញ គេពិបាករកបានមនុស្សស្មោះត្រង់ណាស់ ទោះនៅក្នុងសម័យណាក៏ដោយ។ ភាពស្មោះត្រង់ពិតជាសំខាន់ណាស់។ ភាពស្មោះត្រង់មិនមែនជាគោលការណ៍ដែលល្អជាងគេទេ តែជាគោលការណ៍តែមួយគត់ ដែលជាអត្តសញ្ញាណរបស់បុរសឬស្ត្រី ដែលរស់នៅក្នុងព្រះវត្តមានព្រះ។ គឺដូចដែលមានចែងក្នុងទំនុករបស់ស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន គឺជាអ្នកណាដែលដើរដោយទៀងត្រង់”(ទំនុកដំកើង ១៥:១-២)។ ខ្ញុំត្រូវសួរខ្លួនឯងថា តើខ្ញុំមានភាពសុចរិត និងទៀងត្រង់ ក្នុងគ្រប់ទាំងកិច្ចការដែលខ្ញុំធ្វើឬទេ? តើពាក្យសម្តីរបស់ខ្ញុំជាពាក្យពិតឬទេ? តើខ្ញុំនិយាយអំពីការពិត ដោយសេចក្តីស្រឡាញ់ ឬក៏និយាយបន្ថែមបន្ថយការពិត ពីពេលមួយ ទៅពេលមួយ ឬមួយក៏និយាយបំភ្លើស…
Read articleមកុដនៃកិត្តិយស
គេបានដំកុលទុកនូវមកុដរាជ្យដ៏មានតម្លៃ នៃចក្រភពអង់គ្លេស ក្នុងប៉មនៃទីក្រុងឡុង យ៉ាងមានសុវត្ថិភាព និងមានអ្នកយាម២៤ម៉ោង។ ជារៀងរាល់ឆ្នាំ មានមនុស្សរាប់លាននាក់បានមកទស្សនាកន្លែងពិពណ៌មួយនេះ ដោយការស្ងើចសរសើរ ចំពោះរតនៈសម្បត្តិដែលគេបានលម្អរយ៉ាងស្រស់ស្អាត។ មកុដរាជ្យដ៏មានតម្លៃទាំងនោះ ជានិមត្តរូបតំណាងឲ្យអំណាចនៃចក្រភពអង់គ្លេស ក៏ដូចជាតំណាងឲ្យកិត្យានុភាព និងមុខតំណែងរបស់អ្នកដែលពាក់មកុដទាំងនោះផងដែរ។ មកុដទាំងនោះមានបីប្រភេទខុសៗគ្នា ដូចជា មកុដគ្រងរាជ មកុដរដ្ឋ(គេប្រើក្នុងការបំពេញមុខនាទីផ្សេងៗ) និងមកុដអគ្គមហេសី។ គេប្រើមកុដនីមួយៗ ដើម្បីបំពេញគោលបំណងខុសៗគ្នា។ យ៉ាងណាមិញ ស្តេចនៃស្ថានសួគ៌ ដែលសក្តិសមនឹងពាក់មកុដដ៏អស្ចារ្យបំផុត និងសមនឹងទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គពាក់មកុដមួយ ដែលមិនដូចមកុដផ្សេងឡើយ។ ពេលដែលព្រះយេស៊ូវកំពុងទទួលរងនូវការបន្ទាបបន្ថោក និងទុក្ខវេទនា អស់ពេលជាច្រើនម៉ោង មុនពេលគេយកព្រះអង្គទៅឆ្កាង “ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់”(យ៉ូហាន ១៩:២)។ តាមធម្មតាមកុដ ជានិមិត្តរូបនៃភាពជាក្សត្រ និងកត្តិយស តែនៅថ្ងៃនោះ គេបានប្រើវាជាឧបករណ៍សម្រាប់សើចចម្អក និងសម្អប់វិញ។ ប៉ុន្តែ ព្រះអង្គសង្រ្គោះនៃយើងនៅតែស្ម័គ្រព្រះទ័យពាក់មកុដនោះ ដើម្បីយើងរាល់គ្នា ដោយផ្ទុកអំពើបាប និងក្តីអាម៉ាសរបស់យើង នៅលើព្រះអង្គទ្រង់។ ព្រះដែលសក្តិសមនឹងទទួលមកុដដ៏ល្អបំផុត បានទទួលរកទុក្ខលំបាកដ៏អាក្រក់បំផុត ដើម្បីយើងរាល់គ្នា។-Bill Crowder
Read articleព្រះដ៏សប្បុរស
ពេលក្រុមគ្រួសាររបស់ខ្ញុំកំពុងរស់នៅ ក្នុងរដ្ឋឈីកាហ្គោ កាលពីប៉ុន្មានឆ្នាំមុន យើងបានទទួលនូវអត្ថប្រយោជន៍ជាច្រើន ក្នុងការរស់នៅទីនោះ។ ភោជ្ជនីយដ្ឋាននៅទីនោះ ហាក់ដូចជាព្យាយាមប្រកួតប្រជែងគ្នា ដោយភោជ្ជនីដ្ឋាននីមួយៗខិតខំដាក់លក់ នូវមុខម្ហូបល្អជាងគេ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងដាក់អាហារឲ្យភ្ញៀវឲ្យបានច្រើន លើសភោជ្ជនីយដ្ឋានដទៃទៀតផងដែរ។ មានពេលមួយខ្ញុំបានចូលញាំអាហារជាមួយភរិយារបស់ខ្ញុំ ក្នុងភោជ្ជនីយដ្ឋានអ៊ីតាលីមួយកន្លែង។ យើងបានឲ្យគេដាក់ម្ហូបប៉ាស្តាដែលយើងចូលចិត្ត តែកន្លះចានប៉ុណ្ណោះ តែគេបានដាក់ ប៉ាស្តាថែមឲ្យយើងទៀត គឺល្មមនឹងឲ្យយើងយកទៅផ្ទះ សម្រាប់ញាំពេលល្ងាចទៀត។ ការផ្តល់ឲ្យដ៏សប្បុរសនេះ បានធ្វើឲ្យយើងមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងតែនៅផ្ទះរបស់ជីដូនរបស់យើង ដែលបានចាក់បង្ហូរសេចក្តីស្រឡាញ់ ចំពោះយើង ដោយធ្វើម្ហូបឲ្យយើងញាំ ជាបរិបូរ។ យ៉ាងណាមិញ ខ្ញុំក៏មានអារម្មណ៍ថា បានទទួលការចាក់បង្ហូរសេចក្តីស្រឡាញ់ផងដែរ ពេលដែលខ្ញុំបានអានបទគម្ពីរដែលចែងថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះគុណព្រះអង្គមកជាបរិបូរ(អេភេសូរ ១:៧-៨) ហើយព្រះអង្គ “អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(៣:២០)។ ខ្ញុំអរព្រះគុណព្រះអង្គណាស់ ដែលមិនបានធ្វើជាព្រះដែលកំណាញ់ ដែលប្រទានពរតែមួយចំណែកតូច ដោយការស្ទាក់ស្ទើរទេ។ ផ្ទុយទៅវិញ ព្រះអង្គជាព្រះ ដែលបានចាក់បង្ហូរការអត់ទោសដល់កូនដែលវង្វេងចេញពីព្រះអង្គ(លូកា ១៥) ហើយព្រះអង្គយកសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា បំពាក់ជាមកុដឲ្យយើង(ទំនុកដំកើង ១០៣:៤)។ មានពេលខ្លះ យើងគិតថា ព្រះអង្គមិនបានបំពេញសេចក្តីត្រូវការរបស់យើង ឲ្យបានដូចចិត្តយើងទេ។ ប៉ុន្តែ…
Read articleមេរៀនដែលទទួលបានពីការឈឺធ្មេញ
លោកស៊ី អេស លូវីស(C. S. Lewis) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ជំនឿដ៏ពិតរបស់គ្រីស្ទបរិស័ទ”។ នៅក្នុងសៀវភៅនេះ គាត់បានសរសេរថា “កាលនៅពីក្មេង ខ្ញុំឧស្សាហ៍ឈឺធ្មេញ ហើយបើសិនជាខ្ញុំទៅរកម្តាយរបស់ខ្ញុំ គាត់នឹងដាក់ថ្នាំឲ្យខ្ញុំ ដើម្បីជួយបំបាត់ការឈឺចាប់ នៅពេលយប់នោះ ហើយឲ្យខ្ញុំទៅគេង។ ប៉ុន្តែ ខ្ញុំមិនបានទៅរកម្តាយខ្ញុំទេ ទាល់តែធ្មេញខ្ញុំឈឺខ្លាំងទ្រាំលែងបាន ទើបខ្ញុំទៅរកគាត់ ដូចនេះ គាត់ក៏ឲ្យខ្ញុំចាំទៅពេទ្យធ្មេញ នៅពេលព្រឹកថ្ងៃស្អែក។ ខ្ញុំចង់ឲ្យបាត់ឈឺធ្មេញភ្លាមៗ ប៉ុន្តែ ខ្ញុំមិនអាចបាត់ឈឺធ្មេញឡើយ បើសិនជាខ្ញុំមិនឲ្យគេព្យាបាលធ្មេញនោះឲ្យបានស្រួលបួលទេនោះ។ យ៉ាងណាមិញ យើងក៏ប្រហែលជាមិនចង់ចូលទៅរកព្រះភ្លាមៗដែរ ពេលដែលយើងមានបញ្ហា ឬកំពុងជួបការលំបាកក្នុងផ្នែកណាមួយ គឺមិនសូវខុសពីលោកលូវីសប៉ុន្មានទេ។ យើងដឹងថា ព្រះអង្គអាចដកយកចេញនូវការឈឺចាប់ ចេញពីយើងភ្លាមៗ ប៉ុន្តែ ព្រះអង្គសព្វព្រះទ័យនឹងដោះស្រាយឫសគុលនៃបញ្ហានោះ ជាជាងដកចេញនូវការឈឺចាប់ភ្លាមៗ។ ពេលនោះ យើងប្រហែលជាខ្លាចព្រះអង្គបើកកកាយរឿង ដែលយើងមិនបានត្រៀមខ្លួនដោះស្រាយ ឬមិនព្រមដោះស្រាយ។ ពេលដែលយើងមានបញ្ហាដូចនេះ យើងចាំបាច់ត្រូវរំឭកខ្លួនឯងថា “ព្រះអង្គទ្រង់ប្រព្រឹត្តនឹងយើងរាល់គ្នា ដូចជាកូនទេ”(ហេព្រើ ១២:៧)។ ព្រះអង្គប្រៀនប្រដៅយើងដោយប្រាជ្ញា ទោះយើងអាចមានការឈឺចាប់ក៏ដោយ ហើយព្រះអង្គក៏បានពាល់យើង ដោយសេចក្តីស្រឡាញ់។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គមិនចង់ឲ្យជីវិតយើងនៅដដែលទេ តែព្រះអង្គសព្វព្រះទ័យនឹងជួយឲ្យយើងផ្លាស់ប្រែ…
Read articleតើយើងប្រាថ្នាអ្វី?
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ឈ្មោះម៉ារី(Mary) បានប្រាប់ខ្ញុំថា រៀងរាល់ពេលនាងច្រៀងទំនុកបរិសុទ្ធ និងបទខ្លី ក្នុងកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារ នាងមិនបានខំច្រៀងឲ្យអស់ពាក្យ ក្នុងបទចម្រៀងទាំងនោះជានិច្ចឡើយ។ នាងថា “បើសិនជាខ្ញុំច្រៀងថា ខ្ញុំប្រាថ្នាចង់បានតែព្រះយេស៊ូវ តែតាមពិត ចិត្តរបស់ខ្ញុំចង់បានរបស់ជាច្រើនទៀត នោះមានន័យថា ខ្ញុំមិនបានច្រៀងដោយចិត្តស្មោះត្រង់ទេ”។ ត្រង់ចំណុចនេះ ខ្ញុំសូមកោតសរសើរភាពស្មោះត្រង់របស់នាង។ ខ.២៥ នៃទំនុកដំកើង ជំពូក ៧៣ បានចែងថា នៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ។ បទគម្ពីរនេះ ហាក់ដូចជាបង្ហាញថា លោកអេសាភជាបុរសដែលមានជំនឿរឹងមាំ ដែលប្រាថ្នាចង់បានតែព្រះអង្គប៉ុណ្ណោះ។ ប៉ុន្តែ ក្នុង ខ.៣ គាត់បានទទួលស្គាល់ថា គាត់ប្រាថ្នាចង់បានភាពសម្បូរសប្បាយ ដូចអ្នកដទៃ ដែលនៅជុំវិញខ្លួនគាត់ដែរ បានជាគាត់មានប្រសាសន៍ថា “ដ្បិតទូលបង្គំមានសេចក្តីច្រណែន ចំពោះមនុស្សអំណួត”(ខ.៣)។ ប៉ុន្តែ ពេលគាត់ចូលទៅជិតព្រះ គាត់ក៏បានដឹងថា ការដែលគាត់ច្រណែនអ្នកដទៃ គឺជាទង្វើដ៏ល្ងង់ខ្លៅទេ(ខ.២១-២២,២៨)។ សូម្បីតែនៅពេលដែលយើងបានស្គាល់ព្រះហើយ ក៏យើងច្រើនតែបង្វែរអារម្មណ៍ចេញពីព្រះ ដោយសារភាពសម្បូរសប្បាយរបស់អ្នកដទៃ។ លោកស៊ី អេស លូវីស បានសរសេរក្នុងសៀវភៅរបស់គាត់ថា “ព្រះអម្ចាស់ជ្រាបថា យើងមិនមានក្តីប្រាថ្នាខ្លាំងពេកទេ គឺមានក្តីប្រាថ្នាខ្សោយពេក … ព្រោះយើងងាយនឹងពេញចិត្ត…
Read articleថ្ងៃនៃការប្តេជ្ញាចិត្ត
ថ្មីៗនេះ ខ្ញុំបានសួរបងស្រីច្បងរបស់ខ្ញុំ ឈ្មោះ ម៉ារី អាន(Mary Ann) ក្រែងលោគាត់នៅចាំពេលដែលគ្រួសារយើងបានផ្លាស់មករស់នៅ ក្នុងផ្ទះមួយខ្នង អស់រយៈពេលជាច្រើនឆ្នាំ។ គាត់ក៏បានឆ្លើយថា “កាលនោះ ប្អូនមានអាយុ៩ខែ ហើយបងចាំថា ម៉ាក់ប៉ាយើងបានរៀបឥវ៉ាន់ដល់យប់ជ្រៅ ទាំងស្តាប់វិទ្យុផង។ កាលនោះ គឺនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤។ ពេលនោះ ពួកគាត់កំពុងស្តាប់វិទ្យុផ្សាយបន្តផ្ទាល់ អំពីការលើកទ័ពសម្រុកចូល ខេត្តន័រមែនឌី ប្រទេសបារាំង”។ ថ្ងៃនេះ ជាថ្ងៃខួបនៃការលើកទ័ពសម្រុកចូលខេត្តន័រមែនឌី ដែលគេហៅថា ថ្ងៃឌីដេយ តាមពាក្យបច្ចេកទេសយោធា ដែលគេប្រើ នៅក្នុងការចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តយោធានៅសម័យនោះ។ ជាច្រើនឆ្នាំក្រោយមក នៅក្នុងភាសាអង់គ្លេស គេក៏បានប្រើពាក្យឌីដេយ នៅក្នុងការនិយាយ អំពីការសម្រេចចិត្ត ឬការប្តេជ្ញាចិត្ត ក្នុងជីវិតផ្ទាល់ខ្លួនរបស់គេ។ តាមប្រវត្តិសាស្រ្តនៃជនជាតិអ៊ីស្រាអែល ពេលដែលលោកយ៉ូស្វេ ដែលជាអ្នកដឹកនាំរបស់សាសន៍អ៊ីស្រាអែល មានវ័យចាស់ទៅហើយ គាត់បានជំរុញពួកគេ ឲ្យមានការប្តេជ្ញាចិត្តជាថ្មី។ បន្ទាប់ពីពួកគេបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីកាន់កាប់ទឹកដី ដែលព្រះបានសន្យាប្រទានឲ្យពួកគេជាមរតក លោកយ៉ូស្វេក៏បានជំរុញពួកគេ ឲ្យបម្រើព្រះ ដោយចិត្តស្មោះត្រង់ គឺព្រះដែលមានព្រះទ័យស្មោះត្រង់យ៉ាងខ្លាំងចំពោះពួកគេ(យ៉ូស្វេ ២៤)។ គាត់បានប្រាប់ពួកគេ ឲ្យរើសយកព្រះណា ដែលពួកគេចង់គោរពប្រតិបត្តិតាមនៅថ្ងៃនោះចុះ…
Read article