ចិត្តស្មោះត្រង់

ថ្ងៃ​មួយ ពេល​ខ្ញុំ​ទៅ​កន្លែង​កប់​សព ខ្ញុំ​បាន​មើល​ថ្ម​ផ្នូរ​ចាស់​មួយ ឃើញ​ពាក្យ​មួយ​ឃ្លា ដែល​គេ​បាន​ចារ​ពី​លើថ្ម​នោះថា​ ​“លោក យេ ហូលហ្គេត(J. Holgate): ជា​មនុ​ស្សស្មោះ​ត្រ​ង់”។

ខ្ញុំ​មិន​ដឹង​ថា ពេល​លោក​ហូលហ្គេត​នៅ​រស់ គាត់​មាន​ដំ​ណើរ​ជីវិ​តយ៉ា​ងណា​ទេ​ ប៉ុន្តែ ពាក្យ​ដែល​គេ​បាន​ចារ​នៅ​លើ​ថ្មផ្នូរ​រប​ស់គា​ត់ គឺ​មិន​ធម្មតា​ទេ​ ដូច​នេះ គាត់​ប្រាកដ​ជាបា​ន​រស់​នៅ​បាន​ល្អណាស់។ ប៉ុន្តែ ទោះ​បី​ជាគា​ត់​បាន​សម្រេច​នូវ​កិច្ចការ​អ្វី​ក៏ដោ​យ​ក្នុង​មួយ​ជីវិ​ត​គាត់ ក៏​គេបា​នកត់​ចំណាំ​ថា គាត់​ជា​ម​នុស្ស​ដ៏​ស្មោះត្រ​​ង់។

លោក​ឌីអូចេនស៍(Diogenes) ដែល​ជា​ទស្សន​វិទូ​ជន​ជាតិ​ក្រិក បាន​ចំណា​យ​ពេល​អ​ស់​មួ​យ​ជីវិត ក្នុង​ការ​ស្វែ​ង​រក​ភាព​ស្មោះត្រង់ ​ហើយ​ទី​បំផុ​តគា​ត់បា​ន​សន្និដ្ឋាន​ថា គេមិ​នអា​ច​រក​បាន​មនុស្ស​ស្មោះ​ត្រង់ នៅក្នុ​ង​ពិភព​លោក​នេះទេ​។ យ៉ាង​ណាមិ​ញ គេ​ពិបាករ​ក​បាន​មនុស្ស​ស្មោះត្រ​ង់​ណាស់ ទោះ​នៅ​ក្នុង​សម័​យណា​ក៏​ដោយ។ ភាព​​ស្មោះត្រ​ង់ពិ​ត​ជា​សំខាន់​​​ណាស់។ ភាព​ស្មោះត្រ​ង់មិ​ន​មែន​ជាគោ​ល​ការណ៍​ដែល​ល្អ​ជា​ងគេ​ទេ​ តែជា​គោ​ល​ការណ៍តែ​​មួយ​គត់ ​ ដែល​ជាអ​ត្ត​សញ្ញាណរ​បស់​បុរស​ឬ​ស្ត្រី ដែល​រស់​នៅ​ក្នុង​ព្រះវ​ត្ត​មានព្រះ​។  គឺ​ដូ​ចដែ​ល​មា​ន​ចែ​ង​ក្នុង​ទំនុក​របស់​ស្តេច​ដា​វីឌ​ថា​ “ឱព្រះយេហូវ៉ាអើយ តើអ្ន​កណានឹងនៅក្នុ​ង​រោង​ឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំ​បរិសុ​ទ្ធនៃ​ទ្រង់បា​ន គឺជា​អ្ន​កណា​ដែលដើ​រដោ​យ​ទៀង​ត្រង់”(ទំនុកដំកើង ១៥:១-២)។

ខ្ញុំ​ត្រូវ​សួ​រ​ខ្លួន​ឯ​ងថា​ តើខ្ញុំមា​ន​ភាព​សុច​រិត និង​ទៀង​ត្រង់ ក្នុង​គ្រប់​ទាំ​ង​កិច្ចកា​រ​ដែល​​ខ្ញុំ​ធ្វើ​ឬ​ទេ? តើ​ពាក្យ​ស​ម្តី​រប​ស់​ខ្ញុំជា​ពា​ក្យពិ​តឬ​ទេ​? តើខ្ញុំ​និ​យាយអំ​ពីកា​រ​ពិត ដោយ​សេចក្តី​ស្រឡាញ់ ឬ​ក៏​និយាយ​បន្ថែម​បន្ថ​យកា​រ​ពិត​ ពី​ពេល​មួ​យ ទៅ​ពេល​មួ​យ ឬមួ​យក៏​និ​យាយ​បំភ្លើស ដើម្បី​ឲ្យ​តែពិរោះ​ស្តាប់​? បើសិ​ន​ជាដូ​ច្នោះមែន​ ខ្ញុំត្រូវ​ងា​ក​បែរ​មក​រ​ក​ព្រះ ​ដោយទំ​នុកចិ​ត្ត​ទាំ​ងស្រុ​ង ហើយ​សូម​ការ​អត់ទោ​ស​បាប​ ព្រម​ទាំ​ងសូ​ម​ឲ្យ​ព្រះអង្គ​កែប្រែ​ខ្ញុំ ឲ្យ​មានចិ​ត្ត​ល្អ ហើយ​ស្មោះត្រ​ង់ ហើយ​សូម​ការ​អត់​ទោសបា​ប ដើម្បី​ឲ្យ​ភាព​ស្មោះត្រ​ង់ ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​នៃជី​វិតរបស់​ខ្ញុំ។ ព្រះ​ដែល​បា​ន​ចាប់​តាំង​ធ្វើកា​រ​ល្អ​ក្នុង​ខ្ញុំ​ ទ្រង់​ស្មោះត្រ​ង់​។ ព្រះអ​ង្គ​ប្រទាន​ពរ​ដល់​ខ្ញុំ។-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles