បោះ​ជំហាន​ទៅមុខ​ដោយ​ជំនឿ

និក្ខមនំ ២:១-១០ ដោយសារ​សេចក្តី​ជំនឿ កាល​ម៉ូសេ​បាន​កើតមក នោះ​ឪពុក​ម្តាយ​បាន​លាក់​លោក​ទុក៣ខែ ឥតមាន​នឹក​ខ្លាច​ដល់​បញ្ញត្ត​របស់​ស្តេច​ឡើយ​។ ហេព្រើរ ១១:២៣ លោក​ចន(John) មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង នៅពេល​ដែល​គាត់​បាត់បង់​ការងារ​។ គាត់​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក ចុង​បញ្ចប់​នៃ​អាជីព​របស់​គាត់ ហើយ​គាត់​ដឹង​ថា គាត់​នឹង​មាន​ការ​ពិបាក ក្នុង​ការ​ចាប់​ផ្តើម​ការងារ​ថ្មី​។ គាត់​ក៏បាន​ចាប់​ផ្តើម​អធិស្ឋាន​សូម​ឲ្យ​គាត់​មាន​ការងារ​ល្អ​។ បន្ទាប់មក លោក​ចន​ក៏បាន​ធ្វើ​ប្រវត្តិ​រូប​សារ​ជា​ថ្មី និង​អាន​អត្ថបទ​ណែនាំ​អំពី​គន្លឹះ​ក្នុង​ការ​សម្ភាស និង​បាន​ទូរស័ព្ទ​ទៅ​កាន់​ក្រុម​ហ៊ុន​ជា​ច្រើន​។ បន្ទាប់ពី​គាត់​បាន​ដាក់​ពាក្យ​ធ្វើ​ការ​បាន​ប៉ុន្មាន​សប្តាហ៍ គាត់​ក៏បាន​ទទួល​យក​មុខ​នាទី​ថ្មី​មួយ ដែល​មាន​កាល​វិភាគ​ល្អ​យ៉ាង​ខ្លាំង និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​។ ការ​ស្តាប់​បង្គាប់​ដ៏​ស្មោះ​ត្រង់​របស់​គាត់ និង​ការ​ផ្គត់ផ្គង់​របស់​ព្រះ​បាន​ដើរ​ទន្ទឹម​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​។ មាន​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត បាន​កើត​ឡើង​ចំពោះ​អ្នក​ស្រី​យ៉ុកិបិត(និក្ខមនំ ៦:២០) និង​ក្រុម​គ្រួសារ​គាត់ ក្នុង​អំឡុង​ពេល​ប្រជាជន​អ៊ីស្រាអែល​កំពុង​រស់​ជា​នៅ​ជា​ទាសករ ក្នុង​ទឹកដី​អេស៊ីព្ទ​។ នៅពេល​ដែល​ស្តេច​ផារ៉ោន​បាន​ចេញ​ច្បាប់ ដែល​តម្រូវ​ឲ្យ​ជនជាតិ​ហេព្រើរ​បោះ​កូន​ប្រុស​ដែល​ទើប​នឹង​កើត ចូល​ទៅ​ក្នុង​ទឹក​ទន្លេ(១:២២) អ្នក​ស្រី​យ៉ុកិបិត​មុខជា​មាន​ការ​ភិតភ័យ​យ៉ាង​ខ្លាំង​។ គាត់​មិន​អាច​កែ​ប្រែ​ច្បាប់​នោះ​បានទេ តែ​មាន​កិច្ចការ​ខ្លះ​ដែល​គាត់​ត្រូវ​ធ្វើ​ជា​ជំហានៗ ដើម្បី​ស្តាប់​បង្គាប់​តាម​ព្រះ និង​សង្គ្រោះ​កូន​ប្រុស​គាត់​។ ដោយ​សេចក្តី​ជំនឿ គាត់​ក៏បាន​លាក់​កូន​ប្រុស​គាត់ មិន​ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ​ដឹង​។ គាត់​ក៏បាន​ធ្វើ​កូន​ទូក​ពីដើម​បបុស ដាក់​កូន​គាត់​ចូល​ទៅ​ក្នុង​កូន​ទូក​នោះ ហើយ​បណ្តែត​វា​នៅ​គុម្ព​ត្រែង​នៅ​មាត់​ទន្លេ(២:៣)។ ព្រះអម្ចាស់​ក៏បាន​ថែរក្សា​ជីវិត​ទារក​នោះ ដោយ​ការ​អស្ចារ្យ(ខ.៥-១០) ហើយ​ក្រោយមក ព្រះអង្គ​ក៏បាន​ប្រើ​គាត់ ឲ្យ​រំដោះ​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​រួច​ផុត​ពី​របប​ទាសភាព(៣:១០)។ រឿង​របស់​លោក​ចន និង​រឿង​របស់​អ្នក​ស្រី​យ៉ុកិបិត បាន​និយាយ​អំពី​ការ​បោះ​ជំហាន​ទៅមុខ…

Read article
ប្រព្រឹត្ត​ដោយ​អធ្យាស្រ័យ

២ពង្សាវតាក្សត្រ ៦:១៨-២៣ មិន​ត្រូវ​ប្រហារ​គេ​ទេ … សូម​ដាក់​នំ​បុ័ង និង​ទឹក​មក នៅមុខ​គេ​ឲ្យ​បរិភោគ​វិញ​។ ២ពង្សាវតាក្សត្រ ៦:២២ ក្នុង​សៀវភៅ​រឿង​ប្រលោមលោក មាន​ចំណង​ជើង​ថា ដំណឹង​អំពី​កូន​ស្រី លោក​ដាវីដ វីងគ្ល័រ(David Winkler) ចង់​រក​ឃើញ​ស្វែងរក​កូន​ស្រី​របស់​គាត់ ដែល​បាន​រត់​ចេញពី​ផ្ទះ ហើយ​មានតែ​លោក​ហឺមឹន សៀល័រ(Herman Sheeler) ម្នាក់​គត់ ដែល​អាច​ជួយ​គាត់​បាន​។ ប៉ុន្តែ គាត់​មាន​បញ្ហា​មួយ​។ កូន​ស្រី​របស់​លោក​ដាវីឌ គឺជា​កូន​ដែល​បាន​កើត​ពី​អំពើ​ផិត​ក្បត់​របស់​លោក​ដាវីឌ ជាមួយ​ភរិយា​របស់​លោក​ហឺមឹន ហើយ​លោក​ហឺមឹន​ក៏បាន​ព្រមាន​លោក​ដាវីឌ​ មិន​ឲ្យ​ទាក់ទង​ក្រុម​គ្រួសារ​របស់​លោក​ហឺមឹន​ទៀត​ឡើយ​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក លោក​ដាវីឌ​ក៏បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ហឺមឹន ដើម្បី​សុំទោស ចំពោះ​ការ​អ្វី​ដែល​គាត់​បាន​ធ្វើ​។ គាត់​ក៏បាន​អង្វរ​លោក​ហឺមឹន ឲ្យ​ប្រាប់​គាត់​អំពី​ទី​កន្លែង​របស់​កូន​ស្រី​គាត់​។ គាត់​ប្រាប់​លោក​ហឺមឹន​ថា “ខ្ញុំ​មាន​ចន្លោះ​ប្រហោង​មួយ ក្នុង​ជីវិត​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ដឹង​តិចតួច​ណាស់​អំពី​កូន​ស្រី​ខ្ញុំ”។ គាត់​ក៏​បាន​រង់​ចាំ​មើល តើ​លោក​ហឺមឹន​នឹង​ជួយ​គាត់​ឬ​ទេ​។ តើ​យើង​គួរតែ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​បាន​ធ្វើ​ខុស​មក​លើ​យើង យ៉ាង​ដូច​ម្តេច​ខ្លះ? ស្តេច​អ៊ីស្រាអែល​មួយ​អង្គ​បាន​ប្រឈម​មុខ​ដាក់​សំណួរ​នេះ នៅពេល​ដែល​ខ្មាំង​សត្រូវ​របស់​គាត់ បាន​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​គាត់(២ពង្សាវតាក្សត្រ ៦:៨-២០)។ គាត់​ក៏​បាន​ទូល​សួរ​ហោរា​អេលីសេ​ថា តើ​ទ្រង់​គួរតែ​សម្លាប់​ពួក​គេ​ឬ​យ៉ាងណា? ហោរា​អេលីសេ​ក៏បាន​ប្រាប់​ទ្រង់​ឲ្យ​ទុក​ជីវិត​ឲ្យ​ពួកគេ ហើយ​ថែម​ទាំង​ដាក់​អាហារ និង​ទឹក នៅ​ពីមុខ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​បាន​បរិភោគ​ហើយ​វិល​ត្រឡប់​ទៅ​ម្ចាស់​របស់​ពួកគេ​វិញ(ខ.២១-២២)។ តាមរយៈ​ការ​ប្រព្រឹត្ត​ដោយ​ការ​លើក​លែង​ទោស​ដូច​នេះ…

Read article
ការ​ជួប​ជាមួយ​ព្រះ

ទំនុក​ដំកើង ២៧:៧-១៤ ឱ​ព្រះយេហូវ៉ា​អើយ ចិត្ត​ទូល​បង្គំ​បាន​ទូល​តបថា ទូល​បង្គំ​នឹង​ស្វែងរក​ព្រះ​ភក្ត្រ​ទ្រង់​ពិត​។ ទំនុក​ដំកើង ២៧:៨ ឆ្នាំ២០២២ ជា​ឆ្នាំ​ដែល​ពិសេស​ណាស់ សម្រាប់​ខ្ញុំ និង​ភរិយា​ខ្ញុំ​។ នៅ​ឆ្នាំ​នោះ ចៅ​ស្រី​របស់​យើង ឈ្មោះ សូហ្វៀ អាស្សលី(Sophia Ashley) បាន​ចាប់​កំណើត ជា​ចៅ​ស្រី​តែមួយ ក្នុង​ចំណោម​ចៅ​ទាំង៨នាក់​របស់​យើង​។ តាយាយ​របស់​សូហ្វៀ បាន​ញញឹម​បិត​មាត់​មិន​ជិត ពេល​បាន​ទទួល​ដំណឹង​ដ៏​ល្អ​នេះ​។ នៅពេល​ដែល​កូន​ប្រុស​របស់​យើង​បាន​ទូរស័ព្ទ​មក​យើង ដោយ​បើក​វីដេអូ​មើល​មុខ​គ្នា​ឃើញ យើង​មាន​ចិត្ត​រំភើប​រីករាយ​កាន់តែ​ខ្លាំង​។ ខ្ញុំ​មិន​បាន​នៅ​ក្នុង​បន្ទប់​ជាមួយ​ភរិយា​របស់​ខ្ញុំ​ទេ តែ​សម្លេង​ស្រែក​ហោរ​ដោយ​អំណរ បាន​បង្ហាញថា គាត់​កំពុងតែ​បាន​ឃើញ​មុខ​ចៅ​ស្រី​គាត់​ជា​លើក​ដំបូង​នៅ​ក្នុង​ទូរស័ព្ទ​។ សព្វថ្ងៃ​នេះ យើង​អាច​មើល​ឃើញ​មនុស្ស​ដែល​យើង​ស្រឡាញ់​ពី​ចម្ងាយ ដោយ​គ្រាន់​តែ​ចុច​ទូរស័ព្ទ​តេ​ទៅ​ពួកគេ​ប៉ុណ្ណោះ​។ ការ​មើល​ឃើញ​មុខ​មនុស្ស ដែល​យើង​កំពុង​ជជែក​ជាមួយ​តាម​ទូរស័ព្ទ គឺជា​លទ្ធ​ភាព​ដែល​មនុស្ស​ទើបតែ​អាច​ធ្វើ​បាន ក្នុង​សម័យ​ទំនើប ប៉ុន្តែ ការ​សន្ទនា​ជាមួយ​ព្រះ​ក្នុង​ការ​អធិស្ឋាន ដោយ​ដឹង​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ មិនមែន​ជា​អ្វី​ដែល​មនុស្ស​ទើបតែ​អាច​ធ្វើ​បាន​នោះ​ឡើយ​។ ការ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៧ បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​មាន​ការ​ទាស់​ប្រឆាំង បានជា​ទ្រង់​ត្រូវ​ការ​ជំនួយ លើស​ពី​លទ្ធ​ភាព​ដែល​មិត្តសំឡាញ់​ជា​មនុស្ស​អាច​ផ្តល់​ឲ្យ​បាន(ខ.១០-១២)។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “កាល​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា ចូរ​ស្វែង​រក​មុខ​អញ​នោះ ឱ​ព្រះយេហូវ៉ា​អើយ ចិត្ត​ទូល​បង្គំ​បាន​ទូល​តប​ថា ទូល​បង្គំ​នឹង​ស្វែងរក​ព្រះ​ភក្ត្រ​ទ្រង់​ពិត”(ខ.៨)។…

Read article
ស្វាគមន៍​ការ​ប្រសូត​របស់​ព្រះយេស៊ូវ

លូកា ២:៨-២០ គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះឱរស១រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក​។ លូកា ២:១២ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ទន្ទឹង​រង់​ចាំ​ដំណឹង​ល្អ ពី​អ្នក​ជិត​ខាង​របស់​យើង​ម្នាក់​ដែល​មាន​ផ្ទៃពោះ ដោយ​ចិត្ត​អន្ទះសា ខណៈ​ពេល​ដែល​គាត់​កំពុង​ត្រៀម​ខ្លួន​ស្វាគមន៍​កូន​ដំបូង​។ ទី​បំផុត យើង​ក៏បាន​ឃើញ​ផ្លាក​នៅមុខ​ផ្ទះ​មាន​អក្សរ​សរសេរ​ពី​លើ ​ឲ្យ​យើង​​ដឹង​ថា គាត់​ប្រសូត​បាន​កូន​ស្រី​ម្នាក់។ យើង​ក៏​បាន​អបអរ​កំណើត​របស់​កូន​ស្រី​របស់​ពួកគេ ហើយក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​មិត្ត​ភក្តិ ដែល​ប្រហែល​ជា​មិន​ទាន់​បាន​ឃើញ​ការ​តុប​តែង​នៅ​ក្រៅ​ផ្ទះ​នោះ​។ ភាព​រំភើប​រីករាយ​បំផុត​បាន​កើត​មាន ក្នុង​ការ​រង់​ចាំ​ការ​ចាប់​កំណើត​របស់​ទារក​ម្នាក់​ កាល​ជាង​២​ពាន់​ឆ្នាំ​មុន។ មុន​ពេល​ព្រះ​យេស៊ូវ​យាង​ចុះ​ពី​ស្ថាន​សួគ៌ យក​កំណើត​ជា​មនុស្ស ប្រជាជន​យូដា​មិន​បាន​រង់​ចាំ​ការ​ប្រសូត​របស់​ព្រះ​មែស្ស៊ី តែ​ពីរ​បី​ខែ​នោះ​ឡើយ តែ​ពួកគេ​បាន​ទន្ទឹង​រង់​ចាំ​ការ​ប្រសូត​របស់​ព្រះអង្គ ជា​ព្រះ​សង្គ្រោះ​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ​។ ខ្ញុំ​ស្រមៃ​ថា ជនជាតិ​យូដា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ ប្រហែល​ជា​ឆ្ងល់​ថា តើ​ពួកគេ​នឹង​បាន​ឃើញ​ព្រះបន្ទូល​សន្យា​បាន​សម្រេច កាល​ពួកគេ​នៅ​មាន​ជីវិត​ឬ​យ៉ាងណា​ទេ​។ នៅ​ពេលយប់​មួយ​នោះ មាន​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ខ្លួន ឲ្យ​ពួក​អ្នក​គង្វាល​ចៀម​បាន​ឃើញ នៅ​បេថ្លេហិម ហើយ​បាន​ប្រកាស​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​មែស្ស៊ី​បាន​ប្រសូត​ហើយ​។ ទេវតា​ប្រាប់​ពួកគេ​ជា​លម្អិត​ថា “នេះ​ជាទី​សំ​គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះឱរស១រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក”(លូកា ២:‌១២)។ បន្ទាប់ពី​ពួក​អ្នក​គង្វាល​បាន​ឃើញ​ព្រះយេស៊ូវ​ហើយ ពួកគេ​ក៏បាន​សរសើរ​ដំកើង​ព្រះ ហើយ​ទៅ​ប្រាប់​អ្នក​ដទៃ​ទៀត ឲ្យ​បាន​ដឹង​អំពី​ការ​ប្រសូត​របស់​ព្រះអង្គ (ខ.១៧)។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​គង្វាល​ដឹង​ថា បុត្រ​តូច​ដែល​គេ​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ បាន​ប្រសូត​ហើយ ដូច​នេះ​ពួកគេ​អាច​ទៅ​ប្រាប់​អ្នក​ដទៃ ឲ្យ​បាន​ដឹង​អំពី​ការ​ប្រសូត​របស់​ព្រះយេស៊ូវ​ផង​ដែរ​។ យើង​នៅតែ​អបអរ​ការ​ប្រសូត​​របស់​ព្រះអង្គ ព្រោះ​ព្រះ​ជន្ម​របស់​ព្រះអង្គ បាន​ផ្តល់​ឲ្យ​អ្នកជឿ​ព្រះ​អង្គ​នូវ​សេចក្តី​សង្រ្គោះ​រួច​ផុត​ពី​ភាព​ប្រេះ​បែក​របស់​លោកិយ​។ ព្រះ​អង្គ​បាន​យាង​មក​ឲ្យ​យើង​ស្គាល់​សន្តិភាព ហើយ​ដក​ពិសោធន៍​នឹង​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ​។…

Read article
ពន្លឺ​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន

ម៉ាថាយ ២:១-២,៩-១២ គេ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្រៃ ដោយ​ឃើញ​ផ្កាយ​នោះ​។ ម៉ាថាយ ២:១០ ជានិច្ច​ជា​កាល ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំ​តែងតែ​មាន​ចិត្ត​រីករាយ នៅ​ក្នុង​ការ​ចូល​រួម​កម្មវិធី​ណូអែល នៅ​ព្រះវិហារ​របស់​យើង ជា​រៀង​រាល់​ឆ្នាំ​។ កាល​យើង​ទើបតែ​បាន​រៀប​ការ​បាន​ប៉ុន្មាន​ឆ្នាំ យើង​បាន​បង្កើត​ប្រពៃណី​ពិសេស​មួយ​ប្រចាំ​គ្រួសារ ដោយ​ស្លៀក​ពាក់​ខោ​អាវរងា បន្ទាប់ពី​កម្ម​វិធី​ណូអែល​ចប់ ហើយក៏​បាន​ឡើង​​ភ្នំ​តូច​មួយ​នៅ​ក្បែរ​ផ្ទះ​យើង ដែល​នៅ​លើ​នោះ មាន​អំពូល​ភ្លើង៣៥០គ្រាប់ ដែល​គេ​បាន​ចង​ព្យួរ​នៅ​លើ​បង្គោល​ខ្ពស់ៗ បង្កើត​បាន​រូបរាង្គ​ដូច​ផ្កាយ​។ ជា​ញឹក​ញាប់ យើង​ឈរ​នៅ​លើ​ព្រឹល​នៅ​ទីនោះ មើល​ទៅ​ទីក្រុង​ពី​ចម្ងាយ ដោយ​ជញ្ជឹង​គិត អំពី​ការ​ប្រសូត​ដ៏​អស្ចារ្យ​របស់​ព្រះយេស៊ូវ​។ នៅពេល​នោះ មនុស្ស​ជា​ច្រើន​នៅ​ទីក្រុង​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ ក៏​បាន​មើល​មក​អំពូល​ភ្លើង​ដែល​មាន​រាង​ដូច​ផ្កាយ​នោះ​ផង​ដែរ​។ ផ្កាយ​នោះ​បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ការ​ប្រសូត​របស់​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង​។ ព្រះ​គម្ពីរប៊ីប​បាន​ចែងថា ពួក​ហោរ “មក​ពី​ទិស​ខាង​កើត” បាន​មកដល់​ទីក្រុង​យេរូសាឡិម ដោយ​ស្វែងរក “ព្រះអង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា”(ម៉ាថាយ ២:១-២)។ ពួកគេ​បាន​មើល​ឃើញ​ផ្កាយ​នោះ ដែល​បាន​រះ​ឡើង​នៅ​លើមេឃ(ខ.២)។ ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​បាន​បន្ត​ពី​ទីក្រុង​យេរូសាឡិម ទៅ​ភូមិ​បេថ្លេហិម ដោយ​ផ្កាយ​នោះ​បាន “នាំ​មុខ​គេ ដរាប​ដល់​ចំ​ពីលើ​កន្លែង​ដែល​បុត្រ​តូច​នៅ ទើប​ឈប់”(ខ.៩)។ នៅ​ទីនោះ ពួកគេ​ក៏បាន “ក្រាប​ថ្វាយបង្គំ” ព្រះអង្គ(ខ.១១)។ ព្រះគ្រីស្ទ​គឺជា​ប្រភព​នៃ​ពន្លឺ ក្នុង​ជីវិត​យើង ទាំង​ក្នុង​ន័យ​ធៀប(ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​យើង) ក៏​ដូច​ជា​ក្នុង​ន័យ​ត្រង់ ដោយ​ព្រះអង្គ​ជា​អ្នក​បង្កើត​ព្រះ​អា​ទិត្យ…

Read article
ក្តី​ប្រាថ្នា​ធំ​សម្រាប់​មិត្ត​ភក្តិ

ហេព្រើរ ១០:១៩-២៥ ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅវិញ​ទៅមក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង​។ ហេព្រើរ ១០:២៤ លោក​គ្រូ​ក្រេកូរី(Gregory) មកពី​ទីក្រុង​ណាហ្សៀនហ្ស៊ូស និង​លោក​គ្រូ​បាសហ្ស៊ីល(Basil) មកពី​ក្រុង​ស៊ី​សារា គឺជា​អ្នក​ដឹកនាំ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​ពួក​ជំនុំ​នៅ​សតវត្សរ៍ទី៤ និង​ជា​មិត្ត​ជិត​ស្និទ្ធ​ផង​ដែរ​។ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា កាល​ពួកគេ​កំពុង​រៀន​មុខ​វិជ្ជា​ទស្សនវិជ្ជា ហើយ​ក្រោយមក លោក​គ្រូ​ក្រេកូរី​ក៏បាន​មាន​ប្រសាសន៍​ថា គាត់​និង​លោក​បាហ្ស៊ីល បាន​ប្រែ​ក្លាយ​ជា “រូបកាយ​ពីរ ដែល​មាន​វិញ្ញាណ​តែមួយ”។ ផ្លូវ​នៃ​អាជីព​របស់​ពួកគេ​ មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង បានជា​ការ​ប្រជែង​គ្នា​មិន​អាច​កើត​មាន រវាង​អ្នក​ទាំង​ពីរ​បានទេ​។ លោក​គ្រូ​ក្រេកូរី​ក៏​បាន​ពន្យល់​ថា ពួក​គាត់​បាន​ជៀស​វាង​ការ​ល្បួង​ដែល​នាំ​ឲ្យ​ប្រជែង​គ្នា ដោយ​មាន “ក្តី​ប្រាថ្នា​ធំ​តែមួយ” ដែល​ចង់​បាន​ជីវិត​ដែល​មាន​ជំនឿ ក្តី​សង្ឃឹម និង​ការ​ប្រព្រឹត្ត​ល្អ បន្ទាប់មក “លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក” ឲ្យ​កាន់តែ​មាន​ជោគជ័យ ក្នុង​គោលដៅ​នេះ ជា​ជាង​ជោគជ័យ​តែ​ម្នាក់ឯង​។ ជា​លទ្ធផល អ្នក​ទាំង​ពីរ​បាន​ចម្រើន​ឡើង​ក្នុង​ជំនឿ ហើយក៏​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​កំរិត​ខ្ពស់ ដោយ​គ្មាន​ការ​ប្រជែង​គ្នា​ឡើយ​។ កណ្ឌ​គម្ពីរ​ហេព្រើរ ត្រូវ​បាន​និពន្ធ​ឡើង ដើម្បី​ជួយ​យើង ឲ្យ​រឹងមាំ​ក្នុង​ជំនឿ(ហេព្រើរ ២:‌១) ដោយ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ផ្តោត​ចិត្ត​ទៅលើ “ក្តី​សង្ឃឹម ដែល​យើង​បាន​ចែក​ចាយ” ហើយ “លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ល្អ”(១០:២៣-២៤)។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បង្គាប់​យើង​ឲ្យ​អនុវត្តន៍​ដូច​នេះ…

Read article