ការលើកទឹកចិត្តក្នុងព្រះគ្រីស្ទ
១ថែស្សាឡូនិច ៥:៤-១១ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។ ១ថែស្សាឡូនិច ៥:១១ គ្រូបង្រៀនម្នាក់នៅរដ្ឋអ៊ីនឌីអាណា បានស្នើឲ្យសិស្សរបស់គាត់សរសេរពាក្យលើកទឹកចិត្ត និងបណ្តាលចិត្ត នៅលើក្រដាស សម្រាប់មិត្តភក្តិរបស់ខ្លួន។ ប៉ុន្មានថ្ងៃក្រោយមក នៅពេលដែលសោកនាដកម្មមួយបានកើតឡើង នៅសាលារៀនមួយ នៅក្នុងតំបន់ផ្សេងទៀតនៃសហរដ្ឋអាមេរិក ពួកគេក៏បានផ្ញើពាក្យលើកទឹកចិត្តទៅកាន់សិស្សនៅសាលានោះ ខណៈពេលដែលពួកគេកំពុងប្រឈមមុខដាក់ការឈឺចាប់ និងការភ័យខ្លាចចំពោះការអ្វី ដែលអាចកើតឡើងចំពោះពួកគេ។ សាវ័កប៉ុលក៏បាននឹកចាំអំពីការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកផងដែរ នៅពេលដែលគាត់សរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងថែស្សាឡូនីច។ ពួកគេបានបាត់បង់មិត្តភក្តិ បានជាសាវ័កប៉ុលបានលើកទឹកចិត្តពួកគេ ឲ្យមានសង្ឃឹមចំពោះព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវ ដែលនឹងប្រោសមនុស្សជាទីស្រឡាញ់របស់ពួកគេឲ្យរស់ឡើងវិញ(១ថែស្សាឡូនិច ៤:១៤)។ ពួកគេមិនដឹងថា ព្រះអង្គនឹងយាងមកវិញ ហើយប្រទានការរស់ឡើងវិញនៅពេលណាទេ តែគាត់បានរំឭកពួកគេថា ក្នុងនាមពួកគេជាអ្នកជឿព្រះអង្គ ពួកគេមិនចាំបាច់ត្រូវរង់ចាំ ដោយការភ័យខ្លាច ចំពោះការជំនឿជម្រះ នៅពេលព្រះអង្គយាងមកវិញនោះឡើយ(៥:៩)។ ផ្ទុយទៅវិញ ពួកគេអាចរង់ចាំ ដោយទុកចិត្តថា ពួកគេនឹងបានទៅរស់នៅជាមួយព្រះអង្គ ហើយទន្ទឹមនឹងនោះ ពួកគេត្រូវ “កម្សាន្តចិត្ត និងស្អាងចិត្តគ្នាឡើង”(ខ.១១)។ ពេលណាយើងជួបការបាត់បង់ដ៏ឈឺចាប់ ឬសោកនាដកម្មដែលយើងមិនអាចយល់បាន យើងងាយនឹងមានការភ័យខ្លាច និងទុក្ខសោកដ៏លើសលប់។ ប៉ុន្តែ ការបង្រៀនរបស់សាវ័កប៉ុលក៏មានប្រយោជន៍ចំពោះយើង ក្នុងពេលបច្ចុប្បន្ន ដូចកាលគាត់សរសេរសំបុត្រផ្ញើទៅពួកជំនុំផងដែរ។ ចូរយើងសង្ឃឹមឡើង…
Read articleសេចក្តីជំនឿរបស់ជីដូន
២ធីម៉ូថេ ១:១-៥ ដ្បិតខ្ញុំនឹងចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង។ ២ធីម៉ូថេ ១:៥ មានពេលមួយ ក្រុមគ្រួសារខ្ញុំបានជួបជុំគ្នាញាំអាហារពេលល្ងាច នៅតុបាយ។ ពេលយើងកំពុងអង្គុយជុំគ្នា ចៅប្រុសខ្ញុំអាយុ៩ឆ្នាំបាននិយាយ ដោយទឹកមុខញញឹមថា គាត់ចូលចិត្តអានសៀវភៅ ដូចលោកយាយរបស់គាត់ដែរ។ ពាក្យសម្តីរបស់គាត់បាននាំមកនូវក្តីអំណរក្នុងចិត្តខ្ញុំ។ ខ្ញុំក៏បាននឹកចាំពេលប៉ុន្មានឆ្នាំមុន គាត់មានជំងឺ ហើយត្រូវនៅផ្ទះ មិនបានទៅសាលារៀន។ បន្ទាប់ពីគាត់គេងនៅពេលថ្ងៃអស់រយៈពេលយូរបន្តិច យើងក៏បានអង្គុយទន្ទឹមគ្នាអានសៀវភៅ។ ខ្ញុំមានចិត្តរីករាយដែលបានបន្តកេរដំណែលនៃការចូលចិត្តអានសៀវភៅទៅដល់ចៅប្រុសខ្ញុំ ដែលខ្ញុំក៏បានទទួលកេរដំណែលនេះពីម្តាយខ្ញុំមកដែរ។ ប៉ុន្តែ នេះមិនមែនជាកេរដំណែលសំខាន់បំផុត ដែលខ្ញុំចង់ផ្ទេរទៅឲ្យចៅៗរបស់ខ្ញុំទេ។ ខ្ញុំបានអធិស្ឋានសូមឲ្យកេរដំណែលនៃសេចក្តីជំនឿដែលខ្ញុំបានទទួលពីឪពុកម្តាយខ្ញុំ បានបន្តផ្ទេរទៅឲ្យកូនៗរបស់ខ្ញុំ ហើយនឹងបានជួយចៅៗខ្ញុំ ក្នុងការធ្វើដំណើរឆ្ពោះទៅរកសេចក្តីជំនឿ។ លោកធីម៉ូថេបានទទួលកេរដំណែលពីម្តាយ និងជីដូនដែលកោតខ្លាចព្រះ និងគ្រូឱវាទខាងវិញ្ញាណ គឺសាវ័កប៉ុល។ សាវ័កប៉ុលបានរៀបរាប់ថា “ដ្បិតខ្ញុំនឹងចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង”(២ធីម៉ូថេ ១:៥)។ ពេលខ្លះ យើងប្រហែលជាគិតថា ជីវិតយើងមិនមានភាពវិជ្ជមានគ្រប់គ្រាន់ ដើម្បីធ្វើជាគំរូដ៏ល្អសម្រាប់អ្នកដទៃទេ។ កេរដំណែលដែលយើងបានទទួលប្រហែលមិនមែនជាកេរដំណែលល្អទេ។…
Read articleសេចក្តីស្រឡាញ់មានកម្លាំងដូចសេចក្តីស្លាប់
បទចម្រៀងសាឡូម៉ូន ៨:៦-៧ ដ្បិតសេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់។ បទចម្រៀងសាឡូម៉ូន ៨:៦ បើអ្នកដើរកម្សាន្ត តាមរបងចាស់មួយធ្វើពីឥដ្ឋ ដែលលាតសន្ធឹងនៅចន្លោះទីបញ្ចុះសពរបស់គ្រីស្ទបរិស័ទប្រូតេស្តង់ និងទីបញ្ចុះសពរបស់ពួកកាតូលិក ក្នុងទីក្រុងរ៉ូអ័រមុន ប្រទេសហូឡង់ អ្នកនឹងឃើញមានអ្វីមួយចំឡែកគួរឲ្យងឿងឆ្ងល់។ មានផ្លាកឈ្មោះផ្នូរខ្ពស់ៗពីរទល់មុខគ្នា នៅសង្ខាងរបងនោះ។ ផ្លាកឈ្មោះមួយជារបស់សពបុរសជាគ្រីស្ទបរិស័ទប្រូតេស្តង់ និងផ្លាកឈ្មោះមួយទៀត ជារបស់សពរបស់ភរិយាគាត់ជាពួកកាតូលិក។ ច្បាប់របស់វប្បធម៌ជនជាតិហូឡង់ កាលពីសតវត្សរ៍ទី១៩ បានតម្រូវឲ្យគេបញ្ចុះសព្វរបស់អ្នកទាំងពីរ នៅក្នុងទីបញ្ចុះសពពីរដែលញែកដាច់ពីគ្នាដោយរបងនោះ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបដិសេធន៍មិនព្រមទទួលយកការតម្រូវនេះទេ។ ពួកគេបានឲ្យគេធ្វើផ្លាកឈ្មោះផ្នូររបស់ពួកគេមានកម្ពស់ខ្ពស់ផុតរបងប្រហែលកន្លែងម៉ែត្រ ខុសពីធម្មតា ដើម្បីឲ្យផ្នែកខាងលើរបស់ផ្លាកឈ្មោះផ្នូរទាំងពីរនោះអាចទល់មុខគ្នាផុតរបងនោះ ដោយមានតែខ្យល់នៅចន្លោះកណ្តាល។ នៅលើកំពូលរបស់ផ្លាកឈ្មោះផ្នូររបស់បុរសជាប្តី មានរូបចម្លាក់ដៃម្ខាងឈោងទៅចាប់រូបចម្លាក់ដៃម្ខាងទៀត នៅលើកំពូលផ្លាក់ឈ្មោះផ្នូររបស់ភរិយាគាត់។ ដូចនេះ ប្តីប្រពន្ធមួយគូរនេះបានបដិសេធន៍មិនឲ្យគេបំបែកពួកគេបាន សូម្បីតែក្នុងសេចក្តីស្លាប់ក៏ដោយ។ កណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូនបានពន្យល់អំពីអំណាចនៃសេចក្តីស្រឡាញ់។ ស្តេចសាឡូម៉ូនមានបន្ទូលថា “សេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់ ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់”(៨:៦)។ សេចក្តីស្រឡាញ់ពិតប្រាកដមានអំណាចខ្លាំងណាស់។ ជំហួលនៃសេចក្តីស្រឡាញ់ “ក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័ស”(ខ.៦)។ សេចក្តីស្រឡាញ់ពិតប្រាកដមិនដែលចុះចាញ់ មិននៅស្ងៀម ហើយគេមិនអាចបំផ្លាញបានឡើយ។ ស្តេចសាឡូម៉ូនបានពិពណ៌នាទៀតថា “ទឹកណាក៏មិនអាចនឹងពន្លត់សេចក្តីស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ”(ខ.៧)។ “ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:១៦)។ សេចក្តីស្រឡាញ់ខ្លាំងបំផុតរបស់យើង គ្រាន់តែជាការឆ្លុះបញ្ចាំងមួយភាគ…
Read articleព្រះវត្តមានរបស់ព្រះថែរក្សាយើង
ដានីយ៉ែល ៦:១៩-២៧ ដ្បិតទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ … ទ្រង់ប្រោសឲ្យរួច ហើយក៏ជួយសង្គ្រោះ។ ដានីយ៉ែល ៦:២៦-២៧ នៅពេលដែលចៅៗរបស់ខ្ញុំមើលសៀវភៅកម្រងអនុស្សាវរីយ៍របស់ខ្ញុំនៅថ្នាក់វិទ្យាល័យ ពួកគេមានការភ្ញាក់ផ្អើលចំពោះម៉ូតសក់ សំលៀកបំពាក់ និងឡានដែលហួសសម័យ នៅក្នុងរូបថតក្នុងសៀវភៅនោះ។ ពេលខ្ញុំមើលទៅរូបថតទាំងនោះ ខ្ញុំមើលឃើញខុសពីពួកគេ ទីមួយ ខ្ញុំមើលឃើញទឹកមុខញញឹមរបស់មិត្តចាស់ និងមិត្តភក្តិដែលនៅតែរាប់អានគ្នារហូតមកដល់ពេលសព្វថ្ងៃ។ ជាងនេះទៅទៀត ខ្ញុំបានឃើញព្រះចេស្តារបស់ព្រះដែលបានថែរក្សាខ្ញុំ។ ព្រះវត្តមានដ៏សុភាពរបស់ព្រះអង្គបានហ៊ុមព័ទ្ធខ្ញុំ នៅក្នុងសាលារៀនដែលខ្ញុំពិបាកចូលចំណោមគេឲ្យចុះ។ សេចក្តីល្អរបស់ព្រះអង្គបានបន្តថែរក្សាខ្ញុំ គឺជាសេចក្តីសប្បុរសដែលព្រះអង្គប្រទានអស់អ្នកដែលស្វែងរកព្រះអង្គ។ លោកដានីយ៉ែលបានស្គាល់ព្រះវត្តមានរបស់ព្រះ ដែលថែរក្សាគាត់ផងដែរ។ ក្នុងការរស់នៅជាឈ្លើយសឹក ក្នុងទីក្រុងបាប៊ីឡូន គាត់បានអធិស្ឋាននៅបន្ទប់ខាងលើ ដែលមានបង្អួចបើកចំហទៅរកទិសនៃទីក្រុងយេរូសាឡិម(ខ.៧-៩)។ ក្នុងការអធិស្ឋានដូចនេះ គាត់ក៏បាននឹកចាំព្រះអម្ចាស់ ដែលព្រះវត្តមានទ្រង់បានជួយទ្រទ្រង់គាត់ ដោយស្តាប់ឮ និងឆ្លើយតបការអធិស្ឋានរបស់គាត់។ ដូចនេះ ព្រះអម្ចាស់ក៏បានស្តាប់ឮ ឆ្លើយតប ហើយទ្រទ្រង់គាត់សារជាថ្មី។ ប៉ុន្តែ ទោះគេបានចេញច្បាប់ថ្មីហាមមិនឲ្យគាត់អធិស្ឋានក៏ដោយ ក៏គាត់នៅតែស្វែងរកព្រះវត្តមានព្រះអង្គ ទោះមានរឿងអ្វីកើតឡើងចំពោះគាត់ក៏ដោយ។ ដូចនេះ គាត់ក៏បានអធិស្ឋានដូចសព្វមួយដង(ខ.១០)។ កាលគេទម្លាក់គាត់ចូលក្នុងរូងតោ ទេវតារបស់ព្រះអម្ចាស់បានថែរក្សាគាត់ឲ្យមានសុវត្ថិភាព ក្នុងនាមព្រះអង្គជាព្រះដ៏ស្មោះត្រង់ ហើយក៏បានជួយសង្រ្គោះគាត់(ខ.២២)។ ការមើលទៅអតីតកាលរបស់យើង ក្នុងអំឡុងពេលដែលយើងមានការលំបាក អាចជួយយើងឲ្យនឹកចាំអំពីសេចក្តីស្មោះត្រង់របស់ព្រះ។ សូម្បីតែស្តេចដារីយ៉ូសនៃចក្រភពពើស៊ីក៏បានមានបន្ទូលអំពីព្រះអម្ចាស់ថា “ទ្រង់ប្រោសឲ្យរួច ហើយក៏ជួយសង្គ្រោះ…
Read articleបន្ទប់សម្រាប់ប្រកបជាមួយព្រះយេស៊ូវ
លូកា ២:១-៧ នាងប្រសូតបានបុត្រាជាចំបងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ។ លូកា ២:៧ ខ្ញុំមានការសប្បាយចិត្ត ដែលបានចំណាយពេលចុងសប្តាហ៍ នៅរដ្ឋញូអូឡិន ក្នុងអំឡុងពេលដែលមានក្បួនដង្ហែក្នុងសង្កាត់វប្បធម៌បារាំង ដោយបានដើរមើលសារមន្ទីរសង្គ្រាមលោកលើកទី២ ហើយក៏បានភ្លក់អយស្ទ័រអាំង។ ប៉ុន្តែ ពេលដែលខ្ញុំគេងលក់ក្នុងបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅ ក្នុងផ្ទះរបស់មិត្តភក្តិខ្ញុំ ខ្ញុំក៏បាននឹកប្រពន្ធកូនរបស់ខ្ញុំ។ ខ្ញុំមានអំណរណាស់ ដែលមានឱកាសចែកចាយព្រះបន្ទូលក្នុងទីក្រុងផ្សេងទៀត ប៉ុន្តែ ខ្ញុំមានអំណរបំផុតដែលមានបន្ទប់សម្រាប់ប្រកបជាមួយព្រះយេស៊ូវ ក្នុងផ្ទះមិត្តភក្តិខ្ញុំ។ ក្នុងការស្វែងយល់អំពីព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើ កាលព្រះអង្គគង់នៅលើផែនដី ជួនកាល គេមិនបានចាប់អារម្មណ៍ថា ព្រឹត្តិការណ៍សំខាន់ៗបំផុតរបស់ព្រះអង្គបានកើតឡើង នៅតាមដងផ្លូវញឹកញាប់ប៉ុណ្ណាទេ។ ព្រះរាជបុត្រានៃព្រះបានយាងចូលក្នុងលោកិយ ដោយការប្រសូតក្នុងភូមិបេថ្លេហិម ស្ថិតនៅចម្ងាយមិនអាចវាស់បាន ពីផ្ទះរបស់ព្រះអង្គនៅនគរស្ថានសួគ៌ ហើយក៏ឆ្ងាយពីផ្ទះគ្រួសារព្រះអង្គនៅភូមិណាសារ៉ែត។ មានគ្រួសារជាច្រើនបានធ្វើដំណើរមកភូមិបេថ្លេហិម ដើម្បីធ្វើជំរឿន ហេតុនេះហើយ កណ្ឌគម្ពីរលូកាបានចែងថា នាងម៉ារា និងលោកយ៉ូសែបមិនអាចរកបានបន្ទប់ស្នាក់នៅឲ្យបានសមរម្យទេ(លូកា ២:៧)។ ការអ្វីដែលគេមិនឃើញមាន ក្នុងការប្រសូតរបស់ព្រះយេស៊ូវ គឺពិតជាបានបង្ហាញឲ្យគេឃើញ ក្នុងការសុគតរបស់ព្រះអង្គ។ កាលព្រះយេស៊ូវនាំសិស្សព្រះអង្គចូលទីក្រុងយេរូសាឡិម ព្រះអង្គបានប្រាប់សាវ័កពេត្រុស និងសាវ័កយ៉ូហាន ឲ្យរៀបចំអាហារបុណ្យរំលង។ ព្រះអង្គបានបង្គាប់ពួកគេឲ្យដើរតាមអ្នកលីក្អមទឹក ទៅដល់ផ្ទះគាត់ ហើយសុំប្រើបន្ទប់ទទួលភ្ញៀវរបស់គាត់ សម្រាប់ឲ្យព្រះគ្រីស្ទ និងពួកសិស្សព្រះអង្គអាចបរិភោគអាហារពេលល្ងាចលើកចុងក្រោយ (២២:១០-១២)។ នៅក្នុងកន្លែងដែលបានខ្ចីគេនោះ…
Read articleព្រះអង្គនឹងឆ្លើយតប
យេរេមា ២៩:១០-១៤ នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម។ យេរេមា ២៩:១២ កាលលោកគ្រូគង្វាល ធីម៉ូថេ ពាក់ក្រវ៉ាត់កសម្រាប់គ្រូគង្វាល ក្នុងអំឡុងពេលដែលគាត់ធ្វើដំណើរ គាត់ច្រើនតែជួបការបង្អាក់ដំណើរ ដោយសារមនុស្សមួយចំនួនដែលគាត់មិនដែលស្គាល់។ មនុស្សនៅអាកាសយានដ្ឋានបានសុំឲ្យគាត់អធិស្ឋានឲ្យពួកគេ ពេលណាពួកគេឃើញក្រវាត់កពណ៌ស នៅលើកអាវក្រៅរបស់គាត់ដែលមានពណ៌ខ្មៅ។ ក្នុងការធ្វើដំណើរតាមយន្តហោះកាលពីពេលថ្មីៗនេះ មានស្រ្តីម្នាក់បានលត់ជង្គង់ នៅក្បែរកៅអីអង្គុយរបស់គាត់ ពេលនាងបានកត់សំគាល់ឃើញគាត់ជាគ្រូគង្វាល ហើយក៏បានសួរគាត់ថា “លោកជាគ្រូគង្វាលមែនទេ? លោកគ្រូអាចអធិស្ឋានឲ្យខ្ញុំបានទេ?”។ ហើយលោកគ្រូគង្វាលធីម៉ូថេក៏បានអធិស្ឋានឲ្យគាត់។ បទគម្ពីរមួយក្នុងកណ្ឌគម្ពីរយេរេមា ក៏បានប្រាប់យើង អំពីមូលហេតុដែលយើងអាចដឹងថា ព្រះអម្ចាស់ស្តាប់ឮ ហើយឆ្លើយតបការអធិស្ឋានរបស់យើង គឺដោយសារព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង! គឺដូចដែលព្រះអង្គបានធានាដល់រាស្រ្តរបស់ព្រះអង្គជាមនុស្សមានបាប ដែលកំពុងរស់នៅជាឈ្លើយសឹកថា “អញស្គាល់សេចក្តីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម”(២៩:១១)។ ព្រះអម្ចាស់បានរំពឹងថា ថ្ងៃមួយ ពួកគេនឹងវិលត្រឡប់មករកព្រះអង្គវិញ។ ព្រះអង្គក៏បានមានបន្ទូលទៀតថា “ឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត”(ខ.១២-១៣)។ ហោរាយេរេមាបានដឹងអំពីសេចក្តីពិតនេះ កាលគាត់កំពុងជាប់គុក។ ព្រះអម្ចាស់បានធានាគាត់ថា “ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង”(៣៣:៣)។…
Read article