ការភ័យខ្លាចធ្ងន់ធ្ងរ
កាលពីឆ្នាំ១៩៨៣ ក្រុមចម្រៀងកុមារ នៅព្រះវិហាររបស់ខ្ញុំ បានត្រៀមខ្លួន អស់រយៈពេលជាច្រើនសប្តាហ៍ សម្រាប់ការប្រគុំតន្រ្តីបុណ្យណូអែល ប្រចាំឆ្នាំ នៅពេលយប់។ ពេលកម្មវិធីនោះមកដល់ ក្រុមកុមារដែលបានស្លៀកពាក់ឯកសណ្ឋានរួចជាស្រេច បានចាប់ផ្តើមចូលទៅក្នុងមហោស្រព ជាបណ្តើរៗ ប៉ុន្តែ ភ្លាមនោះ យើងបានឮសម្លេងស្រែកយំនៅច្រកទ្វារខាងក្រោយ។ ខ្ញុំនិងភរិយារបស់ ខ្ញុំក៏បានងាកបែរទៅ ឃើញកូនប្រុសដ៏តូចល្អិតរបស់យើង កំពុងយំឮៗ ដោយបង្ហាញនូវការភ័យខ្លាច នៅលើផ្ទៃមុខរបស់គាត់ ហើយដៃគាត់បានកាន់ដៃទ្វារយ៉ាងជាប់។ គាត់មិនព្រមចូលទៅក្នុងមហោស្រពឡើយ។ បន្ទាប់ពីយើងបាននិយាយចរចាគ្នាយូរបន្តិចមក ទីបំផុត អ្នកដឹកនាំកម្មវិធីក៏បានប្រាប់គាត់ថា គាត់មិនចាំបាច់ឡើងលើវេទិការក៏បាន។ ដូចនេះ គាត់ក៏បានអង្គុយជាមួយយើង ហើយមិនយូរប៉ុន្មានការភ័យខ្លាចរបស់គាត់ក៏បានថមថយ។ តាមធម្មតា យើងមិនដែលគិតថា បុណ្យណូអែលជាពេលដែលមានការភ័យខ្លាចឡើយ ប៉ុន្តែ តាមពិត នៅយប់ដែលព្រះយេស៊ូវប្រសូត្រ ក៏មានព្រឹត្តការណ៍ដែលធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង។ គឺដូចដែលបទគម្ពីរលូកា ២:៩ បានចែងថា “នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្តីភ័យខ្លាចជាខ្លាំង”(លូកា ២:៩)។ ការមើលឃើញទេវតា គឺហួសពីសមត្ថភាពដែលពួកអ្នកគង្វាលអាចយល់បាន។ ប៉ុន្តែ ទេវតាបានបញ្ជាក់ពួកគេថា “កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(ខ.១០)។…
Read articleពន្លឺនៃបុណ្យណូអែល
មានប្រជាជន១៣គ្រួសាររស់នៅក្បែរផ្ទះខ្ញុំ។ ជារៀងរាល់ឆ្នាំ ពួកគេតែងតែដាក់ភ្លើងស្តុប៣០ម៉ឺនអំពូល ដែលបញ្ចេញពន្លឺដ៏គួរឲ្យគយគន់ សម្រាប់តាំងលម្អ ក្នុងពិធីបុណ្យណូអែល។ មនុស្សម្នាបានបើកឡានអស់ជាច្រើនគីឡូម៉ែត្រ មកតម្រង់ជួរអស់ជាច្រើនម៉ោង ដើម្បីរង់ចាំមើលភ្លើងពណ៌បញ្ចេញពន្លឺភ្លិបភ្លែត ព្រមទាំងស្តាប់តន្រ្តីដែលគេបានរៀបចំ ឲ្យត្រូវនឹងចង្វាក់ភ្លើងពណ៌នោះ។ ការពិពណ៌ភ្លើងពណ៌ អមដោយបទភ្លេងនេះ មានភាពស្មុគ្រស្មាញណាស់ ព្រោះគេបានតបណ្តាញកំព្យូទ័រចំនួន៦៤គ្រឿង ដើម្បីធ្វើឲ្យអ្វីៗមានភាពស៊ីសង្វាក់គ្នា។ ពេលដែលខ្ញុំគិតអំពីពន្លឺភ្លើង ក្នុងពិធីបុណ្យ ខ្ញុំបាននឹកចាំអំពីពន្លឺ ដែលបានធ្វើឲ្យពីធីបុណ្យណូអែល ក្លាយជាពិធីបុណ្យដែលមនុស្សជាច្រើនបានប្រារព្ធធ្វើ ដែលពន្លឺនោះ ជាដួងពន្លឺតែមួយ ដ៏ភ្លឺចិញ្ចាច ដែលបំភ្លឺលោកិយទាំងមូល ដោយសេចក្តីពិត យុត្តិធម៌ និងសេចក្តីស្រឡាញ់។ ពន្លឺនោះ ជាអង្គព្រះយេស៊ូវគ្រីស្ទ ដែលលោកិយត្រូវការ និងបានរង់ចាំ(អេសាយ ៩:២,៦-៧)។ ព្រះអង្គបានប្រាប់អ្នកដើរតាមព្រះអង្គ ឲ្យបញ្ចេញពន្លឺរបស់ព្រះអង្គ ដល់អ្នកដទៃ ដើម្បីឲ្យពួកគេបានឃើញ ហើយថ្វាយសិរីល្អដល់ព្រះ (ម៉ាថាយ ៥:១៦)។ គ្រួសារទាំងឡាយ ដែលជាអ្នកជិតខាងរបស់ខ្ញុំ បានតុបតែងភ្លើងពណ៌បុណ្យណូអែល នៅតាមដងផ្លូវរបស់ពួកគេ តែបើសិនជាគ្រីស្ទបរិស័ទ បានខិតខំធ្វើការបញ្ចេញពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងរស់នៅស្របតាមពន្លឺនោះ នោះមនុស្សម្នាដែលកំពុងរស់នៅក្នុងភាពងងឹត ប្រហែលជាខំទៅរកពន្លឺដ៏អស្ចារ្យនោះផងដែរហើយ។ ពេលដែលគ្រីស្ទបរិស័ទរួបរួមគ្នាបញ្ចេញពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះ នោះដំណឹងល្អនឹងបញ្ចេញពន្លឺកាន់តែចិញ្ចែងចិញ្ចាច ហើយនាំមនុស្សកាន់តែច្រើន ឲ្យមកឯព្រះយេស៊ូវ ដែលជាពន្លឺនៃលោកិយ។—Julie Ackerman…
Read articleលើសពីតម្រូវការ
មានពេលមួយ ខ្ញុំបានធ្វើកម្មវិធីជួបជុំកម្សាន្តសប្បាយមួយ នៅផ្ទះរបស់ខ្ញុំ។ ពេលនោះ ខ្ញុំខ្លាចខ្វះអាហារ ដែលខ្ញុំបានត្រៀមទុក សម្រាប់បម្រើភ្ញៀវទាំងឡាយ។ តាមពិត ខ្ញុំមិនគួរបារម្ភឡើយ ព្រោះមានមិត្តភ័ក្រមួយចំនួនបានយកអាហារជាបន្ថែមទៀតមក ដោយមិនឲ្យខ្ញុំដឹងជាមុន បានជាយើងទាំងអស់គ្នាអាចញាំអាហារបន្ថែមដ៏ភ្ញាក់ផ្អើលនោះ យ៉ាងសប្បាយរីករាយ។ យើងមានអាហារច្រើនលើសពីតម្រូវការ ហើយអាចចែករំលែកគ្នាទៅវិញទៅមក ជាបរិបូរ។ យ៉ាងណាមិញ យើងបម្រើព្រះនៃភាពបរិបូរ ដែលទ្រង់មានលទ្ធភាពផ្គត់ផ្គង់យើង “លើសពីតម្រូវការ” ជានិច្ច។ យើងអាចមើលឃើញភាពសប្បុរសរបស់ព្រះអង្គ តាមរយៈរបៀបដែលព្រះអង្គស្រឡាញ់កូនរបស់ព្រះអង្គ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១០៣ ស្តេចដាវីឌបានរៀបរាប់ អំពីផលប្រយោជន៍ជាច្រើន ដែលព្រះវរបិតានៃយើងបានប្រទានមកយើង។ ក្នុងខ.៤ ព្រះអង្គបានមានបន្ទូលថា ព្រះអម្ចាស់ប្រោសលោះជីវិតយើង ឲ្យរួចពីសេចក្តីហិនវិនាស ហើយយកសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា បំពាក់ជាមកុដឲ្យយើងផង។ ម្យ៉ាងវិញទៀត សាវ័កប៉ុលបានរំឭកយើងថា ព្រះ “បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ” ហើយ “អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(អេភេសូរ ១:៣ ៣:២០)។ ដោយសារសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ នោះយើងរាល់គ្នាត្រូវបានហៅថា កូនព្រះ(១យ៉ូហាន ៣:១) ហើយព្រះអង្គអាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណ បានចម្រើនដល់យើងរាល់គ្នា “ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច” ដើម្បីឲ្យបានច្រើនឡើង ខាងឯការល្អគ្រប់ជំពូក”(២កូរិនថូស…
Read articleជម្នះសេចក្តីប៉ងប្រាថ្នារបស់អ្នក
កាលភរិយារបស់ខ្ញុំនៅពីក្មេង លោកបណ្ឌិត ខា-ឡាយ ម៉ានេយ(Carlyle Marney) ជាអ្នកជិតខាង ជាគ្រូគង្វាល និងមិត្តភ័ក្ររបស់ក្រុមគ្រួសារ របស់នាង ដែលមានទីលំនៅ ក្នុងក្រុងអូស្ទីន រដ្ឋតិចសាស់។ លោកបណ្ឌិត ម៉ានេយ ធ្លាប់អធិប្បាយ អំពីការស្កប់ចិត្ត នៅក្នុងព្រះអម្ចាស់ថា “យើងគ្រាន់តែចាំបាច់ត្រូវជម្នះសេចក្តីប៉ងប្រាថ្នា ដោយពឹងលើជំនួយមកពីព្រះ នោះយើងនឹងមានការស្កប់ចិត្ត”។ ក្រុមគ្រួសាររបស់ភរិយាខ្ញុំ ក៏បាននឹកចាំអំពីការបង្រៀនរបស់គាត់ តាំងពីពេលនោះមក។ មនុស្សយើងងាយនឹងចង់បានអ្វីៗ លើសពីតម្រូវការ និងងាយផ្តោតទៅលើការទទួល ជាជាងការឲ្យ។ មិនយូរប៉ុន្មាន យើងក៏ធ្វើការសម្រេចចិត្ត តាមសេចក្តីប៉ងប្រាថ្នារបស់យើង។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងភីលីព គាត់បានប្រាប់ពួកគេថា “ខ្ញុំបានរៀនឲ្យមានការស្កប់ចិត្ត ក្នុងសណ្ឋានគ្រប់យ៉ាង ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្តីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្តីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ”(ភីលីព ៤:១១-១២)។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងតែប្រាប់យើងថា គាត់បានជម្នះសេចក្តីប៉ងប្រាថ្នារបស់គាត់ហើយ។ យើងចាំបាច់ត្រូវកត់ចំណាំថា គាត់មិនមានចិត្តស្កប់ស្កល់ពីកំណើតឡើយ។ តែគាត់បានរៀន ស្កប់ចិត្ត ក្នុងស្ថានភាពពិបាកៗ ក្នុងជីវិតប្រចាំថ្ងៃ។ ក្នុងអំឡុងរដូវកាលនៃបុណ្យណូអែល ក្នុងឆ្នាំនេះ ពេលប្រទេស និងវប្បធម៌ជាច្រើន…
Read articleគ្រួសយូរេកា
ក្នុងឆ្នាំ១៨៦៧ ពេលដែលលោកអេរ៉ាស្មូស យ៉ាកុប(Erasmus Jacobs) មានអាយុ១៥ឆ្នាំ គាត់បានឃើញគ្រួសមួយដុំបញ្ចេញពន្លឺចែងចាំង ក្នុងកសិដ្ឋានរបស់គាត់ ក្រោមពន្លឺថ្ងៃ។ ក្រោយមក គាត់ក៏បាននិយាយប្រាប់អ្នកជិតខាងរបស់គាត់ម្នាក់ អំពីគ្រួសដ៏ចែងចាំងនោះ ធ្វើឲ្យអ្នកជិតខាងនោះចង់ទិញគ្រួសនោះ ពីគ្រួសារគាត់។ ម្តាយរបស់លោកអេរ៉ាស្មូស មិនដឹងថាវាមានតម្លៃទេ បានជាគាត់ឲ្យគ្រាប់គ្រួសនោះទៅអ្នកជិតខាងនោះ ដោយឥតគិតថ្លៃ។ ទីបំផុត អ្នកជំនាញខាងរ៉ែក៏បានពិនិត្យមើលគ្រួសមួយគ្រាប់នោះ ឃើញថា តាមពិតវាជាគ្រាប់ពេជ្យ ទម្ងន់ ២១.២៥ ការ៉ាត់ ដែលមានតម្លៃក្រៃលែង។ គេក៏បានហៅគ្រាប់ពេជ្យនោះថា “ពេជ្យយូរេកា(Eureka)” (យូរេកា ជាពាក្យភាសាក្រិក ដែលមានន័យថា “ខ្ញុំរកឃើញវា!”) មិនយូរប៉ុន្មាន ដីវាលដែលនៅក្បែរកសិដ្ឋានរបស់គាត់ ក៏បានឡើងថ្លៃកប់ពពក។ ព្រោះនៅក្រោមដីនោះ មានរ៉ែពេជ្យដ៏ច្រើនបំផុត ក្នុងប្រវត្តិនៃការរុករករ៉ែ។ យ៉ាងណាមិញ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីកាលដែលព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូច អំពីនគរព្រះ យ៉ាងដូចនេះថា “នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ”(ម៉ាថាយ ១៣:៤៤)។ ពេលដែលយើងដាក់ជំនឿយើង លើព្រះយេស៊ូវ នោះ“ភាពសម្បូរសប្បាយ” ខាងវិញ្ញាណ នឹងកើតមានជាមិនខាន។…
Read articleសេចក្តីពិត ដ៏សាមញ្ញ
អ្នកស្រីសារ៉ា បានឈឺចង្កេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកាន់តែមានសភាពធ្ងន់ធ្ងរឡើង។ គ្រូពេទ្យបានឲ្យគាត់ ទៅទទួលការព្យាបាលដោយចលនា ហើយគេក៏បានតម្រូវឲ្យគាត់ពត់ខ្លួនប្រាណឲ្យបាន២៥ដង ក្នុងមួយថ្ងៃ។ ការឈឺចាប់ក៏បានអន់ថយ តែមិនទាន់បាត់ទាំងស្រុងទេ។ ដូចនេះ គ្រូពេទ្យក៏បានចេញវេជ្ជបញ្ជាឲ្យគាត់ទៅថតកាំរស្មីអ៊ិច ហើយក៏បញ្ជូនគាត់ឲ្យទៅជួបគ្រូពេទ្យព្យាបាលដោយចលនាម្នាក់ទៀត ដែលលើកនេះ គេបានឲ្យគាត់ឈប់ពត់ខ្លួនតាមគ្រូពេទ្យមុនទៀត ហើយគ្រាន់តែឲ្យគាត់ពត់ខ្លួនតែមួយដង ក្នុងមួយថ្ងៃ តាមដែលចាំបាច់។ ពេលនោះ គាត់មានការភ្ញាក់ផ្អើលពេលដែលបានដឹងថា ការពត់ខ្លួនតែមួយដង ក្នុងមួយថ្ងៃ មានប្រសិទ្ធិភាពជាងការពត់ខ្លួនច្រើនដង។ បើយើងប្រៀបធៀបរឿងនេះ មកជីវិតខាងវិញ្ញាណវិញ យើងឃើញថា មានពេលខ្លះ សេចក្តីពិតដ៏សាមញ្ញ ហើយខ្លី មានប្រយោជន៍បំផុតសម្រាប់យើង។ ជាក់ស្តែង ពេលដែលគេសូមឲ្យលោកខាល បាត(Karl Barth) និយាយសង្ខេបអំពីការងារផ្នែកទេវវិជ្ជា ដែលគាត់បានធ្វើពេញមួយជីវិតរបស់គាត់ គាត់ក៏បានឆ្លើយប្រាប់គេថា “ព្រះយេស៊ូវស្រឡាញ់ខ្ញុំ”។ ត្រង់ចំណុចនេះ ពេលនោះគាត់ក៏ប្រហែលជាបាននិយាយបន្ថែមទៀតថា “ខ្ញុំដឹងច្បាស់ថា ព្រះអង្គស្រឡាញ់ខ្ញុំមែន ព្រោះព្រះគម្ពីរបានចែងយ៉ាងដូចនេះមែន”។ ព្រះមានបន្ទូលថា ព្រះអង្គស្រឡាញ់យើង ហើយព្រះអង្គបានបញ្ជាក់ថា ពិតជាបានស្រឡាញ់យើងមែន ដោយចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងមកសង្រ្គោះយើង ឲ្យរួចពីបាប ដែលយើងបានប្រព្រឹត្ត។ ព្រះគ្រីស្ទសុគតនៅលើឈើឆ្កាង ដោយដកយកបន្ទុកនៃអំពើបាប ចេញពីយើង។ បន្ទាប់មក ព្រះអង្គបានមានព្រះជន្មឡើងវិញ…
Read article